Breaking News

ការរំពឹងពីគូរស្នេហ៍ សាឡូម៉ូនជំពូក១:១-៧


I.          សេចក្ដីផ្ដើម
     មាននារីម្នាក់ជាក្មេងស្រីព្រៃភ្នំដែលនាងរស់នៅតំបន់ដាច់ស្រយាលឆ្ងាយពីទីក្រុងមែនទែន នៅ
ទីនោះមានតែព្រៃភ្នំវាលស្មៅ នាងជាក្មេងស្រីដែលចំណាប់ការងារស្រែចំការណាស់ ជារៀងរាល់ថ្ងៃនាងតែងធ្វើការយ៉ាងនឿយហត់ក្រោមកំដៅថ្ងៃកាប់ស្ការព្រៃបែកញើសហូរញើសពីព្រលឹមទល់ព្រលប់។ គ្មានពេលសំរាកនឹងថែទ្រាំរូបសម្រស់ឲ្យបានសរសខ្ចីដូចជាស្រីនៅទីក្រុងរស់នៅសុខស្រួលនោះទេ ជាពិសេសនាងទទួលការហ្វឺនហ្វើនទាំងអត្តចរិក កាយវិការទំលាប់រស់នៅ នាងអាចការពារខ្លួនពីពួកមនុស្សអាក្រក់ដែលចង់មកធ្វើបាបនាង។ ទោះជានាងធ្វើការក្រោមកំដៅថ្ងៃពណ៍សម្បុលប្រែទៅជាខ្មៅតែនាងខ្មៅស្រស់គួរជាទីទាក់ភ្នែកដល់បុរស។ នាងបាននឹកស្រមៃចង់បានគូរស្នេហ៍ដែលជាបុរសម្នាក់ ដែលចេះថ្នាក់ថ្នមបីបមយកចិត្តទុក ចំពោះនាងអាចមើលថែរក្សាកាពារមិនរើសអើងចំពោះរូបស្រស់ពណ៍សម្បុលនាង និងចង់សាសងពាក្យសំដីផ្អែមល្ហែមស្រទន់ទៅកាន់គ្នាទៅវិញទៅមកយ៉ាងល្អូកល្អឺន ចង់មានភាពរីករាយនៅក្នុងរង្វង់ដៃមនុស្សជាទីស្រឡាញ់។ នាងរំពឹងថានឹងមានបុរសម្នាក់ដូចជារាជបុត្រជិះសេះសរនឹងមកធ្វើជាគូរស្នេហ៍របស់នាង។ ដូចគ្នាដែរបើយើងមើលទៅក្នុង(សាឡូម៉ូនជំពូក១:១-៧) នេះដែលនិយាយអំពីការរំពឹងរបស់នារីម្នាក់ទៅកាន់គូរសង្សាររបស់នាង។
សំនួរស្នូល តើអ្វីជាក្ដីរំពឹងពីគូរស្នេហ៍?



II.         សង្ខេបបទគម្ពីរ
      នៅក្នុងជំពូក១:-៧នេះបានរៀបរាប់អំពីនារីវ័យក្មេងម្នាក់ ដែលកំពុងរំពឹងពីគូរស្នេហ៍របស់នាងដែលនៅឆ្ងាយពីហាតថា កាយាហើយ នាងប្រាថ្នាឲ្យបុរសម្នាក់នោះមកក្បែរកាយ អោបថើបដោយសេចក្ដីស្រឡាញ់ដ៏ស្មោះសរ។  តែក៏មានស្រីៗជាច្រើនពួកគេប្រាថ្នាចង់រៀបការជាមួយបុរសដែលមានរូបរាងល្អ មានទ្រព្យសម្បត្តិស្ដុកស្ដម ពេញដោយចិត្តសប្បុរស សន្ដោសប្រណី អភ័យទោសសារ អាចធ្វើឲ្យជីវិតគេមានអំណរដោយព្រោះសេចក្ដីស្រឡាញ់នោះ។ នាងក៏បានរៀបអំពីសម្រស់ពណ៍សម្បុលរបស់នាងជាស្រីជនបទ មានស្បែកខ្មៅតែស្រស់ល្អមិនចាញ់ស្រីនៅទៅក្រុងប៉ុន្មានទេ។ ការនេះបណ្ដាលមកពីប្រុសចិត្តអាក្រក់ប្រើឲ្យនាងធ្វើការ នៅក្រោមកំដៅថ្ងៃចាំចំការទំពាងបាយជូរ មិនបានឲ្យនាងថែរក្សាសម្រស់ខ្លួន។
