Breaking News

ព្រះពរ និងបណ្ដាសារ (ចោទិយកថា ៣០:១១-២០)


  I.          សេចក្ដីផ្ដើម
      នៅក្នុងបឹងមួយមានក្ដាមបីក្បាលក្ដាមមួយជាម្ដាយ ក្ដាមពីជាកូន មួយឈ្មោះភារ៉ា មួយ
ឈ្មោះភារ៉ូត នៅថ្ងៃមួយ ម្ដាយបានប្រាប់កូនទាំងពីរពីកន្លែងរកចំណី ហើយហាមប្រាណនូវកន្លែងដែលមានគ្រោះ ដូចជាកន្លែងផ្លូវដែលសត្វគោតែងតែចុះផឹកទឹក កុំទៅក្បែរកន្លែងនោះអោយសោះ ក្លាយក្រែវាចុះមកជាន់លើពួកឯង មួយទៀតនៅកន្លែងមុខលូទឹកហូរត្រូវប្រយ័ត្នពីព្រោះកន្លែងនោះមនុស្សតែងបង់សំណាញ់ចាប់ កាលណារគេចាប់បានឯងហើយនោះឯងត្រូវស្លាប់ជាពិតប្រាកដ ដូចជាកាលពីម្សិលមិញក្ដាមមួយចំនួនត្រូវបានបាត់ខ្លួន។ ហើយលើសពីនេះនៅពេលដែលកូនទៅរកចំណី ហើយបើឃើញត្រីជាប់មងនោះ កុំចូលទៅជិតដោយចង់ចាប់ត្រីនោះជាចំណីអោយសោះ ពីព្រោះបើកាលណាកូនចូលទៅចាប់ត្រីនោះ នោះកូនប្រាកដជាជាប់ក្នុងមងជាមួយត្រីនោះជាមិនខាន់ ឃើញទេ ត្រីក៏មិនបានក្លាយជាអាហារកូន ហើយខ្លួនកូនទាំងពីរក៏ត្រូវផុងជាប់ក្នុងមងនោះទៀត។ ដោយម្ដាយបានរៀបរាប់គ្រប់ទាំងបញ្ហាដែលត្រូវជៀសវាងអស់ហើយ នោះគាត់សួរកូនភារ៉ា និងភារ៉ូតថា តើពួកឯងស្ដាប់បញ្ហានោះច្បាស់ហើយឬនៅ? នោះកូនទាំងពីរឆ្លើយស្របគ្នាថាកូនស្ដាប់បានហើយ​ បន្ទាប់មកពួកគេទាំងពីរក៏លាម្ដាយចេញទៅរកចំណី។ នៅពេលដែលភារ៉ានិងភារ៉ូតដើរតាមផ្លូវ នោះភារ៉ូតក៏ឃើញត្រីជាប់មងហើយចង់ចាប់យកជាអាហារយ៉ាងខ្លាំង ទោះបីជាត្រូវបំពានចំនុចម្ដាយហាមឃាត់ក៏ដោយ។ ភារ៉ូត ធ្វើសួរបងថា ភារ៉ាតើម្ដាយបានហាមយើងប៉ុន្មានចំនុច? គាត់ឆ្លើយថាបានហាមបីចំនុច ទីមួយផ្លូវគោចុះផឹកទឹក ទីពីរលូទឹកហូរ ទីបីត្រីជាប់មង ដោយភារ៉ូតចង់យកត្រីជាប់មងជាអាហារគាត់បានធ្វើជាភ្លេចចំនុចទីបី ហើយគាត់ចង់ទៅចាប់ត្រីនោះ ទោះជាភារ៉ាហាមឃាត់យ៉ាងណាក៏មិនព្រមស្ដាប់ នៅពេលដែលភារ៉ូតទៅចាប់ត្រីក្នុងមង គាត់យកដង្កៀបធំទៅចាប់ទាញត្រីតែមិនរួច ដង្កៀបតូចទាញទៀតក៏ទាញមិនបាន ទីបំផុតខ្លួនគាត់ត្រូវល្មូលជាប់ក្នុងមងស្លាប់ទៅ ដោយព្រោះការមិនស្ដាប់បង្គាប់។ ឯភារ៉ាដែលជាកូនស្ដាប់បង្គាប់ក៏ទៅផ្ទះវិញដោយសុខសាន្ត។

            យើងឃើញថាការមិនស្ដាប់បង្គាប់គឺតែងតែទទួលបាននូវភាពបរាជ័យក្នុងជីវិត ដោយព្រោះមិនបានដកខ្លួនចេញពីឧបសគ្គ តែនៅអនុញ្ញាត្តអោយឧបសគ្គដែលដឹងពីមុននោះមានឪកាស លេបត្របាកដដែល (ដូចជាភារ៉ូតអញ្ចឹង)។ តែការដែលស្ដាប់បង្គាប់ គឺតែងតែទទួលបានភាពជោគជ័យក្នុងជីវិត ដោយចេះរក្សាខ្លួនចេញឆ្ងាយពីបញ្ហា ស្គាល់ពីលទ្ធផលនៃបញ្ហា (ដូចជាភារ៉ាអញ្ចឹង)។ ស្រដៀងគ្នាដែលនៅក្នុងព្រះគម្ពីរក៏បាននិយាយពីរាស្រ្តរបស់ព្រះអង្គផងដែល ទាក់ទងទៅនឹងការស្ដាប់បង្គាប់ និងការមិនស្ដាប់បង្គាប់ ដែលការស្ដាប់បង្គាប់នាំអោយគេទទួលបានព្រះពរ យ៉ាងពោពេញក្នុងជីវិតគេ តែការមិនស្ដាប់បង្គាប់នាំអោយគេត្រូវបណ្ដាសារ ទាំងជីវិតគេក៏ត្រូវវិនាស  ដែលបានឃើញក្នុងគម្ពីរ     ចោទិយកថា ២៨:-២១។
           
            តើនៅចោទិយកថា ២៨:-២១ ព្រះពរនិងបណ្ដាសារកើតឡើងតាមរយៈអ្វី?





