Breaking News

សេចក្តីជំនឿពិតប្រាកដរបស់បារទីមេលើព្រះយេស៊ូវ ម៉ាកុស ១០:៤៦-៥២


 សេចក្តីផ្តើម (សេចក្តីជំនឿ)
មនុស្សរស់នៅនៅលើពិភពលោកនេះ តែងតែមានជំនឿខុសៗគ្នាទៅលើអ្វីមួយទៅតាមផ្នត់គំនិតរបស់ គេម្នាក់ៗឆ្លើយតប និងការយល់ដឹងរបស់គេ។ មនុស្សមួយចំនួនគេមានជំនឿថា តាមរយៈការ
ធ្វើល្អ ការធ្វើ បុណ្យទាន ពួកគេនឹងទទួលបានសេចក្តីសង្រ្គោះពិត។ ក្រុមវិទ្យាសាស្រ្តពួកគេមានជំនឿថា តាមរយៈការ ស្រាវជ្រាវ ថ្ងៃណាមួយនឹងបង្កើតគ្រាប់បរិមាណូបានជាមិនខាន។ អ្នកខ្លះមានសេចក្តីជំនឿថា គេនឹងមាន សមត្ថិភាពបង្កើតឡាន ឬ ម៉ូតូ ដោយខ្លួនឯងបានជាមិនខាន។ អ្នកខ្លះទៀត ក៏មានជំនឿថា គេអាចរស់នៅ ដោយខ្លួនឯងបាន ដោយមិនចាំបាច់ពឹងលើព្រះ ដើម្បីជួយគេក្នុងការរស់នៅនោះទេ។ អ្នកខ្លះគ្រាន់តែឮ ឪពុកប្រាប់ពីមុនមកអំពីរបៀបធ្វើគ្រឿងសង្ហារឹម ហើយក្រោយមកគេក៏ចាប់ផ្តើម អនុវត្តន៍ធ្វើតាមអ្វីដែល ឪពុកបានប្រាប់ នោះគេទទួលបានជោគជ័យនូវអ្វីដែលគេបានធ្វើ។ មនុស្សម្នាក់មានកើតជំងឺមហារីក ដែលគ្រូពេទ្យលែងមានលទ្ធភាពក្នុងការព្យាបាលទៅហើយ ប៉ុន្តែស្រាប់តែមានមនុស្សម្នាក់មកប្រាប់គាត់ ថា កុំអស់សង្ឃឹម ខ្ញុំបានដឹងពីឱសថមួយដែលអាចព្យបាលជំងឺមហារីកជាសះស្បើយបាន តែវានៅឯភ្នំ ហើយក្នុងការធ្វើដំណើរមានគ្រោះណាស់ ដោយនៅទីនោះមានខ្លាតោ ពស់ច្រើន ប្រសិនជាទៅមិនមាន សង្ឃឹមថា បានវិលត្រឡប់មកផ្ទះវិញនោះទេ។ ទោះបីជាដឹងថាតំបន់នៅទីនោះមានគ្រោះថ្នាក់ប៉ុណ្ណាក៏ ដោយ ក៏សាច់ញាតិរបស់អ្នកជំងឺត្រូវតែធ្វើដំណើរផ្សងព្រេងទៅដែរ ដើម្បីយកឱសថនោះមកព្យាបាលអ្នក ជំងឺ។ អ្នកខ្លះគេមានជំនឿយ៉ាងមុតមាំថា គេអាចមានសមត្ថិភាពប្រលងជាប់ថ្នាក់១២ ទទួលបាននិទ្ទេស A បាន ដោយសារគេបានទុកចិត្តលើការខិតខំប្រឹងប្រែងរៀនសូត្រទាំងយប់ទាំងថ្ងៃដោយគ្មានពេលសំរាក ម្យ៉ាងវិញទៀតគេចំណាយពេលរៀនគួរ និងរៀនដោយខ្លួនឯងបន្ថែមទៀតផង ហើយចំណយពេលស្រាវ ជ្រាវដោះស្រាយលំហាត់វិញ្ញាសាផ្សេងៗឲ្យបានច្រើន លទ្ធផលគេបានសំរេចនូវគោលបំណងរបស់គេ ពិត។ យើងសង្កេតឃើញថា មនុស្សម្នាក់ៗ សុទ្ធតែមានជំនឿខុសៗគ្នា បើអញ្ចឹង តើអ្វីទៅជាសេចក្តីជំនឿ ពិតរបស់ពួកគេ? ហើយជំនឿមានច្រើនប្រភេទ តើយើងត្រូវមានជំនឿទៅលើអ្វីដែលយើងអាចទុកចិត្ត បាន? យើងអាចមើលឃើញមនុស្សគេមានជំនឿលើសមត្ថិភាពខ្លួនឯង ហើយគេក៏ទុកចិត្តលើខ្លួន​ឯងដែរ  ហេតុនេះយើងអាចមើលជាមួយគ្នានៅក្នុងព្រះគម្ពីរម៉ាកុស ១០:៤៦-៥៣ និងបង្ហាញ ឲ្យឃើញយ៉ាងច្បាស់ អំពីសេចក្តីជំនឿពិត របស់មនុស្សម្នាក់ដែលគាត់ត្រូវដើរនៅក្នុងជីវិតរបស់គាត់នោះ។ យើងបានដឹងពី ចំណងជើងធំខាងលើហើយ ដូចនេះខ្ញុំអាចសួរសំនួរស្នូលបានដែលទាក់ទងនិងប្រធានបទខាងលើនោះ៖
·         សំនួរស្នូល៖ តើអ្វីទៅជាសេចក្តីជំនឿពិតរបស់បារទីមេ ហើយលោកបារទីមេបង្ហាញលក្ខណៈយ៉ាង ណាទៅទើបហៅថាគាត់មានជំនឿពិត? មុនខ្ញុំឆ្លើយសំនួរស្នូលនេះ ខ្ញុំនឹងធ្វើការសង្ខេបបទគម្ពីរម៉ាកុស ១០:៤៦-៥៣ ជាមុនសិន។







       II.            សង្ខេបបទគម្ពីរ
