Breaking News

ការរងចាំការយាងមកវិញរបស់ព្រះយេស៊ូវ ម៉ាថាយ ២៥:១-១៣


សេចក្តីផ្តើម
            កាលពី២០ឆ្នាំមុន មានក្មេងប្រុសម្នាក់មានអាយុ៧ ជាក្មេងដែលរស់នៅក្នុងគ្រូសារដែល
មានសមា ជិក៦នាក់នឹងម្តាយ ថ្ងៃមួយបងៗគាត់ទៅចំការអស់ ហើយម្តាយគាត់ទៅធ្វើមាសនៅឆ្ងាយផ្ទះ ហើយបាន ទុកឲ្យប្អូនប្រុសនៅផ្ទះពីនាក់ប្អូនស្រីតូច។ នៅល្ងាចមួយបងៗ ហើយនឹងម្តាយរបស់គាត់ក្រវិលមកផ្ទះវិញ រហូតដល់យប់ ប្អូនប្រុសបានទន្ទឹងរងចាំដោយថា ស្មើរណាម៉ែ នឹងបងមក ឥឡូវយប់ហើយ ពេលនោះ ដោយសាររាងយប់បន្តិហើយ ប្អូនក៏បានចាំទាំងអុចចង្កៀងចាំម្តាយហើយនឹងបងៗមកពីចំការ នឹងពីធ្វើ មាស។ ពេលដែលយូរពេកប្អូនប្រុសនឹងប្អូនស្រីតូចបានគេងលក់បានបាត់ទៅ ហើយបន្តិចក្រោយមក ចង្កៀតក៏រលត់បាត់ដែរ ដោយសារតែអស់ប្រេង នៅពេលប្រហែលជាម៉ោង៨:៣០យប់ ម្តាយនឹងបងៗ បានវិលមកដល់ផ្ទះវិញ ពេលដែលគាត់បានដល់ផ្ទះស្រាប់តែ ក្នុងផ្ទះងងឹតឈឹងមិនមានពន្លឺអីសោះ ម្តាយ បានហៅរកកូនថា តើកូនអញនៅឯណា មិញក៏ផ្ទះងងឹតម្លេះ ទៅលេងឯណាបាត់ហើយដឹង។ នៅពេលឮ ម្តាយហៅ ប្អូនទាំងពីរក្រោកពីគេង ហើយប្រវេប្រវ៉ារកចង្កៀតខ្លួនដែលដុតនោះដើម្បីនឹងដុតម្តងទៀត ប៉ុន្តែ ដុតមិនឆេះទេ​ ព្រោះវាអស់ប្រេងបាត់ហើយ។ ពេលនោះប្អូនប្រុសដែលមានអាយុ៧ឆ្នាំ ក៏បានរត់ទៅទិញ ប្រេងពីអ្នកលក់ដែលនៅផ្ទះជិតនោះ ប៉ុន្តែពេលមកដល់វិញស្រាបតែក្នុងផ្ទះត្រូវបានភ្លឺបាត់ ដោយសារតែ បងប្រុសគាត់បានធ្វើចន្លុះមកពីព្រៃជាស្រាច់ដើម្បីទុកដុតបំភ្លឺ តែបងគាត់មិនប្រាប់គាត់ទេ ព្រោះម៉ាយគាត់ ជាអ្នកឲ្យទៅទិញប្រេងពីផ្ទះអ្នកលក់មក។ ហើយប្អូនប្រុសក៏បានឡើងទៅលើផ្ទះដោយមិនបានប្រើចង្កៀង នោះទេ។ ​​
            រឿងអំពីក្មេងប្រុសដែលរង់ចាំម្តាយ នឹងបងៗមកពីធ្វើការនោះ នៅពេលដែលយូរក្រមកពេកគាត់ក៏ បានដេកលក់ទៅ ដោយមិនបានបន្តការចាំនោះឲ្យបានខ្ជាប់ខ្ជួននោះទេ។ វាជារឿងមួយដែលហាក់ដូច ជាស្រដៀងទៅនឹងរឿងនៅក្នុងបទគម្ពីរដែលខ្ញុំនឹងលើកយកនៅមកនៅបន្តិចទៀតនេះ ដូច្នេះយើងនឹង សិក្សាជាមួយគ្នាតែម្តង។
ប្រធានបទៈ  ការរងចាំការយាងមកវិញរបស់ព្រះយេស៊ូវ
(បទគម្ពីរៈ ម៉ាថាយ ២៥:-១៣)
            សំនួរស្នូលៈ  តើរបៀបណាដែលស្រ្តីព្រហ្មចារីទាំង១០នាក់បានធ្វើក្នុងការរង់ចាំប្តី? តើព្រះយេស៊ូវ រំឮកឲ្យធ្វើអ្វីដើម្បីរង់ចាំកូនមនុស្សនឹងត្រូវមក?






v  រចនាសម្ព័ន្ធ
                I.      ការត្រៀមខ្លួនរង់ចាំប្តីរបស់ស្រី្តព្រហ្មចារីទាំង១០នាក់ (២៥:-៧)
1.     ស្រី្តដែលល្ងង់
2.     ស្រ្តីដែលមានគំនិត
               II.      ភាពជោគជ័យ នឹងបរាជ័យរបស់ស្រី្តទាំង១០ (២៥:-១២)
1.     ការបរាជ័យក្នុងការរងចាំប្តីស្រី្តល្ងង់
2.     ភាពជោគជ័យក្នុងការរងចាំប្តីរបស់ស្រី្តមានគំនិត
              III.      ការអធិស្ឋានចាំយាម (២៥:១៣)
v  សង្ខេបបទគម្ពីរ
ទី១. ការត្រៀមខ្លួនរង់ចាំប្តីរបស់ស្រី្តព្រហ្មចារីទាំង១០នាក់ (២៥:-៧)
ព្រះយេស៊ូវបានប្រើពាក្យប្រៀបធៀបនគរស្ថានសួគ៌ទៅនឹងស្រី្តព្រហ្មចារី១០នាក់ ដែលពួកគេព្រម  ព្រៀងគ្នាដើម្បីរង់ចាំប្តីថ្មោងថ្មីដើម្បីចូលរោងការ។ នៅក្នុងចំណោមស្រ្តីទាំង១០នោះ គឺមានប្រាំនាក់ជាស្រី ដែលមានគំនិត ហើយប្រាំនាក់ទៀត ជាស្រ្តីដែលល្ងង់ ឬហៅថាជាស្រី្តដែលគ្មានគំនិត។ នាក់ទំាង១០ សុទ្ធ តែជាស្រ្តីក្រមុំដែលនឹងចូលរោងការ ហើយពួកគេកំពុងតែរង់ចាំកូនកំឡោះដើម្បីនឹងមកចូលក្នុងរោងជា មួយខ្លួន។ ក្នុងអំឡុងពេលដែលរងចំានោះ ស្រ្តីទំាងអស់សុទ្ធតែមានចង្កៀងរៀងខ្លួន ប៉ុន្តែមានតែស្រ្តីតែ៥ នាក់ប៉ុណ្ណោះដែលបានយកប្រេងសំរាប់បំរុងទុកទៅជាមួយ ជាស្រ្តីដែលមានគំនិត ចំណែកស្រ្តីគ្មានគំនិត ៥នាក់ទៀតមិនបានត្រៀមយកប្រេងទៅជាមួយឡើយ។ គាប់ជួនកូនប្តីក្រមកពេក ស្រ្តីទាំង១០ក៏បានដេក លក់ទៅ  ប៉ុន្តែពេលដែលកំពុងតែដេកលក់ស្រួល នៅកណ្តាលអាធ្រាតប្តីក៏មកដល់ អ្នកទាំងអស់ក៏ក្រោក ឡើងហើយបានកាន់ចង្កៀងរាងខ្លួនទទួលប្តីថ្មោងថ្មីនោះ។ 
