សេចក្តីផ្តើមៈ មានបុរស ពោះម៉ាយម្នាក់ដែលជាអ្នកមានទ្រព្យស្តុកស្តុម្ភ គាត់គ្មានសាច់ញាតិ គ្មានបងប្អូន ហើយគាត់រស់នៅតែម្នាក់ឯង គាត់ជាមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិស្តុកស្តុម្ភ។
ថ្ងៃមួយ គាត់បានរើសក្មេងប្រុសកំព្រាម្នាក់មកចិញ្ចឹម។
ក្មេងប្រុសម្នាក់នោះ គាត់ស្រឡាញ់លើសពីអ្វីៗ ដែលគាត់មាន
ហើយលើសពីជីវិតរបស់គាត់ទៅទៀត។ គាត់ធ្វើអ្វីៗ គឺដើម្បីតែក្មេងប្រុសម្នាក់នោះ
រហូតក្មេងប្រុសនោះធំដឹងក្តី បានរៀនខ្ពង់ខ្ពស់។
តែដោយភាពយុវវ័យសប្បាយភ្លែតភ្លែន
សេពគប់ក្មេងទំនើង ប្រើប្រាស់គ្រឿងញៀន
បានធ្វើឲ្យក្មេងប្រុសម្នាក់នោះមានគំនិតបែកឆ្វេង ហើយលោភលន់ចង់បានទ្រព្យសម្បត្តិ
ដោយសារតែការទូន្មានប្រៀនប្រដៅរបស់ឪពុក បានធ្វើឲ្យក្មេងប្រុសម្នាក់នោះខឹង មួម៉ៅ មិនស្តាប់បង្គាប់ពាក្យទូន្មានរបស់ឪពុកឲ្យព្យាយាមធ្វើជាក្មេងល្អនោះទេ
បែរទៅជាមានគំនិតចង់សំលាប់ឪពុកចិញ្ចឹមរបស់ខ្លួន ដោយសារតែក្មេងប្រុសម្នាក់ហ្នឹង
គាត់បែកថ្នាំ (ញៀនថ្នាំ) ហើយមានបក្សពួកបងតូចបងធំ។ ពេលនោះឪពុកចិញ្ចឹម
ក៍បានកាត់កាលកូនចោល ដោយសារតែគាត់មានគំនិតចង់គ្រប់គ្រងទ្រព្យសម្បត្តិដោយខ្លួនឯង ។
មានថ្ងៃមួយ ក្មេងប្រុសម្នាក់ហ្នឹងបានជួញដូរគ្រឿងញៀនខុសច្បាប់
នោះក៍ត្រូវបានពូលីសចាប់ដាក់គុក។ យើងឃើញថា
ដោយសារតែភាពលោភលន់មិនស្តាប់បង្គាបរបស់ឪពុកម្តងហើយ ម្តង ទៀត និងភាពរមឹលគុណរបស់
ក្មេងប្រុសកំព្រាម្នាក់នោះ លទ្ធផលចុងក្រាយគឺគាត់ត្រូវជាប់គុក
ហើយបាត់បង់ឪពុកចិញ្ចឹមជាទីស្រឡាញ់ទៀត។
ប្រហែលជារឿងនេះ កើតមានឡើងនៅក្នុងសង្គមយើង។
តាមរយះសាច់រឿងនេះ
គឺមានភាពស្រដៀងគ្នាទៅនឹងព្រះគម្ពីរហូសេ១៣ ដែលនិយាយអំពី
ការជំនុំជំរះរបស់ព្រះជាម្ចាស់ចំពោះអ៊ីស្រាអែល អំពីការរមិលគុណ និងការមិនស្តាប់បង្គាប់របស់អ៊ីស្រាអែល
នោះពួកគេត្រូវវិនាសជាពិត។ ហើយ កាលពីសប្តាហ៍មុនយើងបានស្តាប់ការអធិប្បាយរបស់និស្សិតយើងនៅក្នុងព្រះគម្ពីរហូសេជំពូក១២
រួចមកហើយអំពី ការកុហកបោកប្រាស និងការមិនស្តាប់បង្គាប់ព្រះជាម្ចាស់របស់ពួកអ៊ីស្រាអែលដែល
គេបានប្រព្រឹត្តអំពើកុហកបោកប្រាស មិនស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយគេមិនបានសង់លើមូល ដ្ឋានគ្រឹះដោយការទុកចិត្តលើមនុស្ស ជាជាងទីពឹងលើព្រះជាម្ចាស់វិញ។
សង្ខេបបទគម្ពីរ
នៅក្នុងកណ្ឌហូសេជំពូក១៣នេះ យើងអាចមើលឃើញពី
ពីការជំនុំជំរះរបស់ព្រះជាម្ចាស់ ចំពោះរាស្រ្តអ៊ីស្រាអែលដែលព្រះអង្គហែកហួពួកដូចជា សិង្ហដែលលបលួចប្រហារពួកគេយ៉ាង
សាហាវឃោរឃៅគ្មានមេត្តាសោះឡើយ។ ដោយសារតែពួកគេកាន់តែមានចិត្តអំណួតអួតបំប៉ោងឡើង គេរឹតតែមិនព្រមស្តាប់បង្គាប់តាមព្រះជាម្ចាស់កាន់តែខ្លាំងថែមទៀត
គេបែរទៅជាក្បត់ព្រះជាម្ចាស់ខ្លាំងៗឡើង ទៅគោរពថ្វាយបង្គំរូបកូនគោ
ទាំងថ្វាយយញ្ញបូជាដល់កូនគោនោះថែមទៀត។ ដូច្នេះព្រះជាម្ចាស់នឹងជំនុំជំរះពួកគេ ហើយយើងឃើញថា
ពួកគេ គ្មានព្រះឯណា ដែលជួយសង្គ្រោះគេឲ្យរួចពីក្តីវេទនានោះបានឡើយ។
សំណួរស្នូល
តើជាព្រះជាម្ចាស់ជំនុំជំរះដល់រាស្រ្តអ៊ីស្រាអែលយ៉ាងដូចម្តេច? ហេតុអ្វីបានជាព្រជាម្ចាស់ទ្រង់ជំនុំជំរះដល់អ៊ីស្រាអែល?
