សេចក្តីផ្តើម
ប្រហែលជាក្នុងអំឡុងឆ្នាំ១៩៧០មានក្រុមបេសកជន
ជនជាតិស្បែកសរមួយក្រុមដែលមានគ្នាប្រមាណជា ៣នាក់គឺជាមិត្តសំឡាញ់នឹងគ្នា
ពួកគាត់បានស្រុះស្រួលគំនិតគ្នាទៅបំពេញបេ
សកម្មនៅក្នុងក្រុមកុលសម្ពន្ធ័ធំមួយ ។ ដែលនៅកណ្តាលព្រៃភ្នំដ៏សែនឆ្ងាយពីស្រុកភូមិនៃអ្នកស្រុក
ហើយមនុស្សក្នុងកុល សម្ពន័្ធនោះគេរស់នៅជារបៀបមនុស្សព្រៃ
ដោយបរិភោគតែផ្លែឈើនិងសាច់ឆៅជាអាហារ ដោយសាគេនៅតែក្នុងព្រៃមិនដែលបាន ឃើញពិភពលោក ឬមនុស្សម្នាខាងក្រៅសោះ
គេមិនបានដឹងពីការរស់នៅ ខាងក្រៅទេគេដឹងត្រឹមថាគេជា អាណាចក្រដ៏អស្ចារ្យមួយ
ដែលយើងមើលទៅដូចជាកាច់សាហាវ ឃោឃៅណាស់។ ព្រោះសូម្បីតែសាច់មនុស្សក៏គេទទួលទានដែគឺនៅពេលដែលមានមនុស្សក្នុងកុលសម្ពន្ធ័របស់គេស្លាប់នោះគេមិនដែលចោលទេ។
ឯអ្នកមានជំងឺវិញឬរបួលវិញក៏គេមិនទុកយូលើសពីមួយសប្តាន៍ដែរព្រោះគេខ្លាចស្រកសាច់អស់រស់ជាតិបរិភោគមិនឆ្ងាយ
គឺគេនិងកាប់សម្លាប់ អ្នកដែលកំពុងតែមានជំងឺនោះធ្វើជាម្ហូបទទួលទានហើយ។
ហើយបើនិយាយពីជំនឿសាសនាវិញក៏មិនដឹងជាមានសាសនាអ្វីឲ្យពិតប្រាកដនោះដែរ ព្រោះពីតាំងពីគេកើតមករស់នៅតែក្នុងព្រៃហូបតែនឹងព្រៃ
បានជាពួកគេបាននាំគ្នា គោរពថ្វាយបង្គំតែព្រៃឈើនិងដុំថ្មីធំៗជារៀងៗតៗគ្នាមកតាំងពីដូនតា
មកម្លេះហើយគេយូៗទៅពួកគេគោរពស្រឡាញ់របស់ដែលគេថ្វាយបង្គំ នោះយ៉ាងខ្លាំងហើយបើសិនជាមានអ្នកណាល្មើសមិនគោរពថ្វាយបង្គំដល់
រូបសក្ការ:របស់គេនោះ មិនថាចាស់ ក្មេងឬ ជាសាច់ញាត្តិសន្តានអ្វីនោះទេ។ គឺត្រូវតែទទួល
ទារុណកម្មយ៉ាងធ្ងន់ធ្ងូហើយទើបយកទៅសម្លាប់ ជាក្រោយដែលមិនអាចលើកលែងឬយោគយល់បានឡើយ
នៅក្នុងពួកគេគ្មានពាក្យថាមនោសញ្ចេតនាទេ។
ហើយនៅថ្ងៃដំបូងពេលដែលក្រុមបេសកជនបានឈានជើងចូលទៅដល់
ក្នុងកុលសម្ពន័្ធនោះភ្លាម ដោយស្របពេលពួកកុលសម្ពន្ធ័កំពុងជុំគ្នាថ្វាយបង្គំដុំថ្មជាព្រះរបស់គេនោះ
ពួកកងការពាកុលសម្ព័ន្ធបានឃើញហើយក៏ចាប់ពួកក្រុមបេសកជនចូលមកនៅចំពោះពិធីនោះដែរហើយមេកុលសម្ពន្ធ័ដ៏ឃោឃៅ
បានបញ្ជាឲ្យក្រុមបេសកជនជាអ្នកប្លែកមុខនេះថ្វាយបង្គំថ្មធំនៅពីមុខគេនោះ។ តែពួកក្រុមបេសកជនបានបដិសេធមិនព្រមថ្វាយបង្គំតាមបង្គាប់ឡើយ
ដែលធ្វើឲ្យមេកុលសម្ពន្ធ័ខឹងជាខ្លាំង
ហើយពួកអ្នកដែលកំពុងឈរនៅទីនោះគេក៏នាំគ្នាស្រែកឡើងឲ្យ
កងរក្សាកុលសម្ពន្ធ័ធ្វើទារុណកម្មលើពួកគេទៅ។ ដូច្នេះពួកបេសកជនទាំងនោះបានរងនៅទារុកកម្មយ៉ាងវេទនារអស់ពេលពេញមួយថ្ងៃរហូតដល់ល្ងាច
ពួកកុលសម្ពន្ធ័ក៏មកជុំគ្នាជាថ្មីម្តងទៀតដើម្បីនឹងសម្លាប់ពួកបេសកជននោះ។
មុននឹងយកទៅសម្លាប់កងកុលសម្ពន្ធ័បានឲ្យពួកគាត់សម្រេចចិត្តម្តងទៀតថាតើត្រូវយល់ព្រមឲ្យគេសម្លាប់
ឬ ក៏ជ្រើសយកការថា្វយបង្គំតាមបញ្ជាដើម្បីបានជីវិតរស់នៅ។
តែទោះបីជាសួរប៉ុន្មានដងក៏ចម្លើយគឺនូវតែដដែលមិនផ្លាស់ប្តូរទេទោះបីជាត្រូវស្លាប់ឬ
ធ្វើទារុណកម្មធ្ងន់ជាងនេះទៀតក៏ដោយ