ទី២. ភាពជោគជ័យ នឹងបរាជ័យរបស់ស្រី្តទាំង១០ (២៥:-១២)
តែជាអកុល ពេលនោះចង្កៀងរបស់ស្រ្តីដែលល្ងង់ជិតអស់ប្រេងទៅហើយ ហើយក៏ជិតរលត់ដែរ ពួកគេ បានទៅសុំប្រេងពីស្រី្តដែលមានគំនិត ប៉ុន្តែពួកគេត្រូវបានបដិសេធជំនួយពីស្រី្តដែលមានគំនិត ដែលឲ្យគេ ទៅទិញនៅកន្លែងដែលមានលក់ប្រេងវិញ។ កំពុងដែលពួកគេទៅវិញ នោះពេលវេលាល្អត្រូវបានកន្លងផុត អស់ ដោយពួកគេមកមិនទាន់ពេលកូនកំឡោះចូលរោងការសោះ តែចំនែកស្រ្តីទាំងប្រាំដែលមានគំនិត​ ត្រៀមប្រេងទុកនោះ ពួកគេមានសេចក្តីអំណរយ៉ាងខ្លាំងដែលបានចូលរោងការជាមួយកូនកំឡោះជាទីស្រ លាញ់របស់ខ្លួន។ ពេលស្រ្តីល្ងង់មកដល់អង្វរសុំប្តីបើកទ្វារចូលក្នុងរោង នោះក៏ត្រូវប្តីបដិសេធមិនឲ្យនាង ចូលក្នុងរោងការឡើយ ប៉ុន្តែប៉ុណ្ណោះថែមទាំងប្តីថាមិនស្គាលនាងទៀត។ ​​​​
ទី៣ . ការអធិស្ឋានចាំយាម (២៥:១៣)
ពិតប្រាកដភាពល្ងង់របស់ស្រ្តីទាំងប្រាំធ្វើឲ្យពួកគេមិនបានចូលរោងការជាមួយកំឡោះ ហើយត្រូវកូន កំឡោះបដិសេធមិនស្គាល់ទៀត ដោយសារតែមានការមិនប្រុងប្រៀបបែបនេះហើយទើបនៅក្នុងខ ១៣ នេះព្រះយេស៊ូវទ្រង់បានប្រាប់ថា កុំឲ្យភ្លេចខ្លួនឲ្យសោះ ព្រោះពួកគេមិនដឹងថា ថ្ងៃណាដែលកួនកំឡោះមក នោះទេ ហើយកូនកំឡោះនោះជាព្រះយេស៊ូវ  គេគរតែចាំយាមជានិច្ចដើម្បីរង់ចាំកូនកំឡោះនោះ ដោយ ទ្រង់មកមិនប្រាប់ឡើយ។
ដូច្នេះយើងនឹងមើលជាមួយគ្នាថា​ តើដំណើរដែលព្រះយេស៊ូវលើករឿងអំពីស្រ្តីព្រហ្មចារី១០នាក់ ដែល រងចាំប្តីចូលរោងការនេះមានដំណើររឿងយ៉ាងដូចម្តេច?  ហើយតើមានអ្វីខ្លះដែលយើងគួរយកមកដើម្បីធ្វើ ការអនុវត្តន៍ជាមួយគ្នានៅក្នុងជីវិតរស់នៅរបស់យើងក្នុងការរង់ចាំព្រះយេស៊ូវយាងមកលើកទីពីរនោះ?    
I.             ការត្រៀមខ្លួនរង់ចាំប្តីរបស់ស្រី្តព្រហ្មចារីទាំង១០នាក់ (២៥:-៧)
តាមទំនៀមទំលាប់របស់ជនជាតិយូដា គឺមុននឹងរៀបការ នោះគេតែងតែធ្វើពិធីផ្ជាប់ពាក្យជាមុន ដែលវាហាក់ដូចជាពិធីមួយសំរាប់ចង់សម្ព័នយ៉ាងជាប់មុនពិធីមង្គលការ។   ហើយនៅពេលដែលរៀបការ នោះកូនកំឡោះនឹងអ្នកកំដរត្រូវទទួលកូនក្រមុំ ពីផ្ទះម្តាយនាងដើម្បីយកមកកន្លែងរៀបមង្គលការ។ ហើយ រឿងនេះជាដំណើរដែលកូនក្រមុំទាំង១០ រងចាំដំណើរកូនកំឡោះមក ដែលគេចេញទៅចាំជួយនឹងប្តីខ្លួន។ ពិតប្រាកដនៅក្នុងរឿងនេះមានស្រី្ត១០ ប៉ុន្តែក្នុងនោះពួកគេមិនមែនសុទ្ធតែជាស្រ្តីដែលមានគំនិតសំរាប់ ការរងចាំប្តីរបស់ខ្លួនដូចគ្នានោះទេ​។ ក្នុងនោះគឺមានតែស្រ្តីតែពាក់កណ្តាលប៉ុណ្ណោះ (៥នាក់) ដែលមាន គំនិត តែពាក់កណ្តាលទៀតជាស្ត្រីដែលព្រះគម្ពីរប្រាប់ថា ជាស្រ្តីដែលល្ងង់។ ដូច្នេះយើងនឹងមើលជាមួយ គ្នាអំពីដំណើរស្ត្រីទាំង១០នោះ ថាតើពួកគេមានរបៀបរៀបចំយ៉ាងដូចម្តេចក្នុងការរងចាំប្តីជាទីស្រលាញ់ របស់ខ្លួន? ហើយនឹងមើលពីស្រ្តីល្ងង់មុន។
1.   ស្រី្តដែលល្ងង់
តើស្ត្រីដែលល្ងង់ ជាមនុស្សដូចម្តេច? គឺជាមនុស្សដែលមិនមានគំនិត អត់ចេះ អត់យល់ ជា មនុស្សដែលធ្វើអ្វីក៏មិនរីកចំរើន ឬពាក្យមួយថាមនុស្សងងឹត អត់ចេះធ្វើទទេ។ តើស្រ្តីព្រហ្មចារី៥នាក់ ដែលល្ងង់ នៅទីនេះមានន័យដូចម្តេច? ជាការពិតពួកគេក៏ជាស្ត្រីដែលគ្មានគំនិតពិចារណាអ្វីទេ ពួកគេ អត់យល់ពីពេលវេលា ក្នុងខ៣ បានប្រាប់ថា នៅពេលដែលគេចាំប្តី គេយកតែចង្កៀងទៅតែមិនបានយក ប្រេងទៅសំរាប់ត្រៀមនូវពេលដែលចង្រ្កៀងអស់ប្រេងឡើយ។ ពួកគេអត់មានគំនិតគិតថា កូនកំឡោះ របស់ខ្លួននឹងត្រូវមកខុសពេលកំណត់នោះទេ។ ពួកគេហាក់ដូចជាអត់មានការព្រួយបារម្ភចំពោះការមក របស់កូនកំឡោះខ្លួនឡើយ ដោយសារតែពួកគេអត់មានរបៀបរៀចំសំរាប់ការរង់ចំាបញ្ហាដែលពួកគេនឹង ត្រូវជួបទេ។ មានរឿងប្រឌិតមួយ មានចំណងជើងថា ស្ត្រីកញ្ជើធ្លុះ នៅពេលដែលប្តីទៅរកស៊ីបានរបស់មក ប្រពន្ធអត់មានការរៀបចំទុកដាក់របស់នោះឲ្យបានល្អឡើយ ​ពេលប្តីរកត្រីបានមក មិនចេះទុកដាក់ត្រី ឲ្យ​បានយូរ ខូចត្រី ហើយរបស់របរដូចជាកញ្ជើ ល្អី បាក់បែកក៏មិនចេះជួសជុល ពេលប្តីបានរបស់មក ដាក់ទៅជ្រុលអស់​ ហើយពេលដែលប្តីរកបានដើមខ្លិមច័ន្ទជារបស់់មានតំលៃមក