Breaking News

លោកពេត្រុសនិងយ៉ូហានប្រឈមមុខច្បាប់ដោយសារប្រកាសដំណឹងល្អ កិច្ចការ ៤:១-២២



      I.        សេចក្តីផ្តើម (ពូសុខស៊ូក្នុងដំណឹងល្អ)
មានបុរសម្នាក់ឈ្មោះពួសុខ មានរស់នៅខេត្តកំពង់ចាម។ គាត់ទទួលជឿព្រះយេស៊ូវជាង៨ ឆ្នាំ មកហើយ
ប៉ុន្តែគ្រួសាររបស់គាត់មិនទទួលជឿព្រះយេស៊ូវទេ ព្រមទាំងអ្នកជិតខាងផងដែរ។ ជារៀង រាល់ថ្ងៃសៅរ៍ និងអាទិត្យ គឺគាត់តែងតែផ្សាយដំណឹងល្អអំពីព្រះគ្រីស្ទទៅអ្នកជិតខាងស្តាប់។ បន្ទាប់មក មានមនុស្សជាច្រើននៅក្នុងភូមិបានទទួលជឿលើព្រះយេស៊ូវ។ ពូសុខក៏ចាប់ផ្តើមមានប្រជាប្រិយភាព នៅក្នុងភូមិ ហើយក៏មានប្រជាពលរដ្ឋជាច្រើនចូលរួមថ្វាយបង្គំនៅព្រះវិហារ។ មានមនុស្សមួយចំនួន មិនពេញចិត្តនឹងគាត់ទេ ហើយពួកគេបានដាក់ពាក្យបណ្តឹងទៅតុលាការ។ ក្រោយមកតុលាការ ក៏កោះ ហៅពូកសុខដើម្បីសាកសួរចំលើយពីគាត់ដើម្បីរកខុសត្រូវ តាមតុលាការពិនិត្យមើលសំនុំរឿងទៅ ដូច ជាមើលមិនឃើញកំហុសរបស់ពួកសុខទេ ហើយតុលាការក៏កោះហៅអ្នកដែលចោទប្រកាន់ទៅពូសុខ មកសួរថា តើពូសុខធ្វើអ្វីខុស? ពួកគេប្រាប់ថា មកពីពូសុខប្រកាសដំណឹងល្អអំពីព្រះគ្រីស្ទធ្វើឲ្យខូច សណ្តាប់ធ្នាប់ក្នុងភូមិ។ តុលាការក៏ប្រាប់ទៅពូសុខថា ឲ្យឈប់ផ្សាយដំណឹងល្អអំពីព្រះយេស៊ូវទៀត ពូ សុខឆ្លើយថា ខ្ញុំមិនឈប់ទេ មិនធ្វើតាមចិត្តរបស់មនុស្សទេ តែខ្ញុំធ្វើតាមព្រះជាម្ចាស់វិញ។ តុលាការក៏ បានដោះលែងពូសុខទៅផ្ទះវិញ។ ពូសុខនូវតែបន្តផ្សាយដំណឹងល្អអំពីព្រយេស៊ូវគ្រីស្ទ គាត់មិនព្រម ឈប់ប្រកាសដំណឹងល្អទៅមនុស្សដទៃទេ។ តើការប្រកាសដំណឹងល្អអំពីព្រះយេស៊ូវខុសច្បាប់ដែរឬ ទេ? តើយើគួរធ្វើយ៉ាងដូចម្តេចប្រសិនបើជួបនូវស្ថានភាពបែបនេះ? តើយើងគួរឈប់ប្រកាសដំណឹងល្អ អំពីព្រះគ្រីស្ទតាមតំរូវចិត្តរបស់មនុស្សដែរឬទេ?
    II.        សង្ខេបបទគម្ពីរ
·         សំនួរស្នូល៖ តើលោកពេត្រុសនិងយ៉ូហានប្រឈមមុខច្បាប់ដោយសារប្រកាសដំណឹងល្អ ដើម្បីអ្វី? មូលហេតុអ្វីបានជាអ្នកទាំងពីរហានប្រឈមមុខច្បាប់ដោយសារប្រកាសដំណឹងល្អ? ហេតុអ្វី បានជាអ្នកទាំងពីរយកចិត្តទុកការផ្សាយដំណឹងល្អ?