1.
ព្រះអង្គនឹងប្រហារអ៊ីស្រាអែលដូចជាសត្វសាហាវ (ខ1-8)
A.
លទ្ធផលនៃកំផិតរបស់អ៊ីស្រាអែលចំពោះព្រះជាម្ចាស់(ខ1-3)
ពីនៅក្នុង(ខ1-2) នេះ
ប្រាប់យើងអំពីកុលសម្ពន្ធ័អេប្រាអិម គេមានចិត្តអំណួតអួតបំប៉ោង ឡើងខ្លាំងលើខ្លួនគេ
ដោយគេគិតថា ពួកគេជាកុលសម្ពន្ធ័ដែលខ្លាំងពូកែជាងគេ
ក្នុងចំណោមកុលសម្ពន្ធ័ដទៃទៀត។
ហើយពួកអេប្រាអិមបានក្លាយជាពូជអំបូរមួយដែលមានអំណាច ដូច្នេះហើយបានជាពួកអ៊ីស្រាអែលត្រូវធ្វើតាមបញ្ជារបស់ពួកអេប្រាអិម
យើងឃើញថា នេះជាអំពើបាបដ៍ធំមួយដែលពួកគេបានភ្លេច ព្រះ ជាម្ចាស់ បែរជា ហ៊ានលះបង់របស់មានតម្លៃដែលគេមាន
មកធ្វើជារូបគោ ដើម្បីថ្វាយបង្គំនោះវិញ។
ដែលយើងឃើញថា ការនេះបានកើតឡើងនៅក្នុងសម័យលោកម៉ូសេ
នៅពេលដែល លោកម៉ូសេបានឡើងទៅលើភ្នំសីណាយ ដើម្បីទៅទទួលយកក្រឹត្យវិន័យ១០ប្រការនៅលើភ្នំ
នោះអ៊ីស្រាអែលគេមិនបានរង់ចាំលោកម៉ូសេទេ គេលែងទុកចិត្តព្រះ ហើយក៍ បានធ្វើរូបកូនគោ
ដើម្បីថ្វាយបង្គំ ហើយចាត់ទុករូបគោហ្នឹងថា ជាព្រះរបស់ពួកគេវិញ (និក្ខមនំ32:1-6)។
ដោយសារតែគេបានប្រព្រឹត្តយ៉ាងដូច្នោះ ទើបពួកគេធ្លាក់ក្នុងការជំនុំ
ជំរះរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ពួកអេប្រាអិមនឹងត្រូវរលាយបាត់ទៅដូចជាទឹកសន្សើមពេល
ព្រឹកព្រលឹម ដែលរលាយបាត់ពេលត្រូវកំដៅថ្ងៃ។ នៅក្នុងខ៣ ពួកអាប្រាអិមគឺប្រៀបបាននឹង «ពពក» និងសន្សើមមានន័យថា
ភាពបណ្តោះអាសន្នរបស់ពួកគេដែលមិនស្ថិតស្ថេរនោះទេ (ហូសេ6:4) គឺ
គេនឹងវិនាសក្នុងរយះពេលដ៍ខ្លី ដូចជា អង្កាមដែលខ្យល់ផាត់ខ្ជាត់ខ្ជាយទៅ ដែលនេះហើយជាលទ្ធផលរបស់មនុស្សអាក្រក់(ទំនុកដំកើង1:4)។
B. ការជំនុំជំរះរបស់ព្រះជាម្ចាស់ដ៍សហ័ស(4-8)
នៅក្នុងខ4 បានបង្ហាញថា
ព្រះអង្គបានរំដោះអ៊ីស្រាអែលចេញពីទាសភាពនៅស្រុកអេសីព្ឌ ហើយ យើងឃើញថា ពួកអ៊ីស្រាអែលពួកគេបានរស់នៅក្រោមការគាប់សង្កត់នៅក្នុងស្រុកអេស៊ីព្ឌ
ទាំងរងទុក្ខលំបាកជាច្រើនស្រុកអេស៊ីព្ឌ (និក្ខមនំ1:11)។
ដោយទ្រង់មិនចង់
ឲ្យអ៊ីស្រាអែលបែរទៅរកព្រះដទៃទៀតឡើយ ក្រៅព្រះជាម្ចាស់ពីទ្រង់ឡើយ ហើយក្រៅពីទ្រង់ នោះគ្មានព្រះឯណាដែលអាចជួយ សង្គ្រោះពួកគេបានឡើយ។ នៅខ5-6 បាននិយាយថា ព្រះអង្គបានស្គាល់គេ នៅពេលដែលស្ថិតនៅក្នុងទីរហោរស្ថាន ស្ងួតហែង ដែលគ្មានទឹក
គ្មានចំណីអារហារសម្រាប់បរិភោគ ប៉ុន្តែព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់គេទាំងចំណី អាហារ និងទឹកដល់គេ
ហើយនៅពេលគេបានឆ្អែតនិងការផ្គត់ផ្គង់របស់ព្រះ
