ការមិនចុះសម្រុង ភាពបែកបាក់
គឺជាបញ្ហាដ៏ធំមួយដែលកំពុងតែកើតមានឡើងនៅក្នុងសង្គមសព្វថ្ងៃនេះ
បញ្ហាដ៏ធ្ងន់ធ្ងរមួយនេះបានកើតឡើងទោះទាំងនៅក្នុងអាណាចក្រ ពុទ្ឋចក្រ និងសូម្បីតែនៅក្នុងគ្រីស្ទចក្រ
ជាដើម-ល- ។
បើយើងក្រឡេចមើលជុំវិញខ្លួនយើង យើងឃើញបញ្ហាបែកបាក់
នេះបានកើតឡើងទាំងនៅក្នុងជួររដ្ឋាភិបាល អ្នកកាន់អំណាច នៅក្នុងស្ថាប័ន ក្រុមហ៊ុន
និងបណ្ដាអង្ការ នានាជាច្រើនទៀត ហើយសូម្បីតែតែនៅក្នុង ព្រះវិហារ
ឬនៅក្នុងផ្ទះក៏មានការបែកបាក់នេះបានកើត ឡើងផងដែរ ។ មានគ្រួសារមួយដែលរស់នៅទល់មុខផ្ទះរបស់ខ្ញុំ ដែលមានបងប្អូនបង្កើត ២នាក់ដែល មានជម្លោះ
និងគ្នាតាំងតែពីតូច អត់ស្ដីនិយាយរកគ្នា រហូតដល់ ចាស់ មានគ្រួសារ មានកូនធំៗរៀង
ខ្លួន ។
ផ្ទះគេទាំងពីរនាក់នៅជាប់គ្នាលើដីដែលជាគេរិ៍អាករពីឪពុកម្ដាយរបស់គេមែន
តែផ្ទះគេទាំងពីរនោះ បានដាក់របងឡើងខ្ពស់ ខណ្ឌចែកចេញពីគ្នា ។ថ្ងៃមួយ
មានផ្ទះប្អូនស្រីរបស់គាត់បានរៀបចំពិធីមង្គលការកូន ហើយជាធម្មតាទេ
នៅពេលដែលរៀបចំពិធីមង្គលការម្ដងៗយើងតែងតែមាន រវល់ ដោយជួយជាងតែ រោងការ
ឬក្រុមតន្ត្រីជាដើម តែនៅថ្ងៃនោះ គ្រាន់តែម្ចាស់រោងការបានមករៀបចំរោងការ ដោយដាក់នៅ
តុ និងកៅអីនៅមុខផ្ទះបងស្រីគាត់សោះ នោះស្រាប់តែ
បងស្រីដែលមានជម្លោះនិងប្អូនគាត់នោះបានមកប្រាប់អ្នករៀបចំរោងការអោយយក របស់របរទាំងអស់ចេញពីមុខផ្ទះ
របស់គាត់ដែរ ។ នេះគឺជារឿងដែលមិននឹកស្មានដល់ ព្រោះថា ពិតជាអាក្រក់ខ្លាំងណាស់
សូម្បីតែអ្នក ដែលគេមិនស្គាល់គ្នាក៏គេមិនធ្វើដល់ថ្នាក់ហ្នឹងផង ។ ប៉ុន្ដែដោយសារតែភាពមិនចុះសម្រុង
និងភាព បែកបាក់នេះបានកើតឡើងនៅក្នុងគ្រួសារនោះ បានជាធ្វើអោយបងប្អូនបង្កើត២នាក់នេះមិនអាច
និង និយាយស្ដីរកគ្នាបាន មិនមើលមុខគ្នា គឺបំភ្លេចគ្នាចោលតែម្ដង ។
យ៉ាងណាម៉ិញ ភាពបែកបាក់ដ៏ធំមួយនេះបាននិងកំពុងតែកើតមានឡើងនៅក្នុងក្រុមជំនុំក្រុងកូរិនថូសនេះផងដែរ