         
II.         ​សង្ខេបបទគម្ពីរ
នៅចោទិយកថា ២៨:-២១ និយាយអំពីសេចក្ដីបង្គាប់ដែលត្រូវអោយពួកអ៊ីស្រាអែលត្រូវប្រព្រឹត្តតាម ដើម្បីអោយបានព្រះពរ បើចង់បានព្រះពររស់នៅក្នុងទឹកដីសន្យានោះ គឺត្រូវស្ដាប់បង្គាប់ ព្រះយេហូវ៉ា ដោយត្រូវដើតាមគ្រប់ទាំងបញ្ញត្តិច្បាប់របស់ព្រះជាម្ចាស់ នោះទ្រង់នឹងប្រទានពរគ្រប់អ្វីទាំងអស់ដល់គេដូចជា ហ្វូងសត្វច្រើន ស្រែចំការបានផលល្អ ឈ្នះលើខ្មាំងសត្រូវ ហើយគ្រប់ទាំងសាសន៍គេខ្លាចពួកអ៊ីស្រាអែលដោព្រោះតាមព្រះយេហូវ៉ា ហើយទ្រង់តាំងពួកគេជាមេ គឺស្រុកគេទាំងមូលរស់នៅដោយសន្តិភាព សំបូរសប្បាយក្រៃលែង។ តែបើមិនស្ដាប់តាមព្រះជាម្ចាស់ទេ ភ្លេចព្រះយេហូវ៉ា នោះនឹងទទួលបណ្ដាសារហើយ រស់ក្នុងស្រុកថ្មីនោះមិនបានសុខសាន្តទេ គឺពួកគេនឹងត្រូវវិនាស ទាំងហ្វូងសត្វគេ ស្រែចំការ និយាយរួមកិច្ចការអ្វីដែលពួកគេធ្វើគឺអន្តរាយ ព្រមទាំងជីវិតគេផង។
    I.      រចនាសម្ព័ន្ធ
១.បើខំស្ដាប់បង្គាប់បានព្រះពរ (-១៤)
          a. ទ្រង់នឹងលើកពួកអ៊ីស្រាអែលជាធំ (១-២)
          b. ទ្រព្យសម្បត្តិនឹងរីកចំរើន (៣-៦)
          c. ទ្រង់នឹងការពាររាស្ត្រដ៏បរិសុទ្ធ (៧-១០)
          d. ស្រុកពួកអ៊ីស្រាអែលនឹងក្លាយជាអ្នកមាន (១១-១៤)
២. បើមិនស្ដាប់បង្គាប់បានបណ្ដាសារ (១៥-២១)
          a.ទ្រព្យសម្បត្តិទាំងអស់នឹងត្រូវបណ្ដាសា (១៥-១៩)
          b. ពួកអ៊ីស្រាអែលត្រូវវិនាស (២០-២១)
                យើងឃើញថាបន្ទាប់ពីព្រះរំដោះពួកអ៊ីស្រាអែលចេញពីទាសរកនៅប្រទេសអេស៊ីព្ទ ហើយធ្វើដំណើរវិលវល់៤០ឆ្នាំកន្លងផុតទៅ ទីបំផុតពួកគេក៏បានមកក្បែរទឹកដីសន្យាដែលព្រះបានសន្យាជាមួយពួកអយ្យកោគេ។ ហើយនៅពេលនេះគឺលោកម៉ូសេបានកំពុងតែក្រើនរំលឹកពួកគេ(ក្មេងជំនាន់ក្រោយ) ថាពេលចូលទឹកសន្យាកុំអោយភេ្លចព្រះជាម្ចាស់អោយសោះ។
   II.      ការកាត់ស្រាយ
១.បើខំស្ដាប់បង្គាប់បានព្រះពរ (-១៤)
          a. ទ្រង់នឹងលើកពួកអ៊ីស្រាអែលជាធំ (១-២)

