សេចក្ដីផ្ដើម:
មាននិស្សិតម្នាក់ឈ្មោះណារីបានលើកសំណូមសេចក្តីអធិស្ឋានសូមកុំព្យូទ័រទៅកាន់ពួកជំនុំ
ហើយនាងមានជំនឿថាព្រះជាម្ចាស់និងប្រទានដល់នាងហើយព្រះអង្គទ្រង់ជ្រាបពីសេចក្តីត្រូវការរបស់នាងផងដែរ។
ប្រហែលជារយះពេលបីខែក្រោយមក ស្រាប់តែមានបេសកជនម្នាក់ដែលមកពីស្គំាងហ្គាពួ បានមកលេងពួកជំនុំរបស់គាត់ហើយក៏បានលឺនូវសំណូមពអធិស្ឋានរបស់នាង
បេសកជននោះបានប្រាប់នាងថាគាត់និងទិញកុំព្យូទ័រយ៉ាងល្អសំរាប់នាងសូមអោយនាងបានរង់ចាំសិន។បេសកជននោះពុំបានទិញកុំព្យូទ័រអោយនាងភ្លាមៗនោះទេ
ហើយគាត់ក៏បានត្រលប់ទៅកាន់ប្រទេសរបស់គាត់វិញ។
ក៏ប៉ុន្តែនៅពេលដែលគាត់ត្រលប់ទៅដល់ប្រទេសរបស់គាត់ភ្លាមគាត់បានផ្ញើរសំបុត្រមកប្រាប់នាងម្តងទៀតថា
គាត់និងទិញកុំព្យូទ័រអោយដល់នាង។យើងឃើញថារយះពេលដែលណារីទន្ទឹងរង់ចាំវាកាន់តែយូទៅមួយឆ្នាំបានកន្លងទៅបាត់
ហើយមួយឆ្នាំទៀតក៏ជិតនិងកន្លងទៅផងដែរ។ ណារីដូចជាអស់សង្ឃឹមក្នុងការរង់ចាំ ហើយនាងគិតថាបេសកជននោះប្រហែលជាភ្លេចសេចក្តីសន្យារបស់គាត់ចំពោះនាងហើយ។ដូច្នេះណារីបាសម្រេចចិត្តថានិងដោះស្រាយបញ្ហាដោយខ្លួនឯង។
តាមពិតណារីបានសន្សំលុយបានខ្លះ ហើយក៏ខ្ចីលុយពីមិត្តភក្តិខ្លះ
បន្ទាប់មកនាងក៏ទិញកុំព្យូទ័រមួយដែលមានតម្លៃសមល្មមគឺជាកុំព្យូទ័រដែគេប្រើរួចហើយមិនមែនជារបស់ថ្មីនោះទេ។កុំព្យូទ័ររបស់ណារីដូចជាមិនមានគុណភាពសោះតែងតែខូចជាញឹកញាប់
ហើយនាងក៏ត្រូវជំពាក់លុយមិត្តភក្តិរបស់នាងទៀត។ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើលគឺបេសកជនដែលបានសន្យាថានិងអោយកុំព្យូទ័រដល់នាងគឺគាត់បានមកស្រុកខ្មែរ
ហើយគាត់បានយកកុំព្យទ័រដែលស្អាតបំផុតនិងមានតម្លៃថ្លៃផងយកមកអោយនាងមែនតាមដែលគាត់បានសន្យាចំពោះណារី។
ណារីមានការសោកស្តាយចំពោះការសម្រេចចិត្តរបស់នាងដោយខ្វះការរង់ចាំដែលនាំអោយនាងជួបនិងបញ្ហាគឺនាងបានទិញកុំព្យូទ័រដែលប្រើមិនកើតខូចរហូតហើយថែមទាំងជំពាក់លុយគេផង។
តាមរយះសាច់រឿងនេះវាមានភាពស្រដៀងគ្នានិងលោកុប្បត្តិ ១៦:១-១៥ ផងដែរត្រង់ចំណុចដែលណារី មិនបានរង់ចាំដោយនៅតែសង្ឃឹមជឿជាក់ថា និងបានទទួលកុំព្យូទ័រពីបេសកជនជាពុំខានដូចគ្នានិងសារ៉ាយ
និងអាប់រ៉ាមដែលមិនបានរង់ចាំសេចក្តីសន្យារបស់ព្រះជាម្ចាស់ថាទ្រង់និងប្រទានកូនដល់គាត់
តែគាត់ដូចជាអស់សង្ឃឹមហើយគិតថាព្រះបានភ្លេច
សន្យាចំពោះពួកគាត់។
ដូច្នេះហើយទើបសារ៉ាយបានសម្រេចចិត្តដោយខ្លួនឯងក្នុងការដែលអោយប្តីរបស់ខ្លួនចូលទៅគេងជាមួយនិងហាការដែលជាអ្នកបម្រើរបស់នាង។
ជាពិតប្រាកដនាងហាការពិតជាមានកូនមែនតាមដែលចិត្តសារ៉ាយចង់បានកូន តែកូននោះមិនមែនជាកូននៃសេចក្តីសន្យារបស់ព្រះចំពោះអាប់រ៉ាមនិងសារ៉ាយឡើយ។ហើយបន្ទាប់ពីហាការមានកូនមកនោះមានបញ្ហាបានកើតឡើងផងដែរ
ដែលបណ្តាលមកពីការមិនរង់ចាំរបស់ពួកគាត់។
រចនាសម្ព័ន្ធ:
១.
ការមិនចេះរង់ចាំដោយខ្វះភាពអត់ធ្មត់និងសេចក្តីជំនឿចំពោះសេចក្តីសន្យារបស់ព្រះ (១-៦)
ក.