ក៏អ្នកទាំងបីនៅតែរក្សាភាពស្មោះត្រង់យ៉ាងខ្ជាប់ខ្ជួនចំពោះព្រះនៃគាត់ដដែល។
តែពេលនេះគាត់បានសំណូមពរ ដល់គេថាមុននឹងសម្លាប់សូមទុកឪកាសបន្តិចឲ្យគាត់បាននិយាយពាក្យខ្លះដែលជាមូលហេតុនាំពួកគាត់ឲ្យហ៊ានប្តូរជីវិតមកទីនេះមិនស្ដាយសូម្បីតែជីវិតនោះ។
គេក៏បានអនុញ្ញាត្តិឲ្យគាត់និយាយ
ពេលនោះពួកបេសកជនដែលកំពុងរងរបួសគ្រាំគ្រាស្ទើរនឹងស្លាប់ក៏ងើបឈរឡើងហើយនាំគ្នាប្រកាសពីសេចក្តីជំនឿរបស់ខ្លួនដោយ
បានថ្លែងពីសេចក្តីពិតនៃព្រះសង្រ្គោះដែលជាព្រះ
ដែលពួកខ្លួនជឿនិងថ្វាយបង្គំនោះបន្ទាបពីបានស្តាប់ការរៀបរាប់អំពីព្រះគ្រីស្ទនិងឃើញពីភាពខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿបែបនេះ
ហើយដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធធ្វើការផងនោះ
ស្រាប់តែពួកអ្នកមានអំណាចនិងមេដឹងនាំនៃកុលសម្ពន្ធ័បានផ្លាស់ប្តូរចិត្តលែងសម្លាប់អ្នកទាំងបីនាក់នោះវិញ
។ ហើយអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះ គឺមនុស្សក្នុងកុលសម្ពន្ធ័ជិត៨០ភាគរយ
បូកទាំងអ្នកគ្រប់គ្រង់ដឹកនាំកុលសម្ពន្ធ័ផងពួកគេបានប្រែចិត្តទទួលជឿលើព្រះយេស៊ូវគ្រីស្ទ
ដែលអ្នកទាំងបីបានថ្លែងប្រកាសនោះវិញ។ មិនតែប៉ុណ្ណោះ មេកន្រ្តាយដែលជាអ្នកគ្រប់គ្រង់លើកុលសម្ពន្ធ័ទាំងមូលក៏បានប្រកាសជាផ្លួវការដល់បណ្តាជនទាំងអស់
ឲ្យគេបានគោរពដល់ព្រះដែលព្រះដែលគេបានឮពីអ្នកទាំងបីនាក់នោះដែរ
គឺជាព្រះនាមនៃព្រះសង្រ្គោះ ជាព្រះគ្រីស្ទនោះឯង
ព្រមទាំងលើកអ្នកទាំងបីនាក់នោះឲ្យធ្វើជាអ្នកមានអំណាចក្នុង ការរៀបចំដឹងនាំក្នុងកុលសម្ពន្ធ័នោះថែមទៀតផង។
តាមរយ:សាច់រឿងខាងលើនេះគឺវាស្រដៀងគ្នាទៅនឹងសាច់រឿងមួយ
ដែលមានចែងនៅក្នុងព្រះគម្ពីរដានីញែលជំពូកទី(៣:១-៣០) ដែលខ្ញុំនិងលើកយកមកធ្វើការចែកចាយដល់អស់លោកអ្នកបងប្អូនក្នុងថ្ងៃនេះឯង។
·
សង្ខេបបទគម្ពីរ
ក្នុងអត្ថបទគម្ពីរនេះគឺជាសាច់រឿងមួយដែលបង្ហាញអំពីវិរ:ភាពនៃសេចក្តីជំនឿរបស់បុរសសាសន៏យូដាបីនាក់ដែលហ៊ានយកជីវិតខ្លួនមកប្តូរមិនខ្លាចស្លាប់ក្នុងការបង្ហាញពីសេចក្តីជំនឿរនិងព្រះដែលខ្លួនបានជឿឲ្យមនុស្សលោកដឹង។
គឺពេលមួយស្តេចនេប៊ូក្នេសា ដែលជាស្តេចគ្រប់គ្រង់នៅបាប៊ីឡូនបានធ្វើរូបមាសមួយយ៉ាងធំដាក់បញ្ឈរនៅវាល
ឌូរ៉ាក្នុងខេត្តបាប៊ីឡូន។ រួចក៏បានហៅពួកអ្នកដែលមានដំណែងក្នុងរាជការទាំងអស់ឲ្យបានមកចូលរួមក្នុងពិធីបុណ្យឆ្លងរូបមាសនោះ។
ហើយមានម្នាក់បានប្រកាសថា នៅពេលណាដែលអ្នកទាំងអស់គ្នាបានឮសំលេងត្រែ ខ្លុយ ស៊ុង ចាប៉ី
ពិណ និងប៉ី ហើយតន្ត្រីគ្រប់យ៉ាង នោះត្រូវឲ្យក្រាបថ្វាយបង្គំដល់រូបមាសដែលព្រះករុណាបានធ្វើនោះ។
តែបើអ្នកណាម្នាក់មិនព្រមធ្វើតាមទេនោះនឹងត្រូវចាប់បោះចូលទៅក្នុងគុកភ្លើងដែលកំពុងឆេះយ៉ាងសន្ធៅជាមិនខាន។
នាពេលនោះក៏មានម្នាក់ក្នុងពួកខាល់ដេ បានចូលទៅប្តឹងនេប៊ូក្នេសាថា មានសាសន៏យូដាបីនាក់
គឺសាដ្រាក់ មៃសាក់ និងអ័បេឌ- នេកោ
ដែលព្រះករុណាតាំងឲ្យធ្វើជាក្រសួងការខេត្តបាប៊ីឡូននោះមិនព្រមក្រាបថ្វាយបង្គំដល់រូបមាសដែលព្រះករុណាទ្រង់បានបង្គាប់នោះទេ។
ដូច្នោះហើយបានជាស្តេចទ្រង់ខឹងជាខ្លាំងក៏បង្គាប់ឲ្យគេហៅអ្នកទាំងបីនោះមក ហើយសួរថា
មើលអ្នកទាំងបី តើដោយបំណងចិត្តឬអីបានជាឯងមិនព្រមគោរពដល់ព្រះយើង។ ឥលូវម្តងនេះទៀតបើឯងបានឮសំលេងត្រែ
ខ្លុយ ស៊ុង ចាប៉ី ពិណ និងប៉ី ហើយតន្ត្រីគ្រប់យ៉ាង
នោះត្រូវឲ្យក្រាបថ្វាយបង្គំដល់រូបមាសដែលយើងធ្វើនោះ តែបើមិនដូច្នោះឯងនឹងត្រូវឲ្យចាប់បោះចូលទៅក្នុងគុកភ្លើងនោះជាមិនខានឡើយ។
ហើយថាតើចាំមើលថានឹងមានព្រះឯណាដែលនឹងអាចជួយឯងឲ្យរួចបាន? បុរសសាសន៍យូដាទាំងបីនោះ
ក៏ឆ្លើយមកវិញថា ព្រះនៃទូលបង្គំនឹងជួយទូលបង្គំ តែបើមិនជួយទេ នោះទូលបង្គំក៏មិនព្រមថ្វាយបង្គំព្រះរបស់ទ្រង់
និងរូបមាសនោះដែរ។ ដូច្នេះស្តេចមានសេចក្តីកំហឹងរឹតតែខ្លាំងឡើង ក៏បង្គាប់គេឲ្យបន្ថែមគុកភ្លើងនោះឲ្យក្តៅលើសពីមុន៧ដងទៅទៀត
ហើយក៏ចាប់សាដ្រាក់ មៃសាក់ និងអ័បេឌ- នេកោបោះចូលទៅក្នុងភ្លើងដែលឆេះ យ៉ាងសន្ធៅនោះទាំងជាប់ចំណង។ ខណ:ពេលនោះស្តេចនេប៊ូក្នេសាក៏ចាច់មានក្តីស្រឡាំង
កាំជាខ្លាំងដោយព្រោះបានឃើញអ្នកទាំងបីនោះគឺ សាដ្រាក់ មៃសាក់ និងអ័បេឌ- នេកោ ដែលត្រូវបានបោះចូលភ្លើងនោះមិនមានការឆេះរលាកឆ្ងៀមអ្វីសោ្ន។
តែអ្នកដែលចាប់ពួកគាត់បោះបែជាត្រូវភ្លើងឆេះស្លាប់ទៅវិញ មិនន្តែប៉ុណ្ណោះបែជាឃើញមានមនុស្សបួននាក់ដើរក្នុងភ្លើងនោះទៅវិញ
ដោយម្នាក់មានសណ្ឋានដូចជាកូនព្រះ។ ស្តេច នេប៊ូក្នេសាទ្រង់មានបន្ទូលហៅ អ្នកទាំងបីនោះឲ្យមកពីក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅនោះ។
ហើយព្រមទាំងប្រកាស់ថា មិនឲ្យមានអ្នកណានិយាយបង្ខុសពីព្រះរបស់បុរសទាំងបីនោះឡើយ
តែបើសិនជាអ្នកណាមិនធ្វើតាមបង្គាប់នោះទេ អ្នកនោះនឹងត្រូវសម្លាប់ដោយការកាប់ជាដុំៗហើយផ្ទះរបស់ពួកគេនឹងបានទៅជាកន្លែងបន្ទោបង់លាមកពិតជាមិនខាន។
·
រចនាសម្ព័ន
I. ស្តេចនេប៊ូក្នេសាធ្វើរូបមាសឲ្យមនុស្សទាំងអស់ថ្វាយបង្គំ(១-៧)
II. គំរូដ៏អស្ចារ្យនៃជំនឿរបស់បុរសសាសន៍យូដាទាំងបីនាក់(៨-២៣)
III. ភាពជោគជ័យនៃគំរូលើសេចក្តីជំនឿរបស់បុរសសាសន៍យូដាទាំងបីនាក់(២៤-៣០)
·
សំនួរស្នូល
ជាការពិតណាស់យើងដឹងហើយថាភ្លើងជាភ្នាក់ងានៃចំហេះ
បើសិនជាមានអ្វីទៅប៉ះឬក៏ធ្លាក់ចូលទៅក្នុងភ្លើងភ្លើងនោះ គឺប្រាកដជាត្រូវភ្លើងឆាបឆេះរលាយសូន្យអស់សល់តែផេះជាមិនខាន តែក្នុងហេតុការណ៏មួយនេះហេតុអ្វីបានជាលោកសាដ្រាក់
មៃសាក់ និងអ័បេឌ- នេកោមិនស្លាប់ឬក៏ឆេះរលាកអ្វីបន្តិចសោះនៅពេលដែលត្រូវគេបោះចូលទៅក្នុងគុកភ្លើងដែលកំពុងឆេះយ៉ាងសន្ធៅនោះដូច្នេះ?
តើមកពីអ្នកទាំងបីនោះមានអំណាចពិសេសអ្វី
ឬអ្វីដែលមានអំណាចដែលអាចការពាពួកគាត់យ៉ាងអស្ចារ្យដូច្នេះ?
·
ការកាត់ស្រាយ
I.
