សេចក្ដីផ្ដើម
មានសត្វស្រមោចពីរក្រុម
គឺស្រមោចខ្មៅនិងស្រមោចក្រហម
ហើយជារៀងរាល់ថ្ងៃស្រមោចក្រហមតែងតែខំព្រឹងកសាងសំបុក្ររបស់ខ្លួន យ៉ាងលំបាកលំបិនមែនទែន
ទោះជាមានខ្យល់ភ្ជុះ
ភ្លៀងលាយសំឡេងរន្ទះយ៉ាងខ្លាំងយ៉ាងណាក៏ពួកគេខំព្រឹងសហការណ៍គ្នា លើកទឹកចិត្តគ្នាទៅវិញទៅមក
ដើម្បីសម្រេចជោគជ័យក្រោមការសាមគ្គីភាពគ្នា។ ពេលនោះស្រមោចខ្មៅនិយាយាទៅស្រមោចក្រហមថា
យើងជាស្រមោចដូចគ្នា ហើយយើងរស់នៅពឹងលើសំបុក្រដូចគ្នា ហើយខាងស្រមោចខ្មៅខ្ញុំមានគ្នាច្រើនដែរ
អញ្ចឹងពួកខ្ញុំសូមចូលរួមជួយសាងសំបុក្រ យើងរស់នៅជាមួយគ្នា។ តែស្រមោចក្រហមនិយាយថាអត់កើតទេ
យើងមិនអាចអោយអ្នកជួយសាងសំបុក្រជាមួយយើងបានទេ ពីព្រោះការស់នៅរបស់យើងមិនដូចគ្នា
ដ្បិតយើងជាស្រមោចដូចគ្នាមែន មើលនគ្នាពួកបងជាអ្នករត់លឿន ហើយពួកខ្ញុំរត់យឺតៗ ហើយជាពិសេសទៅទៀតនោះយើងមានចរឹតលក្ខណៈ
ទ្រង់ទ្រាយខុសគ្នា យើងមិនអាចយកក្បាលដំរីទៅដាក់លើខ្លួនសេះបានទេ
បើដូច្នេះយើងប្រាកដជាដើរៗទៅ ធ្លាក់ទឹកអូ ឬដើរបុកដើមឈើទាក់វល្លដួលថ្កាប់មុខពិបាកងើបឡើងណាស់
ព្រោះក្បាលដំរីវាធំពេកហើយខ្លួនសេះនោះវាតូច
និយាយអោយខ្លីទៅយើងពិតជាមិនអាចរស់នៅជាមួយគ្នាបានទេ។
នៅពេលដែលស្រមោចខ្មៅឭបែបនេះក៏ខឹងជាខ្លាំង ហើយចាប់ផ្ដើមនិយាយអាក្រក់ពីស្រមោចក្រហម
ប្រាប់ដល់អង្រ្កង់ និង ខ្នយ ថាពួកស្រមោចក្រហម
ជាពួកដែលគិតតែពីខ្លួនឯង នៅពេលគេសាងសំបុក្របានសម្រេចគេនឹង
ហាមមិនអោយយើងទាំងអស់គ្នាទៅផឹកទឹកនៅបឹងទៀតទេ មិនថាខ្នយ
ឬអង្រ្កង់ក៏ដោយអោយតែទៅក្បែបឹង ស្រមោចក្រហមនឹងវាយ ដោយមិនញញើតឡើយ។
ដំណឹងនេះបានធ្វើអោយអង្រ្កង់ និង ខ្នយខឹងជាខ្លាំង
ហើយបានទៅសំបុក្រស្រមោចក្រហមដើម្បីហាមឃាត់ការសាងសង់។
តែទោះបីជាយ៉ាងណាក៏ដោយក៏ស្រមោចក្រហម នៅតែរកវិធីសាស្ត្រសាងសង់សំបុក្រខ្លួនទាល់តែបាន
ទោះបីជាមានឧបគ្គសរាប់លាន ជំពូកក៏ដោយ ក៏ជំហរនឹងការប្តេជ្ញាចិត្តគេនៅតែមានជានិច្ច
ដោយមិនទទួលជំនួយពីស្រមោចខ្មៅឡើយ។
រឿងខាងលើនេះក៏ស្រដៀងទៅបញ្ហានៅក្នុងព្រះគម្ពីរដែលនិយាយពីរាស្ត្រព្រះអង្គ
គឺសុខចិត្តមានបញ្ហាជាមួយជំនឿដទៃ ដើម្បីការពារជំនឿដ៏ត្រឹមត្រូវរបស់ពួកគេ ជាជាងអោយពួកសាសន៍ដទៃនាំគេធ្លាក់ទៅក្នុងសេចក្ដីវិនាសទាំងអស់គ្នា
ដូចជាយើងបានឃើញជំនឿដ៏ពិត របស់ពួកយូដាដែលមិនរួបរួមដាច់ខាតជាមួយសាសន៍ដទៃ ដូចជានៅកណ្ឌគម្ពីរ អែសរ៉ា ៤:១-១៥។
តើនៅអែសរ៉ា
៤:១-១៥ បានបង្ហាញពីជំនឿដ៏ពិតរបស់ពួកយូដាយ៉ាងដូចម្ដេចខ្លះ?