ការមិនរង់ចាំសេចក្តីសន្យារបស់ព្រះដោយេព្រោះខ្វះភាពអត់ធ្មត់ ខ១-៣
ខ. ការខ្វះនូវសេចក្តីជំនឿចំពោះព្រះនាំអោយដោះស្រាយតាមគំនិតរបស់ខ្លួន ខ១-៣
គ.ការខ្វះការពិចារណា និងភាពគ្មានទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហា ខ៤-៦
២. ការធ្វើអន្តរាគមន៍របស់ព្រះជាម្ចាស់
(ខ៧-១៥)
ក. ការលើកទឹកចិត្តរបស់ព្រះចំពោះហាការក្នុងការប្រឈមមុខនឹងបញ្ហា
ខ៧-៩
ខ.ព្រះពរ
និងសេចក្តីមេត្តាករុណារបស់ព្រះចំពោះហាការ ខ១០-១៥
សង្ខេបបទគម្ពីរ:
ព្រះជាម្ចាស់បានត្រាស់ហៅអាប់រ៉ាមចេញពីស្រុកកំណើតរបស់គាត់
ហើយព្រះអង្គបានប្រទានពរដល់គាត់ថាព្រះអង្គនិងបង្កើតនគរមួយយ៉ាងធំពីអាប់រ៉ាម
ទាំងលើកឈ្មោះជាធំផង ហើយអាប់រ៉ាមនិងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។ ហើយព្រះជាម្ចាស់ក៏បានសន្យានិងអាប់រ៉ាមថា
ព្រះអង្គនិងប្រទានកូនដែលកើតចេញពីគាត់ហើយនិងសារ៉ាយជាប្រពន្ធរបស់គាត់។តែក្រោយដែលអាប់រ៉ាម
និងសារ៉ាយ រស់នៅស្រុកកាណានបានរយះពេល១០ឆ្នាំក្នុងកាលដែលអាប់រ៉ាមមានអាយុ៨៥ឆ្នាំហើយ។
សារ៉ាយនាងនៅតែមិនទាន់មានកូនសោះ គាត់ក៏បានពិភាក្សាជាមួយប្តីរបស់នាងដោយថាព្រះយេហូវ៉ាទ្រង់បានបង្ខាំងមិនឲ្យខ្ញុំមានកូន
ដូច្នេះសូមអោយអាប់រ៉ាមបានចូលទៅបាវស្រីរបស់នាង គឺហាការជាសាសន៏អេស៊ីប នោះសារ៉ាយនិងបានកូនដោយសាហាការ។ អាប់រ៉ាមក៏ស្តាប់តាម
ហើយចូលទៅឯហាការ
ហើយនាងក៏មានទំងន់ដូចដែលសារ៉ាយប្រាថ្នាចង់បានកូនពីហាការមែន។
តែហាការមានចិត្តមើលងាយដល់សារ៉ាយជាម្ចាស់ដោយព្រោះតែនាងមានទំងន់។
បន្ទាប់មកសារ៉ាយក៏មានការមិនពេញចិត្តចំពោះទង្វើររបស់ហាការ ក៏តាំងនិយាយទៅអ័ប្រាហាំថាសូមឲ្យព្រះជាម្ចាស់បានជំនុំជម្រះរឿងនេះចុះ។
អ័ប្រាហាំបានបើកឲ្យសារ៉ាយធ្វើអ្វីទៅតាមចិត្តរបស់គាត់ចំពោះហាការ
ហើយជាពិតប្រាកដសារ៉ាយបានប្រព្រឹត្តនិងហាការយ៉ាងតឹងរឹងណាស់
ដែលធ្វើអោយហាការទ្រាំមិនបានហើយសម្រេចចិត្តរត់ចេញពីផ្ទះ។ បន្ទាប់មកទៀតយើងឃើញថាទេវតានៃព្រះបានទតឃើញនាងហាការនៅវាលរហោស្ថានជិតក្បាលទឹក
។ទេវតានោះបានសួរពីដំណើរឿងដែលបានកើតឡើងចំពោះ ហាការ
ហើយក៏បានលើកទឹកចិត្តអោយហាការបានត្រលប់ទៅផ្ទះរបស់ចៅហ្វាយគាត់វិញ
ព្រមទាំងចុះចូលនិងអំណាចរបស់ចៅហ្វាយផង។ មិនតែប៉ុណ្ណោះទេវតាបានប្រទានពរដល់កូនរបស់ហាការ ព្រមទាំងដាក់ឈ្មោះអោយថា
អ៊ីសម៉ាលអែល ពីព្រោះព្រះជាម្ចាស់ទ្រង់ជ្រាបពីសេចក្តីទុក្ខលំបាករបស់ហាការ។ហាការបានហៅព្រះនាមព្រះយេហ៉ូវា
“ ព្រះដ៏ទតឃើញ ” ហើយហាការបានត្រឡប់ទៅផ្ទះវិញ
ក៏បង្កើតបានកូនប្រុសមួយអោយអាប់រ៉ាមឈ្មោះថាអីសម៉ាអែល។
សំនួរស្នូល
តើភាពខ្វះការអត់ធ្មត់ក្នុងការរង់ចាំដោយជំនឿចំពោះព្រះជាម្ចាស់បាននំាអោយមានបញ្ហា
អ្វីខ្លះ? ហើយតើព្រះជាម្ចាស់និងធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង?
១.
ការមិនចេះរង់ចាំដោយខ្វះភាពអត់ធ្មត់និងសេចក្តីជំនឿចំពោះសេចក្តីសន្យារបស់ព្រះ (១-៦)
ក. ការមិនរង់ចាំសេចក្តីសន្យារបស់ព្រះដោយេព្រោះខ្វះភាពអត់ធ្មត់ ខ១-៣
ខ១, យើងឃើញថាសារ៉ាយ មិនមានកូនសោះ
ហើយនាងក៏ផ្តើមគំនិតដល់អាប់រ៉ាមជាប្តីរបស់គាត់អោយចូលទៅបាវស្រីរបស់គាត់ឈ្មោះថាហាការដែលជាបាវស្រីសាសន៏អេស៊ីព្ទ។
យើងអាចសនិដ្នានបានថា ហាការ ប្រហែលជាអាប់រ៉ាម និង
សារ៉ាយបានទទួលយកមកធ្វើជាអ្នកបម្រើក្នុងកំឡុងពេល ដែលពួកគេរស់នៅក្នុងស្រុកអេស៊ីព្ទមកម្ល៉េះ
ដូចដែលបទគម្ពីរបានចែងនៅក្នុង លោកុប្បត្តិជំពូក១២:១០-២០)។
ខ២,ជាការពិតបើតាមទំនៀមទំលាប់តាមតំបន់គឺមនុស្សតែងតែប្រើវីធីនេះនៅពេលដែលចៅហ្វាយមិនអាចបង្កើតកូនបាននោះប្រពន្ធមានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងកូន
ចំណែកឯបាវបំរើគ្មានសិទ្ធទេទោះបីជាប្រពន្ធគ្មានសិទ្ធបណេ្តញបាវបំរើនោះចេញក៏ដោយ។
នៅត្រង់កន្លែងនេះពិតជាមានចំណុចមួយដែលគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង មូលហេតុអ្វីបានជាសារ៉ាយមានគំនិតស្នើអោយប្តីរបស់ខ្លួនចូលទៅបាវស្រីរបស់គាត់ ?
