សេចក្ដីផ្ដើមៈ
នៅក្នុងរឿងចិនមួយដែលមានចំណងជើង
តុលាការមុខដែក ដែលតួអង្គនៅក្នុងរឿងនោះ
គឺជា
មន្រ្តីកាត់ក្ដីម្នាក់ដែលគេតែងតែហៅគាត់ថា តុលាការមុខដែក ឈ្មោះរបស់គាត់គឺ ប៉ាវចិន
គាត់កាត់ក្ដីដោយយុត្តិធម៌មិនថា អ្នកជាប់ទោសជាអ្នកណានោះទេ
គាត់តែងតែកាត់ទោសដោយយុត្តិធម៌ទៅតាមផ្លូវច្បាប់ជានិច្ច។
ការស៊ើបក្ដីរបស់គាត់ធ្វើអោយមន្រ្តីពុករលួយមួយចំនួនមានការភ័យខ្លាចជាខ្លាំង
ដោយសារតែគាត់តែងតែស៊ើបរកឃើញនូវការពិតជានិច្ច។ ទន្ទឹមនឹងភាពស្មោះត្រង់របស់គាត់
គាត់បានទទួលការព្រមាន គំរាមសម្លាប់ជាច្រើនដង
បើសិនជាគាត់នៅតែបន្តភាពស្មោះត្រង់របស់គាត់ទៀត។ មានការពិបាកយ៉ាងខ្លាំង
ដោយសារតែគេចេះតែបង្កើតកំហុសឆ្គង ហើយទម្លាក់ទៅលើគាត់ នៅថ្ងៃមួយ
គាត់ចាប់បានអ្នកទោសម្នាក់ដែលបានសម្លាប់មនុស្ស ហើយឃាតករនោះគឺជា ក្មួយប្រុសរបស់ស្ដេច
ដែលឪពុករបស់គេគឺជា ប្អូនប្រុសបង្កើតរបស់ស្ដេច ឈ្មោះថា ព្រះអម្ចាស់ឈិនដែលតែងតែទទួលនូវការគោរព
និងទុកចិត្តពីស្ដេចយ៉ាងខ្លាំង។ ឪពុករបស់ឃាតករនោះបានមកនិយាយជាមួយនឹងប៉ាវចិនថា
បើសិនជាគាត់កាត់ក្ដីអោយកូនប្រុសរបស់គាត់រួចទោសនោះគាត់នឹងអោយរង្វាន់ដល់ប៉ាវចិននូវប្រាប់ជាច្រើន
និងទូលដល់ព្រះអង្គ អោយដំឡើងតំណែងដល់ប៉ាវចិនអោយកាន់តែខ្ពស់ជាងនេះថែមទៀតផង។
ក្នុងនាមជាមនុស្សស្មោះត្រង់ម្នាក់ វាមិនពិបាកនោះទេ
សម្រាប់ប៉ាវចិនក្នុងការធ្វើការសម្រេចចិត្តគឺ
គាត់បានកាត់ទោសប្រហារជីវិតដល់ឃាតករនោះ។ ព្រះអម្ចាស់ឈិនខឹងយ៉ាងខ្លាំង
ក៏បានបង្កើតភ័ស្តុងតាងទម្លាក់ទោសដល់ប៉ាវចិន ដោយការនោះប៉ាវចិនត្រូវគេចាប់ដាក់គុក
ត្រៀមនឹងប្រហារជីវិត ប៉ុន្តែដោយសារប៉ាវចិនមិនបានធ្វើកំហុសអ្វី ការពិតត្រូវបានលាតត្រដាង
គាត់ក៏ត្រូវបានដោះលែង ហើយមកកាន់ដំណែងដើមវិញ។
ចំណុចភ្ជាប់ៈ
សាច់រឿងដែលខ្ញុំនិយាយខាងលើវាស្រដៀងទៅនឹងសាច់រឿងមួយនៅក្នុងព្រះគម្ពីរដានីញែល៦:១-២៨
ដែលនៅក្នុងអត្ថបទគម្ពីរក៏បាននិយាយពីបុរសម្នាក់ដែលគាត់ជាមនុស្សដែលស្មោះត្រង់គឺដានីញែល
ដែលគាត់បានស្មោះត្រង់ក្នុងការធ្វើការរបស់គាត់
ព្រមទាំងស្មោះត្រង់ក្នុងសេចក្ដីជំនឿថែមទៀតផង
ហើយដោយសារភាពស្មោះត្រង់ធ្វើអោយមានការច្រនែនដល់គាត់
ធ្វើអោយគាត់ទទួលរងនូវផលវិបាកក្នុងការដើរជាមួយនឹងព្រះជាម្ចាស់ផងដែរ។
ថ្ងៃនេះយើងនឹងមើលជាមួយគ្នាពីមេរៀនមួយគឺ
៣០ថ្ងៃមុន។
ដានីញ៉ែលដឹងពីបញ្ហានេះ ប៉ុន្តែលោកនៅតែបន្តការអធិស្ឋានមួយថ្ងៃបីដងតាមទម្លាប់របស់លោក
ធ្វើអោយពួកមន្រ្តីរីករាយយ៉ាងខ្លាំង ព្រោះដូចជាបំពេញចិត្តរបស់ពួកគេហើយ។
តាមច្បាប់ដានីយ៉ែលត្រូវបោះចូលទៅក្នុងរូងសឹង្ហដែលជាលទ្ធផលក្នុងការប្រឆាំងនឹងច្បាប់របស់ស្ដេច។
ដារីយ៉ុសព្យាយាមក្នុងការជួយដានីយ៉ែលអោយរួច
ប៉ុន្តែមិនអាចឡើយព្រោះច្បាប់ដែលទ្រង់បានបោះត្រាទម្រង់រួចមកហើយ
មិនអាចកែប្រែអ្វីបានឡើយ។
ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានការពារដានីយ៉ែលមិនអោយមានបញ្ហាអ្វីឡើយ
គឺបានការពារជីវិតរបស់ដានីយ៉ែល ហើយដោយសារព្រះចេស្ដានៃព្រះ
ដារីយ៉ុសបានទទួលស្គាល់ពីព្រះជាម្ចាស់ និងប្រកាសប្រាប់ទូទាំងនគរដោយគោរពប្រតិបត្តិតាមព្រះរបស់ដានីយ៉ែលថែមទៀតផង។