ពេលដែលព្រះយេស៊ូវទ្រង់យាងចេញពីទីក្រុងយេរីខូរ ជាមួយពួកសិស្ស និងហ្វូងមនុស្សមួយចំនួនធំ ស្រាប់តែមានមនុស្សខ្វាក់ម្នាក់ឈ្មោះថា បារទីមេជាកូនទីមេកំពុងតែសុំទាននៅតាមផ្លូវ។ គាត់បានឮ ព្រះយេស៊ូវពីណាសារ៉ែតមក គាត់ក៏ស្រែកថា «ឱ​ព្រះ​យេស៊ូវ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្ដា​ដល់​ទូល​បង្គំ​ផង» ។ ហើយក៏មានមនុស្សជា​ច្រើន​កំហែង​ឲ្យ​គាត់​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា «ឱ​ព្រះ​អង្គ ជា​ព្រះ​វង្ស​ហ្លួង ដាវីឌ​អើយ សូម​អាណិត​មេត្ដា​ទូល​បង្គំ​ផង» ។ ព្រះយេស៊ូវទ្រង់ក៏ឈប់ ឲ្យ គេទៅហៅគាត់មក គេប្រាប់ថាចូរសង្ឃឹមចុះ លោកហៅឯង ពេលនោះគាត់ក៏ដោះអាវធំចោល រួចក៏ស្ទុះ ក្រោកឡើងទៅជួបព្រះយេស៊ូវ ទ្រង់មាន​បន្ទូល​សួរ​គាត់​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក គាត់​ទូល​ឆ្លើយ​ថា លោក​គ្រូ​អើយ សូម​ប្រោស​ភ្នែក​ទូល​បង្គំ​ឲ្យ​បាន​ភ្លឺ​ឡើង ហើយទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ទៅ​ចុះ​សេចក្ដី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ស្រាប់​តែ​ភ្នែក​ក៏​ភ្លឺ​ឡើង​ភ្លាម រួច​គាត់​ដើរ​តាម​ទ្រង់​ទៅ ។ ក្រោយពីយើងបានស្តាប់ពី ការសង្ខេបបទគម្ពីររួចហើយ ខ្ញុំនឹងបន្តដល់ជំហ៊ានកាត់ស្រាយដែលគ្រាំទ្រនូវប្រធានបទខាងលើ៖
     III.            រចនាសម្ព័ន្ធបទគម្ពីរ
1    1,  ការស្តាប់ឮ ហើយអនុវត្តន៍ធ្វើតាម (ខ.៤៦-៤៧)
2    2,       ការប្រឈមមុខចំពោះការបៀតបៀនពីអ្នកដទៃ (ខ.៤៨)
3    3,      មានការលះបង់ (ខ.៤៩-៥០)
4    4,       ការដើរតាមព្រះយេស៊ូវ (ខ.៥១-៥២)
                កាត់ស្រាយបទគម្ពីរ
1 1,      ការស្តាប់ឮ ហើយអនុវត្តន៍ធ្វើតាម (ខ.៤៦-៤៧)
មុនខ្ញុំធ្វើការកាត់ស្រាយបទគម្ពីរនោះ ដើម្បីឲ្យកាន់តែងាយស្រួល យើងនឹងមើលពីប្រវត្តិរបស់លោក ម៉ាកុស និងគោលបំណងរបស់លោកជាមុនសិន។ លោកម៉ាកុសមិនមែនជាសាវ័កទេ តែលោកធ្លាប់បាន ប្រកាសផ្សាយដំណឹងល្អអំពីព្រះយេស៊ូវរួមជាមួយសាវ័កប៉ុល និង សាវ័ពេត្រុស។ លោកបានឮសាវ័ក​ពេត្រុសរ៉ាយរ៉ាប់អំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ និង ព្រះបន្ទូលដែលព្រះអង្គបានថ្លែង ហើយលោកក៏ បានតែងកណ្ឌគម្ពីរនេះក្រោមការណែនាំរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។ លោកម៉ាកុសបានរៀបរៀង គម្ពីរដំណឹងនេះមុនគេ គឺប្រហែលជានៅចន្លោះឆ្នាំ ៦៥-៧០ នៃគ្រិស្តសករាជប្រមាណជាសាមសិបឆ្នាំ ក្រោយព្រះយេស៊ូវសោយទីវង្គត។ លោកម៉ាកុសបានតែងកណ្ឌគម្ពីរនេះ សំរាប់ឲ្យគ្រីស្ទបរិស័ទ ដែលរស់ នៅក្រៅប្រទេសអ៊ីស្រាអែលអាន។ លោកមានបំណងពន្យល់ថា ព្រះយេស៊ូវពិតជាព្រះមេស្ស៊ី គឺពិតជា ព្រះគ្រីស្ទ ដែលជនជាតិអ៊ីស្រាអែលទន្ទឹងរង់ចាំមករំដោះពួកគេ។ លោកមានបំណងពន្យល់ទៀតថា ព្រះយេស៊ូវពិត ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះជាម្ចាស់។ ក្នុងកណ្ឌគម្ពីរនេះ ព្រះយេស៊ូវប្រកាសថា «ព្រះរាជ្យរបស់ ព្រះជាម្ចាស់ស្ថិតនៅជិតអ្នករាល់គ្នាហើយ»។ យើងបានដឹងពត៌មានខ្លះៗ អំពីប្រវត្តិ និង គោលបំណងរបស់លោកម៉ាកុសហើយ ឥឡូវនេះ យើងនឹងមើលជាមួយគ្នានូវជំពូក ៨-១០ ព្រះយេស៊ូវ បង្រៀនពួកសិស្ស ពីព្រោះទ្រង់ចង់ឲ្យពួកគេយល់ថា ទ្រង់ត្រូវសុគត។ ពួកគេមិនត្រូវធ្វើជាមនុស្សសំខាន់ នោះទេ គឺត្រូវទទួលការឈឺចាប់ ដោយព្រះយេស៊ូវនឹងត្រូវឈឺចាប់យ៉ាងដូច្នេះដែរ[1]។ ហើយនៅ១០:៤៦-៤៧ នេះគឺអ្នកនិពន្ធនិយាយពីមនុស្សសុំទានម្នាក់នៅក្បែរមាត់ផ្លូវ ដែលខ្វាក់ភ្នែកឈ្មោះថា បារទីមេ ដែល​មានកិច្ចសន្ទនារវាង បារទីមេ និង ព្រះយេស៊ូវ ។ ក្នុងខ.៤៦ និយាយអំពីដំណើរព្រះយេស៊ូ​វមកដល់ ទីក្រុងយេរីខូរ ជាទីក្រុងបុរាណវ័យចំណាស់មួយមានចំងាយប្រហែលជា ៨គ.ម ភាគខាងលិចទន្លេយ័រដាន់ និងប្រហែលជា ២៤គ.ម ទិសឥសាននៃក្រុងយេរូសាឡឹម។ ក្នុងព្រះគម្ពីរសញ្ញាចាស់ វាត្រូវបានគេបោះ បង់ចោលហើយ តែសម័យព្រះយេស៊ូវ សេ្តចហេរ៉ូឌបានកសាងទីក្រុងថ្មីមួយនៅភាគខាងត្បូងទីក្រុងនេះ។ កំពុងដែលទ្រង់ យាងចេញពីទីនោះ  យោងទៅតាមព្រះគម្ពីរ (លូកា ១៨:៣៥) ថាព្រះយេស៊ូវ «មកជិតដល់ ទីក្រុងយេរីខូរហើយ» ប្រហែលជាគាត់និយាយពីទីក្រុងយេរីខូរថ្មីនេះ ហើយមើលទៅ តែនៅព្រះគម្ពីរ (ម៉ាថាយ ២០:២៩) កាលកំពុងតែចេញពីទីក្រុងយេរីខូរមក នោះមានមនុស្សច្រើនដើរតាមទ្រង់ តែនៅក្នុង ព្រះគម្ពីរម៉ាកុសវិញ និយាយថា ជាទីក្រុងចាស់ទេ។ យើងមើលនៅចុងខ.៤៦ លោកបារីទីមេជាមនុស្ស ខ្វាក់កំពុងអង្គុយសុំទាននៅមាត់ផ្លូវ គឺនៅខាងក្រៅរបងមាត់ទ្វារទីក្រុង តាមដងផ្លូវដែលមនុស្សកំពុងដើរ ធម្មយាត្រាជាច្រើនទៅកាន់ទីក្រុងយេរូសាឡឹមដូចសព្វដង[2]។ ហើយនៅខ.៤៧ បានបញ្ចាក់ថា គាត់បានថា ជា​ព្រះ​យេស៊ូវ ពី​ណាសារ៉ែត នោះ​ក៏​តាំង​ស្រែក​ឡើង​ថា ឱ​ព្រះ​យេស៊ូវ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្ដា​ដល់​ទូល​បង្គំ​ផង។ តើបារទីមេកំពុងឮអ្វី? លោកបារទីមេកំពុងឮ ឈ្មោះរបស់ព្រះយេស៊ូវ នៅដើមខ.៤៧។  តើមូលហេតុអ្វីបានជាការឮឈ្មោះព្រះយេស៊ូវមានសារៈសំខាន់ចំពោះបារទីមេខ្លាំង ម៉្លេះ? ពីព្រោះប្រហែលជាបារទីមេគិតថា ព្រះយេស៊ូវអាចជួយដល់គាត់បានមើលទៅ ។ ជាក់ស្តែង មាន ន័យ​​ថា ការស្តាប់ឮពត៌មានអ្វីមួយដែលមនុស្សម្នាក់ទៀតនិយាយចេញទៅ ឬក៏តាមរយៈរលកសំឡេង អាចជួយឲ្យមនុស្សដឹង ពីពត៌មានបាន ហើយពត៌មាននោះ អាចជាពត៌មានល្អ ឬអាក្រក់។ ឥឡូវនេះ យើង គិតពិចារណាពីលោកបារទីមេវិញម្តង គាត់ជាមនុស្សខ្វាក់ម្នាក់ដែលសុំទានគេនៅមាត់ផ្លូវ ស្រាប់តែគាត់ឮ ថា ព្រះយេស៊ូវពីណាសារ៉ែត ត្រង់នេះប្រហែលជាពួកសិស្សរបស់ទ្រង់និយាយ ឬ ពួកបណ្តាជនដែលដើរ តាមព្រះយេស៊ូវនិយាយពីព្រះនាមព្រះអង្គ ឲ្យគាត់ឮ ឬក៏ឮពីឪពុកគាត់និយាយដំណាលប្រាប់គាត់ពីមុន មកហើយមើលទៅ ពីព្រោះគាត់ជាមនុស្សខ្វាក់មិនអាចមើលឃើញភិនភាគរបស់ព្រះយេស៊ូវមានរូបរាង យ៉ាងណា ឬស្គាល់ ពីសំឡេងទ្រង់នោះទេ តែនៅពេលដែលគាត់ឮព្រះនាមព្រះអង្គភ្លាម គាត់ចាប់ផ្តើម ស្រែករកព្រះនាមទ្រង់ភ្លាមៗ តែម្តង។ នេះបញ្ជាក់ថា លោកបារទីមេបានឮពីព្រះនាមរបស់ព្រះយេស៊ូវយូរ មកហើយ មិនមែនទើបតែឮនោះទេ ភស្តុតាដែលបញ្ជាក់នោះ គឺលោកបារទីមេបានហៅព្រះយេស៊ូវថា