ព្រះគម្ពីរបានប្រាប់ថាព្រះជាម្ចាស់បានបញ្ជាក់ប្រាប់ស្វាមីរបស់គាត់ថាព្រះអង្គនិងប្រទានកូនដែលកើតចេញពីគាត់ផ្ទាល់
ដូចដែលមាននៅក្នុងលោកុប្បត្តិជំពូក ១៥: ២-៤ ។ដូច្នេះសារ៉ាយគួរនិងដឹងច្បាស់ពីសេចក្តីសន្យារបស់ព្រះជាម្ចាស់ថាគាត់និងមានកូន។
តែមូលហេតុអាចមកពីពេលវេលាដែលគាត់រង់ចាំនោះវាយូពេកដែលធ្វើអោយគាត់ខ្វះភាពអត់ធ្មត់និង
ការទុកចិត្តដល់ព្រះជាម្ចាស់។
នៅចុងខ៣ បានប្រាប់ថាសារ៉ាយបានអោយហាការទៅធ្វើជាប្រពន្ធរបស់អាប់រ៉ាមក្នុងពេលក្រោយដែលអាប់រ៉ាមបាននៅស្រុកកាណាន១០ឆ្នាំហើយ។
យើងអាចនិយាយបានថាអាចមកពីពេលវេលាដែលគាត់រង់ចាំនោះយូសំរាប់ពួកគាត់ព្រោះដល់ទៅដប់ឆ្នាំ
ហើយពួកគាត់ក៏មានវ័យចាស់ហើយ។ តើបងប្អូនធ្លាប់រង់ចាំអ្វីដែលមានរយះពេលយូដែឬទេ? ហើយតើបងប្អូនមានអារម្មណ៏យ៉ាងដូចម្ត៉េចដែរ?
យើងនិងក្រលេកមើល ឧទាហរណ៏ មួយដែលបាននិយាយស្រដៀងគ្នានិងបទគម្ពីរនេះដែរ។
នៅក្នុងព្រះគម្ពីរ១សាំយ៉ូអែល១៣ បានប្រាប់ពីកំហុសមួយរបស់ស្តេចសូលដោយព្រោះតែគាត់មិនបានរង់ចាំសំាយ៉ូអែលដោយការទុកចិត្តនិងអត់ធ្មត់
ចំពោះសេចក្តីសន្យាដែលសាំយ៉ូអែលបានប្រាប់ដល់គាត់ថាគាត់និងមកក្នុងរយះពេល៧ថ្ងៃ។
ដល់ពេលកំណត់មកដល់ស្តេចសូលបានធ្វើពិធីថ្វាយដង្វាយដុតជំនួសសាំយ៉ូអែល។
គ្រាន់តែពិធីនោះបាន
ចប់សំាយ៉ូអែលបានមកដល់
ហើយគាត់បន្ទោសដល់សូលយ៉ាងខ្លាំង។ យើងឃើញទៀតថាការមិនរង់ចាំរបស់ស្តេចសូល ហើយបានសម្រេចចិត្តធ្វើដោយខ្លួនឯងនេះ
វាដូចគ្នាផងដែរចំពោះសារ៉ាយដែលគាត់មិនរង់ចំាសេចក្តីសន្យារបស់ព្រះ គាត់ក៏បានព្យាយាមដោះស្រាយដោយខ្លួនឯងដោយសំរេចចិត្តអោយប្តីរបស់ខ្លួនចូលទៅគេងជាមួយបាវបំរើរបស់ខ្លួន។
សំរាប់ស្តេចសូលគាត់មិនគ្រាន់តែទទួលពាក្យស្តីបន្ទោសពីសាំយ៉ូអែលប៉ុណ្ណោះទេ
ដោយព្រោះតែគាត់មិនរង់ចាំហើយខ្វះនូវភាពអត់ធ្មត់ ដែលជាសកម្មភាពមួយបង្ហាញពីការមិនស្តាប់បង្គាប់ដល់ព្រះ ដូច្នេះជាលទ្ធផលគាត់និងមិនបានធ្វើជាស្តេចទៀតទេ។
ស្របគ្នាផងដែរ យើងឃើញថាសាច់រឿងរបស់ សារ៉ាយនិង
អាប់រ៉ាមក៏ចាប់ផ្តើមមានបញ្ហាផងដែរ បន្ទាប់ពីសារ៉ាយបានសម្រេចចិត្តថាមិនរង់ចាំសេចក្តីសន្យារបស់ព្រះ
បន្តទៅទៀត ហើយគាត់បានដោះស្រាយបញ្ហាដោយខ្លួនឯង
ពេលនោះហាការមានកូនឲ្យគាត់មែន ប៉ុន្តែកូននោះមិនមែនជាកូននៃសេចក្តីសន្យារបស់ព្រះ ហើយបញ្ហានៅក្នុងគ្រួសារក៏បានកើតឡើង។
ខ. ការខ្វះនូវសេចក្តីជំនឿចំពោះព្រះនាំអោយដោះស្រាយតាមគំនិតរបស់ខ្លួន ខ១-៣
នៅក្នុងព្រះគម្ពីរហេព្រើរជំពូក១១ :
១ បានប្រាប់យើងអំពីអត្ថន័យនៃពាក្យថាសេចក្តីជំនឿគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ហើយជាសំគាល់ពីការដែលមើលមិនឃើញ។
យើងអាចនិយាយបានថាប្រសិនណាជាសារ៉ាយគាត់មានជំនឿលើសេចក្តីសន្យារបស់ព្រះជាម្ចាស់
នោះគាត់និងនៅតែរង់ចាំទោះបីជាយូយ៉ាងណាក៏ដោយ
ដោយព្រោះគាត់មានចិត្តសង្ឃឹមថាព្រះនិងប្រទានកូនដល់គាត់ជាមិនខាន។ ផ្ទុយមកវិញសារ៉ាយបានខ្វះនៅសេចក្តីជំនឿចំពោះព្រះបានជាគាត់
ផ្តួចផ្តើមគំនិតអោយអាប់រ៉ាមចូលទៅបាវស្រីរបស់គាត់ បើយើងមើលទៅក្នុងជំពូក១៨យើងឃើញថា
ព្រះជាម្ចាស់បានលេចមកឲ្យលោកអ័ប្រាហាំបានឃើញហើយក៏បានប្រាប់ជាថ្មីម្តងទៀតដល់គាត់ថាដល់វេលាកំណត់
សារ៉ានិងមានកូនប្រុសមួយ។អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺសារ៉ាយបានលឺថានាងនិងមានកូន
