សេចក្តីផ្តើម
មានគ្រួសារមួយដែលជាអ្នកគ្រីស្ទានហើយមានទ្រព្យសម្បិត្តជាច្រើន
នៅក្នុងក្រុមគ្រួសារនោះ
គឺមានមានកូនបីនាក់ដែលរៀននៅវិឡាល័យទាំងបី ហើយកូនទាំងបីនោះ គេត្រូវជើងគ្នា
មែនទែន
ពេលដែលបងប្អូនបីនាក់នោះបានទៅរៀនគេតែងតែបបួរគ្នាដើរលេងហើយគេចសាលា។ ហើងបើគាត់ទៅលេងនៅផ្ទះអ្នកជិតខាងវិញ គឺពួកគាត់តែងតែលួច
ស្បែកជើង លុយ ទូរស័ព្ទ ហើយនឹងរបស់របរផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះ
បងប្អូនទាំងបីនាក់នោះ គាត់ចូលចិត្តដើរលេងនៅពេលយប់ ផឹកស៊ីចូល KTV នឹងប្រព្រឹត្តអំពើអាណាចារផ្សេងៗហើយនឹងប្រើគ្រឿងញៀនទៀតផង។
លើសពីនេះទៀតនៅពេលដល់រដូវបុណ្យភ្ជុំបិណ្ឌពួកគាត់តែងតែទៅវត្តទៅវ៉ា ដើម្បីថ្វាយបង្គំរូបព្រះបន់ស្រន់សូមសេចក្តីសុខសាន្ត។
ដឹណឹងនេះបានលឺដល់ឪពុកម្តាយរបស់គាត់ ឪពុកក៏បានស្តីបន្ទោសប្រដៅយ៉ាងខ្លាំងហើយនឹងប្រមានដល់គាត់។
បើសិនជាកូននៅធ្វើអញ្ចឹងទៀត ឪពុកនឹងដកហូតម៉ូតូ ហើយឈប់ឲ្យលុយចាយពេលទៅរៀន!!!។
ប៉ុន្តែពាក្យសំដីទូន្មានរបស់ឪពុកនោះ មិនបានប៉ះពាល់ដល់ចិត្តរបស់គេទេ។ វាប្រៀបដូចជាការចាក់ទឹកលើក្បាលទាអញ្ចឹង។ បន្ទាប់មកទៀតបងប្អូនទាំងបីនោះ
នៅតែបន្តធ្វើការអាក្រក់ថែមទៀត ទោះបីជាឪពុកបានប្រមាន
នឹងប្រាប់យ៉ាងណាក៏ដោយ។ មួយវិញទៀត បើយើងរំលឹកបន្តិចនៅក្នុងហូសេជំពូក១-៧
យើងបានមើលអំពីទង្វើរបស់ពួកអ៊ីស្រាអែលដែលធ្វើខុសម្តងហើយម្តងទៀត
ទោះបីជាលោកហូសេបានប្រាប់ពីអំពើបាបរបស់ពួកគេ ហើយនឹងការប្រមានដល់ពួកគេយ៉ាងណាក៏ដោយ។
ក៏ការទាំងអស់នោះមិនបានដកជាប់នៅក្នុងចិត្តគេឡើយ។
ពួកគេនៅតែព្យាយាមប្រព្រឹត្តអំពើអាក្រក់នឹងការកំផិតនោះជាបន្តបន្ទាប់
ដោយមិនខ្លាចញញើតចំពោះព្រះជាម្ចាស់សោះឡើយ។ ពីព្រោះពួកគេបានគិតថាអ្វីៗដែលពួកគេធ្វើ
គឺព្រះជាម្ចាស់មិនដឹងនោះទេ។
ប៉ុន្តែជាការពិតគឺព្រះអង្គទ្រង់ជា្របគ្រប់ទាំងអស់ គ្រាន់តែព្រះចង់ផ្តល់នូវសេចក្តីស្រឡាញ់មេត្តាករុណាដល់ពួកគេឲ្យបានកែប្រែចិត្ត។
ជាមួយគ្នានៅថ្ងៃនេះយើងនឹងសិក្សានៅក្នុងព្រះគម្ពីរហូសេជំពូក៨នេះ
ថាតើពួកអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបអ្វីខ្លះចំពោះព្រះជាម្ចាស់ ?
សង្ខេបរឿង: នៅក្នុងជំពូក៨នេះ
គឺនិយាយពីពួកអ៊ីស្រាអែលពួកគេបានប្រព្រឹត្តរំលងច្បាប់របស់ព្រះជាម្ចាស់ដោយសាងសង់រូបគោមាស
ដើម្បីគោរពបូជា នឹងការថ្វាយដង្វាយមិនស្មោះ
ត្រង់ចំពោះព្រះជាម្ចាស់។ ការទាំងអស់នេះបានធ្វើឲ្យព្រះជាម្ចាស់ទ្រង់មិនសព្វព្រះទ័យ
ដូចនេះហើយទ្រង់នឹងឲ្យប្រទេសដទៃមកត្រួតត្រានឹងបំផ្លាញពួកគេ។
I.
ការគោរពរូបព្រះ (ហូសេ
៨:១-៦;
១២)
តើពួកអ៊ីស្រាអែលគោរពរូបព្រះដោយរបៀបណា? ហើយធ្វើយ៉ាងដូចម្តេច
?
