I.
សេចក្តីផ្តើម
នៅក្នុងព្រះវិហារមួយបានធ្វើពិធីបុណ្យណូអែល ហើយក៏បានអញ្ជើញមនុស្សឲ្យចូលរួមចំនួន១២
ភូមិប្រហែលជា៥០០០នាក់។ មនុស្សបានចូលរួមយ៉ាងច្រើនកុះកររកកន្លែងអង្គុយគ្មាន មានទាំង
មនុស្ស និងកុមារ។ កម្មពិធីចាប់ផ្តើមដំណើរការ មានច្រៀងសរសើរដំកើងព្រះ
មានសំដែងរឿងខ្លី ចែក ចាយព្រះបន្ទូល និងចំរៀងកំសាន្តចិត្ត។ នៅពេលចប់កម្មពិធី ជាពេលដែលភ្ញៀវទៅបរិភោគអាហារជា
គ្នា ពេលភ្ញៀវទៅដល់កន្លែងញ៉ាំតុមិនទាន់រៀបចំ
អញ្ចឹងអ្នកដឹនាំម្នាក់ទៅហៅលោកគ្រូគង្វាលដែល កំពុងផ្សាយដំណឹងល្អទៅអ្នកភូមិ២ឬ៣ នាក់។
អ្នកដឹកនាំម្នាក់ក៏ប្រាប់លោកគ្រូគង្វាលថា សូមលោកគ្រូ ចុះទៅរៀបចំតុឲ្យភ្ញៀវ
ពួកគេកំពុងរងចាំ។ អ្នកភូមិឃើញដូច្នេះ មានការរអូរទាំជាមួយអ្នកដឹកនាំ។
ពេលចប់កម្មពិធីបុណ្យណូអែលលោកគ្រូគង្វាលក៏ហៅអ្នកដឹកនាំទាំងអស់មកប្រជុំ
លោកគ្រូគង្វាលក៏ មានប្រសាសន៍ថា យើងនឹងធ្វើការជ្រើសរើសអ្នកដឹកនាំ៧នាក់
មកធ្វើជាប្រធានក្នុងចាត់ចែងអ្វីផ្សេងៗ លោកគ្រូគង្វាលថា
ខ្ញុំខ្លួនតែមួយមិនអាចអធិប្បាយព្រះបន្ទូលផង រត់ទៅរៀបតុ រត់ទៅចែកកាដូរ និង
បំរើភ្ញៀវផងនោះទេ។ គ្រូគង្វាលក៏ពិភាក្សាជាមួយចាស់ទុំនៅក្នុង
ព្រះវិហារក្នុងធ្វើការជ្រើសរើស ប្រធានត្រួតត្រាលើពួកជំនុំ
ដើម្បីចាត់ចែងពិធីផ្សេងៗតាមតួនាទីរបស់ពួកគេរៀងៗខ្លួន ជំនួស គ្រូគង្វាល ។
II.
សង្ខេបបទគម្ពីរ
·
សំនួរស្នូល៖ តើព្រះវិញ្ញាណបរិសុទ្ធពិតជាជំនួយដ៏សំខាន់ដល់គ្រីស្ទបរិស័ទឬទេ?
តើ ព្រះវិញ្ញាណជាជំនួយក្នុងការជ្រើសរើសអ្នកដឹកនាំតាមរយៈអ្វី?
តើព្រះវិញ្ញាណបរិសុទ្ធផ្តល់ប្រាជា្ញដល់ អ្នកដែលដើរតាមព្រះយេស៊ូវដើម្បីអ្វី?
