Breaking News

យុទ្ធសាស្រ្តនៃកាធ្វើសឹកខាងវិញ្ញាណ អេភេសូរ ៦: ១០-២០


សេចក្តីផ្តើម
            នៅឆ្នាំ ២០០៨ មានសង្រ្គាមមួយរវាង ប្រទេសកម្ពុជា ហើយនឹងប្រទេសថៃ អំពីទំនាស់
រឿង ប្រាសាទព្រះវិហារ។ នៅពេលនោះយើងបានឃើញថា ទាហានទាំងអស់ពួកគេមានការត្រៀមខ្លួនជា ស្រេចនៅក្នុងការធ្វើសង្រ្គាម ជាពិសេសពួកទាហារជួរមុខ គេត្រៀមក្នុងការប្រឈមមុខជាមួយនឹងពួក ទាហានថៃ ហើយនៅក្នុងការត្រៀមនោះផងដែរ ក៏មានដោយអាវុធមួយចំនួនសំរាប់ជួយឲ្យការធ្វើសង្រ្គាម អាចទទួលជ័យជំនះ។ ជាងនេះទៅទៀតក៏មានសំភារៈ ដូចជាអាវក្រោះសំរាប់ការពារដើម ទ្រូងពីគ្រាប់ មានមួកដើម្បីការពារក្បាលពេលគ្រាប់ធ្លាក់ពីលើមកត្រូវក្បាល នឹងពេលរត់ដើម្បីការពារក្បាលពេលប៉ះ ឬ បុកមែកឈើ ក៏មានស្បែកជើងការពារពេលរត់តាមព្រៃដើម្បីមិនឲ្យមុតបន្លា ការពារពេលរត់ជាន់ពស់ ជាដើម ហើយនឹងមានរបស់មួយចំនួនទៀតសំរាប់ជំនួយការពារគេពីគ្រាប់កាំភ្លើង  ក្នុងនោះក៏មានកំាភ្លើង ផងដែរ ទុកសំរាប់បាញ់តទល់ជាមួយទាហារថៃ។  ម្នាក់ៗគេមានការតាំងចិត្តយ៉ាងក្លាហាន ទោះបីចាញ់ ឬឈ្នះ គឺគេបានតាំងចិត្តយ៉ាងមានជំនឿសង្ឃឹម ក៏មានការប្រុងប្រៀបទាំងអស់ចំពោះអ្វីដែលគេមាន សំរាប់ការតយុទ្ធនោះដែរ។ គេព្យាយាមរកវិធីសាស្ត្រាធ្វើយ៉ាងណាដើម្បី យកឈ្នះក្នុងការតយុទ្ធរៀងៗខ្លួន ទាំងភាគីខាងប្រទេសថៃ នឹងភាគីខាងប្រទេសកម្ពុជាយើង។  មុនដែលប្រាសាទព្រះវិហារត្រូវបានដាក់ជា បេតិកភណ្ឌបានឈ្លោះតយុទ្ធនឹងគ្នាម្តង ហើយបន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់ជាបេតិកភណ្ឌ ហើយ បានតយុទ្ធម្តងទៀតដោយសារតែភាគីខាងថៃគេមិនសុខចិត្ត ព្រោះគេគិតថាប្រាសាទព្រះវិហារ ជារបស់គេ។  ប៉ុន្តែក្រោយមកប្រទេសកម្ពុជាបាន ទទួលជ័យជំនះនៅក្នុងរឿងប្រាសាទព្រះវិហារនោះ ដោយបានយកប្រាសាទព្រះវិហារមកជារបស់ ខ្លួនរហូតដល់សព្វថ្ងៃនេះ។
 ដូចគ្នានេះផងដែរ​ រឿងដែលខ្ញុំបានលើកយកមកនិយាយខាងលើនេះ គ្រាន់តែស្រដៀងទៅនឹង សេចក្តីអធិប្បាយរបស់ខ្ញុំ ដែលនឹងលើកយកមកដើម្បីធ្វើការចែកចាយ នៅក្នុងព្រះគម្ពីរ អេភេសូ ៦:១០-២០ ដែលជាបុត្ររបស់លោកសាវកប៉ុលដែលបានផ្ញើរទៅកាន់ពូកជំនុំនៅទីក្រុងអេភេសូ ដើម្បីអាចឈ្នះ សង្រ្គាមខាងព្រលឹងវិញ្ញាណ គឺជាអារក្សសាតាំង ពួកវិញ្ញាណអាក្រក់ដែលពូកវាជាមេគ្រប់គ្រងលោកីយ នេះដោយភាពងងឹត។​ ហើយម្យ៉ាងវិញទៀតដោយលោកបានដឹងហើយថានៅក្នុងពូកជំនុំអេភេសូគេមាន បញ្ហាមួយដែលកើតឡើង គឺមានអ្នកបង្រៀនខុសឆ្គងកំពុងតែរីករាលដាលនៅជុំវិញតំបន់ធ្វើឲ្យគ្រីស្ទ បរិស័ទវង្វេងវង្វាន់។​ គេបង្រៀនថាព្រះយេស៊ូវមិនមែនជាមនុស្ស ឬជាព្រះសុទ្ធសាធនោះទេ ដូច្នេះនេះ ជាគំរោងការរបស់អារក្សដែលចង់បំផ្លាញក្រុមជំនុំ ដូចនេះហើយបានជាលោកបានផ្ញើរសំបុត្រនេះ ដើម្បី ឲ្យពូកគេបានឈរមាំមួនក្នុងព្រះអម្ចាស់ ទាំងតយុទ្ធចំពោះសេចក្តីអាក្រក់របស់របស់អារក្ស ដើម្បីអាច ឈរមាំលើព្រះយេស៊ូវ។ ដូច្នេះដើម្បីឲ្យដឹងបានយ៉ាងច្បាស់បន្ថែមទៀត ថាតើត្រូវធ្វើបែបណាដែល លោកប៉ូលបានប្រាប់ដល់ពូកជំនុំអេភេសូរ នឹងរបៀបអ្វីខ្លះ នោះយើងនឹងសិក្សានូវមេរៀននេះជាមួយគ្នា។
ចំណងជើងៈ  យុទ្ធសាស្រ្តនៃកាធ្វើសឹកខាងវិញ្ញាណ
             ( អេភេសូរ ៦: ១០-២០)
Ø  សំនួរស្នូល
តើការធ្វើសឹកសង្រ្គាមខាងឯវិញ្ញាណធ្វើដោយរបៀបណា?  តើគ្រីស្ទបរិស័ទធ្វើយ៉ាងដូចម្តេច ដើម្បីឈ្នះសត្រូវខាងវិញ្ញាណបាន?