១. ការបៀតបៀនដោយសារភាពស្មោះត្រង់៦:១-៩
នៅក្នុងចុងជំពូក៥នៃព្រះគម្ពីរដានីញ៉ែលយើងមើលឃើញពីការផ្លាស់ប្ដូររាជថ្មី របស់ពួកបាប៊ីឡូន គឺ
ចក្រភពរបស់បាប៊ីឡូលែងមានទៀតហើយ ប៉ុន្តែមានចក្រភពថ្មីមួយទៀតឡើងមកគ្រប់គ្រងជំនួសវិញគឺចក្រភពពើស៊ី
ហើយដានីញ៉ែលត្រូវបានតែងតាំងអោយធ្វើជាមន្រ្តីនៅយប់ដែលស្ដេចបាប៊ីឡូនត្រូវពួកពើស៊ីធ្វើគត់នោះឯងដែលយើងអាចមើលឃើញនៅក្នុងដានីញ៉ែល៥:២៩-៣១ នៅពេលនោះដានិយ៉ែលអាយុជាង៨០ឆ្នាំហើយ
គាត់ចាស់ណាស់ហើយ ហើយទោះបើគាត់ជាមន្រ្តីរបស់បាប៊ីឡូនក៏ពិតមែន
ប៉ុន្តែលោកបានទទួលការទុកចិត្តពីស្ដេចថ្មី គឺដារីយុសនេះឯង។
ការគ្រប់គ្រងរបស់ពួកពើស៊ីនៅបន្តរហូតដល់ជំពូក៦នេះទៀត
ស្ដេចពើស៊ីបានធ្វើនយោបាយមួយដោយតែងតែអោយមានមន្រ្តី១២០រូបដើម្បីគ្រប់គ្រងលើក្រុងនីមួយៗ
ហើយក្រុងនីមួយៗរបស់ពួកពើស៊ីនេះមិនមែនដូចក្រុងភ្នំពេញយើងទេ
ក្រុងរបស់គេគឺជាប្រទេសដែលពួកគេបានវាយដណ្ដើមឈ្នះ
ហើយនៅក្រោមការរបស់គ្រប់គ្រងរបស់ពួកពើស៊ីនេះ។
ចៅហ្វាយទាំង១២០នាក់នោះមាននាយត្រួតពីលើ៣នាក់ទៀតនោះដើម្បីគ្រប់គ្រងមើលពីលើ
ដោយសារសមត្ថភាពរបស់ដានីយ៉ែល ហើយមិនមែនដោយសារតែលោកជាមនុស្សដែលមានសមត្ថភាពមួយមុខនោះទេ
នៅក្នុងខ៣បានប្រាប់ថា ដោយសារតែលោកមានវិញ្ញាណរបស់ព្រះជាម្ចាស់ គាត់បានឈរយ៉ាងរឹងមាំទៅចំពោះសេចក្ដីជំនឿរបស់គាត់
ដោយមិនអនុញ្ញាត្តិអោយមានអ្វីមកមានឥទ្ធិពលមកលើជីវិតរបស់គាត់នោះឡើយ។
ក្នុងចំណោមប្រជាជាតិរាប់ម៉ឺននាក់ ដានីយ៉ែលបង្ហាញយ៉ាងក្លាហាននូវភាពល្អរបស់គាត់ ហើយជំនឿរបស់លោកក៏មិនមែនមានតែនៅខាងក្នុងដែរ
ប៉ុន្តែវាបានស្ដែងចេញមកខាងក្រៅ មិនធ្វើអោយខ្លួនរបស់លោកបានប្រព្រឹត្តដូចជាពួកមន្រ្តីផ្សេងទៀតបានធ្វើដែរ
លោកដានីញែលនៅតែមានភាពស្មោះត្រង់នៅមុខតួនាទីដំណែងរបស់លោកជានិច្ច។ ដោយសារតែអ្នកដែលនៅធ្វើការមានភាពមិនស្មោះត្រង់
មាននៅជុំវិញខ្លួនលោកនោះ វាមានភាពពិបាកណាស់ក្នុងការធ្វើការងារជាមួយមនុស្សទាំងនោះ
ហើយដោយសារតែភាពស្មោះត្រង់នោះវាធ្វើអោយលោកទទួលនូវការបៀតបៀនយ៉ាងខ្លាំងពីមនុស្សដែលនៅជុំវិញខ្លួនរបសខ្លួនរបស់លោក
ជីវិតរបស់ដានីយ៉ែលប្រៀបដូចជាទៀនមួយដើមតូចដែលឆេះផ្លុងៗនៅក្នុងកណ្ដាលព្យុះភ្លៀង
មានន័យគាត់តែម្នាក់ឯងក្នុងចំណោមមនុស្សជាច្រើននាក់ដែលមិនល្អ ធ្វើអោយលោកមានការពិបាកណាស់។
នៅពេលដែលពួកគេបានព្យាយាមរកកំហុសរបស់លោក
ដានីយ៉ែលក្នុងការបំពេញការងាររបស់លោក គេរកអត់ឃើញ ពីព្រោះព្រះគម្ពីរ៦: នោះលោកត្រូវបានតែងតាំងអោយក្លាយជាម្នាក់ក្នុងចំណោមបីនាក់ក្នុងការត្រួត
ពិនិត្យលើមន្រ្តីទាំង១២០នោះ ហើយក្រោយមកលោកក៏បានក្លាយទៅជា
អ្នកដែលគ្រប់គ្រងលើមនុស្សពីរនាក់ទៀតដែលជាដៃគូរធ្វើការរបស់លោក ដូច្នេះដំណែងរបស់ដានីយ៉ែលប្រៀបដូចជា
នាយករដ្ឋមន្រ្តីម្នាក់អញ្ចឹងដែរ ក្រោមស្ដេចតែម្នាក់ប៉ុន្តែលើមនុស្សរាប់លាននាក់។
ចៅហ្វាយខេត្តដែលស្ដេចដារីយុសបានតែងតាំងឡើងនោះគឺមានមុខនាទីក្នុងការប្រមូល
ដើម្បីនឹងផ្គត់ផ្គង់ដល់ដំណាក់ស្ដេចទាំងមូល យើងអាចមើលឃើញនៅក្នុងខ២
ដូច្នេះវាស្រដៀងទៅនឹងការងាររដ្ឋាបាលដែរ។ ទោះបីជាលោកដានីញែលនៅក្នុងចក្រភពបាប៊ីឡូននេះយូរមកហើយលោក