បើយើងមើលពីប្រវត្តិសាស្រ្ដរបស់អ៊ីស្រាអែលយើងឃើញថាពួកគេជាប្រជារាស្រ្ដមួយដែលព្រះអង្គបានជ្រើសរើស
ព្រះអង្គស្រឡាញ់ពួកគេ ព្រមទាំងការពារពួកពីខ្មាំងសត្រូវ ហើយព្រះអង្គក៏បានតាំងសញ្ញាជាមួយពួកគេ
តាំងពីជំនាន់ពី លោកអ័ប្រាហាំ លោកអ៊ីសាក់ យ៉ាកុប ថាព្រះអង្គនឹងឲ្យពួកគេមានគ្នាយ៉ាងច្រើនសន្ធឹក
ហើយព្រះអង្គក៏នៅជាមួយពួកគេផងដែរ(លោកុប្បត្តិជំពូជ១២)។ ប៉ុន្តែអ៊ីស្រាអែលគេជាមនុស្សដែលមានចរិតលក្ខណះមួយ
ពេលមានការរីកចំរើនពួកគេតែងតែអរសប្បាយ ហើយមិនព្រមស្តាប់តាមបង្គាប់ព្រះនោះទេ
តែបើពួកគេមានទុក្ខលំបាកវិញ គេចូលចិត្តរអ៊ូរទាំដាក់ព្រះដោយគ្មានការទុកចិត្ត។
ជាមួយគ្នាយើងក៏អាចមើលឃើញអំពីទង្វើរបស់ពួកអ៊ីស្រាអែលបន្តទៀត
នៅក្នុងព្រះគម្ពីរ ហូសេជំពូក៨:១-៦;១២ នេះបានប្រាប់យើងថាពួកអ៊ីស្រាអែលដែលគេបានក្បត់នឹងបញ្ញាត្តរបស់ព្រះគេបានទៅគោរពរូបព្រះដែលមិនមែនជាព្រះពិតប្រាកដ។
នៅពេលដែលគេបានក្បត់ព្រះ នោះព្រះអង្គក៏មិនព្រមស្ដាប់តាមការទូលសូមអង្វររបស់គេទៀតដែរ។
ហើយយើងក៏បានដឹងអំពីលោកហូសេដែលគាត់តែងតែនិយាយជាច្រើនដងទាក់ទងទៅពួកអ៊ីស្រាអែលដែលបានក្បត់
នឹងច្បាប់របស់ព្រះជាម្ចាស់ ដោយកន្លងនឹងសេចក្ដីសញ្ញារបស់ព្រះ(ហូសេ៦:៧)។ បន្ទាប់មកទៀតជាការពិតណាស់នៅក្នុង ហូសេ៨:១ បានប្រាប់ទៀតថាគេបានក្បត់នឹងសញ្ញារបស់ព្រះ
ហើយរំលងច្បាប់របស់ព្រះអង្គ ឥឡូវនេះគេបានភ្លេចហើយ គឺមិនចាំនូវអ្វីដែលគេបានសន្យាជាមួយព្រះ
ថាគេនឹងដើរតាមព្រះអង្គតែមួយនោះទេ គេបែរជាមើលឃើញរូបព្រះដទៃទៅវិញ។ ដ្បិតពួកគេបានល្មើសនឹងបទបញ្ជារបស់ព្រះដោយសារពួកគេបានធ្វើជាចោរប្លន់
ព្រមទាំងសំឡាប់មនុស្សថែមទៀតផង(ហូសេ៦:៩-១០)។ បន្ទាប់មកមាត់របស់គេបានអំពាវនាវរកព្រះជាម្ចាស់
ថាពួកគេស្គាល់ព្រះអង្គដែរ (ហូសេ៨:២) តែតាមការពិតចិត្តរបស់គេមិនបានស្គាល់ព្រះអង្គឡើយ។ មិនត្រឹមតែប៉ុណ្ណោះពួកអ៊ីស្រាអែលគេបានបោះបង់ចោលការល្អហើយ(ខ៣)។
ពួកគេឈប់ធ្វើការល្អដូចមុនទៀតហើយ ពួកគេបានប្រព្រឹត្តអំពើដែលគួរឲ្យស្អប់ខ្ពើម គឺការកេងប្រវ័ញ្ច
លួចប្លន់ កាប់សំឡាប់ កុហក ប្រព្រឹត្តអំពើអាក្រក់ផ្សេងៗ ដែលជាហេតុនាំឲ្យព្រះអង្គទ្រង់មិនពេញព្រះហឬទ័យនឹងអ្វីៗដែលពួកគេធ្វើនោះឡើយ
ហើយព្រះអង្គក៏មិនជួយពួកគេដែរ។
មួយវិញទៀតអ្វីដែលសំខាន់នោះ គឺជនជាតិអ៊ីស្រាអែលគេបានធ្វើរូបព្រះសំរាប់ថ្វាយបង្គំ
និងបានតែងតាំងស្ដេច ព្រមទាំងចៅហ្វាយតាមតែអំពើចិត្តរបស់គេវិញ(៨:៤-៦)។ កាលពីមុនស្ដេចនីមួយៗឬក៏ចៅហ្វាយត្រូវបានតែងតាំងឡើងដោយព្រះជាម្ចាស់(ចៅហ្វាយ២:១៦)
តែពេលនេះគេមិនត្រូវការព្រះជាម្ចាស់ជាអ្នកជ្រើសរើសស្ដេចឬចៅហ្វាយដែលល្អសម្រាប់ពួកគេទៀតទេ
ពីព្រោះគេចង់ធ្វើអ្វីៗទៅតាមចិត្តគេវិញ។ លើសពីនេះទៀតគេក៏បានធ្វើរូបចំលាក់កូនគោមាសដើម្បីថ្វាយបង្គំដែលនៅក្នុង(១ពង្សា១២:២៨-២៩ បានប្រាប់ថា
ដូច្នេះស្ដេចទ្រង់ក៏ជំនុំការរួច ធ្វើរូបកូនគោមាស២ ហើយមានបន្ទូលថា ឱអ៊ីស្រាអែលអើយ
ឯងរាល់គ្នាបានឡើងទៅឯក្រុងយេរូសាឡិម ជាយូរណាស់ហើយ ឥឡូវនេះមើលនេះនែ ព្រះរបស់ឯង
ដែលបាននាំឯងរាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទមក ទ្រង់ក៏ដំកល់ទុក១នៅក្រុងបេត-អែល