ជាព្រះវង្សហ្លួងដាវិឌ តើផ្នត់គំនិតរបស់បារទីមេយល់យ៉ាងដូចម្តេចចំពោះ «ព្រះវង្សហ្លួងដាវិឌ»? លោក បារទីមេគាត់យល់ថា ព្រះយេស៊ូវគឺជាសេ្តច (ព្រះមេស្ស៊ី) ដែលព្រះជាម្ចាស់ចាត់បញ្ជូនឲ្យមក។ គាត់ទូល សូមព្រះយេស៊ូវឲ្យប្រទានសេចក្តីមេត្តាករុណាដល់គាត់ ពីព្រោះគាត់មានតំរូវការយ៉ាងធំ ហើយទ្រង់មាន សេចក្តីស្រឡាញ់ដ៏អស្ចារ្យ[3]។ ព្រះគម្ពីរអេសាយ ១១:-៣ ក៏និយាយពីព្រះវង្សហ្លួងដាវិឌ ជាព្រះនាមរបស់ ព្រះមេស្ស៊ី។ ក្នុងព្រះគម្ពីរយេរេមា ២៣:-៦ ក៏បង្ហាញថា ព្រះជាម្ចាស់បានបង្កើតព្រះយេស៊ូវចេញពី ព្រះវង្សហ្លួងដាវិឌ ថាទ្រង់នឹងឡើងសោយរាជ្យធ្វើជាសេ្តច ហើយទ្រង់ពោរពេញដោយសេចក្តីសុចរិត សេចក្តីយុត្តិធម៌ សន្តិភាព ព្រមទាំងសេចក្តីសង្រ្គោះដល់ពួកអ៊ីស្រាអែល។ ហើយព្រះគម្ពីរអេសេគាល ៣៤:២៣-២៤ ក៏បានអះអាងថា ព្រះជាម្ចាស់នឹងតាំងគង្វាលតែមួយ គឺសំដៅលើព្រះមេស្ស៊ី (ព្រះយេស៊ូវ) ។ យើងឃើញថា លោកបារទីមេ ពិតជាធ្លាប់ឮពីព្រះនាមរបស់ព្រះយេស៊ូវពីមុនមកមែន ហើយម្យ៉ាងវិញទៀត លោកបារទីមេបានយល់ច្បាស់អំពីព្រះមេស្ស៊ីយាងមកផែនដីនេះ ហើយគាត់គិតថាព្រះយេស៊ូវមានសារៈ សំខាន់សំរាប់គាត់ ក្នុងការដោះស្រាយអំពើបាបរបស់គាត់ លើសពីនេះគាត់គិតថាប្រាក់មិនអាចដោះ ស្រាយបញ្ហាជីវិតរបស់គាត់បានឡើយ។ ឧទាហរណ៍ថា មានមនុស្សខ្វាក់ពីកំណើត តាំងពីតូចដល់ធំគាត់ មិនមើលឃើញសម្តេចសីហមុន្នីទេ តែគាត់អាចឮឈ្មោះសមេ្តចសីហមុន្នីតាមរយៈការផ្សាយពត៌មានតាម ទូរទស្សន៍ ឬ តាមវិទ្យុ។ ដល់ថ្ងៃមួយគាត់បានទៅចូលរួមទទួលសម្តេចសីហមុន្នីជាមនុស្សជាច្រើន ទោះបី ជាគាត់មិនឃើញ ក៏គាត់ឮអ្នកនៅក្បែរគាត់ស្រែកហ៊ោសម្តេចនៅពេលទ្រង់យាងមកដែរ អញ្ចឹងគាត់អាច ស្រែកហ៊ោតាមគេបាន។ លោកបារទីមេប្រហែលជាគាត់មានស្ថានភាពស្រដៀងគ្នាដែរ ដែលគាត់ស្រែក ហៅព្រះនាមព្រះយេស៊ូវបាន។ យើងនឹងមើលជាគ្នាបន្តទៀត៖
2    2, ការប្រឈមមុខចំពោះការបៀតបៀនពីអ្នកដទៃ (ខ.៤៨)
បន្ទាប់ពីលោកបារទីមេមើលឃើញផ្លូវនៃជីវិតរបស់គាត់ហើយ ទោះបីជាគាត់ត្រូវប្រឈមមុខចំពោះការ គំរាមគំហែងពីសំណាក់មនុស្សជាច្រើនក៏ដោយ ក៏បារទីមេមិនខ្លាចញញើត ព្រមទាំងមិនស្តាប់ការបញ្ឈប់ របស់ពួកបណ្តាជនដែរ តែលោកបារទីមេស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ​អង្គ ជា​ព្រះ​វង្ស​ហ្លួង ដាវីឌ​អើយ សូម​អាណិត​មេត្ដា​ទូល​បង្គំ​ផង (ខ.៤៨)  នេះជាសំរែកពីរដងហើយរបស់លោកបារទីមេ ដែលបារីមេ ព្យាយាមទាក់ទាញព្រះយេស៊ូវដោយស្រែកខ្លាំងៗ ហើយហៅចំៗមុខងារបស់ព្រះអង្គថា ជាព្រះមេស៊្សី[4]តើលោកបារទីមេហៅព្រះយេស៊ូវមានគោលបំណងអ្វីទៅ?  