ប៉ុន្តែជំនឿរបស់គាត់ទៅចំពោះព្រះជាម្ចាស់មិនដែលផ្លាស់ប្ដូរនោះឡើយ ៤បាននិយាយថា លោកជាមនុស្សស្មោះត្រង់។ ដូច្នេះបើជីវិតខាងសាច់ឈាមរបស់ ដានីយ៉ែលរកកំហុសមិនបាន មានតែរកកំហុសព្រលឹងវិញ្ញាណ
ខាងសាសនារបស់ដានីយ៉ែលតែម្ដង នៅក្នុងខ៥បានបញ្ជាក់ថា
មានតែរកកំហុសខាងច្បាប់នៃក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ឬ ខាងឯសេចក្ដីជំនឿនោះទេ
ទើបអាចនាំបញ្ហាមកដល់លោកដានីញែលបាន។ ដានីយ៉ែលមានភាពស្មោះត្រង់ចំពោះស្ដេចដារីយុស
ការបំពេញតួនាទីរបស់គាត់ ដូច្នេះពួកមន្រ្តីដែលស្អប់រូបលោកកាន់តែដឹងច្បាស់ទៀតថា
ដានីយ៉ែលមានភាពស្មោះត្រង់ចំពោះព្រះរបស់គាត់ជាជាង
លោកស្មោះត្រង់ចំពោះស្ដេចដារីយ៉ុសទៅទៀតដូច្នេះកលល្បិចដ៏ល្អដើម្បីសម្លាប់ដានីយ៉ែលដែលជាបន្លាក្នុងកែវភ្នែករបស់ពួកគេបាន
មានតែធ្វើអោយដានីយ៉ែលក្បត់ឧត្តមគតិរបស់លោកក្នុងការស្មោះត្រង់ចំពោះព្រះជាម្ចាស់
នៅក្នុងខ៥បានប្រាប់យើងយ៉ាងច្បាស់ថា
មានតែបង្ខំអោយដានីយ៉ែលធ្វើខុសនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទើបអាចសម្លាប់ដានីយ៉ែលបាន
ព្រោះគេដឹងថាដានីយ៉ែលនឹងមិនព្រមមិនស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ ។
ពួកគេព្យាយាមបំបែកបំបាក់ទំនាក់ទំនងរវាងដានីញែល និងស្ដេចដែលស្ដេចបានទុកចិត្តដល់ដានីយ៉ែលយ៉ាងខ្លាំង
ហើយក្នុងគោលបំណងរបស់ស្ដេចដារីយ៉ុសគឺចង់អោយដានីយ៉ែលធ្វើជាអ្នកគ្រប់គ្រងនៅលើនគរទាំងមូលរបស់
ទ្រង់តែម្ដងដែលយើងអាចមើលឃើញនៅក្នុងខ៣។ ដូច្នេះអ្វីដែលពួកគេធ្វើនោះគឺទៅជួបស្ដេចដើម្បីនឹងបង្កើតច្បាប់មួយសម្រាប់ចាត់ការដានីយ៉ែល
ច្បាប់ដែលពួកគេស្នើរទៅស្ដេចនោះគឺថា បើមានអ្នកណាម្នាក់ចង់អធិស្ឋានត្រូវតែសុំច្បាប់ពីស្ដេច៣០ថ្ងៃមុនទើបអាចនឹងអធិស្ឋានបាន
វាជារៀងធម្មតារបស់ពួកសាសន៍មេឌី ដែលគេចាត់ទុកស្ដេចនោះជាតំណាងរបស់ព្រះ
ច្បាប់ដែលតាក់តែងឡើងដូចជាបានដំកើងស្ដេចអោយខ្ពស់ជាងព្រះនៃប្រទេសណាទាំងអស់
ព្រោះថាទាល់តែស្ដេចយល់ព្រមទើបគេអាចថ្វាយបង្គំរបស់ព្រះគេបាន។
ពួកគេបានកុហកស្ដេចដារីយុស នៅក្នុងខ៧ពួកគេបាននិយាយថា
ពួកអធិបតីក្នុងនគរបានសម្រេចគ្នាក្នុងការបង្កើតច្បាប់មួយ ប៉ុន្តែការនោះមិនពិត
ដានីយ៉ែលមិនចូលរួមក្នុងការប្រជុំរបស់ពួកគេឡើយ។
ប្រហែលជាក្នុងព្រះទ័យរបស់ដារីយ៉ុសគិតថាច្បាប់នោះគឺជាច្បាប់ល្អ
លើកដំកើងទ្រង់ដែលជាស្ដេចបានជា ស្ដេចដារីយុសព្រមចុះហត្ថលេខាព្រមអោយមានច្បាប់នោះកើតឡើង
ហើយដានីយ៉ែលគាត់ក៏បានដឹងពីបញ្ហានោះដែរ។ ដារីយុសបានចុះហត្ថលេខាទៅលើច្បាប់ថ្មីនេះ
ដោយមិនបានពិគ្រោះជាមួយដានីយ៉ែលដែលជាអ្នកកំពូលលើពួកអធិបតីឡើយ នេះគឺជា
ការខ្វះយកការចិត្តដាក់របស់ទ្រង់ ហើយការសម្រេចចិត្តបែបនេះនឹងធ្វើអោយទ្រង់មានវិប្បសារីនៅថ្ងៃក្រោយជាមិនខានឡើយ។
ពួកគេបង្កើតច្បាប់នេះដោយចងដានីយ៉ែល
អោយជាប់ ដានីញែលត្រូវស្ថិតនៅក្នុងការសម្រេចចិត្តមួយថា តើគួរអោយខ្លាចស្ដេច
ឬកោតខ្លាចព្រះ? បើលោកអធិស្ឋានទៅកាន់ព្រះជាម្ចាស់ លោកនឹង
គឺលោកប្រឆាំងនឹងក្រឹត្យវិន័យរបស់ស្ដេច ហើយលោកនឹងត្រូវស្លាប់ ប៉ុន្តែបើលោក
មិនអធិស្ឋាននោះលោកនឹងមានបញ្ហាជាមួយព្រះជាម្ចាស់? តើលោកនឹងសម្រេចចិត្តបែបណា
យើងនឹងខបន្ទាប់ជាមួយគ្នា?
