Breaking News

ព្រះជាម្ចាស់ទ្រង់ល្បងលសេចក្ដីជំនឿលោកអ័ប្រាហាំ (លោកុប្បត្តិ ២២: ១-១៩)

១ សេចក្ដីផ្តើម


       កាលពីប្រហែលជា ៤ឆ្នាំមុន ខ្ញុំបានមើលរឿង១ ជាខ្សែភាពយន្តរបស់ អាមេរិចកាំង ដែលស្ដែង
អំពីគ្រួសារមួយដែលមានកូនតូច២នាក់ ហើយពួកគេជា ក្រុមគ្រួសារគ្រីស្ទបរិស័ទ តែត្រូវបានគេ
បញ្ឈប់ពីការងារដោយសារតែ ក្រុមហ៊ុនដែល គាត់ធ្វើនោះបានខ្ស័យធន។ចឹងគ្រួសារគេក៏ចាប់ផ្ដើមជូបនូវការខ្វះខាតនូវម្ហូប អាហារប្រចាំថ្ងៃរបស់ពួកគេ ។

ហើយជាមួយគ្នាប្រពន្ឋក៏តែងតែតឿងប្ដីរាល់ថ្ងៃដែរថា “បងយើង ជិតអស់អង្ករនិងលុយទិញម្ហូបអាហារហើយ ” ធ្វើម៉េចទៅ? បុរសជាប្ដីប្រាប់ថា អធិស្ថានទៅកាន់ព្រះ ព្រោះព្រះជាម្ចាស់ទ្រង់គឺ ជាព្រះទ្រង់នឹងផ្គត់ផ្គង់ដល់យើងរាល់គ្នា។ហើយប្ដីចេះតែដើររកការងារបណ្ដើរៗរាល់ថ្ងៃដែរ តែហាក់ដូចជាគ្មានកន្លែងណាដែលគេត្រូវការបុគ្គលិកទល់តែសោះ ពេលមកដល់ផ្ទះវិញ ប្រពន្ឋបានប្រាប់ប្ដីទៀតថា “បង យើងគ្មានអង្ករទេ ថ្ងៃនេះ “។ 

ប្ដីប្រាប់ទៅប្រពន្ឋ ដដែលថា “ អធិស្ឋានទៅ ព្រះជាម្ចាស់ទ្រង់ស្រលាញ់យើង ហើយនឹងគ្រួសារយើង ដូច្នេះទ្រង់នឹងផ្គត់ផ្គង់អោយយើង”។ ដូច្នេះបុរស់នេះព្យាយាមចេញទៅរកការងារនៅ ខាងក្រៅទៀតដូចសព្វដង ៖ នៅតាមផ្លូវគឺគាត់បានឭគេស្រែកថា “ចោរៗៗ ជូយផងចោរលួចរបស់ៗ”​ ពេលនោះចោរនោះក៏រត់មកក្បែរបុរសនោះ ហើយបុរស់នោះក៏ចាប់បាចចោរនោះទៅ ហើយយករបស់នោះប្រគល់អោយទៅម្ចាស់គេវិញ ។



         ដោយការតបស្នងសងគុណនោះម្ចាស់ដែលត្រូវចោរលួចរបស់នោះ បានផ្តល់សុគុណខ្លះដល់បុរសនោះ ហើយបានហៅបុរសនោះអោយទៅធ្វើការជាមួយគាត់នៅក្នុងក្រុមហ៊ុនមួយដ៏ធំ ហើយនៅក្នុងចំណោម បុគ្គលិកទាំងអស់គឺគាត់ជាមនុស្សដែលថៅកែស្រលាញ់ជាងគេបំផុត។មិនយូរ ប៉ុន្មានថៅកែក៏បានដំឡើងឋានៈដល់គាត់ជាបន្ដបន្ទាប់រហូតដល់មានឋានៈស្មើរនឹងមេការម្នាក់ទៀតនៅក្នុង ក្រុមហ៊ុននោះ
               

តែមានថ្ងៃមួយថៅកែនោះបានហៅគាត់មកនិយាយថា “ ខ្ញុំត្រូវចេញទៅបរទេសប្រហែល ៣ខែ សូមអ្នកជូយមើលក្រុមហ៊ុននេះជំនួសខ្ញុំផង” ។ ហើយបុរសនោះក៏យល់ព្រម រួចថៅកែនោះក៏ចេញទៅ ។

ប្រហែលជា ១សប្តាហ៍ក្រោយមក ស្រាប់តែមានមេការធំជាងគេម្នាក់ហៅគាត់មក ពិភាក្សាគ្នានៅក្នុងបន្ទប់ សំងាត់ដោយនិយាយទៅកាន់បុរសនោះថា “ឥលូវនេះ ថៅកែគាត់ទៅក្រៅប្រទេសហើយ រីឯនៅទីនេះគឺមានតែយើង២នាក់ប៉ុណ្ណោះដែលធំជាងគេ ហើយគ្រប់ទាំងទ្រព្យសម្បត្តិគាត់ទាំងអស់ ក៏យើងជាអ្នកគ្រប់គ្រងដែរ ដូច្នេះ ចូរយើងសហការគ្នាដោយកេងប្រវ័ញ្ញយកទ្រព្យសម្បត្តិថៅកែយើង ហើយចែកគ្នាស្មើរជាមួយគ្នាទៅ ព្រោះនេះគឺជាឱកាសដ៏ល្អសំរាប់យើងទាំង២នាក់ហើយ”។

              តែបុរសនោះបានឆ្លើយបតថា “ ទេៗ ខ្ញុំមិនអាចធ្វើយ៉ាងដូច្នេះបានឡើយ ៗ ព្រោះថា ជីវិតរបស់ខ្ញុំបានមកដល់ថ្ងៃនេះគឺជាលោកថៅកែជាអ្នកផ្តល់ដល់ខ្ញុំ គឺជាលោកថៅកែដែលជាអ្នកស្រោចស្រង់ដល់ជី វិតរបស់ខ្ញុំនិងគ្រួសារខ្ញុំ ហើយម៉្យាងទៀត ខ្ញុំមិនអាចធ្វើយ៉ាងដូច្នេះចំពោះព្រះដែលខ្ញុំកំពុងតែជឿតាមបាន ឡើយ ខ្ញុំមិនអាចក្បត់ចំពោះលោកថៅកែនិងព្រះរបស់ខ្ញុំបានទេ”  ដោយឮបុរស់នេះនិយាយយ៉ាងដូច្នេះ នោះស្រាប់តែម្នាក់ដែលបបួលគាត់កេងប្រវញ្ញដល់ក្រុមហ៊ុននោះ លោតមកអោបគាត់ផង ហើយយំផង ប្រាប់ទៅបុរសនោះថា អរគុណ អរគុណ ដែលបានស្មោះត្រង់នឹងលោកថៅកែ ខ្ញុំគឺជាកូនតែមួយរបស់លោកថៅកែនោះហើយ ថៅកែនោះគាត់ជាឪពុករបស់ខ្ញុំណា។
               

    កន្លងក្រោយមកលោកថៅកែនោះបានប្រគល់អ្វីៗទាំងអស់អោយបុរស់នោះជាអ្នកគ្រប់គ្រងដូច ជាកូនបង្កើតរបស់គាត់យ៉ាងចឹង។ ប៉ុន្តែយើងឃើញថា មុនពេលដែលថៅកែនោះបានប្រគល់ទ្រព្យសម្បត្តិ របស់លោកអោយទៅគេគ្រប់គ្រង់ថែរក្សាជំនួសគាត់នោះ គឺគាត់ត្រូវបា្រកដថា តើអ្នកនោះជាអ្នកស្មោះត្រង់នឹងគាត់ដែរឬទេ ?តើបុរស់នោះស្រលាញ់ដល់គាត់ឬទេ? តើបុរស់នោះស្ដាប់បង្គាប់ដល់គាត់ឬទេ?





សាច់រឿងនេះមានមានភាពស្រដៀងគ្នាណាស់ទៅនឹងគម្ពីរលោកុប្បត្តិ ២២:១-១៩ នេះ ដែលស្ដីអំពី ព្រះជាម្ចាស់ទ្រង់ល្បងល សេចក្ដីជំនឿរបស់លោកអ័ប្រាហាំ ដើម្បីអោយដឹងថា តើអ័ប្រាហាំ ស្ដាប់បង្គាប់ ដល់ទ្រង់ដែរឬទេ? តើអ័ប្រាហាំ ស្រលាញ់ដល់ទ្រង់ដែរឬទេ? តើអ័ប្រាហាំ មានជំនឿលើទ្រង់ឬទេ?


 
តើព្រះជាម្ចាស់ទ្រង់នឹងប្រទានអ្វីដល់អ័ប្រាហាំ ពេលទ្រង់ដឹងថា លោកអ័ប្រាហាំបានស្ដាប់បង្គាប់ដល់ទ្រង់ហើយនោះ?


