Breaking News

ការជំនុំជំរះដល់រាស្រ្តដែលផិតក្បត់ ហូសេ ១:១-១១



      I.        សេចក្តីផ្តើម
មានបុរសម្នាក់បានរៀបការជាមួយនារីម្នាក់ ហើយរស់នៅជាមួយគ្នារហូតដល់មានកូន។ 
បុរស ម្នាក់នេះ បានផ្តល់សេចក្តីស្រឡាញ់ ការថ្នាក់ថ្នម ថែទាំនាង ផ្តល់ភាពកក់ក្តៅ ព្រមទាំងមានចិត្តស្មោះ ត្រង់ជាមួយនាង និងមិនឲ្យនារីនោះមានការលំបាកចិត្តត្រង់ណាទេ។ តែក្រោយមករស់នៅជាគ្នាមិនទាន់ បានប៉ុន្មានផង ស្ត្រីនោះក៏រត់ចោលបុរសនោះ ទៅរកប្រុសផ្សេងទៀតបាត់ទៅ ហើយទុកឲ្យបុរសនោះរស់ នៅជាមួយកូន។ តើបុរសម្នាក់នេះ មានអារម្មណ៍បែបណាទៅ នៅពេលប្រពន្ធធ្វើបែបនេះដាក់គាត់? បុរស ម្នាក់នេះប្រហែលជាគ្រាំគ្រាចិត្តនូវអ្វីដែលគាត់បានបាត់បង់ ប្រហែលជាគាត់មានអារម្មណ៍ខឹង ឯកោកំសត់ កំរជាកូន ខូចចិត្ត តូចចិត្តនិងវាសនាខ្លួនឯង ប្រហែលជាត្រូវសង្គមគេនឹងចោទប្រកាន់គាត់ថា មនុស្សអន់​បានជាប្រពន្ធរត់ចោល។ បន្ទាប់មកបុរសម្នាក់នេះ បានលឺដំណឹងថា ប្រពន្ធរបស់គាត់ទៅធ្វើស្រីសំផឹង។ តើអស់លោកអ្នកបងប្អូនគិតថា បុរសម្នាក់នេះ នូវតែមានសេចក្តីស្រឡាញ់ដូចដើម ហើយទៅលោះប្រពន្ធ របស់គាត់យកមកវិញឬទេ? ពិតប្រាកដណាស់ បុរសម្នាក់នេះ នឹងទៅយកប្រពន្ធរបស់គាត់ត្រឡប់មកវិញ ហើយនូវតែស្រឡាញ់នាងដូចដើម ដោយមិនគិតពីអតីតកាលដែលកន្លងមកទេ។ បើបុរសម្នាក់នេះ ទៅ យកប្រពន្ធរបស់គាត់ដែលជាស្រីសំផឹងមកវិញ តើគាត់ត្រូវប្រឈមមុខចំពោះបញ្ហាអ្វីខ្លះ? ប្រហែលជា ត្រូវសង្គមគេរិះគុណមើលងាយ  គាត់ត្រូវបាត់បង់កិត្តិយស។ តើអស់លោកអ្នកបងប្អូនចង់ដឹងទេថា បុរស ម្នាក់នេះ ជានរណា? ដូចគ្នាដែរ អស់លោកអ្នកបងប្អូននឹងបានដឹងឈ្មោះរបស់បុរសម្នាក់នេះ នៅព្រះគម្ពីរ ហូសេ :-១១ បានចែងអំពី ការជំនុំជំរះដល់រាស្រ្តដែលផិតក្បត់ព្រះជាម្ចាស់នឹងធ្វើការជំនុំជំរះអ៊ីស្រា អែល ដោយសារពួកអ៊ីស្រាអែលបានផិតក្បិតនឹងទ្រង់។
តើការជំនុំជំរះដល់រាស្រ្តដែលផិតក្បត់មានសណ្ឋានយ៉ាងដូចម្តេច? តើមូលហេតុអ្វីបានជា ព្រះជាម្ចាស់ធ្វើការជំនុំជំរះដល់រាស្រ្តដែលផិតក្បត់? មុនខ្ញុំឆើយសំនួរខាងលើនេះ សូមអស់លោកអ្នកបង ប្អូនមើលពីគោលបំណងរបស់កណ្ឌគម្ពីរហូសេ ១:-១១ ៖






    II.        សង្ខេបបទគម្ពីរ
កណ្ឌគម្ពីរហូសេ១:-១១ រៀបរាប់នូវភាពប្រេះឆាក្នុងគ្រួសាររបស់លោកហូសេដ៏សែនឈឺចាប់ បំផុត ដែលជាទីសំគាល់អំពីស្ថានភាពនៃជនជាតិអ៊ីស្រាអែល។ ភរិយារបស់លោកហូសេបានក្បត់ចិត្ត លោក ធ្វើឲ្យលោករបួសចិត្តផ្លូវកាយ ជារូបភាពមួយ លាតត្រដាងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែល ត្រូវប្រជាជនអ៊ីស្រាអែលបោះបង់ចោល ដោយទៅគោពព្រះក្លែងក្លាយ។ ទោះបីទំនាក់ទំនងរវាង ព្រះជាម្ចាស់ និងប្រជារាស្រ្តរបស់ព្រះអង្គ ធ្លាក់ដុនដាបយ៉ាងនេះក្តី ព្យាការីហូសេ ប្រកាសថា នៅទីបញ្ចប់  សេចក្តីស្រឡាញ់រវាងព្រះជាម្ចាស់ និង ប្រជារាស្រ្តរបស់ព្រះអង្គនឹងផ្សាគ្នាជាប់វិញ ដូចរូបលោកផ្ទាល់ ទទួលភរិយាដែលក្បត់ចិត្តមកវិញដែរ។
ជាក់ស្តែងហូសេ ១:-១១ ជាសាច់រឿងដែលអ្នកនិពន្ធនិយាយរៀបរាប់អំពីជីវប្រវត្តិរបស់គ្រួសារ របស់លោកផ្ទាល់។ ហើយលោកហូសេ លោកបានសំរេចចិត្តជ្រើសរើសស្រី្តដែលធ្លាប់ធ្វើជាស្រីសំផឹង យកមកធ្វើជាប្រពន្ធតាមបញ្ជារបស់ព្រះជាម្ចាស់។ ក្រោយមកលោកក៏បានយកនាងកូមើរជាកូន របស់ឌី ប្លែមធ្វើជាប្រពន្ធ បន្ទាប់មកបង្កើតបានកូនបីនាក់ កូនទី១ ប្រុស ឈ្មោះថា យេសរាលដែលមានន័យថា ទ្រង់កំចាយឈាម កូនទី២ ស្រី មានឈ្មោះ ថា ឡូរូហាម៉ាមានន័យថា ដ្បិតអញនឹងមិនមេត្តា ហើយ កូនទី៣ ប្រុស មានឈ្មោះថា ឡូ អាំមីដ្បិតឯងរាល់គ្នា មិនមែនជារាស្រ្តរបស់អញទេ ។ ព្រះជាម្ចាស់មាន ព្រះបន្ទូលថា កូនចៅអ៊ីស្រាអែលនឹងរីកចំរើនដូចខ្សាច់នៅសមុទ្រ ហើយក្រោយមកព្រះជាម្ចាស់នឹង រួបរួម ពួកអ៊ីស្រាអែល និងពួកយូដាឲ្យក្លាយជាប្រជាជាតិតែមួយ មានអ្នកដឹកនាំតែ មួយនៅសម័យយេសរាល។
តើការជំនុំជំរះដល់រាស្រ្តដែលផិតក្បត់មានសណ្ឋានយ៉ាងដូចម្តេច?