Ø  គម្រោងរចនាសម្ព័ន្ធ
     I. ការត្រៀមខ្លួនក្នុងការធ្វើសឹកសង្រ្គាម (ខ ១០-១៣)
.ការត្រៀមខ្លូនដោយមានភាពក្លាហាន ( ខ១០)
. ការតៀមដោយមានអាវុធយកជាមួយ( ១១-១៣)
   II. អាវុធទាំង៦ ដែលត្រូវមានក្នុងការធ្វើសឹក (ខ ១៤-១៧)
. ក្រវាត់សេចក្តីពិតនៅចង្កេះ នឹង ពាក់សេចក្តីសុចរិតជាប្រដាប់បាំងដើមទ្រូង (ខ១៤)
. ពាក់សេចក្តីប្រុងប្រៀបនៃដំណឹងល្អទុកជាស្បែកជើង នឹង យកសេចក្តីជំនឿទុក ជាខែល( ១៥-១៦)
. យកសេចក្តីសង្រ្គោះទុកជាមួកសឹក នឹង យកដាវរបស់ព្រះវិញ្ញាណគឺព្រះបន្ទូល( (១៧)
                 III.ការអធិស្ឋានចាំយាមដើម្បីសុំជំនូយជាប្រចាំ (ខ ១៨-២០)
. អធិស្ឋានសំរាប់ខ្លួនឯង នឹងគ្រីស្ទបរិស័ទដទៃទៀត (១៨-២០)
v សង្ខេបបទគម្ពីរ
ទី១. ការត្រៀមខ្លួនយ៉ាងរឹងមាំក្នុងការធ្វើសង្រ្គាមជាមួយអំណាចខាងវិញ្ញាណ
អេភេសូរ ៦:១០-១៣  លោកសាវកប៉ូលបានលើកទឹកចិត្តពួកជំនុំអេភេសូរឲ្យគេមានកំឡាំងយ៉ាង មាំមួនក្នុងព្រះអម្ចាស់ នឹងអំណាចព្រះអង្គនៅក្នុងការត្រៀមខ្លួនសំរាប់ធ្វើសិកសង្រ្គាម ពួកគេមិនត្រូវមាន ការភ័យខ្លាចឡើយ ព្រោះសត្រូវដែលគេនឹងជួបនោះមិនដូចជាសត្រូវដែលនៅផែនដីនេះទេ តែជាវិញ្ញាណ អាក្រក់វិញ ដែលវាជាពួកអំណាចអាក្រក់ដែលមើលមិនឃើញឡើយ។ នៅក្នុងការត្រៀមខ្លួនធ្វើសឹកនោះ ផងដែរ ពួកគេក៏ត្រូវតែមានយកយកអាវគ្រឿងសឹកទៅជាមួយដែរ ដែលគ្រឿងសឹកនោះមិនមែនជាអាវុធ នៅផែនដីនេះទេ តែរបស់ព្រះជាម្ចាស់វិញ។  អាវុធរបស់ព្រះអាចមានឥទ្ធិពលលើពួកវិញ្ញាណអាក្រក់។
ទី២. អាវុធដែលពួកគេត្រូវយកទៅជាមួយក្នុងការប្រយុទ្ធ
អេភេសូរ ៦: ១៤-១៧  បន្ទាប់ពីពួកគេបានត្រៀមខ្លួនយ៉ាងក្លាហាន នឹងរឹងមាំហើយ គេក៏ត្រូវ តែមានអាវុធយកទៅជាមួយផងដែរ នោះជាអាវុធដែលមកអំពីព្រះជាម្ចាស់ រួមមានសេចក្តីពិតគេត្រូវ តែក្រវាត់នៅចង្កេះជានិច្ចក្នុងការធ្វើយុទ្ធនោះ ត្រូវយកសេចក្តីសុចរិតគឺជាប្រដាប់បាំងទ្រូង ពាក់សេចក្តី ប្រុងប្រៀបនៃដំណឹងល្អ ទុកជាស្បែកជើង ថែមទាំងយកសេចក្តីជំនឿនៃការទុកចិត្ត នឹងទំនុកចិត្តធ្វើជា ខែល ព្រមទាំងយកសេចក្តីសង្រ្គោះជាមួក នឹងដាវរបស់ព្រះវិញ្ញាណជាព្រះបន្ទូលព្រះសំរាប់ការពារគេ ផងដែរ។
ទី៣. ត្រូវប្រុងប្រៀបដោយសេចក្តីអធិស្ឋានសុំជំនួយពីព្រះជាម្ចាស់
អេភេសូរ ៦:១៨-២០ នៅពេលដែលគេបានធ្វើអ្វីទាំងអស់ខាងលើហើយ គេក៏ត្រូវអធិស្ឋានយ៉ាង ខ្ជាប់ខ្ជួនផងដែរ ទាំងអធិស្ឋានចាំយាមសំរាប់ខ្លួនឯង នឹងសំរាប់ពួកបរិសុទ្ធទាំងអស់ ដើម្បីឲ្យមានសេច ក្តីក្លាហានក្នុងដំណឹងល្អរបស់ព្រះយេស៊ូវ។ លោកសាវកប៉ុលក៏សុំឲ្យពួកជំនុំបានអធិស្ឋានសំរាប់គាត់ផង ដែរ ជាពិសេសឲ្យគាត់មានសេចក្តីក្លាហានក្នុងការនាំដំណឹងល្អរបស់ព្រះយេស៊ូវទៅដល់អ្នកឯទៀត។ ព្រោះមានតែសេចក្តីក្លាហានតែមួយដែលនឹងជួយឲ្យគាត់អាចបើកមាត់ប្រាប់គេពីព្រះយេស៊ូវបាន។


                I.      ការត្រៀមខ្លួនក្នុងការធ្វើសឹកសង្រ្គាម (ខ ១០-១៣)
. ការត្រៀមខ្លួនដោយភាពក្លាហាន  ( ខ១០)
          ជាធម្មតាមុននឹងគេធ្វើសង្គ្រាម ឬធ្វើការតយុទ្ធជាមួយអ្នកណាមួយ ឬប្រទេសណាមួយក៏ដោយ សំរាប់ទាហានគេតែងតែមានការត្រៀមខ្លួនជាស្រេច ដើម្បីឲ្យខ្លួនគេមានភាពក្លាហាននៅក្នុងការប្រយុទ្ធ តតាំង បើសិនជាការតយុទ្ធមិនបានត្រៀមទុកជាមុនទេ វានឹងធ្វើឲ្យការតយុទ្ធនោះមិនអាចទទួលបាន ជោគជ័យនោះទេ។ នេះមានន័យថាការត្រៀមខ្លួនទុកជាមុន គឺជាកត្តាចាំបាច់សំរាប់អ្នកធ្វើ សឹកសង្រ្គាម ព្រោះវានឹងធ្វើឲ្យគេស្មារតីមួយដ៏រឹងមំា មិនភ័យខ្លាចចំពោះរឿងដែលខ្លួននឹងប្រឈមមុខ។  ហើយម្យ៉ាងវិញ ទៀតការប្តេជ្ញាចិត្តនៅក្នុងការធ្វើសឹកសង្រ្គាមក៏ជារឿងមួយដ៏សំខាន់ខ្លាំងណាស់ដែរ ពីព្រោះទោះបីក្នុង ក្រុមនៃទាហានគេមានចំនួនច្រើនក៏ដោយ តែបើក្នុងសមាជិកក្រុមគេម្នាក់ៗមិនមានការត្រៀមខ្លូននឹងមិន មានការប្តេជ្ញាចិត្តតស៊ូវ ទោះបីខ្លួននឹងប្រឈមជាមួយការស្លាប់ក៏ដោយនោះទេ វានឹងធ្វើឲ្យការតយុទ្ធ មិនទទួលបានជ័យជំនះដែរ។ ហេតុអ្វីបានជាទាហានត្រូវការនូវសេចក្តីក្លាហាន? ពីព្រោះតែសេចក្តីក្លាហាន គឺជាចំនុចចំបងមួយរបស់អ្នកប្រយុទ្ធ​ បើមិនមានសេចក្តីក្លាហាន នោះពេលជួបបញ្ហាធំមួយមកដល់ខ្លួន នោះធ្វើឲ្យគេមានការភ័យខ្លាចមិនហ៊ានប្រឈមមុខឡើយ។ ដូចគ្នាក្លាហានអាចធ្វើឲ្យយើងទទួលបាន ជោគជ័យ ហើយសេចក្តីក្លាហាននាំឲ្យមានកំឡាំងធ្វើការទោះបីចាញ់ ឬ ឈ្នះ សេចក្តីក្លាហានជំរុញនាំ ឲ្យយើងមានការតស៊ូវជំនះនូវឧបគ្គសដែលជួបប្រទះ។ ព្រះបន្ទូល នៅក្នុងខ១០ នេះបានថា ត្រូវឲ្យមាន កំឡាំងក្នុងព្រះអម្ចាស់ នឹងដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់  សំរាប់អ្នកជឿលើព្រះអម្ចាស់ ការដែល ពឹងលើព្រះ នឹងអំណាចរបស់ទ្រង់ពិតជាសំខាន់  ពិព្រោះសត្រូវរបស់អ្នកជឿលើព្រះយេស៊ូវ វាគឺជាពួក អំណាចអាក្រក់ ដូច្នេះបើសិនជាគេប្រើសមត្ថភាព គេនោះនឹងមិនអាចឈ្នះពួកអំណាចអាក្រក់នោះបាន ទេ។ ប៉ុន្តែឫទ្ធិបារមីរបស់ព្រះជាម្ចាស់គឺមិនដែលបរាជ័យនោះឡើយ។  ចូរមានកំឡាំងក្នុងព្រះអម្ចាស់មាន ន័យថា ចូរសង្ឃឹមលើទ្រង់ ទុកចិត្តលើទ្រង់ ជឿលើទ្រង់ សង្ឃឹមលើអំណាចចេស្តារបស់ព្រះអង្គ នោះមិន មានអ្វីអាចយកឈ្នះយើងបានឡើយ។ ការត្រៀមខ្លួនជាមុន គឺជាចំនុចមួយដ៏សំខាន់ចំពោះពួកទាហាន ក្នុងការដឹងជាមុនថា​ខ្លួននឹងត្រូវជួបបញ្ហាក្នុងពេលណាមួយនៅថ្ងៃខាងមុខ  ហើយគេនឹងអាចយកឈ្នះ សត្រូវបាន។ មិនថាតែសំរាប់ទាហាននោះទេ ដែលត្រូវការត្រៀមខ្លួនទុកមុននោះ តែមនុស្សទាំងអស់ ក៏ត្រូវការត្រៀមខ្លួនដែរ ជាពិសេសនៅពេលដែលគេនឹងធ្វើអ្វីមួយ ដើម្បីឲ្យការងារអាចបានល្អ គេត្រូវរៀប ចំទុកមុន។  ដូចនេះ យើងគួរតែត្រៀមឲ្យបានរួចរាល់ជាស្រេចដើម្បីការតយុទ្ធនេះទទួលបានជោគជ័យ ហើយភាពក្លាហានអាចនំាឲ្យមានរឹងមាំ នឹងអាចឈ្នះចំពោះល្បិចកល់ទាំងឡាយរបស់អារក្ស។
តើមានអ្វីទៀតក្រៅពីត្រូវមានសេចក្តីក្លាហានទេ?     
