សេចក្តីផ្តើម
(ជីវិតរបស់គ្រូគង្វាលសុង)
លោកគ្រូគង្វាលសុង គាត់បំរើព្រះអង្គប្រហែលជា២០
ឆ្នាំមកហើយ នៅក្នុងព្រះវិហាររបស់គាត់មាន សមាជិកពួកជំនុំ៥០នាក់។ លោកគ្រូគង្វាលសុង
គាត់មានសមាជិកគ្រួសារ៥នាក់ ហើយនៅក្នុង
ភូមិគ្រួសារ
របស់គាត់បង្ហាញពីគំរូល្អដល់ក្រុមគ្រួសារផ្សេងៗទៀត។ គ្រួសាររបស់គាត់ត្រូវបានអ្នកភូមិកោតសរសើរ
មិនដាច់ពីមាត់។ លោកគ្រូគង្វាលមើលថែរក្សាពួកជំនុំបានល្អ ម្យ៉ាងវិញទៀត
ចុះទៅផ្សាយដំណឹងល្អទៅ អ្នកជិតខាង។ នៅថ្ងៃមួយក្រុមគ្រួសាររបស់លោកគ្រូគង្វាលសុងមានបញ្ហាខាងផ្នែកសេដ្ឋកិច្ច
ទោះបីជា ដង្វាយគាត់បានមកក៏មិនអាចផ្គត់ផ្គង់ជីវភាពរស់នៅរបស់ក្រុមគ្រួសាររបស់គាត់បានដែរ
ពីព្រោះគាត់ត្រូវ ចំណាយច្រើនជាងចំនូល។ គាត់ចំណយលើកូនរៀន និងជំងឺប្រពន្ធរបស់គាត់
ជាហេតុធ្វើឲ្យស្ថានភាព គ្រួសារយ៉ាប់ៗទៅ។ កក្តាទាំងអស់នេះ
បានធ្វើឲ្យគ្រូគង្វាលសុងសំឡឹងមើលទៅលោកិយ គាត់ឃើញ ស្ថានភាពគ្រួសារគេធូរធា
អ្នកខ្លះមានឡាន អ្នកខ្លះមានផ្ទះល្អ អ្នកខ្លះរស់នៅស្រនុកសុខស្រួលលើទ្រព្យ សម្បិត្ត
អ្នកខ្លះមានហាងលក់ដូរ ហើយពួកគេមិនដែលមានបញ្ហាអ្វីកើតឡើងទេ។ ទាក់ទិននឹងស្ថានភាព
ជាក់ស្តែងរបស់គាត់កំពុងតែត្រូវការ គាត់ក៏សំរេចចិត្តថា នឹងបើកមុខររបររកស៊ី
ដើម្បីដោះស្រាយជីវភាព ក្រុមគ្រួសាររបស់គាត់ ហើយគាត់មិនធ្វើគ្រូគង្វាលតទៅទៀតបានទេ
តែគាត់នូវតែទៅថ្វាយបង្គំព្រះអង្គនៅ ព្រះវិហារដដែល។ ដូចគ្នាផងដែរ នៅក្នុងព្រះគម្ពីរ
១យ៉ូហាន ២:១២-២៥
មានរឿងរាវកើតឡើងពីការអូស ទាញខាងសាច់ឈាមត្រដៀងគ្នានឹងរឿងរបស់គ្រូគង្វាលសុងដែរ។
II.
សង្ខេបបទគម្ពីរ
·
សំនួរស្នូរ៖
តើគ្រីស្ទបរិស័ទត្រូវការតយុទ្ធចំពោះសេចក្តីប៉ងថ្នាលោកិយយ៉ាងដូចម្តេច? តើមូល ហេតុអ្វី
បានគ្រីស្ទបរិស័ទចាំបាច់ត្រូវតែតយុទ្ធចំពោះសេចក្តីប៉ងប្រាថ្នាលោកិយ?
តើគ្រីស្ទបរិស័ទត្រូវប្រុង ប្រយ័ត្នចំពោះសេចក្តីប៉ងប្រាថ្នាលោកិយរបៀបណា?
តើមូលហេតុអី្វបានជាគ្រីស្ទបរិស័ទមិនត្រូវដើរតាម អ្នកដែលទទឹងនឹងព្រះយេស៊ូវគ្រីស្ទ?
ដូចនេះខ្ញុំនឹងធ្វើការពន្យល់ចំណុចមួយៗទាំងអស់នេះខាងក្រោម។
·
សង្ខេបបទគម្ពីរ
លោកសាវ័កយ៉ូហានបានសរសេរសំបុត្រមួយផ្ញើរទៅពួកយូដាទាំងចាស់
ក្មេង និងពួកកំឡោះៗ ដែល ជាអ្នកមានសេចក្តីជំនឿលើអង្គព្រះយេស៊ូវគ្រីស្ទ កំពុងតែប្រព្រឹត្តបាប
និងរស់នៅតាមការអូសទាញរបស់ លោកិយ។ លោកយ៉ូហានបានឃើញទិដ្ឋភាពបែបនេះ
លោកក៏សរសេរសំបុត្រទៅកាន់ពួកគេ ដើម្បីលើក
ទឹកចិត្តដល់ពួកនូវអំពើបាបដែលពួកគេបានប្រព្រឹត្តនោះ ព្រះជាម្ចាស់បានអត់ទោសឲ្យហើយ។ ពួកយូដា ទាំងចាស់
ក្មេង និង ពួកកំឡោះៗ បានស្គាល់ព្រះជាម្ចាស់ច្បាស់អស់ហើយ
ព្រមទាំងមានព្រះបន្ទូលស្ថិត នៅក្នុងអ្នករាល់គ្នា
ហើយអ្នករាល់គ្នាបានឈ្នះមេកំណាចលោកិយហើយដែរ។ មិនតែប៉ុណ្ណោះ លោក
យ៉ូហានប្រាប់ដល់ពួកគេថា កុំឲ្យស្រឡាញ់លោកិយ និងប្រាប់របៀបដែលលោកិយអូសទាញពួកគេតាម
រយៈសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្តីប៉ងប្រាថ្នារបស់ភ្នែក និង
សេចក្តីក្តីអំណួតក្នុងជីវិត ហើយ ទាំងបី នេះមិនកើតមកពីព្រះវរបិតាទេ
បើអ្នកណារស់នៅតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្ប ជានិច្ច។ លើសពីទៀត លោកយ៉ូហាន
មិនពួកយូដាដើរតាមអ្នកដែលបដិសេធមិនទទួលស្គាល់ព្រះយេស៊ូវ គ្រីស្ទ
ដោយពួកទាំងនោះមិនជាគ្នាយើងទេ ហើយគេក៏មិនស្គាល់ព្រះវរបិតាដែរ។ ហេតុនេះ
អ្នករាល់គ្នាត្រូវ រស់នៅជាប់នៅក្នុងព្រះរាជបុត្រា
នោះអ្នករាល់គ្នានឹងទទួលបានជីវិតអស់កល្បជានិច្ច។
III.
រចនាសម្ព័ន្ធ
1.
ត្រូវប្រុងប្រយ័ត្នចំពោះសេចក្តីប៉ងប្រាថ្នាលោកិយអូសទាញ
(ខ១២-១៧)
2.
