Breaking News

ការបង្ហាញពីសេចក្តីស្រឡាញ់ របស់ព្រះជាម្ចាស់តាមរយ:គម្រូរបស់ហូសេ ហូសេ ២



·         សេចក្តីផ្តើម:
                 មានក្រុមគ្រួសាមួយដែលជាគ្រួសាដែលមានទ្រព្យសម្បត្តិ និង ជីវភាពយ៉ាងសមរម្យ
នៅក្នុងសង្គមដែលពួកគាត់កំពុងរស់នៅនោះ។ ដែលបុរសជាប្តីគាត់គឺជាអ្នកមានមុខដំណែងធំដុំ ក្នុងប្រមុខរាជ    រដ្ឋាភិបាលថែមទៀតផង ចំនែកប្រពន្ធវិញនាងជាស្រ្តីមេផ្ទះធម្មតាម្នាក់ ។ ក៏ប៉ុន្តែនាងបែបជាចូលចិត្តលែងល្បែងស៊ីសងងប់ងើបមុខមិនរួច មិនតែប៉ុណ្ណោះនាងថែមទាំងបែកគំនិតចេះផិតប្តីទៅរកប្រុសថ្មី ថែមទៀតផង។ រឿងនេះក៏បានដឹងដល់លោកប្តី ប៉ុន្តែដោយសារតែលោកប្តីគាត់ជាមនុស្សស្លូតបូត មានក្រមសីលធម៌និងការអប់រំល្អផងនោះ ទោះជាបានដឹងនឹងតាមទាន់ថាប្រពន្ធខ្លួនញៀនល្បែងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដែលបានមកដោយញើសឈាមគាត់អស់ជាច្រើន ថែមទាំងដឹងថានាងបានក្បត់គាត់ទៅមានសហាយស្មន់ជាមួយប្រុសដ៏ទៃក្តី ក៏លោកប្តីចិត្តល្អ នៅតែផ្តល់ឪកាសទុកឧ្យនាងបានតែប្រែម្តងជាពីរដងដោយមិនរករឿងនាងដោយមិនបានរករឿងដេញដោលច្រើនទេ  តែប្រពន្ធនៅតែដដែល មិនព្រមកែខ្លួនទាល់តែសោះ ។ ដូច្នេះហើយបានជាធ្វើឲ្យប្តីអស់ការអត់ធ្មត់ ដោយយល់ថាវិធីត្រជាក់ៗមិនអាចបញ្ឈប់នូវទង្វើល ដ៏អាក្រក់របស់នាងបាននោះទេ លោកក៏ប្រមានដល់ប្រពន្ធថា បើសិនជានាងមិនព្រមបញ្ឈប់ការកំផិតហើយនិង ការលេងល្បែងស៊ីសងដែលជា អំពើខុសច្បាប់បែបនេះទេនោះគាត់និងលែងនាងចេញដោយខ្លួនទទេមិនចែកមរតកឲ្យនាងសូម្បី តែមួយកាក់មួយសេន សូម្បីរបស់ទ្រព្យ គ្រឿងអល័ង្កា សំលៀកបំពាក់ល្អៗ ដែលបានទិញឲ្យនាងប្រើប្រាស់ពីមុន ដូចជា I Phone6,7 អីទាំងនោះ ក៏គាត់ដកហូតយកវិញទាំងអស់ដែរ ។
         តែនាងមិនត្រឹមតែមិនបានខ្វល់ខ្វាយចំពោះការប្រមាននេះប៉ុណ្ណោះទេ។ នាងថែមទាំងមានចិត្តធំសុខចិត្តរត់ទៅតាមប្រុសសហាយរបស់នាងថែមទៀត ដោយមិនស្រណោះអាឡោះអាល័យប្តីសូម្បីតែបន្តិច តែទៅមិនទានបានប៉ុន្មានផងនាងក៏ត្រូវបានប្រុសសាហាយដោះដៃចោល ទុកឲ្យនាងត្រូវជួបនៅសេចក្តីរងទុក្ខវេទនាយ៉ាងខ្លាំងក្រៃលែង ទាំងផ្លូវកាយនិងផ្លូវចិត្តដោយជីវិតរស់នៅគ្មានទីពំនាក់ តែលតោលឯកកោគួឲ្យសោកសង្រែង ជាទីបំផុតត្រូវគេមើលងាយមើលថោកជាន់ឈ្លីវក់វី ។ ដោយការរងទុកធ្ងន់ពន្យពេកនាងក៏មានគំនិតចង់វិលទៅរកប្តីវិញណាស់ ។ ដោយព្រោះសេចក្តីស្រឡាញ់ និងមេត្តាជាពន្យពេកឥតគណនារបស់ប្តី បន្ទាប់ពីបានដឹងថាប្រពន្ធរងទុក្ខវេទនាយ៉ាងដូច្នេះគាត់មានចិត្តក្តួលអាណិតដល់ ប្រពន្ធជាពន្លឹកបានជាគាត់ខំស្វែងរកប្រពន្ធ និងនាំយកនាងត្រឡប់មករួមរស់ជាមួយគ្នាវិញ ដោយបានស្រឡាញ់ថ្នាក់ថ្នមដូចកាលពីគ្រាផ្តើមស្នេហ៍នា គ្រាតំបូងវិញ។ហើយលើសពីនេះទៅទៀតនោះគឺ គាត់បានប្រគល់ឲ្យនាងនូវរបស់ ទ្រព្យជាបរិបូណ៌សើលជាងពីមុនដែលគាត់ឲ្យនាងទៅទៀត។ ថែមទាំងបានសន្យាជាមួយគ្នាថាអូននឹងធ្វើជាប្រពន្ធរបស់បង ហើយបងនឹងធ្វើជាប្តីរបស់អូនជារៀងរហូត ទោះមេឃរលំភ្នំរលាយក៏មិនបែបគ្នាជារៀងរហូត តទៅស្នេហ៍យើងជាស្នេហ៍ភក្តីគ្មានអ្វីបំបែបបានឡើយ។ ក្នុងសាច់រឿងនេះបានបង្ហាញអំពីសេចក្តីស្រឡាញ់ និងការអត់ធម្មយ៉ាងខ្លាំងក្នុងនាមជាស្វាមីដ៏ល្អម្នាក់ តើបងប្អូនធ្លាប់ជួបមនុស្សបែបនេះទេ? យើងមិនដឹងថានៅមានបុរស់ដ៏ល្អស្មោះស្មាកនិងស្នេហ៍បែបនេះប៉ុន្មាននាក់ទេ ក្នុងសម័យយើងនេះ? ប្រហែលជាពិបាកនិងរកបានណាស់មើលទៅ ប្រហែលអាចមានម្នាក់ ពីរនាក់ ឬក៏គ្មានផងក៏មិនដឹង? មែនអត់បងប្អូនប្រុសៗ ?  ប៉ុន្តែក្នុងកណ្ឌហូសេជំពូកពីរនេះពិតជាមាន គឺយើងនិងមើលពីគំរូនៃសេចក្តីស្មោះស្មាក់ដ៏មហិមារបស់បុរសម្នាក់នៅទីនេះ។