២. ភាពស្មោះត្រង់ក្នុងសេចក្ដីជំនឿរបស់ដានីញ៉ែល ៦:១០-១៨
នៅពេលដែលដានីញែលបានដឹងពីច្បាប់ដែលទើបតែបង្កើតថ្មី
លោកហាក់បីដូចជាមិនអើពើចំពោះច្បាប់នោះទេ លោកនៅតែធ្វើអ្វីដែលលោកនៅតែធ្វើបន្តទៀត។
លោកឡើងទៅក្នុងផ្ទះ លោកលត់ជង្គង់ចុះ អធិស្ឋានមួយថ្ងៃបីដងតាមទម្លាប់របស់លោក
នៅក្នុងខ១០នេះពិតជាខដែលសំខាន់ព្រោះនៅក្នុងខដប់នេះបានប្រាប់ពីរបៀបដែលដានីញែលបានអធិស្ឋាន
ទី១បានប្រាប់ពីទីតាំងដែល ដានីយ៉ែលអធិស្ឋានគឺនៅលើផ្ទះ
ទី២លោកអធិស្ឋានដោយលត់ជង្គង់ចុះ ទី៣ ការអធិស្ឋានមួយថ្ងៃ៣ដងជាទម្លាប់របស់លោក
មានន័យថាលោកតែងតែធ្វើរាល់ថ្ងៃ និងទី៤ លោកអធិស្ឋានអរព្រះគុណព្រះជាម្ចាស់
លោកអធិស្ឋានបែរទៅក្រុងយេរូសាឡិមព្រោះលោកនៅចាំសេចក្ដីសន្យារបស់ព្រះជាម្ចាស់ទៅចំពោះហោរាយេរេមាថាពួកអ៊ីស្រាអែលនឹងត្រូវក្លាយទៅជាទាសករតែ៧០ឆ្នាំប៉ុណ្ណោះ(យេរេមា២៥:១១-១២, ២៩:១០) ក្រោយ៧០ឆ្នាំព្រះជាម្ចាស់ទ្រង់នឹងរំដោះពួកអ៊ីស្រាអែលអោយត្រលប់មកវិញជាមិនខានឡើយ។
វាមិនមែនចៃដន្យដែលលោកអធិស្ឋាន ប៉ុន្តែវាជាចេតនាក្នុងការអធិស្ឋាន
លោកអាចអធិស្ឋានដោយបិទបង្អួចបាន ប៉ុន្តែលោកបានបើកបង្អួច
បើកអោយពួកអ្នកដែលតាមចាប់កំហុសលោកនោះបានដឹងថាលោកបានធ្វើខុសនឹងច្បាប់ដែលស្ដេចបានចុះហត្ថលេខាហើយ
ប៉ុន្តែលោកបានស្មោះត្រង់ក្នុងការកាន់តាមក្រឹត្យវិន័យព្រះនៃលោក។
លោកដានីញែលបានដឹងហើយថាលទ្ធផលដែលលោកនឹងទទួលបាននោះគឺជា លទ្ធផលដែលត្រូវនាំលោកទៅកាន់សេចក្ដីស្លាប់
ប៉ុន្តែវាមិនមែនស្លាប់ដោយស្រួលនោះទេ គឺស្លាប់ដោយសេចក្ដីវេទនា ជាទីបំផុត។
យើងនឹងមើលអោយជ្រៅពីលក្ខណៈស្មោះត្រង់
របស់លោកដានីញែលស្មោះត្រង់ក្នុងការអធិស្ឋាននៅទីនេះគឺ
មិនមែនស្មោះត្រង់នៅតែសម្បកខាងក្រៅនោះទេ ប៉ុន្តែគឺស្មោះត្រង់ចេញពីចិត្ត
ស្មោះត្រង់ក្នុងការប្រព្រឹត្តតាម លោកបានកោតខ្លាចព្រះជាជាងកោតខ្លាចមនុស្ស
ស្មោះត្រង់ក្នុងការស្ដាប់បង្គាប់ព្រះ ជាស្ដាប់បង្គាប់មនុស្ស
ហើយចុងក្រោយគឺលោកស្មោះត្រង់នៅក្នុងសេចក្ដអធិស្ឋានរបស់លោក។
មិនថាមានអ្វីកើតឡើងគ្មានអ្វីដែលអាចបង្អាក់ចិត្តដានីញែលមិនអោយផ្សារភ្ជាប់ទំនាក់ទំនងរបស់លោកជាមួយនឹងព្រះជាម្ចាស់បានឡើយ
ដូច្នេះក៏កុំអោយមានអ្វីដែលអាចនឹងបំបែកយើងជាមួយនឹងទំនាក់ទំនងជាមួយនឹងព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងបានឡើយ។
នៅពេលដែលពួកសត្រូវរបស់ដានីញ៉ែលបានឃើញលោកដានីញែលអធិស្ឋាន នោះគឺសមចិត្តពួកគេហើយ
នោះជាអ្វីដែលពួកគេចង់បាន ព្រោះពួកគេដឹងថាគ្មានអ្វីដែលអាចនឹងផ្ដួលឧត្តមគតិរបស់ដានីញែលក្នុងការកាន់តាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់
និងការធិស្ឋានបានឡើយ។ ពួកគេបានយកបញ្ហានោះទៅទូលថ្វាយដល់ស្ដេច នៅក្នុងខ១២បានប្រាប់យើងអោយមើលឃើញពីរបៀបដែលពួកគេចូលទៅចំពោះស្ដេចនោះ