  . ការត្រៀមដោយមានអាវុធយកជាមួយ(១១-១៣)
          ទន្ទឹមនឹងការត្រៀមខ្លួនសំរាប់ធ្វើសឹកសង្រ្គាម ទាហានក៏ត្រូវការត្រៀមនូវអាវុធផងដែរ។   កាលពីខ្ញុំ នៅស្រុក ពេលខែវស្សា រាល់ពេលយប់ៗ ពូខ្ញុំតែងតែបបួលខ្ញុំទៅដើររកបាញ់សត្វ ពេលខ្លះគាត់បាន ប្រាប់ខ្ញុំពីរ បីថ្ងៃមុន ថាយើងនឹងទៅរកឆ្លុះបាញ់សត្វ ហើយនៅពេលមុនថ្ងៃនោះ ខ្ញុំបានត្រៀម ខ្លួនស្រេច  មានទាំងស្បែកជើងកវែង សំលៀកបំពាក់ ហើយនឹងត្រៀមកំាភ្លើងធ្វើអំពីឈើផងដែរ។ ហើយខ្ញុំ បានធ្វើព្រួញយ៉ាងច្រើនដើម្បីត្រៀមពេលណាដែលខ្ញុំបានបាញ់បាត់ តែខ្ញុំនៅមានព្រួញសាគួរ។ ដូច្នេះខ្ញុំបានត្រៀមអាវុធទៅជាមួយដែរ ប្រយោជន៍សំរាប់នឹងបាញ់ ហើយពេលខ្លះក៏សំរាប់ការពារ ខ្លួនផងដែរ។ យ៉ាងណាមិញចំពោះការធ្វើសឹកជាមួយអំណាចខាងព្រលឹងវិញ្ញាណក៏ដូច្នោះដែរ យើងចាំ បាច់ត្រូវត្រៀមអាវុធយកទៅជាមួយ ដើម្បីជាប្រយោជន៍សំរាប់ការពារផង នឹងប្រយុទ្ធជាមួយសត្រូវ ខាងវិញ្ញាណផង។ ការត្រៀមខ្លួនធ្វើសឹកដោយមានប្រដាប់ដោយអាវុធ នោះមានសារះសំខាន់ណាស់ ចំពោះអ្នកដែលធ្វើសឹក ព្រោះកាលណាយើងមានអាវុធ នោះមិនធ្វើសត្រូវរបស់យើងមានអំណួត ថាខ្លួន នឹងឈ្នះដោយស្រួលនោះទេ ពេលយើងមានអាវុធធ្វើឲ្យសត្រូវក្លាយរអា មិនហានប្រយុទ្ធដោយគិត ស្រួលៗនោះទេ។ តើអាវុធអ្វីទៅដែលយើងត្រូវប្រើសំរាប់ប្រយុទ្ធជាមួយពួកអារក្សសាតាំង? តើដូចអាវុធ ដែលគេប្រើសំរាប់ចំបាំងលើផែនដីនេះទេ? ជាការពិតព្រះបន្ទូលនៅក្នុងខ ១១ នឹង១៣ នេះបានប្រាប់ យើងថា អាវុធដែលយើងគួរនឹងយកទៅសំរាប់ប្រើក្នុងការប្រយុទ្ធជាមួយអារក្ស គឺមិនមែនដូចជាអាវុធ ដែលមនុស្សនៅផែនដីនេះប្រើនោះទេ តែជាអាវុធរបស់ព្រះជាម្ចាស់ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពោលគឺនៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទ គេត្រូវតែឆ្លងកាត់ការវាយប្រហារជាច្រើន ដែលមិនមានជាការវាយ ប្រហារជាមួយកំឡាំងនៅលើផែនដីនេះទេ តែគឺជាកំឡាំងខាងព្រលឹងវិញ្ញាណវិញ ដែលជាពួកអារក្ស សាតាំង។  ហេតុអ្វីបានជាអារក្សវាធ្វើការវាយប្រហារគ្រីស្ទបរិស័ទ? ព្រោះតែគេបាន ជឿលើព្រះជាម្ចាស់ ហើយវាមិនពេញចិត្តឲ្យគេជឿលើព្រះ ដូច្នេះវាត្រូវតែធ្វើការវាយប្រហាអ្នកជឿ ដើម្បីកុំឲ្យគេមាននៅបន្តជឿ លើព្រះតទៅទៀត។
នៅក្នុងព្រះគម្ពីរបានប្រាប់ថា អារក្សវាជាសត្រូវរបស់យើងអ្នកដែលជឿលើព្រះ វាព្យាយាមធ្វើ យ៉ាងណាដើម្បីបំផ្លាញយើងចោល វាតែងតែក្រវែលនៅជុំវិញ ទាំងធ្វើការបំភ័យ ហើយវាព្យាយាមធ្វើយ៉ាង ណាក្នុងការរកឱកាសដើម្បីត្របាក់លេបបំផ្លាញ វាធ្វើបែបនេះដើម្បីឲ្យយើងឈប់ជឿដល់ព្រះ  (១ពេត្រុស ៥:៨)។ អីចឹងហើយបានជាគ្រីស្ទ បរិស័ទពួកគេត្រូវការរៀបចំ ខ្លួនជាស្រេចទាំងចិត្ត ភាពក្លាហាន នឹង អាវុធ ដើម្បីទប់ទល់នឹងបញ្ហា ដូចជាអ្នកចំបាំងដែលប្រើគ្រឿងសឹកដើម្បីការពារខ្លួនដែរ។ អារក្សសាតាំងវាជា អំណាចដែលយើងមិន អាចនឹងអាវុធដែលមើលឃើញយកទៅប្រយុទ្ធជាមួយវាបានទេ។ ហើយម្យ៉ាងវិញ ទៀតអាវុធដែលយើងមើលឃើញអាចយកឈ្នះបាន តែអ្វីដែលមើលឃើញដូចគ្នាតែប៉ុណ្ណោះ​ រីឯពួក អំណាចងងឹងខាងវិញ្ញាណ ក្រៅពីព្រះបន្ទូលព្រះជាម្ចាស់នោះគ្មានអ្វីដែលយកឈ្នះវាបានឡើយ។ នៅក្នុងខ១២ លោកសាវកប៉ូលបានធ្វើការដាស់តឿងដល់ពួកជំនុំនៅទីក្រុងអេភេសូរឲ្យគេមានការប្រុង ប្រយ័ត្នជាស្រេច នៅក្នុងការតយុទ្ធជាមួយសត្រូវ ទោះទាំងសត្រូវដែលមើលឃើញ នឹងមើលមិនឃើញក្តី ជាពិសេសសត្រូវដែលមើលមិនឃើញ ព្រោះកាលណាដែលយើងនិយាយពីសត្រូវដែលមើលមិនឃើញ វាហាក់ដូចជាបញ្ហា​អ្វីមួយដែលយើងមិនដឹងថាវាកើតនៅថ្ងៃណា ប៉ុន្តែស្រាបតែវាមកដល់ភ្លាម ហើយធ្វើ ឲ្យយើងមានបញ្ហាជាធំដែរ។ ដូច្នេះគេត្រូវតែដឹងជាមុនថាគេពិតជាមានសត្រូវបែបនោះ ដែលវានឹងមក បំផ្លាញឲ្យជីវិតគេឃ្លាតពីព្រះជាម្ចាស់។ តើពួកវិញ្ញាណអាក្រក់ ដែលជាមេអំណាចងងឹងគ្រប់គ្រងលោកីយ នេះវាជានរណា? មកពីណា? ហេតុអ្វីដែបានជាយើងមិនអាចយកឈ្នះវាបាន?  អារក្សសាតាំងវាជាពួកទេវតា ដែលបានប៉ះបោរប្រឆាំងជាមួយនឹងព្រះជាម្ចាស់ ហើយត្រូវព្រះទ្រង់បានបោះទម្លាក់ពួកវាចេញពីស្ថានសួគ៌ មក ទាំងឃុំពួកទុកសំរាប់ថ្ងៃជំនុំជំរះចុងក្រោយ (២ពេ ២:៤) អាស្រ័យពួកវាជាពួកទេវតារបស់ព្រះដែលប៉ះ បោរដូច្នេះ ទើបមនុស្សគេមិនអាចនឹងយកឈ្នះវាបានឡើយ ប្រសិនគេគ្មានព្រះបន្ទូលព្រះគ្រីស្ទនៅក្នុងគេ ហើយតយុទ្ធដោយពឹងលើអំណាចរបស់ព្រះយេស៊ូវគ្រីស្ទ។ ពួកវាមិនមែនមានឈ្មោះត្រឹមតែមេគ្រប់គ្រង លោកីយប៉ុណ្ណោះ វាមានឈ្មោះច្រើនទៀតដែលយើងបានឃើញទាំងនៅក្នុងព្រះគម្ពីរសញ្ញាចាស់​នឹងគម្ពីរ សញ្ញាថ្មីបានប្រាប់  គឺមានឈ្មោះថាជាកុហក  អ្នកទាស់ទទឹងនឹងគេ អ្នកចោទប្រកាន់ មេល្បួង នឹងមាន ឈ្មោះផ្សេងៗទៀត (១របា ២១: ; សាកា ៣:-; វិវរ ១២:-១០ ; ម៉ាថ ៤: ; ១យ៉ូន ៥:១៨-១៩)។ វាប្រឆាំងនឹងព្រះជាម្ចាស់ នឹងព្រះយេស៊ូវគ្រីស្ទ ហើយនឹងរាស្ត្ររបស់ទ្រង់ផងដែរ វាតែងតែធ្វើទុក្ខបុកម្នេញ ដល់អ្នកជឿ នឹងព្យាយាមនាំមនុស្សទាំងអស់ឲ្យវង្វេង។ ដូចនេះនៅក្នុងនាមយើងជាគ្រីស្ទាន ជាអ្នកដែល បានជឿលើព្រះយេស៊ូវគ្រីស្ទ ដែលយើងបានដឹងជាប្រាកដថា យើងពិតជាមានសត្រូវដ៏ធំមួយចាំបំផ្លាញ យើងរាល់ថ្ងៃ ចាំក្រវែលយើងរកឱកាលពេលយើងភ្លេចខ្លួននឹងត្របាកលេបបំផ្លាញ វាមិនឲ្យយើងមាន សេចក្តីសុខសាន្តជាមួយព្រះយេស៊ូវទេ យ៉ាងនេះតើយើងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីបានឈ្នះវាបាន? ហើយអាវុធរបស់ព្រះដែលលោកប៉ូលបានប្រាប់ឲ្យក្រុមជំនុំអេភេសូរ ក៏ដូចជាយើងរាល់ថ្ងៃកាន់សំរាប់ច្បាំង ជាមួយអារក្សនោះមានអ្វីខ្លះនោះសូមសិក្សាជាមួយគ្នាដែលមានដូចខាងក្រោមនេះ។
