មានក្មេងអនាថាម្នាក់ដែល
គ្មានផ្ទះសំបែង ទីស្នាក់នៅ ពីមួយថ្ងៃទៅមួយថ្ងៃគាត់បានដើរហាលវាល ហាលព្យុះ
ម្ដងដេកនៅទីនេះ ម្ដងដេកនៅទៅនោះ ហើយភាគច្រើនគឺគាត់គេងតែនៅតាមចិញ្ចើមផ្លូវ
គាត់គ្មានអាហារបរិភោគគ្រប់គ្រាន់ ពីមួយថ្ងៃទៅមួយថ្ងៃគឹគាត់ដើររើសតែសំណល់អាហារដែលសេសសល់នៅតាមគំនរសំរាមដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះ។
តែមានថ្ងៃមួយជាសំណាងល្អគាត់បាន
ជូបជាមួយស្រ្តីចិត្តល្អម្នាក់ដែលគាត់គ្មានកូន ហើយបានរើសក្មេងអនាថានោះទៅចិញ្ចឹម
ថែក្សានិងផ្គត់ផ្គង់ដូចជាកូនបង្កើងអីចឹង ប៉ុន្តែស្រ្តីនោះតែងតែប្រាប់ទៅក្មេងអនាថានោះថា
“គាត់មិនចូលចិត្តនឹងគ្មេង ណាដែលមានដៃមានជើង ហើយកុហកឬលួចរបស់គាត់ទេ”
ប្រសិនបើអ្នកស្មោះត្រង់នឹងខ្ញុំនោះខ្ញុំនឹងយកអ្នកទៅចិញ្ចឹងដូចជាកូនបង្កើតចឹង
ហើយក្មេងនោះក៏បានយល់ព្រមជាមួយគាត់ថានឹងធ្វើជាកូនដ៏ល្អ ស្មោះត្រង់ មិនមានដៃមិនមានជើង
និងកុហកគាត់ទេ ដូច្នេះស្រី្តនោះក៏យកគាត់ទៅចិញ្ចឹម។
មិនបានប៉ុន្មានស្ត្រីនោះចាប់ផ្តើម សាកល្បងក្មេងនោះ ព្រោះគាត់ចង់ដឹងថា
តើក្មេងនោះមានភាពស្មោះត្រង់នឹងគាត់ទេ? គាត់ក៏បានដាក់លុយខ្លះចោល
ហើយចេញទៅធ្វើការបាត់ដោយប្រាប់ក្មេងនោះថា ចូរនៅចាំផ្ទះ រួចក៏ចេញបាត់ទៅ។ក្មេងនោះឃើញលុយទុកចោល
នោះក៏រើសទុកអោយស្រ្តីនោះវិញ ។ ក្រោយមកទៀត ស្ត្រីនោះក៏សាកល្បងម្ដងទៀតដោយទុកនូវ
ខ្សែក និងគ្រឿងអល័ង្កាខ្លះចោលលើតុ ជាសំងាត់ ហើយនិយាយទៅក្មេងនោះថា ចូរនៅចាំផ្ទះ
ព្រោះគាត់ទៅធ្វើការ ។ពេលក្មេងនោះឃើញខ្សែក
និងគ្រឿងអល័ង្កាក៏រៀបចំទុកដាក់អោយម្ចាស់ម្ដងទៀត។ពេលនោះស្រី្តនោះគិតថា
ក្មងនេះពិតជាស្មោះត្រង់មែន ។តែមិនយូរប៉ុន្មានគាត់សាកល្បងក្មងនោះម្ដងទៀតជាលើកទីបី
ដោយធ្វើជាជ្រុះនូវ ទូវស័ព្ទ Iphone 6 plus នៅក្នុងផ្ទះ
ហើយនៅពេលដែលគាត់ចេញទៅធ្វើការបាត់ទៅ។
ស្រាប់តែក្មេងនោះមើលឃើញថានេះជាទូរស័ព្ទល្អដូច្នេះ
គាត់ចាប់ផ្តើមគិតថា Iphone នេះល្អណាស់
បើគាត់លួចយកទៅលក់នោះប្រហែលជាម្ចាស់ស្តី្រនោះមិន បានដឹងទេ
ព្រោះគាត់បានជ្រុះបាត់ចឹងនោះ ដូច្នេះក្មេងនោះក៏យកទូរស័ព្ទនោះទៅលាក់ទុក
