·
សេចក្ដីផ្ដើម
នៅប្រទេសចិនក្នុងរាជវង្សហាន
មានស្ដេចមួយអង្គបានឡើងសោយរាជ្យ នៅក្នុងឆ្នាំ១៨៣២ នៃ
គ.ស។ ស្ដេចនេះបានចេញព្រះរាជបញ្ជា ឲ្យពួកមន្ដ្រីទាំងអស់ធ្វើការសាងគុណ
សម្បត្តិ
តាមសេចក្ដីបង្គាប់របស់ខ្លួន បើអ្នកណាធ្វើតាមបានល្អនោះនឹងទទួលដំណែង យសគ្គ
ខ្ពង់ខ្ពស់ បើអ្នកណាធើ្វមិនបានល្អទេ នោះនឹងដកដំណែងចេញពីពួកគេវិញ។ ដោយព្រោះប្រទេសមានសង្គ្រាមត្រូវការអ្នកដែលមាសមត្ថភាពពិតប្រកដ។
ពួកមន្ដ្រីទាំងអស់នោះជាអ្នកដែលស្រឡាញ់អំណាច យសគ្គ ដូច្នេះពួកគេបានខិតខំប្រឹងប្រែងធើ្វការ
យ៉ាងអស់ពីកំឡាំងកាយចិត្តដើម្បី ផ្គាប់ចិត្តដល់ស្ដេចនោះ។ ជាលទ្ធិផលឃើញថាពួកគេធើ្វតាមសេចក្ដី
បង្គាប់របស់ស្ដេចបានយ៉ាងល្អ។ ប៉ុន្ដែគួរឲ្យស្ដាយណាស់ពួកមន្ដ្រីទាំងអស់នោះដោយព្រោះតែចង់ផ្គាប់ចិត្តដល់ស្ដេចខ្លាំងពេក
និង ដោយព្រោះតែភាពអាត្មានិយមរបស់ខ្លួន ចង់បានយសគ្គ គឺពួកគេបានប្រើវិធី សាស្ដ្រ អាក្រក់គ្រប់បែបយ៉ាង ជិះជាន់ កៀបសង្កត់
កាប់សំឡាប់ ធើ្វបាបប្រជារាស្រ្ដនិងអ្នកទាន់ខ្សោយយ៉ាងខ្លាំង ។ តែដល់ពេលនៅចំពោះស្ដេច
តាំងខ្លួនឯងថាជាអ្នកដែលប្រព្រឹត្តល្អនិងស្ដាប់តាមព្រះ រាបញ្ជារបស់សេ្ដច។
នៅពេលដែលស្ដេចបានដឹងពីរឿងនេះ នោះស្ដេចទ្រង់មានព្រះទ័យខ្ញាល់ខ្លាំងណាស់ ព្រោះនៅចំពោះមុខស្ដេចពួកគេមើលទៅដូចជាល្អ
តែតាមពិតទៅពួកគេធើ្វបាបប្រជារាស្រ្ដ។ ទោះបីជាយ៉ាងនេះក៏ដោយស្ដេចទ្រង់បានទុកឧកាសឲ្យពួកគេ
កែប្រែខ្លួនសាជាថ្មីឡើងវិញ នោះពួកគេនឹងបានដំណែង យសគ្គ យ៉ាងពិតប្រកដ។
តែបើពួកគេនៅតែបន្ដរ ធ្វើអំពើអាក្រក់បែបនេះទៀត នោះពួកគេនឹងត្រូវដកហូតដំណែងចេញ
ហើយត្រូវប្រាហាជីវិតទៀតផង។
ចំណងជើង : កំហុសរបស់ពួកអ៊ីស្រាអែលក្នុងការថ្វាយបង្គំព្រះ
(អេសាយ ១:១០-២០)
សំណួរស្នូល
តើថ្វាយបង្គំព្រះយ៉ាងដូចម្ដេចទើបត្រឹមត្រូវ និងព្រះសព្វព្រះហឫទ័យ?
តើពួកគេពិតជាបានស្ដាប់បង្គាប់ព្រះនិងថ្វាយបង្គំទ្រង់បានត្រឹមត្រូវដែរឬទេ?
ហេតុអ្វី?
·
គម្រោងមេរៀន
I.
ការថ្វាយបង្គំព្រះតែសំបកខាងក្រៅ (១:១០-១៥)
1.
ព្រះមិនសព្វព្រះទ័យចំពោះការថ្វាយបង្គំរបស់ពួកគេ (ខ ១១-១៥)
II.
ការប្រែចិត្តចេញពីទង្វើអាក្រក់របស់ពួកគេ (ខ ១៦-១៧)
III.
ព្រះទ្រង់សម្អាតឲ្យស្អាតបរិសុទ្ធ (ខ ១៨-២០)
1)
ការស្ដាប់បង្គាប់ព្រះ (ខ ១៩)
2)
ការមិនស្ដាប់បង្គាប់ព្រះ (ខ ២០)
·
បរិបទប្រវត្តិសាស្រ្ដ
ពួកអ៊ីស្រាអែលនិងយូដា
នៅក្នុងសម័យកាលនេះគឺមានភាពរីចំរើនយ៉ាងខ្លាំង ខាងផ្នែកនយោបាយ សេដ្ឋកិច្ច ទឹកដី និង
ជីវភាព។ ចុះខាងផ្នែកសាសនានៃការថ្វាយបង្គំព្រះវិញយ៉ាងម៉េចដែរ?
តើមានការថ្វាយបង្គំព្រះបានត្រឹមត្រូវដែរឬទេ?
I.
