Breaking News

ភាពជោគជ័យនៃស្នេហាពិត សាឡូម៉ូន៨:៥-១៤


I.              សេចក្ដីផ្ដើម (ស្នេហាវ័យចំណាស់)
មាននារីគ្រីស្ទានជនជាតិខ្មែរម្នាក់រស់នៅដោយ មិនបានទាក់ទងអ្នកណាធ្វើជាសង្សារព្រោះ
នាងធ្លាប់មានគិតគិតថាគេមិនស្មោះនឹងស្នេហារបស់នាងពេលខ្លះនាងពិបាកនឹង ទទួលអ្នកដែលចូលមកសុំស្រឡាញ់នាងដោយសារខ្លះមិនបានជឿព្រះ មានចរិតមិនគួរទទួលយក។ ការទាំងនោះធ្វើឲ្យនាងនៅតែមិនព្រមទទួលអ្នករហូតនាងមកដល់វ័យចាស់ចិត្តគំនិតនាងបានជួបបុរសម្នាក់គាត់ជាគ្រីស្ទាន ស្រឡាញ់នឹងបំរើព្រះលៈបង់សម្រាប់ព្រះធ្វើដួងចិត្តនាង រំភើបដែលព្រះបានប្រទានឲ្យនាងបានស្គាល់បុរសពួកគេបានទាក់ទងគ្នាជាសង្សារដើម្បីមើលចិត្តគ្នាទៅវិញទៅមកអស់៣ឆ្នាំ មានការស្រឡាញ់នឹងឲ្យតម្លៃទៅគ្នាទៅវិញទៅមក។ ភ្លើងស្នេហ៍បានបញ្ឆេះឲ្យពួកគេបានរៀបការជាមួយគ្នាសង់គ្រួសារជាមួយគ្នាដើម្បីសំរេចការស្រឡាញ់អាចថែរក្សាគ្នារហូត ដោយរស់នៅបំរើព្រះជាម្ចាស់ជាមួយគ្នា។ សាច់រឿងអំពីនារីម្នាក់ទទួលបាននូវសេ្នហាពិត បានបឆ្លុះបញ្ចាំងឲ្យយើងមើលឃើញក្នុងសាច់រឿងក្នុងព្រគម្ពីរសាឡូម៉ូន៨:-១៤ដែលនិយាយអំពីភាពជោគជ័យនៃស្នេហាពិតរបស់គូស្នេហ៍មួយគូរ។
សំនួរស្នូល តើធ្វើដូចម្ដេចទើបអាចជោគជ័យស្នេហាពិតបាន?