ហើយ១ទៀតនៅក្រុងដាន់)។ រូបកូនគោមាសទាំង២នេះត្រូវបានសាងសង់ក្នុងរាជស្ដេចយេរ៉ូបោម
ហើយស្តេចនេះក៏បាននាំអ៊ីស្រាអែលថ្វាយយញ្ញបូជានៅត្រង់បេតអែល(១ពង្សា១២:៣២-៣៣)។ ហើយពាក្យថា«សាម៉ារី» នៅនេះគឺសំដៅលើទីក្រុងមួយដែលត្រូវបានដាក់ឈ្មោះដោយស្ដេចព្រះនាមថាអំរី
ហើយនៅទីក្រុងនោះក៏ជាដំណាក់របស់ព្រះបាល ផងដែរ។
ដ្បិតទីក្រុងសាម៉ារីជាកន្លែងដែលមានពោរពេញទៅដោយការអាក្រក់ និងអំពើបាបដែលទាស់ប្រឆាំងនឹងព្រះជាម្ចាស់។
ព្រះអង្គបានប្រាប់ថាអ្វីដែលគេកំពុងតែថ្វាយបង្គំនោះ មិនមែនជាព្រះពិតនោះទេ
ពីព្រោះវាត្រូវបានបង្កើតឡើងដោយស្នាដៃរបស់មនុស្ស(ខ៦)។ ជាមួយគ្នានៅក្នុងហូសេ១៣:២ ក៏បាននិយាយថា ហើយឥឡូវនេះគេធ្វើបាបរឹតតែច្រើនឡើងជានិច្ច
គេបានយកប្រាក់របស់គេសិតធ្វើជារូប គឺជារូបព្រះតាមយោបល់របស់ខ្លួន
សុទ្ធតែជាស្នាដៃនៃពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា
ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះចុះ។ ហើយអ្វីដែលគេកំពុងថ្វាយបង្គំនោះគឺជារូបព្រះ
ដែលគ្មានអំណាចអ្វីទាំងអស់ ដែលមិនមែនជាព្រះពិតទេ។ ព្រះជាម្ចាស់ទ្រង់មិនពេញព្រះទ័យដែលបានទ្រង់ឃើញប្រជារាស្រ្ដរបស់ទ្រង់ផ្ទាល់
បានប្រព្រឹត្តអំពើកំផិតជាមួយនឹងទ្រង់។ ការទាំងនេះបានបង្ហាញថាពួកគេបានល្មើសបញ្ញាត្តទី១របស់ព្រះដែលថា«៣កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ ៤ កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ
ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ
ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង(និក្ខមនំ២០៖៣.៤)។
មូលហេតុនេះហើយបានជាព្រះទាស់ប្រឆាំងនឹងពួក ព្រះអង្គក៏បានវាយបំបែកបំបាក់កូនគោនោះខ្ទេចខ្ទីទៅ។
ដូចនេះហើយយើងឃើញថាអំពើបាបដែលជនជាតិអ៊ីស្រាអែលកំពុងតែធ្វើនេះ
គឺគេបានក្បត់ព្រះជាម្ចាស់ ហើយបោះបង់កិច្ចការល្អចោលបែរជាទៅប្រព្រឹត្តអំពើបាបវិញ។
មិនតែប៉ុណ្ណោះគេបានធ្វើរូបសំណាក់សម្រាប់ថ្វាយបង្គំ ដែលធ្វើឲ្យព្រះជាម្ចាស់ទ្រង់ខ្ញាល់
ព្រះអង្គក៏បានចាត់លោក ហូសេឲ្យទៅប្រកាសប្រាប់ពីអំពើបាបរបស់ពួកអ៊ីស្រាអែល។
ដូចគ្នាពេលខ្លះក្នុងជីវិតរស់នៅរបស់យើងដែលជាប្រជារាស្រ្ដរបស់ផងព្រះអង្គ នៅពេលខ្លះយើងក៏បានជ្រុលទៅប្រព្រឹត្តអំពើបាបដែលទាស់នឹងព្រះជាម្ចាស់ដែរ។
ឧទាហរណ៍៖ ពេលខ្លះយើងក៏ធ្លាប់ជំពប់ដួរដែលនៅក្នុងជីវិតរស់នៅពីព្រោះថាពេលខ្លះយើងចំណាយពេលជាមួយនឹងសម្ភារះនិយមច្រើន
ដូចជាការលេងហ្គេម ហ្វេសបុក គិតពីលំហាត់ជាងព្រះ ការស្វែងរកលុយតាមយូធូ ហើយនឹងការខិតខំប្រឹងប្រែងធ្វើការងារផ្សេងៗនឹងការស្រើបស្រាលខាងផ្នែកសាច់ឈាម
ច្រើនជាងការចំណាយពេលវេលាជាមួយព្រះអង្គទៅទៀត។ ការទាំងអស់នោះហើយដែលជាហេតុនាំឲ្យយើងម្នាក់ៗអាចនឹងចាកចេញពីព្រះបន្តិចម្តងៗដោយមិនដឹងខ្លួន
ហើយតាមរយ:ការនេះវាក៏អាចបញ្ជាក់ថាយើងចាត់ទុករបស់ទាំងនោះជារូបព្រះសំរាប់យើងផងដែរ(កូល៉ុស៣:៥)។ បន្ទាប់មកតើមានបញ្ហាអ្វីទៀតដែលពួកអ៊ីស្រាអែលបានធ្វើបាបជាមួយនឹងព្រះជាម្ចាស់?
