I.
សេចក្ដីផ្ដើម (ស្នេហាវ័យចំណាស់)
មាននារីគ្រីស្ទានជនជាតិខ្មែរម្នាក់រស់នៅដោយ មិនបានទាក់ទងអ្នកណាធ្វើជាសង្សារព្រោះ
នាងធ្លាប់មានគិតគិតថាគេមិនស្មោះនឹងស្នេហារបស់នាងពេលខ្លះនាងពិបាកនឹង
ទទួលអ្នកដែលចូលមកសុំស្រឡាញ់នាងដោយសារខ្លះមិនបានជឿព្រះ មានចរិតមិនគួរទទួលយក។
ការទាំងនោះធ្វើឲ្យនាងនៅតែមិនព្រមទទួលអ្នករហូតនាងមកដល់វ័យចាស់ចិត្តគំនិតនាងបានជួបបុរសម្នាក់គាត់ជាគ្រីស្ទាន
ស្រឡាញ់នឹងបំរើព្រះលៈបង់សម្រាប់ព្រះធ្វើដួងចិត្តនាង
រំភើបដែលព្រះបានប្រទានឲ្យនាងបានស្គាល់បុរសពួកគេបានទាក់ទងគ្នាជាសង្សារដើម្បីមើលចិត្តគ្នាទៅវិញទៅមកអស់៣ឆ្នាំ
មានការស្រឡាញ់នឹងឲ្យតម្លៃទៅគ្នាទៅវិញទៅមក។
ភ្លើងស្នេហ៍បានបញ្ឆេះឲ្យពួកគេបានរៀបការជាមួយគ្នាសង់គ្រួសារជាមួយគ្នាដើម្បីសំរេចការស្រឡាញ់អាចថែរក្សាគ្នារហូត
ដោយរស់នៅបំរើព្រះជាម្ចាស់ជាមួយគ្នា។ សាច់រឿងអំពីនារីម្នាក់ទទួលបាននូវសេ្នហាពិត
បានបឆ្លុះបញ្ចាំងឲ្យយើងមើលឃើញក្នុងសាច់រឿងក្នុងព្រគម្ពីរសាឡូម៉ូន៨:៥-១៤ដែលនិយាយអំពីភាពជោគជ័យនៃស្នេហាពិតរបស់គូស្នេហ៍មួយគូរ។
សំនួរស្នូល តើធ្វើដូចម្ដេចទើបអាចជោគជ័យស្នេហាពិតបាន?
II. សង្ខេបបទគម្ពីរ
នៅជំពូកចុងក្រោយនេះបានឃើញពីទំហនៃសេចក្ដីស្នេហាដ៏ធំអស្ចារ្យដែលមានកម្លាំងខ្លាំងជាងសេចក្ដីស្លាប់
និងភាពប្រចណ្ឌក៏សាហាវជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ទៀតគេចមិនផុតពីការនេះទេ។
ស្នេហាដែលមានភាពចាស់ចិត្តគំនិតមិនងាយរង្គោះរង្គើទៅណាឡើយហើយ
មានការថែរក្សាគ្នាយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកផង។ ការស្រឡាញ់យល់ចិត្តយ៉ាងស៊ីជំម្រៅរបស់ពួកគេបានធ្វើឲ្យភ្លើងស្នេហាឆេះឡើង។
III. រចនាសម្ព័ន្ធ
1. ឥទ្ធិពលនៃស្នេហា(៥-៧)
2. ភាពពេញវ័យខាងចិត្តគំនិត(៨-១០)
3. ការថែរក្សាចំណងស្នេហា(១១-១៤)
II.
ការកាត់ស្រាយ
1.