តើពួកយូដាខ្លាចឧបសគ្គ
ហើយបាត់ជំនឿដ៏ស្មោះសឈប់សង់ព្រះវិហារឬ?
II.
ការសង្ខេបបទគម្ពីរ
នៅក្នុងកណ្ឌអែសរ៉ា ជំពូក៤:១-២២ នេះបាននិយាយពួកយូដានិងបេនយ៉ាមីនចាប់ផ្ដើមសាងសងព្រះវិហារឡើងវិញ
ជាកន្លែងថ្វាយបង្គំព្រះយេហូវ៉ា តែពួកសាសន៍ដទៃគេចង់ចូលរួមដែលសង់ជាមួយដែល
តែពួកអ៊ីស្រាអែលមិនព្រមអនុញ្ញាតអោយ ហើយសាងសង់នេះគឺមានការយល់ព្រមពីស្ដេចស៊ីរូសហើយ។
ការនោះបានធ្វើអោយពួកសាសន៍ដទៃគេរកវិធីបង្អាក់ពួកយូដា មិនអោយសាងសង់
ទាំងជួលពួកមានប្រាជ្ញាអោយពន្យាពេលការសាងសង់ រហូតចាំទាល់តែស្ដេចស៊ីរូសសុគតទើបគេបានសរសេសំបុត្រអុចអាលដល់ស្ដេចអើថាស៊ើកសេស
ថាបើពេលដែលពួកអ៊ីស្រាអែលសាងសង់ក្រុងរួចគេនឹង
បាសបោលនិងស្ដេច គេលែងថ្វាយសារអាករទៀត ព្រោះពីមុនធ្លាប់មានការនេះកើតឡើងហើយ
ដូច្នេះហើយបានស្ដេចបញ្ជាអោយបញ្ឈប់អោយមានការសាងសង់តទៅទៀត ដោយស្ដាប់តាមពួកសាសន៍ដទៃ។
III.
រចនាសម្ព័ន្ធ
១.
សំនមពរនិងការបដិសេធន៍ (១-៣)
a.សំនមពររបស់ខ្មាំងសត្រូវ (១-២)
b. ពួកយូដាបដិសេធន៍សំនមពរ (៣)
២.
យុទ្ធសាស្ត្រពន្យាពេលរបស់ខ្មាំងសត្រូវ (៤-៦)
៣. សំបុត្រអុចអាលបានផ្ញើទៅដល់ស្ដេច (៧-១៦)
៤.
អើថាស៊ើកសេសបញ្ជាឲ្យបញ្ឈប់ការសាង់សងព្រះវិហារ (១៧-២២)
បើយើងមើលពីសាច់រឿងដំបូងនៃពួកអ៊ីស្រាអែល
ពេលនេះគឺពួកគេត្រូវបានត្រលប់មកពី ធ្វើជាទាសករនៅបាបីឡូន ដែលស្ដេចនេប៊ូក្នេសាបានវាយលុក
ទាំងបំផ្លាញព្រះវិហារហើយយកមាសប្រាក់ទៅជាមួយផង។ តែបន្ទាប់មកស្ដេចស៊ីរូសឡើងគ្រងរាជ្យនោះ
ទ្រង់បានដោះលែងពួកអ៊ីស្រាអែលមកស្រុកកំណើតវិញ ព្រមទាំងអោយស្អាងព្រះវិហារឡើងវិញ
ដោយយកមាសទាំងប៉ុន្មានដែលនេប៊ូក្នេសាយកនោះ ត្រលប់មកវិញដែរ (អែសរ៉ា ៥:១២-១៧)។
IV.
ការកាត់ស្រាយ
១.