សូមរំលឹកផងដែរថា ក្រុមជំនុំក្រុងកូរិនថូសនេះជាក្រុមជំនុំដ៏តូច តែមានបញ្ហាដ៏
ច្រើនលើសលុបបានកើតឡើងនៅក្នុងក្រុមជំនុំមួយនេះ ដូចជា ៖ ការបាក់បែក ការបែងចែកបក្សពួក
ដោយខ្លះប្រកាន់ថា ខ្លួនជាសិស្សរបស់អាប៉ុលឡុស
ខ្លះប្រកាន់ខ្លួនថាជាសិស្សរបស់សាវកប៉ុល ព្រមទាំងមាន ការសង្កត់សង្កិនដល់អ្នកក្រីក្រ
សាហាយស្មន់ បនស្រីនៅព្រះវិហារ មានអាកប្បកិរិយាយល់
ខុសចំពោះបញ្ហាអាពាហ៍ពិពាហ៍និងផ្លូវភេទ ប្រពន្ឋរបស់ពួកគេមិនបានហ៊ុំក្បាលពេលអធិស្ថាន
ការ យល់ច្រលំអំពីពិធីលៀងព្រះអម្ចាស់ និងគេគិតថាគ្មានការរស់ពីស្លាប់ឡើងវិញទេ -ល- ។ ហើយបញ្ហារដ៏ធំ
មួយនៅក្នុងចំណោបញ្ហាទាំងនោះគឺជា ភាពបាក់បែក មិនរួបរួមគ្នានេះឯង ដែលជាហេតុធ្វើអោយសា
វក ប៉ុលទ្រាំស្ងៀមមិនបាន
ហើយលោកបានរួតរះសរសេរសំបុត្រទៅពួកគេដើម្បីដោះស្រាយបញ្ហាទាំង អស់នោះ ជាបន្ទាន់ ។
សំនួរស្នូល ៖ តើលោកប៉ុលបានសរសេរសំបុត្រប្រាប់គេពីអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាភាពបាក់បែក ដែលកើតមានឡើងនៅក្នុងក្រុមជំនុំក្រុងកូរិនថូស ?
យើងជារូបកាយតែមួយក្នុងព្រះអម្ចាស់ ១កូរិនថូស ១២: ១២-៣១
២) រចនាសម្ព័ន្ឋ
១
រូបកាយតែមួយមានអវយវៈច្រើន ១២-២៥
២
រូបកាយទាំងមូលមិនអាចខ្វះនូវអវយវៈណាមួយឡើយ ២៦-២៧
៣
ទ្រង់ប្រទានឲ្យយើងមានអំណោយទានផ្សេងៗគ្នាដើម្បីថ្វាយសិរីល្អដល់ទ្រង់តែមួយ ២៨-៣១
៣) ការកាត់ស្រាយ
១ រូបកាយតែមួយមានអវយវៈច្រើន ១២-២៥
អស់លោកអ្នកបងប្អូនអ៊ើយ
បើសិនជាខ្ញុំចង់អោយលោកអ្នកបងប្អូនចង្អុលប្រាប់ខ្ញុំពីរូបកាយ
របស់អ្នករាល់គ្នាប្រាប់ខ្ញុំ តើលោកអ្នកបងប្អូនអាចនឹងចង្អុលបង្ហាញដល់ខ្ញុំបានទេ ?
(សាកចង្អុល ហើយសួរសាកល្បង) តើនេះឬរូបកាយ …? ទេមិនមែនទេ តើមួយនេះឬរូបកាយ ? ទេ វាក៏មិនមែនដែរ ចឹងមានតែមួយនេះ
? ទេ អាមួយហ្នឹងក៏មិនមែនដែរ ។ ចុះអីចឹងតើ មួយណាជារូបកាយរបស់យើង??
