សេចក្ដីផ្ដើម
នៅក្នុងស្រុកគូលែន
ខេត្តព្រះវិហារកាលពីឆ្នំាំ២០១០ គេបានចេញច្បាប់មួយ គឺនៅភូមិគូលែនត្បូង
គេបានចេញច្បាប់ថា ប្រជាពលរដ្ឋមិនអាចដើរ លេងលើសពី ម៉ោង១២:០០យប់
ឡើយ។
ហើយបើអ្នកណាដើរលើសម៉ោង ១២:០០យប់ នោះគេនឹងចាប់ផាកពិន័យ
និងឲ្យដេកក្នុងប៉ុស្ដិប៉ូលីស មួយយប់ ឬពីរ យប់ ហើយត្រូវធ្វើកិច្ចសន្យាឈប់ដើរលេងលើស
ម៉ោងទៀត។ ប៉ុន្ដែនៅក្នុងភូមិគូលែនជើងវិញ ដើរលេងលើស ពីរម៉ោង១២:០០ យប់ក៏មិនអីដែរ។ ព្រោះនៅភូមិគូលែនជើងមិនមានចេញច្បាប់
ដូចភូមិគូលែនត្បូងទេ។ មានថ្ងៃមួយ សង្សាមួយគូរបានដើរលេងលើសម៉ោង១២:០០យប់ ដូច្នេះពួកប៉ូលីស នៅភូមិខាងត្បូង បានចាប់សង្សាមួយគូរនេះ
តែបុរសបានរត់រួច ចាប់បានតែស្រីទេ។
ពេលប៉ូលីសចាប់បានដោយព្រោះតែស្រីនោះនៅក្នុងភូមិគូលែនជើង។ ដូច្នេះ
គេបានយកនាងទៅឲ្យប៉ូលីសនៅភូមិគូលែនជើងជាអ្នកដោះស្រាយ។
តែនៅពេលទៅដល់ប៉ូលីសគូលែនជើងថានាងគ្មានកំហុសនោះទេ។
ព្រោះថានៅភូមិគូលែនជើងគ្មានច្បាប់ដូចជានៅភូមិគូលែនត្បូងនោះទេ។ ដូច្នេះនាងដែលគេចាប់បាននោះត្រូវបានរួចពីទោសកំហុសនោះទៅ។
យើងឃើញថាទង្វើដូចគ្នា នៅភូមិម្ខាងមានទោស
ហើយ នៅភូមិម្ខាងអត់មានទោសវិញ។ នេះគឺព្រោះតែច្បាប់ដែលបានកំណត់
បើសិនជាគ្មានច្បាប់នោះ មនុស្សធ្វើអ្វីក៏មិនខុសដែរ។ ដូច្នេះដើម្បីកុំឲ្យមនុស្សខុសទាល់តែលុបច្បាប់ចេញ
ឬ កែប្រែច្បាប់ជាថ្មីឡើងវិញ។
ចំណងជើង : ព្រះគុណនៃព្រះ
(យ៉ូហាន ៨:១-១១)
សំណួរស្នូល
តើព្រះគុណនៃព្រះជាអ្វីទៅ?
តើព្រះផ្ដល់ព្រះគុណដល់អ្នកណា? ហេតុអ្វីបានជាព្រះផ្ដល់ព្រះគុណ?
គម្រោងអត្ថបទ
I.
ទោសកំហុសរបស់ស្រ្ដី (ខ ១-៣)
II.
ការកាត់ទោសរបស់ពួកផារីស៊ីចំពោះស្រ្ដីកំផិត (ខ ៤-៦ក)
១. ដោយការពឹងអាងលើក្រិត្យវិន័យ
III.
ដំណោះស្រាយរបស់ព្រះយេស៊ូវចំពោះការកាត់ទោសរបស់ពួកគេ (៦ខ-៩)
IV.
ការអត់ទោសរបស់ព្រះចំពោះស្រី្ដកំផិត (ខ ១០-១១)
១. ដោយការលើកលែងទោស
V.
ចំណុចអនុវត្តន៍
Ø បរិបទប្រវត្តិសាស្ដ្រ
ពួកអាចារ្យនិងពួកផារីស៊ីជាពួកអ្នកដែលកាន់តាមក្រិត្យវិន័យរបស់លោកម៉ូសេ
និង ក្រិត្យវិន័យផ្សេងៗទៀត។
ដូច្នេះហើយបានជាអស់អ្នកណាដែលមិនកាន់តាមក្រិត្យវិន័យនោះពួកគេរាប់ថាជាអ្នកដែលប្រឆាំងនិងព្រះ។
ហេតុនេះហើយបានជាពេលដែលព្រះយេស៊ូវបានធ្វើព័ន្ធកិច្ចដូចជាការបង្រៀន
ការធ្វើទីសំគាល់និង ការអស្ចារ្យ ជាច្រើនដូចជាធ្វើទឹកឲ្យក្លាយទៅជាស្រាទំពាងបាយជូរ
ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ប្រោសជនពិការឲ្យជាសះស្បើយ
ប្រទាននុំបុ័ងដល់មនុស្សប្រាពាន់នាន់ ការដើរលើទឹក ព្រមទាំងប្រកាសថាទ្រង់គឺជាព្រះពិតនោះពួកអាចារ្យនិងពួកផារីស៊ីមិនសប្បាយចិត្តទេ។
ពួកគេព្យាយាមប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីរកកំហុសចោតប្រកាន់និងចាប់ព្រះយេស៊ូវគ្រីស្ទ។
ជាមួយគ្នានេះផងដែរយើងឃើញថានៅក្នុងព្រះគម្ពីរយ៉ូហានជំពូក៨
នេះពួកអាចារ្យនិងពួកផារីស៊ីបានព្យាយាមរកមធ្យោបាយដើម្បីចាប់កំហុសព្រះយេស៊ូវ។
យើងនឹងមើលជាមួយគ្នានៅចំណុចខាងក្រោមនេះ :
I.