២)ប​រិបទជិតនិងឆ្ងាយ



            នៅក្នុង លោក្បត្តិ ១២:-  គឺព្រះជាម្ចាស់ទ្រង់បានត្រាសហៅលោកអ័ប្រាហាំ អោយទៅនៅក្នុងស្រុក ១ដែលទ្រង់នឹងបង្ហាញប្រាប់គាត់ ហើយជាមួយគ្នាទ្រង់បានសន្យាជាមួយលោកអ័ប្រាហាំថាទ្រង់ នឹងប្រទានពរ ដល់លោកនូវព្រះពរបីយ៉ាងគឺ ៖



១) លោកនឹងទទួលពរពីព្រះជាម្ចាស់
២) លោកនឹងទទួលបានទឹកដីសន្យាពីព្រះជាម្ចាស់
៣) ពូជពង្ស លោកនឹងទទួលបានកូនចៅចំរើនឡើងតាមរយៈពូជគាត់



                  លោកុប្បត្តិ ១៦ បន្ទាប់ពីលោកអ័ប្រាហាំរងចាំអស់រយៈពេល ១០ឆ្នាំហើយ ពេលនេះគាត់មាន អាយុ ៨៦ឆ្នាំហើយឃើញថា នៅតែអត់មានកូនទៀត ដូច្នេះអ័ប្រហាំនិងសារ៉ា បានសំរេចចិត្តយកកូនប្រុស ម្នាក់តាមរយៈបាវស្រីរបស់សារ៉ា ហើយដាក់ឈ្មោះថា អ៊ីស្មាអែល។

            លុះជំពូក ១៧ ព្រះបានរំលឹកសេចក្ដីសន្យារបស់ទ្រង់ ដោយបញ្ជាក់កាន់តែច្បាស់ថា កូនប្រុសដែលទ្រង់សន្យានោះនឹងកើតមករវាង លោកអ័ប្រាហាំនិងសារ៉ាមិនមែននាងហាកានោះទេ ។ បន្ទាប់មកជំពូកទី ២១ យើងឃើញថា លោកអ័ប្រហាំនិងសារ៉ាមានកូនប្រុស១ដូចដែលព្រះបានសន្យាមែន គឺមានឈ្មោះថា អ៊ីសាក។


             ឥលូវមកដល់ជំពូក ២២ នេះគឺយើងឃើញថា ព្រះជម្ចាស់ទ្រង់ល្បងលសេចក្ដីជំនឿរបស់អ័ប្រាហាំ ដើម្បីអោយដឹងថា តើលោកអ័ប្រាហាំ ស្រលាញ់ដល់ទ្រង់ឬទេ? តើលោកអ័ប្រាហាំស្ដាប់បង្គាប់ដល់ទ្រង់ ដែរឬទេ? តើលោកអ័ប្រាហាំ មានសេចក្ដីជំនឿលើព្រះជាចម្ចាស់ដែរឬទេ?
Ø  តើព្រះជាម្ចាស់ទ្រង់នឹងប្រទានអ្វីដល់អ័ប្រាហាំ ពេលទ្រង់ដឹងថា លោកអ័ប្រាហាំបានស្ដាប់បង្គាប់ដល់ទ្រង់ហើយនោះ?

៣) រចនាសម្ព័ន


១ ទ្រង់ល្បងលសេចក្ដីជំនឿរបស់លោកអ័ប្រាហាំ  (ខ​ ១- ២)
២ លោកអ័ប្រាហាំស្ដាប់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ (ខ ៣-១០)
៣ ព្រះជាម្ចាស់ទ្រង់ផ្គត់ផ្គង់ដង្វាយដុតជំនួសកូនលោក (ខ ១១-១៤)
៤ ទេវតានៃព្រះទ្រង់រំលឹកពីសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះអ័ប្រហាំម្ដងទៀត ( ខ ១៥-១៩)

១ ទ្រង់ល្បងលសេចក្ដីជំនឿរបស់លោកអ័ប្រាហាំ  (ខ​ ១- ២)