ពួកគេមិនចូលទៅប្រាប់ស្ដេចឆៅៗតែម្ដងទេថា ដានីញែលបានមិនស្ដាប់បង្គាប់នោះទេ
ប៉ុន្តែគេចូលទៅដោយរំលឹកស្ដេចជាមុនពីច្បាប់ដែលស្ដេចបានព្រមចុះហត្ថលេខាហើយ
ថាបើសិនជាអ្នកណាមិនព្រមសុំស្ដេចមុននឹងអធិស្ឋានទៅរកព្រះនោះទេនោះនឹងត្រូវបោះចូលទៅរូងសឹង្ហ
រំលឹកស្ដេចហើយសួរបញ្ជាក់ស្ដេចទៀតថាត្រូវអត់ ការសួរនេះគឺ
ដើម្បីចងស្ដេចកុំអោយផ្លាស់ប្រែបាន រួចទើបគេប្រាប់ស្ដេចថាដានីញែលមិនបានស្ដាប់បង្គាប់ព្រះរាជបញ្ជាស្ដេចនោះទេ
មិនត្រឹមតែទូលស្ដេចថា ដានីញែលបានអធិស្ឋានដោយមិនសូមព្រះរាជបញ្ជាពីព្រះនោះទេ
គឺបានទាំងថែមល្បោយអោយទោសដានីញែលកាន់តែខ្លាំងថែមទៀត ដូច្នេះអាធ្វើខុសនោះមធ្យម
ងំអាចាក់រុកថែមនឹងហ្មង។ យើងអាចមើលឃើញពីព្រះទ័យស្ដេចថា ទ្រង់មិនចង់ដាក់ទោសដានីយ៉ែលទេ
ទំនាក់ទនងរបស់ទ្រង់និងដានីញែលហាក់បីដូចជាល្អ ព្រោះតែសមត្ថភាពរបស់ដានីញែល
ហើយដោយព្រោះទ្រង់ដឹងថា ព្រះជាម្ចាស់ទ្រង់គង់ជាមួយនឹងដានីញែលផងដែរ
ស្ដេចដារីយុសព្យាយាមនឹងរកវិធីដោះស្រាយដានីញែលអោយរួចប៉ុន្តែពួកមន្រ្តីបានបង្ខំទ្រង់ក្នុងការដាក់ទោស
ដោយព្រោះច្បាប់ដែលស្ដេចបានចុះហត្ថលេខាហើយគ្មានអ្វីអាចនឹងកែប្រែបានឡើយ
ព្រោះច្បាប់នោះធំជាស្ដេចទៅទៀតល្ដឹកណាបានចុះហត្ថលេខាដោយស្ដេចហើយ
ក្នុងនាមជាស្ដេចមួយអង្គទ្រង់មិនអាចមានបន្ទូលបាតដៃខ្នងពូថៅបានទេ
ច្បាប់ដែលចែងថ្ងៃនេះ មិនអាចលុបចោនៅថ្ងៃស្អែកស្រេចតែនឹងចិត្តរបស់ទ្រង់នោះឡើយ ។បន្ទាប់ពីបានព្យាយាមក្នុងការ
ការពារដានីយ៉ែលដោយអូសបន្លាយពេលវេលាដល់ល្ងាចហើយ
ទីបំផុតស្ដេចបានធ្វើការសម្រេចព្រះទ័យដោយ តឹងតែងបំផុតដោយបញ្ជាអោយគេចាប់ដានីញែលបោះទៅក្នុងរូងសឹង្ហ
ប៉ុន្តែនៅក្នុងខ១៦ស្ដេចទ្រង់បាននិយាយថា ព្រះដែលអ្នកគោរពជានិច្ចទ្រង់នឹងជួយសង្រ្គោះអ្នកជាពិត
បើមើលនៅក្នុងខគម្ពីរអង់គ្លេសវិញ ពាក្យថាគោរពនេះ គឺត្រូវបានសរសេរថាជាពាក្យដែលបម្រើវិញ
ដូច្នេះស្ដេចទ្រង់បាននិយាយថា ព្រះដែលអ្នកបម្រើនោះនឹងជួយសង្រ្គោះអ្នកជាពិត
ឃ្លានេះស្ដេចទ្រង់បានមានបន្ទូលដោយទំនុកចិត្ត ដោយធានាអះអាង ជាការស្មានទុកមុន
និងជាការអោយពរដល់ ដានីយ៉ែលដើម្បីអោយព្រះជាម្ចាស់ទ្រង់ការពារដល់ដានីយ៉ែល។
នៅពេលដែលស្ដេចទ្រង់យាងចូលទៅព្រះរាជវាំងវិញ
ទ្រង់បានព្រួយព្រះទ័យយ៉ាងខ្លាំងព្រោះទ្រង់មិនអាចជួយដល់មនុស្សជំនិតរបស់ទ្រង់បាន។
ទ្រង់តមអាហារ មិនស្ដាប់ភ្លេង ទ្រង់ក៏ផ្ទំមិនលក់ដែរ
ពីព្រោះទ្រង់ខ្វាយខ្វល់ចំពោះដានីញែល។
៣. ភាពស្មោះត្រង់ការពារមនុស្ស ៦:១៩-២៤
នៅក្នុងខ១៩-២០ យើងអាចដឹងបានពីភាពបារម្ភរបស់ដារីយុសទៅចំពោះដានីយែល នៅព្រលឹមស្រាងឡើងទ្រង់បានយាងទៅឯរូងតោហើយស្រែកសួរដានីញែល
ដោយសម្លេងសោកសង្រេងថា អ្នកដែលបម្រើដល់ព្រះដែលមានព្រះជន្មរស់អើយ
តើព្រះដែលអ្នកថ្វាយបង្គំនោះអាចនឹងជួយអ្នកបានដែរឬទេ?