ប្រហែលជាបារទីមេគិតថា គាត់ជាមនុស្សមាន បាបត្រូវការព្រះយេស៊ូវសង្រ្គោះអំពើបាបរបស់គាត់ ហើយម្យ៉ាងវិញទៀត ព្រលឹងវិញ្ញាណរបស់គាត់កំពុង ខ្សត់យូរមកហើយ គ្មាននរណាអាចជួយគាត់បានក្រៅពីព្រះយេស៊ូវសោះ ទោះបីគាត់ស្ថិតក្នុងស្ថានភាព តានតឹង ឬត្រូវស្លាប់ក៏គាត់ត្រូវតែហៅព្រះនាមព្រះយេស៊ូវដែរ ពីព្រោះគាត់គិតថា រូបកាយវាមិនសំខាន់ទេ តែអ្វីដែលសំខាន់នោះគឺ សេចក្តីសង្រ្គោះបានមកដល់គាត់ហើយ គាត់គ្មានឱកាសទៀតទេ។  បើយើងគិត ពីវប្បធម៌របស់ពួកយូដានៅសម័យនោះ ពួកគេមានផ្នត់គំនិតរបស់គេចំពោះមនុស្សដែលពិការដៃជើង ឬ អ្នកខ្វាក់ភ្នែកនោះ គឺថា មនុស្សប្រភេទដែលមិនបរិសុទ្ធ ជាមនុស្សដែលមានបាប ហេតុនេះមនុស្សប្រភេទ នេះមិនអាចចូលក្នុងព្រះវិហារថ្វាយបង្គំព្រះជាម្ចាស់បានទេ (យ៉ូហាន ៩:-៤១) នៅជំពូកនេះ មនុស្សខ្វាក់ ដែលព្រះយេស៊ូវធ្វើឲ្យភ្នែកគាត់ភ្លឺត្រូវបានពួកផារីស៊ីដេញចេញពីព្រះវិហារ ដោយសារគាត់ឆ្លើយថា ព្រះយេស៊ូវគឺមកពីព្រះពិត។  ហើយដំណាក់កាលមួយទៀតនោះ អ្នកណាដែលត្រូវបានជាស្បះស្បើយពី រោគគា ឬ អ្វីមួយផ្សេងៗទៀត ត្រូវតែទៅជួបពួកផារីស៊ី ដើម្បីបញ្ជាក់ថា គេបានស្អាតបរិសុទ្ធហើយ ឬនៅ។ បញ្ហាចំបងនោះគឺ ពួកផារីស៊ីកំពុងច្រណែននឹងសេចក្តីបង្រៀន និងការអស្ចារ្យរបស់ទ្រង់ ហើយពួកគេក៏ មិនចង់ឮនរណាម្នាក់ហៅព្រះយេស៊ូវ ជាព្រះមេស្ស៊ីដែរ ប្រសិនបើគេឮ អ្នកណានិយាយ អ្នកនោះប្រាកដជា ទទួលការបៀតបៀនពីពួកគេជាមិនខាន យើងអាចមើលឃើញក្នុងព្រះគម្ពីរ (កិច្ចការ ៧:៥៦-៥៨) ដែល លោកស្ទេផាន បានស្រែកហៅព្រះនាមរបស់ព្រះយេស៊ូវថា ជាបុត្រមនុស្សដែលគង់នៅខាងស្តាំ ព្រះជាម្ចាស់ ពេលនោះត្រូវបានពួកផារីស៊ី និងពួកបណ្តាជន បានបណ្តេញគាត់ចេញពីទីក្រុង ព្រមទាំង នាំគ្នាគប់គាត់នឹងដុំថ្មថែមទៀតផង។ ឧទាហរណ៍៖ លោកយ៉ូស្វេបានបង្គាប់ឲ្យមនុស្សពីរនាក់ទៅស៊ើបការ នៅទីក្រុងយេរីខូរ ហើយអ្នកទាំងពីរបានធ្វើដំណើរទៅទីនោះ ក៏បានស្នាក់នៅផ្ទះស្រី្តម្នាក់ឈ្មោះថា រ៉ាហាប់ ជាស្រ្តីលក់ខ្លួន។ ពេលទាហានមករក មនុស្សដែលស្នាក់នៅផ្ទះរបស់នាង នាងឆ្លើយថា ពួកគេមិននៅទេ ពួកគេបានចេញទៅបាត់ហើយ។ ពេលដែលទាហានទៅបាត់ នាងក៏ហៅអ្នកទាំងពីរចេញមក ហើយក៏ និយាយថា ខ្ញុំបានឮគេនិយាយថា ព្រះជាម្ចាស់បានធ្វើឲ្យទឹកសមុទ្រកក់រីស្ងួត ហើយបានបំផ្លាញព្រះបាទ ស៊ីហុន និង ព្រះបាទអុក(យ៉ូស្វេ ២:-១១) ត្រង់នេះនាងរ៉ាហាប់ហ៊ានប្រឈមមុខនិងសេចក្តីស្លាប់ គ្រាន់ តែនាងបានឮពីអំណាចព្រះចេស្តារបស់ព្រះជាម្ចាស់ បានធ្វើឲ្យនាងផ្លាស់ប្តូរចិត្ត ព្រមមានសេចក្តីជំនឿ លើព្រះជាម្ចាស់ នាងរ៉ាហាប់បានទទួលសេចក្តីសង្រ្គោះពីទ្រង់។  ប្រហែលជាលោកបារទីមេបានឮពី អំណាចចេស្តារបស់ព្រះយេស៊ូវ ដែលជំរុញឲ្យ លោកបារទីមេមានគោលបំណងខុសពីពួកសិស្ស របស់ ទ្រង់ និង ពួកបណ្តាជន ពីព្រោះលោកបារទីមេមិនចង់ធ្វើជាមនុស្សសំខាន់ទេ តែអ្វីដែលគាត់ចង់បាន សូម ឲ្យព្រះយេស៊ូវមានសេចក្តីមេត្តាករុណាដល់គាត់ដែលជាមនុស្សមានបាប តែគោលបំណងរបស់ពួក សិស្ស និង ពួកបណ្តាជនគឺចង់ឲ្យព្រះយេស៊ូវធ្វើជាស្តេច ជាពិសេសពួកសិស្សរបស់ទ្រង់គឺលោកយ៉ាកុប និង លោកយ៉ូហាន ដែលអ្នកទាំងពីរទូលសុំព្រះយេស៊ូវអំពីការអង្គុយខាងឆ្វេង ឬ ខាងស្តាំទ្រង់ (ម៉ាកុស ១០:៣៥-៤០) នេះបញ្ជាក់ថា នៅថ្ងៃអនាគតទាំងពីរចង់ឲ្យព្រះយេស៊ូវធ្វើជាសេ្តចគ្រប់គ្រងលើពួកគេ ហើយ អ្នកទាំងពីរនឹងមានកត្តិយសដោយសារទ្រង់។ នេះមិនមែនជាគោលបំណងរបស់ទ្រង់ដែលផែនដីនេះ ដើម្បីធ្វើជាសេ្តចដូចជាពួកគេបានគិតនោះទេ តែបំណងព្រះហឫទ័យចង់ឃើញមនុស្សប្រែចិត្តទទួល សេចក្តីពីទ្រង់។ យើងនឹងមើលបន្តទៀតជាមួយគ្នា៖