               II.      អាវុធទាំង៦ ដែលត្រូវមានក្នុងការធ្វើសឹក (ខ ១៤-១៧)
គ្រីស្ទបរិស័ទមិនអាចយកឈ្នះអារក្សដោយការប្រើសមត្ថភាពខ្លួនឯងបានឡើយ តែគេអាចនឹង ឈ្នះបាន លុះត្រូវតែគេហានប្រឆាំងតទល់នឹងវាដោយប្រើធនធានដែលព្រះគ្រីស្ទប្រទានឲ្យនៅអាវុធខាង ក្រោមនេះ។  នៅក្នុងព្រះគម្ពីរបានប្រាប់ថា ពួក​កូន​តូច‍ៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ពី​ព្រោះ​ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ​ផង”(១យ៉ូន ៤:) នៅពេលដែល យើងបានអនុញ្ញាត្តឲ្យព្រះដឹងនាំជីវិតយើង ទុកចិត្តលើទ្រង់ ហើយព្យាយាមនឹកចាំដល់​ទ្រង់ជារាល់ថ្ងៃ លើ ព្រះបន្ទូលរបស់ព្រះអង្គ នៅក្នុងចិត្តយើងមានព្រះអង្គគង់នៅ នោះទ្រង់បានទ្រង់ធំជាងពួកអារក្ស វានឹង មិនអាចឈ្នះយើងបានព្រោះតែយើងមានអ្នកដែលធំជាងវានៅក្នុងខ្លួន ដែលទ្រង់ជួយយើងឲ្យបានឈ្នះ ដោយអំណាចព្រះចេស្តារបស់ផងទ្រង់។
. ក្រវាត់សេចក្តីពិតនៅចង្កេះ  នឹងពាក់សេចក្តីសុចរិតជាប្រដាប់បាំងដើមទ្រូង(ខ១៤)
ពួកទាហានរ៉ូម នៅពេលដែលពួកគេចេញធ្វើសង្រ្គាមម្តងៗ កាលណាគេស្លៀកសំលៀកបំពាក់ ដំបូងបំផុតគឺគេត្រូវតែរឹងខ្សែក្រវាត់យ៉ាងតឹងពីលើអាវក្នុងជាមុនសិន ហេតុអ្វីបានជាគេត្រូវធ្វើបែបនេះ? ព្រោះទាហាននៅក្នុងសង្រ្គាមគេមិនមែនដើរនោះទេ មានពេលជាច្រើនគឺត្រូវតែរត់ ដូច្នេះលើខ្លួនរបស់គេ អាចជាមានរបស់ធ្ងន់ៗជាប់តាមខ្លួន បើមិនរឹតឲ្យជាប់ទេអាចជារបូត ឬធ្វើការមិនលឿង សត្រូវនឹងអាច សំឡាប់បាន។ យ៉ាងណាមិញគ្រីស្ទបរិស័ទគេក៏ត្រូវតែមានការរឹតឲ្យជាប់នូវព្រះបន្ទូលនៃសេចក្តីពិតរបស់ ព្រះនៅចង្គេះដែរ ជាព្រះបន្ទួលដែលចេញពីព្រះគម្ពីរ ព្រះបន្ទូលដែលជាសេចក្តីពិតរបស់ព្រះគ្រីស្ទជាព្រះ អង្គសង្រ្គោះ យើងត្រូវរឹតឲ្យជាប់នៅទស្សនៈបែបនេះ ថាក្រៅពីព្រះយេស៊ូវគ្មាននរណាដែលនៅលើមេឃ នឹងផែនដីអាចជួយឲ្យពីអំពើបាបបានឡើយ។ ជាងនេះសាត ការក្រវាត់សេចក្តីពិតនេះ ក៏ជានិមិត្តរូបនៃ សម្លៀកបំពាក់របស់ព្រះយេស៊ូវដែលព្រះគម្ពីរអេសាយបានប្រាប់ដែរ (អេសាយ ១១:៥) ​ បើយើងមើលពី ពួកទាហាននៅសម័យនេះ ខ្សែក្រវាត់គេប្រើដើម្បី ពាក់គ្រប់បែក ពាក់ដបទឹក ហើយការពារខោកុំឲ្យរបូត នេះបើប្រៀបនឹងការប្រយុទ្ធរបស់គ្រីស្ទានន័យថា ត្រូវក្រវាត់សេចក្តីពិតគឺជាព្រះយេស៊ូវជាប់ជានិច្ច ដើម្បី ជួយគេ ការពារគេ នឹងឲ្យគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះពួកអារក្ស។ អាវុធទី២ដែលគ្រីស្ទ បរិស័ទប្រើគឺសេចក្តីសេ​ចក្តីសុចរិត ទុកជាប្រដាប់បាំងដើមទ្រូង ពោលគឺជាអាវក្រោះ  ជាធម្មតាទាហានគេ តែងមានអាវក្រោះពាក់ពីលើអាវទាហានក្រណាត់ធម្មតា បើសំរាប់ពួកទាហានរ៉ូមគេការពារពេលមានព្រួញ ឬលំពែងត្រូវដើមទ្រូង គេបានអាវក្រោះការពារទ្រូងពីការវាយរបស់សត្រូវត្រង់ដើមទ្រង់។ តែបើទាហាន បច្ចុប្បន្ន គេមិនការពារពីព្រួញ ឬលំពែងទេ តែការពារគេពីគ្រាប់កំាភ្លើង ពេលសត្រូវបាញ់ចាំទ្រូង។ ហើយ នៅក្នុងអេសាយ ៥៩:១៧ ព្រះជាម្ចាស់បានធ្វើជាគំរូសំរាប់ការពាក់អាវនៃសេចក្តីសុចរិតរបស់ទ្រង់ ជា ប្រដាប់ការពារ ឬ ហៅថាអាវក្រោះ ក្នុងការធ្វើដំណើរទៅនាំមកនូវសេចក្តីយុត្តិធម៌ជូនប្រជារាស្រ្តព្រះអង្គ នេះជាអាវុធរបស់ព្រះយេហូវ៉ា ដែលប្រៀបដូចជាអាវុធរបស់អ្នកជឿធ្វើសង្រ្គាមជាមួយអារក្ស នៅអេភេសូរ ៦:១៤ នេះដែរ។ តើគ្រីស្ទបរិស័ទគួរយកសេចក្តីសុចរិតទៅប្រយុទ្ធ ជាមួយអារក្សយ៉ាងដូចម្តេច?  ព្រះគម្ពីរ អេសាយ ៤១:១០ នឹង ២កូរិន៥:២១ បានប្រាប់ថា គឺគេត្រូវប្រយុទ្ធដោយភាពត្រឹមត្រូវដែលចេញពីព្រះ បន្ទូលព្រះ ដោយមិនមានការតកស្លុង ឬភ័យខ្លាចចំពោះសត្រូវ  ត្រូវដឹងថានៅពេលដែលយើងបានដើរ តាមសេចក្តីសុចរិចរបស់ទ្រង់ នោះព្រះអង្គនឹងចំរើនកំឡាំងដល់យើង ទ្រង់នឹងជួយយើងនៅក្នុងឧបសក្គ ដែលយើងបានជួប យើងជាមនុស្សដែលខ្សោយតែទ្រង់ធ្វើឲ្យត្រឡប់ជាឈ្នះដោយសេចក្តីសុចរិតរបស់ ទ្រង់។ គ្រប់ទាំងការប្រព្រឹត្តរបស់យើងគឺត្រូវតែសំដែងចេញ ដោយពឹងផ្នែកទៅលើសេចក្តីស្រលាញ់ នឹង មានទំនាក់ទំនងជាមួយព្រះអម្ចាស់យេស៊ូវជានិច្ច ទោះបីគេជួបនូវឧបាយកលបោកយ៉ាងណា គេនៅតែដឹង ថាព្រះគ្រីស្ទនៅតែសុចរិត គ្មានអ្វីដែលអាចពង្រាត់ឲ្យគេដើរចេញពីសេចក្តីសុចរិតរបស់ព្រះបានឡើយ។ ដូច្នេះគ្រីស្ទបរិស័ទត្រូវប្រើនូវសេចក្តីពិត ហើយយកសេចក្តីសុចរិតរបស់ព្រះយេស៊ូវធ្វើជាគ្រឿង ការពារ ខ្លួនគេ នឹងកេរ្តិ៍ឈ្មោះរបស់គេផង ប្រយោជន៍ដើម្បីឲ្យគេអាចនឹងជាប់ជាមួយនឹងព្រះបន្ទូលរបស់ព្រះ យេស៊ូវគ្រីស្ទ។ តើ​អ្វីទៀតដែលគ្រីស្ទបរិស័ទត្រូវមានបន្ថែមក្នុងការធ្វើសឹកជាមួយអំណាចខាងវិញ្ញាណ​នេះ?