·
សង្ខេបបទគម្ពីរ៖
កិច្ចការ ៦:១-១៥ ជាដំណើររឿងដែលពួកហេលេន មានការរអ៊ូរទាំទាស់ជាមួយពួកហេព្រើរអំពី
អំណោយ និង ម្ហូបអាហារ។ ពួកសាវ័កក៏បានដឹងរឿងនេះ
ក៏ប្រជុំគ្នាអធិស្ឋានជ្រើសអ្នកដឹកនាំ៧នាក់ ដើម្បីត្រួតត្រាលោកពួកគេ
ហើយអ្នកដែលឈ្មោះ ស្ទេផាន១
ភីលីព១ ប្រូខូរ៉ុស១ នីកាន័រ១ ទីម៉ូន១ ប៉ាមេណា១ នឹងនីកុឡាស
ជាអ្នកស្រុកអាន់ទីយ៉ូក ដែលចូលសាសន៍១។ ក្នុងចំណោម៧ នាក់គឺប៉ះចំ លោកស្ទេផាន
ដែលជាមនុស្សមានសេចក្តីជំនឿ នឹងពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ តាមរយៈហេតុ
ការណ៍ជ្រើសរើសលោកស្ទេផាន គឺមានពួកសង្ឃខ្លះបានទទួលជឿព្រះយេស៊ូវដែរ។ លោកស្ទេនមាន
ជំនឿលូតលាស់រយៈពេលខ្លី តែជីវិតរបស់លោកបានជួបប្រទះ ការបៀតបៀនពីពួកអ្នកបំរោស
នឹងពួកស្រុកគីរេន ពួកស្រុកអ័លេក្សានទ្រា ពួកអ្នកមកពីស្រុកគីលីគា
ហើយស្រុកអាស៊ី គេលើកគ្នាមកជជែកនឹងស្ទេផាន
តែពួកនេះមិនអាចយកឈ្នះប្រាជ្ញារបស់លោកស្ទេផានបានទេ ហេតុនេះពួកគេចាប់ផ្តើម
មួលបង្កាច់លោកស្ទេផាន ដោយយកសាក្សីក្លែងក្លាយមកចោទប្រកាន់ថា លោកស្ទេផាន ប្រមាថដល់
លោកម៉ូសេ និងព្រះជាម្ចាស់ ព្រមទាំងទីបរិសុទ និងក្រិត្យវិន័យ
ហើយបំផ្លាស់ទំនៀមទំលាប់ទៀត ផង។
III.
រចនាសម្ព័ន្ធបទគម្ពីរ
1.
ព្រះវិញ្ញាណបរិសុទ្ធជាជំនួយក្នុងការជ្រើសអ្នកដឹកនាំ
(ខ១-៧)
2.
ព្រះវិញ្ញាណបរិសុទ្ធផ្តល់ប្រាជ្ញាដល់អ្នកដែលដើរតាមព្រះយេស៊ូវ
(ខ៨-១៥)
IV.
កាត់ស្រាយបទគម្ពីរ
1.
ព្រះវិញ្ញាណបរិសុទ្ធជំនួយក្នុងការជ្រើសអ្នកដឹកនាំ (ខ១-៧)
រំលឹកព្រះគម្ពីរកិច្ចការជំពូក ៥:១-១១
និយាយពីព្រះវិញ្ញាណបរិសុទ្ធដាក់ទោសដល់អាណានាស និង សាភីរ៉ា បន្ទាប់ពីដាក់ទោសនេះហើយ
យើងមើលឃើញថា ពួកជំនុំមានកោតខ្លាចដល់ព្រះ ហើយ ពួកជំនុំមិនការថយចុះនោះទេ
មានតែកើនឡើងជាលំដាប់។ ដោយសារការកើនឡើងពួកជំនុំឥតឈប់ ឈរដូច្នេះ បានជានៅកិច្ចការ ៦:១-៧
ដែលបង្កឲ្យកើតមានបញ្ហាពីខាងក្រៅ និង ខាងក្នុង នៅក្នុង ចំណោមពួកគេផ្ទាល់។ ពួកយូដាបែងចែកជាពីរក្រុម
គឺពួកហេព្រើរ ជាពួកនិយាយភាសាអើរ៉ាម ឬ ហេព្រើរ ហើយប្រកាន់នូវទំនៀមទំលាប់ និង វប្បធម៌យ៉ូដា។
ចំណែកពួកហេលេនវិញ ជាពួកនិយាយ ភាសាក្រិក និងទំនោរទៅពួកក្រិក ផ្នែកឫកពា និង