ដែលនាំឲ្យទ្រង់មិនសព្វព្រះហឬទ័យ ?
II. ការសាងសង់អាសនា
នឹងការដង្វាយមិនស្មោះត្រង់ (ហូសេ៨:១១,១៣)
ជាធម្មតាសំរាប់ជនជាតិអ៊ីស្រាអែលគេតែងតែមានការសាងសង់អាសនាតាំងពីជំនាន់លោកអ័ប្រាហាំ
ម៉ូសេមកម្លេះ ដើម្បីថ្វាយដង្វាយទៅកាន់ព្រះជាម្ចាស់ទុកជាដង្វាយលោះបាប គឺមានតែតាមរយះពួកសង្ឃដែលជាអ្នកស្មោះត្រង់តែមួយប៉ុណ្ណោះ
ទើបអាចនាំដង្វាយនោះទៅកាន់ព្រះជាម្ចាស់បាន មិនមែនចេះតែធ្វើទៅតាមចិត្តនោះឡើយ ។
ប៉ុន្តែនៅក្នុងហូសេ៨:១១;១៣ យើងឃើញថាអ៊ីស្រាអែលគេបានសាងសង់អាសនាច្រើនណាស់
គឺមានចំនួនច្រើនជាងពីមុនទៅទៀត។ តែអាសនាដែលគេបានសាងសង់នោះ មិនមែនជាកន្លែងលោះបាបទេ
គឺជាកន្លែងសម្រាប់ឲ្យគេធ្វើបាបទៅវិញ។
ទោះបីជាគេដឹងហើយថាអាសនាត្រូវសង់ឡើងក្នុងគោលដៅអ្វីក៏ដោយ ក៏គេនៅតែបំពានដែរ។
គេបានសង់អាសនា ដើម្បីតែបម្រើផលប្រយោជន៍របស់គេទៅវិញ។ ហើយពួកគេបានថ្វាយបង្គំដល់ព្រះបាល
នឹងការថ្វាយយញ្ញបូជានៅកន្លែងខ្ពស់របស់សាសន៍ដទៃ។ មិនតែប៉ុណ្ណោះពួកគេមានការចងសម្ព័ន្ធជាមួយនឹងពួកស្រីសំផឹងដោយការប្រព្រឹត្តខាងផ្នែកផ្លូវភេទ
នៅទីកន្លែងថ្វាយយញ្ញបូជានោះទៀតផង (ហូសេ៤:១៤)។
លើសពីនេះទៀតគេបានសម្លាប់សត្វ ដើម្បីយកទៅថ្វាយដល់ព្រះជាម្ចាស់
តែគោលបំណងនៃការថ្វាយសត្វរបស់គេ គឺដើម្បីឲ្យបានតែសាច់សម្រាប់បរិភោបតែប៉ុណ្ណោះ
គេមិនបានថ្វាយទៅកាន់ព្រះជាម្ចាស់ដោយចិត្តស្មោះត្រង់នោះទេ គេគ្រាន់តែថ្វាយទៅតាមទំនើងចិត្តរបស់ពួកគេតែប៉ុណ្ណោះ
ពីព្រោះដង្វាយជាសត្វនឹងរបស់ដែលគេបានយកមកនោះ គឺបានដោយការប្រព្រឹត្តអំពើទុច្ចរិត(ហូសេ៧:៨-៩)។ នៅក្នុងខ១៣បានបញ្ជាក់ថា«ឯខាងយញ្ញបូជា
ជាដង្វាយដែលត្រូវថ្វាយដល់អញ នោះគេសំឡាប់សត្វទៅ
ដើម្បីតែស៊ីសាច់ប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់មិនទទួលទេ»។ មានពេលខ្លះទៀតគេបានសំឡាប់សត្វទាំងនោះ
ដើម្បីថ្វាយទៅកាន់រូបព្រះវិញ(ហូសេ៥:២)។ ពួកគេអរសប្បាយនឹងការបរិភោបសាច់ដែលជាដង្វាយដែលពួកគេថ្វាយនោះ
ដ្បិតគេមិនយល់ពីបំណងដែលគេកំពុងតែធ្វើនេះទេ។ នៅក្នុងព្រះគម្ពីរម៉ាថាយ៥:២៤
ក៏បានប្រាប់ដែលថា មុននឹងយើងយកដង្វាយមកទុកនៅមុខអាសនា
យើងត្រូវទៅជានាជាមួយនឹងបងប្អូនយើងជាមុនសិន មិនមែនចេះតែយកដង្វាយមកថ្វាយព្រះ
ដោយការលួចឆក់ប្លន់ពីអ្នកដទៃនោះឡើយ។
ហេតុនេះហើយយើងឃើញថាអ្វីដែលជាអំពើបាបរបស់ពួកគេនោះ គឺការដែលពួកគេបានសាងសង់អាសនា
ហើយបានប្រព្រឹត្តអំពើបាបនៅទីនោះ នឹងការថ្វាយដង្វាយមិនស្មោះត្រង់
បានមកដោយការប្រព្រឹត្តអំពើទុច្ចរិត ដើម្បីតែបានបរិភោបសាច់តែប៉ុណ្ណោះ។
ឧទាហរណ៍៖ នៅក្នុងពួកជំនុំមួយដែលខេត្តកំពង់ចាម
ដើម្បីការសប្បាយ ដើម្បីបានកាដូ ដើម្បីបានរង្វាន់ ដើម្បីអំណោយ ហើយនឹងរបស់របរផ្សេងៗ។
ពេលខ្លះពួកគាត់មកព្រះវិហារមិនមែនថ្វាយបង្គំឲ្យអស់ពីចិត្ត នឹងមានការទំនាក់ទំនងល្អជាមួយព្រះនោះទេ។
ក្នុងចិត្តរបស់គាត់មើលឃើញរបស់ទាំងអស់នោះសំខាន់ជាងព្រះទៅទៀត។ ខ្ញុំធ្លាប់បានឃើញពួកជំនុំខ្ញុំដែលជឿព្រះយូរឆ្នាំហើយ
នៅពេលដែលគ្រូគង្វាលបានប្រកាសថា អ្នកដែលមានមាន់មានទា សូមយកមកថ្វាយព្រះមក ដើម្បីនឹងធ្វើម្ហូបសំរាប់កម្មវិធីបុណ្យណូអែល
នៅក្នុងព្រះវិហារធំឲ្យមានភាពអធឹកអធំ នៅពេលនោះមានមនុស្សចូលរួមច្រើនណាស់មានអ្នកជឿ នឹងពួកអ្នកមិនជឿ។
ពេលដែលកម្មវិធីអូណូអែលនោះបានបញ្ចប់រួចហើយ មនុស្សទាំងបាននាំគ្នាបរិភោបអាហាររួមគ្នា
តែពេលនោះពួកជំនុំម្នាក់ៗបានខិតខំវេចខ្ចប់យកទៅផ្ទះរាងៗខ្លួន ដោយមិនគិតពីអ្នកជិតខាងរបស់ខ្លួនឡើយ។
III.ការប្រកាសលទ្ធផលនៃអំពើបាប
(ហូសេ៨: ៧-១០; ១៤)
តើអ្វីជាផលផ្លែនៃអំពើបាបដែលពួកអ៊ីស្រាអែលបានប្រព្រឹត្ត?
ជាធម្មតាទេការប្រព្រឹត្តតែងតែមានលទ្ធផល។
បើយើងធ្វើល្អយើងនឹងទទួលបានផលល្អមកពីព្រះជាម្ចាស់ តែបើយើងប្រព្រឹត្តមិនល្អ ព្រះអង្គក៏ឲ្យលទ្ធផលទៅតាមនោះដែរ។
នៅក្នុងខ៧;៨ បានប្រាប់ពីលទ្ធផលរបស់ពួកអ៊ីស្រាអែលថា
«ដ្បិតគេបានសាបព្រោះជា
ខ្យល់ ហើយនឹងច្រូតកាត់បានជាខ្យល់គួចវិញ ឥតមានដើមស្រូវសោះ
ក៏គ្មានគ្រាប់ល្មមនឹងកិនធ្វើជាម្សៅបានផង ឬបើកើតមានផលដែរ
នោះមនុស្សដទៃនឹងលេបបាត់ទៅ ។ អ៊ីស្រាអែលត្រូវលេបបាត់ហើយ
ឥឡូវនេះ គេនៅកណ្ដាលពួកសាសន៍ទាំងប៉ុន្មានទុកដូចជាភាជនៈ
ដែលឥតមានអ្នកណាចូលចិត្តសោះ»។ ការសាបព្រោះជាខ្យល់នៅកន្លែងនេះ
គឺសំដៅលើទង្វើរបស់ពួកអ៊ីស្រាអែលដែលគេបានធ្វើកន្លងមកជាមួយព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរហូសេ
គឺជាទង្វើដែលមិនល្អ ហើយក៏ជាទង្វើដែលនឹងនាំទៅរកសេចក្តីហិនវិនាស។ គឺចង់បញ្ចាក់ថាគ្រប់ទាំងអ្វីៗដែលពួកគេខិតខំធ្វើនោះវាគ្មានប្រយោជន៍អ្វីទាំងអស់។
ពីព្រោះនៅទីនេះអ៊ីស្រាអែលគេបានសាបព្រោះដោយការឥតប្រយោជន៍
ហើយអ្វីដែលគេទទួលបានមកវិញ គឺទទេ។ ហើយការខិតខំរបស់គេនោះ ត្រូវបានរលំរលាយដោយសារស្មាដៃនៃអ្នកដទៃទៅវិញ។
ខ្យល់ដែលគេបានសាបព្រោះនោះ គឺជាការទាក់ទងនឹងការគ្រប់គ្រងរបស់ពួកគេ ដោយអំពើបាបរបស់ពួកគេចំពោះព្រះជាម្ចាស់។
នៅទីបំផុតអ្វីៗដែលគេបានធ្វើនោះ គឺត្រូវមនុស្សដទៃលេបបាត់ទៅ។
តើមនុស្សដទៃគឺជាអ្នកណា ? មនុស្សដទៃគឺពួកសាសន៍អាសសើរ
(គឺតំណាងដោយសត្វឥន្រី្ត)ដែលនឹងមកបំផ្លាញដល់អ៊ីស្រាអែល។ មួយវិញទៀតយើងបានដឹងថា អ៊ីស្រាអែលជារាស្រ្ដដែលព្រះដែលបានជ្រើសរើស
