Breaking News

ដំណោះស្រាយរវាងប្ដីប្រពន្ធ សាឡូម៉ូន៦:៤-៩


I.              សេចក្ដីផ្ដើម(ការផ្សៈផ្សាដោយក្ដីស្រឡាញ់)
នៅក្នុងសង្គមរស់នៅជាគ្រួសារជាពិតប្រាកដ តែងមានភាពផ្អែមល្ហែមល្វីញជូរចត់ក៏មាន
ជំលោះទាក់ទែងគ្នាដោយពាក្យសំដីឬទង្វើនៃការប្រព្រឹត្ត តែដោយចំណងនៃក្ដីស្រឡាញ់ដែលពួកគេមានជាមួយគ្នានោះ មានឥទ្ធិពលខ្លាំងជាងជំលោះទៅទៀត វាចាក់ជ្រៅក្នុងដួងចិត្ត បេះដួងរបស់គ្នាទៅវិញទៅមក។ ការនោះបានជាជួយឲ្យមានការផ្សៈផ្សាទំនាក់ទំនងដែលបានបាក់បែក ដោយចរិតលក្ខណៈមិនល្អសមរម្យមកជានានឹងគ្នាឡើងវិញក៏សង់គ្រឹៈសេចក្ដីស្នេហាជាថ្មីម្ដងទៀត។ ដូចគ្នាដែរបើយើងមើលទៅក្នុងសាឡួម៉ូន៦:-៩បាននិយាយអំពីដំណោះស្រាយនៃបញ្ហាប្ដីប្រពន្ធមួយគូរ។
សំនួរស្នូល តើអ្វីជាដំណោះស្រាយរវាងប្ដីប្រពន្ធ?