។ពេលស្រីនោះត្រឡប់មកវិញ គាត់បានសួរក្មងនោះថា មានបានឃើញទូរស័ព្ទ Iphone ដែលគាត់ជ្រុះបាត់ទេ? ក្មងនោះឆ្លើយថា មិនបានឃើញទេ ។រំពេចនោះស្ត្រីនោះដឹងថា
ក្មងនេះមិនស្មោះត្រង់នឹងគាត់ទេ ដូច្នេះគាត់ក៏បានបន្ដេញក្មងអនាថា នោះចេញពី
ផ្ទះរបស់គាត់ ព្រមទាំងបានយកទូរស័ព្ទ Iphone គាត់នោះវិញ។
យើងឃើញថា ក្មងអនាថា នេះជូននូវសេចក្ដីល្បួងចំនួនបីលើក ១ គឺរឿងលុយកាស ២គឺ គ្រឿងអល័ង្កា
ហើយយើងឃើញថា សេចក្ដីល្បួងទាំង២នេះគឺ ក្មេងនោះបានយកឈ្នេះ តែដល់សេចក្ដី ល្បួងលើកទី៣
គឺទូរស័ព្ទ Iphone 6plus នោះក្មេងនោះបានចាញ់សេចក្ដីល្បងនោះ
ជាលទ្ឋផលក្មេងនោះ ត្រូវស្រី្ដដែលយកគាត់មកចិញ្ចឹមនោះបានបណ្ដេញគាត់ចេញពីផ្ទះ។
សាច់រឿងនេះវាមានភាពស្រដៀងគ្នាទៅនឹងគម្ពីរ ម៉ាថាយ ៤:១-១១ ដែលស្ដីអំពីព្រះយេស៊ូវត្រូវ
អារក្សល្បួង ចំនួន៣ដង។
Ø តើអារក្សល្បួងព្រះយេស៊ូវដោយរបៀបណា? តើព្រះយេស៊ូវគ្រីស្ទចុះចាញ់សេចក្ដីល្បួងនោះដែរឬទេ?
បន្ទាប់ពីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹករួចមកភ្លាមៗនោះព្រះវិញ្ញាណបរិសុទ្ឋក៏បាននាំព្រះយេស៊ូវទៅឯទីរហោរស្ថានដើម្បីអោយត្រូវអារក្សល្បួង។បន្ទាប់ពីព្រះយេស៊ូវបានតមអាហាររៈពេល
៤០ថ្ងៃ៤០យប់នោះទ្រង់ក៏ឃ្លាន (ម៉ាថ ៤:២) ហើយអារក្សបានមកល្បួងទ្រង់(
សេចក្ដីល្បួងមានន័យថា ព្យាយាមអោយនរណាម្នាក់អ្វីដែលអាក្រក់)ដើម្បីបំផ្លាញផែនការរបស់ព្រះដែលទ្រង់បានរៀបចំផ្លូវ
សង្គ្រោះដល់មនុស្សជាតិតាមរយះព្រះគ្រីស្ទដែលទ្រង់នឹងធ្វើជាដង្វាយអោយធួននឹងបាបសំរាប់មនុស្សគ្រប់រូប(២កូរិនថ៥:២១)ដ្បិតអារក្សវាដឹងច្បាស់ណាស់ថាទ្រង់គឺជានរណា?មកផែនដីនេះដើម្បីអ្វីដូច្នេះ
ហើយទើបវាមកល្បួងទ្រង់ដើម្បីអោយទ្រង់ប្រព្រិត្តអំពើបាបនិងមិនស្តាប់បង្គាប់ដល់ព្រះវរបីតារបស់
ទ្រង់។ក៏ប៉ុន្តែព្រះគ្រីស្ទនៅតែស្តាប់បង្គាប់ដល់ព្រះវរបីតាទ្រង់ហើយមិនបានចុះចាញ់សេចក្តីល្បួងរបស់អារក្សឡើយ។
មុនដំបូងនេះយើងគួរតែក្រលេកមើលសាតាំង
ថាវាជានរណា ហើយហេតុអ្វីបានជាវាចង់មកល្បួងព្រះយេស៊ូវ។ព្រះគម្ពីរបានប្រាប់យើងថា
វាជាការសំខាន់ខ្លាំងណាស់ដែលយើងត្រូវតែស្គាល់កិច្ទកល្បរបស់វា