ប៉ុន្តែព្រះបានមានបន្ទូលប្រាប់គេថា« ដូច្នេះបើឯងរាល់គ្នានឹងស្ដាប់តាមអញឥឡូវ
ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញ
លើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ(និក្ខមនំ១៩៖៥)»។ តែដោយសារការមិនស្ដាប់បង្គាប់របស់អ៊ីស្រាអែល នឹងការប្រព្រឹត្តអំពើបាប
ការកំផិតរបស់ពួកគេ ការប្រព្រឹត្តតាមសាសន៍ដទៃ គេបានបាត់បង់នូវអត្តសញ្ញាណរបស់ខ្លួន
ហើយត្រូវក្លាយជា អ្នកគ្មានតម្លៃសម្រាប់ព្រះជាម្ចាស់[1]។
យើងអាចនិយាយថាការប្រព្រឹត្តរបស់ពួកគេ គឺបានទទួលផលដោយសេចក្តីអស់សង្ឃឹម
នឹងការបរាជ័យក្នុងការដើរតាមព្រះជាម្ចាស់។
ចំណែកឯនៅក្នុងខ៩;១០
ក៏បានប្រាប់ថា«ដ្បិតគេបានឡើងទៅឯស្រុកអាសស៊ើរ
ដូចជាលាព្រៃដែលនៅតែឯង អេប្រាអិមបានជួលពួកសហាយ។ អើ
ទោះបើគេជូនសំណូកដល់សាសន៍ដទៃក៏ដោយ
គង់តែអញនឹងប្រមូលពួកទាំងនោះមកដែរ ហើយគេនឹងត្រូវអន់ថយទៅ
ដោយព្រោះបន្ទុករបស់ស្ដេចនៃអស់ទាំងព្រះអម្ចាស់»។ ព្រះអង្គបានអនុញ្ញាតិឲ្យពួកអាសសើរមកចាប់ពួកអ៊ីស្រា អែលទៅ ហើយប្រជាជនអ៊ីស្រាអែលត្រូវរស់នៅដូចលាព្រៃ
តែតោ ដែលគ្មានអ្នកណារាប់អាន ក៏គ្មានអ្នកណាចូលចិត្តដែរ។ ហើយការរស់នៅរបស់ពួកគេ គឺគ្មានសុវត្តិភាពនោះទេ។
ជាមួយគ្នាពេលមុនពួកគេធ្លាប់រស់នៅដោយការប្រព្រឹត្តអំពើពុករលួយ ដូច្នេះហើយគេក៏ប្រើការសូកប៉ាន់ទៅកាន់សត្រូវរបស់គេ
តែគេមិនបានទទួលការការពារពីពួកខ្មាំងស្រូវរបស់គេឡើយ។
ពួកគេនៅតែជួបបញ្ហដដែល ទោះបីជាគេធ្វើយ៉ាងណាក៏ដោយ។ ហើយបញ្ហាទាំងអស់ដែលគេបានជួប យើងមើលទៅដូចជាស្ដេចអាសស៊ើជាសត្រូវរបស់អ៊ីស្រាអែលអញ្ចឹង
តែមិនមែននោះទេ។ ប៉ុន្តែជាគំរោងផែនការណ៍របស់ព្រះជាម្ចាស់ទេ
ដែលទ្រង់កំពុងតែជំនុំជំរះអ៊ីស្រាអែល តាមរយៈស្ដេចអាសសើរនោះ។ ព្រះជាម្ចាស់ជាអ្នកដាក់ទោសគេ«កាលណាគេទៅ
នោះអញនឹងលាតមងអញគ្របលើគេ អញនឹងទំលាក់គេចុះមក
ដូចជាសត្វហើរលើអាកាស ក៏នឹងវាយផ្ចាលគេ ដូចជាពួកជំនុំគេបានឮហើយ(ហូសេ៧:១២)»។
មួយវិញទៀតព្រះអង្គនឹងដាក់ទោសអ៊ីស្រាអែលដោយភ្លើង
«ពីព្រោះអ៊ីស្រាអែលបានភ្លេចព្រះដែលបង្កើតខ្លួនទៅ
ក៏ស្អាងវិហារផ្សេងៗឡើង
ហើយពួកយូដាបានសង់ទីក្រុងមានបន្ទាយកាន់តែច្រើន
តែអញនឹងចាត់ភ្លើងទៅលើទីក្រុងទាំងប៉ុន្មានរបស់គេ
ភ្លើងនោះនឹងឆេះបន្សុសអស់ទាំងដំណាក់របស់គេទៅ(ហូសេ៨:១៤)»។ នៅត្រង់កន្លែងនេះមិនមែនជាព្រះជាម្ចាស់គ្មានហេតុផលនោះទេ
ហើយព្រះអង្គក៏មិនមែនជាព្រះដែលអយុត្ដិធម៍ដែរ។
ព្រះអង្គដាក់ទោសគេពីព្រោះគេបានភ្លេចព្រះអង្គហើយ
គេមិនចាំថាព្រះយេហូវ៉ាជាព្រះដែលបង្គើតពួកគេ ជាព្រះដែលបានរើសពួកគេ ហើយជាក៏ព្រះដែលការពារគេនឹងនាំពួកគេចាកចេញទីទាសករនៅអេស៊ីព្ទផងដែរ។