               ដូច្នេះយើងឃើញថា ក្នុងជំពូក ២២:-២ នេះ គឺព្រះជាម្ចាស់ទ្រង់ចាប់ផ្ដើមល្បងល សេចក្ដីជំនឿរបស់លោកអ័ ប្រាហាំចំពោះការស្ដាប់បង្គាប់ដល់ទ្រង់ គឺព្រះជាម្ចាស់ទ្រង់បង្គាប់អោយអ័ប្រាហាំបានយកអ៊ីសាកដែលជាកូនសំលាញ់តែមួយរបស់លោកយកទៅធ្វើជា ដង្វាយដុតសំរាប់ព្រះជាម្ចាស់។
 ក្រោយ​ការ​ទាំង​នោះ​មក ព្រះ​ទ្រង់​ល្បង​អ័ប្រាហាំ ដោយ​មាន​ព្រះបន្ទូល​ហៅ​គាត់​ថា អ័ប្រាហាំ​អើយ គាត់​ក៏​ទូល​ឆ្លើយ​ថា ព្រះករុណា​វិសេស​ព្រះអម្ចាស់  រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​យក​អ៊ីសាក​កូន​ឯង ដែល​ជា​កូន​សំឡាញ់​តែ​១​នោះ​ទៅ​ឥឡូវ នាំ​គ្នា​ទៅ​ឯ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​ជា​ដង្វាយ​ដុត នៅ​លើ​ភ្នំ​១​ក្នុង​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ប្រាប់​ឯង​នោះ( ២២:-២ )


             លោកអ័ប្រាហាំបានរងចាំ អ៊ីសាក ជាកូនក្នុងសេចក្ដីសន្យាអស់រយៈពេល២៥ឆ្នាំ ចាប់តាំងពីគាត់ មានអាយុ ៧៥ឆ្នាំ រហូតដល់គាត់មានអាយុ ១០០ឆ្នាំហើយប្រពន្ឋគាត់មានអាយុ ៩០​ទើបសេចក្ដីសន្យនោះ បានសំរេច ។ តែមកដល់ចំណុចនេះស្រាប់តែយើងឃើញថា ព្រះជាម្ចាស់ទ្រង់បានបង្គាប់ដល់លោកអោយយកកូនតែ១ របស់គាត់ទៅធ្វើជាដង្វាយដុតដល់ព្រះវិញ ការបង្គាប់នេះ វាហាក់ដូចជាមានការផ្ទុយគ្នាពីសេចក្ដីសន្យារបស់ព្រះដែលមានសំរាប់គាត់ក្នុង លោកុប្បត្តិ ១២:-៣ ថា ទ្រង់នឹងប្រទានពូជពង្សតាមយៈរូបលោកអីចឹង។ តែតាមពិតទៅគឺព្រះជាម្ចាស់ទ្រង់ល្បងល សេចក្ដីជំនឿរបស់អ័ប្រាហាំគឺដើម្បី អោយដឹងថា តើសេចក្ដីជំនឿរបស់លោកបានមាំមួនលើព្រះឬយ៉ាងណា ?ដើម្បីអោយដឹងថា តើលោកទុកចិត្ត ទ្រង់ដល់កំរិតណា ?ហើយតើលោក ស្ដាប់បង្គាប់ដល់ព្រះដែរឬទេ ?


១ ទ្រង់ល្បងលសេចក្ដីជំនឿរបស់លោកអ័ប្រាហាំ  (ខ​ ១- ២)
២ លោកអ័ប្រាហាំស្ដាប់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ (ខ ៣-១០)


                ចំណុចជាបន្តទៅទៀតនេះ យើងនឹងមើលថាតើលោកអ័ប្រហាំ ឆ្លើយតបយ៉ាងណាចំពោះការល្បងលរបស់ព្រះជាម្ចាស់? ថាតើគាត់ ស្តាប់តាមការបង្គាប់របស់ព្រះជាម្ចាស់ដែរឬទេ ?  ចំលើយយើងឃើញថា គាត់ពិតជាបានស្តាប់តាមបង្គាប់ព្រះជាម្ចាស់មែន គឺគាត់បានយកកូនសំលាញ់តែមួយគតរបស់ គាត់ទៅធ្វើជាដង្វាយដុតថ្វាយព្រះជាម្ចាស់ (ខ ៣ -១០ )