   III.        រចនាសម្ព័ន្ធបទគម្ពីរ
1.    ការប្រៀបធៀបអំពើផិតក្បត់ (-)
2.    សេចក្តីសន្យាពីការស្តាររាស្រ្តរបស់ព្រះឡើងវិញ  (១០-១១)
  IV.        កាត់ស្រាយបទគម្ពីរ
1.    ការប្រៀបធៀបអំពើផិតក្បត់ (-)
នៅខ១នេះ យើងអាចមើលឃើញថា លោកហូសេបានឆ្លងកាត់ជីវិតរស់នៅក្នុងសម័យកាលសេ្តច អូសៀស យ៉ូថាម អេហាស ហេសេគា យេរ៉ូបោម។ នៅសម័យនោះ ស្រុកអ៊ីស្រាអែលត្រូវបែងចែកជាពីរ គឺអ៊ីស្រាអែលខាងជើងស្តេចយេរ៉ូបោមជាអ្នកគ្រប់គ្រង និង យូដាខាងត្បូង ស្តេចអូសៀស ហើយប្រទេស ទាំងពីរមានការរីកចំរើនខាងផ្នែកសេដ្ឋកិច្ច ទោះជាយ៉ាងណាក៏ដោយ ភាពរីកចំរើននេះបាននាំមកនូវរឿង អាក្រក់ផ្នែកសាសនា សង្គម សីលធម៌ នយោបាយ មានបញ្ហាការលោភលន់  អំពើពុករលួយ និងអ្នកដែល មានអំណាចគាបសង្កត់កេងប្រវ័ញ្ចពីអ្នកដែលក្រីក្រតាមអំពើចិត្តរបស់ពួកគេ ។ ចំណែកខាងផ្នែក សាសនាមានការធ្លាក់ចុះដុនដាបខ្លាំងមែនទែន សូម្បីតែពួកសង្ឃក៏មានការកេងប្រវ័ញ្ចពីអ្នកក្រដែរ ហើយ ម្យ៉ាងវិញទៀត ព្រះគម្ពីរ អេសាយ អេម៉ុស និងមីកា ក៏បាននិយាយបញ្ហាទាំងនេះដែរ ។  ហូសេ មានន័យ ថា សង្គ្រោះ  ។ ពេលដែលយើងបានដឹងប្រវតិ្តសាស្រ្តខ្លះៗ នៅសម័យលោកហូសេ យើងនឹងបន្តមើល ជាមួយគ្នានៅខ
២ កាល​ព្រះ​យេហូវ៉ា​ទ្រង់​ចាប់​ផ្ដើម​មាន​បន្ទូល ដោយ​សារ​ហូសេ​ជា​មុន​ដំបូង នោះ​ទ្រង់​មាន​បន្ទូល​ប្រាប់​គាត់​ថា ចូរ​ឯង​ទៅ​យក​ស្រី​ដែល​ធ្លាប់​ប្រព្រឹត្ត​ជា​សំផឹង នាំ​មក​នៅ​ជា​មួយ​គ្នា ហើយ​បង្កើត​កូន​សហាយ​ចុះ ដ្បិត​ស្រុក​នេះ​តែង​ប្រព្រឹត្ត​ការ​កំផិត ចេញ​ពី​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង។  នៅខ២ ព្រះជាម្ចាស់មានបន្ទូល បង្គាប់លោកហូសេឲ្យទៅយកស្រីសំផឹងមករៀបការជាមួយ ហើយរស់នៅជាមួយគ្នាបង្កើតកូនចុះ។ តើស្រី សំផឹងជាស្រ្តីប្រភេទណា? បើតាមវចនានុក្រុមសម្តេចសង្ឃជួនណាតមានន័យថា ស្រីផ្កាមាស, ស្រីពេស្យា ឬស្រីរកស៊ីផ្លូវភេទ បើយើងបែរមកមើលវចនានុក្រមសំរាប់សិក្សាព្រះគម្ពីរវិញ ស្រីសំផឹង (កិរិយាស័ព្ទ) មាន ន័យថា ធ្វើឲ្យស្មោកគ្រោក ធ្វើឲ្យសៅហ្មង (លេវិវិន័យ ១៩:២៩)។ នាម មានន័យថា ជាមនុស្សដែលរកស៊ី លក់ខ្លួនដើម្បីរកលុយ។ សាសនាខ្លះ ប្រព្រឹត្តបែបពេស្យាក្នុងការថ្វាយបង្គំ[1]។ ស្រីសំផឹងគឺជា ស្រីដែលមាន ចរិតលក្ខណៈមិនល្អ សង្គមមិនឲ្យតំលៃ មិនថ្លៃថ្នូរ។
ជាទូទៅឪពុកម្តាយជ្រើសរើសគូរស្រករឲ្យកូនប្រុសស្រីរបស់គាត់ ពួកគាត់តែងតែសំឡឹងមើលរក ពូជអំបូរល្អ មានចរិតចរិយាមាទល្អ មានកេរ្តិ៍ឈ្មោះល្អនៅក្នុងសង្គម ទើបពួកគាត់យកព្រមលើកឲ្យ កូន ប្រុសស្រីរបស់ពួកគាត់រៀបការជាមួយគ្នាបាន បើពួកគាត់សស៊ើបឃើញថា មានពូជអំបូរមិនល្អទេ ពួកគាត់ មិនយល់ព្រមឲ្យកូនប្រុសស្រីរបស់ពួកគាត់រៀបការទេ ។ ប៉ុន្តែព្រះជាម្ចាស់នៃយើង ទ្រង់បានបង្គាប់ឲ្យ លោកហូសេទៅយកស្រីដែលមានប្រវត្តិមិនល្អមកធ្វើជាប្រពន្ធទៅវិញ តើមូលហេតុអ្វីបានជាព្រះជាម្ចាស់ បា្រប់ឲ្យលោកហូសេយកស្រីសំផឹងបែបនេះ? តើក្នុងគោលបំណងអ្វី? ពីព្រោះព្រះជាម្ចាស់ចង់ឲ្យលោក ហូសេ ទៅបំពេញអ្វីដែលនាងបានបាត់បង់ពីមុនមក ដូចជា គុណតំលៃ ភាពថ្លៃថ្នូរ ស្តារកេរ្តិ៍ឈ្មោះមិនល្អ ត្រូវគេមើលងាយមើលថោក ផ្តល់សេចក្តីស្រឡាញ់។ ព្រះជាម្ចាស់មានគោលបំណង ប្រើនិមិ្មត្តរូបនេះ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ និងសេចក្តីស្មោះត្រង់របស់ទ្រង់ដល់អ៊ីស្រាអែល ដូចលោកហូសេមាន សេចក្តីស្រឡាញ់ចំពោះនាងកូមើរ ព្រះជាម្ចាស់ចង់ឲ្យអ៊ីស្រាអែលវិលត្រឡប់មកទ្រង់វិញ ដូចនាងកូមើរ វិលត្រឡប់មកលោកហូសេវិញដែរ។ ស្រីដែលរកស៊ីផ្លូវភេទគ្មាននរណាម្នាក់គេឲ្យតំលៃនៅសម័យលោក ហូសេរស់នៅនោះទេ ប្រហែលគេគិតថា