សេចក្តីផ្តើម
មានគ្រួសារជាគ្រួសារគ្រីស្ទានមួយ
ដែលមានជីវភាពធូរធារនៅក្នុងភូមិ គឺពួកគាត់បាន
ប្រកបមុខរបរបរជាច្រើន ទាំងមានចិញ្ចឹមសត្វ និង មានមុខរបស់ផ្សេងៗទៀតជាច្រើន។ គាត់មានកូន៤នាក់ ស្រី២ ប្រុស២ ទាំងមានម្ដាយ មានវ័យចំណាស់ បានរស់នៅជុំគ្នាចំនែកប្ដីរបស់គាត់ជាមនុស្សម្នាក់ ដែលល្អខ្លាំងមែនទែន គាត់ជាមនុស្សម្នាក់ដែលស្លូតត្រង់ មានទឹកចិត្ដល្អ ចេះជួយអ្នកដ៏ទៃ គោរពស្រលាញ់អ្នកជិតខាង គាត់មានការលៈបង់ចំពោះអ្នកជិតខាងរបស់គាត់ ទាំងអ្នកផ្សេងៗទៀត ជាច្រើនដែលគេ គោរពស្រលាញ់រាប់អានគាត់ជាច្រើនដែរ។ តែមានថ្ងៃមួយ ជាអកុសលប្ដីរបស់គាត់ មានជំងឺក៏ស្លាប់ភ្លាមទៅ មួយរយៈពេលយ៉ាងខ្លី ដែលគាត់មិនទាន់បានព្យាយាមព្យាបាល នឹងបានមើលថែរប្ដីរបស់គាត់ឲ្យអស់ចិត្ដ គាត់អស់សង្ឃឹមយ៉ាងខ្លាំង។ មួយរយៈពេលប្ដីរបស់គាត់ក៏បានយកទៅបញ្ចុះ ពេលដែលប្ដីរបស់គាត់បានបញ្ចុះមិនទាន់ចប់សព្វគ្រប់ផង កូនប្រុសពៅរបស់គាត់ក៏កើតមានជំងឺគ្រុនឈាមក៏ គាត់បានយកទៅព្យាបាលនៅ មន្ទីពេទ្យ ពេលកូនប្រុសពៅរបស់គាត់បានជានោះ ពេលមកដល់ផ្ទះកូនប្រុសទី២ កើតមានវិញ្ញាណមកបន្លាច ធ្វើឲ្យគាត់មានការភ័យខ្លាច ដោយសារភាពតក់ស្លុតនិងមានភាពភ័យខ្លាច គាត់ក៏បានយកទៅព្រះសង្ឃដើម្បីព្យាបាលក៏បានជា ក្រោយមកទៀត ក៏មានម្ដាយចាស់ជរាម្នាក់ ក៏បានដួលបែកក្បាលជង្គង់ ក៏បានយកទៅទេព្យទាំងយប់ ពេលបានព្យាបាលបានជាហើយមួយរយៈពេលក៏បានជានោះ ស្រី្ដខ្លួនគាត់ផ្ទាល់ក៏មានជំងឺប្រចាំខ្លួនទៀត កូនស្រីច្បងរបស់គាត់ក៏មានជំងឺទៀត តែមួយ រយៈពេលខ្លី អ្វីៗដែលគ្រួសាររបស់ស្រី្ដមានក៏ត្រូវរលាយបាត់អស់គ្មានសល់សួម្បីតែម្ហូនអាហារក៏គ្មានផង សូម្បីសម្លៀបបំពាក់ក៏ធ្លុះមុខធ្លុះក្រោយ គាត់រស់នៅយ៉ាងលំបាក់សូម្បីតែ សាច់ញ្ញាតិក៏មិនសូវមានអ្នករាប់រកដែរព្រោះតែគ្រួសារក្រីក្រ។ នៅក្នុងរឿងនេះគឺវា មានភាពស្រដៀងគ្នាទៅនឹងរឿងរបស់លោកយ៉ូបដែរ ដែលបានជួបនូវការវិនាស យើងក៏មិនបានដឹងថា ហេតុអ្វីបានជាគ្រួសារនេះ បានជួបនូវបញ្ហានេះឡើយ? ហើយនៅក្នុងរឿងរបស់យ៉ូបនៅក្នុងអត្ដបទនេះ យើងក៏មានសំនួរសួរថា៖