ចំលើយគឺទាំងអស់នេះឯឯ ដែលជារូបកាយរបស់យើង
គឺគ្រប់ទាំងអវៈយវៈទាំងអស់នេះឯងផ្គុំគ្នាឡើង ហើយបង្កើតបានជារូបកាយមួយ ។ មានទាំងដៃ
ទាំងជើង ទាំងត្រចៀក ច្រមុះ មុខមាត់ ទាំងក្បាល ទាំងសក់ ទាំងក្រចក ពេញមួយតួខ្លួនតែម្ដងដែលជារូបកាយរបស់យើង
មិនមែនមួយណាមួយឡើយ ។
ដូចជាអ្វីដែលសាវកប៉ុលបានប្រាប់ដល់ក្រុមជំនុំក្រុងកូរិនថូសថា (ក្នុងខ ១២
អាន)
ដ្បិតដូចជារូបកាយ១មានអវយវៈជាច្រើន តែអវយវៈទាំងនោះ ទោះមានច្រើនក៏ពិត គង់តែរួមគ្នាមកជារូបតែ១ទេ
ហើយ (ក្នុងខ១៤
អាន) រូបកាយមិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ។ តាមរយៈ ខគម្ពីរ ទាំងនេះបានប្រាប់យើងថា “រូបកាយយើងមានតែមួយមែន
តែមានអវយវៈជាច្រើន ព្រោះថាអវយវៈទាំងអស់បានផ្សំគ្នាឡើងចេញជារូបកាយតែមួយ”
ខ្ញុំមិនបានដឹងថា អ្នកវិទ្យាសាស្ត្រគេនិយាយថា ក្នុងខ្លួនរបស់មនុស្សមានរូបកាយប៉ុន្មាននោះទេតែអ្វីដែលយើងដឹងនៅពេលនេះគឺ រូបកាយយើងតែមួយ តែមានអវយវៈជាច្រើនដែលបានផ្សំផ្គុំគ្នាឡើងរូបកាយទាំងអស់មិនមែនសុទ្ឋតែជាដៃទេ ហើយក៏មិនមែនសុទ្ឋតែជាជើងដែរ មិនមែនគ្រាន់តែជាមុខ មាត់ ត្រចៀក ច្រមុះ សក់ ក្បាល ខ្លួន -ល- និង -ល- នោះទេ តែគឺ អវយវៈទាំងអស់បានគាំពារគ្នាក្នុងរូប កាយ ដូចសាវកប៉ុលបានប្រាប់(ក្នុងខ ១៥-២៤ថា អាន)
១៥ បើសិនជាជើងនឹងនិយាយថា អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាដៃ នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី ១៦ ហើយបើសិនជាត្រចៀកនឹងនិយាយថា អញមិនមែនរបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាភ្នែក នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី ១៧ បើរូបកាយទាំងស្រុងសុទ្ធតែជាភ្នែក នោះតើនឹងស្តាប់នៅត្រង់ណា បើរូបកាយទាំងស្រុង សុទ្ធតែជាត្រចៀក នោះតើនឹងដឹងក្លិននៅត្រង់ណា ១៨ តែព្រះទ្រង់បានដាក់ចុះនូវអវយវៈនិមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់ ១៩ បើគ្រប់ទាំងអស់សុទ្ធតែជាអវយវៈតែ១ នោះតើរូបកាយនឹងនៅឯណា ២០ តែមានអវយវៈជាច្រើនវិញ ប៉ុន្តែរូបកាយតែ១ទេ ២១ ហើយភ្នែកពុំអាចនិយាយទៅដៃថា អញមិនត្រូវការនឹងឯងទេ ឬក្បាលនិយាយទៅជើងថា អញមិនត្រូវការនឹងឯងដែរនោះឡើយ ២២ ប៉ុន្តែ អស់ទាំងអវយវៈក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជាជាងវិញ ២៣ ហើយអវយវៈណាក្នុងរូបកាយ ដែលយើងស្មានថា មិនគួររាប់អានប៉ុន្មាន នោះយើងបានរាប់អានលើសទៅទៀត ឯអវយវៈណារបស់យើង ដែលមិនល្អមើល នោះបានល្អមើលកាន់តែខ្លាំងឡើងទៅទៀត ២៤ តែអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ ដូច្នេះ ព្រះទ្រង់បានផ្សំរូបកាយ ព្រមទាំងប្រទានឲ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាងទៅទៀត ២៥ ដើម្បីមិនឲ្យមានសេចក្តីបែកខ្ញែកគ្នាក្នុងរូបកាយឡើយ តែឲ្យអវយវៈទាំងប៉ុន្មាន បានជួយគាំពារគ្នាទៅវិញទៅមក
កាលខ្ញុំនៅពីតូចនោះខ្ញុំតែងតែបានស្ដាប់នូវរឿងមួយ ពីម្ដាយរបស់ខ្ញុំ
ឬក៏ពេលខ្លះខ្ញុំបានស្ដាប់ រឿងនោះពីក្មេងៗដទៃទៀតពីក្មេងរស់នៅជិតខាង ទាក់ទងនិង អវយវៈរបស់យើងចាប់ផ្ដើម
ចេះច្រណែនគ្នាទៅវិញទៅមក។
ភ្នែកនិយាយថា
អ៊ើយខ្លួនខ្ញុំបានមើលឃើញទេសភាពស្អាតៗ របស់ល្អៗ តែគួរអោយសោក
ស្ដាយខ្លាំងណាស់ខ្ញុំមិនដែលបានចាប់អ្វីកាន់ដូចជាដៃ ទល់តែសោះ បានត្រឹមតែឃើញ។
ដៃចាប់ផ្ដើម និយាយថា ខ្ញុំវិញបានតែកាន់របស់របបមែន
តែខ្ញុំមិនដែលបានញ៉ាំរបស់នោះទល់តែសោះ តែមាត់វិញ មិនធ្វើអ្វីសោះបានញ៉ាំ
។មាត់ចាប់ផ្ដើមនិយាយថា ខ្ញុំបានត្រឹមតែហាមាត់ញ៉ាំប៉ុណ្ណោះតែខ្ញុំមិនដែល
ដឹងពីរស់ជាតិជាយ៉ាងណានោះឡើយ មិនដូចជាអណ្ដាតទល់តែសោះ ………-ល- និង -ល-។ចុះបើរូបកាយ
របស់យើងទាំងអស់គ្នាចាប់ផ្ដើមចេះច្រណែនគ្នាចឹង ស្រមៃមើលតែរូបកាយរបស់យើងនឹងទៅជាយ៉ាង
ណាវិញ? ប្រហែលជាស្គមតៃវៃ សល់តែឆ្អឹងហើយមើលទៅ ព្រោះរូបកាយនីមួយៗគិតតែពីច្រណែនគ្នា
លែងចង់បំពេញតួនាទីខ្លួន។ ដូច្នេះ ចូរចាំថា
រូបកាយយើងតែមួយតែមានអវយវៈជាច្រើនផ្សំគ្នាឡើង។
២ រូបកាយទាំងមូលមិនអាចខ្វះនូវអវយវៈណាមួយឡើយ ២៦-២៧
រូបកាយយើងមានតែមួយមែន
តែមានអវយវៈជាច្រើនបានផ្សំផ្គំគ្នាឡើង
គ្រប់ទាំងអវយវៈទាំងអស់ទោះបីជាមានតួនាទីផ្សេងៗពីគ្នាក៏ពិតមែនតែអវយវៈទាំងសុទ្ឋតែសំខាន់ៗដូចៗគ្នា
គ្មានអ្វីណា មួយដែលមិនសំខាន់នោះទេ ហើយរូបកាយក៏មិនអាចមិនត្រូវការអវយវៈណាមួយឡើយ
។ពលខ្លះយើងគិតថា ប្រហែលជា មួយនេះសំខាន់ជាមួយនោះ ឬមួយនោះសំខាន់ជាងមួយនេះ ក៏ប៉ុន្តែ
