សេចក្តីផ្តើម៖
មិនថានៅទីណា កន្លែងណានោះទេ
មនុស្សទាំងអស់រមែងតែងតែចង់បាននូវទំនាក់ទំនង
ល្អជាមួយនឹងអ្នកដទៃផ្សេងទៀត។
សង្ខេបបទគម្ពីរ៖
បន្ទាប់ពីព្រះជាម្ចាស់ទ្រង់បានបង្កើតរបស់សព្វសារពើរួចមកនោះទ្រង់ក៏បានទតឃើញថាល្អ
ទ្រងក៏បាន បង្កើតគេឡើងជាប្រុសជាស្រី
ហើយទ្រង់ក៏បានប្រទានពរឲ្យដល់គេឲ្យបានបង្កើតកូនឲ្យបានពាស ពេញលើផែនដីចុះ។
ព្រះជាម្ចាស់បានទតឃើញថាល្អទ្រង់ក៏បានយកអ័ដាម
ទៅដាក់នៅក្នុងសួនច្បារអេដែនឲ្យគាត់បានថែរក្សារបស់ទាំងអស់ដែលព្រះបានបង្កើតមក។
ទ្រង់ក៏មានបន្ទូលថាគាត់អាចបរិភោគគ្រប់ទាំងរបស់ដែលព្រះបានបង្កើតមកបានតាមចិត្ត
តែឯដើមឈើ ដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងបរិភោគឡើយ នោះនឹងត្រូវស្លាប់ជាមិនខាន។
ព្រះជាម្ចាស់ទ្រង់បាន ជ្រាបថាអ័ដាមដែលនៅតែម្នាក់ឯងនោះមិនស្រួលទេ
ទ្រង់ក៏បង្កើតស្រ្តីម្នាក់ដើម្បីជាជំនួយដល់គាត់ រួចទ្រង់ក៏បានបង្កើតស្រ្តីចេញឆ្អឹងជំនីរបស់អ័ដាម ហើយដាក់ឈ្មោះថាអេវ៉ា
ដើម្បីអោយគេមានទំនាក់ទំនងជាមួយគ្នា។
សំនួរស្នូល៖
តើព្រះបានរៀបចំទំនាក់ទំនងនោះយ៉ាងដូចម្ដេចខ្លះ
ណាហើយតើមានភាពល្អប្រពៃយ៉ាង ណាដែរ?
តួសេចក្តី៖
1.
ទំនាក់ទំនងរបស់ព្រះចំពោះមនុស្ស
១:២៦-២៧,២:១៥-១៧
នៅក្នុងទី១នេះបាននិយាយអំពីទំនាក់ទំនងរវាងព្រះហើយនឹងមនុស្សដែលទ្រង់បានបង្កើត
2.
ទំនាក់ទំនងមនុស្សជាមួយនឹងរបស់សព្វសារពើ ១:២៨-៣១,២:១៩
ព្រះជាម្ចាស់ទ្រង់មិនត្រឹមតែបង្កើតឲ្យមានទំនាក់ទំនងរវាងអង្គទ្រង់ផ្ទាល់ជាមួយនឹងមនុស្សតែ
ប៉ុណ្ណោះទេ តែព្រះជាម្ចាស់ទ្រង់បានបង្កើតឲ្យមនុស្សមានទំនាក់ទំនងរវាងមនុស្សនឹងរបស់សព្វ
សារពើដែលទ្រង់បានបង្កើតមកដែរ។
3.
ទំនាក់ទំនងរវាបុរស នឹងស្រ្តី ២:១៨,ខ២០-២៤
គឺជាទំនាក់ទំនងរវាងមនុស្សហើយនឹងមនុស្ស
គឺមនុស្សប្រុស(អ័ដាម) និងមនុស្សស្រី(អេវ៉ា)(១:២៨)។
សរុបសេចក្តីបញ្ចប់៖
ព្រះជាម្ចាស់ទ្រង់បានបង្កើតគ្រប់ទាំងរបស់ទាំងអស់មក
ហើយព្រះជាម្ចាស់ទ្រង់បានរៀបចំឲ្យរបស់ទាំងអស់បានកើតមកហើយមានទំនាក់ទំនងជាមួយគ្នាទៅវិញ
ទៅមកយ៉ាងល្អ។ ទីមួយយើង ទំនាក់ទំនងរវាងព្រះជាម្ចាស់នឹងមនុស្ស ទីពីរ
ជាទំនាក់ទំនងរវាងមនុស្សនឹងរបស់សព្វ សារពើ ហើយទំនាក់ទំនងចុងក្រោយនោះគឺជាទំនាក់ទំនងរវាងមនុស្សហើយនឹងមនុស្ស
(ប្រុស និងស្រី)។
នេះជាទំនាក់ទំនងមួយដែលវាមានសារៈសំខាន់ជាងគេដែលព្រះជាម្ចាស់ទ្រង់បានភ្ជាប់ជាមួយនឹង
ព្រះពររបស់ទ្រង់ទៅកាន់មនុស្សទាំងអស់។
ទេវសាស្ត្រ ៖
បើយើងសម្លឹងមើលអំពីព្រះជាម្ចាស់វិញយើងនឹងបានឃើញថាព្រះជាម្ចាស់ទ្រង់មានផែនការដ៏ល្អវិសេស
ណាស់សម្រាប់ការគ្រប់គ្រងរបស់ដែលព្រះទ្រង់បានបង្កើតមក។
ព្រះជាម្ចាស់ទ្រង់ម្ម៉ត់ចត់ចំពោះ ព្រះរាជកិច្ចរបស់ទ្រង់
ព្រះទ្រង់ក៏ស្រឡាញ់ដល់អ្វីៗដែលទ្រង់បានបង្កើតមកជាខ្លាំងណាស់ ទោះជាទ្រង់
ជ្រាបដឹងមុនហើយថា ការទាំងនោះមិនបានដើរតាមផែនការរបស់ទ្រង់ដោយសារតែអំពើបាបក៏ដោយ តែព្រះជាម្ចាស់នៅតែមានវិធីដោះស្រាយការនោះបានយ៉ាងល្អ។
មនុស្ស៖
មនុស្សត្រូវតែមានទំនាក់ទំនងជាមួយព្រះ
ដូចជាកូនមានទំនាក់ទំនងជាមួយឪម្តាយ និងជាមួយដល់មនុស្សផ្សេងៗទៀតដែរ។
អនុវត្តន៏៖
យើងបានដឹងពីកិច្ចការដែលព្រះជាម្ចាស់ទ្រង់បានធ្វើសំរាប់យើងហើយ
ដូច្នោះយើងគួរតែអរព្រះគុណដល់ទ្រង់ ហើយត្រូវមានទំនាក់ទំនងជាមួយព្រះអង្គ
មិនត្រូវដាច់ចេញពីទ្រង់ឡើយ ព្រោះព្រះអង្គបាន
បង្កើតអោយគេមានទំនាក់ទំនង។
0 Comments