នោះនាងនឹកអស់សំណើច។ ការអស់សំណើចរបស់នាងបានបង្ហាញថានាងមិនជឿ
ថានាងអាចមានកូនព្រោះនាងគិតថានាងចាស់ហើយ ហើយវាក៏មិនអាចទៅរួចដែរ។ ជាការពិតណាស់មិនមែនតែសារ៉ាយប៉ុណ្ណោះទេដែលខ្វះនូវសេចក្តីជំនឿ
តែយើងនិងឃើញសិស្សរបស់ព្រះយេស៊ូវម្នាក់ដែលព្រះអង្គមានបន្ទូលទៅកាន់គាត់ថាជាមនុស្សមានជំនឿ
តិច ហើយមានចិត្តសង្ស័យ។
លោកពេត្រុសបានទូលសូមដល់ព្រះអោយគាត់បានដើរលើទឹកទៅឯព្រះយេស៊ូវ ហើយព្រះអង្គក៏មានបន្ទូលអោយពេត្រុសបានដើរមក
ពេត្រុសក៏ដើរលើទឹកតាមព្រះអង្គបង្គាប់។តែកាលដែលគាត់បានឃើញខ្យល់បក់ជាខ្លាំង នោះគាត់មានចិត្តភ័យ
ហើយដោយព្រោះចាប់តាំងលិចទៅនោះគាត់ស្រែកហៅព្រះអង្គជួយដល់គាត់។
ព្រះយេស៊ូវបានលូព្រះហស្ថជួយដល់គាត់តែព្រះអង្គមានបន្ទូលថា ពេត្រុសដើរលើទឹកបានប្រសិនណាជាគាត់ពិតជាមានជំនឿយ៉ាងពិតប្រាកដ
ហើយគាត់លិចទៅក្នុងទឹក ដោយព្រោះគាត់ឃើញខ្យល់បក់ខ្លាំង ក៏មានចិត្តភ័យដែលនាំអោយគាត់សង្ស័យមិនជឿថាព្រះអង្គអាចជួយដល់គាត់បាន ដែលមានចែងនៅក្នុងព្រះគម្ពីរ
ម៉ាថាយជំពូក១៤ : ២២-៣២ ។
នៅត្រង់បទគម្ពីរដែលយើងកំពុងតែសិក្សាសារ៉ាយខ្វះជំនឿទុកចិត្តដល់ព្រះដោយព្រោះតែគាត់មើលមកថាខ្លួនគាត់មានវ័យចាស់ហើយ ហើយដោយព្រោះការរង់ចាំរបស់គាត់ដូចជាយូរណាស់ដល់ទៅដប់ឆ្នាំ។
ចំណែកឯពេត្រុសវិញគាត់មានជំនឿតិច
ព្រោះតែគាត់មានភាពភ័យខ្លាចចំពោះខ្យល់បក់យ៉ាងខ្លាំង ហើយចិត្តគាត់ក៏សង្ស័យចុះចំណែកបងប្អូនទាំងអស់់គ្នានៅទីនេះ
តើមានបញ្ហាអ្វីដែលធ្វើអោយបងប្អូនគ្មានជំនឿថាព្រះអាចធ្វើ
បានសំរាប់បងប្អូន? កាលដែលយើងមានជំនឿលើព្រះអង្គដោយអស់អំពីចិត្តនោះជាការដ៏សំខាន់សំរាប់ជំនឿរបស់គ្រីស្ទបរិស័ទ។ពីព្រោះថាជំនឿដែលយើងទុកចិត្តលើព្រះអង្គ
នោះនិងធ្វើអោយយើងមានចិត្តរង់ចាំព្រះអង្គដោយសេចក្តីសង្ឃឹម
ទោះបើយើងជួបនិងទុកលំបាកអ្វីក៏ដោយក៏យើងនៅតែបន្តដំណើររបស់យើងជាមួយនិងព្រះអង្គ ហើយរង់ចាំទ្រង់រហូតដល់ថ្ងៃដែលព្រះអង្គយាងមកជាលើកទីពីរ។
មួយវិញទៀតនៅក្នុងព្រះគម្ពីរកិច្ចការជំពូក ១និង ២
បានប្រាប់យើងពីសេចក្តីសន្យារបសព្រះយេស៊ូវចំពោះពួកសិស្សរបស់ទ្រង់
មុនពេលដែលព្រះអង្គយាងទៅស្ថានសួគ៍វិញ។ព្រះយេស៊ូវបានប្រាប់ដល់ពួកសិស្សទ្រង់ឲ្យរង់ចាំដល់ព្រះវិញ្ញាណបរិសុទ្ធដែលនិងយាងមក
ហើយសណ្ឋិតលើពួកគេនិងប្រទានអំណាចចេស្តាដល់គេផងដែរ។
ព្រះអង្គពុំបានប្រាប់ពីពេលវេលាច្បាស់លាស់ដល់ពួកសិស្សទ្រង់សោះ តែពួកសិស្សព្រះអង្គបានរង់ចាំដោយ ប្រជុំគ្នាអធិស្ឋាន រហូតដល់ជំពូក២
ពួកសិស្សទ្រង់បានទទួលព្រះវិញ្ញាណបរិសុទ្ធ។ ជាថ្មីម្តងទៀតតើបងប្អូន ហើយនិងខ្ញុំនៅតែបន្តសេចក្តីជំនឿរបស់យើងជាមួយនិងព្រះអង្គហើយមានការជឿជាក់ថាព្រះអង្គនិងយាងមកជាលើកទីពីរ
ហើយយើងនិងបានទៅរស់នៅជាមួយនិងព្រះអង្គ ឬមួយក៏យើងកំពុងតែមានចិត្តសង្ស័យដោយព្រោះតែយូពេក
ឬបញ្ហាដែលយើងជួបនោះវាធំពេកដែលធ្វើឲ្យយើងឈប់ទុកចិត្តដល់ព្រះជាម្ចាស់។
គ.ការខ្វះការពិចារណា និងភាពគ្មានទំនួលខុសត្រូវរបស់អាប់រ៉ាមក្នុងការដោះស្រាយបញ្ហា
ខ២, ៤-៦
ខ២ នៅចុងខ២បានប្រាប់ថាអាប់រ៉ាមបានស្តាប់តាមការស្នើសូមរបស់សារ៉ា។
អាប់រ៉ាមបានទទួលសេចក្តីសន្យារបស់ព្រះដោយផ្ទាល់
ហើយគាត់ក៏បានដឹងច្បាស់ថាការស្នើសូមរបស់សារ៉ាគឺមិនត្រឹមត្រូវតាមព្រះបន្ទូលសន្យារបស់ព្រះនោះទេ។ ដូចគ្នាផងដែរ