ការថ្វាយបង្គំតែសំបកខាងក្រៅ (អេសាយ ១:១០-១៥)
បើយើងពិនិត្យមើលទៅលើអត្ថនេះ(១:១-១៥) យើងឃើញថាលោក ហោរាអេសាយបាននិយាយពី ពួកអ្នកក្រុងសូដុំម និង
ក្រុងកូម៉ូរ៉ា ឲ្យពួកគេស្ដាប់ព្រះបន្ទូលនិងក្រិត្យវិន័យរបស់ព្រះ។
បើយើងមើលទៅកាន់ប្រវត្តិសាស្ដ្រវិញ យើងឃើញថាពួកអ្នកក្រុង សូដុំម និង ក្រុងកូម៉ូរ៉ា
គឺជាពួកអ្នកដែលប្រព្រឹត្តអំពើ អាក្រក់គ្រប់បែបយ៉ាង ទាំងកំផិត សាហាយស្មន កាប់សំលាប់
ជិះជាន់កៀបសង្កត់ ធ្វើបាបអ្នកទាន់ខ្សោយ
ថ្វាយបង្គំរូបព្រះនិងសេចក្ដីអាក្រក់ផ្សេងៗជាច្រើន
គឺពួកគេបានប្រព្រឹត្តអំពើអាក្រក់ដ៏លាមក ជាទីខ្ពើមដល់ព្រះយេហូវ៉ាខ្លាំងណាស់ដល់ម្លះបានជាទ្រង់
បានបំផ្លាញពួកគេអស់រលីងទៅ ដោយស្ពន់ធ័រ និង ភ្លើងធ្លាក់ពីលើមេឃមក បំផ្លាញពួកគេអស់ទៅ
(លោកុប្បត្តិ ១៩:២៤-២៥)។
ពួកអ្នកក្រុងសូដុំម និង កូម៉ូរ៉ាត្រូវបានបំផ្លាញអស់ទៅហើយ
ចុះហេតុអ្វីបានជាលោកអេសាយ និយាយពីរឿងនេះ? លោកអេសាយនិយាយនេះគឺចង់ប្រៀបធៀបពួកអ៊ីស្រាអែល
និង ពួកយូដា ថាពួកគេកំពុងតែប្រព្រឹត្តអំពើដែលអាក្រក់ ស្រដៀងគ្នានិង
ពួកអ្នកក្រុងកូម៉ូរ៉ា និង ក្រុងសូដុំមដែរ។ គឺលោក អេសាយចង់ប្រកាសប្រាប់ពួកអ៊ីស្រាអែលនិងពួកយូដា
ឲ្យពួកគេស្ដាប់ព្រះបន្ទូលនិងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ថាតើពួកគេពិតជាបានស្ដាប់តាមព្រះបន្ទូលនិងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាបានល្អដែរឬទេ?
ជាការពិតពួកគេបានតាំងខ្លួនថាជាអ្នកដែរបានស្ដាប់បង្គាប់ព្រះ និង
ប្រព្រឹត្តតាមក្រិត្យវិន័យរបស់ទ្រង់បានយ៉ាងល្អ។ ពីព្រោះថាពួកគេបាន ថ្វាយបង្គំព្រះ
បានអធិស្ឋាន បានប្រជុំគ្នា បានថ្វាយដង្វាយ១០ដក១
និងខំប្រឹងធ្វើពិធីសាសនាផ្សេងៗដើម្បីឲ្យព្រះសព្វព្រះហឫទ័យ។ ប៉ុន្ដែតើព្រះសព្វព្រះឫទ័យចំពោះទង្វើរបស់ពួកគេដែរឬទេ?
1)
ព្រះមិនសព្វព្រះទ័យចំពោះការថ្វាយបង្គំរបស់ពួកគេ (ខ ១១-១៥)
ពួកអ៊ីស្រាអែលបានព្យាយាមធ្វើតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់តាមដែលក្រិត្យវិន័យរបស់
ទ្រង់។ ប៉ុន្ដែនៅក្នុងខ១១ ព្រះអង្គបានប្រាប់ថាព្រះអង្គមិនចូលចិត្តចំពោះ
ការថ្វាយរបស់ពួកគេនោះទេ ព្រះអង្គធុញទ្រាំ ចំពោះយញ្ញបូជារបស់ពួកគេទាំងប៉ុន្មានណាស់។
ព្រះជាម្ចាស់ជាអ្នកដែលបង្គាប់បញ្ជាឲ្យពួក អ៊ីសា្រអែលជាអ្នកដែល យកដង្វាយ
និងធ្វើពិធីផ្សេងៗ នៅចំពោះព្រះភ័ក្រ្ដរបស់ព្រះអង្គ។ ប៉ុន្ដែគួរឲ្យចំឡែកណាស់
គឺនៅពេលដែលពួកគេបានធ្វើតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ទៅហើយ។
ចុះហេតុអ្វីបាន
ជាព្រះជាម្ចាស់បែរជាមិនសព្វព្រះហឫទ័យចំពោះ អ្វីដែលគេបានធ្វើទៅវិញ?
តើព្រះជាម្ចាស់ចង់បានអ្វីពីពួកអ៊ីស្រាអែលពិតប្រកដទៅ?
ឧទាហរណ៍
បើសិនជាមានស្ដេចមួយបានចេញព្រះរាបញ្ជាថា ចូរឲ្យមនុស្សទាំងអស់នាំ យកមាស ប្រាក់ និង
របស់មានតម្លៃ ជាច្រើនមកឲ្យទ្រង់ ដើម្បីឲ្យទ្រង់បានសប្បាយព្រះទ័យ។ តែនៅពេលដែលគេបានយក
មាស ប្រាក់ និង របស់មានតម្លៃជាច្រើនមកឲ្យដល់ទ្រង់ហើយ។ បែរជាស្ដេចនោះមិន
សប្បាយព្រះទ័យទៅវិញ
មិនតែប៉ុណ្ណោះថែមទាំងស្ដីបន្ទោសដល់អ្នកដែលនាំយកនូវរបស់ទាំងប៉ុន្មានថ្វាយដល់ទ្រង់ថែមទៀតផង។
សួរថាតើទឹកចិត្តរបស់អ្នកដែលនាំយករបស់ទាំងនោះថ្វាយដល់ស្ដេច
ពួកគេមានអារម្មណ៍យ៉ាងដូចមេ្ដចដែរ? ពួកគេសប្បាយចិត្ត ឬ មួយគេអន់ចិត្ត?