ស្តេចនេប៊ូក្នេសាធ្វើរូបមាសឲ្យមនុស្សទាំងអស់ថ្វាយបង្គំ(៣:១-៧)
បើក្រឡេកទៅមើលតាំងពីក្នុងជំពូកទី២មកនោះឃើញថាស្តេចនេប៊ូក្នេសាទ្រង់បានសុបិន
តែមិនចាំថាទ្រង់សុបិនឃើញអ្វីនោះទេ(២:៥) ក៏គ្មាននរណាអាចដឹងដែរថាទ្រង់បានសុបិនឃើញអ្វី ហើយគ្មាននរណាអាចបកស្រាយសុបិនរបស់ទ្រង់បានដែរ។
តែគឺមានបុរសម្នាក់ឈ្មោះថាដានីញែលដែលជាសាសន៏យូដា
ហើយជាអ្នកកោតខ្លាចដល់ព្រះយេហូវ៉ាដែលអាចដឹងពីអ្វីដែលស្តេចនោះសុបិនឃើញ
គឺស្តេចនេប៊ូក្នេសាបានសុបិនឃើញរូបមួយយ៉ាងធំសំបើម(២:៣១)។
ដូច្នេះហើយបានជាមកដល់ជំពូកទី៣
នេះឃើញថាស្តេចនេប៊ូក្នេសាបានសាងសង់រូបមាដូចដែលបាន យល់សុបិនឃើញនោះឡើងមែន (៣:១) ។ ហើយដាក់រូបមាសនោះនៅវាលឌូរ៉ា
ដែលវាលនេះគឺជាទីកន្លែងមួយដែលមានដីទួលងាយស្រួលនឹងឲ្យមនុស្សទាំងអស់មើលឃើញ។ បន្ទាប់ពីបានធ្វើរូបមាសនោះរួចហើយគឺស្តេច
នេប៊ូក្នេសា ទ្រង់ក៏បានកោះហៅដល់ពួកមន្តី្រទាំង៧ឲ្យមកដើម្បីធ្វើការសច្ចា
ប្រណិធាន ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ចំពោះអាណាចក្រថ្មីដែលទ្រង់បានបង្កើតឡើង។
គោលបំណងដែលស្តេចទ្រង់សង់រូបនេះឡើងប្រហែលជាដោយសារតែនៅក្នុងទឹកដីបាប៊ីឡូន មានជាតិសាសន៏ចំរុះជាច្រើន(ខ៧)បានជាទ្រង់ធ្វើរូបនោះឡើងដើម្បីឲ្យពួកគេបានឃើញពីអំណាចនៃការគ្រប់គ្រងរបស់ទ្រង់
និងដើម្បីឲ្យជាតិសាសន៏ទាំងនោះបានចុះចូលមកជាជាតិសាសន៏តែមួយ ក្នុងគោលការណ៍នៃការរួបរួមដោយកោតខ្លាចនូវអំណាចរបស់ទ្រង់ដែលជាស្តេចគ្រប់គ្រង់។
អញ្ជឹងហើយបានជានៅពេលដែលពួកគេឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ និងប៉ី
ហើយតន្ត្រីគ្រប់យ៉ាងនោះស្តេចតម្រូវឲ្យមនុស្សទាំងអស់ត្រូវក្រាបថ្វាយបង្គំរូបមាសដែលទ្រង់បានធ្វើនោះ
តែបើមានអ្នកណាមិនក្រាបថ្វាយបង្គំទេនោះ នឹងត្រូវបោះចូលទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅជាមិនខាន។
ហេតុការណ៍នេះគឺប្រហាក់ប្រហែលគ្នាទៅនឹងសាច់រឿងមួយទៀតដែរ ដែលបានកើតឡើងនៅក្នុងគម្ពីរ ដានីយ៉ែលដដែលនេះគឺក្នុងជំពូកទី៦
គឺនៅពេលដែលពួកមេដឹកនាំបាប៊ីឡូនមិនចូលចិត្តដានីយ៉ែល គឺពួកគេនាំគ្នាផ្តល់គំនិតឲ្យស្តេចដារីយ៉ុស
ឲ្យធ្វើរូបសំណាក់មួយដែលដំណាងឲ្យព្រះសម្រាប់គោរពថ្វាយ បង្គំ។ តែបើអ្នកណាមិនគោរពថ្វាយបង្គំរូបព្រះនោះហើយបែរជាគោរពព្រះដ៏ទៃនោះនឹងត្រូវបោះទំលាក់ទៅក្នុងរូងសត្វតោ(ដានីយ៉ែល៦:៧)។ យើងឃើញថានេះ គឺជាមធ្យោបាយមួយដែលស្តេចនេប៊ូក្នេសាទ្រង់
មានឱកាសដើម្បីប្រាប់មនុស្សទាំងអស់ថាទ្រង់គឺជាអ្នកដែលមានអំណាចខ្លាំងបំផុតក្នុងការធ្វើគ្រប់ទាំងអស់ដែរ។
II.
គំរូដ៏អស្ចារ្យនៃជំនឿរបស់បុរសសាសន៍យូដាទាំងបីនាក់(៣:៨-២៣)
ក. ពួកខាល់ដេរបៀតបៀនបុរសសាសន៍យូដាទាំងបីនាក់ (៣:៨-១២)
នៅទីនេះដែរយើងឃើញថាមានពួកខាល់ដេ បានចូលមកហើយប្តឹងដល់ស្តេចនេប៊ូក្នេសាថា
មានពួកសាសន៏យូដាបីនាក់ ដែលទ្រង់បានតាំងឲ្យធ្វើការក្នុងក្រសួងការងារខេត្តបាប៊ីឡូន នោះវាមិនព្រមក្រាបថ្វាយបង្គំដល់រូបព្រះដែលទ្រង់បានសង់ឡើងនោះទេ។
សាដ្រាក់ មៃសាក់ និងអ័បេឌ-នេកោ ពួកគេគឺជាជនជាតិសាសន៏យូដាទេ តែពួកគេត្រូវបានតែងតាំងឲ្យធ្វើជាអ្នកត្រួតត្រានៅ
ខេត្តបាប៊ីឡូនដោយសារតែដានីយ៉ែលគាត់ បានសូមដល់ស្តេចឲ្យពួកគេ បន្ទាប់ពីដានីយ៉ែល បានបកស្រាយសុបិនរបស់ទ្រង់(២:៤៩)។ បានជានៅទីនេះពួកខាល់ដេគេអត់ពេញចិត្តនឹងពួកគេទេ