សំនមពរនិងការបដិសេធន៍ (១-៣)
a.សំនមពររបស់ខ្មាំងសត្រូវ
(១-២)
ខ១ នៅកន្លែងនេះអ្នកនិពន្ធបានបង្ហាញពីពួកខ្មាំងសត្រូវរបស់ពួកយូដា
និងបេនយ៉ាមីន គឺជាសាសន៍សាម៉ារី ដែលជាសាសន៍មួយដែលរស់នៅលាយឡំជាមួយសាសន៍ដទៃ
ហើយយកប្ដីប្រពន្ធជាសាសន៍ដទៃ ដែលការនោះបាននាំពួកគេទៅគោរពថ្វាយបង្គំរូបព្រះផ្សេងៗ
ក្រៅពីព្រះយេហូវ៉ា។ ពួកយូដា និងបេនយ៉ាមីន គឺគ្មានទំនាក់ទំងជាមួយពួកសាសន៍ដទៃនេះទេ
ដោយគិតថាពួកសាសន៍សាម៉ារីជាអ្នកមិនបរិសុទ្ធ សូម្បីតែនៅសម័យព្រះយេស៊ូវគ្រីស្ទ
ក៏នៅតែមានការប្រកាន់ ពីទំនាក់ទំនងរវាងសាសន៍យ៉ូដា និងសាសន៍សាម៉ារីដែរ
ខណៈពេលទ្រង់សន្ទនាជាមួយស្តី្រសាសន៍សាម៉ារី (យ៉ូហាន៤:៩)។ ហើយពួកសាម៉ារីបានឭពីដំណឹងដែលពួកយូដា
និងបេនយ៉ាមីន បានត្រលប់មកពីធ្វើជាទាសករគេ ហើយឥឡួវពួកគេកំពង់តែនាំគ្នាសងព្រះវិហារ
ថ្វាយព្រះយេហូវ៉ា នេះគឺជាការបង្ហាញពីទឹកចិត្តរបស់អ៊ីស្រាអែល
ដែលចង់ស្ដានូវទំនាក់ទំនងជាមួយព្រះ ក៏ដូចជាស្ដានូវប្រព័ន្ធសាសន៍ឡើងវិញ។
ហើយនៅខ២ នៅពេលដែលសាសន៍សាម៉ារីគេដឹងពីដំណើរសាងសង់ព្រះវិហារថ្មីនេះ
នោះគេក៏មានចិត្តថាចង់ចូលរួមសាងសង់ជាមួយដែរ ហើយពួកគេបានសូមដល់សូរ៉ូបាបិល
និងពួកអ្នកដែលជាកំពូលនៅកុលសម្ព័ន្ធ ក៏បានរៃរ៉ាប់ប្រាប់ពីដំណើរខ្លួន ថាពួកយើងក៏ជាអ្នកដែលស្វែងរកព្រះដែរ
គឺមានន័យថាជាពួកអ្នកដែលថ្វាយបង្គំដល់ព្រះយេហូវ៉ាដែរ ទាំងថ្វាយដង្វាយយញ្ញាបូជា ដល់ ព្រះយេហូវ៉ានេះជាយូមកហើយ
តាំងពីស្ដេចអេសារ ហាដោនមកម្លេះ(អេសារ ហាដោនវាយឈ្នះ សាម៉ារី)។ នៅកន្លែងនេះស្ដេចអេសារ ហាដោន ជាស្ដេចស្រុកអាសស៊ើ គឺមានគោលនយោបាយ
បើវាយស្រុកណាឈ្នះគេនិង យកមនុស្សនៅស្រុកនេះទៅរស់នៅកន្លែងផ្សេងៗ
ហើយកន្លែងនោះគឺជាប្រភពនៃការថ្វាយបង្គំព្រះដទៃ (២ពង្សាវតាក្សត្រ ១៧:២៤-៤១)។
យើងឃើញទៀតថាពួកសាសន៍ដទៃនេះគេដូចជាមិនចង់អោយពួកយូដា
រស់នៅក្នុងស្រុកយូដាសារជាថ្មីទេ។ ហើយគេធ្វើដូចជាលេសសុំជួយសាសងសង់ព្រះវិហារ
តែពួកគេជាអ្នកគោរពព្រះដទៃ ហើយពួកគេចង់លើកទឹកចិត្តអោយពួក យូដាថ្វាយបង្គំរូបព្រះដទៃដែរ។
b. ពួកយូដាបដិសេធន៍សំនមពរ (៣)
ហើយពួក នៅខ៣ យើងឃើញថាសំនមពររបស់សាសន៍សាម៉ារីគឺត្រូវបានសូរ៉ូបាបិល
និងពួកកំពូលលើវង្សអ៊ីស្រាអែលបដិសេធន៍ទាំងស្រុង ដោយបញ្ចាក់ថាការស្អាងព្រះវិហារនេះ
មិនមែនជាការងាររបស់ពួកសាម៉ារីទេ (ព្រោះពួកយូដាដឹងច្បាស់ថាសាសន៍នេះគេគោរពព្រះដទៃ
ទឹកចិត្តចង់ជួយរបស់ពួកគេ នោះមិនស្មោះត្រង់ទេ) តែនេះវាជាកិច្ចការរបស់ពួកអ៊ីស្រាអែលតែមួយគត់
ហើយ សូម្បីតែស៊ីរូស
ជាស្ដេចពើស៊ីក៏បានអនុញ្ញាត អោយយើងហើយដែល