នោះគេក៍មានចិត្តបំប៉ោងឡើង ហើយគេបានភ្លេចអ្វីដែលទ្រង់ផ្តល់ឲ្យគេ
ហើយក៍បានភ្លេចពីអ្វីដែលទ្រង់បានជួយសង្គ្រោះគេចេញពីភាពវេទនានៅស្រុកអេសីព្ទទៀត។
នៅក្នុង(ខ7)«ដូច្នេះ
អញដូចជាសិង្ហដល់ឯង អញនឹងលបចាំតាមផ្លូវដូចជាខ្លារខិន» នៅពេលដែលយើងស្រមៃមើលអំពីសត្វសិង្ហ
គឺជាសត្វដែលមានអំណាចមួយ ក្នុងចំណោមសត្វទាំងអស់ ហើយវាជាសត្វដែលសាហាវ
ហើយកាចខ្លាំងមែនទែន វាតែងលបលួចកន្រ្តាបសត្វដទៃទៀត ដែលភ្លេចខ្លួន។ នេះមានន័យថា ព្រះអង្គដូចជាសត្វសិង្ហដែលសាហាវ ពីព្រោះព្រះអង្គអាចប្រើមនុស្ស ដើម្បីធ្វើការ ថ្វាយព្រះអង្គដូចជា
ព្រះអង្គបានប្រើពួកអាសើរ ដែលជាដំបងនៃសេចក្តីកំហឹងរបស់ទ្រង់វិញ(អេសាយ10:5)។
ហើយព្រះអង្គនឹងលបចាំប្រហារពួកគេដូចជាខ្លារខិនវិញ។ ខ្ញុំបានមើលរឿង
Jingle Book ដែលជារឿងដែលនិយាយអំពីសត្វខ្លារខិនជា
សត្វដែលមានអំណាចលើសអស់ទាំងសត្វ ហើយសត្វទាំងអស់ពិតជាខ្លាចដល់ខ្លារខិននោះមែន
ពីព្រោះជាសត្វដ៍សាហាវបំផុត នៅពេលដែលវាចង់ស៊ីសត្វក្តាន់ គឺវារត់យ៉ាងលឿន
ហើយលបចាំខាំសត្វយ៉ាងសាហាវព្រៃផ្សៃ ហើយនៅពេលដែលចាប់បានហើយវានិងហែកស៊ីៗ
យ៉ាងសាហាវណាស់។ រីឯសេចក្តីក្រោចរបស់ ព្រះជាម្ចាស់ចំពោះអ៊ីស្រាអែលវិញ នោះពិតជាសាហាវដូចសត្វខ្លារខិន
ដែលលបចាំនៅមុខទីក្រុងរបស់គេ(លេវីវិន័យ26:22)។
នៅក្នុង ខ8
«អញនឹងសង្ខុញចូលទៅលើឯង ដូចជាខ្លាឃ្មុំដែលត្រូវព្រាត់ពីកូន
គឺអញនឹងហែកស្រោមបេះដូងឯងចេញ នៅទីនោះនឹងត្របាក់ស៊ីឯងទៅ ដូចជាសិង្ហញី
ឯសត្វព្រៃនឹងហែកឯងដែរ» ។ ជាក់ ស្តែង យើងមើលឃើញពីសត្វមាន់នៅពេលដែលវាការកូន
គឺវាកាច ហើយអត់មាននរណាគេអាច ចូលទៅជិតវាបានទេគឺ មេមាន់នោះនឹងច្រាសហើយ។
យើងមើលពីសត្វមេមាន់គឺតូច
តែមួយទេ តែធ្វើឲ្យមនុស្សខ្លាចវា ហើយអត់ហ៊ានចូលទៅជិត ចុះទំរាំតែសត្វខ្លាឃ្មុំដ៍ធំវិញ
វាពិតជាគួរឲ្យខ្លាច នៅពេលដែលវាព្រាត់កូន វាមួម៉ៅ ខឹង វាឆ្លេឆ្លា ប្រែពីសត្វដែលស្លូតទៅជាសត្វដែលសាហាវហើយគួរ
ឲ្យខ្លាចបំផុត។ នៅក្នុងខ8 ព្រះជាម្ចាស់បានបង្ហាញពីសេចក្តីខ្ញាល់ ភាពក្តៅក្រហាយរបស់ព្រះអង្គនិងបានដូចជាខ្លាឃ្មុំដែលព្រាត់
កូនយ៉ាងដូច្នេះដែរ(2សាំយូអែល17:8)។ គឺព្រះអង្គនឹងជំនុំជំរះពួកគេ យ៉ាងសាហាវ ទ្រង់នឹងហែកស្រាមបេះដួងរបស់គេចេញ។
ពាក្យថា ហែកស្រាមបេះដួងហ្នឹងជា ពាក្យមួយធ្ងន់ៗចំពោះអ៊ីស្រាអែល ដែលប្រហែលជាព្រះអង្គបំផ្លាញគេខ្ទេចខ្ទេសគ្មានសល់
។ បើយើង មានន័យថា ព្រះអង្គនឹងប្រហារពួកគេដូចជាសត្វសិង្ហ ដែលហែកហួរហ្វូងសត្វដូចជា
