Breaking News

ការស្ដារឡើងវិញ អែសរ៉ា៣: ១-១៣



សេចក្ដីផ្ដើម
            នៅក្នុងលោកុប្បត្តិ១:១ បានប្រាប់យើងអំពីបុគ្គលមួយអង្គដែលជាបុគ្គលសំខាន់ជាងគេនៅ
ក្នុងព្រះគម្ពីរហើយព្រះគម្ពីរទាំងមូលគឺ និយាយពីទ្រង់ឯង ទ្រង់គឺជា ព្រះជាម្ចាស់ ជាព្រះអទិករដែលបង្កើតគ្រប់ទាំងអស់ ដោយសារព្រះចេស្ដានៃទ្រង់ គឺទាំងស្ថានសួគ៌ និងផែនដីផងដែរ។ ព្រះជាម្ចាស់ទ្រង់បានបង្កើតគ្រប់ទាំងអស់ ហើយទ្រង់បានវាយតម្លៃការបង្កើតថា ជាការល្អប្រពៃ គ្រប់ទាំងអស់គឺល្អប្រពៃ(លោកុប្បត្តិ១:៣១) នេះគឺជា គោលបំណងរបស់ព្រះជាម្ចាស់ដែលទ្រង់ចង់អោយការបង្កើតរបស់ទាំងអស់អោយមានភាពល្អប្រពៃ។ មិនតែប៉ុណ្ណោះទេ ព្រះអង្គទ្រង់បានបង្កើតមនុស្សអោយមានលក្ខណៈវិសេសជាងគេ មិនត្រឹមតែបង្កើតអោយដូចរូបអង្គទ្រង់នោះទេ ប៉ុន្តែព្រះអង្គទ្រង់បានបង្កើតមនុស្សអោយមានទំនាក់ទំនងផងដែរ។ នៅក្នុងព្រះគម្ពីរ       លោកុប្បត្តិនេះបានបញ្ជាក់ប្រាប់ថា ព្រះអង្គទ្រង់ចង់អោយមនុស្សមានទំនាក់ទំនងបីយ៉ាងៈ ទីគឺព្រះអង្គទ្រង់ចង់      អោយមនុស្សមានទំនាក់ទំនងជាមួយនឹងព្រះអង្គផ្ទាល់(លោកុប្បត្តិ១:២៦-២៧, ២:១៦-១៧) នៅក្នុងខគម្ពីរទាំងនេះបានប្រាប់យើងថា ព្រះអង្គទ្រង់បានមានបន្ទូលជាមួយមនុស្ស គឺទ្រង់ជាអ្នកចាប់ផ្ដើមមានទំនាក់ទំនងជាមួយនឹងមនុស្សជាមុន ហើយព្រះអង្គទ្រង់ក៏ចង់អោយមនុស្សមានទំនាក់ទំនងជាមួយនឹងព្រះអង្គដែរ។ ទី២ ព្រះអង្គទ្រង់បង្កើតមនុស្សអោយមានទំនាក់ទំនងជាមួយនឹងមនុស្ស(លោកុប្បត្តិ២:១៨,២១-២២, ២៤) ព្រះអង្គទ្រង់បានបង្កើតអ័ដាម ហើយក៏បានបង្កើតអេវ៉ា ទ្រង់មិនបានបង្កើតអ័ដាមហើយដាក់គាត់នៅក្នុងចុងផែនដីម្ខាង ហើយយកអេវ៉ាទៅដាក់ចុងផែនដីម្ខាងដែរ ទ្រង់ក៏មិនបានយកអ័ដាមទៅដាក់ចុងសួនច្បារម្ខាង ហើយអោយអេវ៉ាដាក់ចុងសួនច្បារម្ខាងដែរ ប៉ុន្តែទ្រង់បានបង្កើតពួកគេមកហើយដាក់ពួកគេអោយនៅក្នុងសួនច្បារជាមួយគ្នា ហើយរស់នៅជាមួយគ្នា មានទំនាក់ទំនងជាមួយគ្នាផងដែរ។ ទី១ ព្រះអង្គទ្រង់បង្កើតមនុស្សអោយមានទំនាក់ទំនងជាមួយនឹងការបង្កើតផ្សេងទៀតរបស់ព្រះអង្គដូចជាធម្មជាតិជាដើម ព្រះអង្គទ្រង់បានដាក់ដ័ដាមអោយនៅក្នុងសួនច្បារអេដែន ហើយទ្រង់ក៏បាន អោយតួនាទីអ័ដាមដែរ គឺមានអំណាចលើគ្រប់របស់ដែលព្រះអង្គបង្កើត និងមើលថែរក្សាសួនច្បារអេដែនអោយមានសោភណ្ឌភាពល្អ(១:២៩-៣០, ២:១៥)។ គួរអោយរំលឹកផងដែរថា ព្រះអង្គទ្រង់បង្កើតគ្រប់របស់ទាំងអស់អោយមានភាពល្អប្រពៃ ហើយព្រះអង្គទ្រង់ក៏បង្កើតមនុស្សអោយមានទំនាក់ទំនងល្អប្រពៃផងដែរ។ នៅក្នុងលោកុប្បត្តិជំពូក៣គឺជា ជំពូកទុក្ខសោកយ៉ាងខ្លាំង គឺបាននិយាយពីការធ្លាក់ចុះរបស់មនុស្សជាតិ។ អំពើបាបរបស់អ័ដាម និងអេវ៉ាបានផ្លាស់ប្ដូរអ្វីដែលទ្រង់បានបង្កើតមិនអោយនៅល្អប្រពៃទៀតទេ  នៅក្នុងលោកុ៦:៥ ព្រះជាម្ចាស់ទ្រង់បានវាយតម្លៃទៅលើការបង្កើតរបស់ទ្រង់ម្ដងទៀត សូមម្នាក់បានអាន ព្រះអង្គទ្រង់បានវាយតម្លៃផ្សេងពីការមុនគឺ អាក្រក់។ អ័ដាម និងអេវ៉ាបានស្ដាប់តាមសម្លេងរបស់សាតាំង ជាហេតុធ្វើអោយពួកគេបានសង្ស័យចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងបន្ថែមការកុហកទៅចំពោះសេចក្ដីពិតរបស់ព្រះជាម្ចាស់។ មិនចាំបាច់សង្ស័យនោះទេ ការបះបោររបស់អ័ដាម បានជះឥទ្ធិពលទៅលើទំនាក់ទំនងដែលព្រះជាម្ចាស់ទ្រង់ចង់អោយពួកគេមាន ទំនាក់ទំនងដ៏ល្អប្រពៃដែលមនុស្សធ្លាប់មានរវាងមនុស្សជាមួយនឹងព្រះជាម្ចាស់ត្រូវបានបែកបាក់ដោយសារអំពើបាប នៅពេលដែលព្រះអង្គទ្រង់យាងមកដើម្បីរកអ័ដាម និងអេវ៉ានោះពួកគេបានរត់ពួនពីព្រះអង្គ គួរអោយសោកស្ដាយខ្លាំងណាស់ដោយកលល្បិច និងភាពអាម៉ាស់ធ្វើអោយអ្វីៗទាំងអស់ត្រូវបានប្រែផ្លាស់ ពួកគេបានដាច់ឆ្ងាយពីព្រះជាម្ចាស់ ដោយដាច់ឆ្ងាយពីព្រះវត្តមានរបស់ទ្រង់។ មិនត្រឹមតែទំនាក់ទំនងរវាងមនុស្សជាមួយនឹងព្រះប៉ុណ្ណោះទេដែលបាក់បែក ទំនាក់ទំនងរវាងមនុស្សជាមួយនឹងមនុស្សក៏បានបាក់បែកដែរ យើងអាចមើលឃើញពីរបៀបដែលអ័ដាមបានបន្ទោសអេវ៉ានៅពេលគាត់បានធ្វើបាប គាត់មិនត្រឹមតែបន្ទោសមនុស្សទេ គាត់បន្ទោសទាំងព្រះថែមទៀតផង គាត់បាននិយាយថា ស្រ្តីដែលព្រះអង្គអោយមកទូលបង្គំបានអោយផ្លែនោះមកទូលបង្គំ មិនចាំបាច់អោយខ្ញុំនិយាយពីរឿងកើតមានសព្វថ្ងៃទេ អស់លោកអ្នកបងប្អូនអាចមើលឃើញពី ភាពអាត្មានិយមរបស់មនុស្សដែលកើតមានឡើងរាល់តែថ្ងៃ ជម្លោះ ការជិះជាន់ ការគាបសង្កត់កើតឡើងគ្រប់ទីកន្លែងទាំងអស់។ ទំនាក់ទំនងរវាងមនុស្សនឹងការបង្កើតរបស់ព្រះជាម្ចាស់ក៏ត្រូវបានបំផ្លាញ ដីត្រូវបណ្ដាសា មនុស្សត្រូវធ្វើការនឿយហត់បែកញើសហូរញើសដើម្បីទទួលបានផល ។ ប៉ុន្តែស្ថានភាពនៃលោកុ៣ និង៦នេះនៅតែឆ្លុះបញ្ចាំងពីព្រះហឬទ័យ និងគោលបំណងរបស់ព្រះជាម្ចាស់សម្រាប់ពិភពលោកទាំងមូលដដែល គោលបំណងរបស់ទ្រង់គឺអោយការបង្កើតរបស់ទ្រង់បានល្អប្រពៃ។ ព្រះអង្គទ្រង់មិនបានទុកស្នាព្រះហស្តរបស់ព្រះអង្គចោនោះទេ ព្រះអង្គទ្រង់បានមានផែនការក្នុងការស្ដារឡើងវិញនូវស្នាព្រះហស្តរបស់ព្រះអង្គ។ យើងនឹងមើលជាមួយគ្នាថា តើព្រះអង្គទ្រង់នឹងធ្វើអ្វីដើម្បីនឹងស្ដារឡើងវិញ នូវទំនាក់ទំនងដែលបែកបាក់នោះអោយបានល្អឡើងវិញ? ហើយថាតើតាមរយៈការខិតខំរបស់ពួកអ៊ីស្រាអែលក្នុងការសាងសង់ទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះជាម្ចាស់វិញនោះមានប្រយោជន៍ឬទេ?




