I.
សេចក្ដីផ្ដើម(
ស្នេហាស្មោះស្ម័គ្រ)
នៅ១៤កុម្ភះជាថ្ងៃដែលមនុស្សជាច្រើន
បានបញ្ចេញអារម្មណ៍ពិតបង្ហាញពីទំហំនៃសេចក្ដី
ស្រឡាញ់ដែលគេមានចំពោះគ្នាទៅវិញទៅមក អ្នកខ្លះគេជួនផ្កាជាការតំណាងឲ្យសេចក្ដីស្នេហារបស់គេមានការចំណាយពេលជាមួយគ្នា
ដោយឡែកគូរស្នេហ៍មួយគូរនេះគេពិតជាស្រឡាញ់គ្នាយ៉ាងជ្រាលជ្រៅ តែគួរឲ្យស្ដាយទោះបីជាពួកគេស្រឡាញ់គ្នាយ៉ាងណាក៏មិនអាចបើកចំហជាសាធារណៈបានឡើយ
ដោយព្រោះពួកគេមិនទាន់បានរៀបការជាមួយគ្នានៅឡើយគេមិនអាចនៅជាមួយគ្នាបានទេ បើទើបីគេស្រឡាញ់គ្នាយ៉ាងណាក៏ដោយ
ពួកគេសែនធុញថប់ក្នុងចិត្តតប់ប្រមល់ណាស់គេបានត្រឹមតែប្រើពាក្យថាស្រឡាញ់គេត្រូវគោរពប្រពៃណីទំនៀមទំលាប់
ដូចគ្នាដែរបើយើងមើលទៅក្នុងសាឡូម៉ូន៨:១-៤បានបង្ហាញពីភាពធុញថប់ក្នុងចិត្តរបស់គូរស្នេហ៍មួយគូរ។
សំនួរស្នូល
តើភាពពេញវ័យនៃស្នេហាពិតមានអត្ថន័យយ៉ាងដូចម្ដេច?
II. សង្ខេបបទគម្ពីរ
ភាពធុញថប់តឹងចិត្តដោយព្រោះគេមិនអាចធ្វើតាមអារម្មណ៍នៃសេចក្ដីស្នេហា
ពួកគេជាសាធារណៈបានឡើយ បើទោះជាស្នេហារបស់ពួកគេមានការស៊ីជម្រៅយល់ចិត្តថ្លើមយ៉ាងណាក៏ដោយគេមិនទាន់អាចរួមរស់ជាមួយគ្នាបានឡើយគេត្រូវរក្សាភាពបរិសុទ្ធ
កត្តិយសគ្នាទៅវិញទៅមកដើម្បីកុំឲ្យមាននរណាអាចមកមើលងាយពួកគេបានឡើយ។ គេត្រូវទប់ចិត្តទប់អារម្មណ៍ចំពោះសេចក្ដីស្នេហាដ៏ជ្រាលជ្រៅរបស់គេមានគំនិតចាស់ទុំ។
III. រចនាសម្ព័ន្ធ
1. ការថ្វាយខ្លួនជារបស់គ្នា(១-៣)
2. ការរក្សាចិត្តគំនិតចំពោះគ្នា
(៤)
IV. ការកាត់ស្រាយ
1. ការថ្វាយខ្លួនជារបស់គ្នា(១-៣)
·
ភាពតានតឹងទាំងចិត្តទាំងកាយរបស់គូរស្នេហ៍មួយគូរ
ដែលគេពុំអាចស្ដែងចេញនូវអារម្មណ៍ពិតដែលគេមានចំពោះគ្នាទៅវិញទៅមកទៅកាន់អ្នកនៅជុំវិញបាន
ដើម្បីរក្សាកត្តិយសមិនឲ្យអ្នកណាមើលមនុស្សជាទីស្រឡាញ់បាន។ ផ្ដល់សេចក្ដីសុខដល់មនុស្សជាទីស្រឡាញ់ដោយភាពបរិសុទ្ធអស់ពីដួងចិត្ត។
2. ការរក្សាចិត្តគំនិតចំពោះគ្នា(៤)
·
ពួកគេបានសំដែងសេចក្ដីស្រឡាញ់ចំពោះគ្នា
ដោយភាពត្រឹមត្រូវដើម្បីកុំឲ្យមានអ្នកណាអាចនិយាយមិនល្អពីមនុស្សជាទីស្រឡាញ់បាន
គឺផ្ដល់តម្លៃនឹងកត្តិយសយ៉ាងខ្លាំងផ្ដល់ទំនុកចិត្តចំពោះម្ចាស់ចិត្ត។
V. សរុបសេចក្ដី
តើភាពពេញវ័យនៃស្នេហាពិតមានអត្ថន័យយ៉ាងដូចម្ដេច?