កុំឲ្យដើរតាមអ្នកដែលទទឹងនឹងព្រះយេស៊ូវគ្រីស្ទ
(ខ១៨-២៥)
IV.
កាត់ស្រាយ
1.
ត្រូវប្រុងប្រយ័ត្នចំពោះសេចក្តីប៉ងប្រាថ្នាលោកិយអូសទាញ
(ខ១២-១៧)
មុនខ្ញុំធ្វើកាត់ស្រាយ ខ១២-១៧ ខ្ញុំនឹងរំលឹកពីប្រវត្តិរូប និង គោលបំណងរបស់លោកយ៉ូហានបន្តិចសិន
លោកយ៉ូហានដែលត្រូវជាកូនរបស់លោកសេបេដេ (ម៉ាថាយ ១:១៩-២០) ជាសាវក និងជាអ្នកនិពន្ធនៃ
ព្រះគម្ពីរដំណឹងល្អយ៉ូហាន និងព្រះគម្ពីរវិវរណៈ។
គាត់គឺជាអ្នកនេសាទមា្នក់ក្នុងចំណោមអ្នកនេសាទទាំង ឡាយ (យ៉ាកុប និង ពេត្រុស)
ដែលព្រះយេស៊ូវទ្រង់បានត្រាស់ហៅធ្វើជាសាវក ហើយជាសិស្សម្នាក់ដែល ព្រះយេស៊ូវស្រឡាញ់
(យ៉ូហាន ១៣:២៣)។ លោកយ៉ូហានបាន សរសេរលិខិតបីច្បាប់
នៅចុងសតវត្សទី១ ដើម្បីប្រៀនប្រដៅគ្រីស្ទបរិស័ទទាំងឡាយឲ្យកាន់ជំនឿត្រឹមត្រូវ
កុំចាញ់ការបោកពួកអ្នកដែលផ្សាយទ្រឹស្តី ផ្តេសផ្តាសទាំងនោះឡើយ។
លោកបានបញ្ជាក់យ៉ាងច្បាស់អំពី មាគ៌ាដ៏ពិតប្រាកដ គឺថា អ្នកណាមានចិត្ត ស្រឡាញ់ចំពោះអ្នកផងទាំងពួង
នោះហើយដែលស្គាល់ និង ព្រះជាម្ចាស់។ យើងនឹងបន្តការសិក្សាជាមួយ គ្នានៅ ខ១២-១៧ ដែលអ្នកនិពន្ធបានប្រើពាក្យថា ឪពុក ក្មេង
និងកំឡោះៗ នេះបង្ហាញថាអ្នកដែលទទួល សំបុត្ររបស់អ្នកនិពន្ធ គឺជាអ្នកដែលធ្លាប់មានជំនឿលើព្រះយេស៊ូវគ្រីស្ទ
ដែលពេញវ័យខាងព្រលឹង វិញ្ញាណ ជាអ្នកដែលស្គាល់សេចក្តីពិត
ហើយជាអ្នកដែលមានជំនឿមុតមាំខ្លាំងបំផុត។ លោកយ៉ូហាន បានប្រើ ពាក្យថា ឪពុក
ក្មេងៗរាល់គ្នា និងកំឡោះ ជាច្រើនដង
នេះបញ្ជាក់ថា អ្នកនិពន្ធមានទំនាក់ទំនង ជិតស្និទ្ធិ និងស្គាល់ពីអ្នកទទួលច្បាស់
ព្រមដឹងពីចំណុចខ្សោយរបស់អ្នកទទួល ដោយអ្នកនិពន្ធបានរៀប រាប់ថា ឪពុក ក្មេងៗរាល់គ្នា
និងពួកកំឡោះៗ បានស្គាល់ ព្រះជាម្ចាស់ និងអំណាចចេស្តារបស់ទ្រង់ដែល បានយកឈ្នះលើមេកំណាចអារក្សសារតាំងហើយ។
ទោះបីជាពួកគេបានទទួលជឿលើព្រះអង្គយូរឆ្នាំ ស្គាល់សេចក្តីពិត បានភ្លក់រស់ជាតិ និងដកស្រង់បទពិសោធន៍ជាមួយទ្រង់
ព្រមទាំងដឹងថា មានព្រះវរបិតា រង់ចាំអត់ទោស ដល់ពួកគេក៏ដោយ តែធាតុពិតរបស់ពួកគេបានរស់នៅទោរទន់ទៅតាមនិស្ស័យលោកិយ
អូសទាញទៅវិញ។ ហេតុនេះ ហើយបានជាលោកយ៉ូហាន មិនចង់ឲ្យនរណាម្នាក់សង្ស័យនូវជំនឿរបស់ ខ្លួនឡើយ
ដោយលោកយ៉ូហាន មិនបណ្តោយឲ្យគ្រីស្ទបរិស័ទធ្លាក់ចូលទៅក្នុងការល្បួងនៃឥរិយាបថ និង
ការប្រព្រឹត្តរបស់ពួកអ្នកមិនជឿនៅជុំវិញខ្លួននោះទេ។ មនុស្សធម្មតានៅសង្គម
គឺជាចំណែករបស់សង្គម ងងឹត ហើយតែងធ្វើការសម្រេចចិត្តដោយភាពអាត្មានិយម
ទោះជានៅក្នុងរឿងទ្រព្យសម្បត្តិ ការប្រព្រឹត្ត ឬ ក៏រឿងកិត្តិយសក៏ដោយ។ ពួកគ្រីសបរិស័ទ
ជាចំណែកនៃយុគសម័យពន្លឺ ជាសមាជិកនៃអាណាចក្រអស់ កល្បជានិច្ច
ដែលគ្រប់គ្រងដោយសេចក្តីថ្លៃថ្នូររបស់ព្រះជាម្ចាស់ ហើយបំណងព្រះហឫទ័យព្រះអង្គនឹង បានសំរេច។
ពួកគេត្រូវបានសំរេចចិត្តទៅតាមគំរូខ្នាតរបស់ព្រះអង្គ មិនមែនតាមគំរូលោកិយដែលមិន ស្គាល់ព្រះនោះទេ។
បន្ថែមពីនេះទៀត លោកយ៉ូហានបានចង្អុលបង្ហាញផ្លូវថា កុំឲ្យស្រឡាញ់លោកីយ
ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ជាការពិត កាលណាមនុស្សមានចិត្តផ្តោតទៅលើការងារ
ឬឲ្យតំលៃទៅ លើឋានៈបុណ្យស័ក្តិ អំណាច មុខ មាត់ លុយ ម៉ូតូ ឡាន ផ្ទះ
ខ្លាំងពេកបណ្តាលឲ្យចិត្តរបស់គេភ្លេច ព្រះជាម្ចាស់ ហើយដែលជាដើមហេតុជំរុញនាំចិត្តរបស់គេគោរពបំរើ
និងស្រឡាញ់របស់ទាំងអស់ហ្នឹងជា ព្រះ ដោយមិនខ្វល់ខ្វាយពីព្រះជាម្ចាស់ឡើយ។
ឧទាហរណ៍៖ ខ្ញុំមានមិត្តភ័ក្តមា្នក់ គាត់រស់នៅព្រៃវែង
ហើយគាត់ជឿព្រះអង្គអស់រយៈ១០ឆ្នាំ មកហើយ តែឥឡូវនេះ
គាត់បានមកធ្វើការងារបំរើព្រះអង្គនៅខេត្តកោះកុង គាត់មានអំណោយទានច្រើន ដូចជា លេងហ្គីតា
ព្យាណូ ខ្លុយ ដឹកនាំចំរៀង ហើយនៅក្នុងព្រះវិហារលោកគ្រូគង្វាលឲ្យគាត់ដឹកនាំចំរៀង