 អ័ប្រាហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ចាត់ចែង​ចង​កែប​លា​ខ្លួន ហើយ​ពុះ​ឱស​សំរាប់​ដង្វាយ​ដុត រួច​នាំ​យក​បាវ​២​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា​មួយ ក៏​ដើរ​ដំរង់​ទៅ​ឯ​កន្លែង​ដែល​ព្រះ​មាន​ព្រះបន្ទូល​ប្រាប់​នោះ  លុះ​ដើរ​បាន​៣​ថ្ងៃ​ហើយ នោះ​គាត់​ងើប​ភ្នែក​ឡើង មើល​ទៅ ឃើញ​កន្លែង​នោះ​ពី​ចំងាយ  រួច​ប្រាប់​ទៅ​បាវ​ថា ចូរ​ឯង​នៅ​ទី​នេះ​សិន​មើល​លា​ផង អញ​នឹង​ទៅ​ឯ​ណោះ​ថ្វាយ​បង្គំ​ជា​មួយ​នឹង​កូន​អញ រួច​សឹម​មក​ឯ​ឯង​វិញ  នោះ​គាត់​ចាប់​យក​ឱស​ដែល​សំរាប់​ដង្វាយ​ដុត​ដាក់​ឲ្យ​អ៊ីសាក​ជា​កូន​លី ហើយ​គាត់​យក​ភ្លើង និង​កាំបិត​កាន់​នៅ​ដៃ បណ្តើរ​គ្នា​ទៅ  អ៊ីសាក​និយាយ​នឹង​ឪពុក​ថា លោក​ឪពុក​អើយ គាត់​ក៏​ឆ្លើយ​ថា អី​កូន រួច​វា​និយាយ​ថា នេះ​មាន​ភ្លើង និង​ឱស​ហើយ តែ​កូន​ចៀម​សំរាប់​ដង្វាយ​ដុត​តើ​នៅ​ឯ​ណា  អ័ប្រាហាំ​ឆ្លើយ​ថា កូន​អើយ កូន​ចៀម​ដែល​សំរាប់​ជា​ដង្វាយ​ដុត នោះ​ព្រះ​ទ្រង់​នឹង​ផ្គត់ផ្គង់​ឲ្យ ដូច្នេះ ក៏​នាំ​គ្នា​ទៅ​ទៀត។
 លុះ​ដល់​កន្លែង​ដែល​ព្រះ​បាន​មាន​ព្រះបន្ទូល​ប្រាប់​គាត់​ហើយ នោះ​អ័ប្រាហាំ​ក៏​ស្អាង​អាសនា​១​នៅ​ទី​នោះ រួច​ដំរៀប​ឧស ហើយ​ចង​អ៊ីសាក​ជា​កូន​ដាក់​លើ​ឱស​នៅ​លើ​អាសនា១០ គាត់​លូក​ដៃ​ទៅ​ចាប់​យក​កាំបិត​មក​ប្រុង​នឹង​សំឡាប់​កូន

  
 

      យើងឃើញថា នៅត្រង់នេះលោកអ័ប្រាហាំបានបង្ហាញសេចក្ដីជំនឿយ៉ាងខ្លាំងចំពោះព្រះជាម្ចាស់គឺលោកជឿថា ព្រះជាម្ចាស់ទ្រង់នឹងប្រោសកូនសំលាញ់តែមួយរបស់គាត់នេះអោយបានរស់ឡើងវិញដូច្នេះហើយគាត់បានបានឆ្លើតតបចំពោះការល្បងល របស់ព្រះដោយការស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់ដោយការធ្វើតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់។


ហេព្រើរ ១១:១៧-១៩
១៧ ដោយសារ​សេចក្តី​ជំនឿ នោះ​អ័ប្រាហាំ​បាន​ថ្វាយ​អ៊ីសាក ក្នុង​កាល​ដែល​ទ្រង់​ល្បង​ល​លោក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្តី​សន្យា​ទាំង​ប៉ុន្មាន លោក​បាន​ថ្វាយ​កូន​លោក​តែ​មួយ ១៨ ដែល​មាន​សេចក្តី​ចែង​ទុក​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ឯង​នឹង​បាន​រាប់​តាម​អ៊ីសាក» ១៩ លោក​បាន​រាប់​ថា ព្រះ​ទ្រង់​អាច​នឹង​ប្រោស​កូន ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន​ផង ហើយ​លោក​បាន​ទទួល​វា​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។

ដូច្នេះយើងឃើញថាដំបូងគឺព្រះជាម្ចាស់ទ្រង់បាន៖

១ ទ្រង់ល្បងលសេចក្ដីជំនឿរបស់លោកអ័ប្រាហាំ  (ខ​ ១- ២)
២ លោកអ័ប្រាហាំស្ដាប់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ (ខ ៣-១០)
៣ ព្រះជាម្ចាស់ទ្រង់ផ្គត់ផ្គង់ដង្វាយដុតជំនួសកូនលោក (ខ ១១-១៤)


(ខ ១១-១៤)