យើងឃើញថានៅខ១-២ បាននិយាយថាយ៉ាងច្បាស់ថាបើពួកអ៊ីស្រាអែលគេស្ដាប់បង្គាប់តាមព្រះជាម្ចាស់ នោះពួកគេនឹងបានព្រះពរ ដោយព្រះជាម្ចាស់នឹងលើកពួកគេអោយក្លាយជាសាសន៍មួយ ដែលមានតម្លៃចំពោះទ្រង់ជាងសាសន៍ដទៃ ជាសាសន៍មួយដែលវិសេសជាងសាសន៍ទាំងអស់នៅលើ ផែនដី។ យើងគិតមើបន្តិចបើសិនជាស្ដេចនៅក្នុងប្រទេសមួយ លើកដំកើងក្រុមគ្រួសារមួយ មិនដឹងថាក្រុមគ្រួសារនោះមានមុខមាត់ កេត្តិយសធំប៉ុណ្ណាទេ មិនដឹងថាក្រុមគ្រួសារដទៃដែលនៅជុំវិញគេអោយតម្លៃប៉ុនណា តែនេះគឺស្ដេចលើអស់ទាំងស្ដេច  ព្រះលើអស់ទាំងព្រះទ្រង់ចង់លើកសាសន៍អ៊ីស្រាអែលឡើង (វិវរណៈ១៧:១៤,១៩:១៦) តើពួកអ៊ីស្រាអែលគេមានកេត្តិយសប៉ុណ្ណា ដែលគ្រប់ទាំងសាសន៍នៅផែនដីគេបាញ់ភ្នែក សំដៅសាសន៍ដែលពេញដោយព្រះពរ នោះបើសិនជាពួកគេស្ដាប់បង្គាប់។   តែនៅក្នុងពេលនេះ ពួកអ៊ីស្រាអែលគេអត់ទាន់មានប្រទេសទេ ពួកគេដូចជានៅបាតដៃទទេនៅឡើង ពួកគេកំពុងតែនៅក្នុងទឹកដីម៉ូអាប់។ ពួកអ៊ីស្រាអែលកំពុងសម្លឹងមើលទឹកដីសន្យា ហើយភាពត្រជះត្រចង់ ឬមិនត្រជះត្រចង់ក្នុងជីវិតពួកគេ គឹអាស្រ័យលើការជ្រើសរើសរបស់ពួកគេ តើពួកគេស្ដាប់បង្គាប់ព្រះឬបដិសេធន៍ព្រះ?។ ​នៅខ២ ក៏បាននិយាយថាព្រះពរនឹងផ្សាយមកលើគេ រត់មកឯគេ យើងឃើញថាព្រះពររបស់ទ្រង់គឺមានជាស្រេចសំរាប់ពួកអ៊ីស្រាអែល អោយតែគេស្ដាប់បង្គាប់ទ្រង់នោះព្រះពរនឹងមកឯគេជាមួយរំពេចន៍។ ក្នុងខនេះបានបង្ហាញថាព្រះពររបស់ព្រះ មិនមែនដើរគើមៗមកឯគេ មិនមែនវាមួយៗមកគេ តែត្រង់ខនេះបានបង្ហាញរូបភាពមួយថាព្រះពរព្រះអង្គគឺរត់មកឯគេ គឺមានន័យព្រះទ្រង់មិនយឺតនឹងផ្សាយមកឯពួកគេទេ។
          b. ទ្រព្យសម្បត្តិនឹងរីកចំរើន (៣-៦)
          ខ៣-ពេលពួកអ៊ីស្រាអែលទៅដល់ក្រុងនោះ ពួកគេនឹងបានព្រះពរមកពីព្រះជាម្ចាស់គ្រប់ទាំងដំណាំដាំដុះទាំងប៉ុន្មានដូចជាស្រូវអង្ករ បន្លែផ្លែឈើពួកគេទាំងអស់ លូតលាស់ល្អ ប្រហែលជាព្រះអង្គផ្គត់ផ្គង់ទឹកគ្រប់គ្រាន់តាមរដូវការ ព្រះអង្គការពារកុំអោយមានកណ្ដុល,ដង្កូវ ឬសត្វល្អិតណាមកស៊ីបំផ្លាញដំណាំទាំងនោះឡើយ និយាយរួមទ្រង់អោយវិស័យកសិកម្មគេទទួលបានទិន្នផលខ្ពស់។  ហើយបើនិយាយពីហ្វូងសត្វរបស់ពួកគេវិញ ទាំងចៀមទាំងគោគឺសុទ្ធតែថ្លោសៗល្អៗកើតមក ហើយរីកចំរើនច្រើនកើនឡើងជាលំដាប់ដោយសារព្រះអង្គប្រទានពរ។ ហើយនៅខ៥-  បាននិយាយទាក់ទងទៅនិងស្បឿងអាហាររបស់ពួកគេ ដូចជាវត្តុធាតុដើមម្សៅសំរាប់ធ្វើនំបុ័ង(គេបរិភោគនំបុ័ងជាអាហារ) គឺមានបរបូរជានិច្ច មានពេញជានិច្ចក្នុងកំប្រោងគេ ពួកគេនឹងមិនដែលជួបគ្រោះអត់ឃ្លានម្ដងណាឡើងក្នុងស្រុកគេរស់នៅនោះ។ ហើយព្រះជាម្ចាស់ទ្រង់នឹងប្រទានពរចំពោះកិច្ចការពួកគេ  ទោះទាំងកិច្ចការដែលគេចេញទៅធ្វើប្រចាំថ្ងៃនៅខាងក្រៅក៏ដោយ ឬកិច្ចការដែលគេធ្វើពេលត្រលប់មកផ្ទះវិញក៏ដោយ ក៏ព្រះពររបស់ព្រះជាម្ចាស់បានគ្រប់ដណ្ដប់ក្នុងជីវិតពួកគេទាំងស្រុងដែរ។
c. ទ្រង់នឹងការពាររាស្ត្រដ៏បរិសុទ្ធ (៧-១០)