វាស្មោកគ្រោក មិនបរិសុទ្ធ ធ្វើឲ្យមានអសីលធម៌  លើសពីនេះ ទៅទៀត ព្រះជាម្ចាស់លាតត្រដាងឲ្យលោកហូសេមើលឃើញថា វាមិនមែនគ្រាន់តែមានប្រពន្ធរបស់ គាត់តែមួយទេដែលប្រព្រឹត្តជាស្រីសំផឹងហើយកំផិតគាត់នោះ គឺមានជនជាតិអ៊ីស្រាអែលជាច្រើននាក់ ទៀត មិនតែប៉ុណ្ណោះពួកគេបានប្រព្រឹត្តអំពីផិតខ្លាំងបំផុតចំពោះព្រះភ័ក្រ្តទ្រង់ នៅចុងខ. ។ តើពាក្យថា កំផិត មានន័យដូចម្តេច? តាមវចនានុក្រមជួនណាតមានន័យថា ស្រីដែលប្រព្រឹត្តិផិតប្តី បើយើងងាកមក មើលនៅក្នុងវចនានុក្រមសំរាប់សិក្សាព្រះគម្ពីរ កំផិត មានន័យថា មនុស្សដែលរៀបការរួចហើយ តែទៅរួម ដំណេកជាមួយមនុស្សផ្សេង ដែលមិនមែនជាប្តីប្រពន្ធរបស់ខ្លួន (ហេព្រើរ ១៣:)[2]  ប្រហែលជានៅ សម័យលោកហូសេមានប្រពន្ធកំផិតប្តី ឬ ប្តីកំផិតប្រពន្ធ ហើយប្រហែលជាមានពួកអ៊ីស្រាអែលបានកំផិត ព្រះជាម្ចាស់ទៅថ្វាយបង្គំព្រះក្លែងក្លាយ។
នៅប្រទេសកម្ពុជាពីមុននៅភ្នំពេញសំបូរណាស់ស្រីសំផឹង តែដូចជាមិនសូវមានអំពីកំផិតរវាងបី្ត ប្រពន្ធប៉ុន្មានទេ។ តែឥឡូវសំផឹងមិនមាននៅក្នុងប្រទេសកម្ពុជាទេ ដោយសាររាជរដ្ឋាភិបាលបានបោស សំអាត ប៉ុន្តែចំពោះរឿងរ៉ាវកំផិតមានច្រើនតាមដែលខ្ញុំដឹងក្នុងកាសែត ឬ ហ្វេសបុក។ នៅពេលកើតមាន រឿងកំផិតនេះ រវាងប្តីប្រពន្ធ តើវាបង្កឲ្យមានបញ្ហាអ្វីខ្លះ? បែកបាក់គ្រួសារ គ្មានសុភមង្គល កូនកំព្រា ខ្មាស់គេ អសីលធម៌ក្នុងសង្គម
ការកំផិតនេះ ជារឿងបានកើតមានឡើងក្នុងសង្គមអ៊ីស្រាអែលពិតមែន ហើយអំពើកំផិតនេះ ជា អំពើបាបមួយយ៉ាងធ្ងន់ធ្ងរ ដែលប្រឆាំងទាស់ជាមួយព្រះជាម្ចាស់ ទ្រង់បានហាមមិនឲ្យ រាស្រ្តរបស់ទ្រង់ មានកំផិតជាមួយគ្នាឡើយ។ ទោះបីជា ជនជាតិអ៊ីស្រាអែលដឹងថា ការប្រព្រឹត្តបែបនេះ ជាអំពើបាប តែពួក គេនៅតែរំលោភបំពានលើការដឹងទៅទៀត ដោយបណ្តោយខ្លួនអណ្តែតអណ្តូងទៅតាមអារម្មណ៍ អរសប្បាយជាមួយព្រះថ្មីរបស់ពួកគេ ពួកអ៊ីស្រាអែលសប្បាយភ្លឺតភ្លើនរហូតភ្លេចដល់ព្រះជាម្ចាស់ ដែលជា ឫសគល់នៃជីវិតរបស់ពួកគេ ដូចជាពាក្យខ្មែរពោលថា បានថ្មីចោលចាស់ ឬ បានស្វាយណាយក្រូច ពួក អ៊ីស្រាអែលមិននឹកចាំពីអ្វីដែលព្រះជាម្ចាស់បានធ្វើចំពោះពួកគេកន្លងមកនោះទេ។ ទោះជាយ៉ាងណា       ព្រះម្ចាស់នៅមានលោកហូសេ ដែលជាអ្នកស្មោះត្រង់ម្នាក់បានស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ទៅយកនាង កូមើរជាកូនរបស់លោកឌីប្លែមធ្វើជាប្រពន្ធ (.)។ ព្រះជាម្ចាស់នឹងជំនុំជំរះពួកអ៊ីស្រាអែល តាមរយៈកូន ចៅរបស់លោកហូសេ តើហេតុអ្វីបានជាព្រះជាម្ចាស់ជំនុំជំរះពួកអ៊ីស្រាអែល? ពីព្រោះអ៊ីស្រាអែលបាន ប្រព្រឹត្តិអំពីផិតក្បត់ចំពោះទ្រង់ ដោយលួចទៅថ្វាយបង្គំរូបព្រះ បើព្រះជាម្ចាស់មិនធ្វើការជំនុំជំរះទេ គ្មាន ថ្ងៃណាដែលពួកអ៊ីស្រាអែលបានភ្ញាក់ដឹងខ្លួនទេ ពួកគេនូវតែដេកលក់ ហើយអំពើបាបរបស់ពួកគេ នឹង ក្លាយជាជំងឺមហារីកព្យាបាលលែងជាហើយ។ ព្រះជាម្ចាស់មិនឲ្យអំពើបាបនេះរីកធំបានទេ ទ្រង់នឹងដោះ ស្រាយបញ្ហានេះ ជាមួយរាស្រ្តរបស់ទ្រង់ ហេតុនេះបាន ជានៅខ.ព្រះជាម្ចាស់បានបង្គាប់ឲ្យលោក ហូសេដាក់ឈ្មោះកូនទី១ថា យេសរាល មានន័យថា ព្រះទ្រង់កំចាត់ចាយ បង្ហាញពីការជំនុំជំរះរបស់ ព្រះជាម្ចាស់លើរាជវង្សរបស់ ស្តេចយេហ៊ូវ ដែលមានសេ្តចយេរ៉ូបោមជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល។ ព្រះជាម្ចាស់បានតែងតាំងយេហ៊ូវជាស្តេច ដើម្បីឲ្យទ្រង់បានបំបាត់គ្រួសារទុច្ចរិតរបស់សេ្តចអ័ហាប់ និង ព្រះនាងយេសិបិល ប៉ុន្តែយេហ៊ូវសេ្តចមិនប្រុងប្រយ័ត្ន ក្នុងការ ដើរតាមក្រិត្យវិន័យរបស់ព្រះជាម្ចាស់នៃ ព្រះអ៊ីស្រាអែលឲ្យអស់ពីចិត្តទេ  ហើយព្រមតាមដើរគន្លងចាស់ របស់សេ្តចយេរ៉ូបោមដែលធ្លាប់នាំ អ៊ី ស្រាអែលប្រព្រឹត្តិអំពើបាប ដោយនាំអ៊ីស្រាអែលទៅថ្វាយបង្គំព្រះបាល (ពង្សាវតារក្សត្រ :-១០, ១០:-៣១ ) នៅពាក់កណ្តល. អញ​នឹង​សង​សឹក​ដល់​ពួក​វង្ស​យេហ៊ូវ ដោយ​ព្រោះ​ឈាម​យេសរាល​នោះ​ហើយ តើអស់លោកអ្នកបងប្អូនគិតព្រះជាម្ចាស់ជាព្រះដែលសឹងសឹក ហើយចងគំនុំជារាស្រ្តរបស់ ទ្រង់ឬទេ? ប្រហែលជាអស់លោកអ្នកប្អូនគិតថា ព្រះកាចសាហាវ ឃោឃៅ មិនពិតទេ ព្រះជាម្ចាស់មិនជា ព្រះសឹងសឹកទេ ហើយព្រះជាម្ចាស់ក៏មិនដែលចង់គំនុំជាមួយរាស្រ្តរបស់ទ្រង់ម្តងដែរ ព្រះអង្គត្រឹមត្រូវ សុចរិត ហើយយុត្តិធម៌ណាស់ បើព្រះអង្គដាក់ទោសមកលើរាស្រ្តអ៊ីស្រាអែលក៏ត្រឹមត្រូវដែរ មកពី អ៊ីស្រា អែលធ្វើខុសរាប់ភ្លេចម្តងហើយម្តងទៀត និយាយឲ្យចំទៅ ពួកអ៊ីស្រាអែលប្រៀបដូចជាប្រភេទ មនុស្ស ដែលមិនចេះរៀង ធ្វើខុសដដែលៗ ជាមនុស្សរឹងរួស  ហេតុនេះបានជាព្រះជាម្ចាស់ជំនុំជំរះពួក អ៊ីស្រាអែល ដោយសារពួកគេបានប្រព្រឹត្តអំពើកំផិត ដោយសារភាពរឹងទទឹងរបស់ពួកគេ។
បើសិនជា អស់លោកអ្នកបងជាឪពុកម្តាយមានកូនប្រុសស្រី មានចរិតរឹងរួស មិនស្តាប់បង្គាប់ការ ប្រៀនប្រដៅ ហើយប្រព្រឹត្តអំពើអសីលធម៌ក្នុងសង្គម ដើរលេងមិនចូលផ្ទះ សេពគប់តែមិត្តភក្តិជើងកាង ប្រើតែគ្រឿងញៀន កញ្ឆា ចូលបារាល់យប់។ តើអស់លោកអ្នកបងប្អូនគិតធ្វើរបៀបណាចំពោះកូន? ប្រហែលជា អស់លោកអ្នកបងប្អូន ព្យាយាមអប់រំ លួងលោម មិនស្តាប់ទៀត គឺប្រើធម៌ក្តៅ គឺ ដាក់ទោស។
 ដូចគ្នាដែរ ព្រះជាម្ចាស់ជំនុំជំរះចំពោះរាស្រ្តដែលមិនស្តាប់បង្គាប់ទ្រង់ បានជានៅខ.ព្រះជាម្ចាស់ នឹងបំបាក់ធ្នូរបស់ពួកអ៊ីស្រាអែល តើមូលហេតុអ្វីបានជាព្រះជាម្ចាស់បំបាក់ធ្នូរបស់ពួកអ៊ីស្រាអែល? តាម វចនានុក្រុមជួនណាត ធ្នូ ប្រែថា អាវុធធ្វើពីឈើ, ឫស្សី ដែលមានដង មានប្រឡោះសំរាប់ បាញ់ព្រួយ។ ចំណែកឯវចនានុក្រមសិក្សាសំរាប់ព្រះគម្ពីរ ធ្នូ មានន័យថា  ធ្នូជាអាវុធដ៏សំខាន់នៅក្នុង សម័យព្រះគម្ពីរ សញ្ញាចាស់ (របាក្សត្រ :១៨ )ធ្នូធ្វើពីឈើកោងជាមួយខ្សែដែលធ្វើពីពោះវៀនគោ។ ផ្លែព្រួយស្រោប ពីលោហៈ ដែលធ្វើពីដើមត្រែង ឬដើមបបុស។ មានន័យថា ព្រះជាម្ចាស់នឹងធ្វើការបំបាក់ កងទ័ពរបស់ពួក អ៊ីស្រាអែល ដោយសារតែពួកអ៊ីស្រាអែលបានប្រព្រឹត្តតាមទំនៀមទំលាប់របស់សាសន៍ដទៃ ហើយពួកគេ បានប្រព្រឹត្តិអំពើដែលមិនត្រឹមត្រូវដោយលួចលាក់ទាស់ប្រឆាំងនឹងទ្រង់  ហើយម្យ៉ាងវិញទៀត ពួកអ៊ីស្រា អែលបានសង់បង្គោលសំរាប់គោរព និងរូបព្រះ នៅលើអស់ទាំងទីខ្ពស់ ព្រមទាំងធ្វើពិធី ដុតកំញ្ញានដូច សាសន៍ដទៃ។ ទោះបីជា ព្រះជាម្ចាស់បានហាមពួកគេ ដោយឲ្យពួកគេងាកចេញពីសេចក្តីអាក្រក់ ទាំង អស់នេះ ហើយពួកគេកាន់តាមបញ្ញាត្តរបស់ទ្រង់មកតាមរយៈពួកហោរា តើអស់លោកអ្នកបងប្អូនគិតថា អ៊ីស្រាអែលស្តាប់ទេ ប៉ុន្តែពួកគេមិនខ្ចីស្តាប់សោះ ហើយមានចិត្តក្បាលរឹង មិនព្រមជឿដល់ព្រះយេហូវ៉ាទេ មិនតែប៉ុណ្ណោះពួកគេព្រមទាំងបានប្រព្រឹត្តអំពើបាបដ៏លាមកថែមពីលើទៀត ដោយពួកគេនាំគ្នាសិតធ្វើរូប ព្រះថ្វាយបង្គំ ពួកបរិវារនៅលើមេឃ ព្រះបាល យកកូនប្រុសស្រីដុតភ្លើង មានអំពើមន្តអាគមន៍ (ពង្សាវតារក្សត្រ ១០:-២៣) តើអំពើដែលពួកអ៊ីស្រាអែលបានធ្វើវាសាកសមនិងជំនុំជំរះទេ? វាសាក សមព្រះជាម្ចាស់មានសេចក្តីក្រោធចំពោះរាស្រ្តរបស់ទ្រង់ ព្រះអង្គជំនុំជំរះពួកគេដោយទ្រង់បានប្រគល់ ពួកអ៊ីស្រាអែលទៅក្នុងកណ្តាប់ដៃរបស់អាសស៊ើរ។ ច្រកភ្នំយេសរាល ស្ថិតនៅភាគខាងកើតនៃច្រកភ្នំ មេគី ដោ ហើយគឺជាកន្លែងសមរភូមិដ៏ខ្លាំងមួយនៅ សម័យបុរាណ។ រឿងរ៉ាវនេះ នៅខ. ប្រាប់ពីកូនស្រីលោក ហូសេឈ្មោះថា ឡូរូហាម៉ាមានន័យថាសេចក្តីស្រឡាញ់ របស់ព្រះជាជាម្ចាស់ដែលផ្តល់ឲ្យពួក អ៊ីស្រា អែល តែបើយើងក្រលេកមើល នៅពាក់កណ្តាល .