ឥទ្ធិពលនៃស្នេហា(៥-៧)
នៅខ៥តើនាងណានុ៎ះ
ដែលឡើងមកពីទីរហោស្ថាន កំពុងផ្អែកលើអ្នកស្ងួនសំឡាញ់របស់នាងដូច្នេះ។អញបានបណ្តាលឲ្យឯងមានសេចក្តីស្រឡាញ់នៅ
ក្រោមដើមសារី ជាទីដែលម្តាយឯងបានឈឺនឹងសំរាល
ជាទីដែលអ្នកឈឺនឹងសំរាលបានបង្កើតឯងមក។ នៅទីនេះវាជារូបភាពដូចជាគូរស្នេហ៍កំពុងបណ្ដើរគ្នាកៀកកើយគ្នាដំរងឆ្ពោះមកកាន់ផ្ទះនារីនោះពាក្យថាតើនាងណានុះបានបញ្ជាក់នៅជំ(៣:៦)គឺកូនក្រមុំរបស់ស្ដេចសាឡូម៉ូនដែលលោកបានយកគ្រែស្នែងទៅទទួលនាងពីទីរហោស្ថានឬវាលមានស្មៅខៀវខ្ចីមកក្នុងរាជវាំងដែលមានភាពស្ដុកស្ដុម។
សូម្បីនៅ(៦:១០)ក៏ប្រាប់ថានាងមានរូបឆោមដូចជាពន្លឺព្រះអាទិត្យដែលចាប់ផ្ដើមរះចែងចាំងតាំងពីពេលព្រឹកចឹង។
ពាក្យថាផ្អែកស្មានៅទីនេះមានន័យថាការរួមដំណេកជាមួយគ្នាដោយចិត្តនឹងចិត្តស្ម័គ្រស្មោះចំពោះគ្នា។
ឧទាហរណ៍ដូចជាប្ដីប្រពន្ធក្រោយដែលពួកគេបានរៀបការជាមួយគ្នារួចហើយ ពួកគេធ្វើដំណើរទៅកន្លែងដែលអាចសង់សេចក្ដីស្នេហាជាមួយគ្នាដោយគ្មានអ្នកណាមករំខានគឺ
ក្រេបទឹកឃ្មុំជាមួយគ្នាតែពីនាក់ចឹង គ្មានអ្នកទីបីមកធ្វើជាឆ្អឹងទទឹងកពួកគេពួកគេអាចមានក្ដីសុខតែពីនាក់។
ចំណែកនៅ ខ៦សូមប្តិតខ្ញុំម្ចាស់និត្យនៅព្រះទ័យទ្រង់ដូចជាត្រាគឺជាស្នាមត្រានៅលើព្រះពាហុទ្រង់ផងដ្បិតសេចក្តីស្រឡាញ់មានកំឡាំង
ដូចជាសេចក្តីស្លាប់ហើយសេចក្តីប្រចណ្ឌក៏សាហាវ
ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយជំហួលនៃសេចក្តីនោះក៏ជាជំហួលនៃភ្លើងជាអណ្តាតភ្លើងយ៉ាងសហ័សដែលមកព្រះ។នារីនោះបានសុំឲ្យគូរស្នេហ៍នាងប្ដិតរូបនាងឲ្យជាប់ក្នុងដួងចិត្ត
មានន័យថានាងចង់ឲ្យបុរសនឹងមានរូបនាងក្នុងកែវភ្នែកទោះបិទឬបើកសូមឃើញរូបនាងជានិច្ច ធៀបរូបនាងដូចជាត្រាគឺត្រាគេប្រើសម្រាប់អ្វីដែលសំខាន់ដូចជាការធ្វើប្លង់ដីធ្លីសំបុត្រកំណើត
គឺវាសំខាន់បោះកន្លែងណាជាប់រហូតមិនងាយរលុបបានទេហេតុនេះបាននាងចង់ឲ្យរូបដូចជាត្រាដែលបោះជាប់នឹងដួងចិត្តរបស់គូរស្នេហ៍។
នៅ(លោកុប្បត្តិ៣៨:១៨)បាននិយាយពីការបោះត្រាលើរបស់អ្វីមួយវាជាការគ្រប់គ្រងជាកម្មសិទ្ធផ្ដាច់មុខ
ដូចជាយើងយករបស់ទៅបញ្ចាំនៅហាងគេនឹងធ្វើការបោះត្រា ដើម្បីជាការចំណាំថាជារបស់យើងបញ្ចាំគេសិន។