            នៅខ៧ ព្រះជាម្ចាស់ទ្រង់បានសន្យាមួយផ្នែកទៀតចំពោះពួកអ៊ីស្រាអែល គឺព្រះអង្គនឹងជួយការពារពួកគេពីពួកខ្មាំងសត្រូវ ទោះបីជាខ្មាំងសត្រូវនោះគេមានគ្នាច្រើន គេមកឡោមព័តពួកគអ៊ីស្រាអែលយ៉ាងណា គេមានជំនាញច្បាំងយ៉ាងណា តែព្រះជាម្ចាស់ទ្រង់នឹងអោយពួកខ្មាំងសត្រូវទាំងនោះបរាជ័យ ព្រោះព្រះទ្រង់ជាអ្នកចំបាំង ទ្រង់ជាព្រះដែលមានឬទ្ធិដ៏វិសេស នៅពេលដែលទ័ពអេស៊ីព្ទដេញ តាមពួកអ៊ីស្រាអែល គឺទ្រង់ជាអ្នកបំផ្លាញពួកគេនៅក្នុងទឹកសមុទ្រ តើមានអ្នកណាដែលយកឈ្នះរាស្រ្ត ដែលទ្រង់គង់ជាមួយបាន (និក្ខមនំ ១៤:២៨,១៥:,,១១)ខ៨ ព្រះទ្រង់ពរនឹងប្រទានព្រះពរយ៉ាងហូរហៀរ ក្នុងជង្រុងរបស់ពួកគេ ហើយទោះបើទាំងការងារតូចក្ដីធំក្ដីអោយតែពួកគេ ធ្វើនោះសុទ្ធតែរីកចំរើនកកើនឡើងជាលំដាប់ទាំងអស់។  ខ៩-១០ បាននិយាយថាបើសិនជាពួកអ៊ីស្រាអែលគេពិតជាកាន់តាមបញ្ញាត្តិទ្រង់ពិតប្រាដក នោះទ្រង់តាំងពួកគេឡើងជាសាសន៍បរិសុទ្ធ គឺជាសាសន៍ដែលព្រះអង្គយកទុកធ្វើជាទីបន្ទាល់អោយសាសន៍ទាំងប៉ុន្មានឃើញ។ ហើយមិនតែប៉ុណ្ណោះពួកសាសន៍ដទៃទាំងប៉ុន្មានគេនឹងខ្លាចចំពោះពួកអ៊ីសា្រអែល មិនមែនដោយព្រោះពួកអ៊ីស្រាអែលជាសាសន៍ដែលខ្លាំងទេ ជាសាសន៍ដែលធ្វើអោយមនុស្សទាំងអស់កោតខ្លាចទេ តែដោយសារព្រះជាម្ចាស់ទ្រង់គង់ជាមួយ ហើយទ្រង់ធ្វើការអស្ចារ្យក្នុងជីវិតពួកគេ ទើបពួកគេមានឥទ្ធិពលលើសាសន៍ដទៃ។
d. ស្រុកពួកអ៊ីស្រាអែលនឹងក្លាយជាអ្នកមាន (១១-១៤)
            នៅខ១២a បាននិយាយថាព្រះជាម្ចាស់ទ្រង់បើកឃ្លាំងដ៏វិសេស គឺជាផ្ទៃមេឃ ព្រះទ្រង់នឹងបង្អុលទឹកភ្លៀងមកយ៉ាងសន្ធោសន្ធៅតាមរដូវកាល ព្រះទ្រង់ជាព្រះលើសអស់ទាំងព្រះជាស្ដេចលើអស់ទាំងស្ដច គ្រប់យ៉ាងគឺព្រះអង្គជាអ្នកគ្រប់គ្រង ចំពោះភ្លៀងគ្រាន់ព្រះទ្រង់មានព្រះសូរសៀងនោះនឹងកើតឡើងជាពិតប្រាកដ(ទំនុកដំកើង ១៣៥:,យេរេមា ១០:១៣)។ មួយវិញទៀតគំនិតពួកសាសន៍កាណានគឺគេគិតថា ព្រះបាលគឺជាព្រះដែលប្រទានទឹកភ្លៀងចុះមកពីស្ថានសួគ៌មក ហើយនៅ១២a លោកម៉ូសេចង់បញ្ចាក់ដល់ពួកអ៊ីស្រាអែលថា កាណាចូលទឹកដីនោះកុំអោយគិតថាព្រះបាលជាអ្នកប្រទានទឹកភ្លៀងអោយសោះ ត្រូវចាំថាគឺព្រះយេហូវ៉ាទេជាអ្នកផ្ដល់ទឹកភ្លៀងអោយ។ យើងឃើញថាទឹកគឺជាប្រភពមួយដ៏សំខាន់ បើគ្មានទឹកនោះជីវិតទាំងមនុស្ស សត្វ រុក្ខជាតិទាំងអស់ត្រូវវិនាស ។  ខ១២b បាននិយាយថាព្រះជាម្ចាស់ទ្រង់ប្រទានពរដ៏ពួកអ៊ីស្រាអែល …..នោះឯងនឹងអោយសាសន៍ជាច្រើនខ្ចី ឥតមានខ្ចីពីគេវិញឡើយ យើងឃើញថាព្រះជាម្ចាស់បានអោយពួកអ៊ីស្រាអែលជាសាសន៍អ្នកមាន ជាសាសន៍ដែលមានសមត្ថភាពអោយគេខ្ចីបាននូវរបស់ទ្រព្យ ហើយមិនដែលខ្ចីពីគេវិញទេ គឺពួកអ៊ីស្រាអែលនឹងមិនដែលជួបនូវភាពខ្វះខាត មិនដែលជួបនូវភាពក្រក្សត់ហើយទៅរកខ្ចីរបស់អ្វីពីសាសន៍ដទៃនោះឡើយ គឺពួកគេមានតែរីកចំរើនខាងឯទ្រព្យសម្បត្តិជានិច្ច មិនដែលធ្លាក់ខ្លួនក្រនោះទេ។ ខ១៣-១៤  បាននិយាយថាព្រះជាម្ចាស់នឹងតាំងពួកអ៊ីស្រាអែល ទុកជាក្បាល មិនមែនជាកន្ទុយឡើយ គឺព្រះជាម្ចាស់ទ្រង់លើកតម្លៃពួកអ៊ីស្រាអែលអោយធ្វើជាអ្នកគ្រប់គ្រងលើប្រជាជាតិ បើសិនជាពួកគេមិនបែរទៅរកព្រះដទៃ។ ពួកអ៊ីស្រាអែលប្រៀបដូចជាក្បាលរទេះភ្លើងដ៏សំខាន់ដែលដឹកនាំតួរទេះភ្លើងដ៏វែងអន្លាយ ជាការពិតបើសិនជារទេះភ្លើងគ្មានក្បាលទេនោះ នោះវាពិតជាមិនអាចធ្វើដំណើរបាននោះឡើយ។ មិនតែប៉ុណ្ណោះបើយើងសម្លឹងមើលទៅព្រះគ្រីស្ទវិញ ទ្រង់គឺជាសិរសានៃពួកជំនុំ ទ្រង់គឺជាអ្នកគ្រប់គ្រងលើទាំងអស់ និងជាចំនុចដើមសេចក្ដីសង្រ្គោះ ព្រះអង្គគឺជាអ្នកដឹកនាំមនុស្សទាំងអស់ អោយមានសង្ឃឹមក្នុងជីវិត  (អេភេសូរ ១:២២, កូឡុស១:១៨,:១០)។