ថ្វាយបង្គំព្រះអង្គនៅថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ
គាត់ធ្វើការនៅអង្គការខាងផ្នែក បង្រៀនភាសាអង់គ្លេស និងបកប្រែ។
ប្រហែលជាពីរបីឆ្នាំក្រោយមក ដោយសារគាត់មានទំនាស់ជាមួយ គ្រូគង្វាលគាត់ឈប់បំរើព្រះ
តែគាត់មកថ្វាយបង្គំធម្មតា។ ចាប់ពីថ្ងៃនោះមក គាត់ចាប់ផ្តើមមានការងារថ្មី
មួយទៀតគឺរកលុយតាមប្រព័ន្ធអ៊ីនណែត ដោយក្នុងមួយខែ គាត់រកបាន៨០០$
ហេតុនេះបានជំរុញចិត្ត របស់គាត់ដេញតាមលុយ ដោយគាត់ត្រូវចំណាយពេលជាមួយអ៊ីនណែតច្រើន
ក្នុងមួយយប់គាត់ត្រូវ ចំណាយពេល៨ម៉ោង។ នេះជាហេតុដែលនាំឲ្យមិត្តភកិ្តរបស់ខ្ញុំផ្តេកផ្តួលទៅតាមការចង់បានរបស់ខ្លួន
ហើយនាំឲ្យធ្លាក់ផង់ជ្រៅទៅៗ ក្នុងសេចក្តីល្បួងនៅក្នុងចំណីរបស់លោកិយ។
យើងចូលពិភាក្សានូវខ បន្ទាប់៖
ដូចនៅក្នុងខ១៥-១៦
អ្នកនិពន្ធនិយាយថា ១៥
កុំឲ្យស្រឡាញ់លោកីយ ឬរបស់អ្វីដែលនៅក្នុងលោកីយនេះឲ្យសោះ
បើអ្នកណាស្រឡាញ់លោកីយ
អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ ១៦ ដ្បិតអស់ទាំងសេចក្ដី
ដែលនៅក្នុងលោកីយនេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម
នឹងសេចក្ដីប៉ងប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិត
នោះមិនកើតមកពីព្រះវរបិតាទេ គឺមកតែពីលោកីយនេះវិញ ១៧ ឯលោកីយនេះ
នឹងសេចក្ដីប៉ងប្រាថ្នារបស់វានោះកំពុងកន្លងទៅ
តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ
ត្រង់នេះមិនមែនមិនឲ្យស្រឡាញ់លោកិយសោះនោះទេ
ពីព្រោះលោកិយនេះព្រះជាម្ចាស់ជាអ្នកបង្កើតមក សំរាប់បំរើសេចក្តីត្រូវការនឹងផ្តត់ផ្គង់ខាងសាច់ឈាម
របស់មនុស្ស តែព្រះអង្គមិនចង់ឲ្យមនុស្សបំរើខាងសាច់ឈាមហួសហេតុពេក រហូតដល់ហ៊ានឲ្យតំលៃ
លោកិយខ្ពស់ជាងព្រះជាម្ចាស់នោះឡើយ។ ប្រហែលជាអ្នកនិពន្ធបានមើលឃើញសេចក្តីអំណួតរបស់ពួក
ជំនុំបានអួតថា គេមានសេចក្តីស្រឡាញ់ដល់ព្រះជាម្ចាស់ ផ្ទុយទៅវិញស្ថានភាពរស់នៅពួកគេមានចិត្តស្រឡាញ់លោកិយនេះប្រៀបបីដូចជាព្រះ។
ក្នុងស្ថានភាពជាក់ស្តែងពួកជំនុំមានចិត្តជំពាក់ជំពិន ឬក៏ឈ្លក់ វង្វេងស្រេកឃ្លានរបស់អ្វីដែលនៅក្នុងលោកិយនេះ
ដែលជាអន្ទាក់ដល់ពួកគេជាប់ដោយមិនដឹងខ្លួន។ [1]យើងរស់នៅក្នុងលោកិយដ៏សែនអាក្រក់
(កាឡាទី ១:៤) ស្ថានការណ៍យើងមានសព្វថៃ្ងនេះ មិនមែនអនុ
លោមទៅតាមបទដ្ឋានគ្រីស្ទបរិស័ទទេ។ [2]នៅពេលដែលយើងរកឃើញថា
គ្រីស្ទបរិស័ទកំពុងប្រតិបត្តិតាម លោកិយនេះ នោះពួកគេកំពុងតែដើរនៅតំបន់ហាមឃាត់ហើយ។
ហេតុនេះហើយ បានជាអ្នកនិពន្ធ និយាយនូវខ១៦-១៧ ដើម្បីចង្អុលបង្ហាញពីរបៀបដែលលោកិយអូសទាញ
តាមរយៈសេចក្តីប៉ងប្រាថ្នាបី យ៉ាងគឺ សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម
សេចក្តីប៉ងប្រាថ្នារបស់ភ្នែក និងសេចក្តីអំណួតរបស់ជីវិត។
[3]ទី១ សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្តីល្បួងមកតាមរយៈរូបកាយ
ចំណង់ និងតណ្ហា ដែល ព្រះគម្ពីរហៅថា “តណ្ហានៃមនុស្សមានបាប”
គឺអារក្សល្បួងព្រះយេស៊ូវតាមវិធីនេះមុនគេ។ ការតមអាហា រអស់៤០ថៃ្ងរបស់ព្រះយេស៊ូវ
បានធ្វើឲ្យព្រះកាយទ្រង់ស្រេកឃ្លានអាហារជាខ្លាំង។ ការល្បួងរបស់អារក្ស គឺជាការ
ល្បួងដ៏ខ្លាំង! ដូចគ្នាទៅនឹងការលួងលោមរបស់សាតាំងចំពោះនាងអេវ៉ាដែរ។
ក្នុងពេលរាប់ពាន់ ឆ្នាំនោះ សាតាំងមិនបានបង្កើតអាវុធថ្មីដើម្បីវាយលុកទេ “ចូរបង្គាប់ថ្មនេះត្រឡប់ជានំប៉័ងទៅ”
(លូកា ៤:៣)។ សេចក្តីល្បួងទាក់ទងនឹងការចំអែតខ្លួន
គឺសេចក្តីល្បួងមួយដ៏ខ្លាំងបំផុត ដែលធ្វើឲ្យយើងធ្លាក់បាន សូមចាំថា នៅពេលសាតាំងវាយប្រហារយើង
ចំណង់នៅតែជាចំណុចមួយដែលងាយគ្រោះថ្នាក់បំផុត។ ភាពចាំបាច់នៃនំប៉័ង និងការសប្បាយ
មិនមែនជាសេចក្តីដោះសាដើម្បីចំអែតខ្លួនដោយអំពើបាបនោះទេ។