ប្រកបមុខរបរបរជាច្រើន ទាំងមានចិញ្ចឹមសត្វ និង មានមុខរបស់ផ្សេងៗទៀតជាច្រើន។ គាត់មានកូន៤នាក់ ស្រី២ ប្រុស២ ទាំងមានម្ដាយ មានវ័យចំណាស់ បានរស់នៅជុំគ្នាចំនែកប្ដីរបស់គាត់ជាមនុស្សម្នាក់ ដែលល្អខ្លាំងមែនទែន គាត់ជាមនុស្សម្នាក់ដែលស្លូតត្រង់ មានទឹកចិត្ដល្អ ចេះជួយអ្នកដ៏ទៃ គោរពស្រលាញ់អ្នកជិតខាង គាត់មានការលៈបង់ចំពោះអ្នកជិតខាងរបស់គាត់ ទាំងអ្នកផ្សេងៗទៀត ជាច្រើនដែលគេ គោរពស្រលាញ់រាប់អានគាត់ជាច្រើនដែរ។ តែមានថ្ងៃមួយ ជាអកុសលប្ដីរបស់គាត់ មានជំងឺក៏ស្លាប់ភ្លាមទៅ មួយរយៈពេលយ៉ាងខ្លី ដែលគាត់មិនទាន់បានព្យាយាមព្យាបាល នឹងបានមើលថែរប្ដីរបស់គាត់ឲ្យអស់ចិត្ដ គាត់អស់សង្ឃឹមយ៉ាងខ្លាំង។ មួយរយៈពេលប្ដីរបស់គាត់ក៏បានយកទៅបញ្ចុះ ពេលដែលប្ដីរបស់គាត់បានបញ្ចុះមិនទាន់ចប់សព្វគ្រប់ផង កូនប្រុសពៅរបស់គាត់ក៏កើតមានជំងឺគ្រុនឈាមក៏ គាត់បានយកទៅព្យាបាលនៅ មន្ទីពេទ្យ ពេលកូនប្រុសពៅរបស់គាត់បានជានោះ ពេលមកដល់ផ្ទះកូនប្រុសទី២ កើតមានវិញ្ញាណមកបន្លាច ធ្វើឲ្យគាត់មានការភ័យខ្លាច ដោយសារភាពតក់ស្លុតនិងមានភាពភ័យខ្លាច គាត់ក៏បានយកទៅព្រះសង្ឃដើម្បីព្យាបាលក៏បានជា ក្រោយមកទៀត ក៏មានម្ដាយចាស់ជរាម្នាក់ ក៏បានដួលបែកក្បាលជង្គង់ ក៏បានយកទៅទេព្យទាំងយប់ ពេលបានព្យាបាលបានជាហើយមួយរយៈពេលក៏បានជានោះ ស្រី្ដខ្លួនគាត់ផ្ទាល់ក៏មានជំងឺប្រចាំខ្លួនទៀត កូនស្រីច្បងរបស់គាត់ក៏មានជំងឺទៀត តែមួយ រយៈពេលខ្លី អ្វីៗដែលគ្រួសាររបស់ស្រី្ដមានក៏ត្រូវរលាយបាត់អស់គ្មានសល់សួម្បីតែម្ហូនអាហារក៏គ្មានផង សូម្បីសម្លៀបបំពាក់ក៏ធ្លុះមុខធ្លុះក្រោយ គាត់រស់នៅយ៉ាងលំបាក់សូម្បីតែ សាច់ញ្ញាតិក៏មិនសូវមានអ្នករាប់រកដែរព្រោះតែគ្រួសារក្រីក្រ។ នៅក្នុងរឿងនេះគឺវា មានភាពស្រដៀងគ្នាទៅនឹងរឿងរបស់លោកយ៉ូបដែរ ដែលបានជួបនូវការវិនាស យើងក៏មិនបានដឹងថា ហេតុអ្វីបានជាគ្រួសារនេះ បានជួបនូវបញ្ហានេះឡើយ? ហើយនៅក្នុងរឿងរបស់យ៉ូបនៅក្នុងអត្ដបទនេះ យើងក៏មានសំនួរសួរថា៖
សំនួរស្នូល
ហេតុអ្វីបានជាមនុស្សសុចរិតត្រូវទទូលការរង់ទុក្ខ
ឬយ៉ូបជូបទុក្ខលំបាក?