មួយទៀតដូចជាយើងយកម៉ូតូទៅផ្ញើនៅកន្លែងទទួលផ្ញើគេ នឹងសរសេរពីលេខសំបុត្រតែគេឲ្យមួយចំហើយនឹងកើបជាប់ម៉ូតូមួយចំហៀងចឹងជាចំណាំដើម្បីកុំឲ្យមានការភាន់ប្រឡំរបស់គេ។
ពួកគេបាននឹកចាំគ្រាដែលពួកគេបានសាងស្នេហាជាមួយគ្នា
នៅក្នុងសួនច្បារដ៏ស្រស់ត្រកាលដោយសារឥទ្ធិពលនៃសេចក្ដីស្នេហា បានចងភ្ជាប់ចិត្តគ្នាយ៉ាងស្អិតរមួតបំផុត
ក៏មានអំណាចដូចជាសេចក្ដីស្លាប់មានន័យថាមនុស្សទាំងប្រុសទាំងស្រីមិនអាចគេចផុត ពីសេចក្ដីស្នេហាដែលនឹងត្រូវកើតមានដល់ជីវិតគេដូចជាសេចក្ដីស្លាប់ចឹងគ្មានអ្នកអាចគេចរួចពីការស្លាប់នោះទេ។
ស្នេហាពិតតែងទាមទារក្លាយជាកម្មសិទ្ធិរវាងពួកគេទាំងពីរគ្មានអ្វីអាចបញ្ឍប់ភ្លើងស្នេហ៍ពួកគេបានទេ។
នៅខ៧ណាក៏មិនអាចនឹងពន្លត់សេចក្តីស្រឡាញ់បានឡើយទឹកជំនន់នឹងពន្លិចក៏មិនបានដែរទោះបើអ្នកណានឹងចំណាយទ្រព្យសម្បត្តិនៅផ្ទះខ្លួនអស់រលីងឲ្យបានសេចក្តីស្រឡាញ់គង់តែអ្នកនោះនឹងត្រូវបានសេចក្តីមើលងាយទទេៗវិញ។ខនេះបានប្រាប់ថាអំណាចនៃស្នេហាដូចជាភ្លើងដែលឆេះដោយស្ពានធ័រឆេះរហូតទោះជាមានទឹកជន់ដូចជាទឹកសមុទ្រក៏មិនអាចពន្លត់ស្នេហានោះបានដែរ
វាខ្លាំងខ្លាំមែនទែន(ទំនុកកំកើង១០៧:២៣)ទឹកច្រើនប៉ុណ្ណាក៏មិនអាចរារាំង
ឥទ្ធិពលនៃសេចក្ដីស្នេហាពិតរបស់បុរសនារីមួយគូរដែរ។ ស្នេហាពិតនោះអាចជំនាស់គ្រប់បញ្ហាដែលកើតមានបណ្ដាលឲ្យមានការបាក់បែក។
មានមនុស្សជាច្រើនបានប្រើទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីទិញសេចក្ដីស្នេហាតែមិនបានទទួលនូវស្នេហាពិតប្រាកដ
ដូចចិត្តដែលខ្លូនប៉ងនោះទេ។
ឧទារហណ៍មានអ្នកមានមួយចំនួនគេបានប្រើលុយដើម្បីទិញសេចក្ដីស្នេហាពីនារីវ័យក្មេងពួកគេទិញបានតែមិនមែនជាស្នេហាពិតដែលចេញ
ពីបេះដូងរបស់នារីនោះមួយរយភាគរយគឺគេគ្រាន់តែចង់បានទ្រព្យសម្បត្តិ
លុយកាក់ប៉ុណ្ណោះចុងក្រោយស្រីក្មេងៗទាំងនោះក៏រតចោលអ្នកមានអស់គ្មានទទួលបានចិត្តថ្លើមនាងទេ។
ស្នេហាដ៏ពិតមិនអាចប្រើទ្រព្យសម្បត្តិមាសប្រាក់ សំភារៈមកទិញបានទេគេប្រើចិត្តនឹងចិត្តទិញទើបាន។