ចរិយាមាយាទ ម្យ៉ាងវិញទៀត ពួកហេលេនជាពួក យូដាដែលរស់នៅតាមរបៀបក្រិក។ ខ.១
មានទំនាស់កើតឡើងរវាងពួកហេលេន និង ពួកហេព្រើរ ដែលពួកហេលេនបានរអ៊ូរទាំថា
ពួកស្រ្តីមេម៉ាយរបស់ក្រុមគេមិនបានទទួលចំណែកសើ្មភាពគ្នាទេ នៅ ពេលដែលគេចែកអំណោយម្ហូបពីឃាំងរួម។
ពួកសាវ័កគិតថា ដើម្បីធានាថា ការចែកចាយម្ហូបអាហារ ពីឃ្លាំងរួមធ្វើទៅដោយយុត្តិធម៌នោះ
(នៅក្នុងប្រទេស ក្រុមហ៊ុន ស្ថាប័នអង្គការ សាលារៀន មន្ទីរពេទ្យ សហកមន៍ ភូមិ និងសង្គមគ្រួសារ
ប្រសិនបើមិនមានសេចក្តីយុត្តិធម៌ទេ នោះមិនរីកចំរើន ហើយទទួល រងការឈឺចាប់
ទទួលភាពលំអៀង នឹងអំពើពុករលួយ តែបើមានសេចក្តីយុត្តិធម៌វិញ នោះនឹងរួបរួមគ្នា
មានសនិ្តភាព) ហេតុនេះ ទើបពួកសាវ័កប្រញាប់ដោះស្រាយ និងទប់ស្កាត់កុំឲ្យមានបញ្ហានេះ នៅថ្ងៃ
ក្រោយកើតឡើងនៅក្នុងពួកជំនុំទៀត ជាពិសេសរៀបចំពួកជំនុំឲ្យមានរបៀបរាបរយ ពួកសាវ័កបាន ប្រមូលពួកជំនុំទាំងអស់ឲ្យមកជុំគ្នា
ដើម្បីជ្រើសរើសអ្នកដឹកនាំចំនួនប្រាំពីរនាក់ក្នុងចំណោមពួកគេ គឺមាន ស្ទេផាន១
ជាមនុស្សពេញដោយសេចក្ដីជំនឿ នឹងព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងភីលីព១
ប្រូខូរ៉ុស១ នីកាន័រ១ ទីម៉ូន១ ប៉ាមេណា១ នឹងនីកុឡាស ជាអ្នកស្រុកអាន់ទីយ៉ូក
ដែលចូលសាសន៍១(ខ.៥) ក្នុងការធ្វើការជ្រើសរើសអ្នកដឹកនាំ ដែលពេញជាព្រះវិញ្ញាណដើម្បីឲ្យពួកគេត្រួតត្រាលើការងារនេះ
(ខ.៣) តើការពេញដោយព្រះវិញ្ញាណ មានន័យដូចម្តេច?
តើគ្រីស្ទបរិស័ទទាំងអស់សុទ្ធតែពេញដោយ
ព្រះវិញ្ញាណឬទេ? ការពេញដោយព្រះវិញ្ញាណមានន័យថា សកម្មភាពរបស់មនុស្សដែលមានទំនាក់
ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធ (មិនសំដៅទៅលើមនុស្សចាស់ ដែលមានអាយុច្រើន ឬតិចនោះទេ ឬក៏មិនសំដៅទៅលើអ្នកជឿមុនពេញដោយព្រះវិញ្ញាណបរិសុទ្ធ
ជាងអ្នកជឿក្រោយនោះដែរ តែជា មនុស្សដែលមានទំនួលខុសត្រូវខ្ពស់ខាងការងារបំរើពួកជំនុំ ត្រូវជាមនុស្សមានប្រពន្ធតែ១
ជាមនុស្សដឹងខ្នាត មានចិត្តធ្ងន់ធ្ងរ កាន់គំនិតមារយាទ ជាអ្នកចៅរ៉ៅ
ហើយប្រសប់នឹងការបង្រៀន មិនត្រូវជាអ្នកចំណូលស្រា ឬឈ្លោះប្រកែក
ឬស៊ីសំណូកឡើយ ត្រូវមានចិត្តស្លូតបូតឥតរករឿងរកហេតុ
ឥតលោភចង់បានប្រាក់ ជាមនុស្សដែលមានឥទ្ធិពលឲ្យគេស្តាប់បង្គាប់ដោយនឹងធឹង ថែរក្សាពួកជំនុំនៃព្រះបាន