ដារីយុសមិនដឹងថាព្រះជាម្ចាស់ទ្រង់នឹងការពារដល់ដានីយ៉ែលឬក៏អត់ទេ
ប៉ុន្តែអ្វីដែលដារីយុសមាននោះគឺ សេចក្ដីសង្ឃឹម
សំនួររបស់ទ្រង់បានបញ្ជាក់ពីសេចក្ដីសង្ឃឹមរបស់ទ្រង់ថា
ព្រះជាម្ចាស់អាចនឹងសង្រ្គោះដានីយ៉ែលពីសឹង្ហនោះបាន នេះក៏ជាផ្នែកមួយនៃសេចក្ដីជំនឿដែរ
ទោះបើព្រះជាម្ចាស់ទ្រង់អាចនឹងសង្រ្គោះដានីយ៉ែលបាន ប៉ុន្តែស្ដេចមិនដឹងប្រាកដថា
ទ្រង់នឹងសង្រ្គោះ ឬអត់នោះទេ។
ដានីញែលបានឆ្លើយតបពីក្នុងរូងសឹង្ហវិញដោយ ប្រើពាក្យដែលមនុស្សទូទៅគេបានគោរពដល់ស្ដេចដោយធម្មតាមិនថាជាគាត់នៅក្នុងស្ថានភាពបែបណានោះទេ
ប៉ុន្តែសីលធម៌របស់គាត់នៅតែមានជានិច្ច លោកបានផ្ដល់ដំណឹងដែលស្ដេចកំពុងតែចង់បានជាទីបំផុត
គឺជីវិតរបស់លោកត្រូវបានការពារដោយព្រះជាម្ចាស់
ព្រះទ្រង់បានចាត់ទេវតាមកការពារដល់ដានីញែល យើងមិនដឹងថាទេវតាចុះមកបានធ្វើអ្វីខ្លះនោះទេ
ប៉ុន្តែអ្វីដែលយើងអាចមើលឃើញនៅក្នុងខ២២បានបញ្ជាក់ថា
ទេវតាបានចុះមកបិទមាត់របស់សត្វសឹង្ហ ព្រះទ្រង់បានការពារអ្នកដែលស្មោះត្រង់ក្នុងការស្ដាប់បង្គាប់ព្រះអង្គជាជាងការស្ដាប់បង្គាប់មនុស្ស
ហ៊ានប្រឆាំងនឹងច្បាប់របស់មនុស្សដើម្បីគាំពារក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ ដានីយ៉ែលបានបញ្ជាក់យ៉ាងច្បាស់ថា
លោកគ្មានកំហុសអ្វីនោះទេនៅចំពោះព្រះ ហើយចំពោះមនុស្សលោក៏គ្មានកំហុសអ្វីនោះដែរ។
ស្ដេចដារីយុសមានព្រះទ័យរីករាយយ៉ាងខ្លាំង ការអស្ចារ្យដែលព្រះជាម្ចាស់បានធ្វើ
ធ្វើអោយទ្រង់ភ្ញាក់ផ្អើល ព្រមទាំងត្រេកអរឥតឧបមា នៅក្នុងខ២៣
យើងមើលឃើញចំណុចសំខាន់មួយគឺថា ដានីយ៉ែលគ្មានរបួសទាល់តែសោះ
មូលហេតុបានបញ្ជាក់នៅទីនោះថា ដោយសារតែលោកបានទុកចិត្តចំពោះព្រះនៃលោក។
ភាពស្មោះត្រង់របស់ដានីយ៉ែលទៅចំពោះសេចក្ដីជំនឿរបស់លោក
បានការពារគាត់មិនអោយមានគ្រោះថ្នាក់អ្វីឡើយ។ ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់យ៉ាងខ្លាំង
នៅក្នុងខ២៤បានប្រាប់យើងពីលទ្ធផលនៃអ្នកដែលស្អប់ដានីយ៉ែលដោយបោះពួកគេ
ព្រមទាំងក្រុមគ្រួសារពួកគេផងដែរ
ចូលទៅក្នុងរូងសឹង្ហដែលនេះគឺជាច្បាប់របស់ពួកមេឌីដែលត្រូវសម្លាប់ទាំងគ្រួសារ
ហើយផ្ទុយពីដានី
យ៉ែលដែលគាត់គ្មានរបួសអ្វីសោះឡើយនៅពេលដែលគាត់ត្រូវបានទម្លាក់ពីចូលទៅក្នុងរូងសឹង្ហ
ក្រុមពួកអ្នកដែលបៀតបៀនដល់ដានីយ៉ែលបានស្លាប់
ត្រូវបានសឹង្ហហែកស៊ីមុនពេលដែលពួកគេធ្លាក់ចុះទៅដល់ដីផង នេះបញ្ជាក់ថា
សឹង្ហដែលនៅក្នុងរូងនោះស្រេកឃ្លានចំណីយ៉ាងខ្លាំង។
ទេវសាស្រ្ត
មានបុរសម្នាក់ដែលស្រដៀងទៅនឹងដានីយ៉ែល
ប៉ុន្តែបុរសម្នាក់ធ្ងន់ធ្ងរជាងដានីយ៉ែល បានស្លាប់ដោយសារតែគាត់មិនបានធ្វើអ្វីខុសសោះ
បុរសម្នាក់គឺជា ព្រះយេស៊ូវគ្រីស្ទ។
ដានីយ៉ែលត្រូវបានអ្នកដែលធ្វើការងារជាមួយនឹងគាត់ក្បត់
ប៉ុន្តែព្រះយេស៊ូវត្រូវអ្នកណាក្បត់ សិស្សរបស់ទ្រង់ក្បត់
ជាអ្នកដែលដើរជាមួយនឹងព្រះអង្គបីឆ្នាំ ជាអ្នកដែលព្រះអង្គស្រលាញ់ ញុំជាមួយគ្នា
គេងជាមួយគ្នប៉ុន្តែគេបានក្បត់ព្រះអង្គ។