១១ តែ​ទេវតា​នៃ​ព្រះយេហូវ៉ា​មាន​ព្រះបន្ទូល​ពី​លើ​មេឃ​ហៅ​គាត់​ថា អ័ប្រាហាំៗ​អើយ នោះ​គាត់​ទូល​ឆ្លើយ​ថា ព្រះករុណា​វិសេស​ព្រះអម្ចាស់ ១២ រួច​ទ្រង់​មាន​ព្រះបន្ទូល​ថា កុំ​ឲ្យ​លូក​ដៃ​ទៅ​លើ​កូន​ក្មេង​នោះ​ឡើយ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ​អញ​ដឹង​ថា ឯង​កោតខ្លាច​ដល់​ព្រះ​ហើយ ដោយ​ព្រោះ​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ​នឹង​អញ​សោះ ១៣ នោះ​អ័ប្រាហាំ​គាត់​ងើប​ភ្នែក​ឡើង​ឃើញ​ចៀម​ឈ្មោល​១​ជាប់​ស្នែង​នៅ​ព្រៃ​ខាង​ក្រោយ​ខ្លួន រួច​ក៏​ទៅ​យក​ចៀម​ឈ្មោល​នោះ មក​ថ្វាយ​ជា​ដង្វាយ​ដុត ជំនួស​កូន​ខ្លួន​វិញ ១៤ អ័ប្រាហាំ​ហៅ​កន្លែង​នោះ​ថា «យេហូវ៉ា-យីរេ» ដូច​ជា​គេ​ក៏​និយាយ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ថា​នៅ​ភ្នំ​នៃ​ព្រះយេហូវ៉ា គឺ​ទ្រង់​នឹង​ផ្គត់ផ្គង់​ឲ្យ។


             នៅពេលដែលលោកអ័ប្រហាំ បានដំរៀបអុស ហើយចងអ៊ីសាកជាកូនដាក់លើអុសនៅលើអាសនា គាត់លូកដៃទៅចាប់យកកាំបិតមកប្រុងនឹងសំលាប់កូនរបស់គាត់  នោះយើងឃើញថាទេវតារបស់ព្រះជាម្ចាស់ទ្រង់បានហាមលោក ដោយមានបន្ទូលថា កុំអោយគាត់លូកដៃទៅលើកូននោះឡើយក៏ កុំអោយធ្វើអ្វីដល់វាដែរ(ខ ១២) តើហេតុអី្វបានជាទេវតានៃព្រះទ្រង់មិនអោយលោកអ័ប្រាហាំសំលាប់កូនរបស់គាត់ ធ្វើជាដង្វាយដុតដល់ព្រះដូច្នេះ?  ចំលើយនោះគឺថា ទេវតានោះទ្រង់ជ្រាប់ហើយថា លោកអ័ប្រាហាំមាន សេចក្ដីកោតខ្លាចដល់ព្រះជាម្ចាស់ហើយ ដោយព្រោះមិនសំចៃសូម្បីតែកូនសំលាញ់តែមួយរបស់ខ្លួននោះ ដូច្នេះព្រះជាម្ចាស់ទ្រង់បានផ្គត់ផ្គង់អោយមានចៀមឈ្មោលមួយ (ខ ១៣) មកធ្វើជាដង្វាយដុតជំនួសអ៊ីសាកវិញ ដោយហេតុនោះបានជា លោកហៅកន្លែងនោះថា ” យេហូវ៉ា-យីរេ” (ខ ១៤) ដែលមានន័យថា ព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ។


១ ទ្រង់ល្បងលសេចក្ដីជំនឿរបស់លោកអ័ប្រាហាំ  (ខ​ ១- ២)
២ លោកអ័ប្រាហាំស្ដាប់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ (ខ ៣-១០)
៣ ព្រះជាម្ចាស់ទ្រង់ផ្គត់ផ្គង់ដង្វាយដុតជំនួសកូនលោក (ខ ១១-១៤)
៤ ទេវតានៃព្រះទ្រង់រំលឹកពីសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះអ័ប្រហាំម្ដងទៀត ( ខ ១៥-១៩)

               បន្ទាប់ពីលោកអ័ប្រហាំមានសេចក្ដីជំនឿនិងការស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់ហើយនោះការមួយ ទៀតដែលយើងមើលឃើញនោះគឺព្រះទ្រង់បានរំលឹកពីសេចក្ដីសន្យារបស់ទ្រង់ម្ដងទៀតដល់លោកអ័ក ប្រាហាំ  គឺទាក់ទងនឹងសេចក្ដីសន្យារបស់ទ្រង់ដែលមាននៅក្នុងលោកុប្បត្តិ ១២:-៣ ហើយសេចក្ដីសន្យា នេះក៏បានរំលឹករួចម្ដងហើយនៅក្នុងលោកុប្បត្តិ ១៥ ។តែម្ដងនេះគឺទ្រង់នៅតែរំលឹកម្ដងទៀតដល់លោក អ័ប្រហាំ (ខ ១៥-១៩)។