3   3,      មានការលះបង់ (ខ.៤៩-៥០)
លោកបារទីមេតែងតែទទួចហៅ ព្រះយេស៊ូវមួយដងទៅពីរដងធ្វើឲ្យព្រះហឫទ័យទ្រង់ក្តួលអាណិត ចំពោះបារទីមេ ទ្រង់ក៏ឈប់ ឲ្យគេទៅប្រាប់បារទីមេថា ចូរមានសេចក្តីសង្ឃឹមចុះ (ខ.៤៩) តើអ្វីជាសេចក្តី សង្ឃឹមរបស់បារទីមេទៅជួបព្រះយេស៊ូវ?  ប្រហែលជាគាត់មានសង្ឃឹមថា ព្រះយេស៊ូវទ្រង់ឲ្យប្រាក់ទៅគាត់ ទេ មិនមែនទេ តើអ្វីជាសេចក្តីសង្ឃឹមដែលព្រះយេស៊ូវឲ្យទៅបារទីមេ?  គាត់អាចរួចពីសំណាញ់នៃអំពើបាប គាត់មានសេចក្តីអំណរក្នុងការមើលឃើញពិភពលោកថ្មី សេចក្តីស្លាប់លែងមានអំណាចលើជីវិតរបស់គាត់ ទៀត ហើយទទួលបាននូវជីវិតអស់កល្ប។ បានជានៅក្នុង(ខ.៥០ )បាននិយាយថា លោកបារទីមេដោះអាវ ធំចោលរួចដើរតាមព្រះយេស៊ូវ តើមូលហេតុអ្វីបានជាលោកបារទីមេដោះអាវធំចោល? តើអាវធំមានសារៈ ដូចមេ្តចចំពោះបារទីមេ?  គឺអាវធំពាក់ពីខាងក្រៅ អាវដណ្តប់ (យ៉ូណាស ៣:; យ៉ូហាន ១៩:២)។ ជាញឹក ញាប់អាវវែង ឬអាវដណ្តប់តែងតែប្រើសំរាប់ដណ្តប់នៅពេលយប់[5]។ នៅក្នុងព្រះគម្ពីរ១សាំយូអែល (១៨:៤) បាននិយាយលោកយូណាថានបានដោះអាវដ៏មានតំម្លៃឲ្យទៅដាវិឌ។ ចំណែកលោកបារទីមេវិញ អាវធំ ដែលគាត់បោះបង់ចោលនោះ ប្រហែលជាអាវមានតម្លៃស្នើនឹងជីវិតរបស់គាត់នៅសម័យនោះ ជាធម្មតា គាត់ជាអ្នកសុំទានត្រូវបានព្រះយេស៊ូវឲ្យតម្លៃគាត់ ដែលពីមុនមកគ្មាននរណាម្នាក់មករវីរវល់ជាមួយគាត់ ឡើយ យើងអាចមើលឃើញថា កក្តាក្នុងជំរុញឲ្យចិត្តរបស់បារទីមេមានចិត្តឆេះឆួល ពុះកញ្រ្ជោលឡើង រហូតដល់គាត់មានមនសិកាសំរេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសយកព្រះយេស៊ូវ។ យើងនិងសិក្សាបន្ត ទៀត៖
4,    ការដើរតាមព្រះយេស៊ូវ (ខ.៥១-៥២)
បន្ទាប់មកបារទីមេមកជួបព្រះយេស៊ូវ ទ្រង់ក៏មានបន្ទូលសួរទៅគាត់ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក (ខ.៥១)  ការពិតព្រះយេស៊ូវជ្រាបពីគោលបំណងរបស់បារទីមេមុនទៅហើយ តែទ្រង់ចង់ឲ្យបារទីមេបង្ហាញពីសេចក្តី ជំនឿទៅលើទ្រង់បែបណា ហើយលោកបារទីមេឆ្លើយតបជាមួយព្រះយេស៊ូវថា លោក​គ្រូ​អើយ សូម​ប្រោស​ភ្នែក​ទូល​បង្គំ​ឲ្យ​បាន​ភ្លឺ​ឡើង  ត្រង់នេះមានន័យថាលោកបារទីមេបានដឹងថា ព្រះយេស៊ូវអាចដឹង ឬ ឮពី អំណាចចេស្តារបស់ទ្រង់ពីមុនមក ហើយគាត់ជឿជាក់ថា ព្រះយេស៊ូវអាចប្រោសភ្នែករបស់គាត់អាចភ្លឺ បាន ហើយព្រះយេស៊ូវជាព្រះពិត។ ដូចនៅក្នុងព្រះគម្ពីរហេព្រើ (១១:១) ប្រាប់ថាសេចក្តីជំនឿដែលចេញពី ចិត្តដែលជឿជាក់លើអ្វីមួយដែលមើលមិនឃើញ ហើយមានសង្ឃឹម។ ម្យ៉ាងវិញទៀត ជឿថាមានព្រះពិត មែន ព្រមទាំងរង់ចាំទទួលរង្វាន់ពីព្រះ (ហេព្រើរ ១១:៦)។ នេះបញ្ជាក់ថា លោកបារទីមេពិតជាបានសេចក្តី សង្រ្គោះពីព្រះយេស៊ូវដោយគាត់មានសេចក្តីជំនឿលើទ្រង់ ដូចព្រះអង្គមានបន្ទូលទៅគាត់ថា ទៅ​ចុះ​សេចក្ដី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ស្រាប់​តែ​ភ្នែក​ក៏​ភ្លឺ​ឡើង​ភ្លាម (ខ.