. ពាក់សេចក្តីប្រុងប្រៀបនៃដំណឹងល្អទុកជាស្បែកជើង នឹង យកសេចក្តីជំនឿទុកជាខែលសំរាប់ ការពារ( ១៥-១៦)
អាវុធទី៣ ដែលទាហានរបស់ព្រះត្រូវមាននោះគឺជាស្បែកជើង ជាសេចក្តីប្រុងប្រៀបនៃដំណឹងល្អ របស់ព្រះ ទុកជាស្បែកជើងសំរាប់ធ្វើសឹក សារៈសំខាន់នៃស្បែកជើងគឺជួយការពារជើងពីបន្លាមុតនៅពេល ដែលទាហានរត់តាមព្រៃ ឬបើតាមខ្សាច់ ការពារកំដៅនៃខ្សាច់នោះមិនឲ្យរលាក់ជើង ហើយក៏ការពារ ពេលរត់ជាន់សត្វល្អិតផ្សេងដែលវាចេះខំ ឬ ពស់ជាដើម។ តើការពាក់ស្បែកជើងជាសេចក្តីប្រុងប្រៀបនៃ ដំណឹងល្អមានន័យយ៉ាងដូចម្តេច?  មានន័យថា ពួកគេត្រូវត្រៀមជើងសំរាប់ដើរធ្វើព័ន្ធកិច្ចផ្សាយដំណឹងល្អ របស់ព្រះនៃសេចក្តីសង្គ្រោះប្រាប់ដល់មនុស្សនៅទូទាំងផែនដី នឹងព្យាយាមក្នុងដំណឹងល្អព្រះគ្រប់ពេល វេលា។ ស្បែកជើងគឺជាគ្រឿងផ្សំមួយដែលជួយឲ្យទាហានអាចដំណើរការធ្វើសឹកបានយ៉ាងល្អ ព្រោះវា ជួយការពារ នឹងទ្រទ្រង់រូបកាយទាំងមូល ប្រសិនបើស្បែងជើងស្តើងនោះប្រហែលជាពិបាកធ្វើឲ្យពិបាក នៅក្នុងការជួយការពារកុំឲ្យជួបបញ្ហាពេលធ្វើការខ្លាំងណាស់។ ដូចគ្នាប្រសិនបើដំណឹងល្អដែលយើង ផ្យាយទៅវាបានស្តួចស្តើង នោះនឹងធ្វើឲ្យបានចាក់ឬសយ៉ាងជាប់ទេ នោះវាពិបាកនឹងធ្វើឲ្យមនុស្សគេបាន យល់ពីសេចក្តីពិត នៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់បានឡើយ តែយើងត្រូវការដើរ ផ្យាយដំណឹងល្អ ដោយការព្យាយាមអត់ធ្មត់។ ដូច្នេះគឺដោយសារជើងទើបធ្វើឲ្យដំណឹងល្អអាចបានឮសុសសាយនៅគ្រប់ កន្លែងបាន  គឺដោយសារស្បែកជើងទើបដំណឹងល្អ នឹងសេចក្តីសង្រ្គោះបានដល់មនុស្សគ្រប់ជាតិ សាសន៍។  រីឯអាវុធទី៤ គឺការយកសេចក្តីជំនឿទុកជាខែលការពារសំរាប់ការពារខ្លួន  កាលណាយើង និយាយខែល នោះគេតែងប្រើវានៅពេលសង្គ្រាម ដូចជាទាហានរ៉ូមនៅសម័យបុរាណ គេកាន់វាដើម្បីនឹង បាំងខ្លួនពីព្រួញឬដាវរបស់សត្រូវ យើងក៏អាចមើលឃើញនៅក្នុងរឿងចិនបុរាណដែរ គេប្រើដើម្បីបាំង ខ្លួនអាវុធរបស់សត្រូវអាចចូលមកត្រូវខ្លួនគេបាន។ យ៉ាងណាមិញចំពោះនៅបច្ចុប្បន្ននេះ ទាហានគេមិន សូវប្រើខែលសំរាប់ធ្វើសឹកសង្គ្រាម គឺភាគច្រើនប្រើអាវក្រោះច្រើនជាង ឬត្រង់សេ  ឬក៏គេច្រកដីក្នុងបាវ ហើយដំរៀបគ្នាឡើងដើម្បីបាំងខ្លួនពីគ្រាប់កំាភ្លើង  ប៉ុន្តែជារឿយៗយើងបានឃើញ ប៉ូលិស ឬទាហានគេ ប្រើនៅពេលដែលបង្រាបបាតុកម្ម ឬ ការតវ៉ាផ្សេងៗរបស់ប្រជាពលរដ្ឋ  គេការពារខ្លួនគេដើម្បីកុំឲ្យ ប្រជាពលរដ្ឋវាយត្រូវ។  ដូច្នេះតើសេចក្តីជំនឿអាចជួយការពារអ្វីខ្លះដល់គ្រីស្ទបរិស័ទក្នុងការ តយុទ្ធជាមួយអារក្ស?  តើសេចក្តីជំនឿអាចនឹងរំលត់ព្រួយរបស់អារក្សមេកំណាចមែនឬ?  នៅក្នុងបរិបទនេះ ប្រហែលជាលោក សាវកប៉ូលប្រៀបទៅនឹងទិដ្ឋភាពពេលទាហានរ៉ូមធ្វើសឹក ទៅនឹងខែលដែលគេប្រើ ដែលមានលក្ខណៈ ពិសេស វាមានទំហំធំ រាងមូល ឬ ទ្រវែង ហើយស្រោបដោយស្បែក ដែលមានជក់ទឹក នៅពេលដែលព្រួយរបស់សត្រូវមកចាំខែល នោះវានឹងរលត់ដោយថាតែវាមានទឹក។   ហើយនៅក្នុង គម្ពីររបាក្សត្រប្រាប់ថា ឯ​កូន​របស់​រូបេន ព្រម​ទាំង​ពួក​កាឌ់ នឹង​ពួក​ម៉ាន៉ាសេ​១​ចំហៀង គេ​មាន​មនុស្ស​ក្លាហាន ដែល​អាច​នឹង​កាន់​ខែល​នឹង​ដាវ បាញ់​ធ្នូ ហើយ​ក៏​ថ្នឹក​នឹង​ចំបាំង គឺ​ចំនួន​ជា​៤​ម៉ឺន​៤​ពាន់​៧៦០​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន គេប្រើវាជារនាំងការពារ ដែលអាចនឹងធ្វើឲ្យគេច្បាំងបាន (១របា ៥:១៨) ហើយទំនុកដំកើងថា ព្រះ​យេហូវ៉ា​ទ្រង់​ជា​ថ្ម​ដា ជា​បន្ទាយ ហើយ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​ទូល​បង្គំ គឺ​ជា​ព្រះ​នៃ​ទូល​បង្គំ ជា​ថ្ម​ដា​ដែល​ទូល​បង្គំ​យក​ជា​ទី​ពឹង ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល​បង្គំ ហើយ​ជា​ប៉ម​យ៉ាង​ខ្ពស់​ផង ខែលនោះគឺសំដៅទៅ លើព្រះជាម្ចាស់ដែលទ្រង់ខែលសំរាប់នឹងជួយការពារ ជួយសង្គ្រោះរាស្ត្រទ្រង់ (ទំនុក ១៨:២)  ជាពិត ណាស់ សំរាប់គ្រីស្ទបរិស័ទដែលបានយកសេចក្តីជំនឿនៃការទុកចិត្តលើព្រះយេស៊ូវរបស់ខ្លួនជាខែល ការពារខ្លួន នោះមានន័យថា គេបានយកព្រះយេស៊ូវគឺជាគោលចំបងសំរាប់ជ័យជំនះនោះ។ គេត្រូវមាន ជំនឿយ៉ាងមុតមាំលើព្រះជាម្ចាស់ ហើយជំនឿនោះឯជាគ្រឿងការពារពួកគេពីការតយុទ្ធផ្សេងៗជាមួយ វិញ្ញាណអាក្រក់។ សំរាប់រូបខ្ញុំផ្ទាល់ ខ្ញុំតែងពិសោធន៍មើលខ្លួនឯង នៅពេលណាដែលខ្ញុំមានសេចក្តីល្បួង របស់អារក្សមកដល់ជីវិតខ្ញុំ ពេលនោះគឺបណ្តាលមកពីខ្ញុំខ្សោយជំនឿលើព្រះយេស៊ូវ ខ្ញុំភ្លេចពីព្រះបន្ទូល នឹងការសញ្ចឹងគិតលើព្រះបន្ទូលទ្រង់ យ៉ាងណាមិញ កាលណាបើគ្រីស្ទបរិស័ទមានជំនឿរឹងមាំ ក៏ជួយ ការពារពួកគេពីសេចក្តីល្បួងរបស់អារក្សសាតាំងផងដែរ។ តើគ្រីស្ទបរិស័ទគួរតែមានអ្វីទៀត សំរាប់បន្តឲ្យ ដំណើរជីវិតរបស់ខ្លួនទទួលបានជ័យជំនះ?

