- សេចក្តីផ្តើម: កាលពីឆ្នាំ២០១០មានរឿងរ៉ាវស្នេហា៍
ដ៏សែនជូរចត់មួយបានកើតឡើងនៅលើទឹកដីជាយដែន កម្ពុជា ថៃ។
គឺមានបុរស់និងស្រ្តីពីរនាក់ដែលជាប្តីរប្រពន្ធនិងគ្នា
គឺចាប់តាំងពីគ្រាផ្តើមស្នេហ៍ដំបូងមកម្លេះ
គឺពួកគាត់បានចាប់ផ្តើមស្រឡាញ់គ្នាដោយចិត្តនិងចិត្តរៀងៗខ្លួនមិនមានអ្នកណាម្នាក់មកបង្ខិតបង្ខំចិត្តគាត់នោះឡើយ។
រហូតដល់ពួកគាត់បានរៀបការជាមួយនឹងគ្នា នោះក្តីស្រឡាញ់របស់ពួកកាន់តែខ្លាំងៗ
បើទោះបីជាក្នុងគ្រួសារមានជីវភាពមិនសូវជាធូរធាសម្បូទ្រព្យធនក្តី
តែបុរស់ជាប្តីគាត់តែងតែខិតខំរកចំនូលមក ផ្គត់ផ្គង់ក្នុងគ្រួសាមិនឲ្យខ្វះឡើយ
ជាពិសេស គឺដើម្បីផ្គាប់ចិត្តដល់ម្ចាស់ចិត្តរបស់គាត់ (ប្រពន្ធ)
មិនឲ្យទាស់ចិត្តឡើយ មិនថាមានរឿងអ្វីកើតឡើងនោះទេប្តីរតែងតែមានការយោគយល់អធ្យាស្រ័យដល់ប្រពន្ធជានិច្ចមិនថាកំហុសតូចឬធំក្តី។
ដូច្នេះហើយបានជាប្តីប្រពន្ធមួយគូរនេះអាចរស់នៅជាមួយយ៉ាងមានសុភមង្គល
តាំងតែពីគេបានរៀបការជាមួយគ្នារួច អស់ពេលជាង៥ឆ្នាំកន្លងមកនេះ។
ក៏ប៉ុន្តែមកដល់ឆ្នាំ២០១០នេះ មានរឿងដ៏សែនអាក្រក់មួយបានកើតឡើងមកលើគូរស្នេហ៏ដ៏កំសត់គូរមួយនេះ
គឺមានថ្ងៃមួយ ខែមេសា ក្នុងឆ្នាំ២០១០ មានបុរសទីក្រុងម្នាក់បានទៅលេងតំបន់នោះ
ក៏បណ្តាលឲ្យស្រ្តីជាប្រពន្ធមានគំនិតមិនស្មោះត្រង់
ក្បត់ចិត្តប្តីរដោយបានប្រព្រឹត្តនូវសេចក្តីផិតក្បត់
មិនស្មោះត្រង់ជាមួយនិងបុរសទីក្រុងម្នាក់នោះ ។ ដោយសារតែភាពឈ្លក់វង្វេងបាន
នាំឲ្យនារីជាប្រពន្ធរូបនេះ សម្រេចចិត្ត វេចបង្វិចចាកចោលស្វាមីកំសត់រត់ទៅតាម
ប្រុសសារហាយទីក្រុងនោះបាត់ទៅ តែជាក្តីរន្ធត់ណាស់នៅពេលដែលបានមកដល់លើដីក្រុង
នារីកំសត់ក៏ត្រូវបានប្រុសសារហាយលក់ទៅឲ្យធ្វើជាស្រីសំផឹងនៅក្នុងផ្ទះបនមួយកន្លែងក្នុងទីក្រុង។
មិនយូប៉ុន្មានដំណឹងនេះឮដល់ត្រចៀកបុរសជាប្តីដើមរបស់នាង ដែលរស់នៅឯជាយដែននោះ
គ្រាន់តែបានដឹងដំណឹងប្រពន្ធភ្លាម លោកប្តីកំសត់ក៏ប្រញាប់ប្រមូលទ្រព្យសម្បត្តិធ្វើដំណើរមកទីក្រុងភ្លាម
ដើម្បីលោះមកប្រពន្ធមកធ្វើជាប្រពន្ធរបសឮខ្លួនវិញ
បើទោះបីជាគាត់បានដឹងអំពីរឿងហេតុពិតទាំងអស់ដែលនាងបានធ្វើក៏ដោយ
ទោះបីជានាងបានក្លាយទៅជាស្រីសំផឹងក្តី តែប្តីនៅតែលោះនាងមកវិញដដែល