ដើម្បីអោយយើងបានយកឈ្នះវា (២កូរិនថ ២:១១)។
សាតាំងក៏ត្រូវបានគេស្គាល់ផងដែរថាជា វិញ្ញាណអាក្រក់
ដែលពីមុនមានឈ្មោះថា លុយស៊ីហ្វឺ វាជាទេវតាដែលមានឋានៈខ្ពង់ខ្ពស់រស់នៅឯស្ថានសួគ៍
វាមានសម្រស់ស្រស់ស្អាតនិងពោរពេញដោយទៅប្រាជ្ញា(អេសេគាល២៨:១២)ក៏ប៉ុន្តែវាមានពេញដោយសេចក្តីអំនួត(អេសេគាល២៨:១៧)វាមានអំនួតយ៉ាងខ្លាំងរហួតចង់អោយបានដូចជាព្រះអម្ចាស់
ដូច្នេះព្រះអម្ចាស់បានទំលាក់វាចុះពីស្ថានសួគ៍មកផែនដី(អេសាយ១៤:១២-១៥;លូក១០:១៨)សាតាំងពេញដោយសេចក្ដីច្រឡោត(អេសេគាល២៨:១៦ហើយ
វាជាឪពុកនៃសេចក្ដីឆរបោក(យ៉ូហាន៨:៤៤)សាតាំងបានធ្វើបាបមុនមនុស្សបានបង្កើតមកទៅទៀតហើយសាតាំងនេះហើយដែលបានល្បួងនាងអេវ៉ាអោយមានចិត្តសង្ស័យលើសេចក្ដីស្រលាញ់និងចរិកលក្ខណៈរបស់ព្រះ(លោកុ៣:១-៥)។ក្រោយមកលោកអ័ដាំមនិងនាងអេវ៉ាបានទុកចិត្តលើអារក្សជាជាងលើព្រះជាម្ចាស់។ព្រះជាម្ចាស់បានសន្យាថានៅថ្ងៃណាមួយទ្រង់នឹងប្រទានអោយមានព្រះអង្គមួយអង្គដែលនឹងប្រសូត្រចេញពីពូជនាងអេវ៉ា
ដែលទ្រង់នឹងកិនក្បាលសាតាំង(លោកុ៣:១៥)។សាតាំងដឹងថាទ្រង់តែងតែរក្សារសេចក្តីសន្យារបស់ទ្រង់
ហើយវាក៏ដឹងផងដែរថា គឺព្រះយេស៊ូវគ្រីស្ទនេះហើយដែលទ្រង់នឹងបំផ្លាញវា(ហេព្រ២:១៤)ដូច្នេះសាតាំងបានព្យាយាមអោយអស់ពីសម្ថភាពវាដើម្បីល្បួងព្រះគ្រីស្ទដើម្បីអោយផែនការសង្គ្រោះរបស់ព្រះជាម្ចាស់ត្រូវបានបំផ្លាញ។សាតាំងវាចង់អោយព្រះគ្រីស្ទបានប្រព្រិត្តបាបដើម្បីកុំអោយទ្រង់អាចនឹងសុគតជំនួសអំពើបាបរបស់មនុស្សលោកបាន។
មានពេកខ្លះយើងប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាព្រះអង្គម្ចាស់អនុញ្ញាតអោយសាតាំងល្បួងព្រះយេស៊ួវ
ដោយសារតែនៅក្នុងព្រះគម្ពីរបានប្រាប់យើងថាបន្ទាប់ពីព្រះគ្រីស្ទធ្វីពិធីជ្រមុជទឹករួច
នោះព្រះវិញ្ញាណបានដឹកនាំព្រះគ្រីស្ទទៅឯទីរហោស្ថានដើម្បីអោយត្រូវអារក្សល្បួង។
ព្រះគ្រីស្ទពេញដោយព្រះវិញ្ញាណបរិសុទ្ឋបានចេញពីទន្លេយ័ដាន់ហើយត្រូវបានព្រះវិញ្ញាណនាំទៅឯទីរហោស្ថានដើម្បីអោយត្រូវអារក្សល្បួង(លូក៤:១-២)