ចំពោះមនុស្សដំបូងដែលបានធ្លាក់ទៅក្នុងអំពើបាបពេលដែលអេវ៉ាបានពិសាផ្លែដឹងខុសត្រូវ
រួចក៏យកអោយអ័ដាមបរិភោគដែរ នោះអ័ដាមក៏ទទួលយកពិសារដែរ ដោយមិនបានពិចារណាអោយបានច្បាស់សោះ
តាមពិតអ័ដាមគួរនិងឃាត់ប្រពន្ធរបស់គាត់ ហើយគាត់ក៏មិនគួរនិងទទួលទានឡើយ
ព្រោះព្រះជាម្ចាស់បានប្រាប់គាត់យ៉ាងច្បាស់។ហើយជាលទ្ធផលមនុស្សបានធ្លាក់ទៅក្នុងអំពើបាបរហូតដល់សព្វថ្ងៃនេះ
ដូចដែលមាននៅក្នុងព្រះគម្ពីរ លោកុប្បត្តិជំពូក៣។
មួយវិញទៀតយើងនិងក្រលេកទៅមើល
ឧទាហរណ៍មួយដែលមានអត្ថន័យប្រហាក់ប្រហែលនិងគ្នាដែរ។ សាច់រឿងនោះមាននៅក្នុងព្រះគម្ពីរនិក្ខមនំជំពូក៣២
ដែលបាននិយាយពីបណ្តាជនគេបានប្រជុំគ្នាជាមួយនិងលោកអើរ៉ុនហើយបានស្នើសូមលោកអោយធ្វើរូបព្រះដើម្បីថ្វាយបង្គំ
ព្រោះគេគិតថាលោកម៉ូសេក្រចុះពីលើភ្នំប្រហែលជាមានគ្រោះថា្នក់អ្វីហើយ។
យើងឃើញពីការឆ្លើយតបរបស់អើរ៉ុនគឺគាត់បានធ្វើតាមការស្នើសុំរបស់ពួកបណ្តាជន។
អើរ៉ុនគួរនិងលើកទឹកចិត្តបណ្តាជនអោយរង់ចាំម៉ូសេដោយមានចិត្តសង្ឃឹម ហើយទុកចិត្តដល់ព្រះជាម្ចាស់
ដូចដែលពួកគេបានឃើញការអស្ចារ្យជាច្រើនដែលព្រះអង្គបានធ្វើចំពោះរាស្រ្តអ៊ីស្រាអែលកន្លងមក។
តែផ្ទុយទៅវិញដោយការភ័យខ្លាចចំពោះមនុស្ស ជាជាងការកោតខ្លាចដល់ព្រះជាម្ចាស់
ការខ្វះនូវការត្រិះរិះពិចារណាអោយបានគ្រប់ជ្រុងជ្រោយរបស់គាត់ បានធ្វើអោយលោកសំរេចចិត្តធ្វើទៅតាមបណ្តាជន
ប្រហាក់ប្រហែលនិងលោកអាប់រ៉ាមខ្វះការពិចារណានិងនឹកចាំព្រះបន្ទូលរបស់ព្រះដោយជំនួសដោយការស្តាប់តាមសារ៉ាយ
ជាជាងស្តាប់តាមព្រះ។ ហើយលទ្ធផលនៃការធ្វើរូបព្រះបានធ្វើអោយព្រះជាម្ចាស់មានសេចក្តីក្រោធយ៉ាងខ្លាំងចំពោះរាស្រ្តអ៊ីស្រាអែលហើមនុស្ស៣ពាន់
អ្នកត្រូវបានស្លាប់។នៅក្នុងជិវិតរបស់យើងសព្វថ្ងៃនេះតើយើងតែងតែស្តាប់តាមព្រះបន្ទូលរបស់ព្រះជាជាងស្តាប់តាមពាក្យរបស់មនុស្សឬមួយ៉ាងណា?
មួយវិញទៀត មុននិងអាប់រ៉ាមស្តាប់តាមប្រពន្ធរបស់គាត់នោះគាត់គួរនិងអធិស្ឋានសួរដល់ព្រះជាមុនសិន។ បើយើងពិនិត្យមើលទៅក្នុងព្រះគម្ពីរពង្សាវតារក្សត្រ
បានប្រាប់ជាច្រើនដងពីសារះសំខាន់នៃការទូលសួរដល់ព្រះយេហូវ៉ា ជាពិសេសនៅពេលដែលស្តេចមានជំងឺ
មានការច្បាំងគា្ន នោះស្តេចតែងអោយហោរារបស់ព្រះបានទូលសួរដល់ព្រះថាពួកគេជាពីជំងឺ ឬមិនជា
គួនឹងច្បាំង ឬ មិនគួរច្បាំង ហើយចម្បាំងនោះឈ្នះឬមិនឈ្នះ។ ជាពិតប្រាកដអ្នកសំណប់របស់ព្រះតែងនាំព្រះបន្ទូលមកប្រាប់ដល់ពួកស្តេចសុទ្ធតែត្រឹមត្រូវគឺពិតជាបានកើតឡើងដូចអ្វីដែលពួកហោរាបានទស្សទាយន៍មែន។ឧទាហរណ៍: នៅពេលពួកភីលីស្ទីនបានមកច្បាំងនឹងក្រុងកៃឡា ហើយបានប្លន់យកស្រូវពីលានទាំងប៉ុន្មាន
នោះដាវីឌបានទូលសួរដល់ព្រះយេហូវ៉ា ថាតើព្រះអង្គអនុញ្ញាតអោយគាត់ទៅវាយពួកភីលីស្ទីន
ដើម្បីជួយសង្រ្គោះពួកកៃឡាបានដែរឺទេ។ហើយព្រះជាម្ចាស់បានប្រាប់ចម្លើយដល់ដាវីឌថាទ្រង់អាចទៅបាន។
តែដោយពួកយូដាដូចជាមានចិត្តភ័យខ្លាចដូច្នេះដាវីឌបានទូលសួរព្រះជាម្ចាស់ម្តងទៀតហើយព្រះអង្គបានប្រាប់ដល់ដាវីឌថា
ព្រះអង្គនិងប្រគល់ពួកភីលីស្ទីននៅក្នុងកណ្តាប់ដៃរបស់គាត់ហើយជាពិតប្រាកដដាវីឌបានទទួលជ័យជំនះពីពួកភីលីស្ទីនដូចដែលមាននៅក្នុងព្រះគម្ពីរ( ២សាំយ៉ូអែល
៥: ១៩-២៥)។
តើមុននិងយើងសម្រេចចិត្តអ្វីមួយនោះយើងបានទូលសួរដល់ព្រះជាម្ចាស់រួចហើយឬនៅ?