រចនាសម្ព័ន្ធ
១. ការស្ដារឡើងវិញនូវប្រព័ន្ធសាសនា ៣:-
            ក. ការសាងសង់អាសនា ៣:-
            ខ. ការថ្វាយដង្វាយ ៣:-
២. ការស្ដារព្រះវិហារឡើងវិញ ៣:-១៣
            ក. ការរកឈើ ៣:
            ខ. ការសាងសង់ព្រះវិហារឡើងវិញ ៣:-១៣
ការសង្ខេបអត្ថបទគម្ពីរ
            ក្រោយពីការនារទេសទៅបាប៊ីឡូនហើយ ពួកអ៊ីស្រាអែលមានឱកាសក្នុងការធ្វើមាតុភូមិនិវត្តត្រលប់មកក្រុងយេរូសាឡិម ក្រោមការដឹកនាំរបស់សូរ៉ូបាបិល និងយេសួរ។ នៅពេលដែលពួកគេត្រលប់មកវិញពួកគេបានចាប់ផ្ដើមសាងសង់អាសនា សម្រាប់ថ្វាយដង្វាយព្រមទាំង ធ្វើកម្មវិធីថ្វាយដង្វាយដែលពួកគេខកខានជាយូរមកហើយនោះផងដែរ។ ពួកគេបានសងសង់អាសនា ថ្វាយដង្វាយក៏បានរកឈើដើម្បីសាងសង់ព្រះវិហារឡើងវិញ ព្រមទាំងបានចាត់ចែងការងារក្នុងព្រះវិហារឡើងវិញផងដោយពួកសង្ឃជាអ្នកទទួលខុសត្រូវ ពួកគេមានអំណរយ៉ាងខ្លាំងនៅពេលដែលជើងព្រះវិហារបានដាក់រួច ប៉ុន្តែក្នុងសេចក្ដីអំណររីករាយនោះ ក៏មានឈឺចាប់ខ្លាំងណាស់ដែរ មានអ្នកខ្លះបានមានការសោកស្ដាយយ៉ាងខ្លាំងនូវព្រះវិហារចាស់ដែលសាឡូម៉ូនបានសាងសង់ដែលពោរពេញដោយមាស ប្រាក់ លង្ហិន ប៉ុន្តែព្រះវិហារថ្មីគឺគ្រាន់តែឈើតែប៉ុណ្ណោះ។ ពួកគេព្យាយាមធ្វើពិធីទាំងនេះ ដោយសង្ឃឹមថា ពួកគេអាចនឹងស្ដារឡើងវិញនូវទំនាកទំនងជាមួយនឹងព្រះជាម្ចាស់ឡើងវិញ ប៉ុន្តែវាគ្មានប្រយោជន៍អ្វីឡើយ។
១. ការស្ដារឡើងវិញនូវប្រព័ន្ធសាសនា ៣:-
            ក. ការសងសង់អាសនា
            នៅក្នុងកណ្ឌអែសរ៉ា ប្រៀបដូចជាកណ្ឌនិក្ខមនំទី២ នៅក្នុងនិក្ខមនំគេធ្វើដំណើរចាកចេញពីអេសីព្ទមកទឹកដីសន្យាគឺកាណា គ្រានោះពួកអ៊ីស្រាអែលអាចរៀន​បានពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់ក្នុងការបំពេញសេចក្ដីសន្យារបស់ព្រះអង្គ នៅគ្រានេះពួកគេបានធ្វើដំណើរជាលើកទី២ចេញពីបាប៊ីឡូនមកទឹកដីសន្យាដដែលគឺជា ទឹកដីកាណាន ប៉ុន្តែគ្រានេះមិនដូចគ្រាមុនទេ គ្រានេះពួកគេអាចរៀនបានពីភាពឈឺចាប់ដែលបណ្ដាលមកពីការដែលមិនស្ដាប់តាមបង្គាប់ និងការបះបោរទៅចំពោះព្រះជាម្ចាស់។ នៅពេលដែលពួក         បាប៊ីឡូនត្រូវបានដួលរំលំទៅ របបថ្មីមួយបានកើតឡើង ស្ដេចថ្មី មាននយោបាយថ្មី ស្ដេចទ្រង់បានអនុញ្ញាត្តិអោយទាសករទាំងអស់មានសិទ្ធិក្នុងការត្រលប់ទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញ។ ក្នុងការធ្វើមាតុភូមិនិវត្តលើកទី១របស់ អ៊ីស្រាអែលត្រូវបាននៅក្រោមការដឹកនាំរបស់ សូរ៉ូបាបិល នេហេមា និងយេសួ នៅពេលដែលពួកគេត្រលប់មកដល់ក្រុងយេរូសាឡិមវិញភ្លាម តើរឿងអ្វីដែលគេធ្វើ? សាងសង់អាសនាដើម្បីថ្វាយដង្វាយដល់ព្រះជាម្ចាស់ឡើងវិញ ពួកគេហាក់បីដូចជាទទួលស្គាល់ថា រឿងឈឺចាប់ដែលគេបានជួបប្រទះគឺ បណ្ដាលមកពីព្រះជាម្ចាស់ដែលទ្រង់ជំនុំជម្រះពួកគេ ដូច្នេះរឿងដំបូងដែលពួកគេត្រូវធ្វើនោះគឺ សាងសង់អាសនាឡើង         វិញ។ នៅទីនេះបានបញ្ជាក់ប្រាប់ថា ពួកគេបានធ្វើគ្រប់យ៉ាងគឺ ធ្វើទៅតាមអ្វីដែលមាននៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេដែលលោកបានចែងទុក ពីរបៀបក្នុងការធ្វើអាសនាដើម្បីថ្វាយដង្វាយទៅកាន់ព្រះជាម្ចាស់ ពួកគេមិនអាចនឹងថ្វាយដង្វាយបានឡើយ បើសិនជាពួកគេគ្មានអាសនា អាសនាដើរតួរយ៉ាងសំខាន់នៅក្នុងប្រព័ន្ធសាសនារបស់ពួកយូដា។ ពួកអ៊ីស្រាអែលចង់យ៉ាងខ្លាំង ក្នុងការចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះជាម្ចាស់ ការរងទុក្ខ ការបំផ្លាញខ្ទេចខ្ទីក្រោយដែលពួកបាប៊ីឡូនបានបំផ្លាញមក នោះធ្វើអោយពួកគេអស់សង្ឃឹមយ៉ាងខ្លាំងក្នុងជីវិតរបស់ពួកគេ ហើយពួកគេក៏ទទួលស្គាល់ថា ពួកគេត្រូវការព្រះជាម្ចាស់យ៉ាងខ្លាំង ការឈឺចាប់ដែលពួកគេបានទទួលនោះគឺជា លទ្ធផលនៃអំពើបាបដែលពួកគេបានប្រព្រឹត្តទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ។ពួកគេមិនទាន់ដាក់    អាសនានៅកន្លែងចាស់របស់ពួកគេទេ ព្រោះព្រះវិហារក៏ត្រូវបំផ្លាញ មួយវិញទៀតនៅក្នុងខ៣បានបញ្ជាក់ថា ពួកគេខ្លាច អ្នកស្រុកដែលនៅជុំវិញ ព្រោះថាអ្នកស្រុកដែលនៅជុំវិញមិនសប្បាយចិត្តនោះទេ នៅពេលដែលឃើញពួកអ៊ីស្រាអែលត្រលប់មកវិញ។
ខ. ការថ្វាយដង្វាយ ៣:-
បន្ទាប់ពីអាសនាត្រូវបានបញ្ចប់ រឿងសំខាន់ដែលពួកគេត្រូវធ្វើនោះគឺ ពួកគេចាប់ផ្ដើមថ្វាយ ដង្វាយទៅដល់ព្រះជាម្ចាស់ ពួកគេធ្វើបុណ្យថ្វាយ   ដង្វាយផ្សេងៗដែលបានចែងទុកនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ប៉ុន្តែនៅចុងខ៦បានបញ្ជាក់ថា ជើងជញ្ជាំងព្រះវិហារមិនទាន់បានដាក់នៅឡើយ គឺព្រះវិហារមិនទាន់បានសាងសង់នៅឡើយទេ។ ពួកគេស្រេកឃ្លានយ៉ាងខ្លាំងក្នុងការថ្វាយដង្វាយទៅចំពោះព្រះជាម្ចាស់ ហើយគោលបំណងរបស់ពួកអ៊ីស្រាអែលក្នុងការថ្វាយដង្វាយគោលបំនងរបស់ពួកគេ គឺពួកគេចង់ស្ដារឡើងវិញនូវប្រព័ន្ធសាសនាដែលពួកគេបានបាត់បង់អស់រយៈយ៉ាងយូរហើយ តាំងតែពីពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកប៉ាប៊ីឡូនមកម្ល៉េះ មិនត្រឹមតែប៉ុណ្ណោះទេពួកគេក៏ចង់សម្ដែងពីការស្ដាប់បង្គាប់របស់ពួកគេទៅចំពោះព្រះ ពួកគេបានដឹងថាដោយសារតែអំពើបាប ការមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ ការប្រឆាំទាស់នឹងបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ទើបពួកគេបានទទួលនូវបទពិសោធន៍នៃការឈឺចាប់ខ្លាំងយ៉ាងនេះ ដូច្នេះអ្វីដែលពួកគេចង់បាននោះគឺ ការស្ដារឡើងវិញ នូវទំនាក់ទំនងរវាងពួកគេចំពោះព្រះជាម្ចាស់ ហើយពួកគេក៏ត្រូវការ ការពារពីព្រះជាម្ចាស់ចំពោះសុវត្ថិភាព របស់ពួកគេក្នុងការរស់នៅក្នុងទឹកដីសន្យាដែលពួកគេបានចេញទៅឆ្ងាយអស់    រយៈជាច្រើនឆ្នាំមកហើយ។ ការស្ដារឡើងវិញនេះវាហាក់ដូចជាហួសពេលបន្តិចទៅហើយ អំពើបាបដ៏ជោរជន់របស់ពួកអ៊ីស្រាអែលបានធ្វើអោយព្រះជាម្ចាស់ទ្រង់ជំនុំជម្រះពួកគេរួចទៅហើយ ទំនាក់ទំនងរវាងពួកគេត្រូវបានបែកបាក់ដោយសារតែអំពើបាបរបស់ពួកគេ ដូច្នេះវាហាក់ដូចជាពិបាកបន្តិចសម្រាប់ពួកគេក្នុងការស្ដារឡើងវិញនូវទំនាក់ទំនងរបស់ពួកគេទៅចំពោះព្រះជាម្ចាស់តាមរយៈដង្វាយរបស់ពួកគេ។ មួយវិញទៀតការថ្វាយដង្វាយវាហាក់ដូចជាកំប្លែងបន្តិច ពីព្រោះមកដល់ជំនាន់ថ្មីនេះ របៀបរបបនៃការថ្វាយដង្វាយដូចជាពិបាកបន្តិច ព្រោះសង្ឃចាស់ៗដែលមាននាទីក្នុងការថ្វាយដង្វាយស្លាប់បាត់ហើយ នៅសល់តែក្មេងៗជំនាន់ក្រោយខ្លះ ហើយខានធ្វើយូរក្រែលដែរហើយធ្វើអោយភ្លេច មិនដឹងថ្វាយស្អីមុន ថ្វាយស្អីក្រោយទេ។
២.ការស្ដារព្រះវិហារឡើងវិញ ៣:-១៣
            ក. ការរកឈើ ៣:
            កិច្ចការសំខាន់ទីពីរនៃជីវិតសាសនារបស់ពួកយូដាបន្ទាប់ពីការថ្វាយដង្វាយនោះគឺ ការសាងសង់ព្រះវិហារឡើងវិញ។ ក្នុងប្រព័ន្ធសាសនារបស់ពួកយូដាមាន៣យ៉ាងសំខាន់ គឺ ដង្វាយសង្ឃ និងព្រះវិហារ ឥលូវនេះដង្វាយមានហើយ សង្ឃមានហើយ ប៉ុន្តែពួកគេត្រូវការព្រះវិហារ អោយការថ្វាយយញ្ញបូជារបស់ពួកគេបានពេញលេញឡើង ទោះបីជានៅក្នុងសម័យលោកម៉ូសេក្នុងទីរហោស្ថានពួកអ៊ីស្រាអែលគ្មានព្រះវិហារប៉ុន្តែពួកគេក៏មានរោងឧបោសថសម្រាប់ថ្វាយយញ្ញបូជា។​ ក្នុងការសាងសង់នេះពួកគេត្រូវការជំនួយក្នុងការទៅយកឈើ ដូច្នេះពួកគេបានជួលពួកស៊ីដូន និងទីរ៉ុសដើម្បីអោយទៅយកឈើតាត្រៅដែលជាប្រភេទឈើដែលល្អមានតែភ្នំល្បាណូនទេ ទើបសម្បូរជាងគេ ហើយការសាងសង់ព្រះវិហារនេះគឺ វាស្ថិតនៅក្រោមការឧបត្ថម្ភរបស់ស្ដេចស៊ីរ៉ូស។ នៅក្នុងការទិញឈើនេះ ពួកគេមិនបានទិញដោយប្រើប្រាក់ទេ នៅក្នុងខ7បានបញ្ជាក់ថា ពួកគេធ្វើការដោះដូរគ្នាគឺ ដូរជាមួយនឹងស្បៀងអាហារ គ្រឿងផឹក និងប្រេង។
            ខ.  ការសាងសង់ព្រះវិហារឡើងវិញ
បន្ឬាប់ពីមានឈើគ្រប់គ្រាន់ក្នុងការសាងសង់រួចមកហើយនោះ ការសាងសង់ត្រូវដល់ពេលហើយដែរ ពួកគេតម្រូវអោយពួកលេវី ដែលជាពូជពួកសង្ឃធ្វើការក្នុងព្រះវិហារ ដោយនៅទីនេះបញ្ជាក់ថាអ្នកដែលធ្វើការនោះត្រូវមានអាយុរពី២០ឆ្នាំឡើងទៅដែលទៅតាមច្បាប់របស់ពួកយូដាពួកលេវីដែលមានអាយុរពី២៥ឆ្នាំ(ជនគនា៨:២៤) ឡើងទៅទើបអាចនឹងធ្វើការក្នុងព្រះវិហារបាន ប៉ុន្តែប្រហែលជាពេលនោះពួកគេខ្វះចំនួនពួកលេវីទើបពួកគេតម្រូវអោយអាយុរ២០ឆ្នាំក៏អាចធ្វើការនេះបានដែរ ពួកគេត្រូវការ ការសាងសង់នេះគឹជា ការសាងសង់ព្រះវិហារលើកទី២របស់ពួកគេ ការសាងសង់មុនរបស់ស្ដេចសាឡូម៉ូនគឺជា រាជ្យដែលពោរពេញព្រះពរ ជីវិតរបស់ពួកអ៊ីស្រាអែលគឺសុខស្រួលណាស់ បើសិនជាយើងទៅសួរពួកអ៊ីស្រាអែលណាមួយថា តើអ្នកគិតយ៉ាងម៉េចចំពោះសេចក្ដីសន្យារបស់ព្រះទៅចំពោះអ័ប្រាហាំពីព្រះពររបស់ព្រះជាម្ចាស់ ពួកគេនឹងឆ្លើយថាព្រះជាម្ចាស់បានបំពេញសេចក្ដីសន្យារបស់ទ្រង់ហើយ ព្រោះជីវិតរបស់ពួកគេពោរពេញទៅដោយព្រះពរមកពីព្រះជាម្ចាស់ពួកគេរស់នៅសុខស្រួល ហើយលែងខ្វល់ខ្វាយពីជីវិត លែងខ្វល់ខ្វាយពីអ្នកជិតខាង លែងខ្វល់ខ្វាយពីការធ្វើល្អ ជាពិសេសជីវិតដ៏សុខសាន្តរបស់ពួកគេធ្វើ  អោយគេភ្លេចព្រះជាម្ចាស់ដែលទ្រង់ជាអ្នកប្រទាននូវពរដល់ពួកគេ។ នៅក្នុងខ១០នេះយើងអាចមើលឃើញពីតួអង្គម្នាក់ទៀតគឺ ស្ដេចដាវីឌ លើកទី១យើងមើលឃើញថា ពួកអ៊ីស្រាអែលបានថ្វាយដង្វាយដុតនៅលើអាសនាតាមរបៀបលោកម៉ូសេ និងលើកនេះគេបានសរសើរដំកើងព្រះជាម្ចាស់តាមរបៀបដាវីឌម្ដង បុគ្គលទាំងពីរនេះសុទ្ធតែជាបុគ្គលសំខាន់ សុទ្ធតែជាអ្នកសំណប់របស់ផងព្រះ ដូច្នេះការធ្វើតាមរបៀបអ្នកទាំងពីរនេះ បានបញ្ជាក់ថា ពួកគេបានធ្វើការដែលព្រះអង្គទ្រង់សព្វព្រះទ័យដូចជាអ្នកសំណប់របស់ព្រះបានធ្វើហើយ។ ពួកគេបានច្រៀងចម្រៀងពីរបទទីមួយគឺ ចម្រៀងនៃការសរសើរ និងចម្រៀងនៃការអរព្រះគុណព្រះជាម្ចាស់។ នៅពេលដែលជើងជញ្ជាំងត្រូវបានដាក់រួចហើយ ពួកស្រែកហ៊ោយ៉ាងខ្លាំងពោរពេញដោយអំណរ ប៉ុន្តែក៏មានអ្នកដែលកើតទុក្ខដែរ គឺជាមនុស្សចាស់ដែលពួកគាត់បានធ្លាប់មើលឃើញពីភាពរុងរឿងនៃព្រះវិហារមុនដែលល្អប្រសើរ មានគ្រឿងប្រដាប់សុទ្ធតែមាស ប្រាក់ លង្ហិន ហើយបើប្រៀបធៀបជាមួយនឹងព្រះវិហារថ្មីសាងសង់លើទឹកដីចាស់នេះ វាខុសគ្នាឆ្ងាយណាស់ដោយគ្រាន់តែធ្វើតែពីឈើប៉ុណ្ណោះ។
សរុបសេចក្ដី