·         សង្ខេបបទគម្ពីរ
លោកពេត្រុសនិងយ៉ូហាន បានបង្រៀនទៅបណ្តាជនអំពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដែលបណ្តាលឲ្យពួកសង្ឃ និង សាឌូស៊ីមានការអាក់អន់ចិត្តចំពោះអ្នកទាំងពីរយ៉ាងខ្លាំង ហើយពួក បូជាចារ្យ និង ពួកសង្ឃបានបញ្ចាទាហានឲ្យចាប់អ្នកទាំងពីដាក់ឃុំឃាំង។ ដោយក្តីបង្រៀនរបស់ទាំង ពីរបានធ្វើឲ្យពួកបណ្តាជនទទួលជឿព្រះយេស៊ូវប្រហែលជា៥០០០នាក់គិតតែប្រុសៗទេ។ ដល់ថ្ងៃ ស្អែកឡើងពួកចាស់ទុំ អាណជាសម្តេចសង្ឃ កៃផា យ៉ូហាន បានជប្រមូលផ្តុំគ្នាប្រជុំពិភាក្សាអំពី ពេត្រុស ពួកគេបានសួរទៅលោកពេត្រុសថា តើធ្វើការដោយសារអំណាចអ្វី? ហើយឈ្មោះនរណា គេ?។ ពេត្រុសឆ្លើយថា អ្នកពិការមានអាយុ៤០ ដែលឈរនៅមុខអ្នករាល់គ្នានេះ ជាដោយសារអំណាច របស់ព្រះយេស៊ូវ មកពីស្រុកណាសារ៉ែត ដែលលោករាល់គ្នាយកទ្រង់ទៅឆ្កាង តែព្រះជាម្ចាស់បាន ប្រោសទ្រង់ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ទ្រង់ជាថ្មដែលលោករាល់គ្នាមើលងាយ តែទ្រង់បាន ត្រឡប់ជាជ្រុងយ៉ាងរឹងមាំ។ ពួកទាំងនោះគ្មានអ្វីឆ្លើយតបជាមួយលោកពេត្រុស និង យ៉ូហានទេ ពួកគេ ឆ្ងល់ថា អ្នកទាំងពីរចំណេះមិនសូវជ្រៅជ្រះទេ។ ពួកគេបានបញ្ជាឲ្យលោកពេត្រុសនិង យ៉ូហានឈប់ ប្រកាសអំពីព្រះនាមព្រះយេស៊ូវទៀត តែអ្នកទាំងពីរនូវតែបន្តធ្វើកិច្ចការ។
   III.        រចនាសម្ព័ន្ធនៃបទគម្ពីរ
1.    ពេត្រុស និងយ៉ូហានត្រូវចាប់ខ្លួនដោយសារប្រកាសដំណឹងល្អ (ខ១-៤)
2.    ពេត្រុស និង យ៉ូហានហានប្រឈមមុខចំពោះមុខច្បាប់ព្រោះដំណឹងល្អ (ខ៥-១២)
3.    ពេត្រុស និង យ៉ូហានមិនព្រមបញ្ឈប់ប្រកាសដំណឹងល្អតាមចិត្តមនុស្ស (ខ១៣-២២)
  IV.        កាត់ស្រាយ
1.    ពេត្រុស និងយ៉ូហានត្រូវចាប់ខ្លួនដោយសារប្រកាសដំណឹងល្អ (ខ១-៤)
ខ១-៤ ជារឿងរាវដែលមានជាប់ពាក់ព័ន្ធនឹងកិច្ចការជំពូក៣ ដែលលោកពេត្រុស និងយ៉ូហានបាន ប្រោសបុរសខ្វិនពីកំណើតមានអាយុ៤០ឆ្នាំ ឲ្យដើររួចក្នុងអំណាចព្រះយេស៊ូវ។ ហើយនៅក្នុងកិច្ចការ ៤:-៤ នេះ លោកពេត្រុស និង យ៉ូហាន បានឈរបង្រៀនដល់ពួកបណ្តាជននៅក្នុងព្រះវិហារ អំពី