            ២. បើមិនស្ដាប់បង្គាប់បានបណ្ដាសារ (១៥-២១)
                      a.ទ្រព្យសម្បត្តិទាំងអស់នឹងត្រូវបណ្ដាសា (១៥-១៩)
                      នៅខ១៥-១៦ បានបង្ហាញពីការប្រមានថាបើសិនជាពួកអ៊ីស្រាអែលគេមិនស្ដាប់ បង្គាប់ តាមព្រះយេហូវ៉ាទេ នោះពួកគេប្រាកដជាទទួលសេចក្ដីបណ្ដាសារជាមិនខាន ហើយសេចក្ដីបណ្ដាសារ ក៏មកឯពួកអ៊ីស្រាអែលយ៉ាងលឿនផងដែរ។ គឺព្រះជាម្ចាស់នឹងដាក់បណ្ដាសារដល់ទីក្រុងគេ ហើយស្រែចំការគេផង (ផ្ទុយពីខ២,) គឺគ្រប់ទាំងដំណាំដាំដុះរបស់ពួកគេ មានស្រូវអង្ករ បន្លែ ផ្លែឈើ ដើមទំពាំងបាយជូរ ទាំងប៉ុន្មានមិនមានការលូតលាស់ល្អនោះទេ ឬទោះបើពេលវាក្ដឹបមកក៏ជ្រុះមកទាំងអស់  ចំណែកឯដីវិញប្រែទៅជាខ្សោះអស់ជាតិ ដោយសារតែគ្មានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់តាមរដូវការធ្វើស្រពោនត្រួយស្លឹកអស់ទៅ ហើយមានសត្វល្អិតមកស៊ីបំផ្លាញខ្ទីចខ្ទីថែមទៀតផង (អេម៉ុស៤:-, ចោទិយកថា ២៨:៣៩-៤០)។ យើងឃើញថាទឹកគឺពិតជា មានសារសំខាន់ណាស់បើសិនជាគ្មានទឹកនោះមិនអាចធ្វើកសិកម្មបានទេ ដូចជានៅឆ្នាំនេះក្នុងភូមិ របស់ខ្ញុំដោយសារតែមិន មានទឹកទើបធ្វើ  អោយដីរាប់ពាន់ហិចតាត្រូវបានទុកចោល ពីព្រោះគ្មានទឹកអ្វីដើម្បីធ្វើស្រែចំការរហូតនៅតំបន់ខ្លះខ្វះទឹកប្រើប្រាស់ជាខ្លាំង។ កាលណាយើងឭពាក្យបណ្ដាសារ យើងនឹក ចាំពីបណ្ដាសារដំបូងដែលព្រះជាម្ចាស់ទ្រង់បានដាក់ដល់ អាដាំនិងអេវ៉ា ដោយព្រោះតែការមិនស្ដាប់បង្គាប់របស់ពួកគេ គឺអោយអាដាំធ្វើការយ៉ាងលំបាកដើម្បី ចិញ្ចឹមជីវិត អាដាំត្រូវបែកញើស អាដាំត្រូវ ប្រើកម្លាំងយ៉ាងខ្លាំងដើម្បីផ្គត់ផ្គង់ខ្លួនឯង ហើយដីប្រែជាមានបន្លាអញ្ចាញដែលជាឧបសគ្គមួយទៀត ធ្វើគាត់ប្រឈមមុខ (លោកុប្បត្តិ ៣:១៧-១៨)ខ១៧ បានបង្ហាញថាកប្រោង និងស្បៀងអាហាររបស់គេ ត្រូវបណ្ដាសា ជាហេតុតាមរយៈខ១៦ ដោយសារតែដំណាំគេមិនបានទទួលនូវទិន្នផលល្អ ទើបពួកគេខ្វះ ខាត់អាហារ កំប្រោង គឺជា  សំភារះមួយដែលប្រជាជនអ៊ីស្រាអែលគេប្រើសំរាប់ដាក់នំបុ័ង តែនៅពេល នេះកំប្រោងលែងបានមានសំណាងនំបុ័ងទើលើវាទៀតហើយ ដោយព្រោះផលនៃវត្ថុធាតុដើមដូចជា ម្សៅ និងផលឯទៀតនោះមិនបានកើតផលចេញពីស្រែចំការទេ។ ប្រហែលជាពួកអ៊ីស្រាអែល បានផលពីស្រែតិចទួចណាស់ បានព្រឹកខ្វះល្ងាច បានល្ងាច់ខ្វះថ្ងៃ ពួកគេគ្មានអ្វីបរិភោគគ្រប់គ្រាន់ទេ ពួកគេអាចក្លាយខ្លួនទៅជាខ្សោះអស់កម្លាំង បាក់ទឹកចិត្តដោយព្រោះគ្មានអាហារសម្រាប់ផ្គត់ផ្គង់ដល់ ក្រុមគ្រួសារ ធ្មេញដែលធ្លាប់តែទំពាអាហារពេញៗមាត់ ពេលនេះបែរជាសស្អាត (អេម៉ុស ៤:)។ នៅ ១៨ បាននិយាយទាក់ទងទៅនឹងហ្វូងសត្វរបស់ពួកគេដែលត្រូវបណ្ដាសារ បើសិនជាមិនស្ដាប់តាមព្រះយេហូវ៉ា ចំពោះហ្វូងសត្វពិតជាសំខាន់ណាស់ ព្រោះវាជាកត្តាដ៏ធំមួយដែលជួយដល់ជីវភាពរបស់ពួក អ៊ីស្រាអែលអោយរីកចំរើន។ តែបើសិនជាផលនៃហ្វូងសត្វគេជួបនូវបញ្ហាហើយនោះ ពួកគេគ្មានអ្វីពឹងទៀតទេ គឺមានតែធ្លាក់ខ្លួនទៅជាប្រទេទេមួយដែលក្រ។ នៅពេលហ្វូងសត្វគេត្រូវបណ្ដាសារ ប្រហែលជាចៀមឬគោគេកើតមកមិនគ្រប់ខែ ដើរមិនរួច ទន់ខ្លួនល្វិល្វក់ ហើយមេចៀមឬគោនោះទៀត ក៏គ្មានទឹកដោះអោយកូនបៅ ស្គមរីងរីដោយព្រោះគ្មានសារធារតុចិញ្ចឹមគ្រប់គ្រាន់ គ្មានស្មៅ គ្មាទឹកណាសមល្មមសំរាប់រស់ ហើយប្រហែលមានសត្វខ្លះមានជំងឺ ឆ្លងពីមួយទៅមួយមើលមិនជា។ ព្រះយេហូវ៉ាទ្រង់ដាក់ជំងឺអាសន្នដល់ហ្វូងសត្វពួកអ៊ីស្រាអែលដូចនៅស្រុកអេស៊ីព្ទ គឺមានជំងឺវេទនា រាតត្បាត ដែលមិនដែលធ្លាប់មានពីមុនមកផង (ចោទិយកថា ២៨:៦០-៦១,និក្ខមនំ ៩:)      ចំណែកនៅខ១៩  បាននិយាយថាគ្រប់ទាំងការងារ របស់ពួកគេទោះបីជាការងារនៅខាងក្រៅផ្ទះក្ដី ឬនៅខាងក្នុងផ្ទះក្ដីគឺមិនទទួលបាននូវទិន្នផលល្អទេ ដូចជាពាក្យខ្មែរតែងតែប្រើថាដាក់ខាងនេះក៏ខុយ ដាក់ខាងនោះក៏ខុយ គឺគ្រប់កិច្ចការរបស់ពួក អ៊ីស្រាអែលពោពេញដោយបណ្ដាសារ គ្មានការងារណាមួយទទួលជោគជ័យទេ ធ្វើការអ្វីក៏ខាតបង់ បើដាំដើមល្វាក៏មិនបង្កើតផ្លែអោយ ដាំទំពាំងបាយជូរក៏មិនលូតលាស់ល្អក្រៀមស្វិតអស់។