ក៏មិនដឹងថារបស់នោះ មានតំលៃទៀត យកទៅដុះអស់។  ប្តីខំរកស៊ី តែប្រពន្ធល្ងង់ការទុកដាក់ ហើយគ្រួសារក៏កាន់តែក្ររហូត។  ចំណែកស្ត្រីទាំង៥នាក់នេះក៏ដូចគ្នាដែរ ពួកគេជាមនុស្សដែលល្ងង អត់មានគំនិតគិតថា អូប្តីអញថ្មើរណា មក ប្រហែលជាយូរតែដឹង តើអញគួរតែត្រៀមប្រេងឬទេ? គាត់អត់មានទឹកចិត្តនៅក្នុងការរង់ចំាប្តីរបស់ខ្លួន ឡើយ ប្រហែលជាពួកគេមិនសូវស្រលាញ់ប្តីពួកគេផងក៏មិនដឹង ព្រោះនៅពេលដែលពួកគេឃើញស្រី្ត៥ នាក់ទៀតដែលគំនិត​ ពួកគេយកទាំងចង្កៀង នឹងប្រេងទៅជាមួយផង នោះពួកនាងហាក់ដូចជាមិនចាប់ អារម្មណ៍នឹងអ្វីដែលស្ត្រីដែលមានគំនិតគេធ្វើឡើយ។  យើងមិនដឹងថានៅក្នុងចង្កៀងរបស់នាងមានប្រេង ប៉ុណ្ណានោះទេ ប៉ុន្តែជាធម្មតាតាមបទពិសោធដែលខ្ញុំធ្លាប់ប្រើចង្កៀងកំប៉ុង ប្រសិនជាខ្ញុំចាក់ពេញកំប៉ុង ចង្កៀង នោះខ្ញុំអាចប្រើវាអាចបាន៣ទៅ៤យប់ឯណោះ ហើយចង្កៀងដែលព្រះយេស៊ូវប្រៀបធៀបនេះមិន ដឹងថាចង្កៀងមានទំហំប៉ុណ្ណាទេ បានជាពួកនាងដុតបានតែពាក់កណ្តាលយប់ នោះក៏អស់បាត់ហើយ។ ប្រហែលជាពួកគេចាក់មិនពេញចង្កៀតផងមិនដឹង។ ប៉ុន្តែនេះវាមិនមែនជាអត្តន័យពិតប្រាកដដែលព្រះ យេស៊ូវចង់បង្រៀនដល់យើងនោះទេ តែវាជារឿងប្រៀបធៀបដែលបង្កប់នូវអត្ថន័យជ្រៅ ដែលខ្ញុំនឹងប្រាប់ នៅខាងក្រោមបន្តិចទៀតនេះ។ ដូច្នេះយើងបានសិក្សាអំពីស្រី្តល្ងង់រូចហើយ ដូចនេះយើងនឹងមើលនៅ ចំនុចទី២តូចដែលនិយាយអំពីស្រី្តដែលមានគំនិតវិញម្តង ថាតើពួកគេធ្វើយ៉ាងដូចម្តេច? ហេតុអ្វីបានជាព្រះ យេស៊ូវមាបន្ទូលថា ពួកនាងគឺជាស្ត្រីដែលមានគំនិត?
2.   ស្រ្តីដែលមានគំនិត
តើស្ត្រីដែលមានគំនិតមានន័យដូចម្តេច? មានន័យថាជាស្ត្រីដែលចេះគិតគួរ ជាស្ត្រីដែលយល់អំពី កាលៈទេសៈ ជាស្ត្រីដែលចេះលៃលកទុកដាក់របស់ដែលប្តីរកបាន។ ហើយមិនតែប៉ុណ្ណោះនៅក្នុងបរិបទ នេះ​ គេស្ត្រីដែលស្រលាញ់ដល់ប្តីខ្លួន ដោយការតស៊ូវអត់ធ្មត់រងចាំប្តីខ្លួន បើទោះបីជាប្តីមកនៅពេលណាក៏ ដោយក៏នៅតែចាំ ហើយក៏ជាស្ត្រីដែលដឹងថាប្តីពិតជាមិនទាន់មកតាមចិត្តខ្លួនចង់បាននោះទេ ដូច្នេះហើយ បានជាពួកគេរៀបចំប្រេងទុកសំរាប់ត្រៀមជាមុនក្នុងរណីដែលប្តីមកយឺត។   គឺខុសពីអំពីស្រី្តដែលល្ងង់ គឺពួកគេមិនមានលក្ខណៈបែបនេះទេ។ ប្រសិនជាយើងមើលពីខ១ដល់៧ ស្ត្រីទាំង១០នោះ ពួកគេពិតជា បានរៀបចាំសំរាប់ការទទួលប្តីពិតមែន ជាពិសេសនៅក្នុងខ១ ប្រាប់ថាគេបានយកចង្កៀងរៀងខ្លួនចំទទួល ប្តីថ្មោងថ្មី។ ប៉ុន្តែនៅក្នុងចំណោម១០នាក់នោះ គឺមានតែ៥នាក់ទេដែលពិតជាបានរៀបចំក្នុងការទទួលប្តី ខ្លួនយ៉ាងពិតប្រាកដ គឺស្ត្រីដែលមានគំនិត។ ពីព្រោះទោះបីពួកគេមិនដឹងថាពេលណាប្តីមក តែពួកគេបាន ត្រៀមជាស្រេចនៅក្នុងការរង់ចាំប្តី ដោយមែនគ្រាន់តែអង្គុយចាំប៉ុណ្ណោះ តែចង្កៀងរបស់ពួកគេមានប្រេង គ្រប់គ្រាន់សំរាប់ដុតបំភឺកុំឲ្យងងឹត នៅពេលដែលប្តីមកដល់។ នៅត្រង់នេះបញ្ជាក់ថា ស្ត្រីមានគំនិត ពួកគេ ត្រៀមនៅក្នុងការជួបហានីយកើតឡើងដោយការអស់ប្រេង ដូច្នេះពួកគេមិនត្រឹមតែមានប្រេងក្នុងចង្កៀង ស្រាបទេ តែថែមទាំងត្រៀមទុកសំរាប់អស់ប្រេងក្នុងចង្កៀងនោះទៀត។ ពួកគេគឺជាស្ត្រីដែលមានប្រាជ្ញា ខ្ពស់ ដែលបានគិតអំពីអ្វីដែលពួកគេនឹងត្រូវជាមុន គឺការមកខុសពេលកំណត់របស់ប្តី។ ​ នៅពេលដែល ប្តីក្រមក ពួកគេក៏ដេកដូចជាស្រ្តីព្រហ្មចារីអត់គំនិតដែរ ប៉ុន្តែ ពួកគេមិនប្រហែសទេ ព្រោះនៅពេលដែល ពាក់កណ្តាល់អាធ្រាតដែលប្តីមក ជាពេលដែលពួកគេត្រូវថែមប្រេងក្នុងចង្កៀតជាថ្មីម្តងទៀត  ព្រោះនៅ ក្នុងខ១ ប្រាប់ថាពួកស្ត្រីទាំង១០ គឺបានយកចង្កៀងរៀងខ្លួនម្នាក់មួយទៅចាំប្តី ប្រហែលជាមានប្រេង ស្មើរគ្នានៅក្នុងចង្កៀង ហើយនៅក្នុងខ៨ ប្រាប់ថាស្ត្រីល្ងង់អស់ប្រេង ទៅសុំស្រ្តី៥នាក់ទៀតដែលមានគំនិត ដើម្បីបន្ថែមក្នុងចង្កៀងកុំឲ្យរលត់ ប៉ុន្តែពួកគេថា មិនឲ្យទេព្រោះខ្លាចអត់សំរាបគេដែរ ព្រោះចង្កៀងពួក នាងក៏ជិតអស់ដែរ។ ដូច្នេះយើងនឹងមើលជាបន្តទៀតនៅក្នុងចំនុចទី២ តើស្រី្តទាំងពីក្រុមនោះ ពួកគេទទួល បានផលអ្វីចេញអំពីការធ្វើរបស់ពួកគេ?
