I. សេចក្ដីផ្ដើម
រឿង( ក្ដីរំពឹងរបស់នារីម្នាក់)
មាននារីម្នាក់នាងរស់នៅតំបន់ដាច់ស្រយាលឆ្ងាយពីទីក្រុង
ជារៀងរាល់ថ្ងៃនាងធ្វើការ
យ៉ាងនឿយហត់ក្រោយកំដៅថ្ងៃបែកញើសហូរញើសពីព្រលឹមទល់ព្រលប់។ ក្នុងចិត្តរបស់នាងតែងស្រមៃចង់បានគូរស្នេហ៍
ដែលចេះថ្នាក់ថ្នមបីបមយកចិត្តទុក ពីបុរសដែលខ្លួនស្រឡាញ់មានការសាសងពាក្យសំដីផ្អែមល្ហែមស្រទន់ទៅកាន់គ្នាទៅវិញទៅមក
យ៉ាងល្អូកល្អឺនមានភាពរីករាយនៅក្នុងរង្វង់ដៃមនុស្សជាទីស្រឡាញ់។ ជារាល់ថ្ងៃនាងរំពឹងថានឹងមានបុរសម្នាក់ដូចជារាជបុត្រជិះសេះសរ
នឹងមកធ្វើជាគូរស្នេហ៍នាង។ សាច់នេះវាស្រដៀងគ្នាទៅនឹងសាច់រឿងនៅក្នុង(សាឡូម៉ូនជំពូក១:១-៧) ដែលនិយាយអំពីការរំពឹងរបស់នារីម្នាក់ទៅកាន់គូរសង្សាររបស់នាង។
សំនួរស្នូល តើអ្វីជាក្ដីរំពឹងពីគូរស្នេហ៍?
II. សង្ខេបបទគម្ពីរ
ជាក់ស្ដែងនៅក្នុងព្រះគម្ពីរសាឡូម៉ូន១:១-៧ បានរៀបរាប់អំពីនារីម្នាក់ដែលកំពុងរំពឹងពីគូរស្នេហ៍ដែលនៅឆ្ងាយ
ហើយមានមនុស្សជាច្រើនគេចង់រៀបការជាមួយបុរសដែលមានរូបរាងល្អ មានទ្រព្យសម្បត្តិធ្វើឲ្យជីវិតគេមានអំណរដោយព្រោះសេចក្ដីស្រឡាញ់នោះ។
ក៏រៀបរាបអំពីសម្រស់ពណ៍សម្បុលរបស់នារីជនបទទោះជានាងស្បែកខ្មៅតែស្រស់ល្អ ការនេះបណ្ដាលមកពីប្រុសចិត្តអាក្រក់ប្រើឲ្យនាងធ្វើការ
នៅក្រោមកំដៅថ្ងៃចាំចំការទំពាងបាយជូរមិនបានឲ្យនាងថែរក្សាសម្រស់ខ្លួនឡើយ។
III.
រចនាសម្ព័ន្ធ
1. ភាពថ្នាក់ថ្នមបបោសអង្អែល(១-៤)
2. ក្ដីស្រឡាញ់ចេញពីខាងក្នុង(៥-៧)
IV.