          b. ពួកអ៊ីស្រាអែលនឹងត្រូវវិនាស (២០-២១)
                           នៅខ២០-២១ បានបង្ហាញថាព្រះយេហូវ៉ាទ្រង់នឹងបំផ្លាញពួកអ៊ីស្រាអែល អោយ វិនាសទៅជាឆាប់ ដោយព្រោះអំពើអាក្រក់របស់ពួកគេភ្លចព្រះយេហូវ៉ា បដិសេធន៍ព្រះដ៏ផ្ដល់ព្រះពរ  ដែលមានព្រះចេស្ដាជាអ្នកដឹកនាំគេចេញពីប្រទេសអេស៊ីព្ទមក  ហើយក៏ជាព្រះដែលប្រទានស្រុកថ្មីឲ្យ ដល់ពួកគេ។ គឺព្រះទ្រង់នឹងដាក់អោយមានជំងឺអាសន្នរោគ លើពួកអ៊ីស្រាអែលជាប់រហូត ពួកគេនឹង គ្មានថ្ងៃណាមួយស្រាក់ខ្លួននោះទេជំងឺឆ្លងនឹងរីកររាលដាលពេញស្រុកទេសរបស់ពួកគេគឺព្រះយេហូវ៉ាធ្វើទុក្ខមុម្នេញពួកគេដូចជាទ្រង់បានដាក់ទោសដល់ស្រុកអេស៊ីព្ទដែរ គឺនឹងអោយមានជំងឺ មើលមិនជា ឡើយ ព្រះទ្រង់បង្អុលភ្លៀជាធូលីដីធ្វើអោយគេកើតមានជំងឺបូលធ្លាយ យ៉ាងអាក្រក់មានទាំងឬសដូង បាត កម និយាយរួមតួខ្លួនគេទាំងមូលពីបាតជើង រហូតដល់ក្រយៅក្បាលគឺពេញដោយជំងឺ ហើយក៏ធ្វើអោយពួកគេខ្វះភ្នែកមើលអ្វីមិនឃើញសោះទៀត ស្រុករបស់ពួកគេនឹងក្លាយជាប្រភពនៃ   អសន្នរោគ(ចោទិយថា ២៨:២៣,២៨,៣៥) ហើយជំងឺទាំងអស់នេះនឹងធ្វើ អោយពួកគេស្លាប់បន្តិចម្ដងៗ រហូតដល់អស់ទាំងមនុស្សដែលនៅស្រុកនោះ។ មិនតែប៉ុណ្ណោះសាសន៍ដទៃនឹងបញ្ចើចពួកគេថា ដោយសារតែពួកគេបោះបង់ចោលព្រះដែលបានតាំងសញ្ញាជាមួយនឹងអយ្យកោគេ ហើយទៅគោរព ថ្វាយបង្គំព្រះដទៃ នោះទើបធ្វើអោយសេចក្ដីខ្ញាល់នៃព្រះជាម្ចាស់ឆួលឡើង កាត់ទោសគេអោយវិនាស អន្តរាយទៅ ហើយពួកអ៊ីស្រាអែលនឹងមានសេចក្ដីអាម៉ាសខ្មាស ចំពោះពាក្យដៀលរបស់របស់សាសន៏ ដទៃជាពន់ពេក ដោយព្រោះគេមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា (ចោទិយកថា២៩:២៤-២៧)
  III.      សរុបសេចក្ដី
ប្រជាជាតិអ៊ីស្រាអែលគេកំពុងតែស្ដាប់ការក្រើនរលឹករបស់លោកម៉ូសេ នៅតំបន់វាលសាសន៍ ម៉ូអាបពេលដែលពួកគេត្រៀមចូលទៅទឹកដីសន្យា ជាទឹកដីកាណានដែលព្រះបានសន្យាជាមួយពួក អយ្យកោគេ អ័ប្រាហាំ អ៊ីសាក យ៉ាកុប។ លោកម៉ូសេបានក្រើនរលឹកពួកអ៊ីស្រាអែលថា តើពួកគេចង់ព្រះពរឬ បណ្ដាសារ បើសិនជាពួកគេចង់បានព្រះពរនៅពេលដែលពួកគេចូលទឹកដីសន្យា នោះពួកគេត្រូវតែស្ដាប់បង្គាប់ព្រះយេហូវ៉ា មិនត្រូវមានព្រះឯណាផ្សេងក្រៅពីទ្រង់ឡើយ គឺត្រូវស្ដាប់តាមបញ្ញាត្តិទ្រង់ជានិច្ច នោះព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់ពួកគេ គឺពេលគេចូលទៅរស់នៅទៅ នោះទ្រង់នឹងអោយប្រទេសគេមានសុខសាន្ត គ្មានខ្មាំងសត្រូវអាចចយកឈ្នះពួកគេបានទេ។ ព្រះទ្រង់នឹងប្រទានពរដល់ហ្វូងសត្វគេ អោយមានភាពរីកចំរើនជាខ្លាំងហើយទ្រង់នឹងផ្ដល់ទឹកភ្លៀង គ្រប់គ្រាន់តាមរដូវការ ធ្វើអោយវិស័យកសិកម្មគេទទួលបានទិន្នផលខ្ពស់ គឺទ្រង់នឹងអោយពួកគេជា ក្លាយសាសន៍អ្នកមាន ឥតដែលទៅខ្ចីអ្វីពីសាសន៍ដទៃទេក៏មិនដែលធ្លាក់ខ្លួនទៅជាក្រដែរ។ លើសពី នេះទៅទៀតទ្រង់នឹងលើកសាសន៍គេជាធំ គ្រប់ទាំងសាសន៍ដទៃនឹងមានសេចក្ដីកោតខ្លាចដល់ពួកគេ ហើយទ្រង់នឹងយកពួកអ៊ីស្រាអែលនេះទុកជាទីបន្ទាល់ដ៍ពិភពលោកទាំងមូល។ ព្រះយេហូវ៉ានឹងតាំង ពួកគេជាក្បាលមិនមែនជាកន្ទុយគឺជាសាសន៍ដែលមានឥទ្ធិពល ជាសាសន៍ដែលមានតម្លៃយ៉ាង វិសេសសំរាប់ព្រះអង្គ។ តែបើសិនជាពួកគេមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាទេនោះ នោះពួកគេពិតជាមិន បានរស់នៅក្នុងស្រុកថ្មីនោះបានសុខទេ គឺគ្រប់ទាំងព្រះពរទាំងប៉ុន្មាននឹងផ្ទុយមកជាបណ្ដាសារវិញ គឺគ្រប់ទាំងហ្វូងសត្វគេ នឹងមិនមានភាពរីកចំរើនទេ ហើយចំពោះកសិកម្មវិញក៏មិនបង្កើតទិន្នផងល្អដែរ ពួកអ៊ីស្រាអែលនឹងរស់នៅដោយអត់ឃ្លាន បានព្រឹកខ្វះល្ងាចបានល្ងាចខ្វះថ្ងៃ ពួកគេនឹងមានធ្មេញស្អាត ក្រពះពួកគេកូរកអាហាររហូត។ មិនតែប៉ុណ្ណោះពួកគេនឹងមានជំងឺអាសន្នរោគពេញខ្លួនពីក្បាលរហូត ដល់ចុងជើង ជាជំងឺដែលមើលមិនជា ហើយខ្មាំងសត្រូវគេនឹងមានជ័យជំនះលើផងដែរ បើសិនជាពួក អ៊ីស្រាអែលមិនស្ដាប់បង្គាប់តាមព្រះយេហូវ៉ា ហើយពួកគេនឹងត្រូវវិនាសចេញស្រុកនោះ។ តែទោះបី ជាយ៉ាងណាក៏ដោយលោកម៉ូសេលើទឹកចិត្តអោយពួកអ៊ីស្រាអែល ជ្រើសរើសព្រះពរដើម្បីឲ្យបានជីវិត វិញ។