ទោសកំហុសរបស់ស្រ្ដី (ខ ១-៦ក)
យើងឃើញថាកំពុងដែរទ្រង់បង្រៀនពួកបណ្ដាជននៅក្នុងព្រះវិហារ
នោះពួកផារីស៊ីនិងពួកអាចារ្យបានចាប់យកស្រ្ដីម្នាក់ដែលគេតាមទាន់នៅក្នុងដំណេក (កំផិត)
មកឯព្រះយេស៊ូវដើម្បីឲ្យទ្រង់កាត់ទោសនាង។ ដោយយោងតាមក្រិត្យវិន័យរបស់លោកម៉ូសេ
នៅក្នុង (ចោទុយកថា២២:២៣-២៤,២២) បានបង្គាប់ដល់ពួកគេថា
ឲ្យពួកគេចោលស្ដ្រីឬបុរសដែលប្រព្រឹត្តបែបយ៉ាងដូច្នោះនឹងដុំថ្ម ព្រោះគេមានស្មរបន្ទាលគ្រប់គ្រាន់។
ស្រ្ដីរូបនេះពិតជាបានកំផិតពិតមែន ព្រោះគេមានសាក្សីនិងភស្ដុតាងគ្រប់គ្រាន់
មិនអាចប្រកែកបានឡើយ។ ប៉ុន្ដែចុះហេតុអ្វីបានជាគេនាំគ្នាចាប់នាងមកឯព្រះយេស៊ូវ?
ពួកអាចារ្យ និង ផារីស៊ី ជាអ្នកដែលកាន់តាមក្រិត្យវិន័យ និង ជាអ្នកដែលមានតួរនាទីក្នុងព្រះវិហារហើយជាអ្នកដែលមានសិទ្ធក្នុងការកាត់ទោស
ចំពោះសេចក្ដីកំហុសរបស់នាង។ ពួកគេមិនចង់កាត់ទោសនាងដោយខ្លួនគេផ្ទាល់នោះទេ។ គឺពួកគេចង់ឲ្យព្រះយេស៊ូវកាត់ទោសនាងវិញ។
ប្រយោជន៍គឺគេចង់ចាប់កំហុស និង ចង់កាត់ទោសព្រះយេស៊ូវច្រើនជាង ការកាត់ទោសស្រ្ដី។
ពីព្រោះថាព្រះយេស៊ូវបានដើរបង្រៀនពួកបណ្ដាជន ជាច្រើនកន្លែង
ដែលបង្ហាញនិងធ្វើបន្ទាល់ពីខ្លួនរបស់ព្រះអង្គថា ព្រះអង្គគឺជាព្រះ
មិនតែប៉ុណ្ណោះថែមទាំង ថ្កល់ទោសទៅកាន់ពួកអាចារ្យនិងផារីស៊ីថាជាមនុស្សដែលមានពុត
ជាមនុស្សក្បាលរឹង និងមិនស្ដាប់បង្គាប់ព្រះរឹងទទឹង មិនព្រមកែប្រែពីការខុសឆ្គងរបស់ខ្លួនមកឯព្រះពិតសោះ។
តែគេបែជាប្រឆាំងនិងព្រះយេស៊ូវវិញ យើងឃើញថាគ្រប់ទាំង ការដែលព្រះយេស៊ូវបានធ្វើនោះពួកអាចារ្យនិងពួកផារីស៊ីព្យាយាមរកហេតុផលគ្រប់បែបយ៉ាងដើម្បីចាប់កំហុសព្រះយេស៊ូវរហូត។
បើយើងមើលនៅជំពូកទី៧
នោះយើងឃើញថាព្រះយេស៊ូវបានបង្រៀនគេជាច្រើន ហើយពួកគេព្យាយាមរកកំហុសចាប់ទ្រង់(យ៉ូហាន
៧:៤៥-៥៣)។ ប៉ុន្ដែគេមិនអាចរកកំហុសដើម្បីនឹងចាប់ព្រះយេស៊ូវបានឡើយ
(ខ ៤៥-៤៦)។
បានជានៅពេលដែលពួកគេបានតាមទាន់ស្រ្ដីម្នាក់នេះដែលកំពុងតែ កំផិត
នោះគេបានចាប់យកមកឯព្រះយេស៊ូវភ្លាម ដោយសង្ឃឹមថានឹងរកកំហុសចាប់ព្រះយេស៊ូវបាន។
បើសិនជាព្រះយេស៊ូវមិនកាត់ទោសចំពោះស្រ្ដីកំផិតនេះ នោះពួកគេនឹងចោទប្រកាន់ព្រះអង្គថាជាអ្នកបំពានលើក្រិត្យ វិន័យរបស់ព្រះ។ តែបើព្រះយេស៊ូវកាត់ទោសនាង
នោះពួកគេនឹងប្ដឹងទៅកាន់ពួកគ្រប់គ្រងរ៉ូមថាព្រះអង្គបានប្រឆាំងឬបំពានលើអំណាចគ្រប់គ្រងរបស់រដ្ឋាភិបាលរ៉ូម។ពីព្រោះព្រះយេស៊ូវមិនមែនជាអ្នកដែលមាន
សិទ្ធ ឬ មានតួរនាទី ក្នុងការកាត់ក្ដីដល់នាងទេ។
មានតែពួករ៉ូមតែប៉ុណ្ណោះដែលមានសិទ្ធក្នុងការកាត់ក្ដីដល់នាង។
ស្រ្ដីនេះគ្មានផ្លូវអ្វីដែលអាចនឹងរួចពីការកាត់ទោសបាននោះឡើយ។
ពីព្រោះនាងពិតជាបានធើ្វខុសពិតមែនហេតុដូចនេះនាងត្រូវប្រឈរមុខនិងការកាត់ទោស។
ជាដំបូងគឺពួកអាចារ្យនិងពួកផារីស៊ីជាអ្នកដែលកាត់ទោសនាងមុនគេ។ ចុះតើពួកអាចារ្យបានកាត់ទោសនាងដោយពឹងអាងលើអ្វីដែរ?