ដោយមិនបានប្រកាន់រើសអើងរូបនាងឡើយ ជាពិសេសគឺគាត់នៅតែផ្តល់សេចក្តីស្រឡាញ់
ទុកឪកាសឲ្យនាង តាមរយ:ការយល់ព្រមទទួលយកនាងមកធ្វើជាប្រពន្ធ
រួមរស់ក្នុងផ្ទះជាមួយគ្នាវិញនេះឯង។
ដូច្នេះតាមរយ:រឿងដែលបានលើកឡើងខាងលើនេះ
វាដូចគ្នាទៅនឹងរឿងមួយដែលបានចែងនៅក្នុងព្រះគម្ពីរ ហូសេ ជំពូក(៣ :១ -៥)ដែរគឺខ្ញុំនិងនាំអារម្មណ៍អស់លោកអ្នកទៅមើលជាមួយគ្នា។
·
សង្ខេបបទគម្ពីរ
ព្រះយេហូវ៉ា បានបង្គាប់ឲ្យហូសេទៅស្រឡាញ់ស្រីសំផឹងមកធ្វើជាប្រពន្ធឲ្យដូចជាទ្រង់បានស្រឡាញ់ដល់ពួកអ៊ីស្រាអែលដែរ ទោះបីជាគេបានក្បត់ព្រះអង្គទៅតាមព្រះដ៏ទៃ យ៉ាងណាក៏ដោយ
។ ដូច្នេះហូសេក៏ទិញនាងមកដោយប្រាក់ ១៥ ដួង និងស្រូវឧសមួយថាំងកន្លេះ រួចនិយាយនិងនាងថាចូរឯងទៅធ្វើជាប្រពន្ធអញជាយូលង់
កុំក្បត់អញទៅធ្វើជាប្រពន្ធអ្នកផ្សេងណាឡើយ។
ដោយសារតែពួកអ៊ីស្រាអែលបាននៅដោយគ្មានស្តេច គ្មានអ្នកដឹកនាំជាយូ
បានជាគេក៏នាំគ្នាវិលមកព្រះយេហូវ៉ានិងសេចក្តីសប្បុរសនៃទ្រង់វិញ
នៅជាន់ក្រោយបង្អស់ដោយសេចក្តីញាប់ញ័រ។
·
រចនាសម្ព័ន្ធ
I.
សេចក្តីបង្គាប់ និងការឆ្លើយតប របស់ហូសេ
(៣: ១ - ៣ )
II.
ការវិលត្រឡប់មកវិញ
និងសេចក្តីស្រឡាញ់នៃព្រះ ( ៣ : ៤ - ៥ )
·
សំនួរស្នូល
តើសេចក្តីស្រឡាញ់បែបណាជាសេចក្តីស្រឡាញ់ដ៏ពិត
ដែលព្រះជាម្ចាស់ទ្រង់បានប្រទានដល់រាស្រ្តរបស់ទ្រង់?
·
បរិបទប្រវត្តសាស្រ្ត:
លោកហូសេជាហោរ៉ាមួយរូប ដែលបានរស់នៅក្នុងសម័យសម័យអន្តរាយចុងក្រោយនៃ នគរខាងជើង
ក្នុងរាជ្យនៃការសោយរាជ្យស្តេចប្រាំមួយអង្គ។ កណ្ឌហូសេត្រូវបានចែងចែកជាពីរផ្នែក
ដែលផ្នែកទី១ ចាប់ពីជំពួក១ ដល់៣ និយាយអំពីជីវិតគ្រួសារបស់លោកហូសេ ដែលហូសេប្រើជាឧទាហរណ៍ក្នុងការប្រកាសព្រះបន្ទូលព្រះ
។ ក្នុងផ្នែកនេះព្រះបានបង្គាប់ឲ្យហូសេរៀបការជាមួយនឹងស្រីសំផឹងដែលមានចិត្តក្បត់ម្នាក់ឈ្មោះ
កូមើរ
ហើយគេមានកូនបីនាក់គឺឈ្មោះរបស់គេម្នាក់ៗសុទ្ធតែជានិមិត្តតំណាំងការអាក្រក់ដែលកើតឡើង។
នៅក្នុងជមពូក២មានការដែលបង្គាប់ឲ្យកូនៗរបស់គាត់
បណ្តេញម្តាយដែលមិនស្មោះត្រង់ចេញពីផ្ទះ ក៏ប៉ុន្តែព្រះបានបង្គាប់ដល់ហូសេ
នៅតែបន្តរស្រឡាញ់នាងហើយនាំនាងត្រឡប់មកវិញ ហើយទុកឲ្យនាងនៅតែឯងយូរយ:ពេលសិន។
·
ការកាត់ស្រាយ
I.