·                ទេវសាស្ត្រព្រះ :  ព្រះជាម្ចាស់ទ្រង់នឹងសន្ដោសដល់អ៊ីស្រាអែលដែលស្ដាប់បង្គាប់ព្រះអង្គ ទ្រង់ប្រទាន ព្រះពរយ៉ាងពោពេញដល់អ្នកណាដែល មានសេចក្ដីស្មោះត្រង់ជាមួយព្រះអង្គមិនបែរចេញពីព្រះអង្គ គឺទ្រង់ការពារជានិច្ចនូវឧបសគ្គទាំងឡាយណាដែលចង់បំផ្លាញកូនព្រះអង្គ។ តែព្រះអង្គក៏ដាក់ ទោសបើអ៊ីស្រាអែលបដិសេធន៍ព្រះអង្គ ដែលបះបោរចេញពីព្រះអង្គទៅថ្វាយបង្គំរូបព្រះដទៃ ព្រះជាម្ចាស់នឹងដាក់បណ្ដាសារ អោយគ្រប់ទាំងទ្រព្យសម្បត្តិ នឹងជីវិតគេជួបសេចក្ដីហិនវិនាសអន្តរាយ។ ព្រះជាម្ចាស់ទ្រង់ចង់អោយអ៊ីស្រាអែលស្មោះត្រង់យកព្រះអង្គជាព្រះនៃគេតែមួយគត់ ទោះគេទៅដល់ទីណាក៏ដោយ ដើម្បីអោយព្រះអង្គប្រទានពរដល់ពួកគេ។