I.          សង្ខេបបទគម្ពីរ
បុរសនោះបានពិពណ៍ពីមានឥទ្ធិពលដ៏ខ្លាំងរបស់នាងបានធ្វើឲ្យ គាត់មិនអាចខឹងឬស្អប់នាងបានយូរសម្បីតែកែវភ្នែករបស់នាងក៏មុតស្រូវអាចចាក់ទំលុះទៅក្នុងដួងចិត្តរបស់គាត់បាន ហើយគាត់បានសុំចុះចាញ់នឹងនាង។ មួយទៀតនាងមានសម្រស់ល្អស្អាតលើសទាំងអស់ពួកៗស្រីដែលនៅជុំវិញខ្លួនគាត់។ ស្រីដទៃថានាងជាស្រីមានពរណាស់ដែលមានបុរសដ៏ស្រឡាញ់ស្មោះ។
III.      រចនាសម្ព័ន្ធ
1.            ចរិយាសម្បត្តិ(-)
2.            ភាពទន់ចិត្តព្រោះស្រឡាញ់(-)
IV.       ការកាត់ស្រាយ
1.         ចរិយាសម្បត្តិ (៤-៧)
§  ភាពស្រស់ស្អាតរបស់នារីនោះដែលធ្វើគូរស្នេហ៍បានរសាយចិត្តពីការខឹង ឆេវឆាវមកជាចិត្តទន់មានមនោសញ្ចេតនាឡើងវិញហើយ ចេះប្រើនូវអំណោយទានដែលនាងមានធ្វើជាការទាញចំណាប់អារម្មណ៍របស់ដៃគូររបស់នាងឲ្យឈប់ស្រឡាញ់មិនបាន ក៏រំសាយកំហឹងដែលគាត់មានទាំងអស់ផង។
2.         ភាពទន់ចិត្តព្រោះស្រឡាញ់(៨-៩)
§  ទោះជាគាត់មានភរិយាច្រើនប៉ុណ្ណា ក៏គាត់មិនបានភ្លេចនាងដែលផ្ដល់ភាពរីករាយមិនបានដែរព្រោះនាងអាចជួយបំពេញនូវសេចក្ដីត្រូវការរបស់គាត់ជានិច្ច។ គ្មានស្រីណាមកជំនួសនាងបានទេសូម្បីតែស្រីៗផ្សេងក៏សរសើរនាងថាជាស្រីមានពរដែរ។ មានបុរសម្នាក់គាត់បានទាក់នារីម្នាក់ហើយគាត់ពិតជាស្រឡាញ់នារីនោះខ្លាំងណាស់ ព្រោះវាជាស្នេហាគ្រាដំបូងរបស់គាត់ទោះជាពេលខ្លះនាងតែងធ្វើឲ្យគាត់ទាស់ចិត្តអន់ចិត្ត ចំពោះទង្វើរបស់នាងតែដោយព្រោះសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលគាត់មាន ចំពោះនាងបានធ្វើឲ្យគាត់មិនបានអាចស្អប់ឬខឹងនឹងនាងបានឡើយ។
V.      សរុបសេចក្ដី
តើអ្វីជាដំណោះស្រាយរវាងប្ដីប្រពន្ធ?
ទោះជាក្នុងទំនាក់ទំនងប្ដីប្រពន្ធពេលខ្លួនមានជំលោះកើតឡើងក៏ពិតមែន តែដោយក្ដីស្រឡាញ់របស់បុរសមានទៅកាន់នាងជាប្រពន្ធនោះ ធ្វើឲ្យដួងចិត្តរបស់គាត់ទន់ជ្រាយចាញ់នឹងភាពផ្អែមល្ហែមរបស់នាង គឺវាបានរំលឹកអំពីអត្ថន័យសេចក្ដីស្នេហាធ្លាប់មានមនោសច្ចេតនាយ៉ាងជ្រាលជ្រៅចាក់ដោតដល់ក្រអៅបេះដូងរបស់គាត់។ ការស្រឡាញ់តែងតែអត់ទោសអធ្យាស្រ័យចំពោះគ្នាទៅវិញទៅមកក៏តែងកែរាល់ចំណុចខ្វះខាតគ្នាផង។​
VI.     ទេវសាស្រ្ត
ព្រះជាម្ចាស់: ព្រះអង្គតែងទុកឱកាសសម្រាប់រាស្ត្រទ្រង់រហូតដោយព្រោះតែទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គមានចំពោះមនុស្សវាធំជាងភាពខឹងខកចិត្តចំពោះទង្វើដែលពួកគេបានធ្វើនោះទៅទៀត ហើយព្រះអង្គក៏នៅតែបង្ហាញសេចក្ដីស្រឡញ់របស់ទ្រង់តាមរយៈការដែលគេចេះបែរត្រឡប់មករកទ្រង់វិញ(ខ៥)។
មនុស្ស: គេតែងមានជំលោះឬទំនាស់កើតឡើងដោយប្រការណាមួយអាចជាពាក្យសំដីឬការប្រព្រឹត្តតែដោយសេចក្ដីស្រឡាញ់ដែលធ្លាប់មានចំពោះគ្នា នោះអាចជាការវិលត្រឡប់មករកភាពត្រូវរូវគ្នាម្ដងទៀត។ ពេលខ្លះចិត្តគំនិតមនុស្សតែងគិតថាខ្លួនត្រូវមិនបានពិនិត្យពីកំហុសរបស់ខ្លួនជាមុននោះទេ។
ព្រះគ្រីស្ទ: ទោះបីជាមនុស្សធ្វើអំពើបាបច្រើនដល់កំរិតណាក៏ព្រះអង្គនៅតែស្រឡាញ់នឹងអត់ទោសដល់គេជានិច្ចហើយព្រះទ្រង់តែងយកសេចក្ដីស្រឡាញ់របស់ទ្រង់មកជំនួសភាពអាក្រក់របស់មនុស្សជានិច្ច។ ព្រះជាអ្នកផ្សៈផ្សារាល់ការបាក់បែករបស់មនុស្សទៅ ចំពោះព្រះទ្រង់ជាស្ពាន់ដែលចម្លងមនុស្សឲ្យបានទៅជាប់នឹងទំនាក់ទំនងជាមួយព្រះជាម្ចាស់ឡើងវិញ(កូល៉ូស១:២០)។
VII.       អនុវត្តន៍
តាមរយៈជំពូកនេះបានបង្ហាញឲ្យយើងបានមើលឃើញ ពីទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះដែលមានចំពោះមនុស្សពិតជាធំធេងណាស់ ទោះជាមនុស្សមានការអាក្រក់នៅក្នុងជីវិតច្រើនដល់កំរិតណាក៏ទ្រង់នៅតែមិនបោះបង់ចោលយើងដែរ។ ទ្រង់មិនដែលភ្លេចនូវសេចក្ដីស្រឡញ់របស់ទ្រង់ដែលមានចំពោះមនុស្សទេគឺទ្រង់នៅតែទុកឱកាសឲ្យមនុស្សត្រឡប់មករកព្រះអង្គវិញ។  

0 Comments

Type and hit Enter to search

Close