II.         សង្ខេបបទគម្ពីរ
នៅជំពូកចុងក្រោយនេះបានឃើញពីទំហនៃសេចក្ដីស្នេហាដ៏ធំអស្ចារ្យដែលមានកម្លាំងជាងសេចក្ដីស្លាប់ និងភាពប្រចណ្ឌក៏សាហាវជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ទៀតគេចមិនផុតពីការនេះទេ។ ស្នេហាដែលមានភាពចាស់ចិត្តគំនិតមិនងាយរង្គោះរង្គើទៅណាឡើយហើយ មានការថែរក្សាគ្នាយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកផង។  
III.        រចនាសម្ព័ន្ធ
1.            ឥទ្ធិពលនៃស្នេហា(៥-៧)
2.            ភាពពេញវ័យខាងចិត្តគំនិត(៨-១០)
3.             ការថែរក្សាចំណងស្នេហា(១១-១៤)
IV.        ការកាត់ស្រាយ
1.            ឥទ្ធិពលនៃស្នេហា(៥-)
§  ពួកគេបាននឹកចាំគ្រាដែលពួកគេបានសាងស្នេហាជាមួយគ្នា នៅក្នុងសួនច្បារដ៏ស្រស់ត្រកាលដោយសារឥទ្ធិពលនៃសេចក្ដីស្នេហាបានចងភ្ជាប់ចិត្តគ្នាយ៉ាងស្អិតរមួតបំផុត ស្នេហាពិតតែងទាមទារក្លាយជាកម្មសិទ្ធិរវាងពួកគេទាំងពីរគ្មានអ្វីអាចបញ្ឍប់ភ្លើងស្នេហ៍ពួកគេបានទេ។
2.         ភាពពេញវ័យខាងចិត្តគំនិត(៨-១០)
§  នាងបានរំលឹកសំដីបងប្រុសនាងក្នុងពេលមានភាពជំទង់នៅឡើយ គាត់បានជួយឲ្យនាងមានចរិករឹងមាំអាចការពារភាពបរិសុទ្ធពីពួកមនុស្សប្រុសសាមាន់បាន បើនាងរឹងមាំដូចជាកំផែងក្រុងនោះបងនាងនឹងលើកដំកើងនាងតែបើនាងខ្សោយដូចជាផ្ទាំងទ្វារនោះគាត់នឹងការពារជាពិត។ នាងបានការពាររក្សាភាពបរិសូទ្ធរហូតដល់វ័យចាស់ខាងចិត្តគំនិតនោះនាងទទួលបានស្នេហាពិត។
3.          ការថែរក្សាចំណងស្នេហា(១១-១៤)
§  ស្ដេចសាឡូម៉ូនបានចំណាយទ្រព្យធនយ៉ាងច្រើន ដើម្បីថែរក្សានារីដែលគាត់បានស្រឡាញ់ដូចជាការមើលថែចំការទំពាំងបាយជូរដោយកម្មករជាច្រើន។ ចំការនោះគឺជានារីដែលជាកម្មសិទ្ធរបស់គាត់តែម្នាក់គត់ពួកគេបានប្រកបជាមួយគ្នាយ៉ាងមានសេចក្ដីសុខ សុភមង្គលជាមួយគ្នា។
V.      សរុបសេចក្ដី
តើធ្វើដូចម្ដេចទើបអាចជោគជ័យស្នេហាពិតបាន?
ភាពជោគជ័យនៃស្នេហាពិតបានត្រូវការកំម្លាំងជំរុញនៃស្នេហារវាងគ្នា ឆេះឡើងជាមួយគ្នាដែលគ្មានអ្វីអាចពន្លត់ឬបញ្ឍប់បានទេ ទោះជាទឹកសមុទ្រក៏មិនអាចបំបែកភ្លើងស្នេហ៍បានដែរ។ ស្នេហានោះជាស្នេហានៃភាពពេញវ័យមិនមែនដូចជាភ្លើងចំបើងដែលឆេះតែមួយភ្លែតរួចក៏រលតបាត់នោះទេ គឺមានភាពរឹងមាំចេះរក្សានឹងការពារគ្នាទៅវិញទៅមកផ្ដល់តម្លៃ កត្តិយសភាពថ្លៃថ្នូរ ។
VI.     ទេវសាស្រ្ត
ព្រះជាម្ចាស់: ទ្រង់តែងចំណាយទាំងកំម្លាំងនឹងបំណងព្រះហឬទ័យទុកដាក់ថែរក្សាចំពោះមនុស្សដែលទ្រង់មានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅដល់គេ គ្មានអ្វីដែលអាចបំផ្លាញភ្លើងស្នេហ៍របស់ទ្រង់មានចំពោះរាស្រ្តបានទេ(៦-៧)។ ដោយព្រោះសេចក្ដីស្រឡាញ់នឹងហើយបានជាទ្រង់មិនបានសំចៃទុកសូម្បីតែព្រះរាជបុត្រាទ្រង់តែមូយទ្រង់បានបញ្ជូនឲ្យមកផែនដី ដើម្បីថែរក្សាកាពារដឹកនាំមនុស្សឲ្យបានត្រឡប់មកក្នុងសេចក្ដីស្រឡាញ់ទ្រង់វិញ(យ៉ូហាន៣:១៦)។
មនុស្ស: គេព្យាយាមប្រើទ្រព្យសម្បត្តិដែលគេមានដើម្បីថែរក្សាមនុស្សជាទីស្រឡាញ់របស់គេឲ្យមានសុត្តិភាព សេចក្ដីសុខ មានសុភមង្គលហើយគេប្រាថ្នា ចង់បាននៅក្បែរនែបនឺតដោយភ្លើងស្នេហ៍របស់គេជាមួយគ្នា ក៏ឃើញភាពចាស់ចិត្តគំនិតខាងស្នេហា។ មនុស្សមិនដែលរក្សាសេចក្ដីស្នេហារបស់ពួកគេបានរហូតនោះទេ។  
ព្រះគ្រីស្ទ: ទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះពិតជាគ្មានអ្វីប្រៀបផ្ទឹមស្មើបានទេទ្រង់សុខចិត្តលះបង់ព្រះជន្មទ្រង់សម្រាប់លាងអំពើបាបរបស់មនុស្សទាំងអស់ ទ្រង់ជាអ្នកផ្សៈផ្សាទំនាក់ទំនងស្នេហារវាងមនុស្សនឹងព្រះឡើងវិញ(កូល៉ុស១:២០)។ ព្រះអង្គបានធ្វើការជាច្រើនដែលបង្ហាញពីក្ដីស្រឡាញ់ទៅកាន់មនុស្សគ្រប់ជាតិសាសន៍។
VII.     អនុវត្តន៍
ក្នុងនាមយើងជាកូនព្រះអង្គយើងអាចឃើញក្ដីស្រឡាញ់ទ្រង់ តាមរយៈការលះបង់របស់ទ្រង់សម្រាប់យើងជាមនុស្សមានបាបមិនសមទទួលការប្រោសលោះពីទ្រងសោះតែដោយព្រះគុណនឹងសេចក្ដីស្រឡាញ់ដ៏ធំឧត្តមជួយឲ្យយើងមានសេរីភាពរួចពីទោសកំហុស។ សូមឲ្យយើងរស់នៅក្នុងសេចក្ដីស្រឡាញ់ដ៏ពិតរបស់ព្រះគ្រីស្ទហើយបង្ហាញដល់មនុស្សឯទៀតឲ្យគេឃើញព្រះក្នុងជីវិតរបស់នៅរបស់យើង។

0 Comments

Type and hit Enter to search

Close