    III.រចនាសម្ព័ន្ធ
     1.ភាពថ្នាក់ថ្នមបបោសអង្អែល(១-៤)
     2.ក្ដីស្រឡាញ់ចេញពីខាងក្នុង(៥-៧)
     IV.កាត់ស្រាយបទគម្ពីរ
     នៅក្នុងព្រះគម្ពីរសាឡូម៉ូនមើលតាមទំលាប់របស់ពួកសាសន៍យូដាគេ បានអៈអាងថាស្ដេចសាឡូម៉ូនជាអ្នកសរសេរកណ្ឌនេះដែលជាចំរៀងពីសេចក្ដីស្នេហារបស់ទ្រង់ជាមួយស្រ្ដីសាសន៍ស៊ូណែម និងកូនស្រីៗក្រុងយេរូសាឡិម។ កណ្ឌសាឡូម៉ូនទាំងមូលបានពិពណ៍នា អំពីសេចក្ដីស្រឡាញ់ដ៏ផ្អែមល្ហែម ជ្រាលជ្រៅពេញក្រអៅបេះដួងរបស់គូស្នេហ៍ឬប្ដីប្រពន្ធមួយគូរនោះ ក្នុងទំនាក់ទំនងនៃចំណងអាពាពិពាហ៍ដោយបង្ហាញក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកគឺ ពួកគេហ៊ានលះបង់ ប្ដូរផ្ដាច់ ស្ម័គ្រស្មោះប្រគល់ភាពបរិសុទ្ធទៅកាន់គ្នាទៅវិញទៅមកផង។ សេចក្ដីស្រឡាញ់របស់ពួកគេបានបញ្ជាក់ឲ្យឃើញច្បាស់ ពីទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មានចំពោះរាស្រ្តរបស់ទ្រង់យ៉ាងនោះដែរ ដោយព្រះអង្គបានលះបង់គ្រប់យ៉ាង សម្រាប់រាស្រ្តព្រះអង្គជាសាសន៍ដែលទ្រង់បានជ្រើសរើសជាមនុស្ស ពិសេសនឹងមានតម្លៃចំពោះទ្រង់ ទោះជាមនុស្សមិនបានល្អស្អាតតែទ្រង់នៅតែស្រឡាញ់គេជានិច្ច។
    1.ភាពថ្នាក់ថ្នមបបោសអង្អែល(១-៤)
     នៅក្នុងខ២ឱ​បើ​ប្តី​នឹង​ថើប​ខ្ញុំ​ដោយ​ព្រះឱស្ឋ​ទៅ​អេះពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​វិសេស​ជាង​ស្រាទំពាំងបាយជូរ នេះគឺជាការរៀបរាប់របស់នារីម្នាក់ដែលកំពុងរំពឹងចាំគូរស្នេហ៍របស់នាងនៅទីឆ្ងាយ នាងចង់ឲ្យបុរសនោះបានមកត្រកងបី ថ្នាក់ថ្នម អោប ថើបដោយក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅដែលវិសេសជាងស្រាទំពាំងបាយជូរដែលស្ដេចសាឡូម៉ូនធ្លាប់សោយទៅទៀត។ ពាក្យថាវិសេសនេះចង់បញ្ជាក់ថាលើសឬល្អជាងគឺទំហំក្ដីស្រឡាញ់វាពិតជាមានអត្ថន័យធំធេងណាស់ ដែលមនុស្សមិនអាចកាត់ថ្លៃឬទិញដោយទ្រព្យសម្បត្តិបានឡើយ ទើបនាងចង់បានការថើបពីបុរសដោយសេចក្ដីស្រឡាញ់បរិសុទ្ធឥតពុតត្បុត។  នៅ(សុភាសិត៧:១៨)បានបង្ហាញពីកាចូលទៅចំពោះគ្នា ដោយសេចក្ដីសុខខាងអារម្មណ៍ក្នុងអំណាចនៃសេចក្ដីស្រឡាញ់។ នៅខ៣ ប្រេង​អប់​របស់​ទ្រង់​ធុំ​ក្លិន​ក្រអូប​ល្អព្រះនាម​ទ្រង់​ក៏​ដូច​ជា​ប្រេង​ក្រអូប​ដែល​ចាក់​ចេញ​ហើយ ហេតុ​នោះ​បាន​ជា​ពួក​ព្រហ្មចារី​សុទ្ធ​តែ​ស្រឡាញ់​ដល់​ទ្រង់ ប្រេងអប់ទ្រង់ក៏មានក្លិនក្រអូបគួរឲ្យរីករាយក្នុងចិត្តមានភាពស្រស់ស្រាយក្នុងអារម្មណ៍ហើយ ព្រះនាមទ្រង់ក៏ដូចជាប្រេងអប់នោះចឹងគឺ គ្រាន់តែបញ្ចេញពីឈ្មោះទ្រង់នោះខ្យល់អាកាសប្រែជាមានក្លិនក្រអូបសាយភាយពេញទីនោះ គេស្រឡាញ់ដល់ទ្រង់ នោះគួរណាស់ហើយ។ ។ នៅខ៤ សូម​ទាញ​នាំ​ខ្ញុំ​ម្ចាស់ នោះ​យើង​ខ្ញុំ​នឹង​រត់​តាម​ទ្រង់។(ស្តេច​ទ្រង់​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ទ្រង់)យើង​ខ្ញុំ​នឹង​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ក្នុង​អង្គ​ទ្រង់យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ជា​ជាងស្រា​ទំពាំងបាយជូរ។  ការទទួចសុំរបស់ពួកស្រីស្នំបានចូលទៅក្នុងបន្ទប់របស់ស្ដេចសាឡូម៉ូន គេចង់បំរើទ្រង់ដោយក្ដីពេញចិត្តគេពិតជារីករាយក្នុងការចូលទៅក្បែរទ្រង់ណាស់ ព្រមទាំងនឹកចាំស្នេហារបស់គេជាទ្រង់ថែមទៀត គឺមាន័យថាពួកស្រីៗទាំងនោះគេពិតជាប្រាថ្នាចង់នៅកៀកកើយជិតបុរសប្រភេទនោះជាដរាប ទោះបើមិនបានរហូតក៏គេនៅតែនឹងចាំពីអនុស្សាវរីដែលបានសាងរូមគ្នាក្នុងរាត្រីដ៏សុខសាន្ដរបស់គេ។ នៅ(ជំពូក៦:-៩)នាងស្រីសាស៊ូណែមបានគិតថាមិនមែនតែខ្លួននាងតែម្នាក់ដែលចង់បានបុរសមានសម្បតិ្តល្អគឺមានស្រីៗជាច្រើនដែលជាស្នំរបស់ទ្រង់ ពិតជាប្រាថ្នាចង់នៅកៀកកើយនឹងទ្រង់ណាស់ដោយលក្ខណៈសម្បត្តិដ៏ពិសេស ល្អស្រស់សង្ហារបស់ទ្រង់គួរជាទីពេញចិត្តដល់គេ។         ឧទារហណ៍ មាននារីជនជាតិភីពីនម្នាក់បានទាក់ទងនឹងបុរសធ្វើការនៅប្រទេសថៃពួកគេចាប់ផ្ដើមស្រឡាញ់ដំបូងពួកគេតែងតេនិយាយគ្នាតាមទូរសព្ទ ទំនាក់ទំនងជាមួយគ្នាដោយប្រើភាសាយ៉ាងផ្អែមល្ហែមពីមួយទៅមួយថ្ងៃហើយ ពួកគេពិតជាចង់បានភាពណែបណិតជិតកាយរវាងគ្នាណាស់ដែលបានត្រឹមស្រមៃព្រះគេនៅឆ្ងាយពីគ្នាណាស់។ នារីនោះគាត់ចង់ឲ្យបុរសនោះមកអោបថើបនាងដោយសេចក្ដីស្រឡាញ់ដែលចេញពីក្រអៅបេះដួង នាងពិតជាមានអារម្មណ៍នឹករលឹកស្រណោះគ្រាដែលនៅជិតគ្នាខ្លាំងណាស់ នាងចង់ឲ្យបុរសនោះត្រឡប់មកវិញហើយនាងរំពឹងចាំផ្លូវគូរស្នេហ៍រាល់ថ្ងៃ។
    2.ការរំពឹងក្ដីស្រឡាញ់ចេញពីខាងក្នុង (៥-៧)