ដូច្នេះបានជាឃើញថាពួកគេមានគំនិតចង់ចាក់រុករករឿងឈ្នានីស ក៏បានទៅប្តឹងដល់ស្តេច(៣:៨)។ នៅទីនេះខ្ញុំគិតដល់រឿងមួយដែល ជារឿងពិតបានកើតឡើងនៅក្នុងសង្គមការងារសព្វថ្ងៃគឺថា
នៅក្នុងស្ថាប័នអង្គការ មួយមាន
បុគ្គលិកធ្វើការងារជាក្រុម។ ពួកគេត្រូវបានអ្នកគ្រប់គ្រង់តម្រូវឲ្យធ្វើការងា តែមួយជាមួយគ្នា តែឃើញថានៅក្នុងចំណោមបុគ្គលិក រួមការងារទាំងអស់នោះ មានម្នាក់ដែលគាត់ហាក់បីដូចជាមានភាព ឈ្លៀសវៃជាងគេ ហើយមានភាពស្មោះត្រង់ត្រឹមត្រូវទៅនឹងការងារជាងគេ
។ តែទោះជាយ៉ាងនេះក្តី ក្រុមការងារ របស់គាត់ដែលធ្វើការក្នុងក្រុមជាមួយគ្នាគេមិនចូលចិត្តគាត់ទេ។
ពីព្រោះពួកគេមិនសូវជាពូកែនឹងឆ្លាតវៃយល់ពីការងារទេដូចជាគាត់ទេ
តែគេមានជំនាញម្យ៉ាងដែលប្រសព្វណាស់ គឺការយក
ចិត្តអែមអបមេ(ចៅហ្វាយនាយ) ហើយចេះបញ្ចុះបញ្ចូលឲ្យមេពេញចិត្ត
ពេញថ្លើមជាពិសេសតែម្តង។ ដូច្នេះហើយបើយើងប្រៀបធៀបមើលទៅ
ឃើញថា ពួកខាល់ដេ ពួកគេប្រហែលជាមិនមែនជាបុគ្គលដែលពូកែធ្វើការងារ
ទេ ប៉ុន្តែពួកគេប្រហែលជាពូកែខាងព្យាបាតគេ ដែលជាតួរចិត្តអាក្រក់ ដែលពូកែតែខាងរករឿងឈ្នានិស
បំផ្លាញ់គេ គឺធ្វើយ៉ាងណាដើម្បីឲ្យតែអ្នកដ៏ទៃ ត្រូវ វិនាសនោះជាក្តីសុខរបស់ពួកគេហើយ។
ពិតមែនហើយបើសិនជាយើងមើលទៅក្នុង(ខ១២)
យើងឃើញថាពួកសាសន៏យូដាទាំងបី គឺ សាដ្រាក់
មៃសាក់ និងអ័បេឌ-នេកោ គេមិនបានក្រាបថ្វាយបង្គំដល់រូបមាសដែលស្តេចនេបូក្នេសា បានធ្វើឡើងទេ
ពីព្រោះជាការដែលខុសពីបំណងនៃព្រះហឫ័យរបស់ព្រះជាម្ចាស់។ ព្រោះពួកគេជាអ្នកដែលកោតខ្លាចដល់ព្រះជាម្ចាស់
ដែលជាព្រះពិតតែមួយ លើសពីនេះទៅទៀតនៅត្រង់នេះបានបង្ហាញថា ពួកគេបានកាន់តាមក្រិត្យវិន័យរបស់ព្រះជាម្ចាស់ដែលទ្រង់បានបង្គាប់
នៅក្នុងព្រះគម្ពីរ (និក្ខមនំ២០:៤-៥) ដែលទ្រង់បានមានបន្ទូលហាមថា កុំឲ្យឆ្លាក់ធ្វើរូបណា
សំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ
ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង។ ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ
ឬគោរពប្រតិបត្តិតាម នោះឡើយ ដ្បិតអញដែលជាយេហូវ៉ា ជាព្រះនៃឯង
អញមានសេចក្ដីប្រច័ណ្ឌ
ក៏ទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតដល់៣ហើយ៤ដំណរផង
ចំពោះអស់អ្នកណាដែលស្អប់អញ។ មិនមែនពួកគេតាំងចិត្តរឹងរួសចង់បះបោរប្រឆាំងជាមួយស្តេចនេប៊ូក្នេសាទេ
ក៏ប៉ុន្តែអ្វីដែលពួកគេធ្វើនោះគឺគ្រាន់តែចង់បង្ហាញថា ពួកគេបានយកព្រះជាទីមួយសម្រាប់ជីវិតគេ
គឺគេពិតជាមានភាពស្មោះត្រង់ចំពោះជំនឿរបស់គេទៅចំពោះព្រះពិតប្រាកដមែន។
ខ.ភាពខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿដែលគ្មានអ្វីបំបែរចេញបាន(៣:១៣-២៣)
នៅទីនេះបានប្រាប់ថាស្តេចនេប៊ូក្នេសា
ទ្រង់ខឹងចំពោះអ្នកទាំងបីដោយមិនស្តាប់តាមការបង្គាប់បញ្ជាររបស់ទ្រង់
ហើយទ្រង់ក៏ផ្តល់ឱកាសឲ្យគេម្តងទៀត ដោយប្រាប់ថា គ្មានព្រះណាទៀតដែលអាចជួយពួកគេបានទេ
បើស្តេចមិនលើកលែងទោសឲ្យនោះទេ(ខ១៥)។ នៅទីនេះនេប៊ូក្នេសាទ្រង់កំពុងមានអំណួតខ្លាំងមែនទែនទៅលើអំណាគ្រប់គ្រងរបស់ទ្រង់
ស្តេចនេប៊ូក្នេសាបំភ្លេចពីអំណាចរបស់ព្រះដែលទ្រង់បានទទួលស្គាល់ថាជាព្រះលើអស់ទាំងព្រះ
ទ្រង់ជាព្រះលើសអស់ទាំងស្តេច(២:៤៧)។