អ្នកនោះមានឈ្មោះល្អពីអ្នកដទៃ អ្នកជំនួយដែលរឹងមាំខាងព្រលឹងវិញ្ញាណ ត្រូវមានចិត្តនឹងធឹងឥតនិយាយសំដី២
ឥតចំណូលស្រា ឬស៊ីសំណូកឡើយ) (១ធីម៉ូថេ ៣:២-៨)។ គ្រីស្ទបរិសុទ្ធទាំងអស់ដែល ជឿលើព្រះយេស៊ូវសុទ្ធតែជាអ្នកដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ
។ គ្រីស្ទបរិស័ទមួយចំនួន គិតថា ព្រះវិញ្ញាណបរិសុទ្ធចាក់ម្តង តិចៗ រហូតដល់ពេញ
ដូចទឹកត្នោតតក់ៗ ពេញបំពង់, គ្រីស្ទបរិស័ទខ្លះគិត ថា
ព្រះវិញ្ញាណបរិស័ទ្ធបំពេញក្នុងខ្លួនយើងតែពាក់កណ្តាល ឬក៏ជិតជិតពេញ រហូតដល់យើងជឿ ព្រះយេស៊ូវយូរឆ្នាំ
ទើបយើងពេញដោយព្រះវិញ្ញាណបរិសុទ្ធ គំនិតនេះដូចជាមិនត្រឹមត្រូវទាល់តែ សោះ។
ព្រះវិញ្ញាណបរិសុទ្ធមិនមកបំពេញក្នុងយើងច្រើនលើកច្រើនសានោះទេ គឺទ្រង់បំពេញក្នុង យើងតែមួយម្តងទុកជាសំរេច
(កិច្ចការ ២:៥, ៤:៣១) ហេតុនេះពួកសាវ័កខំប្រឹងអធិស្ឋានដើម្បីឲ្យ ព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំ
(ខ.៤)។
បន្ទាប់មកពួកសាវ័កអស្ឋានដាក់ដៃលើអ្នកទាំងប្រាំពីរ (ខ.៦)។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ការដាក់ដៃលើ
គឺជាឲ្យពរ (លោកុប្បត្តិ ៤៨:១៣-២០), ការផ្ទេរអំពើ បាប (លេវិវិន័យ ១:៤),
ការតែងតាំងនរណាម្នាក់ឲ្យធ្វើភារកិច្ចអ្វីមួយ (ជនគណនា ២៧:២៣)។ ចំណែក នៅគ្រាសញ្ញាថ្មី
ការដាក់ដៃលើប្រោសជំងឺ (ម៉ាកុស ១:៤១), ការឲ្យពរ (ម៉ាកុស ១០:១៦), ការចាក់ប្រេង តាំង ឬ ប្រគល់តំណែង
(កិច្ចការ ៦:៦, ១៣:៣; ១ធីម៉ូថេ ៥:២២) និងពង្រឹងអំណោយទានខាងព្រលឹង
វិញ្ញាណរបស់នរណាម្នាក់ (កិច្ចការ ៨:១៧, ១៩:៦; ១ធីម៉ូថេ ៤:១៤; ២ធីម៉ូថេ ១:៦)។ ខ.៧ នៅពេល
ដែលជ្រើសរើសអ្នកដឹកនាំរួចហើយ ស្រាប់តែមានពួកសង្ឃ
ជាអ្នកដែលកាន់តាមបញ្ញាត្តិសញ្ញាចាស់ ក៏ទទួលស្គាល់ពីសេចក្តីបង្រៀនរបស់ពួកសាវ័កថា
ការថ្វាយយញ្ញបូជាសត្វនៅគ្រាសញ្ញាចាស់លែង មានសារៈសំខាន់ទៀតហើយ (៨:១៣) ពួកសង្ឃបានឆ្លើយតបនឹងដំណឹងល្អព្រមទាំងទទួល
ជឿ ព្រះយេស៊ូវច្រើន។ តើពាក្យជឿមានន័យដូចម្តេច? មានន័យថា
ត្រូវស្តាប់បង្គាប់។ តើការជឿនាំមកនូវ អ្វី? តើជំនឿនេះមកពីណា? មកពីព្រះយេស៊ូវ (រ៉ូម
១:៥; អេភេសូរ ២:៨-១០; យ៉ាកុប ២:១៤-២៦)។
2.