កាត់ស្រាយបទគម្ពីរ
នៅក្នុងកណ្ឌសាឡូម៉ូននេះអ្នកនិពន្ធចង់
បង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះដ៏ធំក្រៃលែងទៅចំពោះរាស្ត្ររបស់ទ្រង់ធៀបទៅ នឹងសេចក្ដីស្រឡាញ់របស់គូស្នេហ៍មួយគូរដែលបានស្រឡាញ់គ្នាយ៉ាងខ្លាំងគេហ៊ាន
ប្ដូរផ្ដាច់ស្មគ្រ័ស្មោះចំពោះគ្នាហើយព្រះជាម្ចាស់ ទ្រង់លះបង់គ្រប់យ៉ាងសម្រាប់រាស្រ្តមិនបានប្រកាន់ឬស្អប់ខ្ពើមអីទេ។
1. ភាពថ្នាក់ថ្នមបបោសអង្អែល(១-៤)
នារីម្នាក់ដែលកំពុងរំពឹងចាំគូរស្នេហ៍របស់នាងនៅទីឆ្ងាយ
មកត្រកងបីថ្នាក់ថ្នមអោបថើបដោយក្ដីស្រឡាញ់ចង់បានការយកចិត្តទុកដាក់ពីគេ។ នាងគិតថាមានស្រីជាច្រើនតែងប្រាថ្នាចង់បានបុរសដែលមានរូបសម្បត្តិសង្ហានាងរំពឹងចាំថ្ងៃរៀបការមកដល់។
ឧទារហណ៍មាននារីម្នាក់នាងបានឃ្លាតឆ្ងាយពីគូរស្នេហ៍បណ្ដូលចិត្តអស់ជាច្រើនថ្ងៃ
នាងពិតជាមានអារម្មណ៍នឹករលឹកស្រណោះគ្រាដែលនៅជិតគ្នាខ្លាំងណាស់នាងចង់ឲ្យបុរសនោះត្រឡប់មកវិញហើយនាងរំពឹងចាំផ្លូវគូរស្នេហ៍រាល់ថ្ងៃ។
2. ក្ដីស្រឡាញ់ចេញពីខាងក្នុង (៥-៧)
នាងបាននិយាយទៅកាន់ពួកកូនស្រីក្រុងយេរូសាឡិមថា
ទោះបីជានាងមានពណ៍សម្បុលមិនសរស្អាតដូចជាពួកគេក៏ដោយតែក៏ល្អគួរសមដែរ។ នាងជាកូនកសិករធ្វើការងារនៅតែក្រោមកំដៅព្រះអាទិត្យរាល់ថ្ងៃធ្វើម្ដេចឲ្យមានពណ៍សរនឹងគេបាន
តែនាងដឹងថាគូរស្នេហ៍របស់នាងបានធៀបនាងទៅនឹងវាំងននរបស់ស្ដេចសាឡូម៉ូន ។
មួលហេតុដែលនាំឲ្យនាងមានសម្បុលខ្មៅមកពីបងប្រុសចិត្តខ្មៅប្រើឲ្យនាងនៅចាំចំការរបស់ខ្លួនក្រោមកំដៅថ្ងៃ
ពីព្រលឹមទល់ព្រលប់មិនដែលឲ្យនាងបានសំរាកបានថែរូបកាយជាកូនស្រីដូចគេសោះ។
នាងប្រាថ្នាចង់ស្គាល់កន្លែងដែលសង្សាររបស់នាងកំពុងឃ្វាលហ្វូងចៀមឯណា
ដើម្បីនាងទៅរកគេដោយចាំបាច់មើលតាមកន្លែងមានចៀមឡើយ
ព្រោះស្រីដែលទៅរកអ្នកគង្វាលចៀមតាមហ្វូងចៀមមានតែស្រីរកស៊ីផ្លូវភេទទេទើបធ្វើបែបនឹងនោះ។
ឧទារហណ៍ មិនថាជាមួយមនុស្សប្រុសឬមនុស្សស្រីនោះទេឲ្យតែធ្វើការងារក្រោមកំដៅថ្ងៃតែងតែទទួលឥទ្ធិពលពីព្រះអាទិត្យ
ធ្វើឲ្យពណ៍សម្បុលប្រែស្រអាប់មិនសរខ្ចីដូចជាមនុស្សដែលរស់នៅក្នុងមាស៊ីនត្រជាក់ទេ។
V. សេចក្ដីបញ្ចប់
តើអ្វីជាក្ដីរំពឹងពីគូរស្នេហ៍?