      ចំណែកនៅខ៥-៦ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយខ្ញុំ​ខ្មៅ តែ​ល្អ​គួរ​សមឧបមា​ដូច​ជា​ត្រសាល​របស់​ពួក​កេដារក៏​ដូច​ជា​វាំងនន​របស់​ស្តេច​សាឡូម៉ូន ៦ សូម​កុំ​ឲ្យ​មើល​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​មាន​សម្បុរ​ស្រគាំ​ឡើយដ្បិត​ខ្ញុំ​បាន​ត្រូវ​ហាល​ថ្ងៃ​ហើយពួក​ប្រុសៗ​ពោះ​១​នឹង​ខ្ញុំ គេ​ខឹង​នឹង​ខ្ញុំគេ​បាន​ឲ្យ​ខ្ញុំ​ថែ​រក្សា​ចំការ​ទំពាំងបាយជូរឯ​ចំការ​របស់​ខ្លួន​ខ្ញុំ​វិញ នោះ​មិន​បាន​ថែ​រក្សា​ទេ នៅទីនេះ នារីសាសន៍ស៊ូណែមបាននិយាយទៅកាន់ពួកកូនស្រីនៃក្រុងយេរូសាឡិមថា ទោះបីជានាងមានពណ៍សម្បុលខ្មៅ មិនសរស្អាតដូចជាពួកគេក៏ដោយតែក៏នាងនៅតែល្អគួរសមដែរ។ នាងបង្ហាញថាសណ្ឋាននាងកូនកសិករធ្វើការងារនៅក្រោមកំដៅព្រះអាទិត្យរាល់ថ្ងៃធ្វើម្ដេចឲ្យមានស្បែកសម្បុលពណ៍សរដូចជាស្រីដែលនៅតែនឹងក្នុងម្លប់មិនដែលធ្វើអ្វីបាន ប៉ុន្តែនាងដឹងប្រាកដថាគូរស្នេហ៍របស់នាងបានបានឲ្យតម្លៃ កត្តិយសដល់រូបនាងយ៉ាងខ្លាំងគឺធៀបនាងទៅនឹងត្រសាលពួកកេដារឬ វាំងននរបស់ស្ដេចសាឡូម៉ូន មានន័យថាជារបស់ដែលមានជាងយ៉ាងចំណានធ្វើឡើងជីរោមពពែខ្មៅ(អេសាយ២១:១៦) មានការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ទទឹមនឹងនោះនាងបានរៀបរាប់ពី មួលហេតុដែលនាំឲ្យខ្លួនប្រាណនាងមានសម្បុលខ្មៅស្រអែមនាងថាមកពីបងប្រុសកើតចេញពីពោះម្ដាយតែមួយនោះឯងដែលមាន ចិត្តខ្មៅចិត្តអាក្រក់គាត់ប្រើឲ្យនាងនៅធ្វើការក្នុងចំការទំពាំងបាយជូរក្រោមកំដៅថ្ងៃ តាំងពីព្រលឹមទល់ព្រលប់មិនដែលឲ្យនាងបានសំរាកបានថែចំការទំពាំងបាយជូររបស់នាងមានន័យថាជារូបកាយរបស់នាង ដូចជាកូនស្រីដូចគេសោះ(២:១៥,:១២)។  ឧទារហណ៍ មិនថាជាមួយមនុស្សប្រុសឬមនុស្សស្រីនោះទេឲ្យតែធ្វើការងារក្រោមកំដៅថ្ងៃតែងតែទទួលរង់នូវឥទ្ធិពលពីព្រះអាទិត្យ ធ្វើឲ្យពណ៍សម្បុលប្រែស្រអាប់មិនសរខ្ចីដូចជាមនុស្សដែលរស់នៅក្នុងម្លប់មិនដែលត្រូវកំដៅថ្ងៃហើយាមនម៉ាស៊ីនត្រជាក់ជាជំនួយក្នុងការធ្វើឲ្យត្រជាក់ទៀត។ មនុស្សស្រឡាញ់គ្នាបើគ្រានតែសំឡើងគ្នាមើលរូបសម្បត្តិខាងក្រៅវាមិនគ្រាប់គ្រាន់វាគ្រាន់ជាមួយផ្នែករបស់មនុស្សហើយមួយផ្នែកទៀតគឺចិត្តគំនិតពីខាងក្នុងវិញ ព្រោះនាងថានាងគ្មានស្បែកសរស្អាតដូចស្រីដែលគេប្រើពួកប្រភេទជំនួយឲ្យសរគឺមានប្រើរបស់ធម្មជាតិវិញ។ ការធ្វើការមិនសូវបានចំណាយពេលមើលថែរក្សារូបរាងកាយឲ្យល្អនោះទេភាពរវល់បានគ្របបាំងជិតហើយ។  រីឯខ៧ឱ​អ្នក​ដែល​ចិត្ត​ខ្ញុំ​ម្ចាស់​ស្រឡាញ់​អើយសូម​ប្រាប់​ខ្ញុំ​ម្ចាស់​ពី​ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ត្រង់​ណា​ផងតើ​នៅ​កន្លែង​ណា​ដែល​ឲ្យ​សំរាក​ពេល​ថ្ងៃ​ត្រង់ដ្បិត​តើ​មាន​ទំនង​អ្វី​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ដូច​ជា​ស្រី​ដែល​ត្រូវបាំង​មុខ នៅ​ជា​មួយ​នឹង​ហ្វូង​សត្វ​របស់​ពួក​ភឿនទ្រង់​ដូច្នេះ នៅទីនេះពាក្យថាអ្នកដែលចិត្តខ្ញុំស្រឡាញ់គឺជាបុរសដែលបានសាងចំណងក្ដីស្នេហាជាមួយគ្នា(៣:១) គឺនាងគិតអំពីបុរសគ្រប់ពេលវេលា នាងបានប្រាថ្នាចង់ស្គាល់កន្លែងដែលសង្សាររបស់នាងកំពុងឃ្វាលហ្វូងចៀម គឺអ្នកនិពន្ធប្រដូចស្ងួនសំឡាញ់ទៅនឹងអ្នកគង្វាល(ខ៨)។  នាងពិតជាចង់ទៅជួបគូរស្នេហ៍ដោយចាំបាច់មើលតាមកន្លែងមានចៀមឡើយ ព្រោះស្រីដែលទៅរកអ្នកគង្វាលចៀមតាមហ្វូងចៀមមានតែស្រីរកស៊ីផ្លូវភេទទេទើបធ្វើបែបនឹងនោះក្នុងទំលាប់សាសន៍អ៊ីស្រាអែលស្រីណាដែលតាមកន្លែងដែលមានមនុស្សប្រុសគេនៅនោះគេចាត់ទុកស្រីនោះថាជាស្រីរកស៊ីផ្លូវភេទជាស្រីសំផឹកមករកបុរសដើម្បីបានចំនូលត្រឡប់ទៅវិញ។  ឧទាហរណ៍មាននារីម្នាក់ជាកូនកសិករនាងបានស្រឡាញ់គ្នាជាមួយអ្នកគង្វាលចៀមដែលបានមកឃ្វាលចៀមនៅនៅក្បែរចំការទំពាំងបាយរបស់នាងជារៀងរាល់ថ្ងៃបុរសនោះតែងទៅជួយធ្វើការនៅក្នុងចំការទំពាំងបាយដើម្បីមានពេលសាសងជាមួយគ្នាដោយសេចក្ដីស្នេហាក្នុងទំនាក់ទំនងជាសង្សារដែលទៀបចាប់ផ្ដើមពួកគេពិតជារីករាយក្នុងក្ដីស្រឡាញ់នោះណាស់។ ពួកគេតែងតែណាត់គ្នាមកជួបនៅទីនោះប៉ុន្តែថ្ងៃមួយនារីបានរង់ចាំបុរសពេលមួយថ្ងៃតែមិនបានឃើញបុរសនោះទៅតាមការណាត់សោះនាងមានចិត្តភិតភ័យហើយនាងថាមិនដឹងជាទៅតាមរកបុរសនោះនៅទីណាស្រាប់តែនាងបានឃើញពួកអ្នកគង្វាលនោះនាងក៏រត់សំដៅទៅពួកគេតែគួរឲ្យស្ដាយការរំពឹងទុករបស់នាងថានឹងដឹងពីកន្លែងដែលសង្សារខ្លួននៅប៉ុន្តែពួកគេបានចោទនាងថាជាស្រីរកស៊ីផ្លូវភេទទៅវិញព្រោះគេគិតថាស្រីល្អគេមិនមកតាមរកមនុស្សប្រុសតាមវាលបែបនឹងទេ។
   V.សេចក្ដីបញ្ចប់
សំនួរស្នូល តើអ្វីជាក្ដីរំពឹងពីគូរស្នេហ៍នោះ?