ហើយហេតុអ្វីបានជាលោកយ៉ូបត្រូវបាត់បង់កូន និង ទ្រព្យសម្បត្តិ?
ការកាត់ស្រាយ
I. ទុក្ខលំបាកលើកទីមួយរបស់លោកយ៉ូប(1:6-12)
1.
អារក្សបានទៅគាល់ព្រះជាម្ចាស់(1:6
-8)
មានពេលមួយកូនព្រះបានទៅគាល់ព្រះ
សាតាំងក៏បាននៅទីនោះដែរ ព្រះជាម្ចាស់បានសួរសាតាំងថា មកពីណា សាតាំងក៏បានឆ្លើយថាមកចុះឡើងលើផែនដី
ទ្រង់ក៏បានសរសើរពីយ៉ូបប្រាប់ដល់សាតាំងថា យ៉ូបគាត់ជាអ្នកបម្រើដ៏គ្រប់លក្ខណ៏
គាត់ទៀងត្រង់ ទាំងកោតខ្លាចដល់ព្រះ ហើយទាំងជាសចេញពីសេចក្ដីអាក្រក់ផង។ នៅទីនេះក៏បានបង្ហាញឲ្យឃើញថា
អារក្សវាបានឆ្លើយថា វាថាចុះឡើងលើផែនដី គឺមានន័យថា
វាមានភាពអន្ទះសារចុះឡើងរកកូនព្រះមួយណាដែលវានិងអាចទាយឲ្យមកធ្លាក់ក្នុងសេចក្ដីល្បួងបាន
១ពេត្រុស៥:៨
«ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ
អារក្សជាខ្លាំងសត្រូវរបស់អ្នករាល់គ្នាវាតែងដើរក្រវែលនិងក្រហឹមដូចជាសិង្ហដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន។
អារក្សសាតាំងវាចាំតែឃ្លាំមើលរាស្រ្ដ របស់ផងព្រះជាម្ចាស់
អ្នកណាដែលមានភាពមិនស្មោះត្រង់ ហើយនិងអ្នកដែលសេចក្ដីសុចរិត។ ពេលដែលវាបានដឹងហើយ
វានិងគិតរកតែកំហុសនិងចោទប្រកាន់ ដើម្បីនិងចាប់កំហុសរបស់មនុស្សតែប៉ុណ្ណោះ។ ហេតុអ្វីបានជាព្រះជាម្ចាស់ទ្រង់បានសួរអារក្សពីយ៉ូប
ហើយទ្រង់បានបង្ហាញ ពីលក្ខណៈរបស់យ៉ូបឲ្យអារក្សបានដឹង? ពិព្រោះថា «
កំពុងស្វែងរកកហុសគាត់ដែរឬទេ?» ព្រះជាម្ចាស់ត្រង់នេះក៏ចង់បង្ហាញ អ្វីដែលទ្រង់ប្រទានពរដល់យ៉ូបនោះ
វាជាការមួយដែល ត្រឹមត្រូវពិតប្រាកដដែលចេញសេចក្ដីជំនឿរបស់គាត់។
នៅទីនេះ មានរឿងមួយ មាននារីម្នាក់
មានគ្រួសារក្រីក្រ មិនមានឪពុកទេ មានតែម្ដាយមានជំងឺ ដេកនៅលើកន្ទេល
ហើយផ្ទះបានជួលគេរស់នៅទៀត ដោយព្រោះតែភាពក្រក្រីពិបាកពេក ហើយនាងខិតខំស្វែងរកការងារធ្វើបានសមរម្យតែមិនមានកាងារណាសំរាប់នាងសោះ
នាងក៏បានទៅធ្វើការនៅកន្លែងមួយគឺ កន្លែងម៉ាស្សា ក្រោយមកនាងបានធ្វើការបានមួយរយៈពេល
ក៏មានបុរសម្នាក់មានចិត្ដមិនល្អ ក៏បានប្រើកាយវាកាមិនមិនសមរម្យដាក់នាង
មិនផ្ដល់តម្លៃឲ្យនាង នាងក៏ស្ដីបន្ទោសដល់ភ្ងៀវនោះ ពេលនោះភ្ងៀវនោះក៏ខឹង