I.          ភាពជោគជ័យ នឹងបរាជ័យរបស់ស្រី្តទាំង១០ (២៥:-១២)
  ពិតប្រាកដណាស់យើងដាំអី យើងទទួលផលនឹងហើយ ប្រសិនជាយើងដាំភាពខ្ជិលច្រអូស ការ
មិនយកចិត្តទុកដាក់លើអ្វីមួយ នោះពិតប្រាកដយើងពិតជានឹងត្រូវអត់ឃ្លាន ហើយនឹងការបាត់បង់ ហើយ នឹងភាពបរាជ័យជាពិតប្រាកដ។ ប៉ុន្តែបើយើងដាំភាពឧស្សាហ៍ ការចេះទុកដាក់ ការលៃលក ការតស៊ូវក្នុង ការធ្វើអ្វីមួយដោយការយកចិត្តទុកដាក់ នោះប្រាកដជានឹងបានសំបូរសប្បាយ នឹងរូចផុតពីការអត់ឃ្លាន ក៏ដូចជាមិនមានការបាត់បង់ ហើយក៏មិនបរាជ័យនោះឡើយ។  ដូច្នេះយើងនឹងមើលអំពីលទ្ធិផលដែលស្រ្តី ព្រហ្មចារីទាំង១០ ទទួលបានផលចំពោះអ្វីដែលគេធ្វើ តើស្រ្តីល្ងង់ដែលមិនចេះរង់ចាំ មិនមានការតស៊ូវ  នឹងមិនមានការរៀបចំឲ្យបានល្អសំរាប់ការរងចាំប្តី លទ្ធិផលទទួលបានអ្វីនៅពេលប្តីមក? ហើយតើស្រ្តី ដែលគំនិត ដែលចេះរបៀបរៀបចំខ្លួនសំរាប់ទទួលប្តី ចេះតស៊ូវក្នុងការរង់ចាំ នោះពួកគេទទួលបានផលអ្វី?

1.   ការបរាជ័យក្នុងការរងចាំប្តីរបស់ស្រី្តល្ងង់
ស្រ្តីទាំងប្រាំនាក់នេះគឺជាអ្នកដែលបានបណ្តាយឲ្យពេលវេលាដ៏ល្អកន្លងផុតទៅ ការរង់ចាំរបស់គេ គឺមិនមានភាពតស៊ូវ នឹងមានមូលដ្ឋានច្បាស់លាស់។​ ពួកគេថាគេរងចាំប្តីដែរ ប៉ុន្តែរបៀបនៃការរង់ចំាគឺអត់ បានល្អ គេអត់យកចិត្តទុកដាក់នៅពេលដែលមានគ្រោះអាសន្ននោះទេ ពួកគេត្រៀមតែចង្កៀង តែមិន ត្រៀមប្រេងសំរាប់ថែម នៅពេលដែលប្តីមកដល់ នោះពួកគេហាក់ដូចជាមនុស្សដែលកំពុងតែដេកៗ ស្រាប់តែមានភ្លើងឆេះផ្ទះយ៉ាងខ្លាំងដែរ  គេរត់ឆ្លេឆ្លាឲ្យគេមកជួយរំលត់ ទាំងទឹកក្នុងពាងខ្លួនឯងអត់មាន ចឹង។ ដូចគ្នានៅពេលដែលនាងឮថាប្តីមក នោះពួកគេហាក់ជាឆ្លេឆ្លាក្នុងការរកជំនួយ ព្រោះដឹងថាចង្កៀត ខ្លួនអស់។ ហើយប្រសិនជាអស់នោះពួកគេពិតជាមិនបានចូលរោងការជាមួយកូនកំឡោះខ្លួនទេ បើចូល ទាំងងងឹតមិនកើតទេ ព្រោះទទួលប្តីចូលរោងការទាំងមូលឲ្យងងឹតយ៉ាងមិញបាន ដូច្នេះពួកគេត្រូវតែរក ជំនួយ ពីស្រ្តីប្រាំនាក់ទៀតដែលមានប្រេងសំរាប់ត្រៀមទុកនោះ។ តែនៅពេលដែលទៅសុំ នោះអ្នកមាន គំនិតគេមិនឲ្យទេ ព្រោះជាពេលដែលទាលច្រកហើយ ពេលដល់ភ្លាមហើយ ប្រសិនជាពួកគេឲ្យប្រេងនោះ ពួកគេនឹងមិនគ្រប់សំរាប់ដាក់ចង្កៀតទេ ដូច្នេះពួកគេត្រូវតែទៅទិញកន្លែងអ្នកលក់ ប៉ុន្តែដល់ពេលមកវិញ នោះពេលវេលាដ៏ល្អកន្លងផុតអស់ទៅហើយ ប្តីបានចូលរោងការផុតបាត់ នាងមិនបានចូលរោងការជា មួយកូនកំឡោះ។​ ទាក់ទាងនឹងការមិនចេះរង់ចាំ នេះដែរយើងមើលឃើញរឿងពីរដែលនៅក្នុងព្រះគម្ពីរ គឺរឿងអ៊ីស្រាអែលដែលចាំម៉ូសេឡើងទៅយកក្រឹត្យវិន័យ១០ប្រការនៅលើភ្នំស៊ីណៃ ពេលពួកគេឃើញថា ចាំយូរពេក គេលែងចាំ​ គេខ្វះការអត់ធ្មត់ គេឲ្យ អ៊ឺរ៉ុនធ្វើរូបគោមាសដើម្បីថ្វាយបង្គំ គេភ្លេចបណ្តាំម៉ូសេ​បាត់ តែលទ្ធិផលចុះក្រោយចំពោះអ្នកដែលជ្រើសថ្វាយបង្គំរូបគោ ពួកគេត្រូវបានម៉ូសេបញ្ជាឲ្យអ្នកដែរតាម ព្រះសំឡាប់អស់ (និក្ច ៣២:១៦, ២៦-២៧)   មួយទៀតទាក់ទង់នឹងការមិនចេះរងចាំនេះផងដែរ យើងបាន មើលឃើញអំពីស្តេចសូល នៅពេលដែល សំាយូអែលទៅកន្លែងថ្វាយដង្វាយមិនតាមពេលសន្យា ហើយ មនុស្សដែលកំពុងតែរង់ចាំគេចេះតែបែកគ្នាអស់ នោះសូលគាត់ក៏លែងរងចាំសាំយូអែលដែរ ហើយបាន ថ្វាយដង្វាយមុន តែនៅពេលដែលសាំយូអែលមកដល់ សំាយូអែលខឹង ហើយថាសូលមិនរក្សានូវបញ្ញត្តិ របស់ព្រះទេ ដូច្នេះលទ្ធិផលដែលគាត់ មិនរងចាំនោះគឺ រាជ្យរបស់សូលមិនស្ងិតស្ងេរទៀតឡើយ គឺព្រះនឹង រើសអ្នកថ្មីជំនួសគឺជាដាវីឌ (១សាំ ១៣:-១៤)   ហើយលទ្ធិផលរបស់ស្ត្រីឥតគំនិតចំពោះការមិនចេះ ទ្រាំទ្ររងចាំប្តីនៅក្នុងអត្ថបទនេះក៏ដូច្នោះដែរ គេមិនបានចូលរោងការ ហើយត្រូវប្តីបដិសេធមិនស្គាល់ទៀត ពោលគេត្រូវបានព្រះបដិសេធគេមិនអាចចូលក្នុងនគរព្រះបានទេ។