គឺពួកគេប្រកដជាមិនសប្បាយចិត្តនោះទេ។
ព្រោះពួកគេខំធ្វើគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តដល់ស្ដេច
តែលទ្ធិផលបែរជាត្រូវស្ដីរបន្ទោសឲ្យវិញ។
យ៉ាងណាមិញចំពោះពួកអ៊ីស្រាអែលក៏ដូចគ្នាដែរ
គឺពួកគេបានធ្វើគ្រប់យ៉ាង តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ដើម្បីឲ្យព្រះអង្គបានសព្វព្រះហឫទ័យចំពោះពួកគេ។
តែពួកគេត្រូវបានខកចិត្តយ៉ាងខ្លាំង ដោយព្រោះអ្វីៗដែលគេបានធ្វើកន្លងមក
នោះព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនោះទេ។ ថែមទាំងបានហាមប្រាម កុំឲ្យពួកគេ
យកដង្វាយជារបស់អត់ប្រយោជន៍មកទៀតឡើយ និងពិធីផ្សេងៗផងដែរ(ខ១៣)។ ហោរាអេសាយបានប្រកាសប្រាប់ពួកគេថា
ព្រះជាម្ចាស់ ធុញទ្រាំ ស្អប់ខ្ពើម ចំពោះដង្វាយ និងពិធីសាសនារបស់ពួកគេខ្លាំងណាស់។
ហេតុអ្វី? នេះក៏ព្រោះតែ អ្វីៗដែលគេបានធ្វើសុទ្ធតែពោពេញដោយអំពើទុច្ចរិតទាំងអស់។ នៅក្នុងព្រះគម្ពីរ
(អេម៉ុស ៥:២១-២៤) លោកហោរាអេម៉ុសក៏បាននិយាយថ្កល់ទោសទៅកាន់ពួកអ៊ីស្រាអែលនិងពួកយូដា
ពីអំពើទុច្ចរិតរបស់ពួកគេ ដូចគ្នាទៅនឹងហោរាអេសាយដែរ។
ពួកគេបានប្រជុំគ្នា
បានថ្វាយបង្គំព្រះ អធិស្ថាន និងធ្វើពិធីផ្សេងៗតាមសេចក្ដីបង្គាប់របស់ព្រះហើយ។ ចុះហេតុអ្វីបានជាព្រះថា
អ្វីៗដែលគេបានធ្វើទាំងអស់សុទ្ធតែ ពោពេញដោយអំពើទុច្ចរិត ទាំងអស់?
តើការថ្វាយបង្គំព្រះ ការដាក់ដង្វាយ ការប្រកបគ្នា និងធ្វើពិធីផ្សេងៗ
ជាអំពើទុច្ចរិតឬអី? បើសិនការទាំងអស់នោះសុទ្ធតែជាអំពើទុចរិត។
តើព្រះបង្គាប់ឲ្យធ្វើពិធីទាំងនោះធ្វើអី? តាមពិតទៅការថ្វាយបង្គំព្រះ ការដាក់ ដង្វាយ ការប្រកបគ្នា
និងពិធីផ្សេងៗតាមបង្គាប់របស់ព្រះមិនមែនជាអំពើ
ទុច្ចរិតនោះទេ។
តែដែលព្រះជាម្ចាស់បានថា
អ្វីដែលគេបានធ្វើសុទ្ធតែអំពើទុច្ចរិត នោះគឺព្រោះតែពួកគេ ជាមនុស្សកំពុត
ថ្វាយបង្គំព្រះ ដាក់ដង្វាយ និងធ្វើពិធីផ្សេងៗតែសំបកខាងក្រៅមិនបានចេញពីចិត្តខាងក្នុងនោះទេ។ ព្រះទ្រង់មិនមែនសព្វព្រះទ័យចំពោះតែឫកពារខាងក្រៅនោះទេ
គឺទ្រង់ទតមើលពីជំរៅចិត្តខាងក្នុងវិញ (១សំាយ៉ូអែល ១៦:៧)។ បើទោះបីជាពួកគេទៅព្រះវិហារជារៀងរាល់ថ្ងៃ
ប្រជុំគ្នា អធិស្ថាន និងធ្វើពិធីផ្សេងៗ នៅចំពោះព្រះជាម្ចាស់ក៏ដោយ
តែបើសិនជាចិត្តខាងក្នុងអាក្រក់ និងជីវិតរស់នៅខាងក្រៅពោពេញដោយការ កៀបសង្កត់ ជិះជាន់
កេងប្រវ័ញ ធ្វើបាបស្រ្ដីមេម៉ាយ ក្មេងកំព្រា និងអ្នកទាន់ខ្សោយ នោះត្រូវឲ្យដឹងថាទោះបីជាពួកគេខំថ្វាយបង្គំព្រះ
ខំអធិស្ថាន មកព្រះវិហារជារៀងរាល់ថ្ងៃ និង ធ្វើពិធីផ្សេងៗជាច្រើនយ៉ាងណាក៏ដោយក៏ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យដែរ។
ឆ្លុះបញ្ចាំមកកាន់ជីវិតយើងរាល់គ្នាផ្ទាល់វិញ
តើយើងពិតជាបានថ្វាយបង្គំព្រះត្រឹមត្រូវដែរឬទេ? តើយើងមកព្រះវិហាររាល់ថ្ងៃនេះ
មានទាំងអធិស្ថាន ប្រជុំគ្នា និងធ្វើពិធីផ្សេងៗនេះ
តើយើងពិជាបានធ្វើដោយចេញពីចិត្តដើម្បីថ្វាយទៅព្រះដែរឬទេ?