សេចក្តីបង្គាប់
និងការឆ្លើយតប របស់ហូសេ (៣: ១ - ៣ )
នៅទីនេះយើងឃើញថាព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលជាសេចក្តីបង្គាប់មកកាន់លោក
ហូសេថា ឲ្យហូសេទៅស្រឡាញ់ស្រ្តី មួយទៀត ដែលមានគេស្រឡាញ់ហើយក៏ជាស្រីសំផឹងផងឲ្យយកមកធ្វើជាប្រពន្ធ។
គឺនេះជានិមិត្តដែលបានបង្ហាញអំពីសេចក្តីស្រឡាញ់នៃព្រះយេហូវ៉ា
ដែលទ្រង់បានចំពោះពួកអ៊ីស្រាអែលផងដែរ គឺយើងឃើញថា បើទោះបីជាពួកអ៊ីស្រា អែល គេនាំគ្នាផិតក្បត់
មិនមានភាពស្មោះត្រង់ជាមួយនិងទ្រង់ ដោយនាំគ្នាបែចេញទៅគោរពព្រះដ៏ទៃយ៉ាងណាក៏ដោយចុះ
ក៏ព្រះអង្គទ្រង់នៅតែស្រឡាញ់ដល់គេដែរ។ ដូច្នេះហូសេក៏បានលោះយកនាងមក
ដោយចំនាយប្រាក់អស់១៥ដួង ហើយនិងស្រូវឧសមួយថាំងកន្លះផង
រួចហូសេបានប្រាប់ដល់នាងឲ្យបានធ្វើជាប្រពន្ធដែលស្មោះត្រង់ជាមួយនិងខ្លួនជាយូទៅ
ហើយគាត់ផ្ទាល់ក៏បានសន្យាថានឹងស្មោះត្រង់ចំពោះនាងវិញដូចគ្នាដែរ ។
បើយើងមើលមកក្នុង ខ ទីមួយគឺមានពាក្យថា
ចូរឲ្យឯងទៅស្រឡាញ់ស្រ្តីមួយទៀតចុះ ពាក្យថាចូរឲ្យឯង
ឃ្លានេះបានធ្វើឲ្យយើងអាចដឹងយ៉ាងច្បាស់ថាជាសេចក្តីបង្គាប
គឺជាការបង្គាប់ដែលព្រះបានធ្វើការបង្គាប់ដល់ហូសេ
ឲ្យទៅស្រឡាញ់ស្រ្តីម្នាក់មកធ្វើជាប្រពន្ធ ពាក្យថាស្រ្តីមួយទៀតនៅទីនេះ
មិនមែនមានន័យថា ព្រះប្រាប់ឲ្យហូសេយកប្រពន្ធពីរនាក់នោះឡើយ។ តែពាក្យស្រ្តីមួយទៀតនៅទីនេះគឺ
សំដៅលើនាងកូមើរជា ប្រពន្ធដែលបានក្បត់ហូសេនោះដដែលទេ
ដោយសារតែនាងបានក្បត់មិនស្មោះត្រង់ជាមួយប្តីបានជាត្រូវបណ្តេញចេញពីផ្ទះ តែក្នុង
ខនេះព្រះបានប្រាប់ថាឲ្យហូសេទៅស្រឡាញ់ស្ត្រីម្នាក់ទៀតមកធ្វើជាប្រពន្ធ
គឺព្រះអង្គប្រាប់ឲ្យហូសេទៅនាំយកនាងមកត្រឡប់មកផ្ទះវិញ មិនមែនឲ្យយកស្រីផ្សេងទេ។
គឺក្តីស្រឡាញ់ ដ៏ស្មោះត្រង់ ដែលហូសេមាន ចំពោះនាងកូមើរជាប្រពន្ធក្បត់នេះ
ជានិមិត្តដែលបានបង្ហាញឲ្យឃើញអំពីសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះជាម្ចាស់
ដែលទ្រងមានចំពោះប្រជារាស្ត្រអ៊ីស្រាអែលដូច្នោះដែរ (និក្ខមនំ ២០ : ៣)។
ហើយក្នុងខ ២វិញ ឃើញមានពាក្យប្រាក់១៥ដួង និងស្រូវ ឧសកន្លះថាំង