ខ្លាឃ្មុំដែលព្រាត់កូន ព្រះអង្គនឹងហែកស្រាមបេះដួងអ៊ីស្រាអែល និងត្របាក់ស៊ីគេ
យ៉ាងសាហាវ ឃោរឃៅ ហើយគ្មាននរណាអាចជួយគេបានឡើយ។
គឺផ្ទុយពី ហូសេ4:16«ដ្បិតអ៊ីស្រាអែលបានប្រព្រឹត្តដោយរឹងចចេស
ដូចជាគោក្រមុំក្រាញ ឥឡូវនេះ តើព្រះយេហូវ៉ាទ្រង់ត្រូវឃ្វាលគេ ដូចជាកូនចៀម
នៅទីវាលធំទូលាយឬអី» ដែលបាននិយាយថា ព្រះជាម្ចាស់ជាអ្នកគង្វាលគេទៅវិញ។ តែពេលនេះព្រះជា ម្ចាស់នឹងបំផ្លាញពួកគេ
គ្មានផ្លូវណាដែលគេអាចគេចរួចពីការជំនុំជំរះរបស់ព្រះជាម្ចាស់បាន ឡើយ។
ព្រះអង្គហាក់ដូចជាលែងព្រងើយកន្តើយទៀតហើយ
ហើយទ្រង់លែងប្រណីមេត្តាដល់គេទៀតហើយ ដោយសារតែទង្វើអាក្រក់ពួកគេវាច្រើនដងពេក
ទាំងរឹតតែអាក្រក់ឡើងៗ ដូច្នេះហើយបានព្រះអង្គជំនុំជំរះពួកគេទៅ។
2.
អ៊ីស្រាអែលនឹងមានការឈឺចាប់ដូចជាស្រ្តីដែលរៀបនិងសំរាលកូនខ9-16)
A.
អ៊ីសា្រអែលបានសន្សំអំពើបាបរបស់ពួកគេ នោះគេនឹងត្រូវឈឺចាប់(9-14)
នៅក្នុងខ(9-11) បាននិយាយអំពី គោលបំណងដើមរបស់អ៊ីស្រាអែល ដែលចង់មាន ស្តេច ដែលគ្រាន់តែជាមនុស្ស
ដើម្បីគ្រងរាជ្យលើពួកគេនៅសម័យនោះ តែការនោះប្រៀបដូចជា គេបាន បដិសេធព្រះជាម្ចាស់ហើយ។ តែនៅពេលដែលស្តេចរបស់ពួកគេមិនអាចផ្តល់ឲ្យគេនៅស្ថេរភាព
និងភាពសន្តិសុខល្អនោះឡើយ ដូច្នេះគេបានចាប់ផ្តើមដឹងថា ស្តេចដែលគេបានរើសតាំងឡើង មិន អាចផ្តល់នូវសុវត្ថិភាពសំរាប់ពួកគេរហូតនោះទេ
វាដូចជាផ្ទុយចំពោះការគិតរបស់ពួកគេពីមុន។
ដូច្នេះ ទាំងរាជ្យវង្ស និងប្រជាជាតិរបស់អ៊ីស្រាអែល
និងត្រូវរលំរលាយជាក់ជាពិត(1សាំយូអែល10:9,12:13-15)។ នៅក្នងខ12
បាននិយាយអំពីពួកអ៊ីស្រាអែលបានសន្សំទុកដោយអំពើបាបរបស់គេអស់ជាយូរ
ឆ្នាំមកហើយ ព្រះជាម្ចាស់នឹងដាក់ទណ្ឌកម្មអំពើបាបរបស់គេ
ដោយធ្វើឲ្យធ្វើឲ្យជាតិសាសន៍របស់គេត្រូវជួបភាពហិនវិនាស(ហូសេ7:2)«គេក៏មិនពិចារណាក្នុងចិត្តថា
អញនឹកចាំអស់ទាំងអំពើអាក្រក់របស់គេនោះទេ ឥឡូវនេះ
អំពើរបស់គេបានឡោមព័ទ្ធគេហើយ ក៏នៅចំពោះមុខអញផង»។
នៅក្នុង ខ13« គេនឹងកើតមានសេចក្ដីឈឺចាប់
ដូចជាស្រីកំពុងឈឺនឹងសំរាលកូន គេជាកូនដែលអាប់ឥតប្រាជ្ញា
ដ្បិតដល់កំណត់ហើយ នោះមិនគួរឲ្យនៅជាយូរក្នុងទីសំរាលកូនឡើយ» យើងដឹងហើយថា នៅពេលអាដាំ
និងនាងអេវ៉ាបានមិនស្តាប់បង្គាប់ព្រះជាម្ចាស់ នោះព្រះអង្គបានដាក់បណ្តាសាឲ្យថា
នៅពេលដែលនាងមានផ្ទៃពោះ នោះនាងនឹងបង្កើតកូនដោយការឈឺចាប់ជាទីបំផុត(លោកុប្បត្តិ3:16)។ ចឹងយើងឃើញថា ស្រ្តីដែលសម្រាលកូនដោយការឈឺចាប់ ដំបូងគឺមកពីនាងអេវ៉ាដែលមិនបានស្តាប់
បង្គាប់ដល់ព្រះជាម្ចាស់។