ឬមួយយើងមកព្រះវិហារដោយព្រោះតែតួរនាទី ទំលាប់ឬ គ្រាន់តែដើម្បីផលប្រយោជន៍អ្វីមួយ? ឬ
មួយយើងមកថ្វាយបង្គំព្រះដែរ តែជីវិតរស់នៅខាងក្រៅក្នុងសង្គមពោពេញដោយការ កេងប្រវ័ញ
ការជិះជាន់ កៀបសង្កត់ បោកប្រាស់ និងអំពើអាក្រក់ផ្សេងៗ?
បើសិនជាយើងមានចំណុចទាំងអស់នេះ
នោះត្រូវឲ្យដឹងថាបើទោះបីជាយើងមកព្រះវិហារថ្វាយបង្គំព្រះជារៀងរាល់ថ្ងៃក៏ដោយក៏ព្រះមិនសព្វព្រះហឫទ័យដែរ។
បើអញ្ចឹង! តើធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យព្រះ
សព្វព្រះហឫទ័យទៅ? យើងនឹងមើលជាមួយគ្នានៅចំណុចខាងក្រោមបន្ដរទៀត :
II.
ការប្រែចិត្តចេញពីទង្វើអាក្រក់របស់ពួកគេ (ខ ១៦-១៧)
ដូចជាយើងបានដឹងពីចំណុចខាងលើរួចមកហើយថា
ព្រះមិនសព្វព្រះហឫទ័យចំពោះការថ្វាយបង្គំរបស់ពួកអ៊ីស្រាអែលនោះទេ។
ដោយព្រោះតែការថ្វាយបង្គំរបស់ពួកគេពេញដោយអំពើទុច្ចរិតទាំងអស់។ ជាមួយគ្នានេះដែរ
ដើម្បីឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ លុះត្រាតែពួកគេ បែរចេញពីភាពអាត្មានិយម
គិតតែពីខ្លួនឯង និង ល្បិចកល្បដ៏កំពុតអាក្រក់របស់ពួកគេចេញ។
ពួកគេត្រូវថ្វាយបង្គំព្រះដោយចេញពីចិត្តពិតប្រកដ ដោយមិនមែនគ្រាន់តែមកព្រះវិហារ
ដាក់ដង្វាយ អធិស្ថាន ប្រកបគ្នាធ្វើពិធីផ្សេងៗ ដោយគ្រាន់តែបង្ហាញតែសំបកខាងក្រៅ
ឲ្យគេឃើញនោះទេ។ បើសិនជាគេធ្វើបែរនេះនោះគ្មានប្រយោជន៍ចំពោះព្រះជាម្ចាស់ឡើយ។
ពួកគេធ្វើបែបនេះស្រដៀងគ្នាទៅនឹងពួកអាចារ្យផារីស៊ីដែរ
គឺពួកគេចូលចិត្តធ្វើសកម្មភាពដែលបង្ហាញឲ្យមនុស្សខាងក្រៅមើលឃើញពីទង្វើរបស់ខ្លួនខ្លាំងណាស់។
ប្រយោជន៍ឲ្យគេបានសរសើរនិងលើកដំកើងដល់ខ្លួន
ថាខ្លួនជាអ្នកដែលកាន់តាមក្រិត្យវិន័យបាន យ៉ាងល្អ
ការថ្វាយបង្គំរបស់ពួកគេមិនបានថ្វាយសិរីល្អទៅកាន់ព្រះឡើយ។ ព្រះយេស៊ូវបានមានបន្ទូលថា
មនុស្សប្រភេទនេះជាមនុស្សដែលមានពុត ជាមនុស្សកំពុត នៅក្នុងព្រះគម្ពីរ (ម៉ាថាយ ១៥:៧-៩) បានប្រាប់ថា ឱពួកមនុស្សកំពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ថា «ខ៨ បណ្ដាជននេះ
គេគោរពប្រតិបត្តិដល់អញតែបបូរមាត់ទេ ឯចិត្តគេ នោះនៅឆ្ងាយពីអញណាស់ ខ៩
គេថ្វាយបង្គំអញជាឥតប្រយោជន៍ទេ
ព្រោះគេបង្រៀនសេចក្ដីដែលជាបញ្ញត្តរបស់មនុស្សវិញ» នៅក្នុងខ១១ព្រះយេស៊ូវបានមាន បន្ទូលថា
របស់អ្វីដែលចូលទៅក្នុងមាត់នោះមិនធ្វើឲ្យមនុស្សស្មោកគ្រោកនោះទេ
តែដែលធ្វើឲ្យមនុស្សស្មោកគ្រោកនោះ អ្វីដែលចេញពីមាត់វិញ នៅចំពោះព្រះចិត្តគឺសំខាន់ណាស់។
ដូច្នេះហើយបានជាលោកហោរា អេសាយ បានប្រាប់ថា ឲ្យពួកគេកែប្រែចិត្តគំនិត និង លាងសំអាតជំរះខ្លួនចេញ
ឈប់ប្រព្រឹត្តអំពើអាក្រក់និង អំពើទុច្ចរិតទៀត។ ហើយហាត់រៀនធ្វើការល្អវិញ
ត្រូវស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌
ចូរជួយការពារចំពោះមនុស្សដែលត្រូវគេសង្កត់សង្កិន
ចូរកាត់ក្ដីដល់ពួកកំព្រា ហើយកាន់ក្ដីជំនួសពួកស្រីមេម៉ាយចុះ ។
ហើយលោកអេម៉ុសក៏ប្រាប់ដែរថាត្រូវឲ្យមានសេចក្ដីយុត្តិធម៌ហូរមកដូចជាទឹក និង
សេចក្ដីសុចរិតដូចជាទន្លេធំវិញ(អេម៉ុស៥:២៤)។
ហើយបើយើងក្រឡេកមើលទៅកាន់ព្រះគម្ពីរ (យ៉ាកុប ១:២៧)