នៅក្នុងព្រះគម្ពីរមានពេលខ្លះព្រះជម្ចាស់បានអនុញ្ញាតអោយរាស្ត្ររបស់ទ្រង់បានទទួលនូវការសាកល្បងដើម្បីបង្ហាញថាតើពួកគេមានអ្វីនៅក្នុងចិត្តពួកគេ(ចោរទិ៨:២,១៣:៣;១ពង្ស២៨១៧)ដែលករណីនេះបានកើតឡើងចំពោះលោកយ៉ូប
គាត់ជាមនុស្សសុចរិតដែលមានព្រះពរ
គាត់ស្រលាញ់ព្រះប៉ុន្តែអារក្សបានចោតប្រកាន់ថាគាត់ស្រលាញ់ព្រះជាម្ចាស់ដោយព្រោះតែគាត់ទទួលបានរបស់ល្អក្នុងជីវិតដូច្នេះព្រះជាម្ចាស់បានអនុញ្ញាតអោយអារក្សដកយករបស់ទាំងអស់ដែលគាត់មានដើម្បីអោយដឹងថាគាត់នៅតែស្រលាញ់ព្រះទៀតឬយ៉ាងណា?ក៏ប៉ុន្តែបើទោះជាគាត់ពុំមានទ្រព្យសម្បត្តិក៏ដោយក៏គាត់នៅតែស្រលាញ់ដល់ទ្រង់ដែរ។ការល្បងនេះគឺដើម្បីអោយដឹងពីចិត្តរបស់គាត់តែប៉ុណ្ណោះ។
យ៉ាងណាម៊ិញព្រះជាម្ចាស់បានអនុញ្ញាតអោយអារក្សល្បួងព្រះយេស៊ូវគឺដើម្បីបង្ហាញពីភាពសុចរិតរបស់ព្រះគ្រីស្ទ។ទោះបីជាទ្រង់បានជូបមុខទល់នឹងមុខជាមួយនឹងអារក្សក៏ដោយក៏ទ្រង់មិនបានធ្លាក់ក្នុងអំពើបាបដែរគឺទ្រង់បានឈរមាំក្នុងសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះ។ព្រះគ្រីស្ទមិនបានជ្រើសរើសយករបស់ដែលគ្រាន់តែជាបណ្តោះអាសន្នទេ
តែផ្ទុយទៅវិញ ទ្រង់បានសំឡឹងមើលរបស់ដែលប្រសើរជាង ព្រះគម្ពីរហេព្រើរ១២:២ បានចែងថា ទ្រង់បានសំឡឹងមើល សេចក្តីអំណរនៅចំពោះមុខទ្រង់គឺសេចក្តីសង្គ្រោះចំពោះមនុស្សជាតិ។បន្ទាប់ពីព្រះជាម្ចាស់បានប្រកាសថាព្រះយេស៊ូវគឺជាព្រះរាជបុត្រាទ្រង់
នោះព្រះគ្រីស្ទត្រូវតែបង្ហាញថាទ្រង់គ្មានអំពើបាប ដូច្នេះសាតាំងបានបរាជ័យក្នុងការបំផ្លាញគំរោងផែនការរបស់ព្រះហើយវាជាពេលវេលាដ៏ត្រឹមត្រូវដែលព្រះយេស៊ូវបានបង្ហាញពិភពលោកថាទ្រង់បានយាងមកដើម្បីសង្គ្រោះមនុស្សលោក។
២ រចនាសម្ព័ន្ឋ
ការល្បួងទី១ ( ខ ៣-៤)
ការល្បួងលើកទី ២ (ខ ៥-៧)
ការល្បួងលើកទី ៣ ( ខ ៨-១១)
ការល្បួងទីមួយ
ព្រះគម្ពីរបានប្រាប់យើងថា
ព្រះយេស៊ូវបាននៅឯទីរហោស្ថាន៤០ថ្ងៃទាំងតមអាហារ ហើយ
ត្រូវបានអារក្សល្បួង។ទ្រង់ក៏បានប្រាប់អ្នកជឿទ្រង់អោយតមអាហារផងដែរ(ម៉ាថ៦:១៦-១៨;៩:១៥)។
ក្រោយពីទ្រង់បានតមអាហារ ៤០ថ្ងៃរួចមក ទ្រង់ក៏ឃ្លាន
ដូច្នេះអារក្សក៏មកឯទ្រង់ដោយនិយាយថា៖”បើអ្នកជាព្រះរាជ្យបុត្រានៃព្រះមែន