ព្រះយេស៊ូវមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ នេះជាបញ្ហាដែលធ្វើពួកសង្ឃ(ជាអ្នកដែលនិយាយកាន់ទៅព្រះជាម្ចាស់ដោយផ្ទាល់ ជាអ្នកនាំដង្វាយដុត របស់បណ្តាជនទៅចំពោះព្រះជាម្ចាស់ អ្នកបង្រៀនក្រិត្យវិន័យទៅបណ្តាជន អាចចូលក្នុងទីបរិសុទ្ធនៃ រោងឧបោសថ ឬនៅក្នុងព្រះវិហារ ដើម្បីជួបជាមួយព្រះជាម្ចាស់) និង ពួកសាឌូស៊ី(ដើរតាមទំនៀម ទំលាប់ពួកសង្ឃតែមិនជឿថា ស្លាប់មិនអាចរស់ឡើងវិញទេ,  ពួកអាចារ្យគឺសំដៅទៅលើពួកផារីស៊ី ដែលដើរតាមទំនៀមទំលាប់ពួកហោរា ជាមនុស្សដែលចូលរស់នៅដាច់ដោយឡែកពីសង្គម តែពួកនេះជឿថា ស្លាប់អាចរស់ឡើងវិញ ) មានការ អាក់អន់ចិត្តនិងពួកគេ ហើយព្រមទាំងឲ្យទាហាន ចាប់អ្នកទាំងពីរដាក់ឃុំឃាំង។ នៅពេលដែលពេត្រុស និង យ៉ូហានត្រូវចាប់ខ្លួន ក្នុងខណៈនោះមាន មនុស្សប្រហែលជា៥០០០នាក់ បានទទួលជឿលើព្រះយេស៊ូវ រាប់គិតតែប្រុសៗតែប៉ុណ្ណោះ។ នៅត្រង់ នេះយើងអាចមើលឃើញពីអត្តរិករបស់ ពួកអាចារ្យ ផារីស៊ី និងពួកសាឌូស៊ី ពួកគេជាប្រភេទមនុស្ស ដែលខ្លាចបាត់បង់ កិត្តិយស ប្រជាប្រិយភាព ខ្លាចមានភាពអាម៉ាស់ អំណាចបុណ្យស័ក្តិ ដោយមិនបាន ផ្តោតទៅព្រះបន្ទូលព្រះជាចំបងទេ។ ពេលខ្លះអ្នកដឹកនាំមួយចំនួនអាងអំណាច ខ្លាចបាត់បង់ប្រជា ប្រិយភាព កិក្តិយស ឋានៈ សុខចិត្តក្បត់ឧត្តមតិខ្លួនឯង ធ្វើអ្វីគ្រប់យ៉ាងដើម្បីបិទបាំងនូវកំហុសរបស់ ខ្លួន ដោយមិនខ្វល់ថា ប៉ះពាលអ្វីឡើយ។
2.    ពេត្រុស និង យ៉ូហានហានប្រឈមមុខចំពោះមុខច្បាប់ព្រោះដំណឹងល្អ (ខ៥-១២)
ខ៥-១២ រឿងរាវរបស់លោកពេត្រុស និងយ៉ូហានមិនបានដោះស្រាយ ក៏មិនទាន់បញ្ចប់ដែរ។ អ្នក ទាំងពីរនឹងត្រូវប្រឈមមុខចំពោះអ្នកមានអំណាច ពួកនាម៉ឺន ពួកអាចារ្យ ពួកសង្ឃ(អាណ) លោកកៃផា លោកអ័លេក្សានត្រុស ពួកផារីស៊ី និង ពួកសាឌូស៊ី។ ពួកគេប្រមូលពិភាក្សាដោះស្រាយរឿងក្តីរបស់ លោកពេត្រុស និងយ៉ូហាន នៅទីក្រុងយេរូសាឡឹម។ ពួកគេបានចាប់ផ្តើមសួរសំនួរទៅពេត្រុសថា តើ អ្នកធ្វើការនេះដោយអាងអំណចអ្វី? ហើយអ្នកនោះជានរណា  ពេត្រុសឆ្លើយដោយមិនមានការភ័យ ខ្លាចចំពោះអ្នកមានអំណាចថា មនុស្សដែលខ្វិនពីកំណើតអាយុ៤០ឆ្នាំ អាចដើរបានដោយសារ អំណាចព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទមកពីស្រុកណាសារ៉ែត (ម៉ាថ. ២:២៣) ដែលអស់លោកបាន ចាប់ទ្រង់យកឆ្កាង តែព្រះជាម្ចាស់បានប្រោសទ្រង់ឲ្យរស់ពីស្លាប់ឡើងវិញ។ ព្រះយេស៊ូវនោះឯងជាថ្ម ដែលអស់លោកបានមើលងាយ (ម៉ាថាយ ២១:៤២; ១ពេត្រុស ២:៧) ត្រង់នេះបញ្ចាក់ថា ព្រះយេស៊ូវជា សេចក្តីពិត ហើយក៏ការពង្រឹងសេចក្តីជំនឿដល់ពួកជំនុំផងដែរ។  ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ ដោយ​សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ (យ៉ូហាន៣:១៦; យ៉ូហាន ១៤:៦)។ អ្នកខ្លះមានផ្នត់គំនិតថា គេ អាចសង្រ្គោះខ្លួនឯងបានតាមរយៈការធ្វើបុណ្យកុសលមិនបាច់មានអ្នកជួយទេ អ្នកខ្លះគិតថា គ្រូខ្មែរ អារក្សអ្នកតា ដើមឈើ កុងម៉ា ខ្សែចង្កេះ អំបោះក្រហម ខ្សែស៊ីមា ស្រោចទឹក កូនក្រក យញ្ញ ពួកគេជឿ ថាអាចជួយសង្រ្គោះគេបាន។ តើសកម្មភាពទាំងអស់នេះ ពិតជាផ្លូវនាំឲ្យមនុស្សបានសង្រ្គោះឬទេ? ទេ វារឹតតែបន្ថែមនូវអំពើបាបដ៏ធ្ងន់ធ្ងរថែមទៀតទៅលើមនុស្ស បើសិនជាមនុស្សយល់ព្រមបោះបង់របស់ ទាំងអស់នោះចោល ហើយបែររកព្រះយេស៊ូវ មនុស្សនឹងទទួលបានសេចក្តីសង្រ្គោះ តែបើមនុស្សនូវតែ មិនព្រមបោះបង់របស់ទាំងអស់នោះចោលទេ លទ្ធផលចុងក្រោយនឹងត្រូវព្រះយេស៊ូវជំនុំជំរះបោះ ចោលទៅក្នុងបឹងភ្លើង គឺស្ថាននរកអស់កល្ប។
3.    ពេត្រុស និង យ៉ូហានមិនព្រមបញ្ឈប់ប្រកាសដំណឹងល្អតាមចិត្តមនុស្ស (ខ១៣-២២)
ខ១៣-២២ នៅទីបញ្ចប់រឿងក្តីរបស់លោកពេត្រុស និងយ៉ូហាន តុលាការស្វែងរកកំហុសដែលអ្នក ទាំងពីរធ្វើខុសមិនឃើញសោះ មិនដឹងដាក់ទោសយ៉ាងណាទេ។ តុលាការសរសើរដល់លោកពេត្រុស និងយ៉ូហាន ដែលមានចិត្តក្លាហានក្នុងការប្រឈមមុខជាមួយរដ្ឋអំណាចបាន។ មិនតែប៉ុណ្ណោះអ្នកទាំង ពីរមិនមានចំណេះដឹងជ្រៅជ្រះប៉ុន្មានទេ ហើយមិនបានទទួលការហ្វឹកហ្វឹនបធ្វើជាបង្រៀន ក៏គ្មាន តួនាទីនៅក្នុងក្រុមសាសនាណាដែរ គឺធ្លាប់តែដើរតាមក្តីបង្រៀនរបស់ព្រះយេស៊ូវតែប៉ុណ្ណោះ។ ដោយ តុលាការគ្មានពាក្យឆ្លើយតបជាមួយពេត្រុស និងយ៉ូហាន ពួកគេក៏ពិភាក្សាគ្នាតើគួរធ្វើយ៉ាងណា ចំពោះ អ្នកទាំពីរនេះ បន្ទាប់មកតុលាការយល់ព្រមដោះលែងលោកពេត្រុសនឹងយ៉ូហាន តែពួកគេបានគំរាមថា កុំឲ្យប្រកាសព្រះនាមព្រះយេស៊ូវនេះទៀត ប៉ុន្តែលោកពេត្រុស និងយ៉ូហានឆ្លើយតបវិញថា យើងមិន ស្តាប់មនុស្សទេ គឺយើងស្តាប់តាមព្រះជាម្ចាស់វិញ យើងក៏មិនអាចលាក់ទុកនូវអ្វីដែលយើងឮបានដែរ។