វិញ យើងឃើញថាព្រះជាម្ចាស់មានព្រះបន្ទូលថា ដ្បិត​អញ​នឹង​មិន​អាណិត​មេត្ដា ដល់​ជំនួរ​វង្ស​អ៊ីស្រាអែល ដើម្បី​នឹង​អត់​ទោស​ដល់​គេ​ត​ទៅ​ទៀត​ឡើយ  តើយើងគិតថាព្រះជាម្ចាស់ពិតជាមិនអាណិតមេត្តាដល់ពួកអ៊ីស្រាអែលពិតមែនឬទេ? វាមិនមែនការពិត នោះទេ ដែលព្រះជាម្ចាស់នៃយើងមិនអាណិតមេត្តាដល់រាស្ត្រទ្រង់នោះ វាមិនអាចទៅរួចទេ ពីព្រោះតាម រយៈអត្ថន័យ កូនរបស់ហូសេ ឡូរូហាម៉ា ព្រះជាម្ចាស់ផ្តល់សេចក្តីស្រឡាញ់ដល់រាស្រ្តរបស់ទ្រង់ ហើយគម្ពីរនិក្ខមនំ ៣៣:១៩ បានចែងអំពី សេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ បង្ហាញពីលក្ខណៈសម្បតិ្ត របស់ទ្រង់ ព្រះអង្គទ្រង់សំដែងសេចក្តីមេត្តាករុណា (ព្រះគុណ) ដល់អ្នកដែលទ្រង់ចង់ផ្សាយឲ្យ និង សេចក្តី អាណិត។ សាវ័កប៉ុលក៏បានធ្វើការដកស្រង់ នៅកណ្ឌគម្ពីររ៉ូម ៩:១៥-១៦ វាពុំមែនជារឿងអយត្តិធម៌នោះទេ ពីព្រោះដោយសារតែពួកអ៊ីស្រាអែលមិនព្រមជឿលើទ្រង់។ មកដល់ខ.នេះ ព្រះជាម្ចាស់បែរជាអាណិត មេត្តាដល់ពួកយូដា ព្រមទាំងសង្រ្គោះពួកគេដោយធ្នូដាវថែមទៀត មានភាពផ្ទុយគ្នាពីខ.-៦។ មូលហេតុ អី្វបានជាព្រះជាម្ចាស់អាណិតមេត្តា និងសង្រ្គោះពួកយូដាដោយធ្នូដាវ?  ដោយនៅសម័យ ហេសេគាល គ្រង់រាជ្យ ហើយសេ្តចអាសស៊ើរចង់បង្កើតសង្រ្គាមជាមួយសេ្តចហេសេគាល។ តែទ្រង់បានលើកទឹកចិត្ត ដល់កងទ័ពឲ្យទុកចិត្តដល់ព្រះជាម្ចាស់ ។ ស្តេចអាស៊ើរបានផ្ញើរ សារមកស្តេចហេសេគាក្នុងសំបុត្រនោះ គឺ ជាជេរប្រមាថដល់ព្រះជាម្ចាស់ថា ព្រះយេហូវ៉ាជាព្រះដែលមិនមានអំណាចខ្លាំងជាងព្រះដទៃទេ  ដែលធ្វើ សេ្តចហេសេគាខឹងយ៉ាងខ្លាំង តែស្តេចហេសគាលជឿថា ព្រះយេហូវ៉ាទ្រង់មិននៅស្ងៀមចំពោះពាក្យដែល មើលងាយរបស់ ពួកអាសស៊ើរនោះទេ ហើយសេ្តចហេសេគានិង ពួកយូដាក៏មិនស្តាប់តាមការពន្យុះ របស់ ពួកអាសស៊ើរឲ្យប្រឆាំងជាមួយព្រះជាម្ចាស់ទេ តែផ្ទុយទៅវិញស្តេចហេសេគា និង ពួកយូដានៅតែទុកចិត្ត លើព្រះជាម្ចាស់ជាព្រះពិតតែមួយគត់ (ពង្សាវតារក្សត្រ ១៩:១៤-៣៤  ) ក្រោយមកព្រះជាម្ចាស់បានធ្វើឲ្យ ពួកអាសស៊ើរដួលរលំពីពួកយូដា។ ព្រះជាម្ចាស់អាណិតមេត្តា និងសង្រ្គោះយូដាដោយសារពួកគេ បានទុក ចិត្តលើព្រះជាម្ចាស់។ ចំណែកនៅ .- កូនហូសេទី៣ ឈ្មោះថា ឡូអាំមី តំណាងឲ្យការបែក បាក់ការទំនាក់ទំនងរវាង ព្រះជាម្ចាស់ និងអ៊ីស្រាអែល។ ហើយព្រះជាម្ចាស់ក៏មានព្រះបន្ទូលថា ដ្បិត​ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​របស់​អញ​ទេ អញ​ក៏​មិន​ព្រម​ធ្វើ​ជា​ព្រះ​របស់​ឯង​ដែរតើហេតុអ្វីបានព្រះជាម្ចាស់ថា អ៊ីស្រាអែលមិនមែនជារាស្រ្តរបស់ទ្រង់ ហើយទ្រង់ក៏មិនមែនជាព្រះរបស់គេដែរ? ស្តាប់ត្រង់នេះដូចជាធ្ងន់ ធ្ងរណាស់ចំពោះអ៊ីស្រាអែលនោះ តែហេតុផលប្រហែលជាមកពីពួកគេមិនស្តាប់បង្គាប់ទ្រង់។ ព្រះជាម្ចាស់ បានធ្វើការព្រមានដល់អ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរបំផុត គឺចាប់កូន ទី១ រហូតដល់កូនទី៣។ ប៉ុន្តែទោះបីយ៉ាង ណាក៏ដោយទំនាក់ទំនងនឹងល្អប្រសើរឡើងវិញ នៅពេលដែល ពួកគេស្តាប់បង្គាប់ដល់ទ្រង់វិញ (យេរេមា :២៣) ទ្រង់នឹងតាំងសញ្ញាជាមួយរាស្រ្តទ្រង់ថ្មីម្តងទៀត។
