I.
សេចក្ដីផ្ដើម(ការផ្ដល់តម្លៃ)
គូរស្នេហ៍វ័យក្មេងមួយគូរគេបានស្គាល់គ្នាពេលគេបានទៅរៀន
នៅឯមហាវិទ្យាល័យគេបាន
ទាក់ទងគ្នាដោយចិត្តនឹងចិត្តគ្នាអ្នកណាបង្ខំពួកគេជារាល់ថ្ងៃ នាងតែងរៀបចំសណ្ឋាននៃការរស់នៅទាំងការដើរ
ដេក អង្គុយរបស់នាងធ្វើឲ្យបុរសនោះកាន់តែពេញចិត្តស្ដូកតែម្ដង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រឡាញ់នាងថែមឡើងៗ។
បុរសបាននិយាយថាតាំងពីគាត់សំឡឹងមើលនារីមកគាត់មិនទេឃើញអ្នកណាមានចរិតកិរិយាល្អដូចនាងសោះបានជាធ្វើឲ្យគាត់ជាប់ចិត្តនឹងឥរិយារបស់នាងខ្លាំងបែបនេះ។
ហើយនាងក៏ថាខ្ញុំមិនឌេលធ្លាប់ទាក់ទងនឹងអ្នកគេទេនាងធ្លាប់គិតថា នាងចង់បានបុរសដែលមានចិត្តស្មោះភក្ដីភាពចំពោះនាងតែម្នាក់គត់ហើយនាងនឹងប្រគល់គ្រប់អ្វីដែលនាងមានទៅបុរសជាទីស្រឡាញ់នោះ
ថែរក្សាកាពារក៏នៅជាមួយគ្នាដរាបអស់ជីវិតរាងខ្លួន។ សាច់នេះវាស្រដៀងគ្នាទៅនឹងសាច់រឿងក្នុងព្រះគម្ពីរ(សាឡូម៉ូន៦:១០-៧:៥)
បាននិយាយពីគូរស្នេហ៍ដែលមានទឹកចិត្តចំពោះគ្នានឹងគ្នាក្នុងសេចក្ដីយ៉ាងល្អបរិសុទ្ធរបស់គេ។
សំនួរស្នូល
តើអ្វីជាការបង្ហាញពីទឹកចិត្តស្រឡញ់របស់ពួកគេ?
II.
សង្ខេបបទគម្ពីរ
នៅជំពូកនេះបានរៀបរាប់ភាពស្រស់ល្អដែល
នារីសាសន៍ស៊ូឡាមនោះមានធ្វើឲ្យគូរស្នេហ៍មានពិតជាចង់មានភាពណែមនិតជិតកាយរបស់នាងក៏មានសុំ
នៅក្បែរនាងព្រោះនាងធ្វើឲ្យគាត់ភ្លេចរូបនាងមិនបាន។ជីវិតរបស់គាត់ពេលនៅជិតនាង ធៀបដូចកំពុងនៅក្នុងសួនច្បារដែលមានផ្ការីមានក្លិនក្រអូបមែនទែន។បង្ហាញភាពស្មគ្រ័ស្មោះចំពោះគ្នាទៅវិញទៅមកលះបង់គ្រប់ទាំអស់សម្រាប់គ្នា។
III. រចនាសម្ព័ន្ធ
1. ការយកចិត្តទុកដាក់(៦:១០-១៣)
2. ការថ្វាយភាពបរិសុទ្ធមកម្ចាស់ចិត្តតែមួយ(៧:១-៥)
IV. ការកាត់ស្រាយ
1. ការយកចិត្តទុកដាក់(៦:១០-១៣)
§ មានការប្រកបជាមួយគ្នាដោយសេចក្ដីស្រឡាញ់
ដោយនាងអាចធ្វើឲ្យគាត់មានសេចក្ដីសុខសាន្ដក្នុងចិត្តអារម្មណ៍កាយវិការទន់ភ្លន់របស់នាងបានដុតកំដៅដួងចិត្តរបស់គាត់
យ៉ាងខ្លាំងភាពរាលរោលនៃសេចក្ដីស្នេហារបស់គាត់បានមានចំពោះនាងយ៉ាងខ្លាំង។
2. ការថ្វាយភាពបរិសុទ្ធមកម្ចាស់ចិត្តតែមួយ(៧:១-៥)
§ ការៀបរាប់ពីភាពថ្លៃថ្នូររបស់នារីជាស្រីកំណាន់ស្ដេចសាឡូម៉ូន
ជាស្រីដែលមានរូបឆោមស្រស់ល្អលើសអស់ទាំងស្រីស្នំផ្សេងៗនាងបានរក្សាភាពបរិសុទ្ធទាំងមូល
ទុកសម្រាប់តែស្ដេចសាឡូម៉ូនតែម្នាក់គត់ជាមនុស្សពិសេសដែលនាងហ៊ានប្រគល់លះបង់ភាពអៀនខ្មាសទាំងអស់ដល់គាត់។
គាត់ពិតជាស្រឡាញ់នាងខ្លាំងណាស់ នាងបានផ្ដល់ភាពពេញលេញនៃជីវិតរបស់គាត់អាចធ្វើឲ្យគាត់មានភាពកក់ក្ដៅមានសេចក្ដីសុខសុភមង្គលយ៉ាងខ្លាំង។
V. សរុបសេចក្ដី
តើអ្វីជាការបង្ហាញពីទឹកចិត្តស្រឡញ់របស់ពួកគេ?
ការបង្ហាញពីទឹកចិត្តស្រឡាញ់របស់ពួកគេនោះគឺការយកចិត្តទុកដាក់
ខ្វល់បារម្ភណ៍ពីគ្នាហើយពួកគេមានទឹកចិត្តចំពោះគ្នា នៅជាការផ្ដល់ឲ្យគ្នាទៅវិញទៅមកនូវសេចក្ដីស្រឡាញ់ភាពបរិសុទ្ធភក្ដីភាពស្ម័គ្រស្មោះទៅកាន់គា្ន។
គេបានសាងចំណងស្នេហាដោយភាពបរិសុទ្ធដូចជានៅក្នុងសួនច្បារនារដូវផ្ការីក។
VI. ទេវសាស្រ្ត
ព្រះជាម្ចាស់: ព្រះអង្គពិតជា យកព្រះទ័យទុកដាក់ចំពោះប្រជារាស្រ្តទ្រង់មានការប្រកបសាងចំណងក្ដីស្រឡាញ់
ដូចជាគូស្នេហ៍យ៉ាងចឹងហើយ ទ្រង់តែងដង្ហើយហៅឲ្យមនុស្សបានវិញត្រឡប់មករកទ្រង់វិញដោយទំហំនៃក្ដីស្រឡាញ់មានចំពោះគេបានធ្វើឲ្យទ្រង់អាចបោះបង់គេជាចិត្តថ្លើមទ្រង់បានទេ។
ទ្រង់តែងចង់ឲ្យរាស្រ្តបានរក្សាចិត្តស្មោះត្រង់ចំពោះទ្រង់មិនបានចែកចិត្តឲ្យទៅអ្នកផ្សេងឡើយ
មនុស្ស: ពួកគេតែងប្រាថ្នានូវអ្វីដែលល្អសម្រាប់គេហើយសេចក្ដីស្រឡាញ់របស់មនុស្សមានដែនកំណត់មិនដូចជាព្រះស្រឡាញ់មនុស្សគ្មានលក្ខខណ្ឌនោះឡើយហើយ
មនុស្សមិនបានរក្សាចិត្តស្មោះទៅចំពោះព្រះទាំងស្រុងទេគឺតែងមានចិត្តងាកបែរទៅរកអ្វីដែលផ្គាប់ចិត្តគេវិញ។
នឹងតែងស្រឡាញ់អ្នកណាដែលស្រឡាញ់គេមិនបានមើលមនុស្សជុំវិញខ្លួនក្រៅពីគូរស្នេហ៍ខ្លួននោះទេក៏តែមានចិត្តប្រែប្រួលមិនជាក់លាក់ផង។
ព្រះគ្រីស្ទ: ទ្រង់សំដែងសេចក្ដីស្រឡាញ់ចំពោះមនុស្សតាមរយៈជីវិតទ្រង់ផ្ទាល់ដែលធ្វើការគ្រប់យ៉ាងដើម្បីឲ្យមនុស្សបានរស់នៅក្នុងសេចក្ដីស្រឡាញ់ដ៏ឥតពុតមា
ជាក្ដីស្រឡាញ់ដែលមនុស្សអាចធ្វើតាមដូចទ្រង់(១យ៉ូហាន៤:៩-១០)។ ទ្រង់ជាម្ចាស់លើរូបកាយរបស់មនុស្សទ្រង់ថែរក្សាព្រះទ័យស្រឡាញ់មនុស្សទ្រង់ដែលប្រែប្រួលសោះ។
VII. អនុវត្តន៍
សម្រាប់យើងជាមនុស្សដែលព្រះផ្ដល់តម្លៃមកក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ហើយយើងជាកម្មសិទ្ធរបស់ព្រះអង្គយើងមិនមែនជាម្ចាស់លើខ្លួនយើងទៀតទេ។
ជីវិតរបស់យើងត្រូវការព្រះអង្គជាអ្នកដឹកនាំកែដំរង់ជីវិតរស់នៅរាល់ថ្ងៃហើយជួយឲ្យអាចសំដែងសេចក្ដីស្រឡាញ់ទៅកាន់ទ្រង់វិញនឹងទៅកាន់មនុស្សដទៃទៀតព្រោះព្រះអង្គទ្រង់បានស្រឡាញ់យើងជាមុន។
ដូច្នេះក្នុងនាមយើងជាកូនរបស់ព្រះនៃសេចក្ដីស្រឡាញ់យើងត្រូវមានចិត្តសំដែងទៅកាន់អ្នកផ្សេងទៀតដែលគេកំពុងត្រូវការ។
0 Comments