ដូច្នេះ ពួកសាម៉ារីមិនមានសិទ្ធដាច់ខាត់ក្នុងចំណែកសាងសង់ព្រះវិហារនេះ។
ត្រង់ចំនុចនេះយើងឃើញពីជំហរនៃសេចក្ដីជំនឿរឹងមាំរបស់ពួកអ៊ីស្រាអែល
គឺពួកគេបែងចែងជំនឿយ៉ាងច្បាស់លាស់ រវាងស និង ខ្មៅ ពួកគេមិនបានច្របាច់សាសន៍សាសនាបញ្ចូលគ្នាជាមួយពួកសាម៉ារីទេ
ពីព្រោះសាសន៍ដទៃនេះគេជឿលើរូបព្រះជាច្រើន
ហើយក្នុងព្រះទាំងនោះគេក៏ជឿលើព្រះយេហូវ៉ាដែរ បើសិនជាអ៊ីស្រាអែលរួបរួមជាមួយសាម៉ារី
ពួកគេប្រាកដជាវង្វេងជាមួយសាសន៍សាម៉ារីដែល
ប្រហែលជាពួកសាម៉ារីអាចយករូបព្រះខ្លះដាក់ក្នុងព្រះវិហារ ជំនឿលើរូបព្រះថាជាព្រះយេហូវ៉ា
គេអាចចូលមកថ្វាយបង្គំក្នុងព្រះវិហារជាលក្ខណៈបែបសាសន៍ដទៃ ចរឹត
លក្ខណៈរស់នៅបែបសេរីហួសហេតុ ប្រព័ន្ធពិធីបុណ្យផ្សេងៗគឺអត់ស៊ីគ្នា។ លើសពីនេះទៀតពួកសាសន៍ដទៃនេះ
មិនត្រឹមតែរារាំងពួកយូដាប៉ុណ្ណោះទេ តែគេក៏រារាំងគម្រោងផែនការណ៍ព្រះដែរ
ហើយអ្នកដែលតែងប្រឆាំងនិងព្រះនោះគឺជាអារក្សសាតាំង (លោកុប្បត្តិ ៣:១-៨,ម៉ាថាយ ៤:១-១១) ដែលវាចង់អូសទាយមិនថាមនុស្សឬព្រះអោយចុះចូលនិងវា
គោរពវា។ ដូច្នេះតើយើងគួរអនុញ្ញាត្តអោយលោកសង្ឃមកទេសនា ឬខាងមហាម័ត
មកអធិប្បាយក្នុងពួកជំនុំយើងនេះទេ? បើដូច្នេះមែនពួកជំនុំយើងពិតជាវង្វេងហើយមិនដឹងថាជឿអ្វីអោយប្រាកដ។
២.
យុទ្ធសាស្ត្រពន្យាពេលរបស់ខ្មាំងសត្រូវ (ខ៤-៦)
តើពួកសាម៉ារីមានយុទ្ធសាស្ត្រយ៉ាងណា ដើម្បីបង្អើលបង្អាក់ពួកយូដាសាងសង់ព្រះវិហារ?
នៅខ៤
យើងឃើញថាពួកសាសន៍ដទៃគេចាប់ផ្ដើមរកវិធីផ្សេងៗ
ដើម្បីអោយពួកអ៊ីស្រាអែលគេពិបាកក្នុងការសាងសង់ព្រះវិហារ គឺគេបង្អើលបង្អាក់
គេធ្វើអោយពួកអ៊ីស្រាអែលភ័យរន្ធត ដោយអត់មានអារម្មណ៍មូលក្នុងការសាងសង់ ហើយធ្វើអោយការសាងសង់ព្រះវិហារយឺតជាមុន។
កន្លែងនេះគឺប្រៀបដូចជារោងចក្រមួយកំពង់តែបំពេញការងារ ហើយមានសំឡេងអើកងរំខាន់
សម្ដែងពីការមិនពេញចិត្ត ចង់តវ៉ា
ចង់ប្រឆាំងមិនចង់អោយរោងចក្រមួយនោះដំណើរការបានរលូតទេ ប្រហែលជាអារមណ៍ កម្មករនៅក្នុងរោងចក្រនេះភ័យខ្លាចខ្លាំង
ខ្លាចគេគប់ដំថ្មរត្រូវ ខ្លាចគេដុតរោងចក្រ ខ្លាចគេបោះគ្រាប់បែក ឬខ្លាចគេវាយ
ទាំងកម្មករ និងសម្ភារៈផ្សេងៗខ្ទិចខ្ទី ស្ថានភាពបែបនេះ តើទឹកចិត្ត
និងអារម្មណ៍កម្មករទៅជាបែបណា គឺគ្រប់ទាំងការងារដែលត្រូវបំពេញប្រាកដជាយឺត
ប្រាកដជាធ្លាក់ចុះពិតប្រាកដ។ ដូច្នេះហើយយើងឃើញថាចំនុចនេះគឺពួកយូដាគឺចាប់ផ្ដើមខ្សោយដៃ
ក្នុងការសាងសង់ព្រះវិហារ។ ហើយនៅខ៥-៦
យើងឃើញថាពួកសាសន៍ដទៃគេបានជួលអ្នកដែលមានប្រាជ្ញា ដើម្បីជួយបង្អាក់