យើងនិងពិនិត្យទៅមើលឧទាហរណ៍មួយទៀត
ដែលជាគំរូដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងកាលដែលព្រះអង្គបានធ្វើពន័កិច្ចនៅលើផែនដី។
បន្ទាប់ពីព្រះអង្គធ្វើពិធីជ្រមុជទឹកហើយ នោះព្រះអង្គបានជួបសេចក្តីល្បួង។
ហើយការឆ្លើយតបរបស់ព្រះអង្គចំពោះអារក្សសាតាំង គឺជាព្រះបន្ទូលរបស់ព្រះ ព្រះអង្គពុំបានឆ្លើយតបដូចជាអ័ដាម
និងការយល់ព្រមរបស់អាប់រ៉ាមចំពោះការស្នើរសូមរបស់សារ៉ាយនោះឡើយគឺព្រះអង្គបានពឹងផ្អែកទៅលើព្រះបន្ទូលទ្រង់តែមួយប៉ុណ្ណោះ។ ជាពិតប្រាកដអារក្សសាតំាងមិនអាចនិងល្បួងព្រះអង្គបានឡើយ
ហើយវាក៏ថយចេញពីព្រះអង្គ ដូចដែលមានចែងនៅក្នុងព្រះគម្ពីរ ម៉ាថាយជំពូក ៤។
ទោះបីជាព្រះអង្គជួបនិងទុក្ខលំបាកយ៉ាងខ្លាំង លុះទីមរណាក៏ព្រះអង្គនៅតែមិនធ្វើទៅតាមចិត្តរបស់ព្រះអង្គគឺតាមព្រះវរបិតាដូចដែលមាននៅក្នុងព្រះគម្ពីរ(លូកា២២: ៤២)។ ដូច្នេះហើយការដែលយើងបានស្តាប់តាមព្រះបន្ទូលព្រះជាជាងការដែលធ្វើទៅតាមចិត្តរបស់ខ្លួន
ឬយោបល់របសនរណានោះជាការដ៏ល្អបំផុត។
ព្រោះថាព្រះបន្ទូលរបស់ព្រះមិនដែលខុសហើយមានកំហុសឡើយ ដែលនាំអោយយើងមានបញ្ហា តែចិត្តរបស់យើង ហើយនិងគំនិតរបស់មនុស្ស
អាចនិងខុសបានហើយនិងនំាឲ្យយើង
ជួបនិងបញ្ហា។
ខ៤
គំរោងការរបស់សារ៉ាយពិតជាបានសម្រេចមែន គឺអាប់រ៉ាមបានចូលទៅឯហាការ ហើយនាងមានទំងន់ តែបញ្ហាក៏ចាប់ផ្តើមចូលមកផងដែរ។
នៅចុងខ៤បានប្រាប់ថាហាការមានទំងន់ ក៏មានចិត្តមើលងាយដល់ចៅហ្វាយខ្លួនគឺសារ៉ាយ។
ស្របគ្នាផងដែរមានសាច់រឿងមួយដែលបាននិយាយពីលោក អែលកាណាដែលមានប្រពន្ធពីរ ហើយនាងពេនីណា នាងមានកូន
តែនាងហាណាគ្មានកូនទេ។ ដូច្នេះហើយនាងពេនីណាតែងតែរុកកួនដល់ហាណាជាខ្លាំង។
ខ៥ ចំពោះសារ៉ាយវិញគាត់ក៏ត្រូវហាការមើលងាយដល់គាត់
រហូតដល់គាត់មិនអាចនៅស្ងៀមទ្រាំបានជាគាត់ទៅប្រាប់ដល់អាប់រ៉ាមអោយដឹងពីការដែលគាត់មិនសប្បាយចិត្ត។
បន្ទាប់ពីមានបញ្ហានេះបានកើតឡើងយើងឃើញថាសារ៉ាយបានលើកព្រះនាមព្រះយេហូវ៉ាមកនិយាយ
ថាសូមឲ្យព្រះយេហូវ៉ាជំនុំជំរះរឿងដែលបានកើតឡើងចុះ។
ខ៦
អាប់រ៉ាមគ្មានទំនួលខុសត្រូវទៅលើបញ្ហាដែលបានកើតឡើងសោះ ដោយគាត់ពុំបានដោះស្រាយបញ្ហានោះឡើយ
ដោយគាត់បានបើកសិទ្ធិអោយសារ៉ាយធ្វើអ្វីក៏បានចំពោះហាការ។ ចំពោះអាប់រ៉ាមផ្ទាល់គាត់គឺជាមេគ្រួសារតែបែជាបណ្តោយអោយអ្វីកើតឡើងក៏បាន
ដូចជាគាត់មិនខ្វល់សោះ។ នេះជាបញ្ហាមួយដែលអាប់រ៉ាមបានបណ្តោយអោយបញ្ហានោះកាន់តែធំឡើង
ហើយគាត់មិនបានបំពេញតួនាទីជាមេគ្រួសារនោះដែរ។ យើងឃើញថាព្រះជាម្ចាស់ទ្រង់ពុំដូចជាមនុស្សដែលមិនខ្វល់និងបញ្ហាដែលបានកើតឡើង ហើយបណ្តោយអោយបញ្ហានោះកាន់តែរាលដាលធំនោះឡើយ។
តាំងតែពីព្រះអង្គបានបង្កើតមនុស្សជាតិមកគឺព្រះអង្គមានព្រះហឬទ័យយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងខ្លាំង។
នៅពេលដែលស្នាព្រះហស្ថរបស់ទ្រង់មិននៅល្អប្រពៃដូចជាពីមុនដោយព្រោះអំពើបាបបានចូលមក
គឺព្រះអង្គមានផែនការស្តារឡើងវិញទាំងអស់។
ព្រះអង្គមិនបានបណ្តោយអោយបញ្ហារបស់មនុស្សគ្មានដំណោះស្រាយនោះទេ
គឺព្រះអង្គបានបញ្ជូនព្រះរាជបុត្រាទ្រង់តែមួយអោយមកប្រសូត្រជាមនុស្ស ហើយសុគតដើម្បីលោះអំពើបាបរបស់មនុស្សដូចដែលមាននៅក្នុងព្រះគម្ពីរ (យ៉ូហាន
៣ : ១៦) ។
២.