. យកសេចក្តីសង្រ្គោះទុកជាមួកសឹក នឹង យកដាវរបស់ព្រះវិញ្ញាណគឺជាព្រះបន្ទូល(១៧)
ទាហានក៏ចាំត្រូវតែពាក់មួកផងដែរនៅពេលធ្វើសឹង ហេតុអ្វីបានជាត្រូវតែពាក់មួក? ព្រោះជាធម្មតា ទាហានគេមិនមែនធ្វើដំណើរតែតាមវាលទេ តែតាមព្រៃដែរ  ការពារក្បាលពីការរត់បុកអ្វីមួយដែលមាននៅ លើក្បាល ដូចជាមែកឈើជាដើម ហើយក៏កំដៅថ្ងៃ នឹងការពារពេលមានគ្រាប់កាំភ្លើងតួចដែលធ្លាក់មកលើ ក្បាលដែរ នេះជាសារៈសំខាន់នៃមួក ហើយក្នុងករណីខ្លះមួកជានិមិត្តសញ្ញានៃជ័យជំនះរបស់ទាហាន ផងដែរ។ តើការយកមួកទុកជាសេចក្តីសង្គ្រោះមានន័យដូចម្តេច?   មានន័យថាគេត្រូវតែមានជំនឿយ៉ាង ច្បាស់លើសេចក្តីសង្គ្រោះរបស់ព្រះ ដោយមិនវង្វេងលើសេចក្តីបង្រៀនខុស ណាមួយធ្លាក់មកលើគេ ហើយគេជឿតាមនោះទេ គេត្រូវតែមានការប្រាកដថាគេពិតជាបានសង្រ្គោះឲ្យទទួលជ័យជំនះយ៉ាងពិត តាមរយៈជំនឿឥតសង្ស័យរបស់គេ។ គេត្រូវជឿដោយឥតសង្ស័យ ឥតភ័យខ្លាចថា ព្រះជាម្ចាស់នឹង សង្គ្រោះគេរួចពីសេចក្តីអាក្រក់ ហើយទទួលបាននូវជីវិតសុខសាន្តដ៏នៅអស់កល្បជានិច្ច (អេសាយ ១២:; លូកា ១៩:-១០)  គេត្រូវចាំថា នៅលើមេឃ លើផែនដីនេះ គឺគ្មាននាមណាដែលអាចនឹងជួយសង្រ្គោះគេ បានឡើយ គឺមានតែព្រះយេស៊ូវតែមួយគត់ ដែលទ្រង់ផ្តល់មកយើងដោយព្រះគុណ (កិច្ច ៤:១២)។ 
មួយវិញទៀតគឺគេគ្រីស្ទបរិស័ទត្រូវមានចំណេះដឹងខាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាចាំបាច់ផងដែរនៅក្នុងការរស់នៅដើម្បីអាចយកឈ្នះការបៀតបៀនរបស់អារក្សសាតាំង។ ព្រះបន្ទូលគឺជាដាវ ដែល នឹងនាំឲ្យយើងទទួលបានជោគជ័យនៅក្នុងសមរភូមិខាងឯវិញ្ញាណ ពោលគឺនៅពេលដែលពួកគេបាន ស្គាល់ នឹងចងចាំនូវព្រះបន្ទូលរបស់ព្រះយេស៊ូវបានយ៉ាងច្បាស់ នោះគេនឹងអាចប្រើព្រះបន្ទូលនោះជា អាវុធដើម្បីវាយប្រហារសត្រូវ។  ដោយសារតែព្រះបន្ទូលរបស់ព្រះយេស៊ូវទ្រង់មានអំណាច នោះមិនមាន អ្វីអាចនឹងយកឈ្នះលើព្រះបន្ទូលទ្រង់បានឡើយ   អារក្សសាតំាងវាជាពួកទេវតាដែលព្រះអង្គបានបង្កើត មកដោយព្រះបន្ទូលទ្រង់ នោះគ្មានអ្វីដែលទ្រង់មិនអាចបំផ្លាញវាបាននោះ ព្រោះគ្រប់យ៉ាងដែលទ្រង់សង ឡើង ឬបង្កើតមក នោះទ្រង់ក៏អាចនឹងបំផ្លាញវិញបានដែរ។ ដូច្នេះក្រៅពីការប្រើនូវអាវុធរបស់ព្រះយេស៊ូវ ទាំង៦ខាងលើនេះ តើគ្រីស្ទបរិស័ទគេត្រូវមានអ្វីទៀតទេ ដើម្បីនឹងអាចឈរមាំជាមួយជំនឿលើព្រះជា ម្ចាស់?

              III.      ការអធិស្ឋានចាំយាមដើម្បីសុំជំនូយជាប្រចាំ (ខ ១៨-២០)
. អធិស្ឋានសំរាប់ខ្លួនឯង នឹងគ្រីស្ទបរិស័ទដទៃទៀត
ទោះបីជាយ៉ាងណាក៏ដោយ គ្រីស្ទបរិស័ទទាំងអស់ ម្នាក់ៗគេតែងតែជួបនូវបញ្ហា នឹងសេចក្តីល្បួង ដែលអារក្សល្បួងរៀងៗខ្លួន ព្រោះអារក្សវាមិនទុកឲ្យអ្នកជឿណាម្នាក់ អាចនឹងរស់ស្រួលបានទេ វាតែងតែ រកវិធីដើម្បីនឹងបំផ្លាញគេ ជាពិសេសលើសេចក្តីជំនឿរបស់លើព្រះយេស៊ូវ។ អាស្រ័យហេតុថា អ្នកជឿទាំង គេស្ថិតលើការឃ្លាំមមើលរបស់អារក្សបែបនេះ តើក្នុងនាមយើងគ្រីស្ទបរិស័ទទាំងអស់ ជាអ្នកដែលរួមជំនឿ ក្នុងព្រះគ្រីស្ទ តើយើងម្នាក់ៗត្រូវធ្វើអ្វីខ្លះ?   ទី១ គឺយើងត្រូវតែបានមានការចាំយាមនៅក្នុងការអធិស្ឋានសុំ ជំនួយព្រះជាម្ចាស់  តើចាំយាមមានន័យដូចម្តេច? ជាការដែលយើងត្រូវអធិស្ឋានរហូត សុំជំនួយរហូត រំពឹងលើព្រះរហូត មិនត្រូវពឹងលើសមត្ថភាពរបស់ខ្លួនឯងនោះទេ ព្រោះយើងខ្សោយ យើងគ្មានសមត្ថភាព អ្វីអាចនឹងយកឈ្នះអារក្សបានឡើយ។ អធិស្ឋានសុំជំនួយពីព្រះវិញ្ញាណបរិសុទ្ធ នេះចង់បញ្ជាក់ថា នៅពេលដែលយើងបានសុំជំនួយពីទ្រង់នោះ ព្រះអង្គនោះហើយដែលនឹងជួយយើង គ្រីស្ទបរិស័ទទ្រង់ មានសង្ឃឹមជានិច្ចទោះបីជាពេលខ្លះរងទុក្ខក៏ដោយ ត្រូវព្យាយាមអធិស្ឋានទូលអង្វរដល់ព្រះឲ្យទ្រង់បាន ជួយជាជំនួយដើម្បីអាចយកឈ្នះអារក្ស។ ពិព្រោះព្រះវិញ្ញាណបរិសុទ្ធនឹងចាំជួយយើងនៅពេលដែលយើង បានអធិស្ឋានរកព្រះអង្គ (រ៉ូម៨:២៦) ត្រូវតែបានខ្ជាប់ខ្ជួននឹងសេចក្តីអធិស្ឋានជានិច្ច។   ទី២ ជាធម្មតាគ្រីស្ទ បរិស័ទមិនមែនអាចរស់នៅតែម្នាក់ឯងបានទេ គឺគេត្រូវមានទំនាក់ទំនងជាមួយគ្រីស្ទបរិស័ទឯទៀត ដូច្នេះ គេក៏តែងទទួលការល្បួង នឹងវាយប្រហារពីអារក្សដែរ ដូចនេះគេក៏ត្រូវតែបានអធិស្ឋានសំរាប់គ្រីស្ទបរិស័ទ ឯទៀតនោះដែរ  ដែលគេក៏ពុងតែប្រយុទ្ធនឹងសង្គ្រាមជាមួយសាតាំងដូចគ្នា។ នៅក្នុងខ១៨ បានប្រាប់ថា យើងត្រូវតែអធិស្ឋានសំរាប់ពួកបរិសុទ្ធឯទៀត  ពួកបរិសុទ្ធនៅត្រង់នេះប្រហែលជាលោកប៉ូលចង់ប្រាប់អំពី ពួកបរិសុទ្ធដែលនៅក្នុង អេភេសូរ ១: ហើយ គឺជាអស់អ្នកដែលព្រះអម្ចាស់ទ្រង់បានត្រាស់ហៅមកធ្វើជា រាស្រ្តរបស់ទ្រង់ផ្ទាល់។ គេត្រូវជួយគ្នាទៅវិញទៅមក ដើម្បីនឹងអាចរក្សាគ្នាឲ្យបានជាប់ក្នុងព្រះអម្ចាស់ ហើយរស់នៅក្នុងព្រះគុណរបស់ទ្រង់ទាំងអស់គ្នា ដោយឲ្យអ្នកណាម្នាក់ចាញ់អារក្ស ហើយត្រឡប់ដើរក្នុង ផ្លូវនៃសេចក្តីអាក្រក់របស់វាឡើយ។  ហើយទី៣ គឺអធិស្ឋានសំរាប់អ្នកដឹងនាំ នឹងអ្នកដែលបានថ្វាយខ្លួនគេ​សំរាប់ដំណឹងល្អរបស់ព្រះ ឲ្យគេមានសេចក្តីរឹងមាំកុំឲ្យធ្លាក់សេចក្តីល្បួងរបស់អារក្ស តែឲ្យគេមានសេចក្តី ក្លាហាន ដើម្បីប្រាប់មនុស្សឲ្យគេបានដឹងអំពីដំណឹងនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ។ ទោះបីជា យ៉ាងណាក៏ដោយ ការអធិស្ឋានវាជាចំនុចដ៏សំខាន់មួយរួមផ្សំនៅក្នុងការយកឈ្នះអារក្ស  យើងសូម្បីតែ ព្រះយេស៊ូវដែលទ្រង់ជាព្រះ អាចនឹងឈ្នះវាដោយអំណាចទ្រង់យ៉ាងស្រួយក៏ដោយ តែទ្រង់បានមាន បន្ទូលប្រាប់យ៉ាងត្រង់ថា ទ្រង់អាចនឹងដេញអារក្សបាន គឺដោយសារតែការព្យាយាមក្នុងសេចក្តីអធិស្ឋាន  នឹងមតទេ (ម៉ាកុស ៩:២៩) ដូច្នេះនេះមានន័យថា ការអធិស្ឋានគឺជា ចំនុចដ៏មានសារៈសំខាន់ខ្លាំង វាមិន ត្រឹមតែធ្វើឲ្យយើងអាចឈ្នះអារក្សបានប៉ុណ្ណោះ តែធ្វើឲ្យជំនឿយើងរឹងមាំ ហើយមិនងាយត្រូវសេចក្តីល្បួង ផងដែរ។
សរុបសេចក្តី
សរុបមកយើងបានដឹងថា ការតស៊ូវនៅក្នុងសមរភូមិប្រយុទ្ធមិនមែនមែនជារឿងធម្មតានោះទេ ជាពិសេសគឺការតយុទ្ធជាមួយនឹងអារក្សសាតំាង ដោយសារតែវាជាអំណាចដែលមើលមិនឃើញ វាជា វិញ្ញាណដែលចាំតែបំផ្លាញ់គេ ជាពួកទេវតាដែលព្រះជាម្ចាស់ទ្រង់បានទំលាក់ពីស្ថានសួគ៌មក ដោយការប៉ះ បោររបស់វា ប្រឆាំងជាមួយនឹងទ្រង់។ វាជាខ្មាំងសត្រូវដែលហួសពីកំលាំងរបស់មនុស្សដែលអាចឈ្នះបាន ហើយគ្រីស្ទបរិស័ទដែលអាចយកឈ្នះការតយុទ្ធជាមួយវាបាន លុះត្រាតែអ្នកនោះបានតយុទ្ធដែលដើរ តាមគោលការណ៍ដែលបានបង្ហាញនៅខាងលើ  ពួកគេត្រូវតែមានការរៀបចំខ្លួនជាស្រេចនៅក្នុងសមរភូមិ នេះ ដើម្បីឲ្យគេអាចនឹងមានកំលាំងស្មារតីគ្រប់គ្រាន់ ជាពិសេសគឺការដែលមានកំលាំងនៅក្នុងព្រះអម្ចាស់ ទាំងប្រដាប់ដោយការកាន់អាវុធរបស់ព្រះជាម្ចាស់ទៅជាមួយ។ គ្រីស្ទបរិស័ទត្រូវប្រយុទ្ធដោយ ប្រកាន់នៅ ភាពសុចរិត សេចក្តីថ្លៃថ្នូរដែលបានមកពីព្រះជាម្ចាស់ ទាំងក្រវាត់នៅសេចក្តីពិតដែលជាព្រះបន្ទូលរបស់ ព្រះយេស៊ូវគ្រីស្ទ ហើយខិតខំដើរប្រកាសនូវដំណឹងល្អរបស់ព្រះ នៅគ្រប់ទីកន្លែងដើម្បីឲ្យមនុស្សគេបាន ឮពីដំណឹងនៃសេចក្តីមេតាករុណារបស់ព្រះយេស៊ូវក្នុងការសង្រ្គោះអំពើបាបពួកគេ។ គ្រីស្ទបរិស័ទគេត្រូវ តែមានជំនឿយ៉ាងរឹងមាំលើព្រះជាម្ចាស់ ព្រោះជំនឿនោះហើយដែលនឹងការពារពួកគេពីសេចក្តីល្បួង ផ្សែងៗរបស់អារក្សសាតាំង។ គ្រីស្ទបរិស័ទត្រូវតែស្គាល់ច្បាស់ពីព្រះបន្ទូលរបស់ព្រះ ដើម្បីកុំឲ្យគេមានការ ភាន់ច្រឡំអំពីសេចក្តីសង្រ្គោះថាបានមកពីណាពិតប្រាកដ ហើយម្យ៉ាងវិញទៀតគេក៏ត្រូវមានការប្រុង ប្រៀបដោយសេចក្តីអធិស្ឋានជាប្រចាំផងដែរ ទាំងសំរាប់ខ្លួនឯងផ្ទាល់ នឹងអ្នករួមជំនឿផ្សេងទៀតដែល បានជឿលើព្រះយេស៊ូវ។ ដោយតែយើងបានជឿតាមសេចក្តីពិតរបស់ព្រះ នោះក្នុងគំនិតអារក្សវាតែងតែ ប្រឆាំងនឹងព្រះ នឹងសេចក្តីល្អ សេចក្តីពិត  នគរព្រះគ្រីស្ទ នឹងគ្រប់ទាំងសុខុមាលភាពនៃរបស់មនុស្ស ដែល បានដើរតាមព្រះ។
លោកចន កាល់វីនបាននិយាយថា អារក្សសាតាំងវាអូសច្រវាក់របស់វានៅកន្លែងណាដែលវាទៅ ហើយវាគ្មានសង្ឍឹមថានឹង ឈ្នះលើព្រះជាម្ចាស់បានឡើយ[1]  ហើយនៅក្នុងគម្ពីរកូល៉ូលក៏បានប្រាប់ថា ពួកវាគឺជាសត្រូវដែលបានចាញ់ (កូល ២:១៥) ដូចនេះតាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវ នោះគ្រីស្ទបរិស័ទគេនឹងឈ្នះ ហើយទោះបី វាបង្កបញ្ហាដល់ពួកជំនុំ អ្នកជឿយ៉ាងច្រើនយ៉ាងណាក៏ដោយ ក៏ទីបំផុតនៅក្នុងពញរះគ្រីស្ត វាមិនអាច រារាំងគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការសង្រ្គោះដល់អ្នកដែលព្រះអង្គជ្រើសតាំងបានឡើយ ហើយ វាក៏មិនអាចរួចផុតពីសេចក្តីជំនុំជំរះបានដែរ (វិវរ ២០:១០)។ អារក្សជាពួកដែលចូលចិត្តតែបង្ក ស្នាមរបួល ដល់មនុស្សទាំងផ្លូវកាយ នឹង ផ្លូវចិត្ត  ដូច្នេះគ្រីស្ទបរិស័ទត្រូវឈរយ៉ាងរឹងមាំជាមួយព្រះជាម្ចាស់ ទុកចិត្ត លើព្រះអង្គ ហើយយកព្រះបន្ទូលទ្រង់ជាអាវុធសំរាប់តតាំងជាមួយវា  ត្រូវចាំថាអារក្ស វាជាចោរ វាមិន ដែលផ្តល់ល្អសំរាប់អ្នកជឿលើវាទេ ជាពិសេសជីវិត វាជាចោរដែលចាំតែលួច គឺលួចគ្រប់ យ៉ាងពិសេស សេចក្តីអំណរយើងជាមួយនឹងព្រះ មកដើម្បីសំឡាប់ ហើយបំផ្លាញ ប៉ុន្តែព្រះយេស៊ូវមិនដូច្នោះទេ ទ្រង់ បានយាងមកគឺដើម្បីប្រទានជីវិតដល់ពួកអ្នកដែលបាត់បង់ ហើយឲ្យគេមានជីវិតពេញបរិបូរ (យ៉ូន ១០:១០ ; លូកា ១៩:១០ ) ទ្រង់មកដើម្បីសង្រ្គោះមនុស្សមិនមែនបំផ្លាញ់គេឡើយ។ អាស្រ័យហេតុនេះ គ្រីស្ទ បរិស័ទក៏នឹង ឈ្នះវាបានយ៉ាងពិតដែរ​ បើគេហ៊ានប្រឆាំងតទល់នឹងវាដោយប្រើធនធាន ដែលព្រះគ្រីស្ទ ប្រទានឲ្យនៅក្នុងគម្ពីរអេភេសូរនេះ។