ការសាងសងព្រះវិហាររបស់ពួកអ៊ីស្រាអែលថែមមួយកំរិតទៀត យើងឃើញថាអ្នកប្រាជ្ញា
គឺជាអ្នកដែលចេះ ហើយអ្នកត្រង់ចេះនេះ គឺចេះខាងការអាក្រក់
ជាការបង្អាក់របស់ពួកសាសន៍ដទៃ គឺបានសម្រេចមែនពេលនេះ គឺគេបានបង្អាក់រហូតទាល់តែ
ស្ដេចស៊ីរូស បានសុគត់ ហើយដារីយុសឡើងគ្រងរាជ្យម្ដង ។
យើងនឹកចាំពីសាច់រឿងមួយដែលបាឡាក់ ជួលបាឡាមអោយទៅដាក់បណ្ដាសា ដល់ពួកអ៊ីស្រាអែល
យើងឃើញថាអោយតែបានមាសប្រាក់ គេហ៊ានធ្វើការអាក្រក់អ្វីទាំងអស់
តែព្រះជាម្ចាស់បានប្ដូរបណ្ដាសារនោះទៅជាព្រះពរវិញ (ចោទិយកថា ២៣:៤-៥,នេហេមា ១៣:២)។ ហើនៅពេលដែលអ័ហាស៊ូរុស បានឡើងគ្រងរាជ្យ គឺនៅអំឡុងឆ្នាំ៤៨៦-៤៦៤ មុនគ.ស (អេសធើ១:១) នោះពួកសាសន៍ដទៃ
គេបានសរសេរសំបុត្របរិយ៉ាយ ថ្កោលទោសពីពួកយូដា និងអ្នកនៅក្រុងយេរូសាឡឹម។ មួយដំណាក់កាលទៅមួយដំណាក់កាលពួកអ៊ីស្រាអែល
កាន់តែរងទុក្ខនូវការបៀតបៀនខ្លាំងឡើងៗពីសំណាក់សាសន៍ដទៃ
ដោយព្រោះពួកគេចង់រក្សាសេចក្ដីជំនឿដ៏ពិតចំពោះព្រះយេហូវ៉ា។
៣. សំបុត្រអុចអាលបានផ្ញើទៅដល់ស្ដេច
(៧-១៥)
យើងឃើញថានៅខ៧-១១ អ្នកនិពន្ធបានបង្ហាញពីព្រះនាមស្ដេចពើស៊ី [1]គឺស្ដេចស៊ើកសេស នេះគឺស្ដេចបីអង្គមាននាមដូចៗគ្នា
ស៊ើកសេសទីមួយគ្រងរាជ្យនៅឆ្នាំ ៤៦៥-៤២៤ មុន គ.ស ស៊ើកសេសទីពីរ
គ្រងរាជ្យនៅឆ្នាំ ៤០៤-៣៥៨ មុន គ.ស ស៊ើកសេស
ទីបីគ្រងរាជ្យនៅឆ្នាំ ៣៥៨-៣៣៨ មុន គ.ស ហើយស៊ើកសេស
ដែលនិយាយនេះជាស្ដេចស៊ើកសេសទីមួយ។ យើងឃើញថាពួកសាសន៍ដទៃគេរួមគ្នា ដើម្បីសរសេរសំបុត្រនិយាយចាប់កំហុសពីពួអ៊ីស្រាអែល
គឺមានដូចជាពួកអើកាវេ ពួកអ័ផារសាថាក់ ពួកថើផែល ព្រមទាំងពួកសាសន៍ឯតទៀត
ដែលអ័ស្នាផារបានប្រមូលមករស់នៅស្រុក
សាម៉ារី។ យើងឃើញថាគឺមានអ្នកដែលមានដំណែងខ្ពស់ ដែលអាចសរសេរសំបុត្រផ្ញើទៅដល់ស្ដេចស៊ើកសេស
ព្រមទាំងមានការបកប្រែភាសារពើស៊ីផង នៅមុខព្រះភក្រស្ដេចផង (ខ១៨) ប្រហែលជា ស៊ីមសាយ និង
រេហូមគាត់មានដំណែងខ្ពស់ជាង កន្លែងនេះដែលបាននិយាយ។
បើយើងមើលបន្តនៅខ១២-១៦ យើងឃើញថាពួកសាសន៍ដទៃគេបាននិយាយ
អុចអាលបំភ្លៃទៅដល់ស្ដេច ថាពួកសាសន៍យូដាគេបានសង់ទីក្រុងក្នុងគោលបំណងទាស់ប្រឆាំង
បះបោរ ទៅនិងការគ្រប់គ្រងរបស់ស្ដេចពើស៊ី ដែលនេះជាសកម្មភាពមួយអាក្រក់មែនទែន
បើសិនជាពួកគេបានសង់ទីក្រុងនោះរួច ហើយឥឡូវនេះពួកគេបាន រៀបចំកំផែងរួចហើយ តែកំពុងតែដាក់ជើងជញ្ជាំង
ហើយការរៀបចំផែង និងជើងជញ្ជាំង ព្រមទាំងសាងសង់ នូវអ្វីដែលបានបំផ្លាញឡើងវិញនោះ
គឺត្រូវនឹងទំនាយ (អេសាយ ៥៨:១២)។ ខ្លឹមសារសំបុត្រនោះក៏បាននិយាយថា
នៅពេលដែលពួកយូដាសង់ទីក្រុងរួចនោះពួកគេ ឈប់បង់ពន្ធខ្លួន ពន្ធគយ និងសួសារអាករ