    V.        ទេវសាស្រ្ត
·         ព្រះ៖ ព្រះយេស៊ូវមានអំណាចចេស្តាលើគ្រប់ទាំងអស់ ហើយទ្រង់មានវត្តមានគង់នៅជាមួយ អ្នកជឿទាំងអស់។
·         មនុស្ស៖ ទាំងច្បាប់ រដ្ឋអំណាចទាំងអស់តត្រូវស្ថិតនៅក្នុងការគ្រប់គ្រងរបស់ព្រះយេស៊ូវ។
  VI.        សេចក្តីបញ្ចប់
លោកពេត្រុស និង យ៉ូហាន មានសេចក្តីក្លាហានក្នុងការប្រឈមមុខចំពោះមុខច្បាប់ដើម្បីឲ្យអ្នក ដឹកនាំទាំងអស់នោះបានភ្លឺភ្នែកដោយសារដំណឹងអំពីព្រះយស៊ូវគ្រីស្ទ កុំឲ្យពួកគេនូវតែឈ្លក់វង្វេងនឹង អំណាច កិត្តិយស ឋានៈ ។ ទោះបីជាលោកពេត្រុសប្រឈមមុខចំពោះខ្លាកំណាច ក៏អ្នកទាំងពីរមាន ចិត្តស្មោះត្រង់នឹងដំណឹងល្អ អ្នកទាំងពីរមិនស្តាប់ការគំរាមកំហែងរបស់មនុស្ស គឺស្តាប់តាមព្រះជាម្ចាស់ ហើយនូវតែបន្តការប្រកាសដំណឹងល្អអំពីព្រះគ្រីស្ទដដែល ពីព្រោះសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ មានសារៈសំខាន់ណាស់សំរាប់មនុស្សគ្រប់ជាតិសាសន៍ទាំងអស់ អ្នកទាំងពីរគិតថា មនុស្សដាក់ទោស បានតែរូបកាយ តែព្រះយេស៊ូវវិញ ទ្រង់វិនិច្ឆ័យទោសទាំងរូបកាយ និងព្រលឹងវិញ្ញាណ។ ព្រះវិញ្ញាណ បរិសុទ្ធបានបំពេញឲ្យលោកពេត្រុស និងយ៉ូហានមានសមត្ថភាពក្នុងការនិយាយស្តីជាមួយតុលាការ រហូតដល់អ្នកទាំងពីរទទួលជ័យជំនះលើរឿងក្តីនេះបាន។
 VII.        អនុវត្តន៍
ដូច្នេះក្នុងនាមយើងជាសិស្សរបស់ព្រះយេស៊ូវ ត្រូវតែរស់នៅដើម្បីដំណឹងល្អ ទោះបីយើងស្ថិតនៅ ក្នុងស្ថានភាពដូចលោកពេត្រុស និង យ៉ូហាន យើងត្រូវតែមានចិត្តស្មោះត្រង់នឹងដំណឹងល្អដូច ពួកសាវ័ក។ ហេតុនេះ យើងត្រូវមាននិម្មិតមួយថា ថ្ងៃនេះ ខែនេះ ឬក៏ឆ្នាំក្រោយ តើយើងមានគំរោងធ្វើ អ្វីខ្លះថ្វាយដល់ព្រះជាម្ចាស់ ហើយនិងត្រូវកែប្រែអ្វីខ្លះសំរាប់ជីវិតរស់នៅប្រចាំថ្ងៃទៅចំពោះ ព្រះជាម្ចាស់។

0 Comments

Type and hit Enter to search

Close