II.
ការកាត់ទោសរបស់ពួកផារីស៊ីចំពោះស្រ្ដីកំផិត (ខ ៤-៦ក)
1.
ដោយការពឹងអាងលើក្រិត្យវិន័យ
ស្រ្ដីដែលគេចាប់បានពេលកំពុងសាហាយស្មន់នោះ បានមកឯព្រះយេស៊ូវគ្រីស្ទមែនដែរទេ?
តើនាងដើរមកដោយខ្លួនឯង ឬ មួយមានអ្នកដែលអូសទាញនាងមក?
គឺពួកអាចារ្យនិងពួកផារីស៊ីជាអ្នកដែល ចាប់អូសទាញនាងមក។ តែការពិតអ្នកដែលអូសទាញនាងមកឯព្រះយេស៊ូវពិតប្រាកដមិនមែនជាពួកអាចារ្យ
និង ពួកផារីស៊ីទេ គឺជាក្រិត្យវិន័យវិញ។ បើគ្មានក្រិត្យវិន័យតើពួកគេមិនអាចចាប់នាងមកឯព្រះយេស៊ូវ
បានទេ? ក្រិត្យវិន័យគឺច្បាប់ដែលល្អបំផុត។
ប៉ុន្ដែមនុស្សមិនអាចនឹងប្រព្រឹត្តតាមក្រិត្យវិន័យបានឡើយ។ ដែល
ជាហេតុធ្វើឲ្យមនុស្សមានបាប ដោយព្រោះមិនបានកាន់តាមក្រិត្យវិន័យនោះឯង។ ហើយក្រិត្យវិន័យដំបូងគេដែលព្រះបានផ្ដល់ឲ្យដល់មនុស្សនោះគឺនៅក្នុងព្រះគម្ពីរ
(លោកុប្បត្តិ២:១៧,៣:៣) នៅក្នុងសួនច្បារអេដែន
ដែលព្រះបានហាមគេមិនឲ្យបរិភោគផ្លែឈើដឹងខុសត្រូវ។ តាំងពីដំបូងមកមនុស្សមិនអាចប្រព្រឹត្តតាមក្រិត្យវិន័យបានឡើយ។
ដូច្នេះក្រិត្យវិន័យនោះនាំឲ្យមនុស្សមានបាបនិងសេចក្ដីស្លាប់។ ហើយការដែលមានបាបនោះឯង
ដែលជាហេតុនាំមកដល់ព្រះយេស៊ូវគ្រីស្ទ ហើយព្រះយេស៊ូវគ្រីស្ទនេះឯង ជាអ្នកដែលដោះគេឲ្យរួចពីបាបនិងជាអ្នកដែលផ្ដល់ជីវិតដល់អ្នស់អ្នកដែលមកឯងទ្រង់។
បើសិនជាគ្មានក្រិត្យ វិន័យទេ ទោះបើមនុស្សធ្វើបាបក៏មិនដឹងថាជាការអាក្រក់ដែរ។ ដ្បិតក្រិត្យវិន័យបានបង្រៀនឲ្យយើងស្គាល់ពីអំពើបាប
ថាអ្វីជាបាប? អ្វីខុសអ្វីត្រូវ? ដូចជាឱទាហរណ៏ ពីគូរស្នហ៍មួយគូរខាងលើ
ដែលគាត់ដើរលេងលើសម៉ោង១២:០០AMយប់។
បើសិនជាគា្មនច្បាប់នោះគាត់មិនដឹងថា គាត់ធើ្វខុសនោះទេ។ តែដល់ពេល
ដែលមានច្បាប់ហាមប្រាម ទើបធ្វើឲ្យគាត់ដឹងថា គាត់បានធើ្វខុសហើយ។
ដូច្នេះប៉ូលីសគេបានចាប់នាងយកទៅកាត់ទោសបានដោយ ពឹងអាងលើច្បាប់
ដែលនាងបានធ្វើល្មើសនោះឯង។
យ៉ាងណាមិញចំពោះពួកអាចារ្យនិងពួកផារីស៊ីក៏ដូចគ្នាដែរ
គឺគេបានចាប់ស្រ្ដីនេះមកដោយការពឹង អាងលើក្រិត្យវិន័យពីព្រោះនាងមិនបានគោរតាមក្រិត្យវិន័យនាងបានធ្វើខុសពីត្រត្យវិន័យ
(និក្ខមនំ២០:១៤) ។ ជាការពិតណាស់ អ្នកដែលធ្វើខុសត្រូវតែទទួលទោសដែលបានធ្វើខុសនោះតាមកំហុស
ដែលខ្លួនបានប្រព្រឹត្ត។ បើសិនជាធ្វើខុស ហើយមិនដាក់ទោស, ហើយថែមទាំងលើកលែងឲ្យផងនោះមានន័យថា
មិនមានភាពយុត្តិធម៌នោះទេហើយច្បាប់ ឬ ក្រិត្យវិន័យក៏គ្មានន័យអ្វីដែរ។
ព្រោះថាមានតែច្បាប់មិនអនុត្ដន៍ នោះគឺគ្មានន័យអ្វីនោះទេ។ ប្រៀបបីដូចជារូបចំឡាក់
ដែលគ្មានជីវិតយ៉ាងដូច្នោះដែរ។ ដូច្នេះដើម្បីឲ្យច្បាប់មានប្រសិទ្ធភាព
គឺត្រូវអនុវត្តន៍។ ប៉ុន្ដែបើសិនជាអនុត្តន៍តាមក្រិត្យវិន័យ នោះស្រ្ដីរូបនេះនឹងត្រូវ
គប់សម្លាប់នឹងដុំថ្ម។ នេះគឺជាបញ្ហាដ៏តាន់តឹងដែលពិបាកនឹងដោះស្រាយខ្លាំងណាស់។ ប៉ុន្ដែតើព្រះយេស៊ូវបានដោះស្រាយបញ្ហានេះដោយរបៀបណា? យើងមើលជាមួយគ្នានៅចំណុចខាងក្រោម :
III.