គេមិនបាននឹកចាំពីព្រះអង្គទៀតទេ គេបែរទៅតាមសាសន៍ដទៃ ហើយបានសាងសង់ព្រះវិហារផ្សេងៗជាច្រើន
ឡើង។ ពួកគេបានចាប់ផ្ដើមបង្ហាពីការមិនទុកចិត្តព្រះ
ដោយសាងសង់បន្ទាយ ដើម្បីការពារពួកគេពីខ្មាំងពួកសត្រូវ។ ពួកគេទុកចិត្តនូវអ្វីៗដែលគេមើលឃើញ
គេឈប់ទុកចិត្តដល់ព្រះទៀតហើយ។ ហេតុនេះហើយទ្រង់នឹងបំផ្លាញ់ទាំងអស់ដោយសារភ្លើងដែលឆេះបន្សុស។
ព្រះអង្គនឹងដុតបំផ្លាញ់ទាំងអស់នូវរបស់អ្វីៗដែលគេទុកចិត្ត
ដុតបំផ្លាញរូបព្រះរបស់គេឲ្យរលាយទៅក្លាយជាផេះនឹងគ្មានសល់អ្វីឡើយ។
ដូច្នេះយើងឃើញថាព្រះអង្គនឹងដាក់ទោសអ្នកដែលប្រព្រឹត្តខុស
គឺដាក់ទោសរាស្រ្ដដែលកំផិតព្រះអង្គ ទៅតាមរូបព្រះដទៃ
ដោយឲ្យគេទទួលផលនូវទង្វើដែលគេបានប្រព្រឹត្ត គឺជាខ្យល់គួចបានមកនូវសេចក្តីអស់សង្ឃឹម។
ព្រះអង្គបានអនុញ្ញាតិឲ្យជាតិសាសន៍ផ្សេងៗបានចាប់ពួកគេទៅ ហើយពួកគេនឹងគ្មានសេចក្ដីសុខទៀតនោះទេ។
ឧទាហរណ៍៖
សរុបសេចក្តីមក យើងឃើញថាពួកអ៊ីស្រាអែលគេបាននៅតែប្រព្រឹត្តអំពើបាប ទោះបីជាលោកហូសេបានណែនាំប្រដៅយ៉ាងណាក៏ដោយ
ក៏ពួកគេនៅមានចិត្តរឹងរួស ចង់ធ្វើតែអំពើបាបដដែលៗ ហើយព្រះអង្គក៏បានប្រមាន
នឹងការដាក់ទោសដល់គេខ្លះៗ ហើយក៏ដោយ ពួកមិនសូវខ្វាយខ្វល់ឡើយ។
ជាពិសេសពួកគេមិនបានយល់ពីបំណងព្រះហឬទ័យរបស់ព្រះនោះឡើយ
ហើយមិនចេះភ្ញាក់ខ្លួនពីការអាក្រក់ នៅតែបន្តធ្វើដូចជាមិនដឹងអ្វីសោះ។ ពួកអ៊ីស្រាអែលនៅតែព្យាយាមបន្តប្រព្រឹត្តការអាក្រក់ដោយធ្វើអ្វីៗទៅតាមបំណងចិត្តរបស់ខ្លួន
ជាជាងស្តាប់បង្គាប់ព្រះ ពួកគេចូលចិត្តថ្វាយបង្គំរូបព្រះ សាហាយស្មន នឹងការសាងសង់អាសនាសំរាប់ធ្វើបាប
ដោយការថ្វាយដង្វាយមិនស្មោះត្រង់។ ហើយព្រះអង្គបានប្រាប់ថា ទ្រង់នឹងដាក់ទោសដល់ពួកគេហើយនឹងជំនុំជំរះដល់ពួកគេដោយភ្លើង
ទៅតាមទង្វើដែលពួកគេបានប្រព្រឹត្តខុសឆ្គងនៅចំពោះព្រះជាម្ចាស់។ តែផ្ទុយទៅវិញព្រះអង្គបានចាត់មនុស្សម្នាក់ដែលបានយាមមកផែនដីនេះ
ដើម្បីនឹងសុគត ហើយរំដោះពួកគេឲ្យរួចពីសេចក្តីគ្រោធរបស់ព្រះជាម្ចាស់វិញ ព្រមទាំងឲ្យបានរួចផុតពីទុក្ខទោសកំហុសដែលពួកគេបានប្រព្រឹត្តទាំងប៉ុន្មាន
ក៏ដូចជាយើងរាល់គ្នាផងដែរ។ ម្នាក់នោះគឺព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានយាងមកផែនដីនេះមិនមែន
ដើម្បីនឹងជំនុំជំរះដល់មនុស្សលោកទាំងអស់នោះទេ
គឺដើម្បីឲ្យមនុស្សទាំងអស់បានរួចផុតពីអំពើបាបទាំងអស់ នឹងទទួលនូវសេចក្តីសង្គ្រោះអំពីទ្រង់
តាមរយ:ការជឿលើអង្គព្រះយេស៊ូវគ្រីស្ទវិញ(យ៉ូហាន៣:១៧)។
តើបងប្អូនទាំងអស់គ្នាធ្លាប់មានការប្រព្រឹត្តខុសចំពោះព្រះជាម្ចាស់ដែរឬទេនៅក្នុងជីវិតរស់នៅសព្វថ្ងៃ
??