ដូច្នេះសំរាប់គ្រីស្ទបរិស័ទ សព្វថ្ងៃនេះវិញ តើគេបានធ្វើអ្វីសំរាប់រងចាំព្រះយេស៊ូវដែលនឹងយាងមក លើកទីពីរ? ជាពិតមានគ្រីស្ទបរិស័ទ មួយចំនូនគេមិនបានរងចាំព្រះយេស៊ូវដោយការអត់ធ្មត់តស៊ូវនោះទេ គេថាគេរងចាំ តែមើលទៅគេមិនរងចាំពិតប្រាកដទេ គេថាគេតស៊ូវ តែមើលទៅគេមិនតស៊ូវទេ គេធ្វើអ្វី ដើម្បីជីវិតខ្លួនគេនៅផែនដីនេះប៉ុណ្ណោះ តើស្រ្តីដែលមានចង្កៀង តែមិនយកប្រេងមកជាមួយ ប្រៀបដូចជា អ្វីសំរាប់ពួកជំនុំនៅសព្វថ្ងៃនេះ? ស្ត្រីដែលមានចង្កៀង តែអត់ប្រេង គឺហាកដូចជាពួកជំនុំដែលមានតែ ព្រះគម្ពីរដែរ គេមានតែព្រះគម្ពីរ តែមិន ព្យាយាមអានព្រះគម្ពីរ គេមិនអធិស្ឋានទៅរកព្រះឡើយ គេមិនមាន ប្រេងដែលនឹងនាំឲ្យចង្កៀងគេឆេះរហូតនោះឡើយ ហើយគ្រីសបរិស័ទមួយចំនូនសព្វថ្ងៃ គេមានតែ ព្រះគម្ពីរ តែគេមិនអាន  ពេលគេឃើញថាមានហេតុការណ៍អាក្រក់ជាច្រើននៅលើពិភពលោក នេះដែល ជាទីសម្កាល់មួយរបស់ព្រះយេស៊ូវមុនដែលទ្រង់យាងមក នោះគេក៏មិនខំអធិស្ឋានរាល់ថ្ងៃដែលនឹងបញ្ឆេះ ចិត្តគេឲ្យមានការអធិស្ឋាន រហូតព្រះគ្រីស្ទទ្រង់យាងនោះទេ។ រាល់ថ្ងៃមានគ្រីស្ទបរិស័ទជាច្រើន កុំពុងតែ បណ្តែតបណ្តោយពេលវេលាចោល ដូចជាស្រ្តីទាំង៥នាក់នោះដែរ គេអត់ត្រៀមខ្លួនអ្វីសោះ សំរាប់ការ ទទួលព្រះយេស៊ូវ ជាពិសេសហានីភ័យដែលគេនឹងត្រូវជួប។ គេអត់មានការទូលសុំណាមួយដើម្បីឲ្យព្រះ វិញ្ញាណជូយក្នុងការរងចាំព្រះ  តែប្រឹងតែសុំព្រះសំរាប់ជីវិតសាច់ឈាមខ្លួនឯងនៅផែនដីនេះ។ ជាការពិត នៅក្នុងព្រះគម្ពីរមួយចំនូនក្នុង សញ្ញាថ្មីមួយចំនួនដូចជា (ភីល ៤: ; ម៉ាថ ២៤:៣៣ ; យ៉ា ៥: ; វិវរ ២៧:២០) បានប្រាប់ថា ទ្រង់នឹងយាងមកយ៉ាងឆាប់គឺពេលជិតដល់ហើយ Very soon។ ហើយនៅក្នុងព្រះគម្ពីរ ប្រាប់ ដែរថា ការដែលទ្រង់មកនោះ ជិតដល់មែន  តែមិនមានពេលកំណត់ទេ ដូចជាចោរប្លន់ចឹង វាមកលួចវាមិន ដែលប្រាប់ម្ចាស់ផ្ទះនោះទេ  ហើយការយាងមករបស់ព្រះយេស៊ូវក៏ដូច្នោះដែរ ដូច្នេះគេគួរនឹងអធិស្ឋាន សំរាប់ការនោះ (លូក ១២:៤០ ; ១ពេ ៤:; ២ពេ ៣:១០ )។ កុំភ្លេចអធិស្ឋានដើម្បីជំនឿរបស់ខ្លួនបានរឹងមាំ សំរាប់នឹងទទួលព្រះយេស៊ូវ (២ធី ៤:-៨)។ គ្រីស្ទបរិស័ទទាំងអស់គេមិនគួរយកគំរូតាមស្រ្តីទាំងប្រាំដែល អត់គំនិតក្នុងការរងចាំប្តីរបស់ខ្លួន សំរាប់រង់ចាំព្រះយេស៊ូវយាងមកឡើយ។ ពួកគេមិនត្រូវបណ្តោយខ្លួន ឲ្យក្លាយជាមនុស្សខ្ជិលរងចាំព្រះ ហើយរស់តែនៅក្នុងនិស្ស័យបាបឡើយ ព្រោះគាត់នឹងធ្វើឲ្យគេមិនសព្វ ព្រះទ័យដល់ព្រះទេ ហើយនៅពេលដែលទ្រង់យាងមក នោះពួកគេនឹងត្រូវបដិសេធមិនឲ្យចូលក្នុង នគរព្រះ ដូចជាកូនក្រមុំដែលមិនឲ្យចូលរោងការនោះដែរ។  ដូច្នេះយើងនឹងមើលពីស្រ្តីដែលមានគំនិត វិញម្តង តើមានលទ្ធិផលដូចម្តេចដែល គេខំតស៊ូវ នឹងមានការរៀបចំបានយ៉ាងត្រឹមត្រូវក្នុងការរងចំាប្តី?