ដំណោះស្រាយរបស់ព្រះយេស៊ូវចំពោះការកាត់ទោសរបស់ពួកគេ (៦ខ-៩)
ដោយយោងតាមក្រិត្យវិន័យរបស់លោកម៉ូសេ
គឺយើងត្រូវគប់ស្រ្ដីរូបនេះនឹង ដុំថ្ម តើលោកគ្រូគិតយ៉ាងម៉េច?
គេសួរទ្រង់ដើម្បីនឹងរកកំហុសនឹងចាប់ព្រះយេស៊ូវទេ។
ប៉ុន្ដែតើព្រះយេស៊ូវឆ្លើយយ៉ាងដូចម្ដេច គឺទ្រង់មិនបានមានបន្ទូលអ្វីនោះទេ។
គឺទ្រង់គ្រាន់តែអោនព្រះភ័ក្រ្ដចុះ ហើយសរសេរ អក្សរនៅដី ដោយ ព្រះអង្គុលីទ្រង់។
ខ្ញុំឆ្ងល់ខ្លាំងណាស់ថាតើព្រះយេស៊ូវទ្រង់បានសរសេរអ្វីទៅនៅលើដីនោះ? ខ្ញុំបានអានចុះ
ឡើងជាច្រើនដងដោយយកចិត្តទុកដាក់ជាទីបំផុត។
នៅក្នុងបរិបទនេះគឺមិនបានប្រាប់ថាទ្រង់បានសរសេរ អ្វីនោះទេ។ ប៉ុន្ដែអ្វីដែលយើងដឹងនោះគឺទ្រង់បានសរសេរដោយព្រះអង្គុលីរបស់ទ្រង់។
មានសិស្សម្នាក់បានមកសួរខ្ញុំថា តើព្រះយេស៊ូវបានសរសេរអ្វីទៅ នៅលើដី? ពេលនោះខ្ញុំបានឆ្លើយដោយសេចក្ដីក្លាហាន
ថាខ្ញុំមិនដឹងទេ។ បន្ទាប់មកទៀតខ្ញុំបានយកសំណួរនេះ មកសួរសាស្រ្ដាចារ្យមួយចំនួន
ចំឡើយរបស់ពួកគាត់គឺខុសៗគ្នា។ ដែលអាចជួយឲ្យខ្ញុំយល់បានច្រើនជាងមុន ខ្ញុំគិតថាអ្វីដែលទ្រង់បានសរសេរនៅដីដោយព្រះអង្គុលីទ្រង់គឺជាអ្វីដែលទ្រង់មិនចង់ឲ្យយើងដឹងនោះទេ
គឺទ្រង់ចង់ឲ្យយើងដឹងថាទ្រង់បាន សរសេរដោយព្រះអង្គុលីវិញ។ ដូច្នេះតើការសរសេរដោយព្រះអង្គុលីមានន័យយ៉ាងម៉េចទៅ?
ខ្ញុំបានរកមើលនៅក្នុងព្រះគម្ពីរ ពីការដែល ទ្រង់សរសេរដោយព្រះអង្គុលីខ្ញុំបានឃើញនៅក្នុងព្រះគម្ពីរ (និក្ខមនំ
៣១:១៨) បានប្រាប់ថា«កាលព្រះបានមានបន្ទូលនឹងម៉ូសេ
នៅលើភ្នំស៊ីណាយរួចសព្វគ្រប់ហើយ
នោះទ្រង់ក៏ប្រទានសេចក្ដីបន្ទាល់ដល់លោក
ជាសេចក្ដីដែលទ្រង់បានសរសេរចុះនឹងបន្ទះថ្ម២ផ្ទាំង ដោយអង្គុលីព្រះហស្ត។»
និង ចោទិយកថា៩:១០, ព្រះបានសរសេរដោយព្រះអង្គុលីទ្រង់២ដង លើកទី១
គឺនៅភ្នំស៊ីណាយ។ ដែលព្រះអង្គបានសរសេរនៅលើផ្ទាំងថ្ម២បន្ទះ ដែលជាក្រិត្យវិន័យ
និងព្រះបន្ទូលរបស់ព្រះអង្គ
សម្រាប់ឲ្យពួកគេបានកាន់តាមអស់ទាំងបញ្ញាតិទាំងប៉ុន្មានដែលទ្រង់បានផ្ដល់ឲ្យពួកគេ។ លើកទី២
ព្រះអង្គទ្រង់បានសរសេរដោយព្រះអង្គុលីនៅពេលដែលពួកអាចារ្យផារីស៊ីចាប់ស្រ្ដីមកឯទ្រង់ដើម្បីឲ្យទ្រង់កាត់ទោសនាង
(យ៉ូហាន៨:១-១១)។
តើការសរសេរដោយព្រះអង្គុលីរបស់ទ្រង់ទាំង២លើកមានការខុសគ្នាយ៉ាងដូចម្ដេច?