·         ការសង្ខេបបទគម្ពីរ:
          ក្នុងជំពូកទី២នេះព្រះជាម្ចាស់បានមានបន្ទូលបង្គាបឲ្យ លោកហូសេបានបង្គាបកូនៗរបស់គាត់ឲ្យ ស្តីប្រដៅដល់ម្តាយរបស់ខ្លួន ឲ្យនាងលះចោលការកំផិត និងការប្រពឹត្តកន្លងបវេណីពីនាងចេញ ដោយបានប្រើការប្រមានជាសំដីធ្ងន់ៗថា ក្រែងគាត់នឹងសំរាតឲ្យនាងនៅខ្លួនទទេ ដូចជាវាលរហោស្ថាន​ជាដីដែលហួតហែង ព្រមទាំងធ្វើឲ្យនាងស្លាប់ដោយខ:ស្រេកផង។ ដោយមិនអាណិតមេតា្តដល់កូននាងផង ព្រោះវាសុទ្ធតែជាកូនរបស់សហាយ ដែលកើតមកពីការកំផិត គួខ្មាស់របស់នាង។ មិនតែប៉ុណ្ណោះនាងថែមទាំងថានិងចេញទៅតាមពួកសហាយ ជាអ្នកដែលឲ្យអាហារ និងគ្រឿងផឹង ព្រមទាំងប្រេង ខ្លូតទេសជាដើមដល់នាង ។ តែហូសេបានឃាត់ផ្លូវនាងមិនឲ្យរកផ្លូវឃើញ នាងបានទៅតែរកមិនឃើញ តាមមិនទាន់ពួកប្រុសសហាយទេ ដោយសារកាលំបាកនោះ នាងវិលទៅរកប្តីដើមវិញ ។ ដោយនាងមិនបានដឹងថាគ្រប់អស់ទាំងអ្វីៗល្អ ទាំងចំនីអាហារ    គឿងមាស និងរបស់ប្រើប្រាស់ទាំងអស់ ដែលនាងធ្លាប់បាននោះ​គឺប្តីជាអ្នកផ្តល់ឲ្យនោះឡើយ ។ ដូច្នេះនៅគ្រានេះលោកនឹងដកយកផលទាំងអស់ គ្រប់មុខពីនាងវិញ សូម្បីតែខ្លូតទេសដែលសំរាប់ហ៊ុហ កេរខ្មាស់នាងផងដែរ ។ គឺការអាម៉ាសរបស់នាងនិងត្រូវបើកឲ្យពួកសហាយរបស់នាងបានឃើញ ហើយក៏គ្មានអ្នកណាដែលអាចដោះនាងចេញ ពីការអាម៉ាស់ដែល នឹងកើតមកនេះបានដែរ​។នេះជាការប្រៀបធៀបពីការកំផិត ដែលអ៊ីស្រាអែលដែលបានផិតក្បត់ព្រះជាម្ចាស់ទៅ តាម ក្លែងក្លាយ (ព្រះបាល) គឺព្រះអង្គនឹងដាក់ទណ្ឌកម្ម ដល់ពួកគេដោយឲ្យគេរងទុក្ខវេទនា ​ដកក្តីអំណរនិងអ្វីៗចេញពីគេ តែដល់ថ្ងៃមួយព្រះអង្គនឹងឲ្យដល់គេវិញ រិតតែច្រើនឡើង ដោយលោះគេមកជារបស់ផងទ្រង់ដោយក្តីស្រឡាញ់និងមេត្តា ហើយនឹងទទួលបានក្តីសុខសាន្តនៅជាមួយនឹងព្រះដែលគេជាប្រជារាស្រ្តរបស់ព្រះ​អង្គហើយព្រះអង្គជាព្រះគេ។




·         រចនាសម្ពន្ធ័:
                       I.       លទ្ធិផលនៃភាពមិនស្មោះត្រង់នៃរាស្ត្ររបស់ព្រះជាម្ចាស់( ១:- ១៣)
. ការប្រមានដល់អ្នកដែលផិតក្បត់ មិនស្មោះត្រង់(១: - ៧ )
. លទ្ធិផលនៃសេចក្តីកំផិត(១ : - ១៣ )
                      II.       ការធ្វើអន្តរាគមន៍ពីព្រះជាម្ចាស់ ដោយសេចក្តីមេត្តាករុណា (១ :១៤ - ២៣ )
. សេចក្តីមរត្តារបស់ព្រះក្នុងការផ្សោះផ្សាជាមួយរាស្រ្តកំផិត(១: ១៤-២០)
. ព្រះបន្ទូលនៃការស្តាឡើងវិញ( ១:២០- ២៣)
·         សំនួរស្នូល
          -ក្នុងសាច់រឿងនេះ មិនមែនសំដៅលើគ្រួសាតែមួយនោះទេ តែតាមរយ:បញ្ហានិង ជំលោះក្នុងគ្រួសាហូសេនេះ បានសំដៅទៅលើទំនាក់ទំនងរវាងព្រះជាម្ចាស់និងអ៊ីស្រាអែល ប្រជារាស្រ្តរនៃទ្រង់។ ដូច្នេះ មានបញ្ហាអ្វីបានកើតឡើង ក្នុងទំនាក់ទំនងរវាងព្រះជាម្ចាស់ និងអ៊ីស្រាអែល? ហើយតើព្រះជាម្ចាស់ទ្រង់មានផែនការណ៍យ៉ាងណា ចំពោះពួកគេទាំងអស់នោះ?