តែនៅក្នុងខ13 បានប្រាប់ថា
អ៊ីស្រាអែលប្រៀបបានទៅនឹងទារកនៅក្នុងផ្ទៃ ម្តាយដែលដល់កំណត់ត្រូវកើតហើយ
បែរកើតចេញមិនរួច ដែលពួកនឹងស្ថិតនៅ ក្នុងស្ថានភាពមួយ ដែលអស់សង្ឃឹម ហើយត្រូវបាត់បង់ជីវិតនៅក្នងស្ថានភាពនោះ ដោយព្រះអង្គនឹងប្រើសាសន៍ដទៃមកទាស់នឹងគេ
ជាសាសន៍ដែលឃោឃៅ មិនរាប់អានប្រាក់ ឬមាស ហើយមិនមានចិត្តរីករាយ
ហើយធ្នូរបស់សាសន៍នោះនឹងផ្តួលអ៊ីស្រាអែលឲ្យអស់រលីងទៅ ហើយ គេនឹងឥតមានមេត្ដាចំពោះផលកើតពីផ្ទៃឡើយ
ភ្នែកគេមិនចេះប្រណីដល់ពួកក្មេងៗដែរ (អេសាយ13:8)(មីកា4:9-10)។
ចឹងបានន័យថា ពួកសាសន៍ដទៃនឹងសំលាប់រំកៀល ដោយគ្មានចិត្តអាណិតអាសូរដល់អ្នកណាមួយឡើយ។
ហើយការនោះពិតជាធ្វើឲ្យអ៊ីស្រាអែលរងការឈឺចាប់ និងទទួលបាននៅភាពព្រៃផ្សៃខ្លាំងបំផុត
គ្មាននរណាមួយអាចជួយសង្គ្រោះគេបានឡើយ ដោយសារតែចិតរឹងរូសរបស់ពួកគេ
ចំពោះព្រះជាម្ចាស់។ យើងដឹងថា ស្ត្រីដែលសំរាលកូន ពិតជាមានការឈឺចាប់ខ្លាំងណាស់ ហើយប្រសិនជាម្តាយ
នោះខ្សាយ ហើយកើតកូនអត់ចេញទៀត នោះអាចធ្វើស្លាប់ទាំងម្តាយទាំងកូនមែន។ ដូចគា្ន អ៊ីស្រាអែលនឹងត្រូវរង
ទុក្ខវេទនាជាប្រាកដ ដោយសារតែព្រះបានជំនុំជំរះពួកគេ ពីព្រោះតែ គេមិនព្រមវិលមកឯព្រះអង្គវិញ។
នៅខ14
បានប្រាប់ថាព្រះជាម្ចាស់ថា
នឹងរំដោះគេ គឺមានន័យថា ជាសេចក្តីសន្យា និងជាក្តីសង្ឃឹមមួយថា នឹងលោះគេចេញពីសេចក្តីស្លាប់
ប្រសិនជាគេលន់តួបាប ហើយវិលមកឯទ្រង់វិញ។ មានទៀតយើងឃើញពាក្យថា ឱសេចក្តីស្លាប់អើយ
នៅឯណា នៅត្រង់ចំណុចនេះ គឺសំដៅទៅលើការស្លាប់របស់ជាតិសាសន៍មួយ ដែលបានពន្យល់នៅខ1ស្រាប់ គឺពួកគេនឹងត្រូវស្លាប់ដោយសារ ពី ដំណើរព្រះបាល គឺសារតែគេបានថ្វាយបង្គំព្រះបាល
និងបានដំកើងខ្លួនឡើង។ មួយទៀតយើងឃើញ ពាក្យថា ស្ថានឃុំព្រលឹងមនុស្សស្លាប់នៅក្នុងភាសាដើមមានន័យថា
ផ្នូរខ្មោច។
ផ្នូរនោះជាកន្លែងដែលជាកន្លែងដែលមនុស្សស្លាប់ទៅ។
ពីព្រោះនៅក្នុងព្រះគម្ពីរ(លោកុប្បត្តិ37:32) ដែលបាននិយាយពីលោក យ៉ាកុប
នៅពេលដែលកូនប្រុសបងរបស់គាត់ប្រាប់ថា យ៉ូសែបត្រូវសត្វសាហាវហែកស៊ីបាត់ហើយ នោះយ៉ាកុប ក៍បានហែកអាវ កាន់ទុក្ខ
កូនប្រុសស្រីខំជួយកាន់ទុក្ខគាត់ដែរ តែគាត់មិនព្រម ហើយនិយាយ គាត់នឹងចុះទៅរកយ៉ូសែបនៅក្នុងស្ថានឃុំព្រឹលឹងមនុស្សស្លាប់ឥឡូវ
ហើយគាត់ក៍យំហើយកាន់ទុក្ខផង។
មានន័យថា យ៉ាកុបចង់ស្លាប់ទៅតាមកូនរបស់គាត់ដែរ។ ដូចគ្នានៅទីនេះលោកហូសេបាននិយាយ
នៅនៅត្រង់កន្លែងនេះថា អ៊ីស្រាអែលគ្មានសង្ឃឹមថា នឹងរួចខ្លួនឡើយ។ ខគម្ពីរនេះគឺនិយាយអំពី