2.    ភាពជោគជ័យក្នុងការរងចំាប្តីរបស់ស្រី្តមានគំនិត
ជាការពិតណានៅពេលដែលយើងធ្វើអ្វីមួយដោយយកចិត្តទុកដាក់ ហើយគិតអំពីផលល្អ ផល អាក្រក់ នឹងបញ្ហាដែលត្រូវជួបបានយ៉ាងច្បាស់លាស់ នោះលទ្ធិផលយើងនឹងទទួលបាននូវការសំរេច នឹងការល្អមួយយ៉ាងពេញ។ ហើយស្រ្តីដែលមានគំនិតទាំង១០ ពួកគេមានការយល់ឃើញបានយ៉ាងល្អ ចំពោះការរងចាំប្តីរបស់ខ្លួន ដោយការមិនបណ្តោយឲ្យពេលវេលាក្នុងការរង់ចាំទៅជាឥតន័យឡើយ ពួកគេ បានគិតអំពីហានីភ័យដែលគេត្រូវជួបនៅពេលកំពុងដែលរងចាំប្តីខ្លួន ពួកគេត្រៀមប្រេងសំរាប់ថែមនៅ ពេលចង្កៀងអស់ប្រេង ហើយលទ្ធិចុងក្រោយគឺពួកគេបានជាទីពេញចិត្តប្តីខ្លួន ហើយចូលរោងការជាមួយ នឹងប្តីខ្លួនដោយជោគជ័យ។ នេះមានន័យថា នាងមានភាពតស៊ូវនៅក្នុងការរង់ចាំព្រះយេស៊ូវ ដោយមាន ប្រេង នាងមិនត្រឹមតែមានគម្ពីរផ្ទាល់ខ្លួនប៉ុណ្ណោះ នាងបានអាចព្រះគម្ពីរ ហើយខឹងខំអធិស្ឋានសុំជំនូយពី ព្រះវិញ្ញារហូតដល់ព្រះយេស៊ូវយាមមកវិញ នាងគិតអំពីគ្រោះថ្នាក់ ឬហេតុការណ៍ដែលនឹងធ្វើឲ្យនាងមិន បានចាំព្រះមិនបានសំរេច ដោយត្រៀមខ្លួនក្នុងការតស៊ូវក្នុងជិវិតរស់នៅក្នុងផែនដីនេះដែលពេញដោយ បញ្ហាផ្សេងៗ ដើម្បីទូលព្រះកុំឲ្យខ្លួនបញ្ឃប់ការរងចំា តែបន្តរហូតដោយអំណរក្នុងការចាំព្រះ នាងបន្តភ្លើង នៃការរងចាំព្រះនៅតែឆេះរហូត មិនរហូតដោយហេតុការណាមួយឡើយ ពោលគេនាងអធិស្ឋានរហូតក្នុង កំឡុងពេលដែលខ្លួនរងចាំដើម្បីកុំឲ្យព្រលឹងខ្លួនខ្សោយ ឬរលត់បាត់។  លទ្ធិផលពួកនាងទទួលបាន គឺបាន ចូលក្នុងរោងការ ពោលគឺពួកគេនឹងបានចូលក្នុងនគរព្រះ នៅពេលព្រះយាងមកវិញ ពួកគេនឹងបានប្រកប ជាមួយនឹងព្រះដោយអំណរ ដូចជាប្រពន្ធនឹងប្តីដែលស្រលាញ់គ្នាយ៉ាងខ្លាំងដែរ។ ពួកគេមិនធ្វើដូចស្រី្តអត់ គំនិតនោះឡើយ ព្រោះស្ត្រីដែលល្ងង់ គេធ្វើដូចខ្លួនឯងចេះ ដឹងពេលណាដែលប្តីមកចឹង។ ពាក្យមួយ និយាយថា បើល្ងង់កុំធ្វើចេះ បើឥតចំណេះត្រូវរៀន ពួកគេធ្វើជាចេះ ពេលឃើញគេយកប្រេងទៅជាមួយ ពួកគេអត់យកតាម ចុងក្រោយគំរោង ដែលចង់ចូលរោងការអត់បានចូលសោះ។  ​ពិតប្រាកដណា​ស់ព្រះ យេស៊ូវបង្រៀននៅនៅម៉ាថាយជំពូក ២៤:៣៦-៥១ នឹងមានគ្រោះអាសន្នយ៉ាងសាហាវចំពោះអ្នកដែលមិន បានត្រៀមខ្លួនជាស្រេចសំរាប់ថ្ងៃ ដែលព្រះយេស៊ូវនឹងយាងមកនោះ។ ហើយស្ត្រីព្រហ្មចារីទាំង៥នាក់នេះ គេរូចអំពីគ្រោះអាសន្ននោះ ដោយសារទេគេបានត្រៀមខ្លួនជាស្រេចក្នុងការទទួលព្រះយេស៊ូវដែលបាន យាងមក​នោះ។ ដូច្នេះយើងនឹងមើលបន្តទៀតថា តើអ្វីដែលសេចក្តីបង្រៀនរបស់ព្រះ យេស៊ូវនៅទីនេះ ទ្រង់ចង់ឲ្យមនុស្សបានធ្វើចំពោះការយាងមកវិញរបស់កូនមនុស្សដែលមិនមានពេលកំណត់នោះ?
II.             ការអធិស្ឋានចាំយាម (២៥:១៣)
    តើចាំយាមមានន័យដូចម្តេច? គឺជាការចាំមើល គឺមិនឲ្យមានការភ្លេចភ្លាំងឡើយ ស្មារតីគឺនៅតែ
បន្តនៅក្នុងការមើល ដើម្បីកុំឲ្យផុតពីភ្នែក។ តើអ្នកចំាយាមមានលក្ខណៈយ៉ាងដូចម្តេច? អ្នកចាំយាមជាអ្នក ដែលមានការត្រៀមខ្លួនជាស្រេច គ្រប់ពេលវេលាក្នុងការមើលការខុសត្រូវ។ មានសន្តិសុខម្នាក់គាត់ និយាយនៅពេលដែលគាត់យាមកន្លែងគាត់ គាត់មានការត្រៀមខ្លួនល្អខ្លាំងណាស់ អាវុធគាត់មាននៅ ច្រើនកន្លែងណាស់ នៅក្នុងប៉ុស្តិយាមគាត់ក៏មានដំបង នៅជ្រុងរបរទាំអស់ក៏មានដំបង នៅកន្លែងគាត់គេង ក៏មានដំបង ហើយនៅកណ្តាលនៃទីធ្លាគាត់យាមក៏មានអាវុធដែរ សំរាប់ត្រៀមពេលមានចោរចូលលូច របស់ ហើយទូរស័ទគាត់ក៏មិនដែលអស់លុយដែរ ព្រោះពេលមានបញ្ហាអី មានលុយខលទៅរកអ្នកជួយ។ គាត់ត្រូវត្រៀមជាស្រេចសំរាប់គ្រប់ពេលទាំងអស់។ ដូច្នេះអធិស្ឋានចាំយាមនៅទីនេះ ព្រះយេស៊ូវចង់ប្រាប់ ឲ្យគ្រីស្ទបរិស័ទចេះត្រៀមខ្លួនជាស្រេចមិនថា ពេលណា ថ្ងៃណា ឆ្នាំណាទេ ពួកគេត្រូវតែត្រៀម ហើយ អត់ធ្មត់ក្នុងការរងចាំ ពួកគេមិនត្រូវអស់អស់សង្ឃឹម ឬបោះបង់ការព្យាយាមរបស់ខ្លួនឡើយ។ ដោយ សារតែពេលវេលាមិនបានកំណត់ នោះមានតែការរង់ចាំ នឹងការចាំយាមតែប៉ុណ្ណោះដែលធ្វើគេដឹងថាពេល ណាដែលគ្រោះអាសន្នមកដល់ខ្លួន ហើយមិនឲ្យគេធ្លាក់នៅក្នុងសេចក្តីអាក្រក់ឡើយ។ នៅក្នុងខ១៣នេះ គឺជាចំនុចសំខាន់ដែលខ្តោបអត្ថន័យទាំងមូលនៃពាក្យប្រៀបប្រដូចនេះ គឺឲ្យចង់ឲ្យមនុស្សគេបានត្រៀម ខ្លូន រងចាំដោយអត់ធ្មត់ ហើយតស៊ូវជំនះគ្រប់ទាំងឧបគ្គស័ដែលខ្លួនជួប ទាំងការប្រឆាំងពីសំណាក់ លោកីយនឹងអារក្សផង ពួកគេត្រូវតែខ្ជួបខ្ជួននៅក្នុងព្រះអម្ចាស់ រហូតដល់ថ្ងៃដែលព្រះយេស៊ូវយាងមកវិញ ហើយការខំប្រឹងនោះមិនអត់ប្រយោជន៍ឡើយ (១កូរិន ១៥:៥៨) គេត្រូវត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីរងចាំស្តាប់សម្រែកហៅឲ្យទៅជួបព្រះគ្រីស្ទ (ម៉ាថ២៥:១១) ហើយថ្ងៃនោះឯងគេនឹងទទួលបានរង្វាន់ ដែលទ្រង់ នឹងឲ្យគេបានចូលក្នុងនគរស្ថានសួគ៌។​ អធិស្ឋានចំាយាមគឺជាការេងចាំឥតឈប់ឈរ ជាការ តស៊ូវឥតរុញរានៅក្នុងដំណើរជីវិតទោះបីជួបបញ្ហាបែបណាក៏ដោយ ជាការគឺជាការអធិស្ឋានរហូតមិនធុញ ទ្រាន់ នឹងដោយសេចក្តីសង្ឃឹមនៅក្នុងចិត្ត។
            សរុបសេចក្តី
          សរុបមកវិញនៅក្នុងចំណោមស្រ្តីព្រហ្មចារីទាំំង១០នាក់ គឺមានតែស្រ្តី៥នាក់ប៉ុណ្ណោះដែលយល់អំពី របៀបនៃការរង់ចាំប្តី គឺជាស្ត្រីដែលមានគំនិត។ ពួកគេមានការត្រៀមខ្លួនយ៉ាងម៉ត់ចត់នៅក្នុងការចំាំទទួល ប្តី  គេមានការអត់ធ្មត់ហើយតស៊ូវនៅក្នុងការរង់ចាំប្តីខ្លួ​ន ពួកគេមិនបណ្តែតបណ្តោយឲ្យពេលវេលាល្អកន្លង ផុតទៅដោយមិនបានធ្វើនោះឡើយ។ ពួកគេគឺជាស្រ្តីដែលមានការស្រលាញ់ប្តីយ៉ាងពិតប្រាកដ ដោយ សារតែពួកបានត្រៀមខ្លួនជាស្រេចនៅក្នុងការទទួលប្តី ហើយយើងឃើញថា តាមរយៈការខិតខំ នឹងការ ព្យាយាមរបស់ពួកគេ នោះនាំឲ្យពួកគេទទូលបាននូវលទ្ធិផលយ៉ាងត្រចះត្រចង់ គឺបានចូលទៅក្នុងរោងការ ជាមួយប្តីជាទីស្រលាញ់របស់ខ្លួន។ ចំណែកឯស្ត្រីដែលអត់គំនិតពួកគេមិនទទួលបាននូវលទ្ធិផលយ៉ាងល្អ​ នោះឡើយ ព្រោះតែភាព​ខ្ជិលច្រអូល ការមិនព្រួយបារម្ភរបស់ពួកគេចំពោះការចាំទទួលប្តី ពួកគេមិនបាន ត្រៀមសំរាប់ទទួលប្តីខ្លួន ដោយការយកចិត្តទុកដាក់ទៅលើបញ្ហាដែលគេនឹងត្រូវជួយប្រទះនោះឡើយ  ហើយលទ្ធិផលចុងក្រោយឃើញថា ពួកគេបណ្តោយពេលដ៏ល្អកន្លងផុតទៅ ដោយសារតែភាពល្ងីល្ងើ របស់ពួកគេ ហើយលទ្ធិចុងក្រោយយើងឃើញថា ពួកគេមិនបានចូលទៅក្នុងការជាមួយកូនកំឡោះឡើយ មិនតែប៉ុណ្ណោះពួកត្រូវកូនកំឡោះបដិសេធមិនទទួលស្គាល់ថែមទៀត។  ហើយរឿងប្រៀបធៀបនះ គឺជា សារមួយដែលព្រះយេស៊ូវចង់រំឮកឲ្យមនុស្សគេមានការប្រុងប្រយ័ត ពិសេសគឺគ្រីស្ទបរិស័ទ ចំពោះពេល វេលាដែលព្រះអង្គនឹងយាងមកម្តងទៀតនោះ ព្រោះវាពេលដែលនាំអំណរដល់គេ ហើយក៏នាំសេចក្តី វិនាសដល់គេដែរ ប្រសិនបើគេមិនមានរបៀបច្បាស់លាស់នៅក្នុងការចង់ចាំពីព្រះអង្គ ហើយទូលសុំជំនួយ ពីទ្រង់ជារាល់ថ្ងៃកុំឲ្យមានការភ្លេចខ្លួនឡើយ។
Ø  ទេវសាស្រ្តា
ព្រះយេស៊ូវ   ព្រះអង្គគឺជាព្រះដែលមិនបំភេចពាក្យសំដីរបស់ទ្រង់ឡើយ ប្រសិនជាទ្រង់សន្យាថា នឹងយាមមកវិញ នោះទ្រង់ពិតជានឹងយាងមកតាមការសន្យា។ ប៉ុន្តែព្រះអង្គថាទ្រង់នឹងមកបានលុះត្រាតែ ដំណឹងល្អរបស់ព្រះអង្គបានលឺទៅពេញផែនដី ហើយមនុស្សគេបានប្រែចិត្ត។  ព្រះអង្គសន្យានឹងមកពិត មែន ប៉ុន្តែពេលណា ឆ្នាំណាទ្រង់មិនប្រាប់មនុស្សឲ្យដឹងនោះទេ តែទ្រង់ចង់ឲ្យមនុស្សគេបានកែប្រែចិត្ត ចាំ ទទួលព្រះអង្គនៅថ្ងៃនោះ ហើយអធិស្ឋានចំាយាមដើម្បីសុំជំនូយពីព្រះវិញ្ញាណឲ្យគេមានការតស៊ូវនៅក្រប់ ទាំងការបៀតបៀន នឹងឧបក្គសផ្សេងដែលគេជួបផងដើម្បីនៅពេលដែលទ្រង់មកនោះទ្រង់នឹងយកគេទៅ ជាមួយ។