·         គំនិតស្នូល

-       ចង់បង្ហាញអំពីសេចក្តីស្រឡាញ់ និងមេត្តាករុណានៃព្រះជាម្ចាស់ ដែលព្រះអង្គផ្តល់សម្រាប់ប្រជារាស្រ្តរបស់ទ្រង់។ បើទោះបីជាមនុស្សបានធ្វើខុស អាក្រក់មិនស្មោះត្រង់នៅចំពោះទ្រង់ជាច្រើនដងយ៉ាងណាក៏ដោយ ក៏ព្រះអង្គស្មោះត្រង់ ជានិច្ច ទ្រង់ចង់ឲ្យប្រជារាស្រ្តរបស់ទ្រង់វិញត្រឡប់មកនៅក្នុងព្រះគុណ និងសេចក្តីស្រឡាញ់ទ្រង់វិញនិង ធ្វើជារាស្រ្តរបស់ព្រះអង្គ ហើយយកព្រះអង្គធ្វើជាព្រះរបស់គេជារៀងរហូតតទៅ។

·         ការកាត់ស្រាយព្រះគម្ពី:
                                   I.       លទ្ធផលនៃការមិនស្មោះត្រង់នៃរាស្ត្ររបស់ព្រះជាម្ចាស់( ២:- ១៣)
.ការប្រមានដល់អ្នកដែលកំផិត មិនស្មោះត្រង់(២: -៧ )
                តើព្រះជាម្ចាស់ ទ្រង់មានផែនការណ៍យ៉ាងដូម្តេចចំពោះអ្នកដែលមិនស្មោះត្រង់?
      យើងនឹងអាចរកចម្លើយជាមួយគ្នាបានក្នុង ខ គម្ពីរខាងក្រោមនេះ គឺក្នុងហូសេជំពូក(២:-៧) នៅទីនេះ       ឃើញថាព្រះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់លោកហូសេឲ្យប្រាប់ដល់បងប្អូនកូនចៅប្រុសៗ ថាអាំមី ហើយដល់ស្រីៗថារ៉ូហាម៉ា ដែលយើងបានដឹងអំពីអត្ថន័យនៃឈ្មោះទាំងពីរនេះរួចមកហើយពីក្នុងជំពូក១ ដែលបាន ថាពាក្យអាំមី មានន័យថា< ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ អញក៏មិនព្រមធ្វើជាព្រះរបស់ឯងដែរ >ចំនែកឯឈ្មោះ រូហាម៉ា​មានន័យថា< អញនិងមិនអាណិតមេត្តាដល់ដល់ពួកវង្សអ៊ីស្រាអែល ដើម្បីអត់ទោសដល់គេតទៅទៀតឡើយ>។ តែក្នុង ជំពូក២ ខមួយនេះសង្កេតឃើញថា​ ឈ្មោះទាំងពីរដដែលនេះ បានផ្លាស់ប្តូរបន្តិច គឺបាត់ពាក្យឡូ  ដែលជាពាក្យសំខាន់ដែលធ្វើឲ្យសាច់រឿងជំពូកនេះ ខុសពីជំពូក១ដែរ ព្រោះបើយោងតាមឯកសារមួយចំនួនថាក្នុងភាសាហេព្រើ ឡូ នេះសំដៅលើភាពអវិជ្ជមាន តែក្នុងជំពូក (២:១)នេះ ភាពអវិជ្ជមានត្រូវបានដកចេញ ដោយប្តូរពីពាក្យ មិនមេត្តា មកជាមេត្តា មិនមែនជាស្តេច មកជាស្តេច ហើយមិនមេត្តាមកជាមេត្តាវិញ(មានន័យថាព្រះទ្រង់ចង់ប្រាប់ថា ឯងជារាស្រ្តអញ អញនិងធ្វើជាស្តេចដល់ឯង ហើយអញនឹងអាណិតមេត្តាដល់ពួកអ៊ីស្រាអែល ដើម្បីនឹងអត់ទោសដល់ពួកគេ) ព្រះជាម្ចាស់ទ្រង់ចង់ប្រកាសដល់ពួកអ៊ីស្រាអែលថា ព្រះអង្គនឹងប្រទានក្តីអាណិតមេត្តាដល់ពួក  ដ្បិតគេជារាស្រ្តរបស់ទ្រង់ ហើយទ្រង់ក៏ព្រះរបស់គេដែរ។ស្ថានភាពតានតឹងដូចជាត្រូវបានផ្លាស់ប្តូហើយ តែមើលក្នុងខ២វិញហូសេបានបង្គាប់ឲ្យកូនៗទៅស្តីប្រដៅដល់ម្តាយរបស់ខ្លួនឲ្យនាងលះចោលការកំផិត និងការកន្លងប្រពៃណីចេញ ដោយប្រើឃ្លាគំរាមមួយថា នាងមិនមែនជាប្រពន្ធអញទេ អញក៏មិនមែនប្តីនាងដែរ ក្នុងឃ្លានេះបង្ហាញពីការដាក់រនាំងដែលធ្វើឲ្យមានគំលាតពីគ្នាក្នុងទំនាក់ទំនងជាប្តីប្រពន្ធរបស់គាត់ ភាពប្រេះស្រាំនៃចំណង  អាពារហ៍ពិពារហ៍ នៃស្នេហ៍គ្រាដំបូងដផ្អែមត្រជាក់ពីមុន ប្រែប្រួលអស់ដោយសារតែភាពមិនស្មោះត្រង់របស់ប្រពន្ធដែលផិតក្បត់ប្ដីរបស់ខ្លួន