នេះមិនមែនជាការចាំបាច់ដែលយើងត្រូវរស់នោះទេ! មានភាពចាំបាច់តែមួយគត់ គឺត្រូវទុកចិត្ត
ព្រះជាម្ចាស់ ហើយរក្សាបញ្ញាត្តិទ្រង់ចុះ។
ឧទាហរណ៍៖
មានបុរសម្នាក់បានទទួលជឿព្រះយេស៊ូវមួយឆ្នាំ ហើយក៏ព្រមទទួលការជ្រមុជទឹក។
ក្រោយមកគាត់ចាប់អារម្មណ៍ជានារីម្នាក់ដែលជាអ្នកជឿដូចគ្នា
ហើយរស់នៅខេត្តជាមួយគ្នាទៀត។ អ្នក ទាំងពីរទំនាក់ទំនងជាមួយគ្នាប្រហែលជិតមួយឆ្នាំ
ក៏សារភាពស្នេហ៍ប្រាប់គ្នាទៅវិញទៅមក។ ចាប់ពីថ្ងៃ នោះមក
អ្នកទាំងពីរកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាខ្លាំងៗ ទៅ
ផ្អែមរមួតដូចទឹកឃ្មុំ។ អ្នកទាំង ពីរជួបគ្នានៅក្នុងបន្ទប់តែពីរនាក់ជាញយដង
តែដោយភ្លើងតណ្ហាបានពុះកញ្រ្ជោលឡើង ដែលជំរុញឲ្យអ្នក ពីរហ៊ានប្រព្រឹត្តអំពើអសីលធម៌
ដោយអ្នកពីរមិនអាចគ្រប់គ្រងអារម្មណ៍រៀងៗខ្លួនបាន។ យើងឃើញថា
ពេលខ្លះយើងធ្វើការធ្វេសប្រហែស គិតថាវាមិនអី យើងមើលស្រាល ដែលជាហេតុបើកឱកាសឲ្យអារក្ស
សាតាំងគ្រប់គ្រងលើអារម្មណ៍របស់យើងបាន។
[4]ទី២ សេចក្តីប៉ងប្រាថ្នារបស់ភ្នែក
ពេលអាវុធមួយបរាជ័យហើយ សាតាំងបោះ ចោលអាវុធនោះយ៉ាង លឿន ហើយសាកល្បងអាវុធថ្មីមួយទៀត។ សាតាំងបាននាំព្រះយេស៊ូវទៅលើភ្នំដ៏
ខ្ពស់ដើម្បីបង្ហាញ ទ្រង់(សេចក្តីប៉ងប្រាថ្នារបស់ភ្នែក)
នូវនរគទាំងអស់ក្នុងលោកិយក្នុងមួយពេល “ដូច្នេះ បើអ្នកក្រាបថ្វាយបង្គំ ខ្ញុំ
នោះទាំងអស់នឹងបានជារបស់អ្នក” (លូកា ៤:៧) សាតាំងកំពុងអនុវត្តន៍កលល្បិច
ទី២របស់វា។ មនុស្ស ថ្វាយបង្គំទៅលើភាពមានបាប និង កិត្តិយស ព្រោះទាំងពីរនេះជាអ្វីដែលភ្នែករបស់ពួកគេមើលឃើញនៅ
ក្នុងលោកិយនេះ! ភ្នែករបស់យើង អាចធ្វើឲ្យព្រលឹងយើងខូចបាន!
ចូរប្រយ័ត្នពីអ្វីដែលយើងមើលឃើញ ចុះ។ បើយើងចោលកូនបាល់ពណ៌សទៅចំជញ្ជាំងដែលប្រឡាក់
នោះបាល់នឹងជាប់ពណ៌ប្រឡាក់នោះនៅ លើវាជាមិនខាន។ បើភ្នែកយើងសំឡឹងមើលទៅវត្ថុមិនបរិសុទ្ធ
ចូរដឹងឲ្យច្បាស់ថា គំនិត និង ចិត្តយើង នឹង ជាប់ប្រឡាក់ភាពមិនបរិសុទ្ធនោះហើយ
ដូច្នេះចូរប្រយ័ត្នពីអ្វីដែលយើងមើលឃើញចុះ។
ឧទាហរណ៍៖
ប៊ុនលាបតែងតែឃើញម្តាយរបស់គាត់ទុកលុយក្នុងទូរ ប៊ុនលាបនឹកប៉ងក្នុងចិត្តថា ពេល
ម្តាយរបស់គាត់មិននៅ គាត់នឹងលួចយកលុយនោះយកចាយ។ ថ្ងៃមួយម្តាយប៊ុនលាបទៅញ៉ាំការ ហើយ បានឲ្យប៊ុនលាបនៅចាំផ្ទះ
ប៊ុនលាបត្រេកអរក៏នឹកក្នុងចិត្តថា ឱកាសបានមកដល់ហើយ។ ពេលម្តាយ របស់គាត់ទៅបាត់
ប៊ុនលាបមិនបង្អង់ទុកយូរទេ ក៏ឡើងទៅលើផ្ទះគាស់សោទូរយកលុយម្តាយរបស់គាត់ អស់រលីង។
ពេលម្តាយគាត់ដឹងថា ប៊ុនលាបលួចលុយដូច្នេះ ម្តាយប៊ុនលាបបានវៃប៊ុនលាបយ៉ាងខ្លាំង។
យើងឃើញថា ដោយភ្នែកប៊ុនលាបមិនល្អបានបើកឲ្យគំនិតអាក្រក់ចូលជ្រាបក្នុងចិត្តរបស់គាត់
ដែលបញ្ជា ចិត្តរបស់គាត់ឲ្យប្រព្រឹត្តការអាក្រក់ តាមចិត្តគំនិតរបស់អារក្សតាំងអូសទាញ។
[5]ទី៣ សេចក្តីអំណួតជីវិត
មនុស្សគ្រប់គ្នាចង់បានភាពជោគជ័យ ដើម្បីអាចនឹងអួត “ពីអ្វីដែលគេមាន និង ធ្វើ”
អារក្សនាំព្រះយេស៊ូវទៅលើកំពូលព្រះវិហារ ហើយទូលទ្រង់ថា
ឲ្យទំលាក់អង្គទ្រង់ចុះទៅក្រោម ទៅ បើទ្រង់ជាព្រះរាជបុត្រានៃព្រះមែន
នោះព្រះជាម្ចាស់នឹងចាត់ពួកទេវតាឲ្យមករក្សាទ្រង់មិនខាន។ សេចក្តីល្បួងនេះគឺថា
បើព្រះយេស៊ូវបានលោតពីកំពូលព្រះវិហារ នោះទ្រង់មានឈ្មោះល្បីជាមួយរំពេច
នេះជាសេចក្តីល្បួងចំពោះអ្នកណាដែលចង់ល្បី។ យើងទាំងអស់គ្នាមានមហិច្ឆតាផ្ទាល់ខ្លួន
ក៏មានមនុស្ស ពូកែៗ ជាច្រើនដែលបានវង្វេងដោយសារតែមហិច្ឆតារបស់ខ្លួនដែរ
ពីព្រោះយើងចង់ឲ្យបានល្បីភ្លាមៗ ។ នេះជាសេចក្តីល្បួងខ្លាំងណាស់
ដើម្បីទាញមហិច្ឆតារបស់យើង តាមរយៈមធ្យោបាយជាច្រើន ដូចជា ការ សិក្សា ទ្រព្យសម្បតិ្ត
ឋានៈតួនាទី ឬ អំណាចជាដើម យើងកំពុងស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដោយការ
លក់ព្រលឹងរបស់យើងដើម្បីទទួលបានភាពជោគជ័យ!