ការធ្វើអន្តរាគមន៍របស់ព្រះជាម្ចាស់ (ខ៧-១៥)
ក. ការលើកទឹកចិត្តរបស់ព្រះចំពោះហាការក្នុងការប្រឈមមុខនឹងបញ្ហា
ខ៧-៩
នៅចុងខ៦ បានប្រាប់ឲ្យដឹងថាសារ៉ាយបានប្រព្រឹត្តយ៉ាងតឹងរឹងចំពោះហាការ
ហេតុនោះហើយបានជាហាការរត់ចេញពីផ្ទះ។
ទោះបីជាព្រះគម្ពីរពុំបានប្រាប់យ៉ាងច្បាស់ពីភាពតឹងរឹងរបស់សារ៉ាយធ្វើមកកាន់ហាការក៏ដោយក៏យើងអាចឃើញពីការសំរេចចិត្តចេញពីផ្ទះរបស់ហាការបានប្រាប់ពីទំហំនៃការឈឺចាប់របស់នាងដែលមិនអាចទ្រាំបន្តទៀតបាន។ ខ៧ នៅពេលដែលហាការបានធ្វើដំណើរចាកចេញពីផ្ទះហើយនាងនៅទីរហោស្ថានដែលជិតក្បាលទឹក១ ដែលនៅតាមផ្លូវទៅឯស្រុកស៊ើរ
នោះទេវតានៃព្រះយេហូវ៉ាទ្រង់ឃើញហើយមានបន្ទូលសួរទៅកាន់ហាការ ថានាងមកពីណា ហើយគិតថានិងទៅឯណាហ្នឹងនាងក៏បានទូលឆ្លើយនឹងទេវតាថា នាងបានរត់ចេញពីសារ៉ាយជាចៅហ្វាយរបស់នាង។
នៅត្រង់បទគម្ពីរនេះគឺមានវត្តមាននៃទេវតារបស់ព្រះយេហូវ៉ា
ដែលយាងមកធ្វើអន្តរាគមន៍ចំពោះបញ្ហារបស់ហាការ។ទេវតានៃព្រះយេហូវ៉ាដែលមកពីព្រះយេហូ
វ៉ាគឺជាអ្នកនាំសារជាអ្នកតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ហើយក៏ជាអ្នកដែលនាំអស់
ទាំងពាក្យអ្នកដែលញ្ជូនខ្លួនមក ដូចមាននៅក្នុងព្រះគម្ពីរ ( ហេព្រើរ១:១៤ និង អេសេគាល៣:១៦ )។ខ៨តើទេវតានៃព្រះពិតជាមិនបានដឹងពីដំណើររឿងរបស់ហាការបានជាទេវតាចោទសួរពីដំណើររបស់ហាការ។ ជាច្រើនដងនៅក្នុងព្រះគម្ពីរបានបង្ហាញពីវត្តមាននៃព្រះជាម្ចាស់មកដល់មនុស្សនៅពេលដែលពួកគេកំពុងតែជួបប្រទះនិងបញ្ហាអ្វីមួយតួយ៉ាងដូចជាព្រះជាម្ចាស់បានសួរអ័ដាមពីអ្វីដែលគាត់បានធ្វើហើយជាបន្តទៀតព្រះអង្គក៏បានសួរទៅកាន់កាអ៊ីនពីអ្វីដែលគាត់បានធ្វើចំពោះអេបិលប្អូនប្រុសរបស់គាត់។ទេវតានៃព្រះមានវត្តមាននៅចំពោះហាការក្នុងខះណះពេលដែលនាងកំពុងតែជួបនិងបញ្ហាសេចក្តីទុក្ខលំបាកព្រះអង្គយកចិត្តទុកដាក់
ហើយនាំនៅកំលំាងចិត្តដល់ហាការ ក៏ដូចជាដំណោះស្រាយដល់នាងថាអ្វីដែលនាងគួរនិងធ្វើ។
ខ៩ ទេវតានៃព្រះបានប្រាប់ដល់ហាការអោយត្រលប់ទៅផ្ទះព្រមទាំងចុះចូលចំពោះម្ចាស់
របស់គាត់។ យើងអាចរៀនបានពីដំណោះស្រាយរបស់ព្រះជាម្ចាស់គឺព្រះអង្គចង់អោយហាការមានការប្រឈមមុខនិងបញ្ហាដោយមិនរត់គេចឡើយ។ម្យ៉ាងវិញទៀតទ្រង់មានព្រះហឬទ័យយកចិត្តទុកដាក់ចំពោះសេចក្តីទុក្ខលំបាករបស់មនុស្សទាំងអស់
តួយ៉ាង ហាការគ្រាន់ជាអ្នកបំរើ ហើយក៏ជាសាសន៏ដ៏ទៃប៉ុណ្ណោះតែទ្រង់បានផ្តល់តម្លៃហើយរាប់ថាបញ្ហារបស់នាងក៏ជាបញ្ហាដ៏សំខាន់ផងដែរ។ព្រះបន្ទូលទ្រង់បានប្រាប់យ៉ាងច្បាស់ដល់ហាការថាអោយនាងត្រលប់ទៅផ្ទះវិញ
តែមិនមែនអោយមើលងាយដល់ចៅហ្វាយរបស់នាងបន្តទៅទៀតនោះទេគឺនាងត្រូវចុះចូលចំពោះម្ចាស់របស់នាង។
ជាពិតប្រាកដយើងអាចរៀនបានថាក្នុងនាមយើងជាអ្នកជួយដោះស្រាយបញ្ហាដល់គេយើងមិនគ្រាន់តែលើកទឹកចិត្តនៅពាក្យល្អៗនោះទេតែយើងគួរនិងកែតម្រូវនៅភាពឆ្គាំឆ្គងរបស់បុគ្គលនោះអោយគាត់បានកែប្រែឡើងវិញ។ដូចជាហាការគាត់ត្រូវត្រលប់ទៅវិញដោយកែប្រែនូវឥរិយាបទរបស់គាត់ចំពោះចៅហ្វាយ
ដោយគាត់ត្រូវតែដឹងពីតួនាទីអ្នកបំរើចំពោះម្ចាស់។ តើបងប្អូនធ្លាប់ជួយដោះស្រាយបញ្ហាដល់នណារដែរឬទេ?
ហើយតើដំណោះស្រាយនោះ
បងប្អូនធ្លាប់ដោះស្រាយដល់គេដោយផ្អែកទៅលើអ្វីខ្លះ?
ខ.ព្រះពរ
និងសេចក្តីមេត្តាករុណារបស់ព្រះចំពោះហាការ ខ១០-១៥
ខ១០
ទេវតានៃព្រះមិនគ្រាន់តែមកជួយលើកទឹកចិត្ត និងដោះស្រាយបញ្ហាដល់ហាការប៉ុណ្ណោះទេតែក៏មកប្រទានពរដល់នាង គឺព្រះជាម្ចាស់និងចំរើនពូជនាង
ឲ្យមានសន្ធឹកដែលមានចំនួនច្រើនមិនអាចរាប់បាន។ខ១១
ហើយទ្រង់ក៏បានដាក់ឈ្មោះដល់កូនរបស់នាងឈ្មោះថាអ៊ីសម៉ាអែល។ខ១២ ព្រះអង្គបានប្រាប់បន្ថែមទៀតពីលក្ខណះនៃកូនរបស់នាងដែលនឹងនឹងបានដូចជាលាព្រៃនៅកណ្ដាលមនុស្សហើយដៃរបស់វានឹងបានទាស់នឹងមនុស្សទាំងអស់ ចំណែកឯដៃរបស់មនុស្សទាំងអស់វិញនឹងបានទាស់នឹងវាដែរហើយកូនរបស់នាងនឹងតាំងទីលំនៅនៅមុខពួកបងប្អូនវាទាំងអស់គ្នា។ដូច្នេះអ៊ីសម៉ាអែលអាចត្រាច់ចរនៅវាលរហោស្ថានដូចជាលាព្រៃ
តែទំនាស់របស់សារ៉ាយហើយនិងហាការគឺនៅតែបន្តពីជំនាន់មួយទៅជំនាន់មួយ ដូចដែលមាននៅក្នុងព្រះគម្ពីរ (លោកុប្បត្តិ ២៥
:១៨)។ព្រះបន្ទូលរបស់ទ្រង់តែងតែសម្រេចទ្រង់មានបន្ទូលនោះក៏កើតឡើងមែន ព្រះពររបស់ទ្រង់ចំពោះអ៊ីសម៉ាអែលគឺជាពិតប្រាកដបានកើតឡើងមកដល់សព្វថ្ងៃគឺថាពូជរបស់អ៊ីសម៉ាអែលបានកើតកូនចំរើនឡើងសន្ធឹកហើយបានបង្កើតចៅហ្វាយ១២នាក់ហើយក៏ត្រឡប់ជានគរ១យ៉ាងធំ
ដូចដែលមាននៅក្នុង(លោកុប្បត្តិ១៧:២០)។ខ១៣ហាការបានហៅព្រះនាមព្រះយេហូវ៉ាថាទ្រង់ជាព្រះដ៏ទតឃើញព្រោះនាងគិតថាព្រះជាម្ចាស់ទ្រង់បានឃើញពីទុក្ខលំបាករបស់នាងមានន័យថាគឺជាព្រះដែលមានព្រះជន្មរស់ ទ្រង់ស្តាប់លឺហើយមើលឃើញទ្រង់មិនមែនជាព្រះដែលស្លាប់។
ខ១៥ហាការក៏បង្កើតកូនប្រុសឲ្យអាប់រ៉ាម១ហើយដាក់ឈ្មោះថាអ៊ីសម៉ាអែល
ក្នុងកាលដែលអាប់រ៉ាមមានអាយុ ៨៦ ឆ្នាំ។ ដូចគ្នាផងដែរព្រះជាម្ចាស់ទ្រង់បានទតឃើញពីទុក្ខលំបាករបស់ហាការតើព្រះអង្គមិនទតឃើញទុក្ខលំបាករបស់យើងដែរទេ?