តែទំនាក់ទនងនេះមិនមែនត្រូវបានកាត់ផ្តាច់ដោយការលែងលះនោះទេ ប៉ុន្តែត្រូវតែស្វែងរកការបង្រួបបង្រួម ផ្សះផ្សាជាមួយគ្នាឡើងវិញ។ នៅក្នុងខ៣និយាយកាន់តែធ្ងន់ទៅទៀត លោកហូសេចង់សម្រាតខោអាវប្រពន្ធរបស់លោកផង បើសិនជាបើស្តាប់ទៅដូចអាក្រក់ជូជាតិណាស់បើធៀបមកក្នុងវប្បធម៌ខ្មែរ ក៏ប៉ុន្តែ បើយើងក្រលេកទៅមើលប្រវត្តិសាស្រ្តក្នុងសង្គម អ៊ីស្រាអែលវិញ ក្នុង(អេសេគាល១៦:១០ និង និក្ខមនំ ២១:១០)គឺបានបង្ហាញតួនាទីរបស់ប្តី គឺប្តីជាអ្នកផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ប្រពន្ធទាំងសំលៀកបំពាក់ផងដែរ។
            ដូច្នេះពាក្យថាសម្រាតដែលបានឃើញក្នុងខខាងលើនេះមិនមែនចង់ សំដៅទៅលើកការចាប់ដោះ ឬស្រាត សំលៀកបំពាក់ចេញពីនាងនោះទេ តែក្នុងខ៣នេះចង់និយាយថា ប្តីគឺហូសេលោកនឹងបកអាក្រាត បើនិយាយពីពាក្យខ្មែរអោយស្រួលស្ដាប់គេហៅថា​ហែកកេរ្តិ៍ បើកសម្ដែងពីអាថ៍កំបាំង ឬរឿងមិនល្អអាស្រូវ ពីភាពផិតក្បត់របស់នាងដែលជាប្រពន្ធដែលហ៊ានក្បត់ប្ដីរបស់ខ្លួនទៅស្រវ៉ាអ្នកថ្មីទៀត ដូចជាមានពាក្យខ្មែរមួយឃ្លាបានពោលថា មានមួយមិនស្កប់ មានដប់ក៏មិនគ្រាន់ មិនស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ដោយគ្មានប្រណីដល់ទ្រូងប្តីនោះឲ្យគេដឹងឲ្យនាងត្រូវអាម៉ាស់ ។គឺឲ្យនៅទទេ ត្រលប់ដូចជាថ្ងៃដែលកើតមក ក្នុង (អេសេគាល ១៦: - ៨ )ប្រាប់ថា ត្រូវបានគេស្អប់ខ្ពើមរងទុក្ខគ្មានអ្នកអាណិតនៅខ្លួនទទេប្រឡាក់ដោយភាពស្មោករោគ ភ្ជាប់ជាមួយនិង( ខ៤-៧ )ការកំផិតនិងការប៉ុនប៉ងរត់តាមប្រុសរបស់កូមើ ការនេះ ធៀបទៅនឹងការមិនស្មោះត្រង់ដ៏សែនអាក្រក់របស់អ៊ីស្រាអែលដែលពួកគេបានក្បត់នឹងព្រះជាម្ចាស់ដូចជា​ប្រពន្ធរបស់ហូសេបានក្បត់នឹងលោកដែរ។ ផិតក្បត់យ៉ាងម៉េច គឺគេបានក្បត់នឹងព្រះរបស់ខ្លួនដែលធ្លាប់តែស្រលាញ់ ធ្លាប់តែផ្ដល់សេចក្ដីអាណិតមេត្តា ធ្លាប់តែថ្នាក់ថ្នមពួកគេ ដូចជារូបប្ដីថ្នាក់ថ្នមបមបីស្រីមាសស្ងួនជាប្រពន្ធខ្លួនដោយសេចក្ដីស្រលាញ់ពេញណែនក្នុងឪរ៉ារៀមដែលប្រៀបបានថាអូនជាបេះដូងបង។ ប៉ុន្តែពួកគេបែរ ទៅជាស្រលាញ់ព្រះដទៃទៀត ទៅថ្វាយបង្គំព្រះដទៃទៀតផ្សេងទៅវិញ ដូចនៅក្នុងពាក់កណ្ដាល ខប្រាំ ពួកគេបានគិតថាអ្វីដែលពួកគេមានសព្វថ្ងៃនេះគឺជា អ្វីដែលព្រះបាលដែលជាព្រះសាហាយស្មន់របស់ពួកគេជាអ្នកអោយទៅវិញ។ ពួកគេបានភ្លេចពីព្រះគុណដែលព្រះជាម្ចាស់ដែលទ្រង់បានផ្ដល់អោយពួកគេ។ ប៉ុន្តែព្រះអង្គទ្រង់មិនដែលបោះបង់ចោលអ្នកដែលទ្រង់ស្រលាញ់ឡើយ នៅក្នុងខ៦-៧បាននិយាយថា ព្រះអង្គទ្រង់នឹងស្រាស់បន្លា ធ្វើកំផែងដើម្បីមិនអោយពួកគេទៅរកសាហាយរបស់គេទាន់ឡើយ គឺទ្រង់នឹងរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីអោយគេវិលបែរមករកព្រះអង្គវិញ នេះគឺជា សេចក្ដីស្រលាញ់ និងសេចក្ដីមេត្តាករុណាដែលព្រះអង្គមានចំពោះគេ។
     . លទ្ធិផលនៃសេចក្តីកំផិត(១ : - ១៣ )