ក្រោយមានបុរសម្នាក់ដែល ជាគូរដណ្ដឹងរបស់មិត្ដរបស់គេ
បានចាប់ចិត្ដស្រលាញ់ដល់នាងដែលជាស្រីម៉ាស្សា ។ បុរសដែលបានខឹងនិងនាង
ក៏បានរករឿងដល់នាង ក៏បានទៅប្រាប់ គូដណ្ដឹងស្រី
ធ្វើឲ្យនាង បានខឹងយ៉ាងខ្លាំងពេលដឹងថា គូរដណ្ដឹងរបស់ខ្លួនបានទៅស្រលាញ់ស្រីម្នាក់ ផ្សេងៗ ដែលជាស្រីម៉ាស្សាម្នាក់នោះ
ក៏បានទៅរករឿងស្រីក្រីក្រនោះ ក៏បានឲ្យប្រាក់ទៅថៅកែឲ្យបណ្ដេញនាងចេញពីកន្លែងធ្វើការ
ហើយស្រីដែលជាគូដណ្ដឹងបានទៅជេរស្ដីនាងដល់ផ្ទះជាមួយម្ដាយដេកឈឺជរានៅផ្ទះទៀត
ដោយព្រោះចិត្ដគំនិតអាក្រក់របស់អ្នកមាន ដែលចង់ធ្វើបាបនាង ក៏បានធ្វើឲ្យនាងបានបង់ការងារ
និងរង់នូវភាពអាម៉ាស សម្រក់ទឹកភ្នែកទាំងម្ដាយទាំងកូនដោយព្រោះ ភាពក្រីក្រគ្មានទីពឹង។
តាមរយៈសាច់រឿងនេះក៏
មានភាពស្រដៀងគ្នាបុរសដែលអាក្រក់មានចិត្ដស្រដៀងគ្នាទៅនឹងភាពច្រណែន និងចិត្ដឈ្លាននីស
អាក្រក់របស់អារក្សដែរ គឺនៅមិនសុខទេពេលអ្នកដែលគេស្អប់ ត្រូវតែធ្វើបាបឲ្យអស់ចិត្ដរបស់គេតាមអ្វីដែលគេចង់ធ្វើ។
ចំនែកអារក្សចិត្ដរបស់វាគឺលើសជាង មនុស្សអាក្រក់នោះទៅទៀត គឺវាក៏មិនសប្បាយចិត្ដជាមួយនិងភាពសុខសាន្ដរបស់កូនរបស់ព្រះ
វាតែងទាស់ប្រឆាំងនិងព្រះ ហើយជាមួយមនុស្សជានិច្ច។
តែព្រះជាម្ចាស់ទ្រង់ជ្រាប់ពីកិច្ចការ និង គំនិតរបស់អារក្ស ហើយក៏ទ្រង់ជ្រាប់ពីចិត្ដគំនិតរបស់រាស្រ្ដរបស់ទ្រង់ដែរ
ទោះបីជាវាពេលខ្លះបានល្បួងរាស្រ្ដរបស់ព្រះអង្គបានដ៏ដោយ
តែព្រះអង្គទ្រង់បានគ្រប់គ្រង់រាស្រ្ដរបស់ទ្រង់ឲ្យបានរួចផុតពីកំណ្ដាប់ដៃរបស់អារក្សដែរ(ម៉ាថាយ៤:២៤)។
អារក្សគ្រាន់តែជាឧបរណ៏មួយសំរាប់ព្រះប្រើវា ដើម្បីពង្រឹងសេចក្ដីជំនឿរបស់រាស្រ្ដរបស់ព្រះអង្គ។
ដើម្បីឲ្យយើងបានយល់កាន់តែស៊ីជំម្រៅថែមទៀតនោះ សូមឲ្យយើងបានយល់ពី អារក្សជាមុនសិន
គឺថា អារក្សជាវិញ្ញាណអាក្រក់វាតែងទាស់ប្រឆាំងជាមួយព្រះជាម្ចាស់
និងជាមួយមនុស្សតែវាគ្មានអំណាចអ្វីអាចទាស់ប្រឆាំងជាមួយព្រះជាម្ចាស់ឡើយ
វាក៏តែងតែធ្វើបាបមនុស្ស(ម៉ាថាយ៨:១៦,លូកា១០:១៧)។
ដូច្នេះអារក្សវាជាវិញ្ញាណមួយដែលតែងតែទាស់ប្រឆាំងជាមួយនឹងព្រះជាម្ចាស់
ហើយនឹងមនុស្សជានិច្ច។
2.
