សេចក្តីផ្តើម៖
មានមនុស្សម្នាក់ គាត់ជាក្មេងដែលចូលចិត្តនិយាយកុហកណាស់
រាល់ពេល គាត់ធ្វើអ្វីមួយ។
មនុស្សទាំងអស់ក៏បានឃើញថាគាត់ធ្វើខុស ប៉ុន្តែគាត់នៅតែព្យាយាមនិយាយកុហកថាគាត់មិនបានដឹងអ្វីនោះទេ។ គឺគ្មានអ្នកសោះអាចចាប់កំហុសគាត់បាន
ហើយក៏គ្មានអ្នក ម្នាក់បានដឹងដែរ។
សង្ខេបបទគម្ពីរ៖
អាណាណាស
និងសាភីរ៉ា ពួកគេបានសមគំនិតជាមួយគ្នា ទុកប្រាក់មួយចំណែកសំរាប់ខ្លួនឯង
រួចយកប្រាក់ដែលនៅសល់ទៅជូនក្រុមសាវ័ក។ ដូច្នេះពួកគេត្រូវស្លាប់ទាំងពីរនាក់។ ព្រោះគេមិនបានកុហក់
ដល់មនុស្សទេ តែកុហកដល់ព្រះវិញ្ញាណ។ ពេលនោះក្រុមជំនុំ ទាំងមូល
និងអស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។
សំនួរស្នូល៖
តើការដែលកុហក នៅចំពោះព្រះវិញ្ញាណបរិសុទ្ធ
នោះទ្រង់ជ្រាបឬទេ? ហើយទទូលបានលទ្ធិផលយ៉ាងដូចម្តេចនៅពេលទ្រង់?
តួសេចក្តី៖
១. ព្រះវិញ្ញាណបរិសុទ្ធសព្វញ្ញុតញ្ញាណ (កិច្ចការ5:1-4)
- អាន្ន៉ានាស និង សាភីរ៉ាបានលក់ទ្រព្យសម្បត្តិដោយគៃទុកខ្លះ (1-2)
- អាន្ន៉ានាស និងប្រពន្ធសាភីរ៉ា កុហកចំពោះព្រះវិញ្ញាណបរិសុទ្ធ (3-5)
២. ព្រះវិញ្ញាណបរិសុទ្ធមានអំណាចលើអ្វីទាំងអស់
(5:5-11)
- លោកពេត្រុសបាន
ទទូលអំណាចមកពីព្រះវិញ្ញាណបរិសុទ្ធ
ធ្វើអោយបានដឹងពីការកុហក (5-10)
- លទ្ធិផលចំពោះការកុហក នោះពួកគេត្រូវស្លាប់ជារំពេជ។
ហើយធ្វើអោយពួកជំនុំ និងមនុស្សផ្សេងទៀតមានសេចក្តីស្ងែងខ្លាចចំពោះអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ
(9-11)។
សរុបសេចក្តី៖
យើងបានឃើញថាព្រះវិញ្ញាណបរិសុទ្ធទ្រង់មានអំណាចក៏ជ្រាប់គ្រប់ការទាំងអស់។ ហើយលទ្ធិផលនៃការកុហកនោះនិងត្រូវបាត់បង់ជីវិតដូចជាអាណានាស
និងសាភីរ៉ា ព្រោះគេមិនបានកុហកមនុស្សទេ តែបានកុហកដល់ព្រះវិញ។ នេះបានបង្ហាញថាក្នុងទ្រង់គឺបរិសុទ្ធ ហើយលក្ខណៈរបស់ទ្រង់គឺគ្មានបាបសោះឡើយ។
ទេវសាស្រ្ត៖
ព្រះជាម្ចាស់៖
ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់គឺបរិសុទ្ធគ្មានអំពើបាបណាមួយនៅក្នុងទ្រង់នោះឡើយ។ ទ្រង់សព្វតញ្ញុញ្ញាណ ជាព្រះដែលមានសព្វនុភាពមានឫទ្ធអំណាចចេស្តា ទ្រង់សព្វវត្តមានគង់នៅគ្រប់ទីកន្លែង ហើយទ្រង់ក៏ជាព្រះនៃសេចក្តីពិតផងដែរ។ ចំណែកព្រះយេស៊ូវវិញទ្រង់គឺជាព្រះបរិសុទ្ធទ្រង់គ្មានបាបសោះនៅក្នុងវត្តមានទ្រង់ ទោះជាទ្រង់បានមកយកនិស័ង្សជាមនស្សក៏ដោយ ក៏ទ្រង់មិនបានធ្វើបាបសោះឡើយ ពីព្រោះព្រះទ្រង់បរិសុទ្ធ (១ពេត្រុស១:១៥)។
មនុស្ស៖
មនុស្សមិនបរិសុទ្ធទេ មនុស្សមានពោរពេញទៅដោយការកុហក បោកបញ្ឆោត
អនុវត្តន៍៖
ព្រះវិញ្ញាណនៃព្រះមិនមែនមិនដឹងរាល់អ្វីដែលយើងធ្វើនោះទេ
ព្រះអង្គទ្រង់ដឹងទាំងអស់ទាំងការតួចការធំ។ ហេតុនេះត្រូវរៀនស្មោះត្រង់ចំពោះព្រះទោះបីស្ថិតនៅស្ថានភាពបែបណាក៏ដោយ នៅតែបន្តស្មោះត្រង់ជាមួយព្រះជានិច្ច សូមឈប់កុហកទៅ។
0 Comments