             ខ៨ - ៩ អ៊ីស្រាអែលបានយករបស់ដែលព្រះជាម្ចាស់បានចំរើន ប្រទានឲ្យដល់គេនោះប្រើសម្រាប់គោរពថ្វាយបង្គំដល់ព្រះបាលដែលជាព្រះក្លែងក្លាយរបស់សាសន៍ដ៏ទៃទៅវិញ ដូច្នេះព្រះទ្រង់នឹងដកយកអ្វីទាំងអស់ចេញពីពួកគេវិញ ដោយព្រោះតែគេមិនបានប្រើរប្រាស់របស់ទាំង​នោះ មិនត្រឹមត្រូវ    តាមព្រះទ័យទ្រង់ មិនតែប៉ុណ្ណោះថែមទាំងរមើសគុណបោះបង់ព្រះអង្គចោល លែងខ្វល់ខ្វាយអើពើនិងទ្រង់ទៀតផង។ ព្រះជាម្ចាស់ទ្រង់និងធ្វើឲ្យគេបានស្គាល់រស់ជាតិនៃទុក្ខវេទនានៃជីវិតដែលគ្មានព្រះអង្គចិញ្ចឹមបីបាច់ថែរក្សា តើមានរស់ជាតិជូល្វីងយ៉ាងណាទៅ ដើម្បីឲ្យគេដឹងថាអ្វីៗដែលគេបានមកនេះគឺជាព្រះយេហូវ៉ាទេដែលជាអ្នកប្រទានឲ្យគេ មិនមែនគឺព្រះបាលនោះទេ   គឺព្រះអង្គនិងធ្វើឲ្យទឹកដីរបស់គេដែលធ្លាប់មានជីរជាតិបង្កើតផលបានល្អបរិបូណ៌ពីមុននោះ ប្រែក្លាយជាស្ងួតហែងគ្មានជីវិត តទៅទៀត ហើយមិនអាចបង្កើតផលផ្លែបានដូចពីមុនទៀតទេ។អ៊ីស្រាអែលគេត្រូវតែដឹងឲ្យច្បាស់ថា គឺព្រះអង្គទេដែលមានអំណាចលើធម្មជាតិនិងគ្រប់គ្រងទាំងអស់នោះ ហើយក៏ជាព្រះដែលតែងតែគង់នៅជាមួយដឹកនាំ ផ្គត់ផ្គង់ថែរក្សាពួកគេគ្រប់ពេលវេលានាពេលកន្លងមកនោះ។ (ខ ១០ - ១៣) ហើយ  អ៊ីស្រាអែលដែលជាសាសន៍ដែលធ្លាប់តែមានអំនួតនោះនិងត្រូវមានការអាម៉ាស់ ដោយសារតែស្រុករបស់គេក្លាយទៅជា ទីកន្លែងដែលស្ងួតហួតហែងដូចជាទីរហោស្ថាន គ្មានអ្វីទៀតសោះ ដោយសាតែគេបានដើរតាមព្រះ   បាល ប្រៀបបានដូចជាស្រ្តីដែលផិតក្បត់  ត្រូវបានប្តីបកអាក្រាត ជាសាធារណ: ទុកឲ្យមានការអាម៉ាស់ដូច្នោះដែរ(អេសេគាល ១៦:៣៣ និង មីកា១:)គឺបញ្ជាក់ថាព្រះទ្រង់និងបំផ្លាញ់គ្រប់ទាំងរូបព្រះ និងថ្លៃឈ្នូលរបស់គេទាំងអស់ចោលគ្មានព្រះណាដែលអាចជួយឲ្យរួចបានឡើយ។ ខ្ញុំនឹកចាំពីរឿងមួយ អំពីឪពុកម្នាក់តែបានទូន្មានកូនស្រី មានថ្ងៃមួយឪពុកបានក្តាបដៃយ៉ាងណែន ទោះបីជាកូនសូមអង្វរយ៉ាងណាក៏គាត់មិនព្រមលាដៃនោះឲ្យកួនមើលថាតើក្នុងដៃគាត់មានអ្វីក្នុងនោះដែរ តែដោយសារតែកាទទូចអង្វរករជ្រាំដែលៗរបស់កូន ឪពុកព្រមលាដៃដែលក្តាបនោះឲ្យនាងបានឃើញ ការដ៏ភ្ញាក់ផ្អើលបានកើតឡើង ធ្វើកូនស្រីហួសចិត្តឥតមានពាក្យថ្លាថ្លែង គឺការអាថ៌កំបាងក្នុងដៃពុកនោះ គឺមានត្រឹមតែ លុយរៀល ក្រដាស១០០រៀលប៉ុណ្ណោះ ឪពុកក៏សួនាងទៀតថា កូនចង់មើលម្តងទៀតទេ នាងឆ្លើយថា លែងចង់មើលហើយគ្មានអ្វីអស្ចារ្យផង ឪពុកក៏ប្រាប់នាងថា ដូចគ្នា កូនអើយបើកូនមិនចេះឲ្យតម្លៃខ្លួនឯង បណ្តោយខ្លួនប្រាណ ស្លៀកខើចខ្លីឲ្យគេឃើញស្រីអស់ហើយនោះ នាងគ្មានអ្វីឲ្យគេប៉ងប្រាថ្នាស្រស់ជីវ៉ាតទៅទៀតទេ រឿងនេះមានន័យស្រដៀងជាមួយនិង ការដែលហូសេនិយាយអំពីការសម្រាតនោះដែរ ដោយការសម្រាត ឬស្រាតឲ្យនៅទទេនោះវាពិតជាប៉ះពាល់ជាខ្លាំងដល់កិត្តយសនិងគុណតម្លៃនៃមនុស្សស្រី ដែលគួតែជៀសវាងឲ្យបាន។
                                  II.       ការធ្វើអន្តរាគមន៍ពីព្រះជាម្ចាស់ ដោយសេចក្តីមេត្តាករុណា(១ :១៤ - ២៣ )
        . សេចក្តីមេត្តារបស់ព្រះក្នុងការផ្សោះផ្សាជាមួយរាស្រ្តកំផិត(១: ១៤-២០)
    តើព្រះយេហូវ៉ាទ្រង់មានសេចក្តីមេត្តាយ៉ាងណាក្នុងការផ្សះផ្សាដល់រាស្រ្តដែលកំផិត?
