Breaking News

ព្រះយេស៊ូវទ្រង់ឈ្នះសេចក្តីល្បួង ម៉ាថាយ ៤:១-១១


សេចក្តីផ្តើម
          មានបុរសអ្នកមានម្នាក់បានទិញក្មេងប្រុសម្នាក់ ហើយក៏បានយកបុរសម្នាក់នោះមករស់នៅ
ធ្វើអ្នក  បំរើនៅក្នុងផ្ទះរបស់គាត់។ ក្មេងប្រុសនោះជាក្មេងដែលមានរូបសម្បត្តិដែលល្អ សង្ហាព្រមទាំងមានគំនិត       និងអត្តចរិកដែលល្អ ហើយអ្វីដែលគាត់ធ្វើសុទ្ធតែមានលិតផលល្អ បានជាចៅហ្វាយមានការពេញចិត្ត ចំពោះគាត់ជាខ្លាំង ទើបបានលើកគាត់អោយធ្វើជាជំនិត តែងតាំងឲ្យគាត់គ្រប់គ្រងលើទ្រព្យសម្បត្តិទាំង ប៉ុន្មានដែលនៅក្នុងផ្ទះ ស្រែចំការ និងទ្រព្យសម្បត្តិផ្សេងៗទៀតគឺជាកម្មសិទ្ធិគាត់គ្រប់គ្រង។ អ្វីដែលគាត់មិន អាចប៉ះពាល់បានគឺ ជាមនុស្សសំខាន់របស់ចៅហ្វាយ ជាប្រពន្ធរបស់ចៅហ្វាយ  នៅថ្ងៃមួយនៅក្នុងផ្ទះ មិនមានអ្នកបំរើនៅសោះ ភរិយារបស់ចៅហ្វាយរបស់ខ្លួនបានបបួលឲ្យ បុរសដែល   សង្ហានេះមកដេកជាមួយ ។ ក៏ប៉ុន្តែក្មេងប្រុងនោះមិនបានព្រមតាមការចង់បានរបស់ចៅហ្វាយស្រីឡើយ ដោយគាត់បាន    បដិសែធថា ចៅហ្វាយបានប្រគល់អ្វីៗទាំងអស់ឲ្យខ្ញុំបានប៉ះពាល់លើកលែងតែចៅស្រីប៉ុណ្ណោះ  ម្ដងជាពីរដងបុរសសង្ហានោះនៅតែមិនព្រម ពេលនោះស្រ្ដីម្នាក់នោះក៏បានបបួលក៏បានចាប់បុរសសង្ហានោះ ហេតុនេះលោករត់ចេញទៅខាងក្រៅ ហើយចៅហ្វាយស្រីនោះក៏បានចាប់អាវរបស់បុរសដែលសង្ហានោះរហែក ហើយបានជំរាប់ប្តីថា ទាសករដែលបងបានទិញនោះបានប្រព្រឹត្តិបែបសមគួរនេះមកលើខ្ញុំ នៅពេលឭបែបនោះលោកក៏ក្តៅក្រហាយយ៉ាងខ្លាំងហើយបានឲ្យគេចាប់បុរសដែលសង្ហានោះយក ទៅដាក់នៅក្នុងពន្ធធនាគា ដែលជាអ្នកទោសរបស់ស្តេច ។
            សំនួរស្នូល :
      បើយើងជាគ្រីស្ទាននៅពេលដែលបានជួបសេចក្តីល្បួង តើត្រួវធ្វើយ៉ាងដូចម្តេចដើម្បីឲ្យ       បានឈ្នះសេចក្តីល្បួងត្រួវរត់ដូចជាលោកយ៉ូសែបរឺក៏ធ្វើយ៉ាងណា?