សម្បីតែព្រះយេស៊ូវក៏បានជួបនឹងសេចក្តីល្បួងនេះ ដែរ ប៉ុន្តែទ្រង់ជ្រាបហើយថា
បើទ្រង់ចុះចូលចំពោះអារក្ស នោះបេសកកម្មរបស់ទ្រង់ដែលជាព្រះសង្រ្គោះ លោកិយនេះ
ត្រូវបញ្ចប់ហើយ។
ឧទាហរណ៍៖ ដេវិឌ គាត់មានគ្រួសារហើយ គាត់ដើរតាមព្រះអង្គយូរឆ្នាំដែរ។
ក្រោយពេលដែលមាន កូនមួយ
គាត់ពីរនាក់ប្តីប្រពន្ធចាប់ផ្តើមគិតអំពីការផ្គត់ផ្គង់ក្រុមគ្រួសាររបស់គាត់
ពីព្រោះនៅក្នុង ព្រះវិហារ មិនមានលទ្ធភាពផ្តល់ដង្វាយសំរាប់គាត់ពេញលេញទេ។ អញ្ចឹងហើយ
ដោយសារតំរូវការត្រូវការខាង សេដ្ឋកិច្ចក្នុងគ្រួសារ គាត់បានសំរេចចិត្តបើកក្រុមហ៊ុនផលិតលក់សាប៊ូលាងចាន។
រយៈពេលបីឆ្នាំ ដេវិឌ រកលុយបានច្រើន ហើយផលិតផលចាប់លក់ដាច់ អញ្ចឹងស៊ីណាតមានគំនិតថា
នឹងពង្រីកមុខរបរ នេះឲ្យ ធំជាងមុន។ ដោយសារតែដេវិឌមានរវល់រកស៊ី ហើយគាត់និយាយថា
គាត់លក់ផលិតផលរបស់គាត់ ចំនេញបានក្នុងមួយថ្ងៃ១០០$ ទៅ ២០០$។
ហេតុនេះហើយគាត់លែងមានទំនេរចែកចាយព្រះបន្ទូល សម្បីតែថ្វាយបង្គំនៅថ្ងៃអាទិត្យ
ពីព្រោះគាត់រវល់រកស៊ី គាត់គ្មានពេលទំនេរទេ ហើយគាត់និយាយប្រាប់ ពួកជំនុំថា
គាត់ឈប់ធ្វើជាគ្រូគង្វាលទៀតហើយ ដោយសារតែគាត់មិនមានពេលទំនេរគ្រប់គ្រាន់រៀបចំ មេរៀនសំរាប់អធិប្បាយព្រះបន្ទូល។
ហេតុនេះ សូមរកអ្នកផ្សេងទៀត មកធ្វើជាគ្រូគង្វាលជំនួសខ្ញុំទៅ។
2.
កុំឲ្យដើរតាមអ្នកដែលទទឹងនឹងព្រះយេស៊ូវគ្រីស្ទ
(ខ១៨-២៥)
ក្រោយពីយើងសិក្សាពីផ្លូវដែលលោកិយនេះអូសទាញហើយ
យើងនឹងសិក្សាខ១៨-២៥ បន្តទៀតជា មួយគ្នា។
ដោយអ្នកនិពន្ធប្រើពាក្យកណ្តាល និង ចុងប្រយោគថា “នេះជាពេលម៉ោងក្រោយបង្អស់ហើយ” លោកយ៉ូហានចង់គូសបញ្ជាក់ព្រឹត្តការណ៍ដែល[6]ព្រះយេស៊ូវយាងមកផែនដីលើកទី១
ហើយក៏ជារយៈចុង ក្រោយ ដែលទ្រង់មានបន្ទូលថា នៅថ្ងៃជាន់ក្រោយ
ទ្រង់នឹងចាក់វិញ្ញាណរបស់ទ្រង់ទៅលើគ្រប់ទាំងមនុស្ស ទាំងប្រុសទាំងស្រី
ហើយទ្រង់នឹងសំដែងការអស្ចារ្យ នៅផែនដី គឺជាឈាម ភ្លើង ហើយនឹងកំសួលផ្សែង និង ថ្ងៃនឹងប្រែទៅជាងងឹត ហើយខែនឹងទៅជាឈាម មុនដែលថ្ងៃធំឧត្ដមរបស់ព្រះអម្ចាស់មកដល់(កិច្ចការ ២:១៧-២០)។ ដូចគ្នាដែរ ដែលលោកវ័កប៉ុលបានសរសេរសំបុត្រទៅកាន់លោកធីម៉ូថេអំពីបញ្ហាពួកជំនុំឲ្យ
មានការប្រុងប្រយ័ត្នចំពោះគ្រូខុសឆ្គង ដែលពួកគេជាមនុស្សមានអត្តចរិកស្រឡាញ់តែខ្លួនឯង
ស្រឡាញ់ ប្រាក់ មានអំណួត វាយឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ មិនមានចិត្តបរិសុទ្ធ
គេចូល ចិត្តនិយាយមួលបង្កាត់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ
គេមិនចូលចិត្តធ្វើការល្អទេ គេមានចិត្តធំ ចូល ចិត្តសំដែងឲ្យគេឃើញថា
ខ្លួនគេនឹងគោរពប្រតិបត្តិដល់ព្រះពិត ផ្ទុយទៅវិញគេមិនស្គាល់ចេស្តារបស់ ព្រះជាម្ចាស់ទេ
ពួកគេជាអ្នកបង្វែរទិសមនុស្សឈ្លក់វង្វេងក្នុងសេចក្តីប៉ងប្រាថ្នាផេ្សងៗ
ដើម្បីឲ្យងាកចេញពី សេចក្តីពិត (២ធីម៉ូថេ ៣:១-៧)។ នៅចុងប្រយោគខ.១៨ “នេះជាពេលម៉ោងក្រោយបង្អស់ហើយ” ជាការ
ប្រាប់ឲ្យដឹងថា [7]ព្រះយេស៊ូវនឹងយាងមកលើកទី២
ផងដែរ ហើយក៏ការដាស់តឿនឲ្យគ្រីស្ទបរិស័ទត្រូវចាំ យាមរង់ចាំព្រះយេស៊ូវគ្រីស្ទយាងមកវិញ
ដូចជា ស្រ្តី១០នាក់ រង់ចាំប្តីត្រឡប់មកវិញ។ ក្នុងចំណោមស្រ្តី១០ នាក់
គឺមានចិត្តរង់ចាំប្តីគាត់យាងត្រឡប់មកវិញដូចគ្នា។ មានស្រ្តី៥នាក់
បានរង់ចាំប្តីដោយមានចិត្ត ព្យាយាមនិងមិនហ៊ានដេកទេ ទោះបីជាងោកងងុយយ៉ាងណាក៏ដោយ ក៏ស្រ្តីទាំង៥នាក់
មានចិត្តទ្រាំស៊ូទ្រាំ ហើយអុចចង្កៀងរង់ចាំប្តី ព្រមទាំងត្រៀមប្រេងមិនឲ្យអស់ពីដបចង្កៀង
និងការពារខ្យល់មិនឲ្យបក់រលត់ ចង្កៀង