·                មនុស្ស :  ពួកអ៊ីស្រាអែលគេកំពុងសម្រេចចិត្តពីរគឺយកបណ្ដាសារឬព្រះពរ ហើយគេបាន ដឹងពីលទ្ធផលនៃជំរើសទាំងពីរហើយ។ បើពួកគេចង់រស់នៅដោយសុខសាន្តក្នុងស្រុកថ្មីចង់ក្លាយជា សាសន៍អ្នកមាន ជាសាសន៍ដែលមានអំណាច នោះគេត្រូវស្ដាប់បង្គាប់ព្រះជាម្ចាស់ទ្រង់នឹងប្រទានពរ។ តែបើមិនស្ដាប់បង្គាប់ព្រះអង្គទេ បណ្ដាសារនឹងមកបំផ្លាញគេឲ្យវិនាសសាបសូន្យ ចេញពីស្រុកថ្មីនោះ។បើអ៊ីស្រាអែលស្ដាប់បង្គាប់ព្រះបានព្រះពរ បើមិនស្ដាប់បង្គាប់បានបណ្ដាសារ។

      
Ø    ចំនុចអនុវត្តន៍
​​      យើងត្រូវរស់នៅដោយចេះស្ដាប់បង្គាប់លើព្រះជាម្ចាស់ ទាំងខ្ញុំនិងលោកអ្នកបងប្អូនត្រូវ មានសេចក្ដីជំនឿស្មោះត្រង់លើព្រះយេស៊ូវតែមួយគត់ ទោះបីជាយើងទៅដល់ទីណា យើងស្ថិតនៅក្នុង ស្ថានភាពបែបណា ឬយើងទៅរស់នៅស្រុកណាក៏ដោយ យើងត្រូវតែស្វែងរកព្រះវិហារណាមួយ ដើម្បី ចូលរួមថ្វាយបង្គំ ដ៏ដូចជាបំរើព័ន្ធកិច្ចព្រះអង្គ បើសិនជាយើងផ្លាសប្ដូរទីកន្លែងរស់នៅ។ យើងត្រូវរស់ នៅធ្វើជាទីបន្ទាល់ល្អដល់លោកីយ៍ ហើយថ្វាយសិរីល្អដល់ព្រះជាម្ចាស់ជាព្រះដែលសោយរាជ្យ លើ ជីវិតយើង ។ យើងត្រូវដឹងថា ព្រះពររបស់ព្រះអង្គផ្ដល់អោយយើងមិនមែនត្រឹមតែលោកីយ៍ប៉ុណ្ណោះទេ (ដូចជាសាសន៍អ៊ីស្រាអែលគិត ជាទឹកដីកាណាននោះទេ)  ប៉ុន្តែទឹកដីសន្យាដ៏ពិតប្រាកដ ដែលយើង ត្រូវសម្លឹង មើលគឺជានគរស្ថានសួគ៌ គឺជាទីសង្ឃឹមអស្ចារ្យ ដែលព្រះយេស៊ូវគ្រីស្ទរៀបចំចាំទទួលយើង ជាកន្លែងដ៏វិសេស ជាកន្លែងដែលគ្មានទុក្ខព្រួយ ជាកន្លែងដែលយុត្តិធម៌។ ចំពោះយើងវិញ តើយើង ចង់ជ្រើសយកស្ថានសួគ៌ឬស្ថាននរក? តើយើងចង់មានជីវិតនៅជាមួយព្រះអង្គ ឬចង់អោយជីវិតយើង ដាច់ចេញពីព្រះអង្គ?



                                                                                        


 ឯកសារយោង
១. ព្រះគម្ពីរបរិសុទ្ធ សម្រាប់សិក្សាសញ្ញាចាស់ និងសញ្ញាថ្មី
២. John H. Walton, Zondervan illustrated Bible Backgrounds Commentary, volume 1
៣.វនានុក្រមសម្រាប់សិក្សាព្រះគម្ពីរ

0 Comments

Type and hit Enter to search

Close