លោកសាវ័កយ៉ាកុបបានប្រាប់ថា «ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង
នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា នឹងពួកមេម៉ាយ
ក្នុងកាលដែលគេមានសេចក្ដីវេទនា ហើយឲ្យរក្សាខ្លួន
មិនឲ្យប្រឡាក់ដោយលោកីយនេះឡើយ »។ ដូច្នេះបញ្ជាក់ឲ្យឃើញថា មិនមែនគ្រាន់តែមកព្រះវិហារថ្វាយបង្គំព្រះ
ហើយព្រះអង្គសព្វព្រះហឫទ័យនោះទេ។ តែជីវិតរស់នៅត្រូវប្រកបដោយសីលធម៌ខ្ពស់ដែរ។
ហើយប្រសិនបើជាពួកគេធ្លាប់ធ្វើមិនល្អ ធ្លាប់បោកប្រាស ធ្លាប់កុហក ធ្លាប់កៀបសង្កត់
ធ្លាប់ជិះជាន់ ធ្លាប់កេងប្រវ័ញ ឬការមានការប្រព្រឹត្តអំពើទុច្ចរិតផ្សេងៗជាច្រើនយ៉ាងណាក៏ដោយ។
តែព្រះទ្រង់បានទុកឧកាសឲ្យពួកគេប្រែចិត្តចេញពីទង្វើអាក្រក់ទាំងអស់នោះ ហើយប្រែមកប្រព្រឹត្តអំពើសុចរិតនិងហាត់រៀនធ្វើការល្អគ្រប់យ៉ាងវិញ។ ការថ្វាយបង្គំព្រះបានត្រឹមត្រូវ
ដោយចេញពីចិត្តនិងសេចក្ដីពិត ព្រមទាំងជីវិតរស់នៅមានសីលធម៌ខ្ពស់មិនពុត
ត្បិត នោះទើបព្រះសព្វព្រះហឫទ័យ។
ចុះបើពួកគេជាមនុស្សអាក្រក់គួរឲ្យខ្ពើម តែឥឡូវបានកែប្រែមកថ្វាយបង្គំព្រះដោយសេចក្ដីពិត តើព្រះទ្រង់ធ្វើយ៉ាងដូចម្ដេចចំពោះពួកគេដែរ?
យើងនឹងមើលជាមួយគ្នានៅចំណុចខាងក្រោមបន្តរទៀត
:
III.
ព្រះទ្រង់សម្អាតឲ្យស្អាតបរិសុទ្ធ (ខ ១៨-២០)
ឧទាហរណ៍ នៅក្នុងគ្រួសារមួយ មានកូនប្រុសម្នាក់
កូនប្រុសនោះបានធ្វើបាបចិត្តឪពុកយ៉ាងខ្លាំង ដោយការមិនស្ដាប់បង្គាប់ឪពុកដោយការផឹកស៊ី
ជើងកាង កាប់សំលាប់ លួចឆក់ប្លន់ និង ប្រព្រឹត្តអំពើអាក្រក់ ជាច្រើនទៀត។
ដែលធ្វើឲ្យឪពុកមិនសប្បាយចិត្តសោះ ឪពុកបានខឹងចំពោះកូនប្រុសនោះខ្លាំងណាស់
ដោយព្រោះតែកូនមិនស្ដាប់បង្គាប់ដល់ខ្លួនយ៉ាងដូច្នេះ។ ប៉ុន្ដែមានថ្ងៃមួយកូនប្រុសនោះត្រូវបាន ប៉ូលីសចាប់ហើយយកគាត់ទៅដាក់ក្នុងគុក
ទាំងធ្វើបាប វាយដាក់ទណ្ឌកម្មគ្រប់យ៉ាង។ នៅពេលនោះកូនប្រុសនោះបាននឹកឃើញពី
ទោសកំហុសដែលខ្លួនបានប្រព្រឹត្តចំពោះឪពុក និង អ្នកដ៏ទៃផ្សេងទៀត។
កូនប្រុសនោះបានដឹងខ្លួនខុស និងព្រមទទួលស្គាល់កំហុសរបស់ខ្លួនគ្រប់យ៉ាងទាំងអស់។ ឃើញដូចនេះដោយព្រោះតែសេចក្ដីស្រឡាញ់ដ៏ធំឧត្តមក្រៃលែងរបស់ឪពុកដែលមានចំពោះកូន។
ឪពុកនោះមិនប្រកាន់ទោសកំហុសចំពោះកូនប្រុសទៀតនោះទេ ថែមទាំងឪពុកព្រមធ្វើគ្រប់យ៉ាងទាំងអស់
ដើម្បីឲ្យកូនបានរួចពីគុក ហើយមានសិរីភាពឡើងវិញ
បើទោះបីជាគាត់ត្រូវប្ដូរដោយការលះបង់ជីវិតក៏ដែរ។
ជាមួយគ្នានេះដែរយើងឃើញថាពួកអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់និងអំពើទុច្ចរិតគ្រប់យ៉ាង
នៅចំពោះព្រះជាម្ចាស់។ តែដោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែលព្រះអង្គមានចំពោះពួកគេ
នោះ ព្រះអង្គបានទុកឧកាសឲ្យពួកគេប្រែចិត្ត បែរមករកព្រះអង្គវិញ។ បើសិនពួកគេស្ម័គ្រចិត្តបែរមករកព្រះអង្គវិញ
នោះព្រះអង្គសន្យាជាមួយពួកគេថា បើទោះបីជាអំពើបាបរបស់ពួកគេធ្ងន់ដល់កំរិតណាក៏ដោយ
ទោះបីជាក្រហមឆ្អៅ អាក្រក់ដល់កំរិតកំពូលក៏ដោយក៏ព្រះអង្គទ្រង់នឹងសំអាតឲ្យស្អាត
ដូចជាហិម: ឲ្យគេ ស្អាតបរិសុទ្ធនៅចំពោះព្រះអង្គដែរ។ តើព្រះអង្គទ្រង់សំអាតអំពើបាបរបស់ពួកអ៊ីស្រាអែលដោយរបៀបណា?