ការរំពឹងចាំគូរស្នេហ៍ជាការបង្ហាញពីសេចក្ដីត្រូវការពីគូរស្នេហ៍
នឹងចង់បានការថ្នាក់ថ្នមពីមនុស្សជាទីស្រឡាញ់មិនថាក្នុងស្ថានភាពបែបណាទេ នាងនូវតែស្រេកឃ្លានរកក្ដីស្រឡាញ់ការបីត្រកងពីបុរសនោះដដែល
ជាពិសេសការអោយតម្លៃមិនរើសអើងពីបុរសដែលនាងស្រឡាញ់។ នាងចង់នៅក្បែរបុរសដែលស្រឡាញ់នាងយ៉ាងពិតប្រាដក។
VI.
ទេវសាស្រ្ដ
ព្រះជាម្ចាស់:
ព្រះទ្រង់ជាព្រះដែលមានសេចក្ដីស្រឡាញ់យ៉ាងវិសេសគ្មានអ្វីអាចផ្ទឹមនឹងទ្រង់បានទេហើយទ្រង់មិនបានរើសអើងចំពោះអ្នកណាឡើយ។
ព្រះអង្គក៏រំពឹងចង់ឲ្យមនុស្សមានទំនាក់ទំនងជាមួយទ្រង់យ៉ាងជិតស្និទ្ធនឹងចូលមកចំពោះទ្រង់ដើម្បីប្រកបជាមួយគ្នា(ខ២)
មនុស្ស:
មនុស្សតែងតែរំពឹងចង់បានក្ដីស្រឡាញ់ពីមនុស្សដែលខ្លួនស្រឡាញ់ដើម្បីមកបំពេញចិត្តអារម្មណ៍របស់ខ្លួន
ប្រាថ្នាចង់បានភាពរីករាយក្នុងរង្វង់ដៃមនុស្សជាទីស្រឡាញ់នឹង ចង់បានក្ដីស្រឡាញ់ដែលមិនមើលតែសំបកខាងក្រៅគឺមើលពីជំរៅចិត្តវិញ។
តែមនុស្សជាទូទៅតែងស្រឡាញ់តែសម្រស់ខាងក្រៅជាមុនមុននឹងឈានដល់ការស្រឡាញ់ពីខាងក្នុង។ មនុស្សដែលធ្វើការក្រោមកំដៅថ្ងៃវានឹងបំផ្លាញរូបសម្រស់ប្រែទៅជាខ្មៅស្រអាប់មិនស្ថិតស្ថេរទេ។
ព្រះគ្រីស្ទ:
ទ្រង់យាងមកផែនដីគ្មានសណ្ឋានស្រស់ល្អទ្រង់ប្រសូតនៅកន្លែងទាបថោកដែលមនុស្សជាច្រើនមិនបានឲ្យតម្លៃចំពោះសោះ។
តែព្រះអង្គវិញទ្រង់ស្រឡាញ់មនុស្សដោយមិនបានរើសអើងមុខ ពណ៍សម្រុល មានឬក្រឡើយគឺព្រះស្រឡាញ់គ្រប់គ្នាហើយព្រះអង្គផ្ដល់តម្លៃលើមនុស្សយ៉ាងខ្លាំង
ហើយទ្រង់លៈបង់ស៊ូប្ដូរព្រះជន្មជំនួសយើង(១យ៉ូហាន៣:១៦)។
ទ្រង់បានស្រឡាញ់មនុស្សជារាស្ត្រទ្រង់បានជ្រើសជាមុនក៏បានផ្សាយមកក្នុងចិត្តមនុស្សដោយព្រះវិញ្ញាណបរិសុទ្ធប្រទានមកយើង(១យ៉ូហាន៤:១០)។
VII. អនុវត្តន៍
សម្រាប់យើងជាគ្រីស្ទបរិស័ទ
ការរស់នៅក្នុងសេចក្ដីជំនឿយើងក៏ត្រូវរំពឹងចង់បានសេចក្ដីស្រឡាញ់របស់ព្រះមកបំពេញក្នុងជីវិតរបស់យើងដែរ
ហើយការរំពឹងទៅកាន់ព្រះយេស៊ូវគ្រីស្ទពិតជាសំខាន់ណាស់ដោយយើងត្រូវខ្ជាប់ខ្ជួនជាមួយព្រះបន្ទូលទ្រង់។
0 Comments