គឺជារបស់ដែលទទួលផលផ្លែងពីស្រុកយេរូសាឡឹមទៀតហើយ។
ហើយនៅពេលនោះស្ដេចទ្រង់នឹងខាត់បង់ជាច្រើន ព្រោះភោគផលពីមុនដែលធ្លាប់ទទួលនោះគេលែងអោយទៀតហើយ
(គោលនយោបាយពើស៊ី គេច្បាំងឈ្នះស្រុកណាមួយ គេអត់យកមនុស្សមកធ្វើជាទាសករទេ
គឺគេចាត់មនុស្សអោយទៅត្រួតត្រាហើយយកពន្ធវិញ) ទិដ្ឋភាពយកពន្ធនេះប្រហែលជា
ស្រដៀងទិដ្ឋភាពបាំរាំងគ្រប់គ្រងលើកម្ពុជា ហើយទាពន្ធ នៅអំឡុងឆ្នាំ ១៨៥៣-១៩៦៣ដែរ។ នៅទីនេះអ្នកនិពន្ធបានបង្ហាញពីចរឹតលក្ខណៈដ៏អាក្រក់មួយ
របស់សាសន៍ដទៃ ដែលពួកគេមិនចង់រាស្ត្ររបស់ព្រះជាម្ចាស់សាងសង់ព្រះវិហារបានរលូននោះឡើយ
ជាការពិតពួកអ៊ីស្រាអែលសង់ព្រះវិហារមិនមែនមានគោលបំណង បះបោរប្រឆាំងនិងស្ដេចពើស៊ី ឬឈប់បង់ពន្ធអោយឡើយ
តែគោលបំណងធំរបស់ពួកគេគឺ គេចង់ស្អាងព្រះវិហារឡើងវិញ ចង់ស្ដាប្រព័ន្ធសាសនាឡើងវិញ
ដើម្បីថ្វាយបង្គំព្រះយេហូវ៉ា ពីព្រោះកាលគេធ្វើជាទាសករនៅនៅបាប៊ីឡូន
គេគ្មានសេរីភាពក្នុងការថ្វាយបង្គំព្រះយេហូវ៉ា ហើយក្មេងៗជំនាន់ក្រោយរបស់គេ
អត់ដែលធ្លាប់ធ្វើពិធីផ្សេងៗថ្វាយព្រះយេហូវ៉ាដែល
ដូច្នេះបានជាពួកអ៊ីស្រាអែលមានចិត្តមុតមាំ ក្នុងការសង់ព្រះវិហារឡើងវិញជាប្រញាប់ (អែសរ៉ា
៣:៣-៦,៨-១១,៧:២៥-២៦,៥:១១) ។
លើសពីនេះហើយក្នុងសំបុត្រនោះក៏
បានលើកបើកកកាយនូវប្រវត្តិពីដើម ដោយយពួកសាសន៍ដទៃគេសូមអោយស្ដេច ពិនិត្យមើលនូវកន្លែងរក្សាលិខិត
ឬសៀវភៅដែលបានកត់ត្រារឿងរាយដែលកើតមានទាំងអស់នៅក្នុងប្រទេសដែលមានអាយុជាច្រើនសតវត្សន៍
ព្រោះនៅកន្លែងនេះពីមុនគឺជាកន្លែងបះបោរ ធ្លាប់ប្រឆាំងនិងស្ដេចមែន
យើងអាចអាននៅក្នុងព្រះគម្ពីរអំពីការមួយចំនួននៃព្រឹត្តិការណ៍ទាំងនេះ (2ពង្សាវតារក្សត្រ 18: 7; 2ពង្សាវតារក្សត្រ 24: 1)។
ព្រឹត្ដិការណ៍ទាំងនោះដែលបានកើតឡើងជាច្រើនឆ្នាំមុន ហើយពេលនេះគឺមិនដូចពេលមុនទេ គឺអ៊ីស្រាអែលទើបតែវិលត្រលប់មកពីនារទេស
ពួកគេគ្មានទ័ព ជាច្រើនឯណាទៅប្រឆាំងជាមួយស្ដេច ពើស៊ីទេ។ ហើយអត្តន័យក្នុងសំបុត្រនោះក៏
បានបញ្ចាក់ទៀតថាបើពួកអ៊ីស្រាអែលគេសង់ក្រុងនោះរួច
នោះគេនឹងបដិសេធន៍នៃការគ្រប់គ្រងរបស់ទ្រង់
ហើយទ្រង់នឹងគ្មានសិទ្ធិអ្វីនៅទឹកដីនោះទៀតដែរ។ នេះគ្រាន់ជាការបំផុសគំនិត
របស់សាសន៍ដទៃចំពោះស្ដេច ដែលអោយទ្រង់ចាប់អារម្មណ៍នូវរឿងមួយដែលគិតថានេះជាបញ្ហាដ៍ធំរបស់ទ្រង់
តែតាមការពិតនេះគឺជាបញ្ហានៃការច្រណែនឈ្នាសនីសរបស់ពួកសាសន៍សាម៉ារីទេ
ដែលចង់ពឹងចង់ខ្ចីអំណាចរបស់ស្ដេចមកបញ្ឈប់ការសាងសង់ព្រះវិហារ របស់ពួកអ៊ីស្រាអែល
ពីព្រោះពួកសាម៉ារីគេអត់មានលទ្ធភាពអ្វីដែលអាចបញ្ឈប់ពួកអ៊ីស្រាអែលបានទេ។
៤.