មនុស្ស   ពិតប្រាកដលក្ខណៈរបស់មនុស្សយើង គឺតែងតែ ខ្វះការអត់ធ្មត់ ខ្លះការព្យាយាម នឹងតស៊ូ ជាពិសេលការរងចាំ មនុស្សម្នាក់ៗរឿងដែលធុញបំផុតគឺការរងចាំនរណាម្នាក់ ទោះបីពេលដែលចំានោះ មិនយូរក៏ដោយ ហើយប្រសិនជាឲ្យគេរងចំាទាំងមិនដឹងថាថ្ងៃណានឹងមក នោះរឹតតែមិនឲ្យគេមានចិត្ត នៅក្នុងការរងចាំទៅទៀត។ មនុស្សគេមានចរិកមួយគឺមិនចេះចាំគេទេ តែបើឲ្យគេចាំខ្លួនបាន។ គេមិនចេះ សូវមានការទ្រាំទ្រនៅពេលដែលរងចាំយូរ ឬក្នុងពេលដែលរងចាំតែងមានឧបក្គសនោះទេ។
Ø  ការអនុវត្តន៍
សំរាប់ការអនុវត្តន៍ តើយើងរៀនបានអ្វីចេះអំពីអត្ថបទគម្ពីរនេះ? ជាការពិតអ្នកដែលយើងនឹងយក គំរូតាមនោះគឺជាស្ត្រីដែលមានគំនិត តែចំពោះស្រី្តដែលល្ងង់យើងគ្រាន់តែយកពីបទពិសោធ នឹងលទ្ធិផល ដែលគេទទួលបាន ដើម្បីកុំឲ្យយើងធ្វើតាមពួកគេ។ នៅក្នុងនាមយើងជាកូនព្រះ ហើយគ្រីសបរិស័ទមួយ រូបដែលរស់នៅដោយសារព្រះគុណរបស់ព្រះយេស៊ូវ នោះពិតជារឿងដែលត្រឹមត្រូវណាស់ដែលយើងត្រូវ ធ្វើតាមសេចក្តីសន្យា នឹងព្រះបន្ទូលរបស់ព្រះអង្គ។ យើងមិនត្រូវក្លាយទៅជាមនុស្សដែលល្ងង់នោះទេ ជាពិសេសនៅក្នុងការរង់ចំាព្រះយេស៊ូវយាងមក យើងមិនត្រូវខ្វះការអត់ធ្មត់ ឬខ្វះការតស៊ូវនៅក្នុងជីវិត ដែលនៅលើផែនដីសំបូរទៅដោយការបញ្ហានោះទេ ហើយក៏មិនត្រូវព្រងើយកន្ទើយចំពោះជីវិតខ្លួនឯង ឡើយ យើងត្រូវតែមានចិត្តរីករាយនៅក្នុងការរស់នៅដើម្បីដល់ថ្ងៃដែលទ្រង់យាមនោះយើងមានអំណរ ដោយមិនមានភ័យឡើយ។ ជាពិសេសយើងត្រូវតែមានការអធិស្ឋានយ៉ាងជាប់លាប់ដើម្បីឲ្យជីវិតយើង នឹង បងប្អូនរូមជំនឿយើងបានទុក្ខចិត្តលើព្រះ លើផែនការរបស់ព្រះ ព្រោះយើងបានឃើញថា ពិភពលោក សព្វថ្ងៃនេះ សំបូរដោយការអាក្រក់ជាច្រើន តែការនោះមិនត្រូវឲ្យយើងខ្លាចឡើយ ប៉ុន្តែដោយដឹងថា ព្រះ នៃយើងមកហើយ ព្រោះនោះជាហេតុការណ៍ឬទីសម្គាល់ដែលទ្រង់ថានឹងមក។ ហើយមិនត្រូវឲ្យគ្រាន់តែ អធិស្ឋានប៉ុណ្ណោះ តែឲ្យរស់នៅដោយការប្រព្រឹត្តតែភាពបរិសុទ (១ថែស្សា ៣;១៣)  ការតស៊ូវក្នុងសេចក្តី ជំនឿ តស៊ូវក្នុងសេចក្តីទុក្ខលំបាក ការបៀតបៀនផ្សេងៗ (២ធី ៤:-; យ៉ាក ៥:-៩) ហើយមិនត្រូវតែ ប៉ុណ្ណោះត្រូវមានចិត្តនៅក្នុងការរងចាំ ហើយស្រលាញ់ថ្ងៃដែលទ្រង់នឹងយាងមកនោះ ព្រមទាំងរស់នៅ រហូតដោយសេចក្តីសង្ឃឹមផងដែរ (២ធី ៤:;  ១យូ ៣:២៣)។ ហើយជាងនោះទៀតសោត យើងក៏ត្រូវមាន ការអនុវត្តន៍នូវជំនឿរបស់យើងដែរ គឺអនុវត្តន៍ដោយប្រើដៃនៃព្រះបន្ទូលរបស់ព្រះ ទី១ គឺការអាននៅព្រះ បន្ទូលប្រចាំថ្ងៃ ទី២ គឺការស្តាប់នូវព្រះសូរសៀងរបស់ព្រះប្រចាំថ្ងៃ ទី៣ គឺការសិក្សានូវព្រះបន្ទូលព្រះ ទី៤ គឺការសូត្រនៅព្រះបន្ទូលព្រះដើម្បីកុំឲ្យភ្លេច ដែលនាំព្រលឹងយើងខ្សោយពីការរងចាំ ហើយទី៥ គឺជាការ សញ្ចឹងគិតលើព្រះបន្ទូលព្រះរាល់ថ្ងៃ ធ្វើបែបនេះដើម្បីឲ្យយើងរឹងមាំក្នុងព្រះជាម្ចាស់ ហើយទោះបីមាន បញ្ហាផ្សេងៗ នោះមិនធ្វើឲ្យយើងបាក់ទឹកចិត្ត នឹងភ្លេចព្រះឡើយ។ ដូច្នេះជាចុងក្រោយខ្ញុំសុំសួរប្អូនថា តើ អស់លោកអ្នកជាមនុស្សបែបណា តើអ្នកជាគ្រីស្ទបរិស័ទដែលរងចាំព្រះដូចជាស្រ្តីល្ងង់រង់ចាំប្តីខ្លួន ដូច ដែលមិនបានការយកចិត្តទុកដាក់ មិនត្រៀមខ្លួន ធ្វើដូចជាប្រពន្ធដែលមិនស្រលាញ់ប្តី ឬដូចជាស្រី្តមានគំ និត ដែលគេមានរបៀបចាំ ការត្រៀមខ្លួនយ៉ាងល្អសំរាប់ចាំទទួលប្តី? ពិតប្រាកដណាគោលបំណងរបស់ខ្ញុំ ពេលនេះ គឺចង់ឲ្យលោកអ្នក ហើយនឹងខ្ញុំចេះរងចាំព្រះយេស៊ូវឲ្យដូចជាស្រ្តីដែលមានគំនិង ដែលពេញ ដោយការត្រៀម នឹងរៀបចាំខ្លួនយ៉ាងល្អនោះវិញ។ យើងមិនត្រូវមានតែព្រះគម្ពីរ ហើយមិនអាច មិនអធិ ស្ឋាន មិនសញ្ជឹងគិតលើព្រះបន្ទូលទ្រង់ ដែលនាំឲ្យយើងមានជំនឿរឹងមាំនោះឡើយ តែយើងត្រូវតែអនុវត្ត នូវព្រះបន្ទូលរបស់ព្រះដើម្បីឲ្យយើងបានរឹងមាំ មានសង្ឃឹម ហើយអត់ធ្មត់ក្នុងការរងចាំនោះ។

Ø  ឯកសារពិគ្រោះ
·          ទេវសាស្រ្តាសង្កិត
·          ស្ពានចម្លងអធិប្បាយព្រះគម្ពីរ
·          ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សា សញ្ញាចាស នឹងសញ្ញាថ្មី

0 Comments

Type and hit Enter to search

Close