          ដូចដែលខ្ញុំបានបញ្ជាក់ខាងលើថា ព្រះអង្គទ្រង់មិនដែលបោះបង់មនុស្សដែលព្រះអង្គស្រលាញ់ទេ ព្រះអង្គទ្រង់នៅតែមានសេចក្ដីមេត្តាករុណាជានិច្ច ដល់អ្នកដែលទ្រង់ស្រលាញ់ទោះបើគេមិនបានស្រលាញ់ទ្រង់ក៏ដោយ។ មកដល់ ខ១៤ -១៥មានពាក្យថា អញនឹងប្រឡោមនាំនាងទៅឯទីរហោស្ថាន ហើយនិយាយសំរបចិត្តនាង។ ព្រះអង្គទ្រង់នៅតែនឹងលួងលោមដល់គេ ក្រោយដែលការជំនុំជម្រះមកដល់ ព្រះអង្គទ្រង់មិនបោះបង់គេអោយនៅតែរងទុក្ខជានិច្ចនោះទេ ប៉ុន្តែព្រះគុណរបស់ព្រះអង្គនៅតែមានជានិច្ចដល់ពួកគេ ឯការនិយាយសំរបចិត្ត គឺជាបញ្ជាក់ លើកទឹកចិត្ត          កំសាន្តចិត្តដល់អ៊ីស្ត្រាអែល លូងលោមឲ្យគេបានធូស្បើយអំពីការឈឺចាប់ ដែលមិនមែនជាការស្តីបន្ទោស   ទំលាក់កំហុសឲ្យកាន់តែឈឺចាប់នោះទេ។ គឺនៅទីនេះឃើញថា ចង់បង្ហាញថានៅគ្រាមួយដែលអ៊ីស្ត្រាអែលបានដឹងពីកំហុស របស់ខ្លួនហើយ នោះព្រះជាម្ចាស់ទ្រង់នឹងទទួលយកពួកគេឲ្យមកនៅជាមួយនឹងព្រះអង្គវិញ ដូចជាក្នុង(អេសាយ៤០:២ ) <បានប្រកាសថាត្រូវលូងលោមចិត្តក្រុងយេរូសាឡឹមដ្បិត គ្រាធ្វើសឹកសង្រ្គាមរបស់គេបានសម្រេចហើយ អំពើទុច្ចរិតរបស់ក៏បានអត់ទោសឲ្យ ហើយគេទទួលសំណង១ ជា២ ពីព្រះហស្ថនៃព្រះយេហូវ៉ា ឲ្យស្នងនិងអំពើបានគេដែរ >  ។ គឺព្រះទ្រង់នៅតែបន្តរបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ជានិច្ចទោះជាស្ថិតក្នុងស្ថានភាពនៃកាជំនុំជំរះក៏ដោយ ពីព្រោះទ្រង់ជាព្រះនៃសេចក្តីស្រឡាញ់ តែទ្រង់ក៏នៅតែយុត្តិធម៌ជានិច្ចដែរ។ ក្នុងពាក់កណ្តាលនៃខ ១៥ បាននិយាយអំពីច្រកភ្នំ អាកោ គឺជាទ្វានៃសេចក្តីសង្ឃឹម គឺព្រះទ្រង់បានដាក់ច្រកភ្នំនេះជានិមិត្តសញ្ញានៃឪកាសថ្មីរបស់អ៊ីស្រ្តាអែល គឺពួកគេនិងបានចូលមកនៅចំពោះព្រះ និងចាប់  ផ្តើមជាថ្មីម្តងទៀតជាមួយនិងព្រះដូចគ្រាដើម ដែលគេជារាស្រ្តរបស់ព្រះ ហើយព្រះយេហូវ៉ាជាព្រះតែមួយរបស់គេដែរ។  ក្នុងខ ១៦ - ១៧ នាងនិងហៅអញថា អ្នកប្តី មិនមែនលោកម្ចាស់ទៀតទេ តាមរយ:មួយនោះបានបង្ហាញឲ្យឃើញពីទំនាក់ទំនងកាន់តែស្អិតរមួតរវាង អ៊ីស្រាអែល ហើយនិងព្រះជាម្ចាស់ ។  ខ ១៨  គឺពួកគេនិងមិនព្យាយាមដើរតាម ព្រះយេហូវ៉ាផង និងព្រះបាលផងដូចពីមុនទៀតនោះទេ​ គឺ អ៊ីស្រាអែលនិងមានភក្តីភាពស្មោះស្មាក់បំពោះស្វាមីតែមួយគត់​គឺជាព្រះយេហូវ៉ា។ ដូច្នេះព្រះយេហូវ៉ា ដែលជាប្តីទ្រង់និងការពាដល់ពួកគេ ឲ្យបានរួចផុតពីទុក្ខភ័យទាំងអស់ ទោះបើជាគ្រោះដែលបង្ករពីធម្មជាតិ ជាការឈ្លានពាន សឹកសង្រ្គាមដែលបង្ករដោយមនុស្សក្តី  ពីព្រោះព្រះទ្រង់ជាម្ចាស់នៃធម្មជាតិ និងជាព្រះនៃប្រវត្តិសាស្ត្រ ដូច្នេះទ្រង់មានអំណាចលើទាំងអស់ (អេសាយ១១: - ) ។ ខ ១៩ - ២០ ការស្តីដណ្តឹងដោយ សុចរិត យុត្តិធម៌ សប្បុរស និងមេត្តាករុណា សម្ពន្ធមេត្រីនៃ ការភ្ជាប់ពាក្យ ឬ រៀបការនេះ គឺចង់បង្ហាញពីសេចក្តីស្រឡាញ់យ៉ាងស្មោះត្រង់ របស់ព្រះជាម្ចាស់ ចំពោះរាស្រ្តទ្រង់ គឺ អ៊ីស្រាអែលដែលពីមុនធ្លាប់តែកំផិត ពេលនេះគេនិងបានរស់នៅជាមួយនិងព្រះជារៀងរហូតតទៅ។
       . ព្រះបន្ទូលនៃការស្តាឡើងវិញ( ១:២១ - ២៣)
          នៅក្នុង៣ខ នេះ បានបង្ហាញពីការឆ្លើយតប ព្រះជាម្ចាស់ដែលទ្រង់ គឺជាព្រះនៃធម្មជាតិ  ទ្រង់និងប្រទានពរដល់ប្រជារាស្រ្តរបស់ ព្រះអង្គ តាមរយ: ធម្មជាតិរបស់ទ្រង់ ដោយឲ្យផែនដី របស់ទ្រង់មានជីវជាតិល្អប្រសើរឡើងវិញ និងអាកាសធាតុរួមទាំងផ្ទៃមេឃរបស់ទ្រង់ មានអំណោយផលល្អសំស្របទៅនិង តំរូវការ មានទឹកភ្លៀងល្មមគ្រប់គ្រាន់ ឯធម្មជាតិដំណាំដាំដុះផ្សេងៗ បង្កើតផងឡើង យ៉ាងល្អប្រពៃ    ​ទ្វេដងច្រើនជាងពីមុនទៅទៀត។ ទឹកដីអ៊ីស្រាអែលនឹងត្រឡប់ជាមានសេចក្តីសុខសាន្ត រីកចម្រើន​សំបូររុងរឿង ឡើងវិញជាថ្មីម្តងទៀត ដោយសារតែព្រះគុណ និងសេចក្តីមេត្តាករុណាដោយសប្បុរសសោះត្រង់របស់ព្រះជាម្ចាស់។ ជាលទ្ធិផលនៃការស្តាំឡើងវិញ ទាំងប្រជារាស្រ្ត និងទឹកដីអ៊ីស្រាអែល និងបានបង្រូបបង្រួម ផ្សោះផ្សារទាំងទំនាក់ទាក់ទំនងជាមួយនិងព្រះ ហើយនិង ព្រះពរជាបរិបូរណ៌។