ចំនួននៃរបស់ទាំងអស់នេះ គឺជាភត្តាងដែលបានបញ្ជាក់យ៉ាងច្បាស់ថា
នាងកូមើរពិតជាបានធ្លាក់ខ្លួនជាទាសករ ដែលត្រូវជាប់បំណាន់ពិតមែន
ពីព្រោះនោះជាតម្លៃខ្លួនពាក់កណ្តាលនៃពួកទាសករនាសម័យនោះ
គឺហូសេបានលោះយកនាងមកដោយតម្លៃនោះ
(លេវីវិន័យ ២៧ : ៤)។ ហើយចំនែកខ ៣វិញ
ក្រោយពីលោះនាងមកវិញហើយហូសេបាន ប្រាប់នាងថាចូរឯងនៅជាប្រពន្ធអញជាយូលង់
ក្នុងឃ្លានេះមានន័យថាគ្រាន់តែជាយូលង់ ក៏ប៉ុន្តែមិនមែនជារៀងរហូតនោះទេ
គឺអាចនិងមានការបាកបែកគ្នាទៀតនាពេលខាងមុខ ទៅថ្ងៃអនាគតដែលអាចកើត ឡើង(យេរេមា ២៩:១១)។ ហើយយើងមើលចំនុច ខ ក្នុងខ៣ដដែល
មានឃ្លាសំខាន់មួយទៀត គឺ ឃ្លាដែលថា សូមនៅសម្រាប់អញ ត្រង់ចំនុចនេះគឺសំដៅ
ទៅលើពេលវេលាដែលនិងត្រូវនៅឯកការ គឺជានិមិត្តមួយដែលថ្លែងអំពី គ្រា នារទេសនៃពួកអ៊ីស្រាអែល
ដែលនិងត្រូវបានមកដល់ជាពិត។
II.
ការវិលត្រឡប់មកវិញ
និងសេចក្តីស្រឡាញ់នៃព្រះ ( ៣ : ៤ - ៥ )
នៅចំនុចនេះ
បានបង្ហាញអំពីការរងទុក្ខវេទនា យ៉ាងខ្លាំងរបស់ពួកអ៊ីស្រាអែល
ដោយសារតែការដែលពួកគេនិងត្រូវរស់នៅដោយឥតមាន ស្តេច ឥតមានចៅហ្វាយ ឬអ្នកដឹកនាំ
និងការថ្វាយបង្គំឬរូបព្រះស៉ោះឡើយ
នេះបាននាឲ្យពួកគេពិតជាមានសេចក្តីវេទនាខ្លាំងមែនទែន។ ដូច្នេះបានជាពេលក្រោយមក
បានធ្វើឲ្យពួកគេបានវិលត្រលប់មកវិញ ហើយបានស្វែងរកព្រះយេហូវ៉ាជាព្រះនៃគេ
និងដាវិឌជាស្តេចនៃគេផងដែរ គឺនៅជាន់ក្រោយបង្អស់គេនិងបានមកពឹងជ្រកនឹងព្រះយេហូវ៉ា
ហើយនិងសេចក្តីសប្បុរសនៃទ្រង់ដោយញាប់ញ័រ។
គឺនៅក្នុងខ២ បានប្រាប់ដដែលៗ
ថាគេនិងត្រូវនៅ ដោយគ្មានព្រះ គ្មាន បង្គោលគោរព និងគ្មានស្តេច ក៏គ្មានអ្នកដឹកនាំដែរ(១ពង្សាតាក្សត្រ
១៤: ២៣, ២ពង្សាតាក្សត្រ១០ :១៧និង
មីកា៥:១៣)។
ដូច្នេះហើយនៅពេលដែលគេរស់នៅក្នុងស្ថានភាពបែបនេះអស់កាលជាយូ
នោះពិតជាបានធ្វើឲ្យមានសេចក្តីលំបាកវេទនាជាខ្លាំងមិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ
រហូតដល់ថ្នាក់គេមិនអាចទ្រាំបានតទៅទៀត។ ដូច្នោះហើយបានជាក្នុងខ ៣
បានថ្លែងប្រាប់អំពីការវិលត្រលប់មកវិញ របស់ពួកអ៊ីស្រាអែល គឺនៅគ្រាក្រោយមក
ពួកគេនិងវិលមកពឹងជ្រកលើព្រះយេហូវ៉ា ហើយនិងសេចក្តីសប្បុរស់នៃទ្រង់វិញដោយ ញាប់ញ័រ ( យេរេមា ៥០ :
៤ និងលោកុប្បត្តិ ៤៩:១ )។ គឺឃ្លានៃការវិលមក
ក្នុងខនេះ គឺសំដៅទៅលើការប្រែចិត្ត ពួកអ៊ីស្រាអែលនិងធ្វើការប្រែចិត្ត
លះបង់ចោលនូវការបះបោភាព រឹងទទឹងមិនស្តាប់បង្គាប់ព្រះ
មកស្តាប់និងដើរតាមព្រះវិញជាពិតនៅគ្រាក្រោយមក។
·
សរុបសេចក្តី
សរុបសេចក្តីមកគឺ ឃើញថា
ទោះបីជានាងកូមើរជាប្រពន្ធដែលមិនស្មោះត្រង់ បានក្បត់ផិតប្តីតបស់ខ្លួនយ៉ាងណាក៏ ដោយ
ក៏លោកហូសេ នៅតែអាចទទួលយកនាងមកធ្វើជាប្រពន្ធវិញបានដែរ ដោយការអត់ទោស ហើយនៅតែបន្តរនាងថែមទៀតផង
។ នេះគឺជានិមិត្តដែលបានបើកដម្តែង ឲ្យឃើញអំពីព្រះហឬទ័យមេត្តាករុណាដ៏ក្រៃលែងនៃព្រះ
ដែលព្រះអង្គបានប្រោសប្រទានសេចក្តីស្រឡាញ់ដ៏ មហិមាដែលមិនចេះប្រួលប្រែ
ដល់រាស្រ្តរបស់ព្រះអង្គ ។ ទោះបីជាពួកអ៊ីស្រាអែលគេបានបះបោរផិតក្បត់ប៉ុន្មានដងក៏ដោយ
តែនៅគ្រាចុងក្រោយព្រអង្គនៅតែទទួលគេមកធ្វើរាស្រ្តទ្រង់វិញ
ដោយនៅតែបន្តតប្រទានសេចក្តីស្រឡាញ់ និងសប្បុរស់ដល់ពួក។
·
អនុវត្តន៍
ដូច្នេះព្រះបន្ទូលនៅថ្ងៃនេះ បានរំឭកជាថ្មីម្តងទៀត
ឲ្យយើងទាំងអស់គ្នាបានទុកហើយនិងធ្វើការឆ្លើយតមយ៉ាងស្មោះត្រង់
ទៅចំពោះសេចក្តីស្រឡាញ់ដ៏ស្មោះរបស់ព្រះអង្គ ដើរតាមព្រះបន្ទូល
និងព្រះបន្ទូលដ៏ពិតនៃទ្រង់ កុំបណ្តោយខ្លួន ធ្វើតាមតែចិត្តចុះចាញ់ការល្បួង
បែរចែញពីទ្រង់ ទីរកព្រះដ៏ទៃនោះឡើយ។
·
ទេវសាស្រ្ត
- ព្រះជាម្ចាស់ និងព្រះគ្រីស្ទ
·
ព្រះជាម្ចាស់ ទ្រង់ជាព្រះដែលមានពេញទៅដោយ
សេចក្តីស្រឡាញ់ ហើយនិងសេចក្តីសប្បុរស
បើទោះបីជារាស្រ្ត របស់របស់ទ្រង់គេបានក្បត់
បោះបោរមិនព្រមស្តាប់បង្គាប់ទ្រង់ក៏ដោយ
ក៏ព្រះជាម្ចាស់ទ្រង់នៅតែអត់ទោសហើយទទួលគេមកវិញដោយសេចក្តីស្រឡាញ់ ក៏ពព្រោះតែសេចក្តីស្រឡាញ់នៃព្រះគ្មានទីបញ្ចប់។
- អំពីមនុស្ស
·
មនុស្សគឺមិនមានភាពស្មោះត្រង់
និងស្ថិតស្ថេរនោះទេ
គេចូលចិត្តតែនឹងសេចក្តីសង្ស័យ មានចិត្តងាយ ដែលឆាប់រហ័ស បែរទៅតាមព្រះឬសេចក្តីបោកបញ្ឆោទដទៃទៀត
បំភ្លេចនូវសេចក្តីស្រឡាញ់ដើមរបស់ព្រះដែលទ្រង់បានផ្តល់ឲ្យ។
0 Comments