ក្នុង(១៦-១៨) ទីនេះបានបង្ហាញប្រាប់ថា ពួកគេមិនបានគិត ឬខ្វល់ខ្វាយពីអ្វីដែលគាត់កំពុងជួបប្រទះនោះទេ
ពោលគឺពួកគាត់មិនមានការភ័យខ្លាចចំពោះការបាត់បង់ជីវិតឬដំណែងដែលពួកគាត់ទាំងបីនាក់កំពុងតែមាននោះឡើយ។
បើមើលពីសាច់រឿងនៅកន្លែងនេះខ្ញុំបាននឹកចាំពីសុភាសិតខ្មែរមួយ បាននិយាយថា ”ស្លាប់មិនដូរឈ្មោះ រស់មិនដូរត្រកូល” ពាក្យនេះគឺចង់សំដៅពីបុគ្គលម្នាក់ដែលគាត់ត្រូវតស៊ូអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីរក្សានូវអ្វីមួយដែលមានតំលៃបំផុតសំរាប់ជីវិតគាត់
ដោយប្រឈរមុខជាមួយនឹងការពិតគ្រប់បែបយ៉ាងដែលកើតឡើងមកលើខ្លួន។ ដូចគ្នានេះដែរយើងឃើញថា
សាដ្រាក់ មៃសាក់ និងអ័បេឌ-នេកោ ពួកគាត់ត្រូវបានស្តេចនេប៊ូក្នេសា
បង្ខំឲ្យក្រាបថ្វាយបង្គំរូបមាសដែលស្តេចនោះ
បានសាងសង់ឡើងម្តងហើយម្តងទៀត ក៏ប៉ុន្តែសាដ្រាក់ មៃសាក់ និងអ័បេឌ-នេកោ ពួកគេមិនព្រមធ្វើតាមអ្វីដែល ស្តេចបានបង្គាប់នោះទេ
។ពីព្រោះអ្វីដែលស្តេចនោះបង្គាប់វាមិនស្របទៅតាមបំណងព្រះហឫទ័យនៃព្រះជាម្ចាស់នោះឡើយ។ គឺពួកគាត់សុខចិត្តព្រមឲ្យស្តេចចាប់បោះពួកគាត់ចូលទៅក្នុងគុក ភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅលើសជាងធម្មតា៧ដង ពោលគឺពួកគេស៊ូលះបង់ប្តូរជីវិត
ព្រមស្លាប់ តែពួកគាត់មិនព្រមបដិសេធន៏សេចក្តីជំនឿដែលជឿលើព្រះដ៏ពិតនោះឡើយ ដូច្នេះយើងឃើញថា គួរឲ្យអស្ចារ្យខ្លាំងណាស់អំពីភាពស្មោះត្រង់ហើយនិងសេចក្តីជំនឿរបស់អ្នកទាំងបីនោះ។
បើទោះបីជាខាងឯផ្នែកសាច់ឈាមពួកគេស្ថិតក្រោមការគ្រប់គ្រងរបស់ស្តេចនេប៊ូក្នេសាពិតមែន
តែឯសេចក្តីជំនឿរបស់ពួកគេពោលគឺ វិញ្ញាណរបស់ពួកគេមិនមែនស្ថិតក្រោមការគ្រប់គ្រងរបស់នេប៊ូក្នេសានោះទេ
តែគឺពួកគេបានប្រគល់ការគ្រប់គ្រងខាងវិញ្ញាណនោះទៅចំពោះព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងវិញ។
ក្នុង(ខ១៨) ពួកអ្នកកោតខ្លាចព្រះទាំងបីនាក់ នោះបាននិយាយថា
តែបើព្រះមិនជួយ ពាក្យនេះគឺ ចង់មានន័យថា
ពួកគេបានដាក់សេចក្តីជំនឿយ៉ាងមុតមាំរបស់ពួកគេទាំងស្រុងដដែល មិនប្តូរផ្លាស់ជាដាច់ខាត
ទៅចំពោះព្រះជាម្ចាស់ ទោះបីជាទ្រង់សំរេចថាជួយពួកគេ ឬមិនជួយក៏ដោយគឺស្រេចទៅតាមតែព្រះទ័យនៃទ្រង់ទៅចុះគេមិនខ្វល់អ្វីនោះទេ។ យោងតាមការនេះបាន បង្ហាញឲ្យយើងមើលឃើញអំពីគំរូភាពនៃសេចក្តីជំនឿដ៏ខ្ជាប់ខ្ជួនរបស់
លោក សាដ្រាក់ មៃសាក់ និងអ័បេឌ-នេកោ ថាពួកគាត់ពិតជាមានសេចក្តីជំនឿយ៉ាងរឹងមាំនិងល្អខ្លាំងមែនទែនលើព្រះជាម្ចាស់
ពួកគាត់សុខចិត្តព្រមឲ្យគេសម្លាប់តែមិនព្រមក្បត់ចំពោះព្រះរបស់ពួកគាត់ជាដាច់ខាត “ដ្បិតពួកគេមិនខ្លាចចំពោះអ្នកដែលអាចសម្លាប់បានតែរូបកាយនោះទេ
តែគេកោតខ្លាចចំពោះព្រះដែលទ្រង់អាចសម្លាប់បានទាងរូបកាយនិងព្រលឹងវិញ្ញាណ” (ម៉ាថាយ១០:២៨)។ ដូច្នេះហើយបានជានៅក្នុង(ខ១៩-២៣) ស្តេចនេប៊ូក្នេសាទ្រង់កាន់តែក្តៅចិត្តមានសេចក្តីខ្ញាល់កាន់តែខ្លាំងឡើងចំពោះពួកអ្នកទាំងបីនាក់នោះ
ក៏បង្គាប់ឲ្យគេដំឡើងភ្លើងនោះឲ្យឆេះលើសពីមុន៧ដងថែមទៀត
ហើយចាប់សាដ្រាក់ មៃសាក់ និងអ័បេឌ-នេកោបោះចូលទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅនោះបាត់ទៅ។
តើយើងគិតថា តើពួកគេទាំងបីត្រូវស្លាប់នៅក្នុងគុកភ្លើងនោះឬយ៉ាងណា?
ទេ គឺព្រះជាម្ចាស់ទ្រង់បានជួយដល់ពួកគេមិនឲ្យភ្លើងមានអំណាចលើគេបានឡើយ។
III.