ក៏មានអ្នកខ្លះគេបានចោទជាសួរថាតើស្នេហាជាអ្វី? មានអ្នកខ្លះបានឆ្លើយថាស្នេហាគឺជាការដែលមនុស្សនឹងមនុស្សស្រីមានចិត្តលើគ្នា
ព្រមទទួលគ្នាបើកចិត្តសាកល្បងស្រឡាញ់គ្នាហើយ អ្នកខ្លះទៀតគេថាស្នេហាគឺជាថ្នាំម៉្យាងដែលអាចធ្វើឲ្យមនុស្សរស់នឹងស្លាប់បានក៏ឲ្យមនុស្សកើតទុក្ខ
ឈឺចាប់ខ្ទាចខ្ទំគ្រាមគ្រាអាចទៅជាឆ្កួតបាន នឹងស្នេហាអាចធ្វើសប្បាយរីករាយមើលអ្វីក៏ឃើញស៊ីជម្ពូដែរគឺគេឃើញពិភពលោកនេះស្រស់ស្អាតណាស់ពេលគេមានស្នេហា។
ដូច្នេះ៥-៧ បានបង្ហាញពីឥទ្ធិនៃស្នេហាវាពិតជាមានអំណាចអស្ចារ្យអាចធ្វើមនុស្សរស់និងស្លាប់បានដែលគ្មានមនុស្សណាម្នាក់អាចគេចផុតពីសេចក្ដីស្នេហាដូចជាមិនអាចគេចពីសេចក្ដីស្លាប់បានដែរ។
2. ភាពពេញវ័យខាងចិត្តគំនិត(៨-១០)
នៅខ៨យើងមានប្អូនស្រី១មិនទាន់ដុះដោះនៅឡើយតើយើងនឹងធ្វើយ៉ាងណាចំពោះប្អូនយើងនៅថ្ងៃដែលមានគេមកដណ្តឹង
នៅត្រង់កន្លែងនេះនាងបានរំលឹកពីសំដីបងប្រុសនាងក្នុងកាលដែលនាងមានភាពជំទង់ក្មេងខ្ចីនៅឡើយ
គាត់ព្យាយាមបង្រៀនអប់រំលុតដុំជួយឲ្យនាងមានចរិករឹងមាំអាចការពារភាពបរិសុទ្ធពីពួកមនុស្សប្រុសសាមាន់បាន។
គាត់បានគិតពីបញ្ហាថាបើសិនជាមានអ្នកណាមកញ៉ែប្អូនស្រីនោះនាងអាចការពារខ្លួនមិនធ្វើអ្វីដេលខុសក្រមសីលធម៌ជាកូនស្រីឡើយ។
ខ ៩បើនាងជាកំផែង យើងនឹងធ្វើប៉មពីប្រាក់នៅពីលើបើសិនជានាងជាផ្ទាំងទ្វារ
នោះយើងនឹងធ្វើក្របពីឈើតាត្រៅឲ្យនាង។
បើនាងរឹងមាំដូចជាកំផែងក្រុងនោះបងនាងនឹងលើកដំកើងនាង
តែបើនាងខ្សោយដូចជាផ្ទាំងទ្វារនោះគាត់នឹងការពារជាពិត។
នាងបានការពាររក្សាភាពបរិសូទ្ធរហូតដល់វ័យចាស់ខាងចិត្តគំនិតនោះនាងទទួលបានស្នេហាពិត។
មានបុរសមា្នក់គាត់មានប្អូនស្រីតែមួយក្រោយដែលឪពុកម្ដាយរបស់គាត់ស្លាប់ចោលទៅគាត់ត្រូវការខុសត្រូវមើលថែប្អូនស្រីគាត់ទាំងធ្វើជាម្ដាយផងឪពុកផងដើម្បីការពារអប់រំប្រដៅក្នុងការជួយឲ្យជីវិតនាងពេលធំឡើងមានទាំងចរិយាមាយាថល្អភាពថ្លៃថ្នូរសមនារីដែលមនុស្សជាច្រើនត្រូវការចង់បាននាង។
នៅ១០ឯខ្ញុំជាកំផែងពិត
ដោះរបស់ខ្ញុំជាប៉មហើយតាំងពីនោះខ្ញុំនៅចំពោះព្រះនេត្រទ្រង់
ដូចជាអ្នកដែលបណ្តាលឲ្យមានសេចក្តីសុខ នាងបានថានាងដូចជាកំផែនដ៏ពិតមានន័យថានាងមានភាពចាស់ទុំខាងគំនិត