ព្រះយេស៊ូវ
មិនសរសេរនៅកន្លែងផ្សេងទេ
គឺទ្រង់បានសរសេរនៅមុខស្រ្ដីកំផិតនោះ។ យើងឃើញថាពួកងអាចារ្យនិងពួកផារីស៊ី
ពួកគេបានបង្ខំទ្រង់ឲ្យមានការកាត់ក្ដីរឿងនេះឲ្យលឿនៗ។ ជាការពិតនាងត្រូវទទួលការកាត់ក្ដី
តាមក្រិត្យវិន័យដែលព្រះបានសរសេរនៅភ្នំស៊ីណាយដោយព្រះអង្គុលីទ្រង់។
នោះគឺនាងត្រូវស្លាប់ដោយការចោលនឹងដុំថ្ម។ ប៉ុន្ដែបើយើងគិតពីមួយចំណុចទៀតនោះគឺថា
បើសិនជាព្រះអង្គកាត់ទោសតាមច្បាប់ដែលទ្រង់បានប្រទានឲ្យនៅភ្នំស៊ីណាយ
នោះមិនត្រឹមតែនាង ប៉ុណ្ណោះទេដែលត្រូវស្លាប់ ទាំងលោកអ្នកបងប្អូន
ទាំងខ្ញុំត្រូវស្លាប់ដូចគ្នា។ ព្រោះថានៅក្នុងលោកនេះគ្មានអ្នកណាម្នាក់ដែលអាចកាន់តាមក្រិត្យ វិន័យ ទាំងអស់បាននោះទេ។
គ្រប់គ្នាសុទ្ធតែល្មើសនឹងក្រិត្យវិន័យទាំងអស់។ ហេតុដូច្នេះហើយបានជាព្រះអង្គទ្រង់មានបន្ទូលថាបើ
«អ្នកណាដែលគ្មានបាបសោះឲ្យអ្នកនោះចោលនាងនឹងដុំថ្មជាមុនគេចុះ» ព្រះយេស៊ូវ
ទ្រង់បានដឹងថា ពួកគេទាំងអស់នោះសុទ្ធតែមានបាបនិងមិនអាចប្រព្រឹត្តតាមក្រិត្យវិន័យរបស់លោកម៉ូសេបានទេ។
ដូចជាព្រះគម្ពីរ រ៉ូម ៣:២៣ បានលើកឡើងថា
គ្រប់គ្នាមានបាបហើយខ្វះមិនដល់សិរីល្អនៃព្រះ។ បានជាបញ្ញាចិត្ត
របស់ពួកគេចោទប្រកាន់ទោសខ្លួន នោះគេក៏ចេញទៅម្នាក់ម្ដងៗ ចាប់តាំងពីមនុស្សចាស់ ជាងគេ
ដរាបដល់អ្នកក្រោយគេបង្អស់ សល់តែព្រះយេស៊ូវនិងស្រ្ដីនោះដែលនៅចំពោះមុខទ្រង់តែប៉ុណ្ណោះ
ដោយយោងតាមព្រះបន្ទូល របស់ទ្រង់
ដែលព្រះអង្គបានមានបន្ទូលនៅក្នុងខ៧
បានប្រាប់ថា អ្នកណាដែលគ្មានបាបសោះឲ្យអ្នកនោះ ចោលនាងនិងថ្មជាមុនគេចុះ។
មនុស្សគ្រប់គ្នាគេបានចេញទៅអស់នៅសល់តែព្រះយេស៊ូវនិងស្រ្ដី។
អ្នកដែលគ្មានបាបសោះគឺជាព្រះយេស៊ូវ ដូច្នេះព្រះអង្គអាចចោលសម្លាប់ នាងនិងដុំថ្មបាន។ ប៉ុន្ដែព្រះយេស៊ូវបានមកលើកទី១មិនមែនដើម្បីនឹងជំនុំជំរះមនុស្សនោះទេ
(យ៉ូហាន ៨:១៥) គឺព្រះអង្គមកដើម្បីនឹងផ្ដល់ព្រះគុណ និង សេចក្ដីសង្គ្រោះវិញ។ បើយោងតាមក្រិត្យវិន័យនោះព្រះយេស៊ូវមិនអាចនឹងជួយសង្គ្រោះស្រ្ដីកំផិត
ឬ យើងរាល់គ្នាបាននោះទេ។ បានជាទ្រង់យាងមកដើម្បីបំពេញសម្រេចគ្រប់ទាំងបទទំនាញ
និងក្រិត្យវិន័យរបស់ពួកហោរាដោយសារទ្រង់តែម្នាក់គត់ (ម៉ាថាយ៥:១៨)។ ទ្រង់បានដឹងថាក្រិត្យវិន័យគឺគ្មានអ្នកណាម្នាក់ដែលអាចកាន់បានទេ។
អ្វីដែលទ្រង់បានសរសេរលើដីដោយព្រះអង្គុលីទ្រង់នោះប្រហែលជាទ្រង់ប្ដូរមកច្បាប់ថ្មីវិញ
គឺជាច្បាប់នៃព្រះគុណ និង ច្បាប់នៃសេចក្ដីស្រឡាញ់វិញ។ បានជាព្រះអង្គទ្រង់មានបន្ទូលថាទៅចុះខ្ញុំក៏មិនកាត់ទោសនាងដែរ។
អ័ប្រាហាមបានរាប់ជាសុចរិតដោយសារសេចក្ដីជំនឿមិនមែនតាមរយ:ក្រត្យវិន័យនោះទេ។
អ័ប្រាហាមជាមនុស្សដែលមានកំហុសដែរ។ តែនៅពេលនោះមិនទាន់រាប់ជាខុសទេ
ព្រោះមិនទាន់មានក្រិត្យ វិន័យនៅឡើយ។
