I.
សេចក្ដីផ្ដើម(ប្ដីប្រពន្ធមួយគូរ)
នៅតំបន់ឆ្ងាយពីទីក្រុងមួយមានប្ដីប្រពន្ធពីរនាក់ទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មើងរួច
ចំណង
ស្នេហារបស់ពួកគេពិតជាមានភាពជិតស្និទ្ធ ស្អិតរមួតដូចស្ករតាំងម៉ែមែនទែនគ្រប់កិច្ចការងារទាំងអស់គេតែងធ្វើរួមគ្នាទាំងធ្វើម្ហូប
លាងចាន បោកខោអាវ ក៏ជាមួយគ្នាជាពិសេសពួកគេបានចំណាយពេលវេលាជាច្រើនបង្កើតអនុស្សាវរីយ៍ក្នុងសេចក្ដីស្រឡាញ់ហើយ
គេម្នាក់ៗតែងព្យាយាមបំពេញចិត្តគ្នាទៅវិញទៅមកហើយផ្ដល់នូវអ្វីដែលជាសេចក្ដីតំរូវការរបស់គូរស្នេហ៍ជានិច្ច។
ស្វាមីតែងលើកភាពស្រស់ស្អាតរបស់ភរិយាទាំងសម្រស់ចរិយាមាយាថដែលបានចាក់ដោតបេះដួងគាត់ ទោះជាពេលបិទភ្នែកបើកភ្នែកក៏ឃើញតែរូបនាងជាជានិច្ចធៀបដូចជានាងបានអន្ទងចិត្តគំនិតរបស់គាត់ទៅបាត់ចឹង។
សាច់រឿងនេះវាមានភាពស្រដៀងគ្នាទៅនឹងគម្ពីរសាឡួម៉ូន៤:១-៥:១ បានរៀបរាប់អំពីលក្ខណៈសម្បត្តិរបស់ឧត្ដមភរិយាដែលមានភាពទាក់ទាញដួងចិត្តបុរសជាប្ដីទាំងស្រុង។
សំនួរស្នូល
តើការរស់នៅជីវិតជាប្ដីប្រពន្ធយ៉ាងដូចមេច?
II. សង្ខេបបទគម្ពីរ
គូរស្នេហ៍ដែលបានរៀបការជាមួយគ្នាហើយគេបាន
លើកសរសើរអំពីលក្ខណៈសម្បត្តិរបស់នារីជាប្រពន្ធខ្លួនថាល្អឆើតលើសស្រីដទៃគ្មានអ្នកផ្ទឹមបានហើយ
គេថាប្រព្ធបានចាប់យកដួងចិត្តគេទៅបាត់អ្វីដែលគេមានគេបានប្រគល់ឲ្យអស់ហើយ។
III. រចនាសម្ព័ន្ធ
1.
ការពិពណ៍នាពីលក្ខណៈសម្បត្តិរបស់ប្រពន្ធ(១-៥)
2.
ការទាញយកដួងចិត្តរបស់ស្វាមី( ៦-១១)
3.
ការរៀបចំទទួលស្វាមី(១២-៥:១)
IV. ការកាត់ស្រាយ
1. ការពិពណ៍ពីលក្ខណៈសម្បត្តិរបស់ប្រពន្ធ (១-៥)
§ ការរៀបរាប់អំពីលក្ខណៈសម្បត្តិ
ចរិយាមាយាថល្អ ថ្លៃថ្នូរដែលនាងមានជាទីស្រឡាញ់ដល់ស្វាមីហើយកែវភ្នែកដ៏មូលក្រឡង់របស់នាងបានអង្រួនបេះដួងបុរស
បបូរមាត់ក្រហមឆើត ចង្កេះរាងរៀវសមសួនជានារីមានសក់ខ្មៅរលើបរលោងគួរជាទីគុចគុនដល់ភ្នែកសា្វមីណាស់។
2.
ការទាញយកដួងចិត្តរបស់ស្វាមី ( ៦-១១)
§ ក្ដីស្រឡាញ់របស់នាងនោះគឺមានភាពវិសេសវិសាលណាស់ដោយ
នាងជាមនុស្សពេញដោយភាពផ្អែមល្ហែមក៏ជាមនុស្សដែលអាចធ្វើឲ្យគេជាប់ចិត្តដិតអារម្មណ៍ ចំពោះសេចក្ដីក្ដីស្រឡាញ់របស់នាងជាពិសេសនាងបានចងដួងចិត្តគូរស្នេហ៍នាងជាប់ក្នុងទំហំនៃក្ដីស្រឡាញ់នោះ(ខ៩-១០)។
ឧទារហណ៍មាននារីម្នាក់ក្រោយដែលមានបានរៀបការរួចនាងតែងបំពេញនូវដែលស្វាមីរបស់នាងត្រូវការរាល់សកម្មភាពរបស់នាងបានធ្វើគ្រប់យ៉ាងបានជាទីគាប់ដល់ចិត្តសា្វមីនាងណាស់។
1.