វិញ្ញាណបរិសុទ្ធផ្តល់ប្រាជ្ញាដល់អ្នកដែលដើរតាមព្រះយេស៊ូវ
(ខ៨-១៥)
ក្រោយពេលលោកស្ទេផានបានតែងតាំងធ្វើជាអ្នកដឹកនាំ
លោកស្ទេផានបានធ្វើការអស្ចារ្យ និងទី សំគាល់ដល់ពួកជំនុំ។ តាមរយៈការអស្ចារ្យ និង
ទីសំគាល់ដ៏ធំនេះ ក៏មានពួកហេលេន និងពួកសាឌូស៊ី
មានត្រយុតចិត្តចំពោះលោកស្ទេផានយ៉ាងខ្លាំង។ ហើយក៏មាន ពួកអ្នកបំរោស នឹងពួកស្រុកគីរេន
ពួកស្រុកអ័លេក្សានទ្រា ពួកអ្នកមកពីស្រុកគីលីគា ហើយស្រុកអាស៊ី គេលើកគ្នាមកជជែកនឹងស្ទេផាន តែ
ពួកទាំងនេះ មិនអាចតតាំងជាមួយលោកស្ទេផានបានទេ លោកស្ទេផានជាមនុស្សសាមញ្ញធម្មតា តែ
ព្រះវិញ្ញាណបរិសុទ្ធជាអ្នកផ្តល់ប្រាជ្ញាដល់គាត់ដែលអាចប្រឈមមុខជាហ្វូងមនុស្សទាំងអស់នេះបាន។
ពួកអ្នកបំរោស គឺក្រុមមនុស្សដែលបានរួចខ្លួនពីទាសភាពមកវិញ និងមកពីតំបន់ផេ្សងៗ
នៃប្រទេស ក្រិក។ ពួកស្រុកគីរេន គឺមានមនុស្សមួយចំនួនជាពួកយូដា។
ពួកស្រុកអ័លេក្សានទ្រា មានប្រជាជន យូដារស់នៅចំនួនពីរសង្កាត់
ក្នុងចំនោមសង្កាត់ទាំងប្រាំ។ ស្រុកគីលីគា ជាខេត្តមួយរបស់ចក្រភព រ៉ូម៉ាំង។ ស្រុកអាស៊ី
ក៏ជាខេត្តមួយរបស់ចក្រភពរ៉ូម៉ាំងដែរ (ខ.៩-១០)។ រងើកភ្លើងមិនព្រមរលត់ងាយៗ ទេ
ពួកគេរឹតតែផ្លុំរងើកភ្លើងឲ្យកាន់តែឆេះខ្លាំងថែមទៀត ដោយពួកគេបានយកលុកទៅសូកមនុស្ស
មួយចំនួនឲ្យមួលបង្កាច់ដល់លោកស្ទេផាន ថាលោកបានប្រមាថដល់លោកម៉ូសេ ហើយដល់ព្រះផង
ដោយព្រះលោកស្ទេផានបានប្រកាសថា ការថ្វាយបង្គំព្រះជាម្ចាស់ មិនចាំបាច់តែនៅឯព្រះវិហារ
ទៀតទេ នោះធ្វើឲ្យអ្នកប្រឆាំងមួលបង្កាច់ និងចោទប្រកាន់នឹងពាក្យសំដីរបស់គាត់
ថាបានព្យាយាម បំផ្លាញព្រះវិហារ ហើយប្រឆាំងនឹងក្រិត្យវិន័យរបស់លោកម៉ូសេ នឹងព្រះផង(ខ.១១)។
រឿរាវនេះនូវតែ បន្តកន្ទុយ ដោយពួកគេប្រើការអុចភ្លើងថែម ក្នុងការប្រើភាពក៏ញុះញង់ដល់បណ្ដាជន
ពួកចាស់ទុំ នឹងពួកអាចារ្យ ទៅចាប់ពួកគ្រីស្ទបរិស័ទ ពួកអាចារ្យ ពួកសាឌូស៊ី
និងពួកផារីស៊ី មានទឹកមាត់លេបដោយ ពួកហេលេនបានហុយចំណីឲ្យខ្លាស៊ី