            តាមរយៈការវិលត្រលប់មកវិញរបស់ពួកអ៊ីស្រាអែល យើងអាចមើលឃើញពីព្រះគុណរបស់ព្រះជាម្ចាស់សម្រាប់ពួកគេ ជាថ្មីម្ដងទៀតព្រះអង្គទ្រង់បានបំពេញនូវសេចក្ដីសន្យារបស់ទ្រង់ជាមួយនឹងហោរាយេរេមាថា ទ្រង់នឹងនាំពួកគេវិលត្រលប់មកវិញក្រោយ70ឆ្នាំដែលពួកគេបានរងទុក្ខ(យេរេមា២៥:១១-១២)។ នៅគ្រារងទុក្ខនោះបើសិនជាយើងសួរពួកអ៊ីស្រាអែលម្ដងទៀត ពីការយល់ឃើញរបស់ពួកគេចំពោះសេចក្ដីសន្យាពីព្រះពរដែលព្រះជាម្ចាស់ទ្រង់សន្យាទៅចំពោះអ័ប្រាហាំ ពួកគេនឹងឆ្លើយថាពួកគេមើលមិនឃើញពីសេចក្ដីសន្យារបស់ព្រះទេ សេចក្ដីសន្យានោះដូចជារលាយអស់ហើយប្រហែលជាព្រះទ្រង់ភ្លេចសេចក្ដីសន្យារបស់ទ្រង់ហើយមើលទៅ។ យើងមើលឃើញថា នៅពេលដែលព្រះអង្គបង្កើតអ័ដាម ព្រះអង្គមានទំនាក់ទំនងជាមួយនឹងអ័ដាមយ៉ាងល្អ ប៉ុន្តែទំនាក់នោះត្រូវបានបាក់បែកអស់ នៅពេលដែលអ័ដាមបានប្រព្រឹត្តបានទាស់នឹងព្រះជាម្ចាស់ ប៉ុន្តែព្រះអង្គទ្រង់មិនបានបញ្ឈប់ទំនាក់ទំនងរបស់ព្រះអង្គជាមួយមនុស្សត្រឹមនោះទេ ព្រះអង្គទ្រង់បានជ្រើសរើសអ័ប្រាហាំ អោយបង្កើតជាតិសាសន៍ធំមួយ ដោយព្រះអង្គទ្រង់ចង់ស្ដារទំនាកទំនងនោះឡើងវិញ ព្រះអង្គប្រទានអោយពួកគេមានក្រឹត្យវិន័យដើម្បីនឹងអោយពួកគេអាចប្រព្រឹត្តល្អត្រឹមត្រូវដោយកោតខ្លាចដល់ព្រះជាម្ចាស់ ប៉ុន្តែជាញយដងពួកអ៊ីស្រាអែលបាបបះបោរ ហើយព្យាយាមបំផ្លាញទំនាក់ទំនងរវាងពួកគេជាមួយនឹងព្រះជាម្ចាស់ រហូតដល់ការធ្លាក់ចុះរបស់ពួកគេដោយការចាញ់សង្រ្គាមជាមួយនឹងពួកបាប៊ីឡូន។ ប៉ុន្តែព្រះអង្គទ្រង់នៅតែសប្បុរសចំពោះពួកគេ នៅពេលដែលពួកគេត្រលប់មកពីការនិរទេសមកវិញ ពួកគេមិនបានសាងសង់កំផែងក្រុងសម្រាប់ការពារសត្រូវមុនទេ ប៉ុន្តែពួកគេគេបានព្យាយាមសងសាងឡើងវិញនូវប្រព័ន្ធសាសនា ដោយសង្ឃឹមថា ពួកគេអាចនឹងស្ដារឡើងវិញនូវទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះជាម្ចាស់ ប៉ុន្តែវាដូចជាជ្រុលពេលទៅហើយ ទំនាក់ទំនងមួយនេះមនុស្សមិនអាចមានសមត្ថភាពក្នុងការផ្សះផ្សារឡើងវិញបាននោះទេ មានតែព្រះជាម្ចាស់ដែលទ្រង់អាចផ្សះផ្សារទំនាក់ទំនងនេះ ព្រោះតាំងពីដើមព្រះអង្គតែមួយអង្គប៉ុណ្ណោះ ដែលជាអ្នកដែលស្ដារឡើងវិញនូវទំនាក់ទំនងរបស់ព្រះអង្គជាមួយនឹងមនុស្ស មនុស្សមិនដែលចង់មានទំនាក់ទំនងជាមួយនឹងព្រះនោះឡើយ។
ទេវសាស្រ្ត
តើព្រះអង្គធ្វើអីដើម្បីផ្សះផ្សារទំនាក់ទំនងរបស់ព្រះអង្គឡើងវិញ? វិធីមានតែមួយគត់ គឺមានតែតាម       រយៈព្រះយេស៊ូគ្រីស្ទតែប៉ុណ្ណោះ  ដែលមនុស្សអាចនឹងមានទំនាក់ទំនងជាមួយនឹងព្រះឡើងវិញដូច្នេះការព្យាយាមសាងសង់ប្រព័ន្ធសាសនារបស់ពួកអ៊ីស្រាអែលមិននាំអោយពួកគេមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ឡើងវិញឡើយការធ្វើរបស់ពួកគេគ្មានប្រយោជន៍ទាល់តែសោះ ព្រោះមានតែព្រះយេស៊ូវមួយប៉ុណ្ណោះដែលអាចនាំមនុស្សអោយមានទំនាក់ទំនងល្អឡើងវិញជាមួយនឹងព្រះជាម្ចាស់បាន។ ពួកអ៊ីស្រាអែលបានបរាជ័យក្នុងការរក្សាទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះជាម្ចាស់ ប៉ុន្តែការនោះមិនមែនជាការបញ្ឈប់នូវគោលបំណងរបស់ព្រះជាម្ចាស់ដែលទ្រង់ចង់ស្ដារឡើងវិញនូវទំនាក់ទំនងរបស់ព្រះអង្គជាមួយនឹងមនុស្សជាតិវិញនោះឡើយ។ ទោះបីជាពួកអ៊ីស្រាអែលបរាជ័យក្នុងការនាំទំនាក់ទំនងរបស់ព្រះជាម្ចាស់ទៅកាន់ជាតិសាសន៍ដទៃទៀត ប៉ុន្តែបំណងព្រះហឬទ័យរបស់ព្រះអង្គនៅតែសម្រេចបានជានិច្ច ដោយទ្រង់បានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ មកដើម្បីនឹងផ្សះផ្សារទំនាក់ទំនងរបស់ព្រះអង្គជាមួយនឹងមនុស្សបាបឡើងវិញ។ តើមានរឿងអីកើតឡើងនៅពេលដែលព្រះយេស៊ូវសុគត? មេឃងងឹងដាបតាំងពីថ្ងៃត្រង់ រហូតដល់ម៉ោងបីព្រះយេស៊ូវស្រែកថាម៉េច?