ទាំងពួកអ៊ីស្រាអែល និង ពួកយើងរាល់គ្នាដែរ សុទ្ធតែពោពេញដោយអំពើបាបដែលខ្មៅងងិត
ជាទីខ្ពើមនៅចំពោះព្រះនេត្រ របស់ព្រះជាម្ចាស់ខ្លាំងណាស់។ តាំងពីជំនាន់អ័ដាម និង
អេវ៉ា មកមនុស្សបានធ្លាក់ទៅក្នុងអំពើបាបហើយ
គ្មានផ្លូវណាមួយដែលធ្វើឲ្យមនុស្សបានស្អាតបរិសុទ្ធ ហើយអាចវិលទៅរកព្រះវិញបាននោះទេ។
បើសិនជាព្រះអង្គសំអាតយើងឲ្យស្អាតបរិសុទ្ធដោយមិនគិតពីអំពើបាប និងអំពើទុច្ចរិត
របស់យើងនោះមានន័យថា ព្រះអង្គអយុត្តិធម៌ ពីព្រោះអំពើបាបត្រូវតែជំនុំជំរះ ឬកាត់ទោស
នោះទើបបានយុត្តិធម៌។ មួយវិញទៀតនៅក្នុងព្រះគម្ពីររ៉ូម ៣:២៣
បានប្រាប់ថាមនុស្សមានបាបហើយខ្វះមិនដល់សិរីល្អនៃព្រះ។ ហើយនៅរ៉ូម៦:២៣ បានប្រាប់ថា «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់
តែអំណោយ
ទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច
ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ។» ដូច្នេះការសំអាតឲ្យស្អាតបរិសុទ្ធគឺជាអំណោយទានដែលព្រះបានផ្ដល់ឲ្យវិញ។
មិនមែនដោយពឹងអាងលើការប្រព្រឹត្តរបស់ពួកគេនោះទេ។
ហើយព្រះទ្រង់សំអាតឲ្យស្អាតបរិសុទ្ធតាមរយ:ព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ យើងដឹងថាអំពើបាបដែលទាស់ប្រឆាំងនឹងព្រះមិនស្ដាប់បង្គាប់ព្រះនោះគឺជាសេចក្ដីស្លាប់។
ដូច្នេះហើយបានជាព្រះទ្រង់បានបញ្ជូនព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យមកបំពេញមហាបេសកកម្ម
សង្គ្រោះមនុស្សទាំងអស់ ឲ្យរួចពីអំពើបាបតាមរយ:ការសុគតរបស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាង។ ដើម្បីទុកជាយញ្ញបូជាឲ្យធួន និង
បាបរបស់មនុស្សយើង។ ដូច្នេះអស់អ្នកណាដែលទទួលជឿលើអង្គព្រះយេស៊ូវគ្រីស្ទនោះនឹងសស្អាតដូចជាហិម:
ហើយ មានសិរីភាពរួចពីបាបយ៉ាងពិតប្រាកដ។ យញ្ញបូជាដែលពួកអ៊ីស្រាអែលបានថ្វាយមិនអាចនឹងជួយសង្គ្រោះមនុស្ស
ឬ សំអាតមនុស្សឲ្យស្អាតបរិសុទ្ធបានទេ។ តែវាគឺគ្រាន់តែជាស្រមោល
បញ្ជាក់ចង្អុលបង្ហាញទៅកាន់អង្គព្រះយេស៊ូវគ្រីស្ទ ដែលបង្ហាញពីផែនការណ៍នៃសេចក្ដីសង្គ្រោះ
ដោយយុត្តិធម៌របស់ព្រះជាម្ចាស់ ចំពោះការសំអាតមនុស្សឲ្យបរិសុទ្ធ។
បន្ទាប់ពីព្រះបានសំអាតគ្រប់ទាំងអំពើបាបឲ្យស្អាតបរិសុទ្ធហើយតើត្រូវធ្វើអ្វីបន្ដរទៀតនៅក្នុងជីវិត?
យើងនឹងមើលជាមួយគ្នានៅចំណុចខាងក្រោមបន្ដរទៀត :
ជីវិតដែលព្រះបានផ្ដល់ឲ្យដំបូងគឺល្អ។ ប៉ុន្ដែព្រះទ្រង់ផ្ដល់ឲ្យនូវសិទ្ធសិរីភាព
នូវក្នុងការសំរេចចិត្ត បើស្ដាប់បង្គាប់ព្រះនោះជីវិតនឹងទទួលបាននូវព្រះពរ។
តែបើមិនស្ដាប់បង្គាប់ព្រះវិញនោះនឹងទទួលបានបណ្ដាសារ និងការជំនុំជំរះ។ ដូច្នេះការជ្រើសរើសផ្លូវដើរគឺសម្រេចលើខ្លួនឯង។
1.