មិនត្រឹមតែសិស្សរបស់ទ្រង់បានក្បត់ព្រះអង្គទេ យើងមើលឃើញនៅក្នុងម៉ថាយ២១:១-១១គឺជា
រឿងដែលព្រះយេស៊ូវទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិម
ហ្វូងមនុស្សជាច្រើនដែលបានចេញមកទទួលព្រះអង្គ មានអ្នកខ្លះកាច់មែកឈើ
មានអ្នកខ្លះក្រាលអាវរបស់ខ្លួន ដើម្បីធ្វើជាផ្លូវអោយព្រះយេស៊ូវ ហើយស្រែកថា ហូសាណា
ហូសាណា ពីរបីថ្ងៃក្រោយមក ហ្វូងមនុស្សនោះឯង ដែលស្រែកថាឆ្កាងវាទៅ ឆ្កាងវាទៅ(ម៉ាថាយ២៧:២២-២៣)។ ស្ថានភាពរបស់ព្រះយេស៊ូវដុនដាបជាងដានីយ៉ែល ផង
ព្រោះថានៅមុនពេលដែលដានីយ៉ែលត្រូវគេបោះចូលទៅក្នុងរូងសឹង្ហគាត់មិនបានត្រូវគេធ្វើទុក្ខបៀតបៀន
មិនត្រូវបានគេវាយដំនោះទេ។ ប៉ុន្តែព្រះយេស៊ូវវិញ ទ្រង់ត្រូវបានគេវាយ
គេមើលងាយព្រះអង្គ គេស្ដោះទឹកមាត់ដាក់ព្រះអង្គ
ទ្រង់ត្រូវទទួលរងទ្រាំការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត(ម៉ាថាយ២៧:២៧-៣១)។ ដារីយុសដឹងថាដានីយ៉ែលគ្មានកំហុសឆ្គងហើយ
ប៉ុន្តែមិនអាចជួយសង្រ្គោះ ដានីយ៉ែលបាននោះទេ
គឺស្រដៀងគ្នាទៅនឹងប៉ុនទាសពីឡាត់ដែរ ដឹងថាព្រះយេស៊ូវទ្រង់គ្មានកំហុសដែរ
ប៉ុន្តែគាត់បានបរាជ័យក្នុងការជួយព្រះយេស៊ូវពីការស្លាប់(ម៉ាថាយ២៧:២៤)។ ក្រោយពេលដែលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង
ព្រះសពរបស់ទ្រង់ត្រូវបានគេបញ្ចុះនៅក្នុងផ្នូរ ហើយដូចដែលព្រះជាម្ចាស់ទ្រង់បានរំដោះដានីយ៉ែលពីសេចក្ដីស្លាប់យ៉ាងណា
នោះព្រះជាម្ចាស់ទ្រង់បានប្រោសព្រះយេស៊ូវអោយរស់ពីការស្លាប់ឡើងវិញដូចគ្នាដែរ។
សរុបសេចក្ដី
សរុបមកលោកដានីញែលបានបង្ហាញភាពស្មោះត្រង់ពីរយ៉ាងនោះទី១គឺ
ភាពស្មោះត្រង់ក្នុងការបំពេញការងាររបស់លោក ទោះបីជាលោកគឺជា អ្នកដែលជឿដល់ព្រះជាម្ចាស់
ប៉ុន្តែដានីញែលក៏មិនភ្លេចថាលោកគឺជា មន្រ្តីរបស់ចក្រភពពើស៊ីដែរ
លោកបានបំពេញការងាររបស់លោកបានយ៉ាងស្មោះត្រង់ គ្មានកំហុសណាមួយដែលពួកដែលស្អប់លោកបានរកឃើញឡើយនៅក្នុងមុខងារ
តួនាទីរបស់លោក។ មួយវិញទៀត ដានីយ៉ែលបានស្មោះត្រង់ក្នុងការសេចក្ដីជំនឿរបស់លោក
ទោះបីជាមានការបៀតបៀន ការប្រឈមមុខនឹងសេចក្ដីស្លាប់យ៉ាងណាក៏ដោយ
ក៏លោកនៅតែឈរយ៉ាងស្មោះត្រង់ជានិច្ច និងដើរតាមព្រះដែលលោកបានជឿតាម។
លទ្ធផលដែលលោកទទួលបានពីភាពស្មោះត្រង់របស់លោក គឺជា សេចក្ដីសង្រ្គោះ
ព្រះជាម្ចាស់បានសង្រ្គោះលោកអោយរួចចេញពីមាត់សឹង្ហ គាត់ទទួលបានជីវិត ប៉ុន្តែមិនមែនគ្រាន់តែប៉ុណ្ណេះនោះទេ
នៅក្នុងចុងជំពូកខ២៥ បានប្រាប់ថា
ព្រះនាមរបស់ព្រះជាម្ចាស់ត្រូវបានរីកសុះសាយទៅពេញទាំងចក្រភពពើស៊ី
ហើយដានីយ៉ែលក៏កាន់តែរីកចម្រើននៅក្នុងជីវិតរបស់លោក។
ការបៀតបៀនគួរតែមិនមែនជារឿងដែលគួរអោយភ្ញាក់ផ្អើលសម្រាប់យើងរាល់គ្នានោះទេ ព្រោះថា ព្រះយេស៊ូវទ្រង់ក៏បានជួបផ្ទាល់ដែរ។
បើសិនជាថ្ងៃណាមួយរដ្ឋាភិបាលចេញច្បាប់មួយមិនអោយមានការគ្រីស្ទបរិស័ទជួបប្រជុំគ្នាក្នុងការថ្វាយបង្គំទៀត
តើអស់លោកអ្នកបងប្អូន នៅតែក្រាញននៀលចំពោះសេចក្ដីជំនឿរបស់យើងដែរឬទេ?