គឺរស់នៅក្រោមព្រះគុណនៃព្រះ។ តែនៅពេលពួកអ៊ីស្រាអែលចេញពីអេស៊ីព្ទ មកទើបទ្រង់ប្រទានក្រិត្យវិន័យឲ្យពួកគេ។
ដោយព្រោះតែគេចង់បានក្រិត្យវិន័យបានជាទ្រង់ផ្ដល់ឲ្យពួកគេ។ តែទ្រង់បានដឹងថាពួកគេមិនអាចធ្វើតាមក្រិត្យវិន័យបាននោះទេ។
បានជាទ្រង់ប្រទានច្បាប់ថ្មីមកជាច្បាប់នៃសេចក្ដីស្រឡាញ់ និង ព្រះគុណ សូមមើល(យេរេមា
៣១:៣១-៣៤)។
ខ្ញុំចង់ប្រាប់លោកអ្នកបងប្អូនថា នៅក្នុងគ្រានេះ ជាគ្រាតាំងសញ្ញាថ្មី
ដោយព្រះគុណនៃព្រះ។ មិនមែនជាគ្រាតាំងសញ្ញាចាស់ដោយក្រិត្យវិន័យនោះទេ។
ហេតុនេះហើយបានជាស្រ្ដីរូបនេះត្រូវស្លាប់ដោយសារក្រិត្យវិន័យ
តែព្រះយេស៊ូវយាងមកដើម្បី ជួយសង្គ្រោះអ្នកមានបាបដែលមានតែត្រូវស្លាប់។
ហេតុនេះហើយបានជាទ្រង់ប្ដូរទៅច្បាប់ថ្មី ជាច្បាប់នៃ
ព្រះគុណវិញ។
ដូច្នេះនាងមិនចាំបាច់ទទួលការកាត់ទោសពីច្បាប់នៃក្រិត្យវិន័យទៀតនោះទេ។
ពីព្រោះថាឥឡូវនេះនាងនៅក្រោមព្រះគុណនៃព្រះមិនមែននៅក្រោមក្រិត្យវិន័យនោះទេ។
តើព្រះយេស៊ូវផ្ដល់ព្រះគុណនិងការអត់ទោសដល់ស្រ្ដីនេះដោយរបៀបណា?
សូមមើលចំណុចខាងក្រោមជាមួយគ្នា :
IV.
ការអត់ទោសរបស់ព្រះចំពោះស្រី្ដកំផិត (ខ ១០-១១)
1.
ដោយការលើកលែងទោស
ព្រះយេស៊ូវបានកាត់ទោសនាងដោយមានបន្ទូលថា «ខ្ញុំក៏មិនកាត់ទោសនាងដែរ
អញ្ចើញទៅចុះតែកុំធើ្វបាបទៀតឡើយ» បើយើងមើលពីការកាត់ទោសរបស់ព្រះយេស៊ូវគ្រីស្ទចំពោះស្រ្ដីកំផិតនេះ
វាដូចជាមិនសមឲ្យនាងទទួលព្រះគុណពីព្រះសោះ។ ព្រោះនាងបានធ្វើខុសយ៉ាងធ្ងន់ធ្ងរ
នាងសមតែនឹងទទួលការសម្លាប់នឹងដុំថ្មមែន។ ប៉ុន្ដែសូមឲ្យយើងបានដឹងផងដែរថា
យើងក៏មានកំហុសធ្ងន់ធ្ងរ ជារៀងរាល់ថ្ងៃយើងតែងតែប្រព្រឹត្តអំពើបាបទាស់ប្រឆាំងនឹងព្រះ
យើងមិនសាកសមនឹងទទួលព្រះគុណពីព្រះនោះទេ។ ប៉ុន្ដែ
ដោយសេចក្ដីស្រឡាញ់របស់ព្រះដែលព្រះអង្គមានចំពោះមនុស្សមានបាបដូចជាយើង បានសុគតជំនួស
អំពើបាបរបស់យើង។ ហើយបានជាព្រះអង្គទ្រង់ហ៊ានលើកលែងទោសឲ្យស្រ្ដីនេះ
ពីព្រោះថាព្រះអង្គគឺជាព្រះ ហើយព្រះអង្គទទួលយកនូវអំពើបាបរបស់នាងទាំងប៉ុន្មានដាក់លើអង្គទ្រង់។
ដូច្នេះនាងមិនត្រូវជាប់មានទោសទៀតទេ។ ផ្ទុយទៅវិញនាងបានស្អាតបរិសុទ្ធ
ដោយសារព្រះយេស៊ូវ ទ្រង់អត់ទោសឲ្យនាង ទ្រង់ សម្អាតនាងឲ្យ ស ស្អាតដូចជាហិម:។ ចំពោះយើងរាល់គ្នាក៏ដូចគ្នាដែរ
ព្រះបានសម្អាតយើងឲ្យសស្អាតដូចជាហិម: ដោយសារព្រះលោហិតរបស់ទ្រង់។
មិនមែនដោយការពឹងអាង ឬ ប្រព្រឹត្តតាមក្រិត្យ
វិន័យនោះទេ។ ប៉ុន្ដែគឺដោយព្រះគុណនៃព្រះវិញ។
រឿងស្រ្ដីកំផិតនេះស្រដៀងគ្នានឹងរឿងរបស់យើងផងដែរ។
ព្រោះថា មុនពេលដែលយើងមិនទាន់បានស្គាល់ព្រះនៅឡើយ។
នោះយើងបានកំផិតដោយការថ្វាយបង្គំរូបព្រះ ដោយការពឹងអារក្សសាតាំង និងវិញ្ញាណ
អាក្រក់ផ្សេងៗ។ នេះគឺជាការកំផិតខាងឯវិញ្ញាណ ដែលយើងមិនបានថ្វាយបង្គំព្រះពិតទេ
បែរជាថ្វាយបង្គំ សាតាំងវិញ។ ប៉ុន្ដែនៅពេលដែលយើងបានជឿព្រះ