ព្រះទ្រង់អនុញ្ញាតឲ្យមានទុកលំបាក់ដល់លោកយ៉ូប(1:9-12)
យើងអាចឆ្លើយនូវសំនួរថា
ហេតុអ្វីបានជាមនុស្សសុចរិត ឬយ៉ូបបានរង់ទុក្ខ?
យើងបានឃើញពីអត្ដបទទីនេះបានបង្ហាញថា
នៅពេលដែលព្រះបង្ហាញឲ្យអារក្សបានដឹងពីយ៉ូបនោះវា មិនជឿថា
យ៉ូបជឿព្រះយ៉ាងពិតប្រាកដនោះទេ
វាក៏ជឿថាលោកបានជឿព្រះដោយដារគ្រប់យ៉ាងព្រះបានប្រទានពរដល់តែប៉ុណ្ណោះ។
ដោយសារព្រះទ្រង់ជ្រាប់ពីគំនិតនេះហើយ បានជាព្រះជាម្ចាស់ទ្រង់ចង់បញ្ជាក់ឲ្យអារក្ស
និងមនុស្សបានដឹងថា យ៉ូបមានសេចក្ដីជំនឿយ៉ាងពិតប្រាកដមែន
ដូច្នេះហើយបានជាទ្រង់បានអនុញ្ញាតិឲ្យយ៉ូបមកក្នុងអំណាចរបស់អារក្ស ដោយសារ ព្រះជាម្ចាស់ទ្រង់ជ្រាប់ពីចិត្ដគំនិតរបស់អារក្សសាតាំង
ថាវាចង់ធ្វើអ្វី មានគំនិតបែបណា ពេលដែលវាបានដឹងថា
មនុស្សម្នាក់ដែលស្រលាញ់ព្រះជាម្ចាស់អស់ពីចិត្ដនោះ វានិងមិននៅសន្ដិភាពនៅក្នុងចិត្ដគំនិតរបស់វាទេ
នេះជានិស្ស័យរបស់វាព្រោះវាជាអ្នកទាស់ប្រឆាំងជាមួយព្រះ និង ជាមួយមនុស្សវាក៏បាននិយាយទៅកាន់ព្រះជាម្ចាស់ថា
យ៉ូបបាន កោទក្លាចព្រះជាម្ចាស់ក៏ព្រោះតែ
ព្រះថែរក្សា បានប្រទានពរ មានទ្រព្យសម្បត្តិច្រើន នៅលើផែនដីតែប៉ុណ្ណោះ បើទ្រង់លូកព្រះហស្ដតែបន្ដិចនោះ
យ៉ូបនិងប្រមាថដល់ទ្រង់ជាមិនខាន់
ព្រះទ្រង់ក៏បានអនុញ្ញាតិប្រគល់យ៉ូបមកក្នុងកំណ្ដាប់ដៃរបស់អារក្ស
តែកុំឲ្យដាក់ដៃលើយ៉ូបឡើយ។ យើងបានមើលទៅក្នុង១:៩-១០
សូម្បីតែអារក្សវាដឹងថាកូនរបស់ព្រះអង្គ គឺទ្រង់ថែរក្សា ផ្គត់ផ្គង់
តាមរយៈដៃដែលគាត់បានធ្វើ ក៏មានទ្រព្យសម្បត្ដិជាច្រើនឡើង។
នៅក្នុងខនេះបានប្រាប់យើងច្បាស់ថា រាស្រ្ដរបស់ព្រះគឺទ្រង់ថែរក្សាដូចជាយ៉ូប ចឹងដែរ ទ្រង់ចំរើនព្រះពរដល់គាត់តាមរយៈ ដៃ
ការងារដែលគាត់បានប្រកបមុខរបបរជាច្រើនឡើងៗរហូតបានពេញហូហៀរដោយជីវិតរបស់គាត់ពោរពេញដោយការ គោរព្វកោទក្លាចព្រះជាម្ចាស់ ចំពោះអស់អ្នកណាដែលបានស្វែងរកទ្រង់