ចូរបង្គាប់ឲ្យថ្មទាំងនេះត្រឡប់ជានំបុ័ងទៅ” តែទ្រង់មានបន្ទូលតបថា
មានសេចក្ដីចែងទុកមកដូច្នេះ “មនុស្សមិនមែនរស់
ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ”
(ម៉ាថ ៤:៣-៤)
ចូរកត់សំគាល់នូវចំនុចដែលអារក្សបាននិយាយ “បើអ្នកជាព្រះរាជ្យបុត្រាមែន” ពិតណាស់ព្រះយេស៊ូវគឺជាព្រះរាជ្យបុត្រានៃព្រះ
ក៏បុន្តែព្រះយេស៊ូវមិនចាំបាច់បង្ហាញអំណាចរបស់ទ្រង់អោយសាតាំងឃើញនោះទេ។អារក្សចង់អោយព្រះយេស៊ូវបានទាស់ប្រឆាំងនឹងបំណងព្រះហប្ញទ័យរបស់ព្រះជម្ចាស់ដែលទ្រង់បានអនុញ្ញាតអោយទ្រង់ទៅទីនោះ
ដូច្នេះ ព្រះយេស៊ូវបានមានបន្ទូលទៅអារក្សដោយដកស្រង់នូវព្រះគម្ពីរចោទិយកថា ៨:៣ ព្រះយេស៊ូវបានបង្ហាញយ៉ាងច្បាស់ថា
ការស្គាស់ដល់ព្រះជាម្ចាស់នោះសំខាន់ជាជាងតម្រូវការខាងសាច់ឈាម
“មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ” ចោទយកថា ៨:៣ ។ព្រះយេស៊ូវបានយកព្រះបន្ទូលមកឆ្លើយតបនឹងសេចក្ដីល្បង។
ព្រះគ្រីស្ទឈ្នះការល្បួងទីមួយដោយសារព្រះអង្គមិនបណ្តោយអង្គទ្រង់តាមការស្រកឃ្លានចំណីអាហារធម្មតានោះឡើយ
តែព្រះអង្គឆ្អែតស្កប់ស្កល់នឹងអាហារខាងវិញ្ញាណវិញគឺការដឹងជាក់ថាព្រះអង្គជាបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះជាម្ចាស់ដែលរស់ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់។
ដូច្នេះចំណុចទី១នេះគឺព្រះយេស៊ូវគ្រីស្ទទ្រង់បានយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកទប់ទល់ជាមួយអារក្ស។
ការល្បួងទី ២
នោះអារក្សក៏នាំទ្រង់ទៅឯក្រុងបរិសុទ្ឋ ដាក់លើកំពូលព្រះវិហារ
ទូលថា បើអ្នកជាព្រះរាជ្យបុត្រានៃព្រះមែន “ចូរទំលាក់ខ្លួនទៅក្រោមចុះ ដ្បិតមានសេចក្ដីចែងទុកមកថា
ទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ ពីដំណើរអ្នក ទេវតានឹងទ្រអ្នកដោយដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម” ព្រះយេស៊ូវមានបន្ទូលទៅវាថាមានសេចក្ដីចែងទុកដូច្នេះទៀត
”កុំឲ្យឯងល្បួងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ”(ម៉ាថ៤:៥-៧)។
សាតាំងបានដកស្រង់បទគម្ពីរ ទំនុដំកើង៩១:១១-១២ មកប្រើតែយកមកអនុវត្ដខុស