ម្យ៉ាងទៀតមានចិត្តអន្ទះសាររង់ចាំប្តីយ៉ាងពិតប្រាកដ។ ចំណែកឯស្រ្តី ៥នាក់ទៀត
ពួកនាងមាន ចិត្តរង់ចាំប្តីដែរ តែមិនបានអង្គុយមើលដាក់ប្រេងនៅក្នុងចង្កៀងទេ
នៅពេលដែលពួកនាងអស់កំឡាំង ពួក នាងនាំគ្នាទៅដេកលក់បាត់ទៅ (ម៉ាថាយ ២៥:១-១៣)។
ឧទាហរណ៍៖ គ្រីស្ទបរិស័ទបច្ចុប្បន្ននេះ
មានអ្នកខ្លះពិតជារស់នៅតាមសេចក្តីពិត ហើយប្រតិបត្តតាម
ព្រះបន្ទូលរបស់ទ្រង់យ៉ាងពិតប្រាកដ ព្រមទាំងត្រៀមចិត្តត្រៀមកាយក្នុងរង់ចាំព្រះយេស៊ូវយ៉ាងមកវិញ
ទោះបីជាពួកគេបានជួបការបៀតបៀន ឬ មានការអូសទាញពីសំណាក់អ្នកជឿដូចគ្នា ដែលប្រុងបំបែក
ដានផ្លូវឲ្យងាកចេញពីសេចក្តីពិត តែពួកគេនូវតែឈររឹងមាំក្នុងសេចក្តីពិត។
ចំណែកគ្រីស្ទានមួយចំនួនរស់ នៅរង់ចាំព្រះយេស៊ូវដែរ
តែមើលការរស់នៅរបស់ពួកគេហាក់បីដូចជា ក្តៅមិនក្តៅ និង ត្រជាក់មិនត្រជាក់
គឺពួកគេរស់នៅផ្តេកផ្តួលទៅតាមនិស្ស័យលោកិយអូសទាញ ដោយមិនខ្វល់ខ្វាយ មិនបារម្ភអ្វីទាំងអស់។
យើងនឹងមើលជាគ្នានូវខ.៨ ថា “អាទទឹងនឹងព្រះគ្រីស្ទ” ប្រហែលអ្នកនិពន្ធចង់សំដៅទៅអ្នកដែលជឿ [8]ជាពួកដែលក្បត់សាសនា
(២ថែស្សាឡូនិច ២:៣) [9]ហើយពួកអះអាងថា
គេមានចំណេះដឹងខ្ពង់ខ្ពស់ជាង សេចក្តីពិតរបស់គ្រីស្ទ បរិស័ទចាកចេញពីពួកជំនុំ
ហើយព្យាយាមអូសទាញអ្នកដទៃឲ្យទៅជាមួយនឹងខ្លួន ដែរ។ ពួកគេបដិសេធសេចក្តីពិត
ដែលជាគោលការណ៍គ្រឹះនៃជំនឿគ្រីស្ទបរិស័ទ ដោយមិនព្រមទទួល ស្គាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាមនុស្សពិត
និង ជាព្រះពិតក្នុងពេលតែមួយឡើយ។ ពួកគេមិនត្រឹមតែមិន
មែនជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ ជាងគ្រីស្ទបរិស័ទនោះទេ
ថែមទាំងជាសត្រូវរបស់ព្រះគ្រីស្ទទៀតផង។ គេបង្ហាញថា
គេត្រូវគ្របគ្រងដោយវិញ្ញាណដែលប្រឆាំងនឹងព្រះគ្រីស្ទ។ លោកយ៉ូហានបានប្រើរូបភាព មួយនៅក្នុងព្រះគម្ពីរវិវរណៈ “សត្វសាហាវ” ។ [10]មុនពេលទ្រង់យាងមកម្តងទៀតពួកនោះនឹងមានចំនួន
យ៉ាងច្រើន ហើយមានលក្ខណៈដូចជា បដិសេធថា ព្រះគ្រីស្ទមិនបានមកក្នុងសាច់ឈាម (យ៉ូហាន ៤:២) ហើយ ព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទ (ខ.២២),
បដិសេធព្រះវរបិតា (ខ.២២), គ្មានព្រះវរបិតា (ខ.២៣), ជាអ្នកកុហក (ខ.២២) និង
អ្នកប្រវ័ញ្ចបញ្ឆោត (២យ៉ូហាន ១:៧), មានគ្នាច្រើន
(ខ.១៨), បានចេញពីពួកជំនុំ ដោយសារគ្មានលក្ខណៈដូចពួកជំនុំ (ខ.១៩)។
ពួកទទឹងនឹងព្រះគ្រីស្ទនៅសម័យលោកយ៉ូហាន គឺពួកគ្រូ បង្រៀនខុសឆ្គងអំពីព្រលឹងវិញ្ញាណ។
នៅខ.២០ លោកយ៉ូហានបានប្រើពាក្យ “ព្រះដ៏វិសុទ្ធ”
ពាក្យនេះ ចង្អុលបង្ហាញពីព្រះយេស៊ូគ្រីស្ទ ហើយ នៅក្នុងព្រះគម្ពីរម៉ាកុសបង្ហាញពីកិច្ចសន្ទនាអារក្សសាតាំងរវាង
ព្រះយេស៊ូវ ដែលអារក្សសាតាំងបានឆើ្លយ តបទៅទ្រង់យ៉ាងជាក់ច្បាស់ថា ខ្លួនវាផ្ទាល់បានស្គាល់ទ្រង់ជាព្រះបរិសុទ្ធនៃព្រះ
(ម៉ាកុស ១:២៤)។ ចំណែកលោកយ៉ូហានបានសរសេរថា ព្រះជាម្ចាស់បានចាត់បញ្ជូនព្រះយេស៊ូវមក
ដើម្បីកុំឲ្យនរណាម្នាក់ បាត់បង់ ពីព្រោះព្រះអង្គចង់ឲ្យមនុស្សទាំងអស់រស់ឡើងវិញនៅថៃ្ងចុងបំផុតវិញ
(យ៉ូហាន ៦:៣៩)។ ហើយ លោកលូកានិយាយថា
ព្រះជាម្ចាស់មិនបានទុកព្រលឹងរបស់ព្រះយេស៊ូវក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ទេ ហើយព្រះជាម្ចាស់ក៏មិនអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្តីពុករលួយដែរ
(កិច្ចការ ២:២៧) ព្រះយស៊ូវ ដែលសុចរិតនោះឯងត្រូវពួកទទឹងច្បាប់ចាប់ទ្រង់យកទៅឆ្កាង
ហើយបែរជាដោះលែងមនុស្សដែល សំឡាប់គេទៅវិញ (កិច្ចការ ៣:១៤)។