មកដល់ចំណុចនេះខ្ញុំនៅនឹកចាំពីមរណសាក្សីជាច្រើនដែលបានពលីជីវិតរបស់ខ្លូនដោយសារតែសេចក្ដីជំនឿ
គាត់សុខចិត្តស្លាប់ប៉ុន្តែមិនព្រមបោះបង់ចោលសេចក្ដីជំនឿរបស់គាត់ឡើយ។ លោកយ៉ាកុបត្រូវជាបងប្អូននឹង លោកយ៉ូហានត្រូវបានគេចោទប្រកាន់ដោយខុសឆ្គងនិងត្រូវគេសម្លាប់។
អ្នកសម្លាប់គាត់មានសេចក្តីអស្ចារ្យក្នុងចិត្តពីសេចក្តីក្លាហាន
និងសេចក្តីអំណររបស់លោកយ៉ាកុបនៅចំពោះមុខសេចក្តីស្លាប់ដែលអ្នកនោះផ្ទាល់បានផ្លាស់ប្រែចិត្តហើយត្រូវបានសម្លាប់ជាមួយលោកយ៉ាកុប។ លោកសាវ័កភីលីពត្រូវបានគេចាប់ដាក់គុក ធ្វើទារុណកម្មនិងឆ្កាង។
លោកម៉ាថាយត្រូវបានគេកាត់ក្បាលដោយដាវ។ លោកម៉ាកុសត្រូវបានគេចងជើងផ្អោបគ្នាអូសតាមផ្លូវ
យកទៅដាក់គុក និងថ្ងៃបន្ទាប់មកត្រូវដុតឲ្យស្លាប់ទាំងរស់។ លោកយ៉ាកុបត្រូវជាប្អូនម្តាយតែមួយជាមួយនឹង
ព្រះយេស៊ូវគ្រីស្ទត្រូវបានហ្វូងមនុស្សអនាថាវាយ និងចោលដុំថ្មសម្លាប់គាត់។
លោកម៉ាត់ធាស ដែលត្រូវបានជ្រើសរើសឲ្យជំនួសយូដាសអ៊ីស្ការីយ៉ុតដែលបានក្បត់ព្រះយេស៊ូវនោះ
បានត្រូវគេគប់ដុំថ្មនិងបន្ទាប់មកកាត់ក្បាលនៅក្នុងទីក្រុងយេរូសាឡិម។ លោកអន់ទ្រេត្រូវជាបងប្អូនជាមួយនឹងលោកពេត្រុសត្រូវបានគេព្យួរនៅលើឈើឆ្កាងអស់បីថ្ងៃ ហើយទោះបីជាត្រូវគេព្យួរលើឈើឆ្កាងនិងរាងកាយឈឺចុកចាប់ក៏ដោយ
ក៏គាត់បានបន្តប្រាប់បណ្តាជនអំពីព្រះយេស៊ូវពីលើឈើឆ្កាង។ ពួកអ្នកឈរមើលជាច្រើននាក់បានប្រែចិត្តជឿនិងបានអង្វរមន្ត្រីរ៉ូមឲ្យកាត់ខ្សែទម្លាក់គាត់ចុះ។ ពួកគេបានយល់ព្រមប៉ុន្តែនៅពេលកាត់ខ្សែចុងក្រោយបង្អស់ នោះលោកអន់ទ្រេបានស្ងាត់បាត់មាត់ដេកដួលទៅលើដីស្លាប់ហើយ។ លោកពេត្រុស ជាអ្នកដឹកនាំនៃពួកសាវគត្រូវបានគេឆ្កាងដាំក្បាលចុះក្រោមនៅក្នុងក្រុងរ៉ូមដោយអធិរាជនេរុ។
លោកប៉ុលត្រូវគេកាត់ក្បាល។លោកយូដាសត្រូវគេកាត់ក្បាល។ លោកបាថូឡូមេត្រូវបានធ្វើឃាតដោយពួកអ្នកថ្វាយបង្គំរូបព្រះ អ្នកខ្លះបាននិយាយថាត្រូវពួកទាំងនោះសម្លាប់ដោយដាវ ខ្លះទៀតថា
ត្រូវពួកគេវាយរហូតស្លាប់។ កំពូលអ្នកសង្ស័យគឺលោកថូម៉ាស់ត្រូវបានចាក់ទម្លុះដោយលំពែង។ លោកស៊ីម៉ូន អ្នកជាតិនិយមត្រូវបានគេឆ្កាងសម្លាប់។
ពួកគេអាចនឹងរួចជីវិតបើសិនជាបដិសេធចំពោះព្រះយេស៊ូវ
ប៉ុន្តែពួកគាត់នៅតែស្មោះត្រង់ជានិច្ចរហូតដល់ស្លាប់។ ប៉ុន្តែអ្វីដែលព្រះយេស៊ូវប្រាប់យើងនៅក្នុងម៉ាថាយថា១០:៣៩ អ្នកដែលដែលស្រលាញ់ជីវិតរបស់ខ្លួននោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់បង់ជីវិតដោយសារព្រះយេស៊ូវនោះនឹងបានជីវិតវិញ។
ជីវិតនៅលើផែនដីនេះគង់តែនឹងបាត់ទៅនោះទេ
ប៉ុន្តែព្រះយេស៊ូវបានសន្យាថានឹងប្រទានជីវិតដល់អ្នកណាដែលស្រលាញ់ព្រះអង្គយ៉ាងពិត
អ្នកណាដែលកាន់ខ្ជាប់នូវសេចក្ដីជំនឿយ៉ាងស្មោះត្រង់ដរាបដល់ចុងបំផុតនោះនឹងទទួលបានសេចក្ដីសង្រ្គោះ(ម៉ាថាយ១០:២២)។ យើងអាចស្លាប់ដោយសារតែព្រះយេស៊ូវ
ប៉ុន្តែការស្លាប់នោះគ្រាន់តែជាការចាប់ផ្ដើមនៃជីវិតតែប៉ុណ្ណោះ
បើសិនជាយើងអាចឈរមាំបាននោះយើងនឹងបានជីវិត ដែលព្រះទ្រង់បានរៀបចំអោយនៅឯនគរស្ថានសួគ៌។
ដានីយ៉ែលជំពូក៦បានប្រាប់យើងថា ជីវិតប្រៀបដូចជាការប្រលង អញ្ចឹង ដានីយ៉ែលបានប្រលងជាប់ហើយលោកទទួលបាននូវសេចក្ដីសង្រ្គោះយ៉ាងពិតប្រាកដ
ដូច្នេះបើសិនជាយើងប្រលងជាប់យើងរាល់គ្នាក៏នឹងទទួលបាននូវជីវិតដែលពេញបរិបូរណ៍ដែរ
អរព្រះគុណដល់ព្រះអង្គសម្រាប់សេចក្ដីសង្ឃឹមមួយនេះ
ទោះបីជាពិភពលោកបោះបង់យើងចោលដោយសារតែយើងជឿលើព្រះយេស៊ូវ ប៉ុនតែព្រះអង្គមិនដែលបោះបង់ចោលយើងនោះឡើយ
សូម្បីតែម្ដង។
ឯកសារពិគ្រោះ
1.
The book “FAITHFUL TO THE END” author
is Gordon Wong, printed in Singapore, year 2006
2.
The book “The Message of DANIE” author is Ronald
S. Wallace, printed in England by Clays Ltd, St lves plc, year 1973.
0 Comments