។ពិតណាស់ព្រះបន្ទូលរបស់ព្រះនោះត្រូវ ក៏ប៉ុន្តែព្រះទ្រង់ការពារតែដល់អស់អ្នកណាដែលទ្រង់បានសន្យាប៉ុណ្ណោះ
គឺដល់អស់អ្នកណាដែលបានសំរាកក្នុងការការពាររបស់ទ្រង់(ទំនុ ៩១:១)
ហើយនិងអស់អ្នកណាដែលទុចចិត្ដព្រះជាម្ចាស់(ទំនុ ៩១:១៤)
ការសន្យានេះមិនមែនសំរាប់អ្នកណាដែលជ្រើសរើសបាបទាស់ប្រឆាំងជាមួយព្រះដោយការល្បងលទ្រង់នោះទេ។ដូច្នេះព្រះគ្រីស្ទមិនស្ដាប់តាមអារក្សហើយធ្វើការសាកល្បងដល់ព្រះជាម្ចាស់ឡើយ
បានជាទ្រង់មានបន្ទូលទៅវាថា ”កុំឲ្យឯងល្បួងព្រះអម្ចាស់
ជាព្រះនៃឯងឡើយ” ។
ព្រះគ្រីស្ទឈ្នះការល្បួងទីពីរដោយសារព្រះអង្គមិនបណ្តោយអង្គទ្រង់តាមការស្រកឃ្លានអាជ្ញាសិទ្ធិធម្មតានោះឡើយ
តែព្រះអង្គឆ្អែតស្កប់ស្កល់នឹងអាជ្ញាសិទ្ធិខាងវិញ្ញាណគឺការដឹងជាក់ថាព្រះអង្គជាបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះជាម្ចាស់
ជាព្រះជាម្ចាស់ និងជាព្រះរបស់សាតាំងទៀតផង។
ហើយចំណុចទី២នេះគឺ ព្រះយេស៊ូវនៅតែយកព្រះបន្ទូលព្រះមកតទល់ជាមួយអារក្សផងដែរ។
ការល្បងលើកទី៣
មួយទៀត
អារក្សបាននាំទ្រង់ទៅលើកំពួលភ្នំយ៉ាងខ្ពស់ ក៏បង្ហាញអស់ទាំងនគរក្នុងលោកិយ៍
និងសិរីលំអរបស់នគរទាំងនោះថ្វាយទ្រង់ទត រួចទូលថា “បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ
នោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក” នោះព្រះយេស៊ូវមានបន្ទូលតបថា “នែ សាតាំង ចូវឯងថយចេញពីអញទៅ ដ្បិតមានសេចក្ដីចែងទុកមកថា” ”ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ជាព្រះនៃឯង
ហើយត្រូវគោរពដល់ទ្រង់តែមួយប៉ុណ្ណោះ ” ម៉ាថ ៤:៨-១០
ព្រះយេស៊ូវគឺជាព្រះក៏ប៉ុន្តែទ្រង់មិនបានរាប់សេចក្តីនោះឲ្យស្មើរនឹងព្រះដែរ
ហើយទ្រង់បានរាប់ព្រះអង្គទ្រង់ដូចជាអ្នកបំរើម្នាក់ ទ្រង់បានកើតមកជាមនុស្សដូច្នេះទ្រង់បានបង្ហាញថាទ្រង់គឺជាមនុស្ស
ទ្រង់បានមកធ្វើជាអ្នកដែលមានកំរិតទាបបំផុតទាំងចុះចូល ស្តាប់បង្គាប់រហូតដល់់ទីមរណៈ
ដោយទ្រង់សុគតនៅលើឈើឆ្កាង (ភីល ២:៥-៨)