នោះព្រះទ្រង់បានអត់ទោសឲ្យយើង ព្រះមិនបានកាត់
ទោសយើងទៅតាមអ្វីដែលយើងធ្លាប់បានប្រព្រឹត្តពីមុនកន្លងមកនោះទេ។
បើសិនជាព្រះទ្រង់កាត់ទោសទៅតាមទង្វើអាក្រក់ដែលយើងមានធ្វើ នោះយើងប្រាកដជាស្លាប់
ជាមិនខាន់ឡើយ។ ប៉ុន្ដែទ្រង់ មិនបានកាត់ទោសយើងទៅតាមអ្វីដែលយើងធ្វើនោះទេ។
គឺទ្រង់បានផ្ដល់ព្រះគុណ និង សេចក្ដីសប្បុរស មេត្តាករុណាដល់យើងវិញ។ ដូចគម្ពីរ (បរិទេវ: 3:22) បានលើកឡើងថា « គឺនឹកពីសេចក្ដីនេះថា
កុំតែមានសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា
នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្ដីមេត្ដាករុណារបស់ទ្រង់
នោះមិនចេះផុតឡើយ»
ដូច្នេះដែលយើងរស់នៅសព្វថៃ្ងនេះគឺរស់ដោយសារព្រះគុណនិងសេចក្ដីសប្បុរសរបស់ទ្រង់ទេ។
ប៉ុន្ដែនៅពេលដែលព្រះបានផ្ដល់ព្រះគុណឲ្យយើងដោយការអត់ទោសឲ្យយើងហើយ
នោះយើងមិនត្រូវធើ្វបាបទៀតនោះឡើយ។ ដូចជានៅពេលដែលព្រះយេស៊ូវទ្រង់បានអត់ទោសឲ្យស្ដ្រីដែលកំផិតនេះហើយព្រះអង្គ
បានមានបន្ទូលថា ទៅចុះតែកុំធ្វើបាបទៀតឡើយ។ គឺព្រះទ្រង់បានហាមមិនឲ្យនាងធ្វើបាបបន្ដរទៀត។
មានន័យថាកុំឲ្យនាងត្រឡប់ទៅកាន់ជីវិតចាស់ដែលពេញដោយអំពើបាបនោះទៀត។
តែត្រូវកែប្រែជីវិតសារជាថ្មីឡើងវិញ។
អ្នកដែលធ្វើខុសហើយចេះទទួលស្គាល់នូវកុំហុសរបស់ខ្លួននោះវាជាការដែលល្អណាស់។
ហើយអ្នកដែលមានបាបចេះទទួលស្គាល់ថាខ្លួនពិតជាមានបាបមែនមិនអាចជួយខ្លួនឯងបាន
ព្រមលន់តួរបាបវាជាការដែលល្អណាស់។ គ្មានអ្នកណាដែលគ្មានកំហុសនោះទេ។
ក៏គ្មានអ្នកណាដែលគ្មានបាបនោះដែរ។
ដូច្នេះមានតែព្រះទេដែលអាចជួយយើងបានដោយសេចក្ដីស្រឡាញ់របស់ទ្រង់។
មិនមែនយើងរួចពីបាបតាមរយ:ការប្រព្រឹត្តតាមក្រិត្យវិន័យឡើយ។
សរុបសេចក្ដីមក ស្រ្ដីរូបនេះគឺពិតជាបានធ្វើការ កំផិតមែន។
ដែលជាទង្វើដ៏អាក្រក់ ទាក់ទងនិងផ្នែកសីលធម៌នៅរស់នៅក្នុងសង្គម។ បើយោងតាមក្រិត្យវិន័យរបស់លោកម៉ូសេ
(ចោទុយកថា ២២:២៣-២៤,២២)
អ្នកដែលធ្វើអំពើគួរខ្ពើមបែរនេះនឹងត្រូវ គប់នឹងដុំថ្មសម្លាប់។ មិនអាចលើកលែងបានឡើយ
ព្រោះជាបញ្ញាតរបស់ព្រះ។ ប៉ុន្ដែគ្មានអ្នកណាដែលអាចកាន់បានគ្រប់ទាំងបញ្ញាតរបស់ព្រះបានឡើយ។
ព្រោះព្រះបានដាក់ក្រិត្យវិន័យមកគឺដើម្បីឲ្យមនុស្សទទួលស្គាល់ថា ខ្លួនមិនអាចធ្វើបាន
ត្រូវការជំនួយមកពីព្រះដើម្បីជួយខ្លួន។ ពួកអាចារ្យ ពួកគេគិតថាពួកគេអាចកាន់តាមបាន
តែតាមពិទៅគេមិនអាចកាន់បានឡើយ។ ពួកគេស្អប់ព្រះយេស៊ូវមិនចូលចិត្តទ្រង់ឡើយ។
បានជាព្យាយាមរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីចាប់ព្រះយេស៊ូវ។ គេចាប់ស្រ្ដីកំផិតនេះមកឯព្រះយេស៊ូវក្នុងគោលបំណង
រកកំហុសចាប់ទ្រង់ តែទ្រង់បានស្វែងយល់ពីចិត្តគំនិតរបស់ពួកគេ។
ហើយទ្រង់ឆ្លើយទៅវិញប្រកបដោយប្រាជ្ញា គឺអ្នកណាដែលគ្មានបាបសោះឲ្យអ្នកនោះចោលនាងជាមុនគេចុះ។