ដូចនេះ ព្រះជាម្ចាស់បានបង្គាប់លោកហូសេទៅយកស្រីដែលមិនមានចរិតល្អយកមកធ្វីជាប្រពន្ធ។ ក្នុងឆាកជីវិតលោកហូសហាក់ដូចជាកំសត់ខ្លាំងណាស់ មានប្រពន្ធមានឈ្មោះមិនល្អ ស្មោគគ្រោក មិន បរិសុទ្ធ ជាមនុស្សមានបាប ជាមនុស្សដែលសង្គមស្អប់ខ្ពើម មិនសូវឲ្យតំលៃ ហើយលោករស់នៅក្នុង សង្គមដែលពោរពេញដោយការប្រព្រឹត្តអំពើបាបថែមទៀត។ ទោះបីជា លោកហូសេដឹងថា ប្រពន្ធគាត់ មានក្តេរ្តិ៍មិនល្អ ចំណែកឯលោកហូសេគាត់បានលះបង់អ្វីៗទាំងអស់ ដែលគាត់មាន ដោយគាត់ទៅលោះ ស្រ្តីដែលស្មោគគ្រោក ស្រីដែលគេស្អប់ខ្ពើម ស្រីដែលសង្គមរើសអើង ស្រីដែលគ្មានតំលៃសោះ ហើយ លោកហូសេបានប៉ះប៉ូវនូវអ្វីដែលនាងបានបាត់បង់ ដោយលោកហូសេបានផ្តល់នូវ សេចក្តីស្រឡាញ់មិន លាក់ពុត ការកំសាន្តចិត្ត ដោយមិនគិតពីអតីតកាលរបស់នាងពីមុនមកទេ ព្រមទាំងឲ្យសេចក្តីស្រឡាញ់ ដ៏ស្មោះត្រង់ ជាគូរស្នេហ៍ដែលមានភាពស្អិតរមួតជានិរន្ត។ គំរូនេះ អីក៏ ដូចជាព្រះយេស៊ូវម្ល៉េះ! ទ្រង់មិន ត្រឹមតែយាងមកផែនដីនេះ ដើម្បីយើងទាំងអស់គ្នា ក្នុងគ្រាដែលយើងជាមនុស្សមានបាប ហើយទ្រង់បាន សុគតជំនួសយើង ដើម្បីឲ្យទ្រង់បានប្រគល់អ្វីៗទាំងអស់ដែលទ្រង់មាន មកឲ្យយើង (ទីតុស :១៤)។ ពួកអ៊ីស្រាអែលបានប្រព្រឹត្តអំពើកំផិតគ្នា ជាពិសេសពួកគេបានកំផិតពីព្រះជាម្ចាស់ ដោយទៅថ្វាយបង្គំ ព្រះបាល។ ហើយអំពើកំផិតនេះក៏ជាអំពើបាបដ៏ធ្ងន់ធ្ងរបំផុត ហើយម្យ៉ាងវិញទៀត ក៏បណ្តាលឲ្យមានផល ប៉ះពាល់ដល់សង្គម និងមានអំពើអសីលធម៌ ហើយក៏ធ្វើឲ្យមានការធ្លាក់ចុះចំពោះប្រព័ន្ធសាសនាផង ដែរ។ វាក៏ជំរុញឲ្យកើតមានបញ្ហាច្របូកច្របល់មានរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ ហេតុនេះ ហើយបានជាព្រះជាម្ចាស់ប្រើក្រុមគ្រួសាររបស់លោកហូសេ ដើម្បីជំនុំជំរះអំពើកំផិតនេះ ក្នុងការព្រមាន ដល់រាស្រ្តរបស់ទ្រង់។ លោកហូសេ មានន័យថាសង្រ្គោះ ហើយលោកហូសេ បានទទួលការត្រាស់ហៅ របស់ព្រះជាម្ចាស់ ដើម្បីនាំព្រះរាជសារដល់រាស្រ្តអ៊ីស្រាអែលដែលទ្រង់ស្រឡាញ់។
2.    សេចក្តីសន្យាពីការស្តាររាស្រ្តរបស់ព្រះឡើងវិញ (១០-១១)
ក្រោយពីព្រះជាម្ចាស់ជំនុំជំរះអំពីអសីលធម៌នៅក្នុងសង្គមចំពោះរាស្រ្តរបស់ទ្រង់ ម្យ៉ាងវិញទៀត ការដាក់ទោសនេះវាមិនយូរទេ បន្ទាប់មកព្រះពរនឹងមកដល់ដែលព្រះអង្គបានផ្តល់សេចក្តីសង្ឃឹម និងធ្វើ ការស្តារឡើងនូវអ្វីដែលបែកបាក់ ហើយព្រមទាំងផ្សាភ្ជាប់នូវទំនាក់ទំនងរវាងព្រះអង្គ និងរាស្រ្តរបស់ទ្រង់​ ដោយព្រះជាម្ចាស់ប្រទាននូវសេចក្តីសន្យាមួយដល់ពួកគេ (.១០) អ៊ីស្រាអែលជាប្រជារាស្ត្រ ដែលធ្លាប់ តែអាប់រស្មី តែក្រោយមកអ៊ីស្រាអែលនឹងមានរស្មីចែងចាំងឡើងវិញ ហើយពួជពង្សរបស់អ៊ីស្រាអែលនឹង រីកចំរើនដូចខ្សាច់នៅសមុទ្រ។ នៅពាក់.១០ រួច​ក្រោយ​មក នឹង​កើត​មាន​ដូច្នេះ គឺ​ពាក្យ​ដែល​បាន​ពោល​ទុក​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ នោះ​នឹង​ផ្លាស់​ទៅ​ជា​ថា ឯង​រាល់​គ្នា​ជា​កូន​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ​វិញ  មានន័យថា អ៊ីស្រាអែលដែលពីមុនដែលបានប្រព្រឹត្តអំពើកំផិត អំពើស្មោគគ្រោក ថ្វាយបង្គំរូបព្រះ ហើយបន្ទាប់មកទទួលការជំនុំជំរះតាមរយៈកូនទី១, , និង បានទទួលភាពអាម៉ាស់ ភាពល្វីងជូរចត់ ភាពក្រៀមក្រំ ភាពលំបាកទុក្ខវេទនា ភាពបែកបាក់ បែរជាមានភាពរុងរឿងឡើងវិញ ដោយសារតែពួក អ៊ីស្រាអែលក្លាយជាកូននៃព្រះដែលមានព្រះជន្មរស់។ កូននៅត្រង់នេះ មិនមែនជាកូនដែលមិនស្មោះត្រង់ ទេ ហើយក៏មិនជាកូនកំផិតទៅថ្វាយបង្គំរូបព្រះដែរ។ តែជាកូនដែលមានចិត្តស្មោះត្រង់ ស្តាប់បង្គាប់ មាន សេចក្តីជំនឿលើព្រះដែលមានព្រះជន្មរស់។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មីម៉ាថាយ១៦:១៦ ព្រះយេស៊ូវជាបុត្រា របស់ព្រះដែលមានជន្មរស់ ។  នៅខ.១១ ១១ គ្រា​នោះ ពួក​កូន​ចៅ​យូដា នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​បាន​រួប​រួម​គ្នា ក៏​នឹង​តាំង​ឲ្យ​មាន​អ្នក​ជា​ប្រមុខ​តែ​១​លើ​ពួក​ខ្លួន ហើយ​នឹង​ឡើង​ចេញ​ពី​ស្រុក​ទៅ ដ្បិត​ថ្ងៃ​នៃ​យេសរាល​នឹង​បាន​ជា​ថ្ងៃ​យ៉ាង​សំបើម ។ ព្រះជាម្ចាស់បានផ្តល់សេចក្តីសន្យាដល់ពួកយូដា និង អ៊ីស្រាអែលនឹងរួបរួមគ្នាជាប្រជាជាតិតែមួយ ប៉ុន្តែអ៊ីស្រាអែលមិនត្រូវគា្នជាមួយយូដាទេ ដោយពួកយូដា បានខឹងពួកកូនចៅរបស់ពួកអ៊ីស្រាអែលរៀបការជាមួយសាសន៍ដទៃ (សាសន៍សាម៉ារី)។ បើយើង មើលនៅចុង.