ភាពជោគជ័យនៃគំរូលើសេចក្តីជំនឿរបស់បុរសសាសន៍យូដាទាំងបីនាក់(៣:២៤-៣០)
(ខ២៤-២៥)នៅកន្លែងនេះបានឃើញថា
ការខឹងក្តៅក្រហាយដូចជាធំភ្លើងរបស់ស្តេចនេប៊ូក្នេសានេះ ហាក់បីដូចជាប្រែក្លាយទៅជារឿងមួយដែលធ្វើឲ្យទ្រង់តក់ស្លុតយ៉ាងខ្លាំងទៅវិញ។
គឺថាទ្រង់បានមើលទៅក្នុងគុកភ្លើងនោះស្រាប់តែឃើញមនុស្សដល់ទៅបួននាក់វិញ
ដែលជាការពិតជាក់ស្តែងមនុស្សដែលបានបោះចូលក្នុងគុកភ្លើងនោះមានតែបីនាក់តែប៉ុណ្ណោះ។ ជាការពិតណាស់ព្រះជាម្ចាស់ព្រះអង្គទ្រង់គឺជាព្រះដែលប្រោសលោះ
ទ្រង់យុត្តិធម៌ ហើយស្មោះត្រង់ណាទ្រង់មិនមែន មិនខ្វល់ខ្វាយចំពោះកូនរបស់ទ្រង់ឡើយ តែផ្ទុយទៅវិញទ្រង់តែងតែប្រុងចាំជួយដល់អ្នកដែលកោតខ្លាចនិងស្វែងរកទ្រង់គ្រប់ពេលវេលា
គ្រប់ទីកន្លែងទាំងអស់ ។ដូចជាចំរៀងដែលមានចំណងជើងថា ទ្រង់ប្រុងចាំជួយ ក្នុងបទនេះមានឃ្លាមួយច្រៀងថាពេលឈឺគ្រាំគ្រា
មានទ្រង់ជាគ្រូពេទ្យឧត្តម ទោះបីជាត្រូវមិត្តភក្តិគឺ (សំដៅលើ មនុស្ស) បោះបង់មិនទទួលស្គាល់លែងរាប់រកយើង
ក៏ដោយ តែព្រះទ្រង់មិនដែលប្រងើយកន្តើយចំពោះមនុស្សឡើយដែលស្រឡាញ់ទ្រង់ឡើយ។
ពិតមែនហើយនៅទីនេះ អ្វីដែលស្តេចនេប៊ូក្នេសាបានឃើញនោះមិនមែនជាការព្រិលភ្នែកនោះទេ។
គឺមនុស្សទីបួនដេលស្តេចនេប៊ូក្នេសាហៅថា កូនព្រះ នៅត្រង់នេះ ស្តេចនេប៊ូក្នេសា ទ្រង់កំពុងតែនិយាយតាមរបៀបសាសន៍ដ៏ទៃ
ដែលពួកគេជឿលើព្រះច្រើនអង្គ។ [1]នាក់ទីបួនដែលស្តេចនេប៊ូក្នេសាបានឃើញនោះគឺជាទេវតារបស់ព្រះដែលទ្រង់បានចាត់ឲ្យមកដើម្បី
ជួយសង្គ្រោះបុរសទាំងបីនោះឲ្យរួចពីការឆាបឆេះនៃភ្លើងដ៏សន្ធោរសន្ធៅនោះ គឺដូចជាអ្វីដែលបានកើតឡើងចំពោះដានីយ៉ែលដែល
ដែលគាត់ត្រូវបានព្រះបិទមាត់តោមិនឲ្យស៊ីគាត់ឡើយ (ដានីយ៉ែល ៦:២២)។ ឯក្នុង(ខ២៦-៣០) គឺម្តងទៀតហើយដែលស្តេចនេប៊ូក្នេសាទ្រង់បានបន្ទាបចិត្តព្រមទាំងកាយរបស់ទ្រង់ដែលធ្លាប់តែមានអំណាចនិងក្តីអំនួត
ហើយគិតថា គ្មានអ្នកណាមានអំណាចដូចជាទ្រង់នោះ ព្រមទទួលស្គាល់ថាព្រះរបស់បុរសសាសន៍យូដាទាំងបីនោះ
គឺជាព្រះដ៏ពិត ហើយទ្រង់មានអំណាចលើសជាងអ្វីទាំងអស់
ដែលនឹងជួយបុរសទាំងបីនោះឲ្យរួចពីការស្លាប់បានវាមិនមែនជារឿងធម្មតាទេ។ គឺស្តេចនេប៊ូក្នេសាទ្រង់បានលើកសរសើរដល់ព្រះជាម្ចាស់ដែលជាព្រះរបស់ជនជាតិយូដា
ហើយថែមទាំងចេញសេចក្តីប្រកាសមួយអនុញ្ញាតឲ្យជនជាតិយូដាមានសេរីភាពកក្នុងការថ្វាយបង្គំព្រះ
ហើយក៏បញ្ឈប់ការជិះជាន់លើពួកគេនិងប្រកាសដល់មនុស្សទាំងអស់បានទទួលស្គាល់ដល់ព្រះរបស់អ្នកទាំងបីនោះ
ហើយព្រមទាំងដំឡើងដំណែងឲ្យអ្នកទាំងបីនោះថែមទៀតផង។
·
សរុបសេចក្តី
សរុបសេចក្តីមកយើងឃើញថា
ស្តេចនេប៊ូក្នេសាទ្រង់បានធ្វើរូបមាសមួយយ៉ាងធំឡើងរួចហើយទ្រង់បានបង្ខំឲ្យមនុស្សគ្រប់គ្នាក្រាបថ្វាបង្គំដល់រូបមាសនោះបន្ទាប់ពីបានឮសូរសំលេង
ត្រែ ពិណ ចាប៉ី ប៉ី និងត្រន្រី្តគ្រប់យ៉ាង
បើមិនដូច្នោះទេទ្រង់នឹងចាប់បោះចូលទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ
ដូច្នេះមនុស្សទាំងអស់ក៏បានស្តាប់តាម។
លើកលែងតែបុរសសាសន៏យូដា បីនាក់ប៉ុណ្ណោះដែលពួកគេមិនព្រមថ្វាយបង្គំតាមបញ្ជារបស់ស្តេច
តែនេះមិនមែនមកពីពួកគាត់ក្បាលរឹងទេ តាំងខ្លួនអស្ចារ្យដែលហ៊ានប្រឆាំងជាមួយនិងស្តេចផែនដីនោះទេ
តែពួកបបង្ហាញពីភាពស្មោះត្រង់ដែលមានសេចក្តីជំនឿរឹងមាំចំពោះព្រះវិញ
