1.
អត្ថបទព្រះគម្ពីរ (យ៉ូហាន4:19-26)
2.
សេចក្តីផ្តើម៖
មានបុរសម្នាក់ គាត់ជាអ្នកទារពន្ធ។ មានថ្ងៃមួយ គាត់បានលន់ជង្គង់ចុះ ដើម្បីថ្វាយបង្គំដល់ព្រះយេស៊ូវគ្រីស្ទដែលគាត់មើលមិនឃើញ
ទាំងលន់តួបាបទៅចំពោះព្រះអង្គថា កូនជាមនុស្សដែលមិនសុចរិតដែលពេញដោយអំពើបាប
កូនពិតជាត្រូវការព្រះអង្គ ដើម្បីសង្គ្រោះកូនឲ្យរួចពីបាប។
នៅការលន់ជង្គង់ថ្វាយបង្គំព្រះអង្គ
នោះគាត់បានសារភាពអស់ទាំងអំពើបាបរបស់គាត់ចេញពីចិត្តមែន ទែន
ហើយទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះពិតនៅក្នុងជីវិតរបស់គាត់។ដូចគ្នាដែរ
នៅក្នុងរឿងនេះ គឺស្រដៀងគ្នាទៅនិងព្រះគម្ពីរយ៉ូហាន4:19-26 ដែលនិយាយអំពី ការថ្វាយបង្គំព្រះដោយវិញ្ញាណ និងសេចក្តីពិត។ តើវាមានអត្តន័យយ៉ាងដូចម្តេច??
សង្ខេបបទគម្ពីរ
នៅក្នុងព្រះគម្ពីរយ៉ូហាន4:19-26 នេះគឺបាននិយាយអំពីស្រី្តសាសន៍សាម៉ារីម្នាក់បានសួរព្រះយេស៊ូវ
ថាទ្រង់ជាហោរា ដែលពួកឯព្ធកោរបស់នាង បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកយូដាថា ក្រុង
យេរ៉ូសាឡិម
ដែលជាកន្លែងថ្វាយបង្គំវិញ។ តែព្រះយេស៊ូវបានពន្យល់ដល់នាងថា ព្រះជាម្ចាស់មិនមែនសព្វព្រះ
ហឬទ័យនឹងកន្លែងថ្វាយបង្គំណាមួយនោះទេ តែព្រះអង្គចង់បង្ហាញថា ព្រះអង្គជាវិញ្ញាណ ដូច្នេះគ្រប់គ្នា
អាចថ្វាយបង្គំព្រះគ្រប់ទីកន្លែងទាំងអស់ មិនមែនចាំបាច់តែនៅយេរូសាឡិម ឬ ថ្វាយបង្គំនៅលើភ្នំនោះ
ទេ។ មួយទៀតគឺជាចិត្តដែលជឿលើទ្រង់ពិត ហើយថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត ដោយមិន
មែនជាការសំដែងឡើយ តែចេញពីចិត្តខាងក្នុងវិញ។
សំនួរស្នូល៖
តើយើងត្រូវការថ្វាយបង្គំព្រះជាម្ចាស់យ៉ាងដូចម្តេច? ហេតុអ្វីបានជាយើងត្រូវការថ្វាយបង្គំទ្រង់
ដោយវិញ្ញាណ និងសេចក្តីពិត?
3.
រចនាសម្ព័ន្ធ
I. ការថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត (ខ19-24)
II. ព្រះយេស៊ូវគឺជាព្រះមែស៊ី
(ខ25-26)
4.
តួសេចក្តី
I.