អើថាស៊ើកសេសបញ្ជាឲ្យបញ្ឈប់ការសាង់សងព្រះវិហារ (១៧-២២)
នៅខ
១៧-១៨
យើងឃើញថាស្ដេចស៊ើកសេស ក៏បានចេញព្រះរាជសារតបមកពួកសាសន៍ដទៃវិញនៅពេលដែលសំបុត្រនោះបានទៅដល់ស្ដេច
ហើយប្រហែលស្ដេចមានអ្នកបកប្រែរបស់ព្រះអង្គ ហើយបានអោយគេបកប្រែសំបុត្រនោះពីភាសារអារ៉ាប
មកភាសារពើស៊ីវិញដោយនៅមុខព្រះភក្រព្រះអង្គ (នេហេមា ៨:៨)។ ហើយនៅខ១៩-២០ នៅពេលដែលស្ដេចស៊ើកសេសបានអោយគេពិនិត្យមើល ក្នុងសៀវភៅ
ក៏ឃើញមានក្រុងយេរូសាឡឹមហ្នឹងពីមុនធ្លាប់បះបោរមែន
គឺវាដូចជាអ្វីដែលពួកសាសន៍ដទៃបានប្រាប់ ព្រមទាំងមានស្ដេចគ្រប់គ្រងទៀតផង
ហើយក៏មានមនុស្សដែលនៅទីនោះក៏បានបង់ពន្ធខ្លួន ពន្ធអាករ ថ្វាយដល់ស្ដេចនៅទីនោះដែរ។
តែយើងឃើញគោលបំណងធំរបស់ពួកសាសន៍ដទៃ ដែលជាខ្មាំងសត្រូវរបស់ពួកយូដា គឺគេខឹងនឹងពួកយូដា
ដោយព្រោះពួកគេមិនអនុញ្ញាតអោយពួកសាម៉ារីចូលរួមសាងសង់និងថ្វាយបង្គំជាមួយ។ នៅខ២១-២២ នៅក្នុងកន្លែងនេះបានធ្វើអោយពួកយូដាដូចជាបាក់ទឹកចិត្តបន្តិច
ក្នុងការសាងសង់ព្រះវិហារ ដោយព្រោះតែចម្លើយរបស់ស្ដេចស៊ើកសេស
បានបញ្ជាអោយបញ្ឈប់ការសាង់សង់ព្រះវិហារ
ហើយថែមទាំងប្រាប់ដល់អ្នកគ្រប់គ្រងនៅទីយកចិត្តទុកដាក់ចំពោះបញ្ហានេះ
ដោយព្រោះទ្រង់ខ្លាចពួកអ៊ីស្រាអែលបះបោលប្រឆាំងនឹងទ្រង់ ដូចនៅឆ្នាំ៧០១ មុន គ.ស ទៀត
ហើយទ្រង់ខ្លាចបាត់បង់ភោគផលដែលស្រុកយេរូសាឡឹមនេះធ្លាប់តែបង់ពន្ធថ្វាយទ្រង់។
ការរងទុក្ខដោយសារជំនឿដ៏ស្មោះត្រង់របស់ពួកយូដា
នៅទីបំផុតបាននាំអោយពួកគេ បានសម្រេចជោគជ័យពិតប្រាកដក្នុងការកសាងព្រះវិហារ ទោះបីជាសម័យនេះពេលស្ដេចនៅស៊ើកសេស
បដិសេធន៍ក៏ដោយ តែព្រះជាម្ចាស់នៅតែអនុញ្ញាតអោយពួកយូដាកសាងព្រះវិហារទាល់តែបាន
បើយើងមើលនៅបន្តនៅជំពូក៥,៦ ព្រោះព្រះអង្គជាស្ដេចលើអស់ទាំងស្ដេច។
V.