រឹងមាំមិនងាយនឹងចាញ់បញ្ឆោតប្រុសណាទេមុខនឹងនាងធ្វើនោះតែងគិតពិចារណាយ៉ាងហ្មត់ចត់ក្រោយមកនាងបានទទួលសេ្នហាពីស្ដេចសាឡូម៉ូនជាស្នេហាមានភាពចាស់គំនិតហើយ
តែងធ្វើឲ្យមានភាពរីករាយចិត្តកក់ក្ដៅមានសុភមង្គលផង
មានទំនួលខុសត្រូវចំពោះទង្វើដែលខ្លួនបានធ្វើ។
3. ការថែរក្សាចំណងស្នេហា(១១-១៤)
នៅខ១១ស្តេចសាឡូម៉ូនទ្រង់មានចំការទំពាំងបាយជូរនៅត្រង់បាល-ម៉ូនទ្រង់បានប្រវាស់ទៅឲ្យពួកអ្នកដទៃធ្វើដែលពួកនោះគ្រប់ៗគ្នាត្រូវនាំយកប្រាក់១ពាន់ដួងមកថ្វាយដើម្បីឲ្យបានផលចំការនោះ
ខ១២ឯចំការដែលជារបស់ផងខ្ញុំម្ចាស់ នោះនៅខាងមុខខ្ញុំម្ចាស់នេះហើយឯទ្រង់
ឱសាឡូម៉ូនអើយទ្រង់នឹងបានប្រាក់១ពាន់នោះហើយពួកអ្នកដែលធ្វើចំការនឹងបានដល់២រយដែរ។
មានអ្នកមានម្នាកើគាត់មានចំការនៅតាមដងភ្នំគាត់បានជួលកម្មករជានាក់ដើម្បីឲ្យទៅ នៅចាំមើលថែចំការដែលមានផលយ៉ាងល្អអ្នកមាននោះបង្គាប់ឲ្យកម្មករទាំងអស់មើលថែការពារឲ្យបានល្អដើម្បីកុំឲ្យមានសត្វណាចូលមកបំផ្លាញបានដូចគ្នសដែរ
ស្ដេចសាឡូម៉ូនបានចំណាយទ្រព្យធនយ៉ាងច្រើន
ដើម្បីថែរក្សានារីដែលគាត់បានស្រឡាញ់ដូចជាការមើលថែចំការទំពាំងបាយជូរដោយកម្មករជាច្រើន។
ចំការនោះ គឺជានារីដែលជាកម្មសិទ្ធរបស់គាត់តែម្នាក់គត់ពួកគេបានប្រកបជាមួយគ្នាយ៉ាងមានសេចក្ដីសុខសុភមង្គលជាមួយគ្នា។
លើសពីនេះនៅខ១៣ឱនាងដែលអាស្រ័យនៅក្នុងសួនអើយពួកភឿនរង់ចាំស្តាប់សំឡេងឯងសូមឲ្យអញបានឮផង
ស្ដេចសាឡូម៉ូនបាននាំភឿនមិត្តរបស់គាត់ទៅជួបនឹងនារីដែលគាត់បានស្រឡាញ់នៅ ឯជនបទដែលនាងរស់នៅក្នុងចំការទំពាំបាយជូរហើយពាក្យថាសូមឲ្យអញបានឮនេះនៅ(២:១៤)បានប្រាប់ស្ដាប់ដោយមិនបានឃើញគឺនៅទីលាក់កំបាំងនៅ(យេរេមា៤៨:២៨)ក៏បន្ថែមទៀតថាសំឡេងចេញពីក្រហែងថ្ម។ ខ១៤ឱស្ងួនសំឡាញ់របស់ខ្ញុំម្ចាស់អើយសូមឆាប់ៗធ្វើដូចជាប្រើសឬក្តាន់ស្ទាវនៅលើភ្នំគ្រឿងក្រអូបទៅ។
ប្រើសឬក្ដាន់ស្ទាវគឺជាសត្វដែលមានកំម្លាំងពេញរត់លឿនហេតុនាងចង់ឲ្យគូរស្នេហ៍សប្បាយរីករាយក្នុងអំណាចស្នេហារបស់ពួកគេ។
នៅសុភាសិត៥:១៩ក៏បន្ថែមពីការសប្បាយរបស់គេតែពីនាក់។
V. សរុបសេចក្ដី
តើធ្វើដូចម្ដេចទើបអាចជោគជ័យស្នេហាពិតបាន?