ការថ្វាយបង្គំដោយវិញ្ញាណ
និងសេចក្តីពិត (ខ19-24)
គំនិតរបស់សាសន៍យូដា
និង សាសន៍សាម៉ារីគេគិតអំពីកន្លែងដែលពួកគេត្រូវថ្វាយបង្គំដែលព្រះសព្វព្រះហឬទ័យ(ចោទិយកថា12:2) គឺជាការថ្វាយបង្គំនៅក្នុងព្រះវិហារយេរូសាឡិម
ដែល ជាកន្លែងដែលព្រះបានបង្គាប់ដាវីឌ និងប្រទានអំណាចដល់សាឡូម៉ូនឲ្យសង់ព្រះវិហារយេរូ
សាឡិមឡើងវិញ។
មួយទៀត ភ្នំកេរ៉ាស៊ីម ភ្នំដែលនៅក្បែរសីគែម
ដែលជាកន្លែងដែលលោកអ័ប្រាហាំស្អាងអាសនាដំបូងគេបង្អស់នៅពេលលោកចូលមកក្នុងទឹកដីសន្យា(លោក.12:6-7)។ភ្នំកេរ៉ាស៊ីមគឺជាទីដែលពួកអ៊ីស្រអែលត្រូវផ្សាយអំពីព្រះពររបស់ព្រះនៅពេលដែលគេនឹងចូល
ទឹកដីសន្យា(ចោទិយកថា11:29-30,27:2-7។
·
ឧទាហរណ៍៖ មានពួកជំនុំខ្ញុំម្នាក់តែងតែគិតថា
ព្រះអង្គគង់នៅព្រះវិហារ ដូច្នេះគាត់តែងតែទៅ ថ្វាយបង្គំនៅព្រះវិហាររាល់ថ្ងៃអាទិត្យ
តែគាត់មិនបានថ្វាយបង្គំព្រះអង្គ ចំណាយពេលជាមួយព្រះអង្គនៅផ្ទះឡើយ។
·
ចម្លើយព្រះយេស៊ូវ(ខ21-24) សេចក្តីសង្រ្គោះចេញពីសាសន៍យូដា គឺជាព្រះយេស៊ូវគ្រីស្ទផ្ទាល
ឯការថ្វាយបង្គំមិនមែននៅកន្លែងទាំងពីរនេះទេ ហើយអ្នកដែលថ្វាយបង្គំដោយវិញ្ញាណ ត្រូវ ថ្វាយបង្គំនៅទីណាក៍បាន
ពីព្រោះព្រះទ្រង់ជាវិញ្ញាណ។
·
ព្រះយេស៊ូវទ្រង់ជាគំរូក្នុងការថ្វាយបង្គំដល់ព្រះវរបិតាទ្រង់
គឺ ថ្វាយបង្គំដោយសេចក្តីពិត តាម
រយះព្រះយេស៊ូវហ្នឹងឯងដែលជាសេចក្តីពិត។ថ្វាយបង្គំ
ដោយព្រះវិញ្ញាណបរិសុទ្ធថ្វាយបង្គំដោយសេចក្តីពិតចេញពីក្នុងចិត្ត
ដោយឥតមានការកុហក ថ្វាយបង្គំដោយមិនសំដែងចេញតែសំបកក្រៅ
-
ឧទាហរណ៍ជាក់ស្តែង៖
អំពីលោកគ្រូគង្វាលខ្ញុំ គឺខ្ញុំឃើញថា គាត់មានគំរូល្អ។
ក្រៅពីការថ្វាយបង្គំនៅព្រះវិហារ
គឺគាត់តែងចំណាយជាមួយព្រះអង្គ ដោយការអានព្រះគម្ពីរ និងអធិស្ឋានផ្ទាល់ខ្លួនជានឹង ព្រះអង្គរាល់ពេលព្រឹកព្រលឹម
និង រាល់ពេលយប់។ នេះមានន័យថា ការចំណាយពេលជាមួយព្រះអង្គ មិនមែនចាំបាច់តែនៅព្រះវិហារ
បានថ្វាយបង្គំព្រះអង្គបាននោះទេ គឺនៅកន្លែងណាក៍បាន(យ៉ូហាន1:14)។
II.
ព្រះយេស៊ូវគឺជាព្រះមែស៊ី (ខ25-26)
·
នៅក្នុង(ខ25)
នេះបានបង្ហាញពីស្រ្តីសាសន៍សាម៉ារីម្នាក់ដែលនៅតែងឿឆ្ងល់អំពី
សេចក្តីខាងវិញ្ញាណដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់នាងនៅឡើយ។
ប៉ុន្តែក្នុងពេលជាមួយគ្នានោះនាងក៍ឆ្ងល់ថាព្រះយេស៊ូវជាព្រះមែស៊ីដែលត្រូវយាងមកនោះហើយ(យ៉ូហាន1:25)។
ពួកសាសន៍
សាម៉ារីសង្ឃឹមថា ព្រះមែស៊ីនឹងយាងមកមែន ប៉ុន្តែដោយព្រោះគេបានបដិសេធព្រះបន្ទូលតាមរយះពួក