រស់នៅដោយមានការដឹកនាំមកពីទ្រង់។ យើងបានមើលទៅឯស្ដេចដាវីឌវិញ ព្រះ
បានជួយផ្គត់ផ្គងអ្វីខ្លះ ដាវីឌជាក្មេងម្នាក់ដែលឃ្វាលចៀម
មានអាយុតិចវ័យក្មេងតែគាត់បានស្រលាញ់គោរព្វកោទក្លាចព្រះគាត់បានយកជ័យជំនៈលើ
កូលីយ៉ាត់បានដោយសេចក្ដីក្លាហានមកពីព្រះជាម្ចាស់
គាត់បានធ្វើដោយពឹងលើព្រះនាមរបស់ទ្រង់ផ្ទាល់ ទ្រង់ក៏បានប្រទានអំណាចលើគាត់(១សាំយូអែល១៧:៣៤-៥៦)។
ព្រះជាម្ចាស់ទ្រង់មិនគ្រាន់តែ ផ្ដល់នូវកំលាំងប៉ុណ្ណោះទេ
ទ្រង់ក៏បានផ្ដត់ផ្គង់អាហារ៥០០០នាក់ ហើយគេបានបរិភោពគ្រប់គ្នាទៀតផង ដែលបានរាប់តែប្រុសៗ
ថែមទាំងសល់ទៀត ព្រះជាម្ចាស់ទ្រង់ផ្ដល់មិនត្រឹមតែអាហារប្រលឹងវិញ្ញាណទ្រង់គឺទ្រង់ផ្គង់ខាងសាច់ឈាមដែរ
គ្មានអ្វីដែលទ្រង់ធ្វើមិនបាននោះទេ(ម៉ាកុស៦:៣៤-៤៤)។
ដូន្នេះយើងត្រូវដឹងថា ព្រះនៃយើងទ្រង់ជាព្រះនៃមេត្ដាករុណា
ទ្រង់ស្រលាញ់ដល់កូនរបស់ទ្រង់ ហើយទ្រង់ក៏បានដឹង ជ្រាប់រាល់សេចក្ដីតម្រូវការរបស់យើង
ពីសេចក្ដីជំនឿ គ្រប់សកម្មភាពទាំងអស់ទ្រង់ជ្រាប់ដឹងគ្មានអ្វីអាចលាក់នឹងទ្រង់បានឡើយ
ហើយក៏គ្មានអ្នកណាអាចមកបំផ្លាញសេចក្ដីស្រលាញ់របស់ទ្រង់ចេញពីយើងបានដែរ
គឺទ្រង់គ្រប់គ្រង ទ្រង់ប្រទានពរដល់យើង គ្មានអ្នកណាអាចមកបំផ្លាញយើងបានទេ។
ដូច្នេះព្រះជាម្ចាស់ទ្រង់ជាព្រះនៃសេចក្ដីពិត
ហើយទ្រង់មានសេចក្ដីមេត្ដាករុណាជានិច្ចជាមួយរាស្រ្ដរបស់ផងទ្រង់ វាជាសេចក្ដីពិតមែន
មនុស្សម្នាក់គឺតែងមានសេចក្ដីទុក្ខលំបាក តែអាចគ្រីស្ទានជាអ្នកដែលបានដើរតាមទ្រង់
ជួបសេចក្ដីទុកលំបាកច្រើនជាងអ្នកមិនដើរតាមទ្រង់។ ដូចជាយ៉ូបចឹងដែរ
គឺគាត់បានជួបសេចក្ដីល្បួងក្នុងគ្រួសាររបស់គាត់ គឺដើម្បីបង្ហាញពីសេចក្ដីជំនឿដ៏ពិតថា
គាត់ពិតជាជឿព្រះមែន មិនមែនជំនឿដោយព្រោះទ្រព្យសម្បត្ដិនិងអ្វីៗដែលគាត់មាននោះទេ។