​ អេលីៗឡាម៉ាសាបាច់ថានីដែលប្រែថា ព្រះអង្គនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ?(ម៉ាថាយ២៧:៤៥-៤៦) ព្រះយេស៊ូវមិនដែលដាច់ទំនាក់ទំនងជាមួយនឹងព្រះវរបិតានោះទេ នៅក្នុងយ៉ូហានព្រះយេស៊ូវមានបន្ទូលថា ខ្ញុំនៅក្នុងព្រះវរបិតា ព្រះវរបិតាគង់នៅក្នុងខ្ញុំ (យ៉ូហាន១៤:១០)ដូច្នេះមិនដែលមានពេលណាមួយដែលព្រះយេស៊ូវ មានតែពេលនៅលើឈើឆ្កាងតែប៉ុណ្ណោះដែលទំនាក់ទំនងនោះបានកាត់ផ្ដាច់ ព្រោះតែពេលដែលព្រះអង្គនៅលើឈើឆ្កាងព្រះអង្គទ្រង់បានប្រមូលអស់ទាំងអំពើបាបរបស់មនុស្សជាតិទាំងអស់ ដាក់នៅលើអង្គទ្រង់ ហើយអំពើបាប បានកាត់ផ្ដាច់ព្រះអង្គជាមួយនឹងព្រះវរបិតា នៅក្នុងអេសាយ៥៩:១-២បាននិយាយថា  មិនមែនព្រះហស្តរួញខ្លី ហើយមិនមែនត្រចៀកធ្ងន់ស្ដាប់មិនលឺពួកអ៊ីស្រាអែលនោះទេ ប៉ុន្តែដោយសារតែអំពើបាបដែលបានខណ្ឌចែករវាងព្រះជាម្ចាស់ និងមនុស្សមិនអោយមានទំនាក់ទំនងគ្នា។ ព្រះយេស៊ូវទ្រង់បានកាត់ផ្ដាច់ទំនាក់ទំនងររវាងព្រះវរបិតា នឹងព្រះអង្គទ្រង់ជំនួសមនុស្សមានបាបទាំងអស់ព្រោះថា នៅលើឈើឆ្កាងទ្រង់បានប្រមូលអស់ទាំងអំពើបាបរបស់មនុស្សជាតិដាក់នៅលើអង្គទ្រង់  ដូច្នេះខ្ញុំចង់បញ្ជាក់ថា ការសុគតរបស់ព្រះយេស៊ូវ មិនមែនដើម្បីនាំមនុស្សអោយចូលទៅក្នុងនគរស្ថានសួគ៌តែប៉ុណ្ណោះទេ ប៉ុន្តែគឺសុគតគឺនិយាយអំពីទំនាក់ទំនង ព្រះយេស៊ូវមានបន្ទូលនៅក្នុងយ៉ូហាន១៤ខ៦ថា​  ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើយ ដូច្នេះក្រៅពីព្រះយេស៊ូវនោះគ្មានផ្លូវណាទៀតឡើយដែលអាចនាំមនុស្សអោយរួចពីអំពើបាប និងអាចនាំអោយយើងរាល់គ្នាមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់វិញនោះឡើងវិញ។ ព្រះយេស៊ូវត្រង់អត់មានបាបសោះ ប៉ុន្តែទ្រង់បានត្រលប់ទៅជាមនុស្សមានបានវិញហើយតែម្ដងប៉ុណ្ណោះ សម្រាប់លោះមនុស្សទាំងអស់អោយរួចពីបាប (២កូរិនថូស៥:២១)ព្រោះដោយសារតែបាបនោះ ធ្វើអោយយើងមិនអាចមានទំនាក់ទំនងជាមួយនឹងព្រះវរបិតាវិញបាន គឺយើងខ្វះមិនដល់សិរីល្អនៃព្រះជាម្ចាស់(រ៉ូម៣:២៣)។ នៅពេលដែលព្រះយេស៊ូវសុគតវាំ ងនននៅក្នុងព្រះវិហារ នៅទីបរិសុទ្ធបំផុត ដែលមានតែសម្ដេចសង្ឃនោះទេទើបចូលទៅបានបាប ហើយ១ឆ្នាំចូលបានតែម្ដងប៉ុណ្ណោះត្រូវបានរហែកជាពី(ម៉ាថាយ២៧:៥១) មានន័យថា ផ្លូវទៅឯព្រះវរបិតាវិញបានបើកចំហរហើយ មនុស្សអាចចូលទៅក្នុងព្រះវត្តមានរបស់ព្រះវរបិតាវិញបានហើយ យើងលែងត្រូវការសម្ដេចសង្ឃទៀតហើយ ព្រោះថា ព្រះយេស៊ូវដែលទ្រង់ជាសម្ដេចសង្ឃទ្រង់បានប្ដូរលះបង់ព្រះជន្មសម្រាប់យើងជាដង្វាយដ៏គ្រប់លក្ខណ៍ ហើយទ្រង់ថ្វាយអង្គទ្រង់តែម្ដងបានជាសម្រេចហើយ(ហេព្រើរ៩:១១-១២)។ នៅលើឈើឆ្កាង ព្រះលោហិតរបស់ព្រះយេស៊ូវបានផ្សះផ្សារមនុស្សមានបាបជាមួយនឹងព្រះជាម្ចាស់ឡើងវិញ ហើយមិនមែនតែទំនាក់ទំនងរវាងមនុស្សជាមួយនឹងព្រះជាម្ចាស់ប៉ុណ្ណើទេ គឺទំនាក់ទំនងទាំងអស់ ទាំងមនុស្សជាមួយព្រះ មនុស្សជាមួយមនុស្ស ហើយមនុស្សជាមួយនឹងការបង្កើតផ្សេងទៀតដែឬ(កូល៉ុស១:២០)។