ហោរាបរិសុទ្ធរបស់ទ្រង់ ទើបធ្វើឲ្យពួកគេមិនអាចយល់ច្បាស់នូវសេចក្តីពិតដែលចែងអំពីទ្រង់។
មួយទៀតដោយសារ ពួកគេយល់ថា ព្រះមែស៊ីគឺជាគ្រូបង្រៀនបុណ្ណោះ។
នៅក្នុងខ16
ឃើញពាក្យមួយ «នោះគឺខ្ញុំនេះហើយ» ត្រង់ចំណុចនេះព្រះយេស៊ូវចង់បញ្ជាក់ប្រាប់ស្រ្តីនោះថា
គឺទ្រង់ហើយជាព្រះមែស៊ីពិតប្រាកដដែលបានយាងមកហើយ ប៉ុន្តែទ្រង់មិនប្រាប់ពួកសាសន៍យូដាថា
ទ្រង់គឺជាព្រះមែស៊ីនោះឡើយ។
សេចក្តីបញ្ចាប់
- សរុបសេចក្តីមក៖
នៅក្នុងព្រះគម្ពីរយ៉ូហាន4:19-26 នេះគឺបាននិយាយអំពី
យើងត្រូវថ្វាយ
បង្គំព្រះអង្គដោយចិត្តដែលជឿលើទ្រង់ពិត
ហើយថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត ដោយមិន មែនជាការសំដែងខាងក្រៅ ឬដោយការកុហក ដើម្បីឲ្យមនុស្សឃើញ
ប៉ុន្តែគឺចេញពីចិត្តខាងក្នុងវិញ។ ពីព្រះទ្រង់ជាវិញ្ញាណ
ដូច្នេះយើងត្រូវតែថ្វាយបង្គំព្រះអង្គដោយវិញ្ញាណ និងសេចក្តីពិតដែលទទួល ស្គាល់ជាព្រះនៃយើងមែន
ដោយមិនមែនការកុហកឡើយ។
មួយវិញទៀតព្រះជាម្ចាស់មិនមែនសព្វព្រះ
ហឬទ័យនឹងកន្លែងថ្វាយបង្គំណាមួយនោះទេ តែព្រះអង្គចង់បង្ហាញថា ព្រះអង្គជាវិញ្ញាណ
ដូច្នេះគ្រប់គ្នា អាចថ្វាយបង្គំព្រះគ្រប់ទីកន្លែងទាំងអស់
មិនមែនចាំបាច់តែនៅយេរូសាឡិម ឬ ថ្វាយបង្គំនៅលើភ្នំនោះ ទេ។ មួយទៀត ព្រះយេស៊ូវបានបង្ហាញប្រាប់
ស្រ្តីសាសន៍សាម៉ារី ថា ទ្រង់គឺជាព្រះមែស៊ីដែលបានយាងមកហើយ។
ទេវសាស្រ្ត
-
ព្រះជាម្ចាស់
ជាព្រះដែលមានព្រះវត្តមានគង់នៅគ្រប់ទីកន្លែងក្នុងពេលតែមួយ
(យ៉ូហាន1:14)ព្រះអង្គជា វិញ្ញាណ និង ជាព្រះនៃសេចក្តីពិតមែន។
-
ព្រះយេស៊ូវជា
ព្រះមែស៊ីដែលបានយាងមកមែន។ ទ្រង់ជាព្រះសង្គ្រោះដែលបានយាងមក រំដោះរាស្រ្តរបស់ទ្រង់ចេញពីក្រឹត្យវិន័យ
និង អំពើបាបមនុស្សជាតិ។ ព្រះយេស៊ូវជា ហោរាដ៍បរិសុទ្ធដែរ។
- មនុស្សមានបាន
ហើយខ្វះមិនដល់សិរីល្អនៃព្រះ(រ៉ូម3:23) តែងតែឆ្ងល់ និងមិនព្រមជឿលើសេចក្តីពិតនៃព្រះឡើយ។គេតែងតែយល់ឃើញពីព្រះដែនិងយាងសង្គ្រោះគេមិនប្រាកដ។
ការអនុវត្តន៍៖ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ
យើងដឹងថា ព្រះយេស៊ូវបានសង្គ្រោះយើងឲ្យរួចចំណងនៃ អំពើបាប ដោយព្រះគុណទ្រង់
ដូច្នេះយើងគួរតែឆ្លើយតបទៅព្រះអង្គ ដោយចិត្តជឿលើព្រះពិតប្រាកដ និងថ្វាយបង្គំព្រះអង្គទាំងវិញ្ញាណ និងសេចក្តីពិតដោយឥតមានការកុហក
ឬគ្រាន់តែជាការសំដែងខាង ក្រៅឡើយ តែត្រូវថ្វាយបង្គំព្រះអង្គដោយអស់អំពីចិត្តវិញ។
និងមានពេលវេលាថ្វាយបងំព្រះអង្គផ្ទាល់ខ្លួន
ដោយមិនមែនគ្រាន់តែទៅថ្វាយបង្គំព្រះអង្គនោះទេ តែត្រូវថ្វាយបង្គំគ្រប់ពេលវេលា និង
គ្រប់ទីកន្លែងវិញ។
0 Comments