Breaking News

ការរៀបរាប់ពីភាពស្រស់ល្អ សាឡូម៉ូន១:៨-២:៧


I.          សេចក្ដីផ្ដើម(គូរស្នេហ៍ដែលចេះឲ្យតម្លៃគ្នា)
មានសង្សារមួយគូរបានស្រឡាញ់អស់រយៈពេល៥ឆ្នាំ ជារៀងរាល់ថ្ងៃពួកគេតែងធ្វើការងារ
ជាមួយគ្នាក៏បានសំឡឹងឃើញភាពល្អរវាងគ្នានឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃហើយ នារីនោះក៏និយាយថាបងតាំងពីអូនស្គាល់បងមកបងជាបុរសតែម្នាក់ដែលធ្វើឲ្យអូនមានក្ដីសុខរីករាយក្នុងជីវិតបំផុត បងតែងផ្ដល់តម្លៃកត្តិយសរបស់អូនមិនឲ្យអ្នកណាមកមើលងាយមើលថោកអូនបានឡើយ ហើយបងក៏ជាបុរសតែម្នាក់ដែលអូនប្រាថ្នាចង់បានក្នុងក្ដីសុបិនរបស់អូនផង ហើយអូនពិតជាសំណាងណាស់បានបងធ្វើជាគូរអនាគត។ ចំណែកបុរសនោះក៏បានឆ្លើយតបវិញថា បងក៏ពិតជាសំណាងណាស់ដែលបានស្គាល់នារីដូចជាអូនមានចរិយាសម្បត្តិគួរឲ្យស្រឡាញ់ណាស់តែងលើកពីកត្ដិយសបងគោរពនឹងកោតក្រែងដល់បង។ សាច់រឿងនេះវាស្រដៀងគ្នាទៅនឹងគម្ពីរសាឡូម៉ូន១:-:៧ ដែលនិយាយពីភាពស្រស់ល្អរបស់គូរសង្សារមួយគូរ។
សំនួរស្នូល តើអ្វីជាភាពស្រស់ល្អរបស់គេ? តើលក្ខណៈសម្បត្តិរបស់ពួកគេយ៉ាងដូចម្ដេច?



II.         សង្ខេបបទគម្ពីរ
ជាក់ស្ដែងនៅក្នុងបទគម្ពីរនេះបានរៀបរាប់ ពីការលើកសរសើរភាពស្រស់ល្អរបស់គូរស្នេហ៍ទាំងពីរនាក់ទៅវិញទៅមកដោយក្ដីស្រឡាញ់ ទោះជានាងជានារីព្រៃភ្នំ មានពណ៍សម្បុលខ្មៅមិនសរល្អដូចស្រីផ្សេងក៏គូរស្នេហ៍នាងនៅតែលើកដំកើងនាងខ្ពស់អ្នកផ្សេងៗ នឹងប្រដាប់នាងដោយគ្រឿងលំអដើម្បីបន្ថែមភាពស្រស់ស្អាតជាទីគុយគុនបន្ថែមទៀត ពួកគេបានដេកនៅកន្លែងមានស្មៅខៀវខ្ចីក្រោមដើមឈើ។
III.        រចនាសម្ព័ន្ធ
1.    ការដំកើងពីភាពស្រស់ល្អ(៨-១៤)
2.    ការឆ្លើយតបរបស់នារី(១៥-១៧)
3.    ការផ្ដល់តម្លៃឲ្យមនុស្សជាទីស្រឡាញ់(២:-៧)

IV.        ការកាត់ស្រាយ
1.ការដំកើងពីភាពស្រស់ល្អ(៨-១៥)
§  ការលើកសរសើរពីនារីជាគូរស្នេហ៍ខ្លួនថាល្អដាច់ស្រីៗណាទាំងអស់ គាត់បានអញ្ជើញនាងទៅទីវាលដើម្បីជួបនឹងការប្រទាននូវគ្រឿងអលង្ការដ៏ស្រស់ល្អបំពាក់ដល់នាង ក៏និយាយថាថ្ពាល់ស្រស់ល្អសមនឹងគ្រឿងតែងលំអនោះណាស់។ ឧទារហណ៍មាននារីម្នាក់ត្រូវបានបុរសអ្នកមានម្នាក់ស្រឡាញ់ជាប់ចិត្តនឹងសម្រស់ដ៏ល្អឆើតរបស់នាងហើយបុរសនោះសរសើរពីនាងមិនដាច់ពីមាត់ទេថាឪស្រីស្រស់ទងវងហេតុអ្វីបានជាវងភក្រ័អូនស្រស់ល្អយ៉ាងនេះធ្វើឲ្យបងពិតជាបំភ្លេចស្នាមញញីម ក្លិនក្ររបស់អូនពុំបានសោះ។
1.   ការឆ្លើយតបរបស់នារី (១៦-១៧)
§  នាងថាគូរស្នេហ៍របស់នាងក៏មានរូបសម្បត្តិល្អប្រណិត គួរឲ្យចាប់ចិត្តស្រឡាញ់ខ្លាំងណាស់ដែរពួកគេនាំគ្នាទីវាល ក៏ដេកសំរាកនៅក្រោមម្លប់ដើមឈើដ៏ត្រជាក់ត្រជម។ ឪម្ចាស់ដួងចិត្តរបស់អូនបងក៏មានពេញដោយភាពថ្លៃថ្នូរធ្វើឲ្យនារីជាច្រើនប្រាថ្នចង់បានបងទៅកៀកកើយជិតកាយណាស់។
2.   ការផ្ដល់តម្លៃឲ្យមនុស្សជាទីស្រឡាញ់ (២:១-៧)
§  នារីនោះបានសំឡឹងមើលមកកាន់ខ្លួនឯងថាគ្មានអ្វីល្អ ជាពិសេសគ្រាន់តែជាស្រីស្រុកស្រែសាមញ្ញជាស្រីដែលរស់នៅក្នុងតំបន់ព្រៃភ្នំ ប៉ុន្តែគួរស្នេហ៍បានថាទោះនាងជាផ្កាដែលនៅទីវាលតែនាងពិសេសជាងស្រីដទៃទៀតគេគ្រាន់តែជាបន្លាដែលដុះអមប៉ុណ្ណោះ។ ចំណែកគូរស្នេហ៍ក៏មានលក្ខណៈពិសេសខុសអ្នកណាៗទាំងអស់គឺគាត់ចេះការពារ ផ្ដល់កម្លាំងចិត្តនិងអំណរនៅជាមួយគាត់។