ភាពពេញវ័យនៃស្នេហាពិតគឺ
គឹចេះគោរពនិងឲ្យតម្លៃ មានការគិតពិចារណាមុននឹងធ្វើអ្វីមួយយ៉ាងត្រឹមត្រូវក៏ រក្សាកត្តិយសកេរិ៍ឈ្មោះមិនឲ្យអ្នកណាមកនិយាយដើមឬមើលងាយពួកគេបានឡើយ។
មួយទៀតភាពពេញវ័យមានការទប់ចិត្តទប់អារម្មណ៍មិនដូចជាស្នេហាភ្លើងចំបើងឬទំពើលអំពែចនោះទេ។
VI. ទេវសាស្រ្ត
ព្រះជាម្ចាស់: ព្រះអង្គមានសេចក្ដីស្រឡាញ់ច្បាស់លាស់ត្រឹមត្រូវមិនប្រែប្រួលហើយទ្រង់ចង់ឲ្យរាស្រ្តទ្រង់រីករាយក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ពីព្រោះគ្រប់គ្រាន់ដល់មនុស្សទាំងអស់។
ទ្រង់តែងរក្សាទំហំនៃសេចក្ដីស្រឡាញ់នោះជានិច្ចទ្រង់ផ្ដល់តម្លៃដល់មនុស្ស។
មនុស្ស: មនុស្សគេចូលចិត្តសំដែងអារម្មណ៍មកខាងក្រៅភ្លាមៗ មិនសូវចេះរង់ចាំយូរនោះហើយមនុស្សមិនបានរក្សាការស្រឡាញ់របស់ពួកគេរហូតទេ
តែងបាត់បង់ រសាយចិត្តទៅវិញពេលណាដែលមិនបានភាពស្នទិ្ធស្នាលច្រើន នៅក្បែរគ្នា។
ព្រះគ្រីស្ទ: ក្ដីស្រឡាញ់របស់ទ្រង់តែងស្ថិតស្ថេរជានិច្ចពីព្រោះព្រះអង្គជាតួនៃសេចក្ដីស្រឡាញ់អ្នកណាដែលនៅក្នុងទ្រង់នោះក៏មានក្ដីស្រឡាញ់ពិតប្រាកដដែរ(១យ៉ូហាន៤:១៦)
VII. អនុវត្តន៍: សម្រាប់យើងជាគ្រីស្ទបរិស័ទព្រះជាម្ចាស់បានប្រទានក្ដីស្រឡាញ់ដ៏បរិសុទ្ធមកយើងតាមរយៈព្រះយេស៊ូវគ្រីស្ទហើយ
ហេតុនេះយើងត្រូវទទួលយកដោយអំណរក៏រក្សាទុកក្នុងដួចចិត្តរបស់យើង។
បង្ហាញក្ដីស្រឡាញ់របស់ព្រះទៅកាន់អ្នកជិតខាងក្នុងជីវិតរស់នៅរបស់យើង ស្ដែងចេញឲ្យគេឃើញព្រះដែលយើងជឿនៅក្នុងជីវិតយើង។
0 Comments