v
ទេវសាស្រ្តរបស់ព្រះ
ព្រះជាម្ចាស់: ព្រះជាម្ចាស់ទ្រង់មានព្រះទ័យមេត្តាករុណាដល់រាស្រ្តទ្រង់ជាដរាប
ទ្រង់មិនប្រកាន់ទោសដល់អំពើបាបដែលពួកគេបានធ្វើជាញយៗឡើយ។ ទ្រង់គ្រាន់តែវាយផ្ចាល់គេដោយសារតែទ្រង់សេចក្តីស្រឡាញ់ដល់ពួកគេ
ដើម្បីស្ថាបនាពួកគេឲ្យចេះកែប្រែចិត្តឡើងវិញ ទ្រង់នៅតែទុកឱកាសឲ្យពួកគេក៏ដូចជាយើងគ្រប់គ្នាដែរ។
ទោះជាទ្រង់បានដាក់ទោសចំពោះអំពើបាបរបស់ពួពួកគេក៏ដោយ ប៉ុន្តែព្រះជាម្ចាស់ទ្រង់នៅតែផ្តល់នូវព្រះពរនឹងព្រះគុណសារជាថ្មីទៀតដល់ពួកគេដែលជាកូនរបស់ផងទ្រង់(ជគណនា១៤:១៩,ទំនុកដំកើង១៤៥:៨)។
ព្រះគ្រីស្ទ:
ព្រះយេស៊ូវទ្រង់ជាព្រះដែលមានព្រះទ័យមេត្តាករុណា ស្រឡាញ់ ហើយទ្រង់តែងតែអត់ទោសដល់អ្នកដែលស្អប់ទ្រង់
នឹងអ្នកដែលបានធ្វើខុសចំពោះទ្រង់ ព្រមទាំងអ្នកដែលចូលរួមធ្វើគត់ទ្រង់ផងដែរ ទ្រង់នៅតែមានព្រះទ័យអាណិតអារសូរដល់ពួកគេដដែល(លូកា២៣:៣៤)។
មនុស្ស: មនុស្សតែងតែមិនស្តាប់បង្គាប់ព្រះជាម្ចាស់
មានចិត្តរឹងរួស ចង់ធ្វើតែអំពើបាបដដែលៗទោះបីជាពួកគេបានទទួលការប្រមានពីព្រះ នឹងការដាក់ទោសពីព្រះជាម្ចាស់ខ្លះៗហើយក៏ដោយ
ពួកមិនសូវខ្វាយខ្វល់ឡើយ។ ជាពិសេសពួកគេមិនបានយល់ពីបំណងព្រះហឬទ័យរបស់ព្រះនោះឡើយ
ហើយមិនចេះភ្ញាក់ខ្លួនពីការអាក្រក់ នៅតែបន្តធ្វើដូចជាមិនដឹងអ្វីសោះ។
ការអនុវត្តន៍ : នៅក្នុងនាមយើងទាំងអស់គ្នាដែលជាអ្នកជឿលើព្រះជាម្ចាស់
ទោះបីជាមានពេលខ្លះយើងបានប្រព្រឹត្តខុសចំពោះព្រះដោយចេតនាក្តីឬអចេតនាក្តី
សំខាន់គឺយើងត្រូវចេះកែប្រែចិត្តចេញពីអំពើបាបវិលត្រឡប់មកឯព្រះវិញ
ពេលដែលមានអ្នកណាម្នាក់បានប្រាប់យើងពីការនោះ ឬមួយយើងបានដឹងដោយខ្លួនឯងតាមរយ:ការអានព្រះបន្ទូលរបស់ព្រះដែលបានរំលឹកយើង។
ហើយយើងកុំព្យាយាមបន្តធ្វើវាទៀត ដ្បិតព្រះនៃយើងទ្រង់ស្អប់ការទាំងនោះខ្លាំងណាស់៕
អាម៉ែន !!!
ឯកសារយោង
1.
ព្រះគម្ពីរសិក្សាសញ្ញាចាស់ នឹងសញ្ញាថ្មី; រៀបរៀងដោយ
សម្ព័ន្ធព្រះគម្ពីកម្ពុជា; ទំព័រ ១៧៦៧-១៧៨២
2.
គន្ថ:ធិប្បាយ ព្រះគម្ពីរ ;
និពន្ធដោយណបណ្ឌិត ហេនរីអេតាស៊ីមៀរ្យ; ទំព័រ :៣៣៨-៣៤០
3.
ព្រះគម្ពីសម្រាយបច្ចុប្បន្ន កណ្ឌហូសេ ។
0 Comments