ការជំនុំ ជំរះ។
ផ្ទុយទៅវិញ
បើសិនជាពួកគេគ្រប់គ្នាបានលន់តួបាប ហើយចូលទៅចំពោះព្រះអង្គដោយសារភាពបាបរបស់ពួកគេ
ដោយការអំពាវនាវទៅប្រជាម្ចាស់
នោះពួកគេនឹងមានសង្ឃឹមរួចពីសេចក្តីក្រោធរបស់ព្រះជាម្ចាស់វិញ
ប៉ុន្តែពួកគេមានចិត្តរឹងទទឹងណាស់ គេមិនបានប្រែចិត្តលន់តួបាបទៅចំពោះព្រះអង្គនោះទេ
គេបែរជាព្រងើយកន្តើយទៅវិញ។ ហេតុនេះហើយព្រះជាម្ចាស់នឹងបិទភ្នែករបស់ទ្រង់ទៅនឹងអ្វីដែលនឹងកើតឡើងចំពោះជនជាតិអ៊ីស្រាអែល ព្រះអង្គមិនដឹងមិនលឺ និងភាពវេទនារបស់អ៊ីស្រាអែលទៀតឡើយ។
ហូសេបានប្រាប់ថា ព្រះនឹងដាក់ទោសជនជាតិអ៊ីស្រាអែលជាប្រាកដ។ គឺប្រៀបដូចជា ព្រះជាម្ចាស់បានបិទទ្វារទូកលោកណូអេហើយបំផ្លាញអ្នកដែលមិនព្រមស្តាប់បង្គាប់តាមលោកណូអេ
ដោយសារទឹកជំនន់ដែរ ហើយដែលមិនបានជឿលើ ព្រះពិតយ៉ាងដូច្នេះដែរ(លោកុប្បត្តិ6,7:16)។
B. ភាពហិនវិនាសលើទ្រព្យសម្បត្តិដ៍មានតំឡៃរបស់ពួកគេ (ខ15-16)
នៅខ15
យើងឃើញពាក្យ១ទៀតថា កើតផលជាបរិបូរគឺជាការលេងពាក្យចំពោះអត្ថន័យរបស់ពាក្យ អេប្រាអិមដែលមានន័យថា កើតផលជាបរិបូរហ្នឹងឯង។ តែប្រហែលជាចង់សំដៅទីលើ
ផលដំណាំល្អ និងទឹកដែលមានគ្រប់គ្រាន់ឥតខ្វះ។ ហើយនឹងមានខ្យល់ពីទិសខាងកើតដែលនាំមកនូវភាពរាំងស្ងួត(យេរេមា4:11,13:24,18:17) គឺមានន័យថា ជាខ្យល់នៃសេចក្តីភូតភរ
និងសេចក្តីឆរបោករបស់អេប្រាអិមនោះឯង (ហូសេ12:1)។
ពាក្យខ្យលពីទិសខាងកើត គឺជាពាក្យប្រៀបប្រដូចទៅនឹងពួក ចក្រភពអាសើរ
ដែលជាឧបករណ៍របស់ព្រះអម្ចាស់ប្រើដើម្បីបំផ្លាញអ៊ីសា្រអែល(អេសាយ10:5)។ ចក្រភពអាសើរបានឈ្លានពាន ហើយនិង បំផ្លាញពួកគេយ៉ាងសាហាវបំផុតហើយពួកគេនឹងត្រូវនិរទេសទៅបាប៊ីឡូនទាំងអស់
ហើយត្រូវរងទុក្ខវេទនាអស់កាលជាយូរ។
នៅក្នុងខ16 មានន័យថា អំពើអាក្រក់របស់សាម៉ារីបានលេចចេញមកដោយសេចក្តីកំភូត(ហូសេ7:1)។ ព្រះអង្គនឹងជំនុំជំរះក្រុងសាម៉ារីផងដែរ ព្រះអង្គនឹងប្រើ ពួកកងទ័ពពួកអាសើរនឹងចូលលុកលុយ
កាប់ សំឡាប់អ៊ីស្រាអែលគ្មានមេត្តា
យ៉ាងសាហាវឃោរឃៅ ដូចជាខ្យល់កៅ្តពីសមុទ្រខ្សាច់បក់មកបំផ្លាញស្រុកស្រែចំការយ៉ាងដូច្នេះដែរ។ យើងដឹងថា ក្រុងសាម៉ារីជាទីក្រុងសំខាន់របស់អ៊ីស្រាអែល។
វាជាកន្លែងដែលលោកហូសេរស់នៅ និងព្រមទាំងជាកន្លែងដែលស្តេចគង់នៅទីនោះ ផងដែរ។ នេះជាមូលហេតុស្រុកអាស្ស៊ីរីចង់វាយប្រហារវា។
ពួកគេនឹងបង្ហាញពីការគ្មានសេចក្ដីមេត្ដាករុណាចំពោះអ៊ីស្រាអែលបន្តិចសោះឡើយ។ ពង្សាវតារក្សត្រទី
2 15:16 អេម៉ុស 1:13 មាននិងខគម្ពីរផ្សេងទៀតដែលបង្ហាញពីរបៀបដែលកងទ័ពវាយប្រហារ។