សរុបសេចក្ដី
និយាយរួមមកពួកយូដាដែលបានវិលមកពីភាពជាទាសករវិញ
ពួកគេបានតាំងចិត្តជាខ្លាំងក្នុងការសាងសង់ព្រះវិហារថ្វាយព្រះយេហូវ៉ា
ដើម្បីគោរពថ្វាយបង្គំព្រះជាម្ចាស់ ពីព្រោះការពេលដែលពួកគេក្លាយជទាសករនោះ
ពីព្រោះតែបុព្វបុរសគេពីមុនបានថ្វាយបង្គំរូបព្រះធ្វើអោយព្រះយេហូវ៉ាទ្រង់ ក្រោធ។
ហើយការសាងសង់ព្រះវិហារនេះគឺជានិមិត្តសញ្ញាយ៉ាងធំមួយដែលបញ្ចាក់ថាព្រះអង្គគង្គជាមួយគេវិញ
ហើយនឹងផ្ដល់សេចក្ដីសុខដល់ពួកគេមិនអោយមានបញ្ហាអ្វីទៀឡើយ។
ជាការពិតទោះបីជាការសាងសង់នោះមានការលំបាក់ជាខ្លាំងដោយព្រោះ
មនុស្សដែលរស់ក្បែរស្រុកយូដានោះព្យាយាម បំផិតបំភ័យ
គេរកវិធីសាស្រ្តដើម្បីចំចាត់ចំចាយភាពរួបរួមការសាងសង់របស់ពួកយូដា ជាច្រើនដំណាក់កាល
ធ្វើអោយពួកពួកយូដាទៅខ្សោះអស់កំលាំង
ឈប់សាងសង់ព្រះវិហារក្រោមការបញ្ជាអោយឈប់របស់ស្ដេចយ៉ាងណា តែយើងដឹងថាព្រះជាម្ចាស់ទ្រង់បានសម្រេចការសាងសង់ដោយជោគជ័យដល់ពួកយូដា។
·
ទេវសាស្ត្រព្រះ ព្រះជាម្ចាស់ទ្រង់ជាព្រះពោលពេញដោយសេចក្ដីអាណិតមេត្តា
ទោះបីជាទ្រង់បានដាក់ពួកយូដាទៅជាឈ្លើយ តែទ្រង់មិនអោយក្លាយជាឈ្លើរហូតទេ
ព្រះជាម្ចាស់បានស្ដាមនុស្សរបស់ទ្រង់ឡើងវិញ។ លើសពីនេះទៀតទ្រង់គឺព្រះលើអស់ទាំងព្រះ
ជាស្ដេចលើអស់ទាំងស្ដេច ទ្រង់ជាជំនួយដល់ពួកប្រជារាស្ត្ររបស់ទ្រង់
ទោះបីជាការសាងសង់ព្រះវិហារមានការធ្វើទុកបុម្នេញពីសំណាក់សាសន៍ដទៃ និងស្ដេចយ៉ាងណា
តែគម្រោងការណ៍របស់ទ្រង់នៅតែសម្រេចជានិច្ច ដើម្បីរាស្រ្តទ្រង់។
·
មនុស្ស ពួកយូដា និង បេនយ៉ាមីន ពួកគេជាអ្នកដែលស្ដាប់បង្គាប់ ហើយតស៊ូជានិច្ចក្នុងការខិតខំសាងសង់ព្រះវិហារ
ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ពួកគេមានជំនឿស្មោះត្រង់រឹងមាំ ហើយច្បាស់លាស់
មិនបានច្របាច់សាសន៍សាសនាដទៃ ចូលជាមួយព្រះយេហូវ៉ាឡើយ។
Ø
ការអនុវត្តន៍
ត្រូវរស់ដោយសូមជំនួយ
សូមព្រះយេស៊ូវគ្រីស្ទបានជួយចម្រើនកម្លាំងយើង អោយយើងទាំងអស់គ្នានៅតែឈរមាំ
ក្នុងការបំរើព្រះអង្គ ក្នុងការរស់នៅជាពន្លឺសម្រាប់លោកីយ៍។ ហើយពេលខ្លះទោះបីជាយើង
បាក់ទឹកចិត្តក្នុងការដើរតាមព្រះ ដោយព្រោះមានការបៀតបៀនពីបងប្អូន ពីអ្នកជិតខាង ឬពីសង្គមដែលពួកគេមិនបានស្គាល់ព្រះក៏ដោយ
តែយើងត្រូវតែសម្លឹងមើលទៅអង្គព្រះគ្រីស្ទ ដែលទ្រង់តែងតែលើទឹកចិត្តយើង
ហើយជាទីសង្ឃឹមដល់យើង ទ្រង់មិនដែលបោះបង់យើងចោលក្នុងគ្រាដែលមានឧបសគ្គណាឡើយ
តែទ្រង់កំពុងបង្រៀនឲ្យរក្សាជំហរនៃជំនឿងរឹងមាំ ទោះបីមានព្រះរាប់ពាន់ទៀតនៅលើពិភពលោក គឺយើងទាំងអស់គ្នាជឿលើព្រះគ្រីស្ទជាព្រះពិតតែមួយគត់
ហើយក៏ មិនត្រូវយើងរួបរួមជាមួយជំនឿព្រះដទៃផងដែរ។
ឯកសារយោង
១. ព្រះគម្ពីរបរិសុទ្ធ សម្រាប់សិក្សាសញ្ញាចាស់ និងសញ្ញាថ្មី
២. John H. Walton,
Zondervan illustrated Bible Backgrounds Commentary, volume 3
៣.វនានុក្រមសម្រាប់សិក្សាព្រះគម្ពីរ
0 Comments