I.
សេចក្ដីផ្ដើម
នារីវ័យក្មេងម្នាក់នាងបានស្រឡាញ់ជាមួយបុរសម្នាក់
ក្ដីស្នេហារបស់ពួកគេបានធ្វើឲ្យដក់ជាប់
ក្នុងក្រអៅបេះដួងគេណាស់ហើយមានពេលមួយគូរស្នេហ៍
នាងបានទៅធ្វើការនៅក្នុងកន្លែងឆ្ងាយនាងគិតពីបុរសនោះទាំងថ្ងៃទាំងយក់នាងគេងមិនលក់
ដោយព្រោះនឹកដល់សង្សារបណ្ដូលចិត្តពេកការនេះធ្វើឲ្យមានការគេងក៏សុបិនដើរតាមរកម្ចាស់ចិត្តគ្រប់ច្រកល្ហកតែមិនបានឃើញសោះ
នាងអស់សង្ឃឹមហើយស្រាប់តែនាងបែរខ្នងមកក៏បានឃើញបុរសនោះ នាងពិតជារំភើបបំផុតនាងស្ទុះទៅអោបយ៉ាងណែនដោយក្ដីស្រឡាញ់។
សាច់រឿងនេះវាបានឆ្លុះបញ្ញាំងទៅសាច់រឿងក្នុងព្រះគម្ពីរ(សាឡូម៉ូន៣:១-៥)ដែលនិយាយពីការស្វែងរកសំឡាញ់ចិត្តឬបន្ដូលចិត្ត។
សំនួរស្នូល
ហេតុអ្វីនាងត្រូវការតាមរកសំឡាញ់ចិត្ត?
II.
សង្ខេបបទគម្ពីរ
ការនឹកដល់គូរស្នេហ៍សម្បីតែពេលគេងក៏យល់សុបិន
ឃើញតាមរកម្ចាស់ស្នេហ៍តែនាងរកមិនឃើញសោះនាងចេញទៅតាមរកគ្រប់ផ្លូវសួរគេស្រាប់ភ្លាមនោះ នាងបានឃើញក៏ស្ទះទៅអោបនាំចូលមកក្នុងផ្ទះម្ដាយរបស់នាងហើយឲ្យពួកស្រីក្រុងយេរូសាឡិម
ស្បថមិនឲ្យមករវល់ជាម្ចាស់ស្នេហ៍នាងឡើយ។
III.
រចនាសម្ព័ន្ធ
1. ការស្វែងរកម្ចាស់ចិត្ត(១-៣)
2. ការជួបម្ចាស់ដួងចិត្ត(៤-៥)
IV.
ការកាត់ស្រាយ
1. ការស្វែងរកម្ចាស់ចិត្ត(១-៣)
§ នារីម្នាក់យល់សុបិនតាមរកគូរស្នេហ៍
ដោយក្ដីព្រួយបារម្ភណ៍ភិតភ័យព្រោះរកមិនឃើញនាងដើរជុំវិញទីក្រុង គ្រប់ច្រកផ្លូវដើម្បីស្វែងរកគូរស្នេហ៍ក៏បានសួរអ្នកយាមល្បាតផងដែរ។
2. ការជួបម្ចាស់ដួងចិត្ត(៤-៥)
§ ដោយក្ដីស្រឡាញ់ពេលនាងបានជួបម្ចាស់ចិត្តនាងបានចាប់ព្រះអង្គ
មិនព្រមលែងទាល់តែបានចូលទៅក្នុងផ្ទះម្ដាយនាងហើយក៏មានទំនាក់ទំនងយ៉ាងស្អិតរមួតម្ដងទៀត
ចេញពីខាងក្នុងចិត្តនឹងអារម្មណ៍។
V.
សរុបសេចក្ដី
ហេតុអ្វីនាងត្រូវការតាមរកសំឡាញ់ចិត្ត?
យើងឃើញដោយព្រោះនាងស្រឡាញ់
ភ័យព្រួយខ្លាចបាត់បង់ មនុស្សខ្លួនស្រឡាញ់នាងសុខចិត្តលៈបង់កត្តិយសខ្លួនជាស្រី ដើម្បីតាមរកគូរជាទីស្រឡាញ់របស់ខ្លួនមិនបានខ្វល់ខ្វាយពីខ្លួនទេ
ធ្វើយ៉ាងឲ្យតែតាមរកមនុស្សដែលខ្លួនស្រឡាញ់ឃើញ កាលបានឃើញហើយនាងមិនព្រមព្រលែងចេញពីរង្វង់ដៃរបស់នាងឡើយ
គឺនាងចង់នៅក្បែរជានិច្ច។
VI.
ទេវសាស្រ្ត
ព្រះជាម្ចាស់: ទ្រង់ពិតជាស្រឡាញ់រាស្រ្តព្រះអង្គណាស់ទ្រង់បានស្វែងរកស្រ្តព្រះអង្គអស់ពីចិត្ត
ទ្រង់មិនបានទុកគេចោលឡើយទ្រង់កាន់ដៃគេប្រកៀកគេនឹងព្រះឧរាទ្រង់ដោយក្ដីស្រឡាញ់
ហេតុនេះបាន ជាទ្រង់បានបញ្ជូនព្រះរាជបុត្រាតែមួយឲ្យមកផែនដីដើម្បីមកស្វែងរករាស្ត្រដោយព្រះសេចក្ដីស្រឡាញ់(យ៉ូហាន៣:១៦)
មនុស្ស: គេភ័យខ្លាចបាត់បង់នូវអ្វីដែលខ្លួនគេស្រឡាញ់គេខំស្វែងរកអស់ពីកំម្លាំងកាយចិត្តដើម្បីអាចបំពេញតាមចំណង់ចិត្តដែលគេត្រូវការដោយមិនខ្វល់អី្វៗដែលគេនឹងត្រូវប្រឈមមុខទេ។
មនុស្សមានចិត្តក្ដៅអន្ទះសារចង់សំរេចនូវអ្វីមួយភ្លាមៗ តែព្រះជាម្ចាស់មិនដូច្នោះទេទ្រង់មានគំរោងផែនការច្បាស់លាស់ណាស់។
ព្រះគ្រីស្ទ: ព្រះអង្គទ្រង់យាងមកផែនដីដើម្បីស្វែងមកមនុស្សបាត់បង់វង្វេងចេញទំនាក់ទំនងរបស់ព្រះឲ្យគេវិលមកក្នុងសេចក្ដីស្រឡាញ់របស់ព្រះវិញ(លូកា១៩:១០)ហើយ ទ្រង់មិនដែលបោះបង់ចោលរាស្រ្តទ្រង់ក៏មិនទៅណាឆ្ងាយដែរទ្រង់តែងនៅជិតគេជានិច្ចទ្រង់ក៏មិនបានប្រងើយកន្តើយដែរ។
VII.
អនុវត្តន៍:
ជាការពិតព្រះជាម្ចាស់ទ្រង់ពិតជាចង់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយយើងណាស់
ដូចជាគូរស្នេហ៍ទើបរៀបការគឺមានភាពស្អិតរមួតនឹងគ្នាចឹងហេតុនេះ ចំពោះយើងសព្វថ្ងៃតើយើងបានសឆ្លើយតបចំពោះសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះដែលមានមកកាន់យើងហើយឬនៅ?
0 Comments