ដែលពួកគេរង់ចាំឱកាសនេះយូរមកហើយ ដើម្បីកំចាត់ពួកគ្រីស្ទ បរិស័ទចោល (ខ.១២)។
រឿងនេះនូវតែមិនទាន់បានសំរេចទៀត ពួកគេហេលេន ចាប់ផើ្តមបង្កើតសាក្សី
ក្លាយក្លែងឲ្យនិយាយមួលបង្កាច់ដល់លោកស្ទេផ្ទានថា ដោយមនុស្សនេះចេះតែពោលពាក្យប្រមាថដល់ទីបរិសុទ្ធ
(គឺសំដៅទៅលើព្រះវិហារនៅទីក្រុងយេរូសាឡឹម) នឹងក្រិត្យវិន័យ។
ការចោទប្រកាន់ទៅ លោកស្ទេផាន វាស្រដៀងនឹងការចោទប្រកាន់ទៅ លើព្រះយេស៊ូវដែរ (យ៉ូហាន ២:១៩)
ដែលទាក់ទងទៅនឹងការព្រះអង្គសាងសង់ព្រះវិហាររយៈបីថ្ងៃឡើងវិញ
ប្រហែលលោកស្ទេផានលើឃ្លានេះមក និយាយធ្វើឲ្យពួកគេមិនយល់។
V.
សេចក្តីបញ្ចប់
ព្រះវិញ្ញាណបរិសុទ្ធជាជំនួយដ៏សំខាន់ដល់គ្រីស្ទបរិស័ទ
គឺជាជំនួយក្នុងការជ្រើសអ្នកដឹកនាំ ដែល ពេញដោយព្រះវិញ្ញាណបរិសុទ្ធ
ដើម្បីជាជំនួយដល់ការបំរើពួកជំនុំ ហើយដឹកនាំពួកជំនុំដោយសេចក្តី ជំនឿរឹងមាំ
ព្រមទាំងធ្វើអ្នកជំនួយក្នុងការបំពេញតំរូវការខ្វះខាតរបស់ពួកជំនុំ
ហើយមានទំនួលខុសត្រូវ ខ្ពស់ ជាមនុស្សម្នាក់ដែលស្រឡាញ់សេចក្តីយុត្តិធម៌ ហើយនឹងសេចក្តីសុចរិត
និង ព្រះវិញ្ញាណបរិសុទ្ធ
ផ្តល់ប្រាជ្ញាដល់អ្នកដែលដើរតាមព្រះយេស៊ូវ គឺតាមរយៈជីវិតរបស់លោកស្ទេផាន
ព្រះវិញ្ញាណបរិសុទ្ធ បានផ្តល់ប្រាជ្ញាដល់លោកបង្ហាញពីសេចក្តីពិត
ដល់អ្នកដែលទាស់ប្រឆាំងនឹងលោក។ លោកស្ទេផាន
បានទទួលរងទុក្ខពីការចោទប្រកាន់ដោយអយុត្តិធម៌ ពីសំណាក់បងប្អូនខ្លួនឯង នឹងពួកអ្នកមាន
មហាអំណាចដូចជា ពួកអាចារ្យ ផារីស៊ី និងសាឌូស៊ី ពួកគេមកចង់ឃើញគ្រីស្ទបរិស័ទរីកចំរើន
គេរក វិធីគ្រប់យ៉ាងដើម្បីកំចាត់កំចាយដល់គ្រីស្ទបរិស័ទ
តែព្រះវិញ្ញាណបរិសុទ្ធមានវត្តមានក្នុងចំណោមគ្រីស្ទ បរិស័ទ
ដើម្បីឲ្យគ្រីស្ទបរិស័ទមានជំនឿរឹងមាំ ក្រោកឈរឡើងស៊ូតតាំងជាមួយពួកបដិសេធជាមួយនឹង
ព្រះគ្រីស្ទយេស៊ូវ ហើយបង្ហាញសេចក្តីពិតដល់ពួកគេ
ប្រយោជន៍ឲ្យពួកគេផ្លាស់ប្តូរគំនិតដែលហិន វិនាស ឲ្យបែរមកសន្តិភាពជាមួយព្រះអង្គ
ដើម្បីឲ្យពួកទទួលបានសេចក្តីសង្គ្រោះពីទ្រង់។
VI.