        តាមរយៈជំពូក១:-៧នេះបានបង្ហាញពីក្ដីរំពឹងរបស់នារីម្នាក់ទៅកាន់គូរស្នេហ៍ជាសង្សាររបស់នាងគឺនាងចង់បានការថ្នាក់ថ្នមយកចិត្តទុកដាក់មើលថែរក្សា ពីមនុស្សជាទីស្រឡាញ់ជាបណ្ដូលចិត្តស្មើនឹងជីវិតនាងនាងស៊ូបង់ភាពកេខ្មាសដើម្បីតាមរកមនុស្សដែលខ្លូនស្រឡាញ់ដោយមិនបានគិតពីការមើលដែលអ្នកមើលងាយដលើរូបនាងឡើយ។  ជាពិសេសក្ដីរំពឹងក្ដីស្រឡាញ់របស់បុរសនោះមិនមែនតែសំបកខាងក្រៅប៉ុណ្ណោះនាងចង់ឲ្យក្ដីស្រឡាញ់នោះជាក្ដីស្រឡាញ់ដ៏បរិសុទ្ធស្មោះសរ ដែលនាងអាចផ្ញើជីវិតទៅឲ្យបុរសនោះជាអ្នកថែរក្សាគ្រប់គ្រងអស់មួយជីវិត។ ជាកាពិតនាងនូវតែស្រេកឃ្លាន រកក្ដីស្រឡាញ់ការបីត្រកងពីបុរសនោះដដែល ជាពិសេសការអោយតម្លៃមិនរើសអើងពីបុរសដែលនាងស្រឡាញ់។  
   VI.ទេវសាស្រ្ដ
     ព្រះជាម្ចាស់: ព្រះទ្រង់ជាព្រះដែលមានសេចក្ដីស្រឡាញ់យ៉ាងវិសេសគ្មានអ្វីអាចផ្ទឹមនឹងទ្រង់បានទេព្រះអង្គស្រឡាញ់ដោយមិនបានប្រកាន់ថាអ្នកនេះខ្មៅឬអ្នកសរនោះទេ គឺព្រះស្រឡាញ់ស្មើៗគ្នាហើយទ្រង់មិនបានរើសអើងចំពោះអ្នកណាទ្រង់ផ្ដល់តម្លៃដល់មនុស្សជាទីស្រឡាញ់។ ព្រះអង្គក៏រំពឹងចង់ឲ្យមនុស្សមានទំនាក់ទំនងជាមួយទ្រង់យ៉ាងជិតស្និទ្ធនឹងចូលមកចំពោះទ្រង់ដើម្បីប្រកបជាមួយគ្នា(ខ២)។
     មនុស្ស: មនុស្សតែងតែរំពឹងចង់បានក្ដីស្រឡាញ់ពីមនុស្សដែលខ្លួនស្រឡាញ់ដើម្បីមកបំពេញចិត្តអារម្មណ៍របស់ខ្លួន ប្រាថ្នាចង់បានភាពរីករាយក្នុងរង្វង់ដៃមនុស្សជាទីស្រឡាញ់នឹង ចង់បានក្ដីស្រឡាញ់ដែលមិនមើលតែសំបកខាងក្រៅគឺមើលពីជំរៅចិត្តវិញ។ តែមនុស្សជាទូទៅតែងស្រឡាញ់តែសម្រស់ខាងក្រៅជាមុនមុននឹងឈានដល់ការស្រឡាញ់ពីខាងក្នុង មនុស្សដែលធ្វើការក្រោមកំដៅថ្ងៃវានឹងបំផ្លាញរូបសម្រស់ប្រែទៅជាខ្មៅស្រអាប់មិនស្ថិតស្ថេរទេ។ មនុស្សគេខំស្វែងរកសេចក្ដីស្រឡាញ់ដ៏ពិតភាសាក្រិចអាហ្គាប៉េមិនស្រឡាញ់ធម្មតាគ្មានសកម្មភាពដែរ តែជាសេចក្ដីស្រឡាញ់ដ៏អស្ចារ្យនោះមានតែព្រះជាម្ចាស់ទេទើបមាន។ មួយទៀតការធ្វើការក្រោមកំដៅថ្ងៃជាពិតប្រាកដរូបសម្រស់នឹងត្រូវប្រែប្រួលមិនស្ថិតស្ថេរទេមនុស្សគេចង់បានក្ដីស្រឡាញ់ដែលមិនមើលតែសំបកខាងក្រៅ គឺមើលពីជំរៅចិត្តនឹងបេះដូងវិញ។  