ពួកគេបានប្រព្រឹត្តអំពើព្រៃផ្សៃចំពោះទារក និងស្រ្តីដែលមានកូនខ្ចី និងកុមារផងដែរ។ ការឈឺចាប់នៃជនជាតិអ៊ីស្រាអែលគឺចាប់ផ្តើមហើយ។
សេចក្តីបញ្ចាប់
សរុបសេចក្តីមក នៅក្នុងព្រះគម្ពីរហូសេ១៣នេះបាននិយាយអំពី ព្រះជាម្ចាស់ជំនុំជំរះពួកអ៊ីស្រាអែលដូចជាសត្វសាហាវដែលលបលួច
និង ហែកស៊ីគេយ៉ាងឃោរឃៅ
ដោយគ្មានចិត្តមេត្តាចំពោះពួកគេ សោះឡើយ ដោយសារតែភាពមិនស្មោះត្រង់របស់អ៊ីស្រាអែលម្តងហើយម្តងទៀត
ទៅចំពោះព្រះដែលតែងជួយសង្គ្រោះគេ។
ដូច្នេះពួកគេនិងត្រូវវិនាសពិត ហើយត្រូវនៅក្តីវេទនា
មានការឈឺចាប់ខ្លោផ្សារជាទីបំផុត គ្មានព្រះឯណាអាចជួយសង្គ្រោះពួកគេបានឡើយ ដោយសារតែ លទ្ធផលនៃ
ការភ្លេចព្រះជាម្ចាស់ ហើយទៅកំផិត ដោយការបែរទៅគោរពដល់រូបកូនគោ និងការថ្វាយយញ្ញបូជា ដល់កូនគោលនោះ
។ ដូច្នេះអ៊ីស្រាអែលនឹងត្រូវធ្លាក់ក្នុងកំណ្តាប់ដៃរបស់ពូកអាសើរជាពិត
ដោយសារតែព្រះជាម្ចាស់នឹងប្រើពួកអាសើរមកវាយបំផ្លាញពួកគេយ៉ាងសាហាវ។
ទេវសាស្រ្ត
- ព្រះជាម្ចាស់ : ព្រះអង្គទ្រង់ស្អប់អំពើបាប។ ព្រះអង្គជំនុំជំរះចំពោះរាស្រ្តអ៊ីស្រាអែល ដោយសារតែ អ៊ីស្រាអែលបានភ្លេចព្រះជាម្ចាស់ ហើយទៅគោរពព្រះបាល ឬកូនគោនោះ។ ព្រះអង្គពិតជាមិន ចង់ឲ្យរាស្រ្តរបស់ទ្រង់មានព្រះឯណាទៀត ក្រៅពីទ្រង់ឡើយ។ ព្រះអង្គចង់ឲ្យគេស្មោះត្រង់និង ទ្រង់ ហើយវិលមករកព្រះអង្គវិញ។
- ព្រះគ្រីស្ទ: ទោះបីពួកអ៊ីស្រាអែលមិនស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ ហើយរឹងទទឹងទាស់ប្រឆាំងនិងព្រះ ហឬទ័យរបស់ព្រះជាម្ចាស់ តែយើងឃើញមានម្នាក់ដែលជាគំរូនៃការស្តាប់បង្គាបដល់ព្រះវរបិតាទ្រង់ រហូត ហើយទ្រង់មិនដែលធ្វើអ្វីតាមតែព្រះទ័យទ្រង់ឡើយ គឺធ្វើតាមបង្គាប់របស់ព្រះវរបិតាទ្រង់វិញ នោះគឺជា ព្រះយេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្រានៃព្រះនោះឯង(យ៉ូហាន12:49)។ ព្រះអង្គជាព្រះសង្គ្រោះ ហើយព្រះអង្គមិនដែលធ្វើបាបទាស់នឹងព្រះហឬទ័យរបស់ព្រះវរបិតាទ្រង់ឡើយ។ ព្រះអង្គទ្រង់ស្មោះត្រង់ ទ្រង់មិនដែលប្រួលបែ្រដូចជាអ៊ីស្រាអែលឡើយ។ ទ្រង់ក៍បានបង្រៀនយើងរាល់គ្នាចេះបន្ទាប់ខ្លួន ស្មោះត្រង់ចំពោះព្រះជាម្ចាស់ មិនកុហសបោកប្រាស់ មិនលោភចង់បានរបស់គេ ឡើយ តែត្រូវសេចក្តីស្រឡាញ់ដល់ព្រះអស់ពីចិត្ត ពីគំនិត និងពីព្រលឹង និងស្រឡាញ់អ្នកជិតខាងឲ្យដូចជាខ្លួនឯងវិញ(ម៉ាថាយ22:37,39)។
- មនុស្ស :
យើងឃើញថា មនុស្សមានពេញដោយអំពើបាប
តែងតែទាស់ប្រឆាំង និងព្រះជាម្ចាស់។ ពួកគេតែងតែទុកចិត្តលើ
