សេចក្តីផ្តើម៖
មានក្រុមចោរមួយក្រុមបានចូលទៅប្លន់នៅក្នុងហានមាស់មួយកន្លែងនៅ
ប្រទេសឥណ្ឌា
តែសំណាងល្អនៅក្នុងហាងនោះមានកាមេរ៉ាសុវត្ថិភាពចាប់បានរូបភាព
ដូច្នេះត្រូវបានប៉ូលីសតាមចាប់បាន។
សង្ខេបបទគម្ពីរ៖
ព្រះជម្ចាស់ទ្រង់ជ្រាបដឹងពីអ្វីៗទាំងអស់ ទ្រង់ស្គាល់យើងច្បាស់
ហើយក៏មើលឃើញអ្វីៗទាំងអស់ដែរ ព្រោះព្រះតម្រិះរបស់ទ្រង់គឺខ្ពង់ខ្ពស់ណាស់។
សំនួរស្នូល៖ តើព្រះជាម្ចាស់ជ្រាបដឹងពីអ្វីខ្លះចំពោះពេលវេលារបស់មនុស្ស?
ហើយមានអ្វីដែលជាភស្តុតាងបញ្ជាក់?
តួសេចក្តី៖
១. ព្រះអង្គជ្រាបដឹងពីអតីតកាល (ខ១-២)
-
ព្រះអង្គទ្រង់ស្គាល់យើងច្បាស់ (ខ១)
-
ទ្រង់មើលឃើញអ្វីៗទាំងអស់(ខ២)
ឧទាហរណ៍៖ ក្មេងម្នាក់ចង់លូចលុយម្តាយ
តែត្រូវម្តាយដឹងមុន។
២. ព្រះអង្គជ្រាបដឹងពីបច្ចុប្បន្នកាល(ខ៣)
-
ទ្រង់ពិនិត្យមើលការរស់នៅ និងពិនិត្យមើលការប្រព្រឹត្តទាំងឡាយរបស់យើង(ខ៣)
៣. ព្រះអង្គជ្រាបដឹងពីអនាគត់ (៤-៦)
-
ទ្រង់ឆ្វេងយល់ពីគំនិតរបស់យើង (ខ៤)
- ទ្រង់ព័ទ្ធនៅជុំវិញយើង
(ខ៥)
- ព្រះតម្រិះរបស់ទ្រង់គឺខ្ពង់ខ្ពស់
(ខ៦)
សេចក្តីបញ្ចប់៖
ព្រះជាម្ចាស់មានពេញដោយគំនិតប្រាជ្ញា
ដែលហួសពីការពណ៌នារបស់មនុស្សយើងទៅទៀត។ ទ្រង់ជ្រាប
ដឹងពីអ្វីៗទាំងអស់មុនពេលដែលយើងនិយាយចេញមកជាពាក្យសំដីម្លេះ
គ្មានអ្វីដែលជាការលាក់កំបាំងនៅចំពោះទ្រង់នោះឡើយ ទាំងអតីតកាល បច្ចុប្បន្នកាល
និងអនាគត់កាលដែរ។ ការជ្រាបដឹងរបស់ព្រះអង្គនោះល្អអស្ចារ្យជាងការស្មានរបស់មនុស្ស
គ្មានការណាមួយដែលទ្រង់មិនជ្រាបដឹងនោះឡើយ ទ្រង់
ស្គាល់ពីជំរៅចិត្តមនុស្សម្នាក់ៗយ៉ាងច្បាស់។
ទេវសាស្ត្រ៖
ព្រះយេស៊ូវគ្រីស្ទទ្រង់ជ្រាបដឹងយ៉ាងច្បាស់ពីការរស់នៅរបស់មនុស្សយើង
ព្រោះទ្រង់ផ្ទល់បានយក
និស្ស័យជាមនុស្ស
ហើយទ្រង់បានរស់នៅជាមួយមនុស្សយើង គ្មានការណាមួយដែលទ្រង់មិនដឹងនោះទេ (យ៉ូហាន២:២៥)។
មនុស្ស៖
មនុស្សមិនបានដឹងពីចិត្តរបស់មនុស្សដូចគ្នាបានទេ ទោះអ្នកនោះល្អឬអាក្រក់។
អនុវត្តន៍៖
យើងគួរតែមានភាពស្ញប់ស្ញែងចំពោះព្រះអង្គ ដែលទ្រង់ដឹងច្បាស់អំពីយើងហើយ
ទ្រង់នៅតែមាន ព្រះទ័យសប្បុរសនិងអត់ធ្មត់ចំពោះយើង។
0 Comments