១១ យេសរាល ជាកន្លែងដែលព្រះជាម្ចាស់កំចាយឈាមពួកអ៊ីស្រាអែល។ ប៉ុន្តែនៅ ដើម .១១ មានពាក្យថា គ្រានោះ ប្រជាពេលដែលពួកគេបានវិលត្រឡប់មកពីនិរទេសបាប៊ីឡូនទៅស្រុក កំណើតវិញ លោកហោរាអេសាយបានទំនាយថា ព្រះជាម្ចាស់នឹងឲ្យពួគេរស់នៅយ៉ាងសុខសាន្ត និងមាន ការរីកចំរើនជាថ្មីម្តងទៀត។ ម្យ៉ាងវិញទៀតប្រហែលជា រង់ចាំនៅសម័យព្រះមេស៊្សីយាងមក ហើយរាជ្យ របស់ព្រះអង្គនឹងកើនឡើងនៅគ្រប់ជាតិសាសន៍ទាំងអស់។
ដូចនេះ ព្រះជាម្ចាស់បានស្តារអ្វីដែលប្រជារាស្រ្តរបស់ទ្រង់បានបាត់បង់ឡើងវិញ ដោយទ្រង់ ប្រទានសេចក្តីសន្យាដ៏អស្ចារ្យ ដើម្បីឲ្យរាស្ររបស់ទ្រង់មានសង្ឃឹម ហើយឲ្យប្រជារាស្រ្តរបស់ទ្រង់មានពន្លឺ ចែងចាំងជាថ្មីម្តងទៀត។ ពិសេសទៅទៀត អ៊ីស្រាអែលបានទទួលការផ្សាភ្ជាប់នូវទំនាក់ទំនងល្អជាមួយ ព្រះជាម្ចាស់ឡើងវិញ ដោយព្រះជាម្ចាស់រាប់អ៊ីស្រាអែលជាកូនព្រះដែលមានព្រះជន្មរស់
    V.        សេចក្តីបញ្ចប់
តើការជំនុំជំរះដល់រាស្រ្តដែលផិតក្បត់មានលក្ខណៈសណ្ឋានយ៉ាងដូចម្តេច?
ដូចនេះ ការជំនុំជំរះដល់រាស្រ្តដែលផិតក្បត់ គឺ ការប្រៀបធៀបអំពើផិតក្បត់ ប្តីប្រពន្ធរបស់លោក ហូសេ រវាង ពួកអ៊ីស្រអែល និងព្រះជាម្ចាស់។ ហើយព្រះជាម្ចាស់បានជំនុំជំរះចំពោះរាស្រ្ត ដែលមិនស្មោះ ត្រង់ ហើយក្បត់ជាមួយទ្រង់ ក្នុងការជំនុំជំរះនេះ ព្រះជាម្ចាស់ប្រើក្រុមគ្រួសាររបស់លោកហូសេ ដើម្បីដាក់ ទោសដល់ពួកអ៊ីស្រាអែល។ យ៉ាងណាក៏ដោយ ព្រះជាម្ចាស់ប្រើលោកហូសេយកប្រពន្ធដែលធ្លាប់ប្រព្រឹត្ត អំពើបាប ដើម្បីជានិមិ្មត្តរូបមួយបង្ហាញថា ព្រះជាម្ចាស់នៅតែមានសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះ អ៊ីស្រាអែល ដូចដែលលោកហូសេស្រឡាញ់នាងកូមើរដែរ។ ទោះបីពួកគេ បានប្រព្រឺត្តអំពើបាបលើស លប់ប៉ុណ្ណាក៏ដោយ ក៏ទ្រង់នូវតែផ្តល់សេចក្តីមេត្តាករុណា និងព្រះគុណ ដើម្បីឲ្យមានឱកាសវិលត្រឡប់ មករកទ្រង់វិញ។ មិនតែប៉ុណ្ណោះ ព្រះជាម្ចាស់បានផ្តល់សេចក្តីសន្យាការស្តាររបស់ទ្រង់ ឡើងវិញ ដោយ ទ្រង់ប្រទាននូវព្រះពរ និង ឲ្យអ៊ីស្រាអែលក្លាយជាកូនព្រះដែលមានព្រះជន្មរស់។
  VI.        ទេវសាស្រ្ត
·      ព្រះជាម្ចាស់៖ ទ្រង់មានសេក្តីស្រឡាញ់ឥតមានល័ក្ខខណ្ឌអ្វីទាំងអស់ ហើយព្រះអង្គផ្តល់ ឱកាស និងសេចក្តីមេត្តាករុណា ព្រមទាំងការអត់ទោសបាបចំពោះរាស្រ្តរបស់ទ្រង់ដែលព្រមវិល ត្រឡប់ មកទ្រង់វិញ។ មិនតែប៉ុណ្ណោះ ព្រះជាម្ចាស់នឹងផ្សាទំនាក់ទំនងជាមួយរាស្រ្តរបស់ទ្រង់តាមរយៈការប្រទាន ព្រះរាជបុត្រាតែមួយគត់មកផែនដី ដើម្បីឲ្យអស់អ្នកណាដែលជឿលើព្រះបុត្រារបស់ទ្រង់មិនត្រូវវិនាស ឡើយ ហើយព្រមទាំងទទួលនូវជីវិតអស់កល្បជានិច្ច (យ៉ូហាន :១៥-១៦)។ ព្រះជាម្ចាស់មិនសព្វ ព្រះហឫទ័យចំពោះរាស្រ្តរបស់ទ្រង់ប្រព្រឹត្តអំពើកំផិត ពីព្រោះព្រះជាម្ចាស់បរិសុទ្ធ  (អេសាយ :-)។ ព្រះជាម្ចាស់ជំនុំជំរះចំពោះអ្នកដែលប្រព្រឹត្តអំពើកំផិតដោយសារតែទ្រង់បរិសុទ្ធ។
·      ព្រះយេស៊ូវ៖ ព្រះយេស៊ូវយាងមកផែនដីនេះ ដើម្បីជួយសង្រ្គោះមនុស្សដែលបាត់បង់ (លូកា ១៩:១០) ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ (យូហាន :១២)
·      មនុស្ស៖ ពួកអ៊ីស្រាអែល និង យូដាតែងតែប្រព្រឹត្តិបាបប្រឆាំងទាស់នឹងព្រះហឫទ័យរបស់ ព្រះជាម្ចាស់ ម្យ៉ាងវិញទៀត ពួកគេចូលចិត្តប្រលែងជាមួយអំពើបាប ងាកចេញពីផ្លូវព្រះ ពេលធ្វើមួយខុស មិនចេះមានមិនចេះមានទំនួលខុសត្រូវនូវអ្វីដែលខ្លួនឯងបានប្រព្រឹត្ត។ ហើយពួកគេរស់នៅមានភាពមិន ស្មោះត្រង់ ព្រមទាំងបោះបង់ព្រះជាម្ចាស់ចោល តែលទ្ធផលដែលពួកគេទទួលបាន គឺ បានសេចក្តីក្រោធ របស់ទ្រង់។

