Breaking News

ភាពជាម្ចាស់រវាងគ្នានឹងគ្នា សាឡូម៉ូន៧:៦-១៣


I.          សេចក្ដីផ្ដើម(កម្មសិទ្ធិគ្នា)
មានគូរស្នេហ៍មួយគូរគេបានរៀបការជាមួយអស់រយៈពេលជាង៣ឆ្នាំមកហើយ ទំនាក់ទំនងរបស់ពួកគេពិតជាដឹងសុខទុក្ខស្គាល់ចិត្តគ្នាបានច្បាស់ណាស់ ដូចជាអំបោះរូមជាប់នឹងចេសចឹងដែរ ចិត្តគំនិតគោលដៅរបស់គេក៏ស្របគ្នា គេមានការចុះសំរុងនឹងគ្នាមែនទែនរហូតធ្វើអ្នកជិតខាងដែលនៅជុំវិញមានការច្រណែនចំពោះពួកគេ។  ជារៀងរាល់ថ្ងៃគេបានចំណាយពេលវេលាបង្កើតអនុស្សាវរីយ៉ាងល្អ ពេលខ្លះគេមានហួងហែងចំពោះទៅវិញទៅមកដែរ គេចង់បានជាកម្មសិទ្ធផ្ដាច់មុខគ្មានអ្នកណាមកដណ្ដើមឡើយ។ សាច់រឿងនេះវាបានឆ្លុះបញ្ចាំងទៅសាច់រឿងក្នុងព្រះគម្ពីរ៧:-១៣ ឲ្យបានមើលឃើញជីវិតគូររបស់កំលោះនិងក្រមុំមួយគូរដែលបានស្រឡាញ់គ្នាមានទំនាក់ទំនងស្អិតរមួតនឹងគ្នា។  
សំនួរស្នូល តើការបង្ហាញភាពជាម្ចាស់រវាងគ្នានឹងគ្នាដោយរបៀបណា?