គឺបុរសទាំងបីនាក់នោះមិនព្រមស្តាប់តាមបង្គាប់របស់ស្តេចទេ តែពួកគាត់បានស្តាប់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះវិញ
គឺដោយមិនក្រាបថ្វាយបង្គំរូបមាសនោះឡើយ ហើយគេក៏ចាប់គាត់បោះចូលក្នុងភ្លើងតែបុរសទាំងបីនាក់នោះមិនបានស្លាប់ដោយសារភ្លើងនោះឆាបឆេះពួកគាត់ឡើយ
គឺព្រះដែលពួកគាត់ជឿលើនោះទ្រង់បានជួយដល់ពួកគាត់។ ហើយជាកិច្ចចុងក្រោយយើងបានឃើញថា ដោយ
សារសេចក្តីជំនឿរបស់គាត់ដ៏ស្មោះត្រង់ មួសមុតពិតប្រាកដ នោះព្រះនាមរបស់ព្រះត្រូវបានល្បីរន្ទឺ
ទៅកាន់ពួកបណ្តាជននៃជាតិសាសន៍ជាច្រើន នៅពេញទូទាំងបាប៊ីឡូននោះតែម្តង។
·
ទេវសាស្រ្ត
ព្រះជាម្ចាស់ ទ្រង់គឺជាព្រះដែលធំលើសអស់ទាំងព្រះ
ទ្រង់ជាព្រះដែលបានបង្កើតគ្រប់អ្វីៗ ទាំងអស់មក។ ព្រះអង្គទ្រង់មានគ្រប់ទាំងព្រះចេស្តា
ហើយគ្រប់ទាំងអំណាចគ្មានអ្វីដែលមានអំណាចលើសជាងទ្រង់ទៀតឡើយ គឺគ្មានសោះទោះទាំងនៅផែនដី
ឬលើមេឃក្តីគ្មានអ្វីដែលធំជាងព្រះទ្រង់ទៀតទេ។
ព្រះគ្រីស្ទ តាមរយ:ព្រះយេស៊ូគ្រីស្ទយើងត្រូវបានប្រោសឲ្យរួចពីបាបគឺដោយសារសេចក្តីជំនឿ
ជឿដល់ទ្រង់ដែលជាព្រះរាជបុត្រាតែមួយដែលមានចាត់ឲ្យមក។
ព្រះគ្រីស្ទទ្រង់មានអំណាចលើសេចក្តីស្លាប់
ទ្រង់ប្រោសឲ្យយើងរួចផុតពីការបោះចូលទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច(បឹងភ្លើង)បានហើយ
យើងក៏បានជីវិតអស់កល្បនៅឯនគរស្ថានសួគ៌ជាមួយនិងទ្រង់ថែមទៀតផង។
·
អនុវត្តន៍
តាមរយ:ដំណើរឿងនេះបានធ្វើឲ្យយើងមើលឃើញអំពីគំរូភាពដ៏អស្ចារ្យរបស់បុរសសាសន៍យូដាទាំងបីនាក់
ដែលហ៊ានប្រឈមជាមួយនឹងបញ្ហាការបៀតបៀនគ្រប់យ៉ាងមិនខ្លាចបាត់បង់សូម្បីតែជីវិតខ្លួន
ដោយសារតែសេចក្តីជំនឿនិងការទុកចិត្ត១០០ភាគរយលើព្រះជាម្ចាស់។ ដូច្នេះហើយ នៅថ្ងៃនេះខ្ញុំសូមលើកទឹកចិត្តដល់អស់លោកអ្នកបងប្អូនទាំងអស់គ្នា
ព្រមទាំងខ្លួនខ្ញុំផ្ទាល់ផងដែរ
ថាសូមឲ្យយើងបានដាក់សេចក្តីជំនឿនិងការទុកចិត្តទាំងស្រុងដោយឥតសង្ស័យទៅលើព្រះជាម្ចាស់ដែលជាព្រះអង្គសង្រ្គោះទ្រង់មានគ្រប់ព្រះចេស្តា
គ្មានអ្វីដែលទ្រង់មិនអាចធ្វើបាននោះឡើយ ។ដូច្នោះហើយសូមឲ្យយើងទាំងអស់គ្នាបានរក្សានូវសេចក្តីជំនឿ
ដោយស្មោះត្រង់ជានិច្ចទៅចំពោះទ្រង់
ដោយមិនត្រូវបែរទៅគោរពថ្វាយបង្គំរូបអ្វីឬព្រះឯណាទៀក្រៅពីទ្រង់នោះឡើយ។
សូមឲ្យយើងបានល្បងខ្លួនមើល ដោយចោទជាសំនួរមកកាន់ខ្លួនឯងថា តើខ្ញុំហ៊ានលះបង់ជីវិត មុខដំណែងដែលអ្នកកំពុងតែមាននេះ ដើម្បីបង្ហាញពីគំរូភាពនៃសេចក្តីជំនឿរបស់អ្នកដែរឬទេ?
ដូចជាបានឃើញដែរថា ក្នុងសាច់រឿងខាងលើបានប្រាប់ថា សាដ្រាក់ មៃសាក់ និងអ័បេឌនេកោ
ពួកគេហ៊ានបង់បោះអ្វីៗគ្រប់យ៉ាងដើម្បីតស៊ូវចំពោះសេចក្តីចំនឿរបស់ពួកគេ
ដែលគាត់បានជឿទៅលើព្រះជាម្ចាស់។
ខ្ញុំចង់ឲ្យបាននឹកចាំពី(ម៉ាថាយ១០:២៨)ដែលបានលើកទឹកចិត្តយើងទាំងអស់គ្នាថា កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ
តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង
ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង នឹងរូបកាយវិនាសទៅក្នុងនរក ផង។
Ø
ឯកសាពីគ្រោះ
គន្ថ:ធិប្បាយព្រះគម្ពីរ
និពន្ធដោយ បណ្ខិត ហេនរីអេតា ស៊ីមៀរ្ស។
ព្រះគម្ពីរសិក្សាសញ្ញាចាស់ និងសញ្ញាថ្មី។
សៀវភៅស្ពានចម្លង អត្ថាធិប្បាយព្រះគម្ពីរ
ភាគទី៤ និពន្ធដោយ ដន ហ្វីលេមីង។
0 Comments