ការស្ដាប់បង្គាប់ព្រះ (ខ ១៩)
បន្ទាប់ពីព្រះបានសំអាតគ្រប់ទាំងអំពើបាបឲ្យស្អាតបរិសុទ្ធហើយនោះ
ព្រះបានបង្គាប់ឲ្យពួកគេឲ្យចេះឆ្លើយតប ទៅកាន់ព្រះអង្គវិញដោយការ
ស្ដាប់បង្គាប់ព្រះអង្គហើយឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត។ ដោយចេញពីចិត្តយ៉ាងពិតប្រាកដ
មិនមែនគ្រាន់តែសំដែងបង្ហាញ នូវអាកប្បកិរិយាខាងក្រៅឲ្យមនុស្សបានឃើញនោះទេ។
គឺត្រូវការស្ដាប់បង្គាប់ដោយការកោតខ្លាចព្រះអង្គវិញ។ នោះព្រះអង្គបានសន្យាថាពួកគេនឹងទទួលបានផលល្អនៃស្រុក
ដែលពួកគេកំពុងរស់នៅ។ ព្រះអង្គនឹងផ្ដល់ព្រះពរឲ្យពួកគេតាមរយ:ដៃដែលពួកគេបានធ្វើ
ផលដំណាំ នឹង បានកើតផលល្អ សត្វនឹងចំរើនឡើង។ ហើយលើសពីនេះទៅទៀតនោះពួកគេនឹងបានក្លាយទៅជាប្រជា រាស្ដ្របរិសុទ្ធរបស់ព្រះយ៉ាងពិតប្រាកដ
(ចោទិយកថា ២៦:១៦-១៩, ២៨:១-៦)។
ចុះបើសិនជាគេមិនស្ដាប់បង្គាប់ព្រះអង្គវិញ តើមានរឿងអ្វីកើតឡើងទៅ?
2.
ការមិនស្ដាប់បង្គាប់ព្រះ (ខ ២០)
បើសិនជាពួកគេនៅតែមិនព្រមស្ដាប់បង្គាប់ព្រះអង្គព្រមទាំងបះបោរវិញ
នោះពួកគេនឹងត្រូវជាប់សេចក្ដីជំនុំជំរះ ជាមិនខានឡើយ។ ព្រះអង្គនឹងដាក់បណ្ដាសារពួកគេ
គ្រប់ទាំងដៃដែលគេបានធ្វើ នឹងមិនទទួលបានផលល្អឡើយ។ គឺព្រះអង្គនឹងដាក់ទោសពួកគេដោយយុត្តិធម៌ទៅតាមអ្វីដែលគេបានធ្វើ
ពីព្រោះពួកគេ មិនចង់បានព្រះពរ មិនចង់បានព្រះ ពួកគេចង់បានអារក្ស និងសេចក្ដីអាក្រក់
ដូច្នេះព្រះអង្គនឹងផ្ដល់ឲ្យគេយ៉ាងសាក់សម (ចោទិយកថា ២៨:១៥-១៩)។ ដូច្នេះពួកគេមានជំរើសពីរ គឺបើពួកគេស្ដាប់ បង្គាប់នោះនឹងទទួលបានព្រះពរ។
តែបើសិនជាពួកគេមិនស្ដាប់បង្គាប់ព្រះទេនោះនឹងត្រូវបណ្ដាសារវិញ។
សរុបសេចក្ដីមកប្រជារាស្រ្ដអ៊ីស្រាអែលបានធ្វើតាមសេចក្ដីបង្គាប់របស់ព្រះត្រឹមតែសំបកខាងក្រៅតែប៉ុណ្ណោះតែចិត្តគំនិតវិញ
ពោពេញដោយការអាក្រក់ស្មោគគ្រោគគ្រប់យ៉ាងដែលជាទីគួរឲ្យខ្ពើមនៅចំពោះព្រះនេត្រព្រះយេហូវ៉ា។
ដោយព្រោះជីវិតរស់នៅខាងក្រៅរបស់ពួកគេបានជិះជាន់កៀបសង្កត់ កាប់ សំលាប់ កេងប្រវ័ញ
ចំពោះស្រ្ដីមេម៉ាយ ក្មេងកំព្រា និង អ្នកដែលទាន់ខ្សោយជាដើម។
បើសិនជាពួកគេមកថ្វាយបង្គំព្រះ តែធ្វើអំពើដែលអាក្រក់បែបដូចនេះ
នោះព្រះមិនសព្វព្រះហឫទ័យចំពោះការថ្វាយបង្គំរបស់ពួកគេនោះទេ។
ទោះបីជាពួកគេបានថ្វាយដង្វាយ១០ដក១
និងធ្វើពិធីសាសនាតាមសេចក្ដីបង្គាប់របស់ព្រះបានល្អក៏ដោយ។
ដូច្នេះដើម្បីឲ្យព្រះសព្វព្រះហឫទ័យទាល់តែពួកគេឈប់ប្រព្រឹត្តអំពើអាក្រក់
លាងសំអាតខ្លួនពី ឈប់កេងប្រវ័ញ ជិះជាន់ អ្នកដែលទាន់ខ្សោយទៀត។
ហើយហាត់រៀនធ្វើការដែលល្អវិញ ត្រូវស្វែងរកសេចក្ដីយុត្តិធម៌
ជួយការពារដល់អ្នកដែលទាន់ខ្សោយ
ដូចជាពួកក្មេងកំព្រា ស្រ្ដីមេម៉ាយ និងអ្នកដែលគ្មានទីពឹងជាដើម។
បើសិនជាពួកគេព្រមកែប្រែហើយបែរចេញពីអំពើអាក្រក់គ្រប់យ៉ាង
នោះព្រះទ្រង់នឹងសំអាតគេគ្រប់ទាំងអំពើបាបដែលគេធ្លាប់បានធ្វើកន្លងមក
ទោះបីជាអំពើបាបនោះធ្ងន់ដល់កំរិតណាក៏ដោយក៏ទ្រង់សំអាឲ្យបានស្អាតបរិសុទ្ធ សដូចជាហិម:យ៉ាងដូច្នោះដែរ។
ដូច្នេះបើសិនជាពួកគេស្ម័គ្រចិត្តតាមព្រះអង្គព្រមទាំងស្ដាប់បង្គាប់ទ្រង់នោះទ្រង់នឹងផ្ដល់ឲ្យពួកគេនូវព្រះពរយ៉ាងបរិបូរឲ្យពួកគេយ៉ាងពិតប្រាកដ។
ប៉ុន្ដែបើសិនជាពួកគេមិនព្រមស្ម័គ្រចិត្តតាមព្រះអង្គទេ
ព្រមទាំងបះបោរចំពោះព្រះអង្គវិញនោះពួកគេ
នឹងត្រូវបណ្ដាសារនិងការជំនុំជំរះពីព្រះអង្គជាមិនខានឡើយ។
IV.