(ខ ១៥-១៩)
១៥ ទេវតា​នៃ​ព្រះយេហូវ៉ា ទ្រង់​ក៏​ហៅ​ពី​លើ​មេឃ​មក​អ័ប្រាហាំ​ម្តង​ទៀត ១៦ ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​បាន​ស្បថ​ដោយ​នាម​របស់​អញ ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ គឺ​ដែល​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ ១៧ នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ​ឯង​នឹង​បាន​គ្រប់គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំងសត្រូវ ១៨ គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ពូជ​ឯង ពី​ព្រោះ​ឯង​បាន​ស្តាប់​តាម​ពាក្យ​អញ ១៩ នោះ​អ័ប្រាហាំ​ក៏​វិល​ទៅ​ឯ​បាវ​វិញ ហើយ​គេ​ក្រោក​ឡើង​ដើរ​ជា​មួយ​គ្នា​ទៅ​ឯ​បៀរ-សេបា​ទៅ ក៏​អាស្រ័យ​នៅ​ត្រង់​បៀរ-សេបា​នោះ។



៤) សរុបសេចក្ដី

               នេះបញ្ជាក់ថា ព្រះទ្រង់មិនភ្លេចសេចក្ដីសន្យារបស់ទ្រង់ចំពោះលោកអ័ប្រហាំទេ តែគ្រាន់តែព្រះ ជាម្ចាស់ទ្រង់ល្បងល សេចក្ដីជំនឿរបស់អ័ប្រហាំប៉ុណ្ណោះ តែនៅពេលដែលទ្រង់ជា្របថា លោកអ័ប្រាប់ហាំ មានសេចក្ដីជំនឿនិងការស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់ហើយ នោះព្រះទ្រង់ក៏បានប្រទានកូនចៀមឈ្មោល មួយជំនួសអ៊ីសាកសំរាប់ជាដង្វាយដុតដល់ព្រះ ហើយ មិនត្រឹមតែប៉ុណ្ណោះគឺព្រះទ្រង់បានរំលឹក ពីសេចក្ដីសន្យារបស់ទ្រង់ ដែលបានសន្យាជាមួយលោកអ័ប្រាហាំតាំពីមុនថា ព្រះនឹងអោយពរដល់លោក ចំរើនពូជ លោកឲ្យមានគ្នាសន្ឋឹកដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ហើយគ្រប់ទាំងសាសន៍នៅ ផែនដីនឹងបានពរដោយសារពូជលោក ព្រោះតែការស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់នេះ (១៦-១៨)។


៥) ទេវសាស្រ្តពីមនុស្ស



               ក្នុងនាមយើងជាគ្រីស្ទបរិស័ទ្ទ ជាអ្នកដើរតាមព្រះយេស៊ូវ យើងតែងតែជូបនូវការល្បងលនៅក្នុង សេចក្ដីជំនឿរបស់យើង តែត្រូវចាំថា បើយើងនៅតែឈមាំក្នុងសេចក្ដីជំនឿរបស់យើងហើយស្ដាប់បង្គាប់ដល់ ព្រះជាម្ចាស់នោះទ្រង់នឹងប្រទានពរដល់លោកអ្នកបងប្អូន ហើយទ្រង់នឹងរៀបចំផ្លូវសំរាប់យើងទាំងអស់គ្នា ដូចជាទ្រង់បានរៀបចំផ្លូវសំរាប់លោកអ៏ប្រាហាំដែរ។

៦) ទេវសាស្ត្រពីព្រះ


                  លោអ័ប្រាហាំស្មោះត្រង់ជាមួយព្រះជាម្ចាស់ហើយសុខចិត្តយកកូនសំលាញ់តែមួយរបស់គាត់ យកទៅថ្វាយព្រះជាម្ចាស់ធ្វើជាដង្វាយដុត គឺគាត់សុខចិត្តលះបង់កូនរបស់ខ្លួន នេះគឺជារូបភាពមួយរបស់ព្រះជាម្ចាស់ដែលទ្រង់ស្មោះត្រង់នឹងមនុស្សលោក ដ្បិតទ្រង់បានសន្យាថា ទ្រង់នឹងចាត់ព្រះសង្គ្រោះមកឯគេនៅថ្ងៃណាមួយ ដូចដែលទ្រង់បានសន្យានោះទ្រង់បានលះបង់ព្រះរាជ្យបុត្រាទ្រង់តែមួយដើម្បីមកលោះបាបរបស់មនុស្សលោក ដោយបញ្ជូនព្រះយេស៊ូវគ្រីស្ទអោយមកសុគតលើឈើឆ្កាងជំនួសអំពើបាបរបស់ មនុស្សលោកមែន (យ៉ូហាន ៣:១៦)