ដើម្បីអាចសំរេចនូវភាពជោគជ័យនៃស្នេហាពិតបានត្រូវការកំម្លាំងជំរុញនៃស្នេហារវាងគ្នា
ឆេះឡើងជាមួយគ្នាដោយភ្លើងក្ដៅគគុករោលរាលពេញខ្លួនប្រាណដែល គ្មានអ្វីអាចពន្លត់ឬបញ្ឍប់បានទេ
ទោះជាទឹកសមុទ្រក៏មិនអាចបំបែកភ្លើងស្នេហ៍បានដែរ។ ស្នេហានោះជាស្នេហានៃភាពពេញវ័យគេធ្វើអ្វីគេមានការពិចារណាថ្លើងថ្លែងយ៉ាងស៊ីជំរៅណាស់មិនមែនដូចជាស្នេហាភ្លើងចំបើងដែលឆេះតែមួយភ្លែតរួចក៏រលត់បាត់នោះទេ
គឺមានភាពរឹងមាំចេះរក្សានឹងការពារគ្នាទៅវិញទៅមកផ្ដល់តម្លៃ កត្តិយសភាពថ្លៃថ្នូរ ។
VI. ទេវសាស្រ្ត
ព្រះជាម្ចាស់: ព្រះជាម្ចាស់:
ទ្រង់តែងចំណាយទាំងកំម្លាំងនឹងបំណងព្រះហឬទ័យទុកដាក់ថែរក្សាចំពោះមនុស្សដែលទ្រង់មានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅដល់គេ
គ្មានអ្វីដែលអាចបំផ្លាញភ្លើងស្នេហ៍របស់ទ្រង់មានចំពោះរាស្រ្តបានទេ(៦-៧)។ ដោយព្រោះសេចក្ដីស្រឡាញ់នឹងហើយបានជាទ្រង់មិនបានសំចៃទុកសូម្បីតែព្រះរាជបុត្រាទ្រង់តែមូយទ្រង់បានបញ្ជូនឲ្យមកផែនដី
ដើម្បីថែរក្សាកាពារដឹកនាំមនុស្សឲ្យបានត្រឡប់មកក្នុងសេចក្ដីស្រឡាញ់ទ្រង់វិញ(យ៉ូហាន៣:១៦)។
មនុស្ស:
គេព្យាយាមប្រើទ្រព្យសម្បត្តិដែលគេមានដើម្បីថែរក្សាមនុស្សជាទីស្រឡាញ់របស់គេឲ្យមានសុត្តិភាព
សេចក្ដីសុខ មានសុភមង្គលហើយគេប្រាថ្នា
ចង់បាននៅក្បែរនែបនឺតដោយភ្លើងស្នេហ៍របស់គេជាមួយគ្នា
ក៏ឃើញភាពចាស់ចិត្តគំនិតខាងស្នេហា។
មនុស្សមិនដែលរក្សាសេចក្ដីស្នេហារបស់ពួកគេបានរហូតនោះទេ។
ភ្ជាប់ទៅសញ្ញាថ្មីនឹងព្រះគ្រីស្ទ:យើងឃើញពី
ទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះមានអំណាចខ្លាំងដូចជាសេចក្ដីស្លាប់ដែលចាក់ចូលទៅក្នុងជីវិតរបស់មនុស្សឲ្យទទួលយកសេចក្ដីស្រឡាញ់នោះសេចក្ដីស្រឡាញ់ទ្រង់ពិតជាគ្មានអ្វីប្រៀបផ្ទឹមស្មើបានទេ
ហើយក៏អ្វីអាចបញ្ឍប់ទ្រង់មិនឲ្យស្រឡាញ់មនុស្សបានដែរ ទ្រង់សុខចិត្តលះបង់ព្រះជន្មទ្រង់សម្រាប់លាងអំពើបាបរបស់មនុស្សទាំងអស់
ទ្រង់ជាអ្នកផ្សៈផ្សាទំនាក់ទំនងស្នេហារវាងមនុស្សនឹងព្រះឡើងវិញ(កូល៉ុស១:២០)។
ព្រះអង្គបានធ្វើការជាច្រើនដែលបង្ហាញពីក្ដីស្រឡាញ់ទៅកាន់មនុស្សគ្រប់ជាតិសាសន៍។
VII. អនុវត្តន៍
ក្នុងនាមយើងជាកូនព្រះអង្គយើងអាចឃើញក្ដីស្រឡាញ់របស់ទ្រង់ខ្លាំងខ្លាំបានគឺតាមរយៈការនៅជាប់ខ្ជាប់ខ្ជួនជាមួយព្រះហើយឥទ្ធិពលសេចក្ដីស្រឡាញ់របស់ព្រះជំរុញឲ្យទ្រង់ធ្វើការការលះបង់ព្រះជន្មសម្រាប់យើងជាមនុស្សមានបាបមិនសមទទួលការប្រោសលោះពីទ្រងសោះតែដោយព្រះគុណនឹងសេចក្ដីស្រឡាញ់ដ៏ធំឧត្តមជួយឲ្យយើងមានសេរីភាពរួចពីទោសកំហុស។
ព្រះអង្គជាព្រះដែលមិនដែលច
ឯសារយោង
1.
ព្រះគម្ពីរបរិសុទ្ធ
2.
ព្រះគម្ពីរសម្រាប់សិក្សា
3.
ស្ពានចម្លងអត្ថាធិប្បាយព្រះគម្ពីរសញ្ញាចាស់និងសញ្ញាថ្មី
4.
វចនានុក្រមសម្រាប់សិក្សាព្រះគម្ពីរ
5.
សៀវភៅគន្ថៈអធិប្បាយព្រះគម្ពីរ
0 Comments