៥២) រួចបារទីមេក៏ដើរតាមទ្រង់ ទៅ។ គោលបំណងរបស់ព្រះយេស៊ូវមិនគ្រាន់តែសង្គ្រោះភ្នែកគាត់បានភ្លឺប៉ុណ្ណោះទេ តែអ្វីដែលសំខាន់ នោះ គឺបារទីមេភ្លឺខាងព្រលឹងវិញ្ញាណ ដែលស្លាប់យូរហើយ តែឥឡូវនេះបានរស់ឡើងវិញហើយ។ ឧទាហរណ៍ជាក់ស្តែងដូចជាពួកអាចារ្យ ពួកគណៈផារីស៊ី ដែលពួកគេជាដែលរងចាំព្រះមេស៊្សីដែរ តែនៅ ពេលដែលព្រះអង្គយាងមកពួកគេបែរជាបដិសេធ ពួកគេមិនត្រឹមតែឮទេ ព្រមទាំងដឹងពីសេចក្តីបង្រៀន របស់ទ្រង់ថែមទៀត។ យើងឃើញថា ពួកអាចារ្យ ពួកគណៈផារីស៊ីមិនបានឆ្លើយតបដូចលោកបារទីមេទេ មិនថាមនុស្សសម័យបច្ចុប្បន្នដូចគ្នា អ្នកខ្លះព្រមទទួលព្រះយេស៊ូវ តែអ្នកខ្លះទៀតមានចិត្តក្បាលរឹងដូច ពួកអាចារ្យ ពួកគណៈផារីស៊ីដែរ។ ទោះបីព្រះអង្គដឹងច្បាស់ ពីតំរូវការរបស់ពួកគេក៏ដោយ ក៏ព្រះអង្គសួរគេ ថា តើគេចង់បានអ្វី?។ ព្រះអង្គចង់ឲ្យពួកគេប្រកាស់ពីជំនឿរបស់ពួគេដោយចំហ ហើយនឹងពង្រឹងជំនឿ នោះក្នុងពេលតែមួយផង។ ព្រះយេស៊ូវបានប្រោសពួកគេ តបនឹងការបង្ហាញពីជំនឿរបស់គេ (ម៉ាថាយ ២០:៣១-៣៤; ម៉ាកុស ១០:៤៧-៥២)[6]
      V.            សេចក្តីបញ្ចាប់
ដូចនេះសេចក្តីជំនឿពិតរបស់បារទីមេ គឺតាមរយៈការស្តាប់ឮ ហើយនឹងការអនុត្តន៍ជាក់ស្តែងរបស់គាត់ នៅពេលគាត់បានឮព្រះនាមរបស់ព្រះយេស៊ូវ។ មួយវិញទៀតលោកបារទីមេសុខចិត្តទ្រាំទ្រនូវការបៀត បៀនពីអ្នកដទៃ យើងឃើញថា ទោះបីជាគាត់ប្រឈមមុខចំពោះការគំរាមកំហែងពីមនុស្សប្រាប់ឲ្យគាត់នៅ ស្ងៀម តែគាត់នូវតែបន្តការស្រែកហៅព្រះនាមរបស់ព្រះយេស៊ូវរឹតតែស្រែកខ្លាំងឡើងថា ឱ​ព្រះ​អង្គ ជា​ព្រះ​វង្ស​ហ្លួង ដាវីឌ​អើយ សូម​អាណិត​មេត្ដា​ទូល​បង្គំ​ផង ដែលសំដៅទៅលើព្រះមេស៊្សីជាព្រះសង្រ្គោះឲ្យរួចផុត ពីបាប ដែលគាត់រង់ចាំ ហើយគាត់មិនខ្លាចញញើតអ្វីឡើយ នៅក្នុងចំណោមមនុស្សជាច្រើនដែលបាន គំរាមកំហែងគាត់ឲ្យនៅស្ងៀមនោះ។ មិនតែប៉ុណ្ណោះលោកបារទីមេមានការលះបង់ក្នុងការដើរតាម ព្រះយេស៊ូវដោយមិនរួញរា ដោយបារទីមេមានសេចក្តីសង្ឃឹមលើព្រះយេស៊ូវថា ទ្រង់នឹងរំដោះគាត់ឲ្យរួច ពីសំណាញ់នៃអំពើបាប ឲ្យគាត់មានសេចក្តីអំណរក្នុងការមើលឃើញពិភពលោកថ្មី កុំឲ្យសេចក្តីស្លាប់មាន អំណាចលើជីវិតរបស់គាត់ទៀត ហើយឲ្យទទួលបាននូវជីវិតអស់កល្បជានិច្ច។ ។ យើងមើលឃើញថា លោកបារទីមេមិនទាមទារធ្វើជាមនុស្សសំខាន់ដូចពួកសិស្សរបស់ទ្រង់ លោកយ៉ាកុប និង យ៉ូហានឡើយ តែអ្វីដែលគាត់សុំព្រះយេស៊ូវ គឺចង់ទ្រង់ឲ្យផ្តល់សេចក្តីអាណិតអាសូរ សេចក្តីស្រឡាញ់ សេចក្តីមេត្តា ករុណា និងប្រោសភ្នែករបស់គាត់ឲ្យបានភ្លឺតែប៉ុណ្ណោះ ហើយគាត់មានជំនឿលើព្រះយេស៊ូវនឹងដើរតាម ទ្រង់ទៅ។
    VI.            ទេវសាស្ត្រ
·         ព្រះ៖ ព្រះយេស៊ូវមានសេចក្តីអាណិតអាសូរ សេចកី្តមេត្តាករុណា សេចក្តីស្រឡាញ់ដល់មនុស្ស សើ្នៗ មិនថា អ្នកមាន អ្នកក្រ អ្នកខិ្វនដៃជើង ឬ អ្នកខ្វាក់ភ្នែកក្តី ឲ្យតែមានសេចក្តីជំនឿពិតលើទ្រង់នឹង ទទួលបានសេចក្តីសង្គ្រោះ (យ៉ូហាន ២០:៣១)។ ដ្បិតព្រះជាម្ចាស់ទ្រង់ស្រឡាញ់មនុស្សខ្លាំងណាស់ បាន ជាព្រះអង្គបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មកផែនដី ប្រយោជន៍ដើម្បីឲ្យអស់អ្នកណាដែលជឿលើ ព្រះរាជបុត្រាទ្រង់នឹងទទួលបានសេចក្តីសង្រ្គោះ (យ៉ូហាន ៣:១៦)។ ហើយព្រះជាម្ចាស់ចង់ឲ្យមនុស្សទាំង អស់ជឿលើព្រះរាជបុត្រារបស់ទ្រង់ ដើម្បីឲ្យទទួលបានជីវិតអស់កល្បជានិច្ច (យ៉ូហាន ៣:១៥)។