ព្រះដ៏វិសុទ្ធ សំដៅទៅលើព្រះវរបិតា ដែលលោកយេរេមា និយាយ អំពីលោកអេសាយនាំព្រះបន្ទូលព្រះយេហូវ៉ាទៅប្រាប់សេ្តចហេសេគាលថា
ទ្រង់បានជ្រាបពីការអធិស្ឋាន នេះហើយ ព្រះអង្គបានប្រកាសថា នរណាហ៊ានប្រកូត ហើយប្រមាថ
នឹងប្រឆាំងទាស់នឹងព្រះដ៏បរិសុទ្ធ (២ពង្សាវតាក្សត្រ ១៩:២២)។ ហើយក្នុងជីវិតរបស់យ៉ូប
នៅពេលដែលគាត់ទទួលការរងទុក្ខ និងឈឺចាប់ ខ្លាំងបំផុត តែយ៉ូបមិនបានលាក់ទុកព្រះបន្ទូលនៃព្រះដ៏បរិសុទ្ធឡើយ
(យ៉ូប ៦:១០)។ មួយទៀតអ្នកនិពន្ធ បានប្រើពាក្យ “ចាក់លាបឲ្យ”
មានន័យថា ប្រទានឲ្យមានព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ជាសេចក្តីពិតដែលរស់ នៅជាមួយអ្នកជឿ
ហើយទ្រង់នឹងបង្រៀនពីសេចក្តីពិតដល់គ្រីស្ទបរិស័ទ (ខ.២៧)។ ចំណែកនៅក្នុង
ព្រះគម្ពីរយ៉ូហាន គឺលោកយ៉ូហានបាននិយាយថា ព្រះយេស៊ូវទ្រង់បានទូលសុំព្រះបិតាឲ្យបញ្ជូនព្រះជំនួយ
មួយអង្គទៀតមកគង់ជាមួយអ្នកដែលជឿលើព្រះយេស៊ូវជារៀងរហូត
ហើយទ្រង់ជាវិញ្ញាណនៃសេចក្តីពិត ដែលលោកិយទទួលមិនបាន មើលមិនឃើញ និងមិនស្គាល់ទ្រង់សោះ
តែអ្នកដែលជឿលើព្រះយេស៊ូវ ស្គាល់ទ្រង់ ពីព្រោះព្រះអង្គសណ្ឋិតជាមួយ ហើយទ្រង់នឹងធ្វើទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ
ព្រមទាំង បង្រៀនពីសេចក្តីពិត (យ៉ូហាន ១៤:១៦-១៧, ១៥:២៦, ១៦:១៣។ លោកលូកា ក៏បង្ហាញថា ព្រះជាម្ចាស់
បានចាក់ព្រះវិញ្ញាណបរិសុទ្ធ និងព្រះចេស្តាឲ្យសណ្ឋិតលើទ្រង់ (កិច្ចការ ១០:៣៨)។ [11]ព្រះវិញ្ញាណរបស់
ព្រះជាម្ចាស់ បានគ្រប់គ្រងគ្រីស្ទបរិស័ទពិត ដែលផ្ទុយពីអ្នកដែលបះបោរទាំងនោះ។
ព្រះវិញ្ញាណនេះ បន្ថែម ឲ្យគេមានការជឿជាក់ថា ការបង្រៀនដែលគេបានទទួលកាលពីដើមមកនោះ
ជាអ្វីដែលលោក យ៉ូហានកំពុងតែបង្រៀននេះជាការពិត។
នៅខ.២២-២៣
លោកយ៉ូហានបានលើកឡើងពីបញ្ហាអ្នកដែលបដិសេធថា “ព្រះយេស៊ូវមិនជា ព្រះគ្រីស្ទ ” តែលោកយ៉ូហានមិនគាំទ្រទេគំនិតនេះ
លោកយ៉ូហានបានពន្យល់ថា [12]ភាពជាមនុស្សរបស់
ព្រះគ្រីស្ទគ្មានអំពើបាបឡើយ គឺមានភាពបរិសុទ្ធ ដែលគ្មាននរណាអាចចាប់កំហុសទ្រង់បានឡើយ
ហើយ អ្នកដែលឈ្នះលើលោកិយនេះ គឺអ្នកដែលទទួលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ
ម្យ៉ាងវិញទៀត ព្រះយេស៊ូវនេះហើយ ដែលទ្រង់យាងមក ទាំងទឹក និងឈាម និងព្រះវិញ្ញាណបានធ្វើទីបន្ទាល់ពីទ្រង់ពី
សេចក្តីពិត (១យ៉ូហាន ៥:៥-៦)
ហើយអ្នកណាដែលប្រព្រឹត្តរំលង មិនប្រកាន់ភ្ជាប់សេចក្តីបង្រៀនរបស់ ព្រះគ្រីស្ទទេ
អ្នកនោះប្រាកដជាគ្មានព្រះវរបិតាទ តែផ្ទុយទៅវិញ បើអ្នកណាដែលធ្វើតាមសេចក្តីបង្រៀន
របស់ព្រះគ្រីស្ទវិញ នោះបញ្ជាក់ថា អ្នកនោះមានព្រះវរបិតា និង ព្រះរាជបុត្រាហើយ
(២យ៉ូហាន ១:៩)។ ព្រះវរបិតា និងព្រះរាជបុត្រា
មានអំណាចស្មើគ្នា និងមិនអាចបំបែកបាន ហេតុនេះហើយ បើអ្នកណាម្នាក់ បដិសេធព្រះយេស៊ូវ
ក្នុងនាមជាព្រះរាជបុត្រានៃព្រះ មានន័យថា គេបដិសេធព្រះវរបិតាដែរ បើគេទទួល ព្រះវរបិតា
នោះគេត្រូវតែទទួលព្រះរាជបុត្រាដែរ។
ខ.២៤-២៥ នៅចុងខ.២៥
អ្នកនិពន្ធបានប្រើពាក្យ “ជីវិតដ៏រស់នៅអស់កល្បជានិច្ច” ដូចជា នៅក្នុង ព្រះគម្ពីរយ៉ូហាន
ដែលព្រះយេស៊ូវមានកិច្ចសន្ទនាជាមួយលោកនីកូដេមជាពួកផារីស៊ី ដែលគាត់បានសួរ ទៅទ្រង់ថា
ធ្វើយ៉ាងដូចម្តេចទើបទទួលជីវិតអស់កល្ប? ហើយព្រះយេស៊ូវមានព្រះបន្ទូលថា ត្រូវតែជឿលើ
កូនមនុស្ស និងទទួលបាននូវជីវិតអស់កល្បជានិច្ច (យ៉ូហាន ៣:១៥)។ [13]គ្រីស្ទបរិស័ទរស់នៅក្នុង
សម្ពន្ធភាពជាមួយព្រះវរបិតា តាមរយៈការរួមរស់ក្នុងសម្ពន្ធភាពជាមួយនឹងព្រះរាជបុត្រា
ហើយលទ្ធផល នៃសម្ពន្ធភាពនេះ គឺជាជីវិតអស់កល្ប។
V.