សាតាំងបានអោយការគ្រប់គ្រងរបស់លោកិយ៍ដែលជារបស់បណ្ដោះអាសន្នដល់ព្រះគ្រីស្ទដើម្បីដោះដូរនូវការគ្រប់គ្រងដ៏អស់កល្បរបស់ព្រះជាម្ចាស់
ប្រហែលជាសាតាំងគិតថា
ព្រះយេស៊ូវនឹងស្វែងរកការគ្រប់គ្រង់បែបលោកិយ៍ដើម្បីបញ្ឈប់រាល់អំពើបាបនិងការឈឺចាប់របស់លោកិយ៍ក៏ប៉ុន្ដែព្រះទ្រង់បានមើលឃើញរូបភាពធំវិញគឺទ្រង់ផ្ដោតអារម្មណ៍លើភាពអស់កល្បវិញ
ហើយវាជាផ្លូវដ៏ល្អដែលទ្រង់គ្មានបាបដើម្បីអោយទ្រង់ត្រឡប់ជាតួបាបជំនួសមនុស្សគ្រប់រូបប្រយោជន៍ឲ្យអស់អ្នកណាដែលជឿដល់ទ្រង់នឹងបានជីវិតដ៏នៅអស់កល្បជានិច្ច។
អារក្សគ្រាន់តែសុំអោយព្រះគ្រីស្ទថ្វាយបង្គំវាតែមួយភ្លេតប៉ុណ្ណោះក៏ប៉ុន្តែពាក្យថ្វាយបង្គំមានន័យថា
លុតជង្គង់ហើយគោរព ហើយបង្ហាញថាអ្នកដែលគេថ្វាយបង្គំនោះធំឬវិសេសជាងអ្នកដែលថ្វាយបង្គំ។សាតាំងមិនមែនធំឬប្រសើរជាងព្រះគ្រីស្ទទេដ្បិតទ្រង់ជាអ្នកបង្កើតវា
ចំណែកវាគ្រាន់តែជាអ្នកដែលទ្រង់បង្កើតប៉ុណ្ណោះ។ដូច្នេះប្រសិនបើព្រះគ្រីស្ទបានថ្វាយបង្គំវាសូមបីតែ១នាទីក៏ដោយនោះទ្រង់បានធ្វើខុសនឹងបញ្ញាត្តិទីមួយរបស់ព្រះ។ដូច្នេះចូរកត់សំគាល់ថា
ព្រះគ្រីស្ទបានដកស្រង់បទគម្ពីរដើម្បីបរិសេធន៍នូវការល្បួងរបស់អារក្ស។
គ្រិស្តឈ្នះការល្បួងទីបីដោយសារព្រះអង្គមិនបណ្តោយអង្គទ្រង់តាមការស្រេកឃ្លានសិរីរុងរឿងលោកិយ និងមតកបណ្តោះអាសន្ននោះឡើយ
តែព្រះអង្គស្រេកឃ្លានចង់បានសិរីរុងរឿងស្ថានបរមសុខ និងមតកអស់កល្បជានិច្ចគឺមនុស្សដ៏ច្រើនកុះករមកពីគ្រប់ជាតិ
គ្រប់សាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ស្រទាប់វប្បធម៌ គ្រប់ស្រទាប់វណ្ណៈ
គ្រប់វ័យ និងគ្រប់យែនឌឺរបានទទួលការសង្គ្រោះដោយសារគេមានជំនឿលើព្រះគ្រីស្ទហើយចូលរួមថ្វាយបង្គំព្រះជាម្ចាស់ជាមួយពពួកទេវតា។
យើងឃើញថា ចំណុចទី៣នេះផងដែរ ដែលព្រះយេស៊ូវយកឈ្នះសេចក្ដីល្បួងរបស់អារក្សដោយ
យកព្រះបន្ទូលរបស់ព្រះមកឆ្លើយតបនឹងវា។
៣ សរុបសេចក្ដី
បន្ទាប់ពីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទឹករួចមកភ្លាមៗនោះព្រះវិញ្ញាណបរិសុទ្ឋក៏បាននាំព្រះយេស៊ូវទៅឯទីរហោរស្ថានដើម្បីអោយត្រូវអារក្សល្បួង។បន្ទាប់ពីព្រះយេស៊ូវបានតមអាហាររៈពេល