វាខុសទៅនឹងសេចក្ដីជំនឿរបស់ក្រុមជំនុំមួយគឺថា
រឿងក្រុមជំនុំ បងស្រីម្នាក់ជាមួយប្ដីប្រពន្ធរបស់គាត់
ពេលដែលគាត់មិនមានការងារធ្វើ គាត់តែ មកថ្វាយបង្គំព្រះ
គាត់មកដល់គាត់ក៏បានចែកចាយពីសេចក្ដីទុកលំបាក ពីជីវភាពខ្វះខាត គាត់ក៏បានលើសំណមពរសូមជួយអធិស្ឋាន
ព្រះជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយជាពិសេសគាត់មានការងារធ្វើ។ អរព្រគុណព្រះអង្គ
មួយរយៈពេលក្រោយមកគាត់ក៏បានការងារធ្វើមែន គាត់ក៏បានចូលធ្វើការងារ រោងចក្រជិតភូមិហើយ
ប្ដីរបស់គាត់ធ្វើការរោងចក្រផង អ្នកដឹកអ្នករោងចក្រផង
មួយរយៈពេលគាត់លែងឃើញមកថ្វាយបង្គំ ខ្ញុំក៏បានសួរគាត់ គាត់ថារវល់ណាស់គឺរកពេលសម្រាក់មិនមាន។
រឿងនេះក៏ផ្ទុយជាមួយនិងយ៉ូបគឺគាត់មិនធ្វើដូច្នេះឡើយ យើងមើលឃើញថា ទ្រព្យសម្បត្ដិគាត់រីកចម្រើនច្រើនឡើងមែន
តាមរយៈព្រះប្រទានពរតាមដៃដែលគាត់បានធ្វើដែរ
តែគាត់នៅតែគោរពកោតខ្លាចព្រះជាម្ចាស់ជានិច្ច។ មានពាក្យមួយនៅក្នុងខ១២ ព្រះទ្រង់មិនអនុញ្ញាតិ
ឲ្យអារក្សបានពាល់ដល់ យ៉ូបឡើយ
មានន័យថា អារក្សវាមានអំណាចក្នុងការដែល បំផ្លាញអ្វីៗដែលយ៉ូបមាន
ទ្រព្យសម្បត្ដិនិងគ្រួសាររបស់គាត់បាន តែ សិទ្ធិនៃកាបំផ្លាញរបស់អារក្សគឺ មានកំណត់
ត្រឹមតែព្រះបានអនុញ្ញាតិគឺជាជីវិតរបស់យ៉ូបផ្ទាល់ ព្រះមិនឲ្យប៉ះពាល់វាក៏គ្មានអំណាចប៉ះពាល់ដែរ។
បើអ្នកណាម្នាក់បានស្ថិតនៅក្នុងការគ្រប់គ្រង់របស់វាហើយ គឺអ្នកនោះបានពោពេញទៅ
ដោយភាពខ្មៅងងឹត ហើយវានឹងប្រើអំណាចរបស់វាក្នុងការគ្រប់គ្រង ហើយវាក៏ចង់បានឲ្យមនុស្សទាំងអស់បានទៅ
គោរពថ្វាយបង្គំវា ពេលដែលវាបានធ្វើបាបមនុស្ស
ទាស់ប្រឆាំងនឹងមនុស្សហើយឲ្យមនុស្សមកថ្វាយបង្គំវា នោះវានឹងជួយឲ្យបានប្រសើរឡើងវិញ
ឬក៏អាចធ្វើឲ្យមនុស្សនោះវិនាសបាន ដែរ។
យើងក៏អាចឆ្លុះបញ្ចាំងពីសេចក្ដីជំនឿ និងកាបម្រើប្រចាំថ្ងៃនេះវិញ តើយ៉ាងណា?