ភ្ជាប់ទៅសញ្ញាថ្មីនឹង ព្រះគ្រីស្ទ: ទ្រង់យាងមកផែនដីទ្រង់មានសណ្ឋានស្រស់ល្អទ្រង់ប្រសូតនៅកន្លែងទាបថោកដែលមនុស្សជាច្រើនមិនបានឲ្យតម្លៃចំពោះសោះហើយទ្រង់ជាកូនមនុស្សសាមញ្ញម្នាក់មិនមែនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដុមអីនោះទេ។ តែព្រះអង្គទ្រង់ស្រឡាញ់មនុស្សដោយមិនបានរើសអើងមុខ ពណ៍សម្រុល មានឬក្រនោះឡើយ គឺព្រះអង្គស្រឡាញ់មនុស្សគ្រប់គ្នាហើយព្រះអង្គក៏ផ្ដល់តម្លៃលើមនុស្សយ៉ាងខ្លាំង ហើយទ្រង់លៈបង់ស៊ូប្ដូរព្រះជន្មជំនួសយើង(១យ៉ូហាន៣:១៦)។ ទ្រង់បានស្រឡាញ់មនុស្សដែលជារាស្ត្រទ្រង់បានជ្រើសជាមុនក៏បានផ្សាយមកក្នុងចិត្តមនុស្សដោយព្រះវិញ្ញាណបរិសុទ្ធប្រទានមកយើង(១យ៉ូហាន៤:១០)។ ទ្រង់បានស្រឡាញ់មនុស្សជារាស្ត្រទ្រង់បានជ្រើសជាមុនក៏បានផ្សាយមកក្នុងចិត្តមនុស្សដោយព្រះវិញ្ញាណបរិសុទ្ធប្រទានមកយើង(១យ៉ូហាន៤:១០ រ៉ូម៥:៥ កាឡាទី៥:២២)។
    VII.អនុវត្តន៍
     សម្រាប់យើងជាគ្រីស្ទបរិស័ទ ការរស់នៅក្នុងសេចក្ដីជំនឿរបស់ព្រះយើងក៏ត្រូវរំពឹងចង់បានសេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ព្រះមកបំពេញក្នុងជីវិតរបស់យើង ដើម្បីឲ្យជីវិតរបស់យើងបានពេញបរិបូរចេះស្កប់ចិត្តចំពោះសេចក្ដៅស្រឡាញ់នោះ។ តែពេលខ្លះយើងចង់ទទួលសេចក្ដីស្រឡាញ់ពីមនុស្សតែចាំថាមនុស្សមិនមានសេចក្ដីស្រឡាញ់បរិសុទ្ធសម្រាប់យើងតែម្នាក់នោះទេ។ មានតែនៅក្នុងព្រះយេស៊ូវគ្រីស្ទតែមួយគត់ពិតច្បាស់មិនប្រែប្រួលចេញពីយើងដែរ។ ព្រះអង្គទ្រង់ជាចំលើយនៃការរំពឹងរបស់យើងអំពីស្នេហាដ៏ពិតទ្រង់បានស្រឡាញ់យើងមុនពេលយើងស្វែងរកព្រះអង្គទៅទៀត ។ យើងត្រូវមានចិត្តអត់ធ្មត់រង់ចាំព្រះព្រោះព្រះមិនដែលទុកយើងចោទឬទ្រង់លែងស្រឡាញ់យើង សូម្បីតែម្ដងគឺទ្រង់នៅតែស្មោះត្រង់ក្នុងសេចក្ដីស្រឡាញ់ទ្រង់ជានិច្ច ការរំពឹងរបស់យើងទ្រង់តែងតែប្រទានមកយើងនៅថ្ងៃណាមួយ។  

0 Comments

Type and hit Enter to search

Close