V.         សរុបសេចក្ដី
តើអ្វីជាភាពស្រស់ល្អរបស់គេ? តើលក្ខណៈសម្បត្តិរបស់ពួកគេយ៉ាងដូចម្ដេច?
ភាពស្រស់ល្អរបស់ពួគេគឺចេញពីខាងក្នុងមកមិនមែនត្រឹមតែខាងក្រៅប៉ុណ្ណោះជាចរិយាមាយាថលក្ខណៈសម្បត្តិទាំងពីរនាក់មានជាទីពេញចិត្តដល់គូរស្នេហ៍ក៏តែងស្អាងចិត្តគ្នាទៅវិញទៅមក។
VI.        ទេវសាស្រ្ត
-       ព្រះជាម្ចាស់: ទ្រង់តែងលើកដំកើងរាស្ត្ររបស់ព្រះអង្គឲ្យខ្ពស់លើសអស់ទាំងសាសន៍ ក៏តាំងឲ្យធ្វើជាសាសន៍បរិសុទ្ធជាទីស្រឡាញ់នៅចំពោះព្រះនេត្រទ្រង់(ខ១៧,:២)។ ព្រះជាម្ចាស់ទ្រង់មិនមើលមនុស្សតែសំបកខាងក្រៅនោះទេគឺទ្រង់មើលចិត្តខាងក្នុងវិញ(២សាំយ៉ូអែល១៦:៧)។
-       មនុស្ស: ក្ដីស្រឡាញ់របស់ពួកគេបានចងរឹតគេឲ្យមើលឃើញភាពល្អស្រស់បំព្រោងរបស់គេរាងខ្លួនៗគេមានភាពលះបង់ចំពោះគ្នា។ ផ្ដល់តម្លៃកត្តិយសដល់គ្នាទៅវិញទៅមកថែរក្សាលក្ខណៈសម្បត្តិដែលមនុស្សជាទីស្រឡាញ់មាន។ តែមនុស្សមួយចំនួនគេតែងសំឡឹងមើលមនុស្សតែសំបកខាងក្រៅរួចក៏ឲ្យតម្លៃទៅលើការនោះមិនមើលពីចរិតលក្ខណៈសម្បត្តិខាងក្នុងមុនទេ។
-       ព្រះគ្រីស្ទ:  ទ្រង់បានផ្ដល់តម្លៃដល់មនុស្សទាំងអស់មិនថាជាមនុស្សប្រភេទណានោះទេទ្រង់ឲ្យសិទ្ធិស្មើៗគ្នា។ ហើយព្រះអង្គជាព្រះលើកដំកើងដល់ព្រះវបិតាទ្រង់មិនដែលធ្វើការណាបង្អាប់ដល់សិរីល្អដល់ព្រះវបិតាសោះឡើយ។
VII.         អនុវត្តន៍:
ដូចគ្នាដែរក្នុងនាមយើងជាគ្រីស្ទបរិស័ទយើងត្រូវរស់នៅដោយ លើកដំកើងពីព្រះនាមរបស់ព្រះពីព្រោះទ្រង់ល្អលើសអ្វីៗទាំងអស់ ហើយសេចក្ដីស្រឡាញ់របស់ទ្រង់ក៏ធំមហិៈមា គ្មានអ្វីអាចប្រៀបផ្ទឹមនឹងទ្រង់បានសោះឡើយ ហើយទ្រង់តែងផ្ដល់តម្លៃសម្រាប់យើងទោះមនុស្សប្រភេទណាក៏ដោយទ្រង់នៅតែយកព្រះទ័យទុកដាក់ចំពោះមនុស្សជានិច្ចទ្រង់មិនបានទុកយើងឲ្យនៅឯការ តែលតោលនោះទេ។ ហេតុសូមឲ្យគ្រប់ការទាំងអស់បានជាទីថ្វាយសិរីល្អដល់ព្រះអង្គ។

0 Comments

Type and hit Enter to search

Close