គ្រប់
ទាំងអវយវៈទាំងអស់សុទ្ឋតែសំខាន់ដូចគ្នាចំពោះរូបកាយ ។
មានប្ដីប្រពន្ឋមួយគូ ចាប់ផ្ដើមចំអន់ដាក់គ្នាទៅវិញទៅមក ប្រពន្ឋថា
បងឯងក្បាលទំពែក អត់សង្ហារទេ អូនមិនចង់អោយបងឯងមកជិត។ ប្ដីចាប់ផ្ដើមថា អូនឯងវិញគឺមានដើមទ្រូងស្វិតណាស់
ក៏អត់ស្អាតដែរ ។ ពេលចំអន់ចុះឡើងៗ ស្រាប់តែពួកគេទាំង២នាក់ចាប់ផ្ដើមនឹកឃើញទៅ
ហាងកែសម្ភស្សហើយចាប់ផ្ដើមទិញថ្នាំមកលាប ។ លាបបានប្រហែលជាមួយសប្ដាហ៍ក្រោយមកពួកគេចេះតែមានអារម្មណ៏ផ្លែក
ព្រោះថាប្ដីចេះតែមានអារម្មណ៍ថា តឹងៗក្បាល ។ ចំណែកប្រពន្ឋវិញចេះតែមានអារម្មណ៍ថា
រមាស់ៗដើមទ្រូង មិនយូរប៉ុន្មានគេទាំង២នាក់មាកការភ្ញាក់ផ្លើលយ៉ាងខ្លាំង ព្រោះថា
ក្បាលប្ដីចាប់ផ្ដើមប៉ោងឡើង យើងដើមទ្រូងប្រពន្ឋវិញចាប់ផ្ដើមដុះសក់ ហាសហាស។
ពេលទៅជូបពេទ្យ ពេទ្យ ប្រាប់ថា អ្នកទាំង២ច្រឡំថ្នាំគ្នាហើយ ហាសហាស។ ចឹងយើងឃើងថា គ្រប់ទាំងអវយវៈរបស់យើង
ទាំងអស់គ្នាគឺសុទ្ឋតែសំខាន់គ្រាប់ៗគ្នា រូបកាយយើងមិនអាចបាត់បង់នូវអវយៈណាមួយឡើយ តែបាត់
ដឹងថាមានបញ្ហាហ្មង ។
(អានខ២៦) ២៦ ដូច្នេះ
បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា បើ១បានដំកើងឡើង
នោះទាំងអស់នឹងបានរីករាយជាមួយដែរ
សូមស្រមៃមើល បើខ្ញុំយកដុំថ្មមួយដុំ ទៅទំលាក់លើមេជើងរបស់ខ្ញុំ
តើលោកអ្នកបងប្អូនគិត ថា នរណាជាអ្នកឈឺ មេជើងមែន ? ទេមិនមែនទេ
គឺរូកកាយរបស់ខ្ញុំទាំងមូលនឹងឈឺជាមួយគ្នាដែរ ។ ហើយបើខ្ញុំឈឺធ្មេញវិញ
តើខ្ញុំឈឺតែធ្មេញទេឬអី ?ទេ មិនមែនទេគឺខ្លួនខ្ញុំទាំងមូលនឹងឈឺជាមួយគ្នា។
ដូច្នេះរូបកាយរបស់យើងមិនអាចខ្វះនូវអវយៈណាមួយបានឡើយ
ហើយគ្រប់ទាំងអវយៈទាំងអស់សុទ្ឋ តែមានសារៈសំខាន់ទាំងអស់
បើទោះបីជាវាមានទួនាទីផ្សេងៗពីគ្នាក៍ពិតមែន
តែវាបានបំរើដល់រូបកាយរបស់យើងតែមួយដូចគ្នា។
៣
ទ្រង់ប្រទានឲ្យយើងមានអំណោយទានផ្សេងៗគ្នាដើម្បីថ្វាយសិរីល្អដល់ទ្រង់តែមួយ ២៨-៣១
(អានខ
២៨-៣០) ២៨ ព្រះទ្រង់បានតាំងអ្នកខ្លះក្នុងពួកជំនុំឡើង
មុនដំបូង គឺពួកសាវ័ក ទី២ពួកគ្រូអធិប្បាយ ទី៣ពួកគ្រូបង្រៀន រួចមក
មានការឫទ្ធិបារមី មានអំណោយទានជាការប្រោសឲ្យជា ជាការជំនួយ
ជាការគ្រប់គ្រង ហើយជាភាសាដទៃផង ២៩ តើគ្រប់គ្នាជាសាវ័កឬអី