ទេវសាស្រ្ត
·
ព្រះ៖
ព្រះវិញ្ញាណបរិសុទ្ធជាព្រះត្រៃឯក ទ្រង់ជ្រាបដឹងទាំងអស់ ជាជំនួយ ហើយជាប្រភព
ប្រាជ្ញា ព្រះអង្គនឹងប្រឆាំងទាស់នឹងមនុស្សលោកិយនេះ
ព្រះអង្គនឹងបង្ហាញសេចក្តីពិតតាមរយៈបាវបំរើ របស់ទ្រង់
ព្រះអង្គមានអំណាចគ្រប់គ្រងលើចក្រវាឡនេះ ដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត
របស់ទ្រង់ ព្រះអង្គមានព្រះមេត្តាករុណា អាណិតអាសូរដល់រាស្រ្តរបស់ទ្រង់
ព្រះអង្គមិនចង់ទតឃើញ រាស្រ្តរបស់ទ្រង់ទាស់ប្រឆាំងគ្នាឯង
ដែលនាំមកនូវការបែកបាក់នោះឡើយ ពីព្រោះវាឲ្យអារក្សសាតាំង សើចចំអក។
·
មនុស្ស៖ មនុស្សចូលចិត្តតែរស់នៅកន្លែងដែលងងឹត
មិនចង់បែររកពន្លឺឡើយ គេគិតថារស់នៅ កន្លែងងងឹតស្រួលមិនបាច់ត្រូវការពន្លឺទេ
មនុស្សចូលចិត្តប្រើមហិច្ឆតាគ្រប់គ្រងលើអ្នកដទៃ មិនខ្វល់ ខ្វាយពីអ្នកដទៃឡើយ
គិតតែផលប្រយោជន៍ខ្លួនឯង។
VII.
អនុវត្តន៍
ដូច្នេះ
យើងមិនត្រូវមានការសង្ស័យលើព្រះវិញ្ញាណបរិសុទ្ធថា ទ្រង់មានវត្តមានក្នុងយើងដែរឬ ទេ។
យើងត្រូវយកគំរូតាមពួកសាវ័ក និងលោកស្ទេផាន យើងប្រើការអធិស្ឋានជារៀងរល់ថ្ងៃ ដើម្បី
ទំនាក់ទំនងជាមួយទ្រង់ តាមរយៈការអានព្រះគម្ពីរ ច្រៀងសរសើរតំកើងព្រះ
ពីព្រោះទ្រង់ជាអ្នកជំនួយ ដ៏រឹងមាំ ជាអ្នកប្រឹក្សាយោបល់ដ៏ល្អ
ដើម្បីដោះស្រាយបញ្ហាដែលនៅក្នុងខ្លួនយើង និងសង្គមគ្រួសារ របស់យើង ហេតុនេះ
យើងត្រូវពឹងអាងលើព្រះវិញ្ញាណបរិសុទ្ធ តែមិនត្រូវពឹងអាងលើមនុស្សឡើយ។
យើងត្រូវមានការប្រុងប្រយ័ត្នចំពោះមនុស្សដែលបដិសេធជាមួយព្រះគ្រីស្ទ។
យើងត្រូវស្តាប់បង្គាប់ ដល់ព្រះវិញ្ញាណបរិសុទ្ធ
ហើយដើរតាមព្រះបន្ទូលទ្រង់ជារៀងរាល់ថ្ងៃ ដើម្បីកុំយើងធ្លាក់ក្នុងសេចក្តី ល្បួង។
0 Comments