បើព្រះនៃយើងទ្រង់ជាព្រះដែលទតឃើញនូវទុក្ខលំបាករបស់យើង នោះតើយើងគួរនិងព្រួយបារម្ភពីអ្វីទៀត។
សូមអោយយើងមានសង្ឃឹមជឿជាក់លើព្រះអង្គ ថាទោះបីជាយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក៏ដោយក៏យើងមានព្រះគង់ជាមួយជានិច្ច។
សរុបសេចក្ដីមក:
អាប់រ៉ាម
ហើយនិងសារ៉ាយបានធ្វើនៅកំហុសមួយដោយការដោះស្រាយបញ្ហាក្នុងផ្លួវរបស់ខ្លួន ប៉ុន្តែមិនមែនជាផ្លូវរបស់ព្រះឡើយ
ហើយផ្លូវរបស់មនុស្សខុសពីផ្លូវរបស់ព្រះ។ ព្រះជាម្ចាស់ក៏ពុំត្រូវការអោយមនុស្សមកជួយសម្រេចផែនការនៃទ្រង់ដែរ។ អាប់រ៉ាម
ហើយនិងសារ៉ាយគួរនិងរង់ចាំសេចក្តីសន្យារបស់ព្រះដោយមានការទុកចិត្តនិងជឿជាក់។
ប៉ុន្តែផ្ទុយមកវិញពួកគេបានធ្វើខុសនៅកំហុសមួយដែលបន្តមកដល់សព្វថ្ងៃនេះ ដោយសារ៉ាយជាអ្នករៀបផែនការ
ហើយអាប់រ៉ាមជាអ្នកអនុវត្តន៍។ផែនការរបស់សារ៉ាយពិតជាបានលទ្ធផលទៅតាមការចង់បានរបស់នាងហាការពិតជាមានកូនប៉ុន្តែបញ្ហាក៏បានចូលមកដល់ដែរអាប់រ៉ាមមិនបានចេញមុខដោះស្រាយបញ្ហាសោះ
ផ្ទុយទៅវិញគាត់បណ្តោយអោយកើតឡើង ដោយគាត់មិនខ្វល់ខ្វាយសោះ។តែព្រះជាម្ចាស់ទ្រង់
បានចាត់ទេវតានៃទ្រង់មកជួយអន្តរាគមន៏ គឺព្រះអង្គមិនបានទុកអោយបញ្ហាកាន់តែអាក្រក់ទៅនោះទេ។ហាការបានទទួលសេចក្តីសង្ឃឹមពីព្រះជាម្ចាស់
នាងរីករាយចំពោះព្រះវត្តមាននៃព្រះអង្គ
ហើយនាងបានស្តាប់តាមព្រះជាម្ចាស់ក្នុងការដែលវិលត្រលប់ទៅប្រឈមមុខនិងបញ្ហារបស់នាងវិញ។
អនុវត្តន៏:
ក្នុងនាមយើងជាគ្រីស្ទបរិស័ទ
ហើយជាសិស្សសាលាព្រះគម្ពីរយើងរៀនបានពីកំហុសរបស់អាប់រ៉ាមហើយនិងសារ៉ាយ ដែលធ្វើអោយមានបញ្ហាជាបន្តរហូតមកដល់សព្វថ្ងៃនេះគឺជាពួជរបស់អ៊ីសម៉ាអែលដែលតែងមានទំនាស់ជាមួយនិងបងប្អូនខ្លួនគឺជាមួយនិងពួកអ៊ីស្រាអែលពីជំនាន់មួយទៅជំនាន់មួយ។
ដូច្នេះយើងមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយរាល់ថ្ងៃយើងត្រូវស្តាប់តាមការដឹកនាំពីទ្រង់ហើយអធិស្ឋានទូលប្រាប់ទ្រង់មុននិងយើងសម្រេចចិត្តធ្វើអ្វីមួយគឺមិនត្រូវធ្វើអ្វីទៅតាមចិត្តរបស់ខ្លួនឡើយ។ជាពិសេសទៅទៀតយើងត្រូវជឿជាក់លើព្រះបន្ទូលសន្យារបស់ទ្រង់ថាព្រះអង្គមានបន្ទូលហើយនោះទ្រង់មិនដែលភ្លេចម្តងណាឡើយទ្រង់មានបន្ទូលនោះក៏កើតមានឡើង។ដោយយើងដឹងថាកាលណាដល់វេលាកំណត់នោះព្រះអង្គនិងសំរេចសេចក្តីសន្យារបស់ទ្រង់។
ឯកសារយោង
១.គន្ថះធិប្បាយព្រះគម្ពីរ និពន្ធដោយបណ្ឌិត ហេនរីអេតា ស៊ីមៀរ្ស បោះពុម្ពនៅរោងពុម្ព ហាវៃ ក្នុងប្រទេសកម្ពុជា ខែមិនា ឆ្នាំ២០១១
២.
ទេវសាស្រ្តព្រះគម្ពីរទី១
សាកលវិទ្យាល័យទេវសាស្រ្តមួររៀនដោយការសិក្សាទាក់ទងគ្នា
៣.ព្រះគម្ពីរបរិសុទ្ធសម្រាប់សិក្សា សញ្ញាចាស់ និងសញ្ញាថ្មីភាសារខ្មែរ
បោះពុម្ពដោយ : សម័្ពន្ធព្រះគម្ពីរកម្ពុជា ឆ្នាំ២០១៣។
៤.អត្ថាធិប្បាយព្រះគម្ពីរ បញ្ចកណ្ឌ: លោកុប្បត្តិ
ដល់ ចោទិយកថា ភាគទី១ និពន្ធដោយ ដន
ហ្វីលេមីង
0 Comments