គ្រប់គ្នាជាគ្រូបង្រៀនឬអី គ្រប់គ្នាធ្វើការឫទ្ធិបារមីបានឬអី ៣០ គ្រប់គ្នាមានអស់ទាំងអំណោយទាននឹងប្រោសឲ្យជាបានឬអី
គ្រប់គ្នាអាចនិយាយភាសាដទៃបានឬអី គ្រប់គ្នាចេះបកប្រែភាសាបានឬអី
លោកសាវកប៉ុល
បានប្រាប់ពួកជំនុំនៅក្នុងកូរិនថូសដែលកំពុងតែបែកគ្នាថា ទី១
គឺគេទាំងអស់គ្នាគឺរូបកាយតែមួយនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ អវយវៈទាំងអស់បានផ្សំផ្គុំគ្នាឡើងបង្កើតបានជារូបកាយមួយ
ហើយទី២ គឺរូបកាយនោះមិនអាចខ្វះខាតឬបាត់បង់អវយវៈណាមួយឡើយ
បើមានអវយវៈណាមួយឈឺនោះរូបកាយទាំងមូលនឹងឈឺជាមួយគ្នា
ហើយបើមានរូបកាយណាមួយត្រូវបានតំកើងឡើងនោះរូបកាយទាំងមូលនឹងត្រូវបានដំកើងឡើងដូចគ្នា
ចំណែកទី៣នេះគឺលោកប៉ុលប្រាប់ពួកគេថា ពួកគេទាំងអស់ទទួលបានអំណោយទានផ្សេងៗពីគ្នា ខុសៗគ្នា
គឺដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់ តែមួយ ។ ទោះបីជា សាវក គ្រូអធិប្បាយ
គ្រូផ្សាយដំណឹងល្អ គ្រូកុមារ បេសកជន ឬអ្នកជូតតុ កៅអី នៅក្នុងព្រះវិហារក្ដី
មិនមានមួយណាសំខាន់ឬល្អជាងមួយណាផ្សេងទៀតនោះទេ ។ប្រហែលជាពេលខ្លះយើងគិតថា
ប្រហែលជាបេសកជន ធំជាងគ្រូគង្វាលហើយមើលទៅ ឬប្រហែលជាបេសកជនល្អជាងខ្ញុំដែលជាសមាជិកហើយមើលទៅ
លោកអ្នកបងប្អូនអើយ តាមពិតនៅចំពោះព្រះភ័គ្ររបស់ ព្រះជាម្ចាស់មិនដូច្នោះនោះទេ
គឺយើងទាំងអស់គ្នាសំខាន់ដូចគ្នានៅចំពោះព្រះជាម្ចាស់ គឺយើងទាំងអស់គ្នា
មានអំណោយទានផ្សេងគ្នា តែរូបគ្នាបំរើដល់ព្រះជាម្ចាស់តែមួយ ។ នេះគឺជាអ្វីដែលលោកប៉ុកកំពុង
តែព្យាយាមប្រាប់ដល់ពួកជំនុំក្រុងកូរិនថូស ថាពួកគេមានអំណោយទានផ្សេងៗពីគ្នាមែន
តែពួកគេធ្វើការ ទាំងអស់នោះដើម្បីបំរើដល់ព្រះជាម្ចាស់តែមួយ ទេ។
ចូរស្រមៃមើលក្រុមសរសើរដំកើងរបស់យើងទាំងអស់គ្នាមើល
យើងឃើញថាយើងមានអំណោយទានផ្សេងៗពីគ្នាដោយខ្លះ មានអំណោយទានជាអ្នក លេង ហ្គីតា
ហ្គីតាបាស ខ្លះលេងអ័ក ខ្លះស្គ ហើយខ្លះជាអ្នកជំរៀងជាដើម ។ យើងក្នុងចំណោយក្រុមសរសើរដំកើងទាំងអស់មិនមានមួយណាសំខាន់ជាងមួយណាឡើង
។ បើក្រុមភ្លេងណាមួយបាត់ទៅយ៉ាងម៉េចដែរ ដូចជាបាត់ដៃស្គ ពេលនោះម៉េច ? ហើយបើ បាត់ដៃអ័ក
ឬហ្គីតាបាស ម៉េចដែរ ឬក៏មានអ្នកលេងគ្រប់ហើយ តែអត់អ្នកច្រៀង ម៉េចដែរ?