៧) ទេវសាស្ត្រពីព្រះយេស៊ូវ



                លោកអ័ប្រាហាំបាននាំកូនរបស់គាត់អ៊ីសាកធ្វើដំណើរទៅឯភ្នំមួយនៅក្នុងស្រុកម៉ូរីយ៉ា ដើម្បីធ្វើ ជាដង្វាយដុតថ្វាយព្រះជាម្ចាស់ នៅភ្នំនោះពេលក្រោយមកទៀតគេហៅថា ភ្នំគាល់កូថា” Golgotha”​​ ឬភាសាក្រិចហៅថា​ កាល់វ៉ារី "Calvary" ដែលប្រែថា ភ្នំរលាក្បាល (The skull ) ( ម៉ាថាយ ២៧:៣៣) ជាភ្នំដែលព្រះយេស៊ូវ ២០០០ឆ្នាំក្រោយមក ទ្រង់បានសុគត់លើឈើឆ្កាងជំនួយអំពើបាប របស់មនុស្សលោកគ្រប់គ្នាដែលទ្រង់គឺជាកូនចៀមសំរាប់ជាដង្វាយជំនួសអំពើបាបនៃយើងរាល់គ្នាដូចបានចែក (យ៉ូហាន ១:២៩)
២៩ លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះយេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៍កូន​ចៀម​នៃ​ព្រះដែល​ដោះ​បាប​មនុស្ស​លោក?                                                                                                                       

ព្រះយេស៊ូវទ្រង់ស្មោះត្រង់និងស្ដាប់បង្គាប់ដល់ព្រះវរបីតារបស់ព្រះអង្គរហូតដល់ទីមរណៈហើយ ដោយសារតែការស្ដាប់បង្គាប់របស់ទ្រង់ននេះហើយបានជាព្រះជាម្ចាស់ទ្រង់បានលើកទ្រង់ឡើងយ៉ាងខ្ពស់ និងបានប្រទាននាមដ៏ប្រសើរលើសអស់ទាំងនាម ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវនោះគ្រប់ទាំជង្គង់នៅស្ថានសួគ៌និងផែនដីនឹងត្រូវលុតចុះ ហើយគ្រប់ទាំងអណ្ដាតថ្លែងថា ទ្រង់គឺជាព្រះ (ភីលីព ២:-១១) ។


៨) ការអនុវត្តន៍



​​​        ក្នុងនាមយើងដែលជាអ្នកជឿដល់ព្រះអង្គគ្រប់រូបតែងតែកើតមាននូវការល្បងលក្នុងសេចក្ដីជំ នឿគេចមិនផុតឡើយ តែត្រូវដឹងថាការល្បងលគឺ ដើម្បីអោយដឹងថា តើយើងស្មោះត្រង់នឹងព្រះជាម្ចាស់ ហើយមានសេចក្ដីជំនឿមុតមាំលើទ្រង់ដែរឬទេ ? តែនៅពេលដែលយើងនៅតែមានសេចក្ដីជំនឿមុតមាំនិង ទុកចិត្តដល់ព្រះជាម្ចាស់ហើយ នោះព្រះជាម្ចាស់ទ្រង់នឹងប្រទានពរដល់យើងទាំងអស់គ្នាជាក់ជាមិនខាន ព្រះពរតែងតែនៅពីក្រោយនូវការស្ដាប់បង្គាប់ដល់ទ្រង់ កាលណាយើងស្ដាប់បង្គាប់ទ្រង់នោះយើងនឹងមាន ពរជាក់ជាមិនខាន។

            ចូរនឹកចាំពីជីវិត លោកអ៏ប្រហាំក្នុងកាលដែលមានការល្បងល តែពេលគាត់ទុកចិត្តនិងស្ដាប់តាមព្រះជាម្ចាស់ហើយនោះ ទ្រង់ក៏បានប្រទាននូវព្រះពរសំរាប់គាត់វិញ ។ ហើយក៏ដូចគ្នាទៅនឹងរឿងរបស់លោកយ៉ូបផងដែរ ដំបូងទ្រង់បាននុញ្ញាតឲ្យអារក្សធ្វើអ្វីៗទាំងអស់ដល់លោកយ៉ូប តែនៅពេលដឹងថាលោកយ៉ូបនៅតែស្មោះត្រង់ និងព្រះជាម្ចាស់ហើយ នោះព្រះជាម្ចាស់ទ្រង់ក៏បានប្រទានពរដល់គាត់នូវអ្វីដែលគាត់មាន ១ថ្វេរជា២ផង។

0 Comments

Type and hit Enter to search

Close