មនុស្សជាជាងទុកចិត្តលើព្រះជាម្ចាស់ ហើយចិត្តអួតបំប៉ោងឡើង
ហើយតែងតែធ្វើអ្វីតាមតែចិត្តរបស់ខ្លួនចង់ធ្វើ។
ហើយមិនដែលកោចខ្លាចដល់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនស្មោះត្រង់ តែងតែប្រួលប្រែរហូតនិងព្រះជាម្ចាស់
ហើយតែងតែមានចិត្តពីរផង។
ចំណុចអនុវត្តន៍
·
យើងជាមនុស្សមានបាប
ដែលទទួលការប្រោះលោះមកពីព្រះ ហើយ រួចពីការជំនុំជំរះមកពីព្រះជាម្ចាស់ដោយព្រះគុណទ្រង់
ដូច្នេះយើងមិនត្រូវធ្វើដូចជាអ៊ីស្រាអែលធ្វើនោះទេ។
·
ក្នុងព្រះគម្ពីរ1កូរិនថូស11:32បានប្រាប់ថា«តែកាលណាយើងរាល់គ្នាត្រូវជាប់ជំនុំជំរះ នោះព្រះអម្ចាស់ទ្រង់វាយផ្ចាលយើងវិញ
ដើម្បីកុំឲ្យយើងជាប់ទោសជាមួយនឹងលោកីយឡើយ» ដូច្នេះហើយព្រះអង្គជំនុំជំរះយើង
វាយផ្ចាលយើងនៅពេលយើងធ ្វើខុស
ដើម្បីឲ្យយើងបានក្លាយជារាស្រ្តដែលល្អ
ដូច្នេះយើងត្រូវតែស្តាប់បង្គាប់ដល់ព្រះជាម្ចាស និងចៀសចេញពី
ភាពមិនស្មោះត្រង់ចំពោះព្រះ និងអ្នកដទៃ។
o
សូមឲ្យយើងមានចិត្តដែលស្វែងរកព្រះអង្គដោយអស់ពីចិត្តដោយការអំពាវនាវករកទ្រង់
គ្រប់ទាំងកាលះទេសះណាទាំងអស់ ដើម្បីកុំឲ្យយើងបានវង្វេងចេញពីសេចក្តីបង្គាប់របស់ ទ្រង់ឡើយ(ទំនុកដំកើង119:10)។
o
មួយវិញទៀត យើងដឹងថា
ជីវិតរបស់យើងរាល់ថ្ងៃប្រៀបដូចជាអ៊ីស្រាអែលដែរ តែងតែធ្វើ បាបទាស់ប្រឆាំងនឹងបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់
តែនៅពេលយើងដឹងខ្លួនថា ធ្វើខុស នោះសូមឲ្យបានលន់តួបាប ហើយបានសារភាពអស់ទាំងអំពើបាបយើងទៅចំពោះ
ព្រះអង្គ ហើយសូមឲ្យព្រះអង្គបានអត់ទោសបាបរបស់យើង
សូមទ្រង់បានលាងជម្រះអំពើបាបរបស់យើង ហើយបានបំផ្លាស់យើងក្លាយទៅជាមនុស្សថ្មី
ដែលបានប្រែចិត្តចេញពីអំពើបាប ហើយ ឈប់ប្រព្រឹត្តនៅអំពើបាបដែលទាល់ប្រឆាំងនឹងព្រះហឬទ័យទ្រង់ទៀត (1យ៉ូហាន1:9)«បើយើងលន់តួបាបវិញ
នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត
ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង
ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង»
ឯកសារយោង
o
WWW. Hosea Commentary easy
bible
o
Study Bible Dictionary khmer នៅទំព័ទី២១៨
o
Holy Bible English standard
version (Hosea)
o
ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សាសញ្ញាចាស់
និងសញ្ញាថ្មី បោះពុម្ពដោយសម្ពន្ធ័ព្រះគម្ពីរ ២០១៣, ក្នុងកណ្ឌហូសេ១៣
o
សៀវភៅស្ពានចំលងហូសេទំព័រ១៧
និពន្ធដោយលោក ដន ហ្វីលេមីង
0 Comments