ការអនុវត្តន៍
Ø ចំពោះពួកអ៊ីស្រាអែលសម័យនោះ
ពួកគេបានថ្វាយបង្គំព្រះបានល្អហើយ!
ប៉ុន្ដែពួកគេគួរតែឈប់ប្រព្រឹត្តអំពើអាក្រក់ ឈប់កាប់សំលាប់
ឈប់ជិះជាន់ពួកក្មេងកំព្រា និងស្រ្ដីមេម៉ាយទៀត។ ពួកគេត្រូវតែប្រព្រឹត្តអំពើល្អ
ត្រូវជួយដល់ពួកអ្នកដែលមានភាពទាន់ខ្សោយ និង ស្វែងរកសេចក្ដីយុត្តិធម៌សម្រាប់ពួកគេវិញ។
ព្រមទាំងស្ដាប់នូវសេចក្ដី
បង្គាប់របស់ព្រះជាម្ចាស់ដែលព្រះអង្គបានបង្គាប់មកកាន់ពួកគេ។
Ø ចំពោះយើងសម័យនេះ
ការទៅថ្វាយបង្គំព្រះគឺជាការដែលល្អណាស់។
ប៉ុន្ដែយើងមិនត្រួវថ្វាយបង្គំព្រះ តែសំបកខាងក្រៅ ឬ ដោយព្រោះតែតួនាទីនោះឡើយ។ គឺយើងត្រួវថ្វាយបង្គំទ្រង់ ដោយចេញពីចិត្ត ដោយវិញ្ញាណនិងសេចក្ដីពិត។
ព្រមទាំងជីវិតរស់នៅធ្វើជាពន្លឺដល់លោកីយ ជាគ្រីស្ទានដែលមានសីលធម៌
មិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដោយការធ្វើអាក្រក់លើអ្នកដទៃឡើយ។
យើងត្រូវទទួលស្គាល់ថាយើងជាមនុស្សមិនល្អ ហើយយើងត្រូវជឿលើព្រះយេស៊ូវគ្រីស្ទថាជាអ្នកដែលសំអាតយើងឲ្យរួចពីបាប
យ៉ាងពិតប្រាកដ តាម រយៈការសុគតនៅលើឈើឆ្កាងជំនួសយើង។
Ø ផ្ទៃរឿង
·
ពីព្រះជាម្ចាស់
ព្រះជាម្ចាស់ទ្រង់ស្អប់ខ្ពើមចំពោះមនុស្សដែលកំពុត។
ព្រះអង្គត្រូវការចិត្តដែលថ្វាយបង្គំព្រះអង្គ
ដោយការបន្ទាបខ្លួននោះគឺជាការដែលព្រះសព្វព្រះហឫទ័យ។ ព្រះអង្គទ្រង់ជាវិញ្ញាណ ដូច្នេះទ្រង់ជ្រាបពីចិត្តគំនិតរបស់មនុស្ស
ដូចនេះត្រួវថ្វាយបង្គំព្រះអង្គដោយវិញ្ញាណនិងសេចក្ដីពិត។ មិនមែនគ្រាន់តែសំដែង
ខាងក្រៅឲ្យមនុស្សឃើញតែប៉ុណ្ណោះនោះទេ។
·
ពីព្រះយេស៊ូវគ្រីស្ទ
ព្រះយេស៊ូវគ្រីស្ទជាអ្នកដែលសំអាតអំពើបាបរបស់យើងឲ្យស្អាតសដូចជាហិមៈតាមរយៈព្រះលោហិតរបស់ទ្រង់ដែលព្រះអង្គបានសុគតនៅលើឈើឆ្កាងជំនួសយើងរាល់គ្នា។
·
ពីមនុស្ស
មនុស្សជាអ្នកដែលតែងតែមានបាប
មិនអាចធ្វើអ្វីដោយខ្លួនឯងដើម្បីឲ្យរួចពីបាបបានឡើយ។ ដូច្នេះមានតែផ្លូវតែមួយគត់ដែលនាំឲ្យមនុស្សរួចពីបាបបាននោះគឺ
ការដែលជឿនិងទុកចិត្តលើអង្គព្រះយេស៊ូវគ្រីស្ទ នោះព្រះអង្គនឹងផ្ដល់ព្រះពរដ៏ពិតដែល
ជាជីវិតដែលមិនចេះរីងស្ងួតឡើយ នោះគឺជាជីវិតអស់កល្បជានិច្ចនៅឯនគរស្ឋានសួគ៌។
មនុស្សភាគច្រើន
ថ្វាយបង្គំព្រះអង្គតែសំបខាងក្រៅតែប៉ុណ្ណោះមិនបានថ្វាយបង្គំព្រះដោយចិត្តពីចិត្តពិតប្រាកដឡើយ
ដូចជាពួកអ៊ីស្រាអែលដែលពួកគេថ្វាយបង្គំព្រះអង្គនៅពេលជាដើម។

§ ព្រះគម្ពីរ
សម្ពន្ធមេត្រី ចាស់និងសម្ពន្ធមេត្រីថ្មី
ជាភាសាខ្មែរបច្ចុប្បន្ន
§ ស្ពានចម្លង
អត្ថាធិប្បាយព្រះគម្ពីរ ភាគទី៤
§ វចនានុក្រមព្រះគម្ពីរ
0 Comments