គ្រប់គ្នាបានដើរចេញទោះទាំងពួកអាចារ្យ និង ពួកផារីស៊ី ក្ដី។ ព្រោះគេដឹងថាខ្លួនគេក៏មានបាបដែរ
ពួកគេបានមើលឃើញពីធ្នឹមក្នុងភ្នែករបស់ខ្លួន។ ហើយអ្នក ដែលគ្មានបាបសោះនោះគឺជាព្រះយេស៊ូវគ្រីស្ទ។
ហើយព្រះអង្គអាចមានសិទ្ធគប់នាងនិងដុំថ្មបាន ព្រោះព្រះអង្គគ្មានបាបសោះ។ ប៉ុន្ដែព្រះអង្គបានផ្ដល់ព្រះគុណដល់នាងវិញ។
ព្រះអង្គមិនបានអនុវត្តន៍តាមក្រិត្យ វិន័យរបស់លោកម៉ូសេទេ។
គឺព្រះអង្គទ្រង់ប្ដូរទៅជាព្រះគុណ ដ៏ធំក្រៃលែង ដែលប្រកបដោយសេចក្ដីស្រឡាញ់
ដល់នាងវិញ។ ដូចគ្នាដែរយើងជាមនុស្សដែលមានបាប ជាមនុស្សដែលមិនល្អ ជាអ្នកដែលប្រព្រឹត្តខុសនិងក្រិត្យវិន័យជាច្រើន។
ប៉ុន្ដែព្រះទ្រង់មិនបានកាត់ទោសយើងទៅតាមកំហុសដែលយើងបានធ្វើនោះទេ។
គឺទ្រង់បានធ្វើសម្រាប់យើងវិញ ដោយការសុគតនៅលើឈើឆ្កាងជំនួសអំពើបាបរបស់យើង
ដើម្បីអត់ទោសរាល់អំពើល្មើសរបស់យើងឲ្យសស្អាតដូចជាហិម:។
v. ចំណុចអនុវត្តន៍
យើងត្រូវទទួលស្គាល់ថាយើងជាមនុស្សដែលមានបាប
ហើយយើងត្រូវចូលមកចំពោះព្រះអង្គ ដោយការលន់តួរបាប
ព្រោះថាមានតែព្រះអង្គមួយទេដែលអាចជួយសង្គ្រោះមនុស្សឲ្យរួចពីអំពើបាបបាន
យើងមិនអាចប្រព្រឹត្តតាមក្រិត្យវិន័យដើម្បីសង្គ្រោះខ្លួនឲ្យរួចពីអំពើបាបបានឡើយ។
ព្រោះយើងធ្វើតាម ក្រិត្យវិន័យមិនបានទេ។
v ផ្ទៃរឿង
Ø ពីព្រះជាម្ចាស់
ព្រះជាម្ចាស់ស្រឡាញ់មនុស្សទាំងអស់
ទោះបីជាអ្នកដែលមិនល្អ ជាមនុស្សដែលមានបាបក៏ដោយ
ព្រះអង្គមានផែនការណ៍សង្គ្រោះមនុស្សដែលមានបាប ទាំងអស់តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ។
Ø ពីព្រះយេស៊ូវគ្រីស្ទ
ព្រះយេស៊ូវគ្រីស្ទមកដើម្បីជួយសង្រ្គោះមនុស្សបាត់បង់
ជួយអ្នកដែលគ្មានសង្ឃឹម ដែលត្រូវតែស្លាប់ ឲ្យមានជីវិតរស់អស់កល្បជានិច្ច ដោយសារព្រះគុណដ៏ធំក្រៃលែងរបស់ព្រះអង្គ។
ដូចជាព្រះអង្គបានអត់ទោសអំពើបាបរបស់ស្រ្ដីកំផិតយ៉ាងដូច្នោះដែរ។
Ø ពីមនុស្ស
គ្រប់គ្នាមានបាបត្រូវការព្រះគុណមកពីព្រះ ដែលជាអំណោយទានដែលព្រះផ្ដល់ឲ្យដោយឥតគិតថ្លៃ។
សម្រាប់អស់អ្នកដែលមករកទ្រង់ អ្នកដែលគ្មានសង្ឃឹម ហើយមករកទ្រង់ជាទីពឹងអាង
ជាអ្នកជួយ សង្គ្រោះខ្លួន។
មនុស្សយើងមិនត្រូវមានចិត្តច្រណែន ឈ្នានីស រករឿងចាប់កំហុស គេឯងដោយគ្មានហេតុផលដូចជា
ពួកអាចារ្យនិងពួកផារីស៊ី ដែលព្យាយាមចាប់កំហុសព្រះយេស៊ូវនោះឡើយ។ អ្នកដែលមានកំហុសហើយចេះកែប្រែកំហុសរបស់ខ្លួននោះជាការដែលល្អ
ដូចជាស្រ្ដីកំផិតដែលត្រូវបានព្រះយេស៊ូវអត់ទោសឲ្យយ៉ាងដូច្នោះដែរ។
ព្រោះថាគ្មានអ្នកណាម្នាក់ដែលគ្មានកំហុសនោះទេ។
v ឯកសារយោង
§ ព្រះគម្ពីរសិក្សាសញ្ញាថ្មី
§ ព្រះគម្ពីរ
សម្ពន្ធមេត្រី ចាស់និងសម្ពន្ធមេត្រីថ្មី
ជាភាសាខ្មែរបច្ចុប្បន្ន
§ ស្ពានចម្លង
អត្ថាធិប្បាយព្រះគម្ពីរ ភាគទី៦
§ វចនានុក្រមព្រះគម្ពីរ
0 Comments