·         មនុស្ស៖ លោកបារទីមេជាមនុស្សខ្វាក់ តែគាត់មានសេចក្តីជំនឿលើព្រះយេស៊ូវ ហើយគាត់មនុស្ស ម្នាក់ដែលរង់ចាំព្រះមេស្ស៊ីពិត ហើយព្រះលឹងវិញ្ញាណរបស់គាត់បានភ្លឺដោយស្រែកឃ្លាននូវសេចក្តី សង្រ្គោះរបស់ទ្រង់ យើងអាចមើលឃើញតាមរយៈការប្រែចិត្ត និង ការឆ្លើយតបរបស់គាត់ទៅ និង ព្រះយេស៊ូវ ដែលបារទីមេជាមនុស្សបង្ហាញពីសេចក្តីជំនឿពិត (ហេព្រើរ ១១:១, ៦)។ ចំណែកឯពួកអាចារ្យ និង ពួកផារីស៊ីវិញដែលភ្នែកមើលឃើញតែខ្វាក់ខាងព្រលឹងវិញ្ញាណ។
   VII.            អនុវត្តន៍
ដូច្នេះក្នុងនាមយើងជាគ្រីស្ទបរិស័ទដែលជាអ្នកមានជំនឿលើព្រះយេស៊ូវ យើងត្រូវមានចិត្តអាណិត អាសូរដល់មនុស្សដែលជុំវិញខ្លួនយើង ឬដែលនៅឆ្ងាយជាងយើង។ យើងមើលលោកបារទីមេដែលជា មនុស្សខ្វាក់ក៏គាត់ត្រូវការសេចក្តីសង្រ្គោះពីព្រះយេស៊ូវគ្រីស្ទដែរ ចុះបើយើងសំឡឹងមើលនៅប្រទេស កម្ពុជាយើងវិញ តើមនុស្សប៉ុន្មាននាក់ដែលកំពុងរង់ចាំត្រូវការសេចក្តីសង្រ្គោះពីទ្រង់?។ តើយើងគួរធ្វើ យ៉ាងណាដើម្បីឲ្យសេចក្តីសង្រ្គោះរបស់ផងព្រះអង្គបានទៅដល់មនុស្សដែលនៅឆ្ងាយៗ ពីយើងបាន? ដូច នៅក្នុងព្រះគម្ពីរម៉ាយ ២៨:១៩-២០ ព្រះយេស៊ូវទ្រង់បានបង្គាប់ថា ឲ្យយើងម្នាក់ៗ ចេញទៅ ដើម្បីបង្កើត សិស្សគ្រប់ជាតិសាសន៍ ហើយឲ្យបង្រៀនពួកគេ។ មិនតែប៉ុណ្ណោះ យើងក៏មិនភ្លេចក្នុងការលើកទឹកចិត្ត ដល់ពួកជំនុំឲ្យចូលរួមសកម្មភាពនៅក្នុងសង្គម ឲ្យពួកជំនុំមើលឃើញនូវភាពចន្លោះខ្វះខាតរបស់មនុស្ស និងយល់ពីតំរូវការបស់មនុស្ស។ ហើយគ្រប់កិច្ចការទាំងអស់ដែលយើងធ្វើត្រូវតែពឹងផ្អែកលើព្រះវិញ្ញាណ បរិសុទ្ធជាអ្នកដឹកនាំយើង។ ម្យ៉ាងវិញទៀត ត្រូវជៀសវាងក្នុងការដែលព្យាយាមធ្វើជាមនុស្សសំខាន់ ឬ ចង់បានកិត្តិយស តែយើងត្រូវរស់នៅតាមព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលទ្រង់មានព្រះហឫទ័យក្តួល អាណិតចំពោះមនុស្សមានបាប ហើយទ្រង់ឲ្យតំលៃមនុស្សស្នើៗគ្នាទាំងអស់។


ឯកសារយោង
1         សៀវភៅ ព្រះគម្ពីរបរិសុទ្ធ
2         សៀវភៅ ស្ពានចំលងអត្ថាធិប្បាយព្រះគម្ពីរភាគទី៦, អ្នកនិពន្ធលោក ដន ហ្វីលេមីង
3         សៀវភៅ ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សាសញ្ញាចាស់ និងសញ្ញាថ្មីភាសាខ្មែរ





[1] សៀវភៅ ការអធិប្បាយអំពីកណ្ឌម៉ាកុស, ទំព័រ ១០០
[2] សៀវភៅ ព្រះគម្ពីរសិក្សាសញ្ញាថ្មី, ទំព័រ ៩៥
[3] សៀវភៅ ការអធិប្បាយអំពីកណ្ឌម៉ាកុស, ទំព័រ ១០០
[4] អ្នកនិពន្ធ លោកដន ហ្វីលេមីង, សៀវភៅស្ពានចំលងអត្ថាធិប្បាយព្រះគម្ពីរភាគទី៦, ទំព័រ ១៥៨
[5] សៀវភៅ វចនានុក្រុមសំរាប់សិក្សាព្រះគម្ពីរ, ទំព័រ ២៤៣
[6] អ្នកនិពន្ធ លោកដន ហ្វីលេមីង, សៀវភៅស្ពានចំលងអត្ថាធិប្បាយព្រះគម្ពីរភាគទី៦, ទំព័រ ១៥៨

0 Comments

Type and hit Enter to search

Close