 VII.        អនុវត្តន៍
·        ក្នុងនាមយើងជាគ្រីស្ទបរិស័ទ ត្រូវតែមានប្រុងប្រយ័ត្នចំពោះការប្រព្រឹត្តអំពើផិតក្បត់នេះ ពីព្រោះ ការផិតក្បត់បានកើតឡើងគ្រប់សម័យកាលទាំងអស់ មិនថានៅសម័យមនុស្សដែលរស់នៅក្នុងព្រះគម្ពីរ សញ្ញាចាស់ ឬថ្មី ឬសម័យបច្ចប្បន្នទេ ជាពិសេសសម័យទំនើបមានការប្រើប្រាស់វើបសាយតាមប្រព័ន្ធ អ៊ិនតាណែត។
 ក្នុងអ៊ិនតាណែតមានពត៌មាន ឬ ក៏រឿង តែរឿងខ្លះល្អ ហើយរឿងមួយចំនួនវាបង្កើតជាភាព ទាក់ទាញអារម្មណ៍តាមរយៈភ្នែកដែលយើងមើលឃើញ។ ប្រសិនបើយើងជៀសវាងវាបានល្អ តែជួនកាល យើងគិតថា ម្តងម្កាលវាមិនជាបញ្ហាទេ (ម៉ាថាយ :២៨) សូម្បីយើងមានអារម្មណ៍តែបន្តិចក៏ ចាត់ទុកជា កំផិតដែរ។ តែយកល្អយើងគួរតែមើលរឿងដែលល្អៗបានហើយ បើយើងមិនព្រមជៀសវាងដែលមិនល្អទេ នោះថ្ងៃណាយើងនឹងបន្តខាងរូបកាយជាមិនខាន យើងត្រូវចាំជារូបកាយរបស់ព្រះគ្រីស្ទ (កូរិនថូស :១៥)។ ហើយម្យ៉ាវិញទៀត រូបកាយរបស់យើងជាព្រះវិហារនៃ ព្រះវិញ្ញាណបរិសុទ្ធ។  យើងគួរតែមានការ ប្រយ័ត្នដោយសារសម័យសំបូរដោយមេរោគនៃអំពើបាប។
ឧទាហរណ៍៖ ដោយសារមើលរឿងមិនល្អតាមប្រព័ន្ធអ៊ិនតាណែត ឬ រឿងមិនល្អដែលគេចាក់តាម រោងកាហ្វេមួយចំនួន។ ហេតុការនេះ វាមនុស្សកើតឡើងផ្នែកតណ្ហា ដែលធ្វើមនុស្សពិបាកគ្រប់គ្រងលើ អារម្មណ៍ខ្លួនឯង។ ជាក់ស្តែងមានរឿងកើតឡើងជាច្រើន អ្នកខ្លះចាប់រំលោភក្មេងអាយុ៣ឆ្នាំ អ្នកខ្លះចាប់ រំលោភកូនខ្លួនឯង អ្នកខ្លះក៏មានកូនមុនរៀបការ អ្នកមានផ្ទៃពោះដោយសារគេចាប់រំលោភ អ្នកខ្លះរំលោភ ហើយសំលាប់ចោល។ អំពើទាំងនេះ ជាអំពើបាបដ៏ធ្ងន់ធ្ងរដែលព្រះជាម្ចាស់មានសេច​ក្តីក្រោធ ហើយជា អំពើអសីលធម៌ក្នុងសង្គមទៀតផង។

ពេលខ្លះយើងត្រូវមានការប្រុងប្រយ័ត្នចំពោះសេចក្តីលោភលន់ទាក់ទងទ្រព្យសម្បត្តិ ការងារ បុណ្យស័ក្តិ មានន័យថា ចាត់ទុករបស់ទាំងអស់នេះសំខាន់ជាងព្រះ នេះក៏ចូលការកំផិតដែរ មិនមែន ន័យថា មិនឲ្យយើងរកស៊ី ធ្វើការងារ មានបុណ្យស័ក្តិនោះទេ។
ឧទាហរណ៍ យើងបើកហាងរកស៊ី លក់ឥវ៉ាន់ចាប់ហួយ ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ លក់ដាច់ធម្មតា តែ សំរាប់ថ្ងៃអាទិត្យលក់ដាច់ខ្លាំងមែនទែន ពីព្រោះរោងចក្រសំរាកពីការងារ ហើយថ្ងៃអាទិត្យជាថ្ងៃ ដែល យើងទៅព្រះវិហារថ្វាយបង្គំដល់ព្រះជាម្ចាស់ផងដែរ។ តើយើងសំរេចចិត្តជ្រើសរើសយកផ្លូវណា? ប្រហែលជាយើងយកលេសថា អាទិត្យនេះមិនបានទៅទេ នៅលក់សិនហើយ ចាំអាទិត្យក្រោយ ទៅ ព្រះវិហារក៏វាមិនខុសអីដែរ បើយើងធ្វើបែបនេះ យូរៗទៅយើងខ្លាចព្រះវិហារ លែងចង់មកថ្វាយបង្គំ។ ប្រសិនបើពួកជំនុំមានរឿងកំផិតកើតឡើងវាជាបញ្ហាធំណាស់ វាអាចជះឥទ្ធិពលដល់សង្គម បង្កភាព អសីលធម៌ វាធ្វើឲ្យពួកជំនុំដើរទៅមុខមិនរួច ហើយក៏ធ្វើឲ្យស្អុយឈ្មោះជាគ្រីស្ទបរិស័ទ ព្រមទាំងបង្អាប់ សិរីល្អដល់ព្រះជាម្ចាស់ ហេតុនេះយើងចូលរួមក្នុងការពារកុំឲ្យកើតឡើងរឿងកម ផិតឲ្យសោះនៅក្នុងពួក ជំនុំ។ យើងត្រូវគោរពកោត្រដល់ព្រះជាម្ចាស់
បើសិនថៃ្ងណាមួយអស់លោកអ្នកបងប្អូន មានកំផិត ឬមិនស្មោះជាមួយព្រះជាម្ចាស់ដោយប្រការ ណាមួយ? តើយើងវិលមកព្រះជាម្ចាស់វិញទេ? យើងមិនមែនលោកហូសេ យើងមិនមែនកូមើរ យើងមិន មែនកូនទាំងបីរបស់លោកហូសេទេ ហេតុនេះយើងត្រូវត្រឡប់មកព្រះជាម្ចាស់វិញ ពីព្រោះយើងជាមនុស្ស មានបាប ត្រូវការព្រះជាម្ចាស់អត់ទោសឲ្យ ត្រូវការសេចក្តីស្រឡាញ់មកពីព្រះជាម្ចាស់។


[1] សៀភៅ វចនានុក្រមសម្រាប់សិក្សាព្រះគម្ពីរ ទំព័រ ២១៦
[2] សៀភៅ វចនានុក្រមសម្រាប់សិក្សាព្រះគម្ពីរ ទំព័រ ៣៧

0 Comments

Type and hit Enter to search

Close