ការរៀបចំទទួលស្វាមី(១២-៥:១)
§ នៅទីបុរសជាស្វាមីកំពុងប្រៀបធៀបប្រពន្ធខ្លួនទៅ
នឹងសួនច្បារដែលមានភាពស្រស់ត្រកាលត្រចះត្រចង់ស្រស់បំព្រោង គឺប្រពន្ធមានការរៀបចំខ្លួនបានយ៉ាងល្អមានសណ្ដាប់ធ្នាប់ល្អទុកសម្រាប់ទទួលស្វាមី
ដែលគួរជារីករាយដល់ណាស់ចិត្តនៅពេលស្វាមីចូលមកកានប្រពន្ធធ្វើឲ្យអារម្មណ៍របស់គេស្រស់សាយភ្លាមតែម្ដង។
នាំឲ្យពួកគេមានក្ដីសុខជាមួយគ្នាក្នុងទំនាក់ទំនងស្នេហាប្ដីប្រពន្ធយ៉ាងខ្លាំង។
V. សរុបសេចក្ដី
តើការរស់នៅជីវិតជាប្ដីប្រពន្ធយ៉ាងដូចមេច?
ការរស់នៅជាប្ដីប្រពន្ធគឺជាទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធបំផុតដឹងច្បាស់ក៏មើលឃើញពីចរិយាសម្បត្តិ
ទង្វើនៃការប្រព្រឹត្តរាល់ថ្ងៃរបស់នាង ដូចជាសួរច្បារដែលមានពេញទៅដោយរុក្ខជាតិខៀវខ្ចី
មានផ្ការីកពេញមានន័យថានាងជាស្រ្ដីដេលមានការរៀបចំទុកដាក់ទាំងរូបកាយនិងរបស់ជុំវិញបានយ៉ាងល្អ
ជាពិសេសតែងបំពេញនូវសេចក្ដីត្រូវការរបស់ប្ដីជានិច្ច។
VI. ទេវសាស្រ្ត
ព្រះជាម្ចាស់:
ទ្រង់ចង់មានសេចក្ដីប្រកបយ៉ាងជិតស្និទ្ធជាមួយរាស្ត្ររបស់ព្រះអង្គដូចជាប្ដីប្រពន្ធទើបការរួចថ្មោងថ្មីព្រះអង្គចង់រាស្រ្តទ្រង់ជាកម្មសិទ្ធរបស់ទ្រង់ផ្ដាច់មុខ(៥:១)
មនុស្ស:ការរស់នៅជាប្ដីប្រពន្ធត្រូវការយកចិត្តទុកដាក់ថ្នាក់ថ្នម ចំពោះគ្នាទៅវិញទៅមកមនុស្សតែងចង់អ្វីដែលអាចបំពេញសេចក្ដីត្រូវការរាល់ថ្ងៃហើយ
មនុស្សនៅពេលគេមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅនោះគេហ៊ានប្រគល់គ្រប់យ៉ាងដែលខ្លួនមានទៅកាន់មនុស្សជាទីស្រលាញ់។
តែមានអ្នកខ្លះក៏មិនសូវចុះសំរុះនឹងគ្នាដែរ។
ព្រះគ្រីស្ទ: ទោះជាព្រះអង្គបានរៀបការជាប្ដីប្រពន្ធតែទ្រង់ជាមានសេចក្ដីស្រឡាញ់ទ្រង់បានលៈបង់គ្រប់ទាំងអស់សម្រាប់មនុស្សទាំងអស់ដើម្បីផ្សៈផ្សាទំនាក់ទំនងរវាងមនុស្សនឹងព្រះឲ្យបានជាឡើងវិញ(កូល៉ុស១:២០)។
VII. អនុវត្តន៍
ក្នុងនាមយើងជាកូនព្រះជាម្ចាស់ដែលព្រះអង្គបានស្រឡាញ់ផ្ដល់កត្តិយស
សម្រាប់យើងយ៉ាងខ្លាំងហើយព្រះជាម្ចាស់ទ្រង់ចង់មានការប្រកបជាមួយយើង យ៉ាងជិតស្និទ្ធិដែលព្រះអង្គជាប្ដីហើយយើងជាប្រពន្ធដែលទ្រង់បានលើកដកើងយើងថាមានតម្លៃណាស់នៅចំពោះទ្រង់
ព្រោះយើងជាស្នាព្រះហស្ថដែលទ្រង់បានបង្កើតដោយផ្ទាល់។ ហេតុនេះហើយបានជាយើងត្រូវរស់នៅដោយខ្ជាប់ខ្ជួននឹងព្រះបន្ទូលទ្រង់នឹកនាំជីវិតរបស់យើងរាល់ថ្ងៃ។
0 Comments