ចំណុចអនុវត្តន៍
            នៅក្នុងកូរិនថូស៥:១៩សាវកប៉ុលបានមានប្រសាសន៍ថា គឺ​ពី​ដំណើរ​ដែល​ព្រះ​ទ្រង់​គង់​ក្នុង​ព្រះ​គ្រីស្ទ កំពុង​ផ្សះ​ផ្សា​លោកីយ​នឹង​ព្រះ​អង្គ​ទ្រង់ ឥត​ប្រកាន់​ទោស​គេ​ទៀត​ហើយ​ទ្រង់​បាន​ប្រគល់​ព្រះ​បន្ទូល ពី​ការ​ផ្សះ​ផ្សា​នោះ​មក​យើង​ខ្ញុំ ព្រះយេស៊ូវបានផ្សះផ្សារគ្រប់ទាំងអស់រួចមកហើយដោយសារព្រះលោហិតរបស់ព្រះអង្គ ប៉ុន្តែមិនទាន់ចប់ទេសាច់រឿងនៃការស្ដារឡើងវិញមិនទាន់ចប់នៅឡើយ វាដូចជារឿងឥណ្ឌាចប់មួយភាគ នៅសល់មួយភាគទៀត ការងារនេះនៅតែបន្តនៅឡើយ។ ក្រោយពេលដែលព្រះយេស៊ូវទ្រង់រស់ពីសុគតវិញ មុនពេលដែលទ្រង់យាងត្រលប់ទៅនគរស្ថានសួគ៌វិញ ទ្រង់បានផ្ដាំផ្ញើរពួកសិស្សរបស់ទ្រង់អោយបន្តការងាររបស់ព្រះអង្គបន្តទៀត ព្រះយេស៊ូវទ្រង់បានប្រគល់ការងារនៃការផ្សះផ្សារ ការស្ដារឡើងវិញនោះមកដល់ពួកសាវករបស់ទ្រង់ ដូចជាលោកសាវកប៉ុលជាដើម។ នៅក្នុងកិច្ចការ១:៨ ព្រះយេស៊ូវទ្រង់មានបន្ទូលថា នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកនោះ ពួកសិស្សនឹងទទួលបានព្រះចេស្ដា ហើយនឹងធ្វើបន្ទាល់ពីទ្រង់នៅគ្រប់ទីកន្លែង ដូច្នេះអ្នកណាដែលមានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់អ្នកនោះឯង នឹងត្រូវបន្តការងាររបស់ព្រះយេស៊ូវគ្រីស្ទបន្តទៀត ព្រះយេស៊ូវមិនមែនផ្ដែផ្ដាំតែអ្នកដែលឃើញព្រះអង្គនៅលើភ្នំអូលីវប៉ុណ្ណោះទេ ប៉ុន្តែមកដល់អ្នកជឿទាំងអស់ អោយតែអ្នកណាដែលមានព្រះវិញ្ញាណបរិសុទ្ធសណ្ឋិតនៅជាមួយ អ្នកនោះឯងមាននាទីជាអ្នកផ្សះផ្សារគេហើយ ផ្សះផ្សាមនុស្សមានបាបទៅអោយមានទំនាក់ទំនងជាមួយនឹងព្រះវរបិតាឡើងវិញ ដូច្នេះយើងមិនអាចប្រកែកបានថា យើងគ្មានតួនាទីក្នុងការផ្សារដំណឹងល្អនោះទេ ព្រោះថាជីវិតជាគ្រីស្ទ   បរិស័ទគឺជា ជីវិតនៃការធ្វើបេសកកម្ម តាំងតែពីដើមមក ការត្រាស់ហៅអោយធ្វើបេសកកម្មថ្វាយព្រះជាម្ចាស់ នាំការផ្សះផ្សារទៅកាន់មនុស្សមានបាប ស្ដារឡើងវិញនូវទំនាក់ទំនងដែលបាក់បែកមិនមែនទើបតែមាននៅសម័យកណ្ឌសញ្ញាថ្មី ដូច្នេះសូមកុំភ្ញាក់ផ្អើល ព្រោះថា ព្រះអង្គទ្រង់ហៅអ័ប្រាហាំក៏អោយគាត់មកធ្វើបេសកកម្មថ្វាយព្រះអង្គ មិនមែនហៅមកដើម្បីអង្គុយស្រណុកសុខស្រួលទេ ប៉ុន្តែធ្វើជាទីបញ្ចេញពរដល់មនុស្សដទៃ(លោកុប្បត្តិ១២:៣)។ ដូច្នេះយើងដែលជាគ្រីស្ទានមានតួនាទីក្នុងការនាំការផ្សះផ្សារទៅកាន់អ្នកដទៃទៀត ស្ដារឡើងវិញនូវទំនាក់ទំនងដែលបាក់បែក នាំមនុស្សមានបាបអោយប្រែចិត្តទទួលព្រះយេស៊ូវ       គ្រីស្ទដើម្បីអោយពួកគេអាចមានទំនាក់ទំនងជាមួយនឹងព្រះវរបិតាឡើងវិញ។ មួយវិញទៀត គ្រីស្ទបរិស័ទក៏ត្រូវមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ដែរ មិនមែនគ្រាន់តែនាំគេ ប៉ុន្តែខ្លួនឯងមិនដែលមានទំនាក់ទំនងជាមួយនឹងព្រះនោះឡើយ។ ពេលខ្លះប្រហែលជាយើងហត់នឿយ យើងត្រូវការសម្រាក ប៉ុន្តែសូមអោយយើងរក្សាជានិច្ចនូវទំនាកទំនាក់ដែលយើងត្រូវមានជាមួយនឹងព្រះជាម្ចាស់ ព្រះអង្គទ្រង់ចង់អោយយើងមានទំនាក់ទំនងជាមួយនឹងព្រះអង្គ មិនថាតាមរយៈការអធិស្ឋាន ឬការអានព្រះបន្ទូល ការនិយាយទៅកាន់ព្រះអង្គ នោះគឺជា ការរក្សាទំនាកទំនងជាមួយនឹងព្រះជាម្ចាស។

0 Comments

Type and hit Enter to search

Close