·         សរុបសេចក្តី:
       នៅពេលដែលមនុស្ស គឺសំដៅលើប្រជារាស្រ្តរបស់ព្រះ មិនព្រមស្តាប់និងធ្វើតាមបំណងព្រះទ័យរបស់ព្រះ ពោលគឺគេនៅតែព្យាយាមប្រឆាំងបោះបោជាមួយនិងព្រះជាម្ចាស់ ។ នោះព្រះទ្រង់ពិតជាមានដាក់ការប្រមានខ្លះៗ ដើម្បីឲ្យពួកគេជួបនៅសេចក្តីទុក្ខលំបាក មួយចំនួន នៅគ្រាដែលមិនមានវត្តមាននៃការការពារនិងជួយធ្វើការអន្តរាគមន៍ពីសំណាកព្រះជាម្ចាស់នោះ ដើម្បីផ្តល់ជាមេរៀនពីភាពឈឺចាប់រងទុក្ខលំបាកពេលគ្មានព្រះ គឺគ្មានព្រះណាផ្សេងទៀតដែលអាចជួយរំដោះពួកគេពីការទាំងអស់នោះបានសោះឡើយក្រៅអំពីព្រះយេហូវ៉ាដែលជាព្រះពិតតែមួយនោះ។ ប៉ុន្តែមិនមែនព្រះអង្គបោះបង់ពួកគេចោលជារៀងរហូតនោះទេ គឺទ្រង់គ្រាន់តែប្រមានដល់គេប៉ុណ្ណោះ តែនៅថ្ងៃណាមួយ ដែលពួកអ្នកដែលបានផិតក្បត់ទាំងអស់នោះបានភ្ញាក់រលឹកដឹងខ្លួន ហើយធ្វើកែប្រែ ដោយ វិលត្រឡប់មករកព្រះជាម្ចាស់វិញជាមួយនិងការលុនតួសារភាពកំហុស ដោយស្មោះត្រង់ នោះព្រះអង្គទ្រង់និងទទួលគេវិញដោយសេចក្តីស្រឡាញ់ និង សប្បុរស ស្មោះត្រង់ ថែមទាំងប្រទានពរ ដល់គេទៀតផង។
·         ទេវសាស្រ្ត: -មនុស្ស- ព្រះយេស៊ូវគ្រីស្ទ - ព្រះជាម្ចាស់                                                    
         ព្រះជាម្ចាស់ទ្រង់មានអំណាចព្រះចេស្តាជាព្រះពិត មានព្រះហឬទ័យមេត្តាករុណា និងសប្បុរស ហើយថែមទាំងយុត្តិធម៌ ព្រះអង្គនិងដាក់ទោសដល់អ្នកដែលធ្វើខុស តែទ្រង់ក៏ទុកឪកាសឲ្យគេបានកែប្រែដែរ ដើម្បីគេមានឪកាសវិលមករកទ្រង់និងទទួលការស្តាឡើងវិញជាមួយទ្រង់។ ក្នុងនិស្ស័យជាមនុស្ស ការផិតក្បត់មិនមែនជារឿងថ្មីទេ នៅក្នុងព្រះគម្ពីរហូសេជំពូកទី២នេះ ភាពផិតក្បត់របស់រាស្រ្តរបស់ព្រះអង្គបានចាប់ផ្ដើមតាំងពីជំនាន់អ័ដាម​ និងអេវ៉ាមកម្ល៉េះ នៅពេលដែលអេវ៉ាបរិភោគផ្លែឈើដឹងខុសត្រូវមក​ហើយលែងស្ដាប់បង្គាប់ព្រះ នោះគេបានក្បត់ព្រះអង្គរួចមកហើយ ដោយក្បត់ព្រះអង្គហើយធ្វើតាមបំណងចិត្តរបស់ខ្លួន លែងតាមបំណងព្រះហឬទ័យរបស់ព្រះ។ ជាការពិតភាពផិតក្បត់ត្រូវតែទទួលការជំនុំជម្រះយ៉ាងពិតប្រាកដ ហើយវាបានស្ដែងអោយយើងបានឃើញតាមរយៈដែលព្រះជាម្ចាស់ទ្រង់បានកាត់ទោសអ័ដាម និងអេវ៉ាអោយចេញឆ្ងាយពីសួនច្បារអេដែន។ តមកមនុស្សទាំងអស់បានក្បត់ព្រះអង្គ មនុស្សជាច្រើនពាន់ លានៗនាក់ដែលបានក្បត់ព្រះដែលបានបង្កើតខ្លួនហើយទៅថ្វាយបង្គំព្រះដទៃទៀត ជាការពិតមនុស្សទាំងអស់សមតែទទួលការជំនុំជម្រះពីព្រះជាម្ចាស់ រួមទាំងយើងរាល់គ្នាផងដែរ ប៉ុន្តែមានបុរសម្នាក់បានស្ម័គ្រចិត្តទទួលការជំនុំជម្រះយើង ម្នាក់នោះមិនសមសោះ ប៉ុន្តែគាត់ត្រូវបានគេសម្លាប់ ដោយសារតែអំពើបាបរបស់យើង ម្នាក់នោះគឺអង្គព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានរងទុក្ខជំនួសអំពើបាបរបស់យើង ហើយព្រះគម្ពីរបាននិយាយថា មិនមែនដោយសារតែយើងល្អ យើងសាកសមអោយព្រះអង្គសុគតជំនួសយើងទេ ប៉ុន្តែនៅពេលដែលយើងកំពុងតែមានបាប ទ្រង់បានរងទុក្ខជំនួសយើងរាល់គ្នា នេះជាព្រះគុណនៃព្រះ ​ដែលយើងអាចមើលឃើញនៅក្នុងរ៉ូម៥:៨-៩។

·         ការអនុវត្តន៍:
     ដូច្នេះ យើងដឹងថាមនុស្សទាំងអស់ សុទ្ធតែមានអំពើបាបជាប់តាំងពីដើមរៀងមក ផ្ទាល់ខ្លួនម្នាក់ៗ គឺមិនមានអ្នកណាម្នាក់សោះដែលមិនមានបាប ទោះទាំងនៅក្នុងសម័យសង្គមបច្ចុប្បន្នដែលយើងកំពុងតែរស់នៅនេះ និងមនុស្សនៅក្នុងសម័យ សាសន៍អ៊ីស្រាអែល ឬ ក៏កម្ពុជាយើងក្តី ដូចបានលើកឡើងខាងលើរួចមកហើយ ពីគំរូមិនល្អដែលអាចហៅថាអាក្រក់ក៏បាន នៃភាពកំផិតមិនស្មោះត្រង់របស់មនុស្សជាតិ ដូចជារឿងការមិនស្តាប់បង្គាប់របស់អ័ដាម និងអេវ៉ាជាដើម ក៏នៅមានរឿងរ៉ាវជាច្រើនទៀតដែលព្រះគម្ពីរបាននិយាយ ដែលខ្ញុំមិនអាចនិងលើកយកមនិយាយរកពាក្យមករៀបរាប់គ្រប់អស់បាននៅក្នុងពេលនេះ។         ហើយមួយវិញទៀតយើងឃើញថាមនុស្សជាច្រើនកំពុងតែរស់នៅក្នុងការកំផិត នៅឡើយនៅក្នុងសម័យនេះដោយពួកគេកំពុងតែ សប្បាយរីករាយជាមួយនិងសង្គមដ៏ស៊ីវិល័យឡួយឆាយរបស់គេ ហើយភ្លេចព្រះ គឺគេបានរស់នៅក្រោមព្រះគុណនិងសេចក្តីមេត្តាករុណារបស់ព្រះ ក៏ប៉ុន្តែ គេមិនបានអរព្រះគុណ ឬ ដឹកគុណដល់ប្រភពនៃរបស់ទាំងអស់នោះទេ។អាចមានអ្នកខ្លះនិយាយថាខ្លួន មិនបានថ្វាយបង្គំឬក្រាបគោរពដល់ព្រះដ៏ទៃណា ក្រៅពីព្រះពិតតែមួយគឺជាព្រះគ្រីស្ទនោះទេ តែក្នុងជីវិតរស់នៅរបស់គាត់រាល់ថ្ងៃបែជាមិនមានពេលចំនាយសម្រាប់ព្រះទាល់តែសោះ ឬអាចបានពេលតិចតួចដែរ តែផ្ទុយទៅវិញគាត់បែជា ចំនាយពេលស្ទើតែទាំងអស់ ទៅលើសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមរបស់គាត់ ដោយ បានឲ្យតម្លៃលើសំភារ:និយ័ម ដែលគាត់មាន ដូចជា ទូរសព្ទ័ I phone ម៉ូតូទំនើបៗ ដែលគេកំពុងពេញនិយ័មសព្វថ្ងៃនេះ ដូចជា M S X ឬ ស្សូមមើរអិចជាដើម តាមរយ:ការនេះឃើញថា​គេគាត់កំពុងតែអនុញ្ញាត្តឲ្យសំភារ:ទាំងអស់នោះធ្វើជាព្រះរបស់គាត់ហើយ ពីព្រោះថាការថ្វាយបង្គំព្រះក្លែងក្លាយ មិនមែនសំដៅតែលើ រូបព្រះនៅវត្តនោះទេ តែបើសិនជាយើងខំប្រឹងចំនាយពេលវេលាច្រើន ឬ ឲ្យតម្លៃខ្លាំងទៅលើរបស់អ្វីមួយនោះមានន័យថា យើងបានចាត់ទុករបស់ទាំងនោះជាព្រះសម្រាប់ខ្លួន ហើយទោះជាដោយដឹងខ្លួន ឬមិនដឹងខ្លួនក្តី ដូច្នេះបានជាគម្ពីរ (រ៉ូម១២: ថាកុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង)។តែខ្ញុំមិនបានថាអ្នកដែលមានរបស់ប្រើប្រាស់ទំនើបៗទាំងអស់នេះ ជាការខុសនោះទេ តែអ្វីដែលខុសនោះថា តើយើងបានប្រើប្រាស់វាយ៉ាងម៉េច ?តើយើងបានអនុញ្ញាត្តឲ្យសំភារ:ទាំងនោះគ្រប់គ្រង យើង ឬក៏យើងជាអ្នកដែលគ្រប់គ្រងលើវា ?ហើយប្រើវា សម្រាប់ការល្អជាការថ្វាយសិរីល្អដល់ព្រះដែរឬទេ? ហើយពីមួយថ្ងៃទៅមួយថ្ងៃក៏មានមនុស្សមួយចំនួនធំដែលកំពុងតែវង្វេងឆ្ងាយពីព្រះ មិនស្គាល់ព្រះពិត តែបែជាទៅគោរពថ្វាយបង្គំព្រះក្លែងក្លាយទៅវិញ។ ដូចច្នេះក្នុងនាមយើងទាំងអស់គ្នាដែលនៅទីនេះ ជាអ្នកដែលបានស្គាល់ព្រះពិតនិងសេចក្តីពិតហើយនោះយើងត្រូតែចេញទៅ ប្រកាសប្រាប់ដល់លោកិយឲ្យគេបានដឹងថាគ្មានព្រះណាទៀតសោះដែលជាព្រះសង្រ្គោះដ៏ពិតក្រៅពីព្រះអង្គយេស៊ូវគ្រីស្ទ។  គឺយើងត្រូវតែចេញទៅៗ ពីព្រោះមនុស្សជាច្រើនកំពុងតែត្រូវការពន្លឺបំភ្លឺឲ្យគេបានមើលឃើញផ្លួវនៃសេចក្តីសង្រ្គោះដ៏ពិតដូចជាក្នុង( រ៉ូម១០: ១៣- ១៥បានលើកឡើងថា ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវ​នាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ មួយ​ទៀត ធ្វើ​ដូច​ម្ដេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «‍ជើង​នៃ​ពួក​អ្នក ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្ដី​សុខ​សាន្ត ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​ដែល​បណ្ដាល​ឲ្យ​រីក​រាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎‍» )។

0 Comments

Type and hit Enter to search

Close