ដូច្នេះគ្រប់ទាំងអស់ សុទ្ឋតែមានសារៈសំខាន់ទាំងអស់ មិនមានមួយណាសំខាន់ជាងមួយណាឡើយ
គ្រាន់តែយើងទាំងអស់គ្នាមានអំណើយទានផ្សេងៗពីគ្នាប៉ុណ្ណោះ
តែអំណោយទានរបស់យើងទាំងអស់បានរួមគ្នាមកដើម្បីបំរើដល់ព្រះជាម្ចាស់តែមួយ
គឺជាព្រះយេស៊ូវគ្រីស្ទ។
៤) សរុបសេចក្ដី
យើងឃើញថា ពួកជំនុំក្រុងកូរិនថូស
ជាពួកជំនុំដែលមានបញ្ហាច្រើន ហើយបញ្ហាមួយនៅក្នុងចំណោមបញ្ហាធំៗដទៃទៀតនោះគឺជាបញ្ហាបាក់បែកនៅក្នុងចំណោមរបស់ពួកគេ។លោកប៉ុលបាន
សេសេរសំបុត្រផ្ញើរទៅកាន់ពួកគេ ដើម្បីដោះស្រាយបញ្ហារនោះ ដោយលោកប៉ុលបានប្រាប់គេថា
១
រូបកាយតែមួយមានអវយវៈច្រើន ១២-២៥
២ រូបកាយទាំងមូលមិនអាចខ្វះនូវអវយវៈណាមួយឡើយ ២៦-២៧
៣ ទ្រង់ប្រទានឲ្យយើងមានអំណោយទានផ្សេងៗគ្នាដើម្បីថ្វាយសិរីល្អដល់ទ្រង់តែមួយ ២៨-៣១
២ រូបកាយទាំងមូលមិនអាចខ្វះនូវអវយវៈណាមួយឡើយ ២៦-២៧
៣ ទ្រង់ប្រទានឲ្យយើងមានអំណោយទានផ្សេងៗគ្នាដើម្បីថ្វាយសិរីល្អដល់ទ្រង់តែមួយ ២៨-៣១
៥) ទេវសាស្ត្រ
- ព្រះជាម្ចាស់ : ព្រះជាម្ចាស់គឺជាព្រះត្រៃឯក
មានន័យថា ៣រូមមកតែមួយ គឺ ព្រះវរបីតា ព្រះរាជ្យបុត្រា និងព្រះវិញ្ញាណបរិសុទ្ឋ ។
នៅក្នុងភាសា ហេព្រើរ គឺ “ អាដូណាយ” គេប្រើជាពហុវចនៈ មានន័យថា ព្រះទ្រង់បាន
នៅជាមួយគ្នារួមមានទាំង ព្រះវរបីតា ព្រះរាជ្យបុត្រា និងព្រះវិញ្ញាណ បរិសុទ្ឋ ។ ដូចជានៅក្នុង
លោកុប្បត្ត ១ : ២៦ “ចូរយើង
ធ្វើមនុស្សអោយដូចជារូបយើង ឲ្យមាន ភាពដូចយើង…….” ពាក្យថា “យើង”
គឺជាពាក្យពហុវចនៈ សំដៅលើ ព្រះវរបីតា ព្រះរាជ្យបុត្រា និងព្រះវិញ្ញាណបរិសុទ្ឋ
ដែលព្រះជាម្ចាស់នៅជាមួយគ្នាតាំងតែពីសញ្ញាចាស់មកម្លេះ។
- មនុស្ស ៖ មនុស្សតែងតែ មានភាពអំនួតលើខ្លួនឯង គិតថាគេមិនដល់ខ្លួន
មើលងាយដល់អ្នកដទៃ ហើយមិនចង់ចូលរួមជាមួយអ្នកដទៃ ហើយក៏បង្កើតឲ្យមានភាពបាក់បែកកើតឡើង
។ព្រះវិហារមួយចាប់ផ្ដើមមើលងាយដល់ព្រះវិហារមួយទៀតដោយគិតថា
ព្រះវិហារគេតូចមិនមានសមាជិក ច្រើនដូចជាព្រះវិហាររបស់ខ្លួន
ឬនិកាយរបស់គេតូចជាងនិកាយរបស់ខ្លួនជាដើម ដែលជាហេតុធ្វើអោយមានការបាក់បែកកើតឡើង ។
បងប្អូនអ៊ើយ នេះគឺជារឿងពិត គឺថា នៅឯស្ថានសួគ៌ មិនមានសរសេរអក្ស
ឈ្មោះនិកាយនេះឬនិកាយនោះឡើយ ហើយក៏គ្មានសរសេរ ឈ្មោះព្រះវិហារនេះឬព្រះវិហារនោះដែរ ។