v ការអនុវត្តន៍
v  ផ្ទាល់ខ្លួន
សម្រាប់ខ្ញុំត្រូវយកព្រះបន្ទូលរបស់ជាម្ចាស់ដាក់នៅក្នុងជីវិត ពីព្រោះព្រះបន្ទូរបស់ទ្រង់គឺជាអាហារ សំរាប់ព្រលឹងវិញ្ញាណ ហើយមួយទៀតដែលសំខាន់ជានេះទៅទៀត ដើម្បីឲ្យអាចយកឈ្នះសេចក្តីល្បួង បាននោះខ្ញុំត្រូវពឹងលើព្រះបន្ទូលរបស់ទ្រង់ទើបអាចប្រយុទ្ធ និង សេចក្តីល្បួងទាំងអស់បាន សេចក្តីល្បួង ខ្លះមិនអាចមានដំណោះស្រាយត្រូវអធិស្ថាន ត្រូវសុំជំនួយមកពីព្រះជាម្ចាស់  ហើយត្រូវសិក្សាឲ្យស្គាល់ ពីសេចក្តីល្បួងថាវាមកពីណាដើម្បីអាចឈ្នះ ត្រូវបដិសេធចំពោះសេចក្តីល្បួង និងទាស់ប្រឆាំងនិង សេចក្តីល្បួងរបស់អារក្ស ទាំងខំប្រយុទ្ធឲ្យបានឈ្នះវា ដោយសុំជំនួយព្រះវិញ្ញាណបរិសុទ្ធ​​​។   ខ្ញុំត្រូវតែមាន ការប្រុងប្រៀបនៅក្នុងព្រះអម្ចាស់ ហើយប្រដាប់អាវុធរបស់ទ្រង់សំរាប់តទល់ជាមួយអារក្សកំណាច់ផង។

v  ពួកជំនុំ
ចំពោះពួកជំនំវិញត្រូវរៀនព្រះបន្ទូលរបស់ជាម្ចាស់ឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឲ្យគេបានចេះប្រើ ព្រះបន្ទូល និង បានស្គាល់ច្បាស់ ដើម្បីកាលណាគាត់ជួបនូវសេចក្តីល្បួង គាត់មានព្រះបន្ទូលមកប្រើដើម្បី ទាស់ប្រឆាំងនិងសេចក្តីល្បួងគ្រប់យ៉ាងបាននោះ  ជាពិសេសសេចក្តីល្បួងរបស់អារក្សសាតំាង ហើយមួយ ទៀតនោះ ឲ្យគេបានគំនិតដូចជាព្រះយេស៊ូវគ្រីស្ទ នៅពេលជូបសេចក្តីល្បួង គឺត្រូវពឹងព្រះបន្ទូលមិនមែន ពឹងខ្លួនឯងឡើយ ដូចជាព្រះយេស៊ូវទ្រង់ពឹងនិងព្រះវបិតាដែរ ចំនុចសំខាន់បំផុតនោះពួកជុំនំគឺឲ្យគេបាន ស្គាល់ព្រះបន្ទូលច្បាស់លាស់ និងឲ្យគាត់មានជំនឿរឹងមាំជានិច្ច នៅពេលទាស់ប្រឆាំងសេចក្តីល្បួង រួចហើយ គេនៅតែឈរមាំនៅចំពោះព្រះជានិច្ច។ គេត្រូវប្រយុទ្ធដើម្បីឈ្នះ ហើយឲ្យខ្លួនបានជាប់ជាមួយ ព្រះគ្រីស្ទ ជាពិសេសនោះបង្រៀនគ្នាទៅវិញទៅមកឲ្យពួកជំនុំចេះពឹងផ្អែកដល់ព្រះមិនមែនពឹងលើខ្លួនឯង ឡើយ គឺពឹងដល់ព្រះជាម្ចាស់ទើបអាចទាស់ប្រឆាំងនិសេចក្តីល្បួងរបស់អារក្សសាតាំង ជាមេកំណាច បាន។ ពួកគេចាំបាច់ត្រូវតែអធិស្ឋានឲ្យគ្នាទៅវិញទៅមក ព្រោះមិនមែនគេម្នាក់ឯងទេដែលត្រូវល្បួង ឬការ វាយប្រហារបស់អារក្ស តែគ្រីស្ទបរិស័ទទាំងអស់ ជួយគ្នាដើម្បីរក្សាជំនឿគ្នាក្នុងព្រះយេស៊ូវទាំងអស់គ្នា។
v ទេវសាស្រ្តា
ព្រះយេស៊ូ ព្រះយេស៊ូវជាព្រះដែលបានបង្កើតរបស់ទាំងអស់ ហើយពួកទេវតា នឹង ពួកអារក្សផង (ពីមុនគឺទេវតា តែបន្ទាប់ពីវាប៉ះបោរជាមួយព្រះ នោះទ្រង់បោះមកផែនដី ហើយក្លាយជាអារក្សសាតាំង ) ទ្រង់មានអំណាចលើរបស់ទាំងអស់ ទ្រង់មិនដែលចាញ់ជាមួយសេចក្តីប្រឆាំងផ្សេងៗរបស់អារក្សឡើយ គ្រប់ពេលគឺទ្រង់អាចឈ្នះ។  ទ្រង់ជាព្រះដែលនឹងឲ្យជីវិតដល់មនុស្សទាំងអស់នៅពេលដែលគេទទួលជឿ ព្រះអង្គជាព្រះអង្គសង្គ្រោះ ព្រះបន្ទូលរបស់ទ្រង់ជាព្រះបន្ទូលនៃសេចក្តីពិត ដែលនាំឲ្យមនុស្សគេបានជិវិត ទ្រង់ជាព្រះរាជបុត្រានៃព្រះជាម្ចាស់ ហើយអាចឈ្នះសេចក្តីល្បួងគ្រប់យ៉ាង។
មនុស្ស យើងមានភាពទន់ខ្សោយហេតុនេះហើយយើងត្រូវការព្រះបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃ ព្រះបន្ទូលរបស់ព្រះវិសេសជាងអាហារមនុស្សខាងឯរូបកាយទៀត ព្រះបន្ទូលក៏មានសារះសំខាន់ផងដែរ ដើម្បីការពារ ជាចំនីអាហារខាងព្រលឹងវិញ្ញាណ មនុស្សត្រូវថ្វាយបង្គំដល់ព្រះជាម្ចាស់។ មនុស្សមិនអាច យកឈ្នះអារក្សដោយខ្លួនឯងបានទេ បើគ្មានព្រះវត្តមានរបស់ព្រះនៅក្នុងគេ។
  

v  ឯកសារពិគ្រោះ
  • សៀវភៅ ទេវសាស្ត្រសង្កិត្ត
  • វចនានុក្រមសម្រាប់សិក្សាព្រះគម្ពីរ
  • វចនានុក្រមព្រះគម្ពីរ ភាគ១ ប្រភពប្រាជ្ញា ២០១៥
  • ស្ពានចម្លងអត្ថាធិប្បាយព្រះគម្ពីរ  កណ្ជ រ៉ូមដល់ ភីលីម៉ូន ភាគ៧
  • សៀវភៅគន្ថៈធិប្បាយព្រះគម្ពីរ
  • ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សា សញ្ញាចាស់ នឹងសញ្ញាថ្មី


[1]  ជែមស៍ ផែកឃើរ ទេវសាស្រ្តសង្កិត្ត ប្រភពប្រាជ្ញា ២០១៤ (ទំព័រ ៩៧)

0 Comments

Type and hit Enter to search

Close