ចំពោះអ្នកដែលបានបម្រើព័ន្ទកិច្ចព្រះ ឬ អ្នកដែលបានជឿលើព្រះ ដោយសារអ្វី? យើងក៏បានដឹង
ហើយក៏បានឃើញថា អ្នកជឿព្រះខ្លះ បានទទួលជឿទ្រង់ដោយសារទ្រព្យ
និងខ្លះដោយសារទីជំរកតែប៉ុណ្ណោះ
ពេលដែលគេបានបាត់បង់ទៅគេក៏ឈប់ជឿព្រះ ឬ លែងមកថ្វាយបង្គំព្រះ
ខុសពីយ៉ូបគឺគាត់ស្មោះត្រង់ជាមួយព្រះពិតប្រាកដមែន ទ្រង់ក៏បានបង្ហាញ
ហើយក៏បានប្រើអារក្សមកបញ្ជាក់ហើយក៏ឲ្យវាបានដឹងផង។
យើងនិងមើលថាអារក្សវានឹងធ្វើអ្វីនៅពេលដែល
ព្រះបានអនុញ្ញាតិឲ្យវា? តើនៅពេលដែលព្រះជាម្ចាស់បានប្រគល់យ៉ូបមកក្នុងអំណាចរបស់អារក្ស
យ៉ូបបានបាត់បង់អ្វីខ្លះ?
II. លោកយ៉ូបត្រូវបាត់បង់កូនៗ
និង ទ្រព្យសម្បត្តិ(1:13-22)
1.
លោកយ៉ូបបាត់អ្វីៗគ្រប់យ៉ាងដែលគាត់មាន(1:13-19)
ហេតុអ្វីបានជាយ៉ូបបានបាត់ទ្រព្យសម្បត្ដិហើយនឹងកូន?
មួយរយៈពេលសោះ គ្រប់យ៉ាងត្រូវរលាយអស់ « ដូចមានពាក្យថា
អ្វីៗនៅលើលោកនេះវាមិន
V. អនុវត្តន៍
យើងអាចសួរខ្លួនឯងម្នាក់ៗសិនថា
ហេតុអ្វីបានជាយើងជឿលើព្រះយេស៊ូវ?ហេតុអ្វីបានជាយើងមកថ្វាយបង្គំព្រះ
ឬបម្រើព្រះដើម្បីអ្វី? ឬ សេចក្ដីជំនឿរបស់យើងក៏ដូចជាអ្វីដែលអារក្សបានគិតពិតមែន
គឺព្រោះតែប្រយោជន៏ផ្ទាល់ខ្លួនបានជឿព្រះ? បើសិនជាយើងជាម្នាក់ដូចយ៉ូប
ហើយបានស្ថិតក្នុងស្ថានភាពដូចយ៉ូបតើយើងនូវជឿព្រះដែរឬទេ មានការទាស់ប្រឆាំងជាមួយព្រះ?
គឺយើងបានជឿ និងដើរតាមព្រះអង្គ ត្រូវមានសេចក្ដីជំនឿដោយមានការទុកចិត្ដដល់ទ្រង់
ដោយមានការបន្ទាប់ខ្លួនជាមួយនឹងទ្រង់ ហើយក៏ជាសចេញពីសេចក្ដីអាក្រក់ដែរ
ក្នុងនាមយើងជាអ្នកដែរតាមព្រះយើងអាចនិយាយថា គ្មានអ្នកណាដែលសុខស្រួលរហូតនោះទេ
សំខាន់ជឿដោយមានការទុកចិត្ដ ពេលខ្លះយើងបានជួបនូវសេចក្ដីល្បួងមែន
ក៏ទ្រង់មិនឲ្យមានសេចក្ដីល្បួងទាំងអស់នោះ លើសពីកំលាំងដែលយើងទ្រាំទ្ររួចដែរ
តែចូរឲ្យយើងបានសុំការបង្ហាពីព្រះដើម្បីឲ្យយើងបានយល់ មានការចុះចូលជាមួយទ្រង់
និងដើរតាមទ្រង់ដោយជំនឿ ហើយបើសិនជាយើងគិតខាងទ្រព្យសម្បត្ដិជាជាងព្រះនោះ
យើងនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួងហើយ ចូរយើងបានមើលពីយ៉ូបបានបង្ហាញគំរូរស្រាប់
ជាពិសេសនោះ គឺព្រះជាម្ចាស់អង្គយេស៊ូវគ្រីស្ទទ្រង់ក៏បានចាញ់នូចសេចក្ដីល្បួងដែរ
ចូរយើងសុំជំនួយមកពីទ្រង់។
0 Comments