៤០ថ្ងៃ៤០យប់នោះទ្រង់ក៏ឃ្លាន (ម៉ាថ ៤:២) ហើយអារក្សបានមកល្បួងទ្រង់ចំនួនបីលើក
។រាល់លើក
ពេលដែលទ្រង់ទប់ទល់ជាមួយសេចក្ដីល្បួងរបស់អារក្សនោះទ្រង់តែងតែយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជានិច្ច
ហើយជាលទ្ឋផល យើងឃើញថា ព្រះយេស៊ូវគ្រីស្ទទ្រង់បានយកឈ្នះលើសេចក្ដីល្បួងរបស់អារក្សនោះទាំងបីលើក។
៤ ទេវសាស្ត្រពីមនុស្ស
មនុស្សមិនអាចពឹងលើសម្ថភាពខ្លួនឯងបានទេ
ដើម្បីយកឈ្នះលើសេចក្ដីល្បួងនេះជាក់ស្ដែងដូចជាលោកអ័ដាំមនិងនាងអេវ៉ា
បានចាញ់នូវសេចក្ដីល្បួងរបស់អារក្សដោយព្រោះគេមិនបានយកព្រះបន្ទូលរបស់ព្រះជាទីពឹងនិងទប់ទល់ជាមួយវា។
ហើយសព្វថ្ងៃនេះអារក្សនៅតែមកល្បួងមនុស្សដោយប្រើនូវរបស់ឬវិធីសាស្ត្រល្អៗឬអំណាចនៅក្នុងលោកិយ៍នេះ
ក្នុងបំណងដើម្បីអោយមនុស្សធ្លាក់ក្នុងសេក្តីល្បូង និងចេញឆ្ងាយពីការទុកចិត្តលើព្រះ
និងការស្ដាប់បង្គាប់ទ្រង់។
៥ ទេវសាស្ត្រពីព្រះ
ព្រះជាម្ចាស់គឺជាព្រះអាទិករ
ទ្រង់បាបបង្កើតគ្រប់របស់ទាំងអស់ សូម្បីតែអារក្សក្ដី ដូច្នេះ គឺអារក្សទេ ដែលត្រូវតែមកសរសើរដំកើង
ថ្វាយបង្គំដល់ព្រះជាម្ចាស់។
៦ ទេវសាស្ត្រពីព្រះគ្រីស្ទ
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះជាបុត្រារបស់ព្រះ
ទ្រង់បានចុះចូលជាមួយនឹងព្រះវរបីតារបស់ ទ្រង់ ស្ដាប់បង្គាប់
ទុកចិត្តលើព្រះបន្ទូលព្រះ
ហើយទ្រង់បានយកព្រះបន្ទូលរបស់ព្រះដើម្បីតតាំងជាមួយនឹងអារក្សនៅពេលដែលវាមកល្បួងទ្រង់ ហើយជាលទ្ឋផលគឺព្រះយេស៊ូវបានយកឈ្នះលើអារក្ស។
៧ ការអនុវត្ដន៍
ដូច្នេះក្នុងនាមយើងដែលជាគ្រីស្ទានយើងជៀសមិនផុតឡើយពីសេចក្តីល្បួងព្រោះថាអារក្សវាមកល្បួងសូម្បីតែព្រះយេស៊ូវគ្រីស្ទនៅឯទីរហោរស្ថាន
តែអ្វីដែលសំខាន់គឺយើងមានព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានយកឈ្នះលើអារក្ស
ដូច្នេះអស់អ្នកណាដែលទុកចិត្តនឹងទ្រង់ និងទុកចិត្តលើព្រះបន្ទូលទ្រង់នោះយើងនឹងឈ្នះអារក្សផងដែរ។ដូច្នេះដើម្បីយកឈ្នះលើការល្បួងនេះមានផ្លូវតែមួយគតគឺយើង
ត្រូវទីពឹងលើព្រះបន្ទូលរបស់ព្រះគ្រីស្ទ
យកព្រះបន្ទូលរបស់ព្រះដើម្បីតតាំងជាមួយកាល្បួង។
៨ ឯកសារយោង :
0 Comments