សេចក្តីបញ្ចប់
គ្រីស្ទបរិស័ទត្រូវការតយុទ្ធចំពោះសេចក្តីប៉ងប្រាថ្នាលោកិយ គឺត្រូវប្រុងប្រយ័ត្នចំពោះសេចក្តីប៉ង
ប្រាថ្នាលោកិយអូសទាញ និង កុំឲ្យដើរតាមអ្នកដែលទទឹងនឹងព្រះយេស៊ូវគ្រីស្ទ។ សេចក្តីប៉ងប្រាថ្នា
លោកិយអូសទាញគ្រីស្ទានតាមរយៈសេចក្តីប៉ងប្រាថ្នារបស់សេចក្តីសាច់ឈាម, សេចក្តីប៉ងប្រាថ្នារបស់
ភ្នែក និងសេចក្តីអំណួតរបស់ជីវិត។ លោកសាវ័កយ៉ូហានឲ្យយើងមានការប្រុងប្រយ័ត្ននូវសេចក្តីប៉ងប្រាថ្នា
ទាំងបីខាងលើ ពីព្រោះវានាំឲ្យយើងធ្លាក់ទៅក្នុងសេចក្តីល្បងដោយមិនដឹងខ្លួន។
លោកសាវ័កប្រាប់គ្រីស្ទ បរិស័ទកុំឲ្យដើរតាមអ្នកដែលទទឹងនឹងព្រះយេស៊ូវគ្រីស្ទ ពីព្រោះអ្នកទាំងនោះជាគ្រូឆ្គងខាងព្រលឹងវិញ្ញាណ
ពួកគេមកចង់បំបែកបំបាក់គ្រីស្ទបរិស័ទចេញពីសេចក្តីពិត។ ពួកគេបដិសេធមិនព្រមទទួលស្គាល់
ព្រះយេស៊ូវ ក៏ដូចជាមិនទទួលព្រះវរបិតាដែរ។
ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើទីបន្ទាល់ពីសេចក្តីពិត។
VI.
ទេវសាស្រ្ត
·
ព្រះ៖ ព្រះត្រៃឯក
មានព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ មានអំណាចសើ្មគ្នា មាន
ឋានៈស្មើគ្នា តែមានតួនាទីផ្សេងៗ ពីគ្នា។
·
មនុស្ស៖ មនុស្សតែងរស់នៅតាមគំនិតខ្លួនឯង
និងអរសប្បាយជាមួយនឹងលោកិយនេះជាជាង ព្រះ។
VII.
អនុវត្តន៍
·
ក្នុងនាមយើងជាគ្រីស្ទបរិស័ទគ្រប់រូប
ត្រូវតែមានការប្រុងប្រយ័ត្នក្នុងការរស់នៅរបស់យើងនៅ សម័យបច្ចុប្បន្ននេះ
យើងមិនត្រូវបណ្តែតបណ្តោយតាមចំណង់តណ្ហារបស់យើងអូសទាញនោះទេ។ ត្រូវ
ជៀសវាងសេចក្តីប៉ងប្រាថ្នាបីគឺ សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម របស់ភ្នែក
និងអំណួតរបស់ជីវិតយើង ពីព្រោះទាំងបីនេះ បើយើងដើរតាមវា
នោះនឹងធ្លាក់ក្នុងសេចក្តីល្បួង។ យើងត្រូវលះបង់សេចក្តីប៉ងប្រាថ្នា ទាំងបីនេះចោល
កុំអនុញ្ញាតឲ្យវាមកគ្រប់គ្រងលើជីវិតរបស់យើងជាដាច់ខាត តែយើងត្រូវអនុញ្ញាតឲ្យ
ព្រះវិញ្ញាណបរិសុទ្ធជាអ្នកគ្រប់គ្រងនឹងដឹកនាំនូវបល្ល័ង្កចិត្តរបស់យើងវិញ។
យើងត្រូវប្រឆាំងជាដាច់ខាតជា គ្រូខុសឆ្គង ព្រមទាំងមិនដើរតាមផ្លូវរបស់គេទៀតផង តែយើងត្រូវអធិស្ឋានដល់ព្រះវិញ្ញាណបរិសុទ្ធ
សូម ទ្រង់បំផ្លាស់គំនិតរបស់គេឲ្យបែរមករកព្រះអង្គវិញ។
យើងត្រូវការអធិស្ឋានដោយឥតឈប់ឈរទៅកាន់ ព្រះជាម្ចាស់
ហើយរក្សាទំនាក់ទំនងជាទ្រង់កាន់ជិតស្និទ្ធស្អិតរមួត
ដើម្បីកុំឲ្យនរណាមកបំបែកយើងចេញពី ព្រះជាម្ចស់បានឡើយ។
ឯកសារយោង
1. សៀវភៅ ព្រះគម្ពីរខ្មែរបរិសុទ្ធ
2. សៀវភៅ ស្ពានចំលងអត្ថាធិប្បាយព្រះគម្ពីរភាគទី៤,
និពន្ធដោយលោក ដន ហី្វលេមីង
3. សៀវភៅ ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សាសញ្ញាចាស់
និងសញ្ញាថ្មីភាសាខ្មែរ
4. សៀវភៅ គន្ថៈធិប្បាយព្រះគម្ពីរ
[1]
អ្នកនិពន្ធ បណ្ឌិត ហេនរីអតា ស៊ី មៀរ្ស, សៀវភៅ គន្លៈធិប្បាយព្រះគម្ពីរ,
ទំព័រ ៧៦០
[6]
សៀវភៅ ព្រះគម្ពីរបរិសុទ្ធសំរាប់សិក្សាសញ្ញាចាស់និងសញ្ញាថ្មី
ភាសាខ្មែរ, បោះពុម្ពដោយសម្ព័ន្ធព្រះគម្ពីរកម្ពុជា ២០១៣, ទំព័រ ២៥៥៤។
[7]
សៀវភៅ ព្រះគម្ពីរបរិសុទ្ធសំរាប់សិក្សាសញ្ញាចាស់និងសញ្ញាថ្មី
ភាសាខ្មែរ, បោះពុម្ពដោយសម្ព័ន្ធព្រះគម្ពីរកម្ពុជា ២០១៣, ទំព័រ ២៥៥៤។
[8]
សៀវភៅ ព្រះគម្ពីរបរិសុទ្ធសំរាប់សិក្សាសញ្ញាចាស់និងសញ្ញាថ្មី
ភាសាខ្មែរ, បោះពុម្ពដោយសម្ព័ន្ធព្រះគម្ពីរកម្ពុជា ២០១៣, ទំព័រ ២៥៥៤។
[9]
អ្នកនិពន្ធ លោកដន ហី្វលេមីង, សៀវភៅ
ស្ពានចំលងអត្ថាធិប្បាយព្រះគម្ពីរភាគទី៨, ទំព័រ ៦២
[10]
សៀវភៅ ព្រះគម្ពីរបរិសុទ្ធសំរាប់សិក្សាសញ្ញាចាស់និងសញ្ញាថ្មី
ភាសាខ្មែរ, បោះពុម្ពដោយសម្ព័ន្ធព្រះគម្ពីរកម្ពុជា ២០១៣, ទំព័រ ២៥៥៤។
[12]
សៀវភៅ ព្រះគម្ពីរបរិសុទ្ធសំរាប់សិក្សាសញ្ញាចាស់និងសញ្ញាថ្មី
ភាសាខ្មែរ, បោះពុម្ពដោយសម្ព័ន្ធព្រះគម្ពីរកម្ពុជា ២០១៣, ទំព័រ ២៥៥៥។
0 Comments