សេចក្តីផ្តើម៖
មានស្តេចមួយអង្គដែលមានព្រះទ័យមេត្តាករុណាចំពោះពួកឈ្លើយសឹកដែលចាប់យកមក
បាន
ទ្រង់មិនបានធ្វើអ្វីទៅតាមកំហឹងរបស់ទ្រង់ទេ។
សង្ខេបបទគម្ពីរ៖
ផ្ទៃមេឃខ្ពស់យ៉ាងនោះព្រះហឬទ័យមេត្តាករុណចំពោះអ្នកដែលកោតខ្លាចព្រះអង្គ ក៏ខ្ពស់
យ៉ាងដូច្នោះដែរ។ សេចក្តីមេត្តាករុណាទ្រង់ធំជាងឪពុកម្តាយ។
ព្រះជាម្ចាស់ទ្រង់បានផ្តល់កំណើតដល់មនុស្ស ទ្រង់បីចាច់ថែរក្សា។
សំនួរស្នូល៖ តើសេចក្តីមេត្តាករុណារបស់ព្រះអង្គនោះមានទំហំប៉ុណ្ណាដែរ?
ហើយមានលក្ខណៈយ៉ាងដូចម្តេច?
តួសេចក្តី៖
១. សេចក្តីមេត្តាករុណារបស់ទ្រង់ធំជាងអ្វីៗទាំងអស់ (ខ១១-១២)
- ខ្ពស់លើសអស់ទាំងជាន់នៃផ្ទៃមេឃ (ខ១១)
- សេចក្តីមេត្តាករុណារបស់ទ្រង់ធំទូលាយ
(ខ១២)
ឧទាហរណ៍៖ មនុស្សមិនអាចវាស់ស្ទង់ពីជំរៅចិត្តមនុស្សបានទេ។
២. សេចក្តីមេត្តាករុណាទ្រង់ធំជាងឪពុកម្តាយ (ខ១៣-១៦)
-
ព្រះជាម្ចាស់ទ្រង់បានផ្តល់កំណើតដល់មនុស្ស (ខ១៣-១៤)
- ទ្រង់បីចាច់ថែរក្សា (ខ១៥)
-
ព្រះជាម្ចាស់ទ្រង់ធ្វើអោយជីវិតមានចលនា(ខ១៦)
ឧទាហរណ៍៖ លោកពួម្នាក់បានជួយសង្គ្រោះកូនរបស់គាត់នៅពេលលង់ទឹក។
៣. សេចក្តីមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច(ខ១៧-១៨)
- គឺគ្មានទីបញ្ចប់ឡើយ (ខ១៧)
- បង្ហួរដល់កូនចៅរាប់ពាក់ដំណ
ចំពោះអ្នកកោតខ្លាចទ្រង់(ខ១៨)
សេចក្តីផ្តើម៖
ព្រះជាម្ចាស់ទ្រង់មានពេញទៅដោយសេចក្តីមេត្តាករុណា
ហើយក៏សប្បុរសដែរ ទ្រង់តែងផ្តល់យើងមិនសំចៃឡើយ។
ព្រះអង្គបានផ្សាយសេចក្តីមេត្តាករុណារបស់ទ្រង់ រហូតគ្រប់ទាំងដំណមនុស្សតទៅ។
ព្រះអង្គបានផ្តល់មកអោយយើងដោយសារព្រះគុណ ហើយទ្រង់មិនចង់បានអ្វីពីយើងវិញទេ។
សេចក្តីមេត្តាករុណារបស់ព្រះអង្គ
នោះវិសេសលើសជាងអ្វីៗទាំងអស់ ហើយក៏មានទំហំធំជាងចិត្ត
មេត្តាករុណារបស់ឪពុកម្តាយទៅទៀត។ ហើយសេចក្តីមេត្តាករុណារបស់ទ្រង់នោះជាប់នៅស្ថិតស្ថេរយូរ
អង្វែងអស់កល្បជានិច្ច។
ទេវសាស្ត្រ៖
សេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវ
មិនចេះផុតឡើយ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងតរៀងទៅអនាគត់ដែរ។
ព្រះយេស៊ូវស្គាល់សេចក្តីកំខ្សោយរបស់មនុស្ស
ហេតុនេះហើយព្រះអង្គមានព្រះហឬទ័យសន្តោសដល់មនុស្សដែលកោតខ្លាចទ្រង់ (លូកា១:៥០)។
មនុស្ស៖
មនុស្សគេមិនបានមើលសេចក្តីមេត្តាករុណានេះទេ
គេថែមទាំងជិះជាន់មនុស្សក្រីក្រថែមទៀត។
អនុវត្តន៍៖
ដូច្នេះយើងត្រូវចែករំលែងសេចក្តីមេត្តាករុណារបស់ព្រះ នៅចំពោះមនុស្សដទៃទៀត
អោយគេបានដឹង។ បន្ទាបមកបង្ហាញសេចក្តីមេត្តាករុណា
និងសេចក្តីអាណិតអាសូរចំពោះមនុស្សដែលក្រលំបាក និងគ្មានអាហារបរិភោគផង។
0 Comments