- ដូច្នេះយើងមិនគួរមានអំនូតពី ព្រះវិហារ និកាយ សាលា
ឬអ្វីដែលយើងមាននោះទេ ព្រោះថាការទាំងអស់នោះនឹងនាំអោយយើងមានភាពបែកបាក់
ការប្រកាន់បក្សពួកជាដើម តែផ្ទុយមកវិញ
យើងត្រូវរក្សាភាពរួបរួមរវាងគ្នានិងគ្នាជាបង ប្អូន ដោយស្រលាញ់ដល់គ្នាទៅវិញទៅមក
អានយ៉ូហាន ១៣: ៣៥ ៣៥ គេនឹងដឹងថា
អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក។
- ព្រះគ្រីស្ទ ៖ ព្រះគ្រីស្ទទ្រង់បានរួមរួមជាមួយព្រះវរបីតារបស់ព្រះអង្គ
គឺព្រះវរបីតានៅក្នងទ្រង់ ហើយទ្រង់នៅក្នុងព្រះវរបីតា យ៉ូហាន ១៤: ១០ -១១។
ព្រះយេស៊ូវអធិស្ឋានថា ២០ ទូលបង្គំមិនអធិស្ឋាន ឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ
គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ
ដោយសារពាក្យរបស់គេថែមទៀតដែរ ២១ ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ
ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ
ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ
នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយ៍បានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត។
- យ៉ូហាន ១៧: ២០-២១ ។
៦) ការអនុវត្តន៍
គ្រប់គ្រីស្ទានទាំងអស់គ្នាគឺជា
រូបកាយនៃព្រះយេស៊ូវគ្រីស្ទ យើងម្នាក់ៗគឺជាអរវៈរបស់ទ្រង់
គ្រប់គ្នាទាំងអស់សុទ្ឋតែមានសារៈសំខាន់សំរាប់ព្រះអង្គ
ដោយមិនអាចខ្វះនរណាម្នាក់បាន ហើយទ្រង់
បានប្រទានអំណោយទានដល់យើងម្នាក់ៗផ្សេងៗពីគ្នាដើម្បីបំរើដល់ព្រះជាម្ចាស់។
ដូច្នេះក្នុងនាមយើងជាគ្រីស្ទាន
យើងត្រូវតែរូបរួមគ្នាបំរើព្រះអង្គ ស្រលាញ់គ្នា ជាបងប្អូន ស្រលាញ់គ្នាទៅវិញទៅមក
ដើម្បីបង្ហាញដល់លោកកិយ៌ថា យើងទាំងអស់គ្នាគឺជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទពិត
គឺជាស្មរបន្ទាល់អំពីទ្រង់ យ៉ាងនោះទើបគេអាចនឹងជឿដល់ព្រះយេស៊ូវគ្រីស្ទ
តាមរយៈដែលយើងស្រលាញ់ដល់គ្នាទៅ វិញទៅមក អាម៉ែន ។
(អានយ៉ូហាន ១៣: ៣៥) ៣៥ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ
ដោយសារសេចក្តីនេះឯង
គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក។
0 Comments