II.         សង្ខេបបទគម្ពីរ
នេះជាបទចំរៀងដែលបុរសនោះបានច្រៀងដើម្បីសំដែង ពីភ្លើងស្នេហ៍ដែលនៅក្នុងខ្លួនរបស់គាត់មានចំពោះនាងដោយព្រោះភាពប្រជាប្រិយ ភាពផ្អែមល្ហែមរបស់នាងធ្វើឲ្យគាត់មានចិត្តអន្ទះសារក្នុងក្ដីស្នេហារបស់គាត់ចំពោះនាង។   
III.  រចនាសម្ព័ន្ធ                                                 
1.   ការសំដែងពីសេចក្ដីស្នេហាចំពោះគ្នា(៦-៩)
2.   ភាពជាកម្មសិទ្ធិគ្នា(១០-១៣)
IV.        ការកាត់ស្រាយ
1.   ការសំដែងពីសេចក្ដីស្នេហាចំពោះគ្នា(៦-៩)
§  បុរសនោះបានថានាងភាពទាក់ទាញគួរឲ្យស្រឡាញ់ជាជាប់ចិត្ត ដិតអារម្មណ៍ធ្វើឲ្យអារម្មណ៍របស់គាត់ពុះកញ្រូលក្នុងអំណាចក្ដីស្នេហានោះខ្លាំងណាស់ គាត់សឹងមិនអាចទប់អារម្មណ៍នេះបានទេ។ នាងធៀបដូចជាផ្កាដែលរីកក្នុងសួនច្បារមានភាពស្រស់ល្អគួរជាគុយគុនដល់ភ្នែកមែនទែន។  
2. ភាពជាកម្មសិទ្ធិគ្នា(១០-១៣)
§  នារីនោះបានឆ្លើយតបវិញថានាងជារបស់ស្ងូនសំឡាញ់ចិត្ត គឺនាងបានប្រគល់គ្រប់យ៉ាងឲ្យទៅបុរសនោះជាអ្នកថែរក្សាគ្រប់គ្រងលើរូបនាងទាំងស្រុង(ខ១២)។ គេនឹងទៅកន្លែងដែលគេបានជួបគ្នាគ្រាដំបូងដើម្បីរំលឹកអនុស្សាវរី៍ដែលមានជាមួយគ្នា។  ដូចជាប្ដីប្រពន្ធដែលរៀបការរួចគេត្រឡប់ជាសាច់ឈាមតែមួយត្រូវមើលថែរក្សាគ្នាទៅវិញទៅមកចឹង។
V.         សរុបសេចក្ដី
តើការបង្ហាញភាពជាម្ចាស់រវាងគ្នានឹងគ្នាដោយរបៀបណា?
សេចក្ដីស្រឡាញ់វាបានរុញច្រានឲ្យមនុស្សហ៊ាន បង្ហាញពីអារម្មណ៍ពីខាងក្នុងយ៉ាងណាទៅចំពោះមនុស្សជាទីស្រឡាញ់ក៏ហ៊ានលះបង់នូវអ្វីដែលខ្លួនមានទៅចំពោះគ្នានឹងគ្នាដែរ។ ក៏ចេះរក្សានូវអ្វីដែលជាភាពល្អបរិសុទ្ធជួនបណ្ដូលចិត្តផង។
VI.        ទេវសាស្រ្ត
ព្រះជាម្ចាស់: ព្រះអង្គតែងបង្ហាញសេចក្ដីស្រឡាញ់យ៉ាងលើសលប់ ចំពោះរាស្រ្តទ្រង់ដែលមកតាមរយៈព្រះប​ន្ទូលដ៏ផ្អែមពិរោះដូចជាសំណុំទឹកឃ្មុំដ៏ផ្អែមត្រជាក់ហើយទ្រង់ជាព្រះរបស់ពួកគេហើយគេនឹងធ្វើជារាស្រ្តរបស់ព្រះអង្គទ្រង់ត្រួតត្រាលើជីវិតគេហើយគេនឹងនៅក្រោមអំណាចទ្រង់(១០)។   
មនុស្ស: ទោះជាមនុស្សមានបាបធ្វើខុសតែគេនៅតែមានឯកសិទ្ធិខ្ពស់ធ្វើជារាស្រ្តក្នុងសេចក្ដីស្រឡាញ់របស់ព្រះទ្រង់នៅតែយកព្រះទ័យទុកដាក់ដល់គេហើយគេជាកម្មសិទ្ធរបស់ព្រះមិនមែនខ្លួនគេអ្នកគ្រប់គ្រងទៀតជីវិតទេ។
ព្រះគ្រីស្ទ: ព្រះយេស៊ូវទ្រង់ជាម្ចាស់នៃជីវិតអ្នកជឿទាំងអស់ជាប្ដីរបស់អ្នកជឿហើយទ្រង់ជាសិរសានែក្រុមជំនុំ មានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ(កូល៉ុល១:១៨)។
I.          អនុវត្តន៍
ក្នុងនាមយើងជាគ្រីស្ទបរិស័ទយើងជាកម្មសិទ្ធរបស់ព្រះយេស៊ូវ ព្រោះព្រះបានចេញថ្លៃអំពើបាបរបស់យើងតាមរយៈការរងទុក្ខសុគតលើឈើឆ្កាងជំនួសយើង ហេតុនេះព្រះគឺជាម្ចាស់របស់យើងហើយយើងជាកូនចៅព្រះអង្គនិងជាកូនក្រមុំរបស់ព្រះយេស៊ូវក្នុងដែលទ្រង់យាងមកវិញម្ដងទៀត។ ដូច្នេះបានជាយើងត្រូវថ្វាយគ្រប់ទាំងស់ទៅកាន់ព្រះប្រើជីវិតរបស់យើងសម្រាប់ថ្វាយសិរីល្អដល់ព្រះ។

0 Comments

Type and hit Enter to search

Close