   តួរសេចក្តី
                ការកាត់ស្រាយ
               I  ការល្បងលរលើកទី១ (៤:១-៤)
           1- ព្រះយេស៊ូវត្រូសេចក្តីល្បួងក្រោយពីការតម៤០ថ្ងៃ៤០យប់(៤:១-៣)
        គ្រានោះគឺមានន័យថា  ក្រោយពេលដែលព្រះយេស៊ូវបានតមអាហារអស់រយះពេល៤០ថ្ងៃ៤០យប់។ ព្រះវិញ្ញាណបាននាំព្រះយេស៊ូវ  ដើម្បីឲ្យត្រូវអារក្សល្បួង  ការសាកល្បងនេះភាសាក្រិចក៏ប្រើ      ពាក្យ << ល្បួង >> ប្រែថា << សាកល្បង>>  ដែលមាននៅក្នុងប្រវត្តិសាស្រ្តដំបូងដែលព្រះយេស៊ូវបាន    មានបន្ទូលឆ្លើយតបទៅអារក្សសាតាំង ដែលទ្រង់បានមានបន្ទូលដកស្រង់ចេញពីគម្ពីរសញ្ញាចាស(ចោទិយកថា      ៨:១-៥) ។ លោកម៉ូសេបានហៅរបៀបដឹកនាំរបស់ព្រះចំពោះកូនចៅអ៊ីស្រអែល នៅក្នុងទីរហោស្ថាន ៤០ឆ្នំាគឺជាការផ្ចាញ់ផ្ចាល ការសាល្បង  ឫ ល្បងលលោកអ្នក ដើម្បីឲ្យបានដឹងថា តើចិត្តរបស់លោកអ្នកយ៉ាងណាដែរ? តើលោកអ្នកបងប្អូនពីការដែរក្សាសេចក្តីជំនឿ ឬបញ្ញាតរបស់ព្រះបានឫអត់។ គឺជាកិច្ចចាប់ផ្តើម  ភារៈកិច្ចដំបូងដែលទ្រង់បានត្រូវល្បួង។ ព្រះយេស៊ូវគឺជាប្រធានបទ ស្រដៀងគ្នានេះដែរ ដែលបានសាកល្បងដំបូង ដែលបានបង្ហាញថាព្រះយេស៊ូវគឺជាសាសន៍យូដាពិតៗ  ដែលបានរស់ដោយសារព្រះបន្ទូលដែលបានចេញពីព្រះឱស្ធទ្រង់មក។ ដែលផ្ទុយទៅនឹងអាដាមដែលបរាជ័យទៅនិងសេចក្តីល្បួងដ៏ធំ ដែលនាំឲ្យយើងគ្រប់គ្នាបានជាប់ក្នុងដាននៃអំពើបាបរហូតមក។ ព្រះយេស៊ូវគឺស្មោះត្រង់ទ្រង់បានបង្ហាញ ពីភាពជាព្រះរបស់ទ្រង់និងលក្ខណះសម្បត្តិរបស់ទ្រង់ ដល់អ្នកណាដែលទទូលជឿលើទ្រង់  លើសពីនេះព្រះយេស៊ូវត្រូវសេចក្តីល្បួងដូចជាអ៊ីស្រាអែល និងដូចជាយើងរាល់គ្នាដែរ   ដូចនេះព្រះមានលក្ខណះជា      ស្តេចសង្ឃ ដែលមានសេចក្តីមេត្តាករុណាហើយស្មោះត្រង់(ហេព្រើ២:១៧) និងមានលទ្ធភាពអាចជួយអ្នកណាដែលត្រូវសេចក្តីល្បួងបាន។ ទីបញ្ចប់ទ្រង់នៅតែស្មោះត្រង់ ទោះបីជានៅក្នុងសេចក្តីល្បួងក៏ដោយ ក៏ទ្រង់នៅតែជាគំរួដល់អ្នកជឿនៅក្នុងងការយកជ័យជំនះលើសេចក្តីល្បួង។ អារក្ស ភាសាហេព្រើប្រើពាក្យ ថាសាតាំងភាសាក្រិចប្រើពាក្យ«អារក្ស » មានន័យថា អ្នកចោទប្រកាន់ ឬ  អ្នកនិយាយបង្ខូច ហើយអារក្សវារស់នៅផ្ទាល់ខ្លួនមនុស្សម្នាក់ៗ វាបានដឹកនាំមនុស្សឲ្យដើនៅក្នុងសេចក្តីងងឹត។ វាជាសត្រូវដ៏ធំទីមួយរបស់ព្រះជាម្ចាស់ វាគ្មានឥទ្ធិពលឬកំលាំងអ្វីនោះទេ។  ព្រះយេស៊ូវគ្រីស្ទទ្រង់បានតមអាហារ៤០ថ្ងៃ  ៤០យប់  ជាថ្ងៃដែលចង់រំឮកពីបទពិសោធន៍នៃលោកម៉ូសេ(និក្ខមនំ២៤:១៨;34:28) នឹងលោកអេលីយ៉ា(១ពង្ស ១៩:៨)  ព្រមទាំង៤០ឆ្នាំនៃកាសាកល្បងកូនចៅអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន(ចោទិយកថា ៨:២-៣)  នៅក្នុងខ៣បានប្រើពាក្យថា  បើអ្នកជាព្រះរាជបុត្រានៃព្រះមែនមានន័យថា ដ្បិតអ្នកជា   អារក្សមានភាពប្រាកដណាស់ថាព្រះយេស៊ូវគឺជាព្រះរាជ្យបុត្រារបស់ព្រះពិតប្រាកដមែន ក៏ប៉ុន្តែវានិយាយទៅកាន់ព្រះហាក់ធ្វើដូចជាមានការសង្ស័យចំពោះព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះ។ ទាំងនោះបើយើងមើលទៅឃើញថា  យុត្តិសាស្រ្តរបស់អារក្សសាតាំងដែលបាន ប្រើប្រាស់នៅក្នុងការបញ្ចុះបញ្ចូលឲ្យព្រះយេស៊ូវឲ្យធ្វើតាមអ្វីដែលវាចង់បាន  ហើយសាតាំងបាន ល្បួងព្រះយេស៊ូវឲ្យប្រើអំណាចដើម្បីផលប្រយោជន៏លក្ខណះផ្ទាល់ខ្លួនទ្រង់។ប៉ុន្តែព្រះយេស៊ូវជ្រាប់នូវអ្វីដែលសាតាំងចង់ធ្វើអ្វីយ៉ាងច្បាស់ពិតណាស់។
                  2. ព្រះយេស៊ូវឆ្លើយតបយ៉ាងណាចំពោះសេចក្តីល្បួង (៤: ៤)
                 មុននិងធ្វើការឆ្លើយសំនួរដែលព្រះយេស៊ូវបានមានបន្ទូលមកកាន់អារក្សសាតាំងថា មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារព្រះបន្ទូលដែលចេញពីព្រះ ឱស្ឋព្រះមកដែរ។យើងបាននឹកឃើញពីព្រះជាម្ចាស់ដែលបានប្រទាននំម៉ាណានៅវាលរហោស្ថាន ដល់កូនចៅអ៊ីស្រាអែលជាអំណាចរបស់ព្រះជាម្ចាស់(ចោទិយកថា ៨:៣)។  នៅត្រង់នេះព្រះយេស៊ូវទ្រង់ចង់មានបន្ទូថាមនុស្សចាំបាច់ណាស់នៅក្នុងការត្រូវការចំណីអាហារខាងព្រលឹងវិញ្ញាណ ដោយពឹងលើព្រះជាម្ចាស់ដោយមិនអាចខានបាន។ ព្រះយេស៊ូវពឹងលើព្រះវបិតាទ្រង់ មិនមែនលើការអស្ចារ្យរបស់ទ្រង់ផ្ទាល់ដើម្បីផ្គត់ផ្គងអាហារនោះទ្បើយ។  ព្រះយេស៊ូវទ្រង់បានយាងមកលើផែនដីនេះ  ដើម្បីបំផ្លាញកិច្ចការសាតាំង(១យ៉ូហាន ៣:៨)  ដើម្បីតាំងរាជរបស់ព្រះជាម្ចាស់ និង ដើម្បីរំដោះយើងឲ្យរួចពីការត្រូតត្រារបស់សាតាំង(លូកកា      ៤:១៨)  គឺតាមរយះការសុគត់ និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ព្រះអង្គបានឈ្នះសាតាំង ហើយក៏បានធានាឲ្យមានជ័យជំនះរបស់ព្រះជាម្ចាស់នេះ ដល់ទីបំផុត (ហេព្រើ ២:១៤)   ព្រះយេស៊ូវគឺទ្រង់ចង់បង្ហាញថាមនុស្សមនុស្សសំខាន់បំផុតគឺជាព្រះបន្ទូលរបស់មិនមែនត្រូវការតែនំបុ័ងមួយមុខនោះទេ គឺត្រូវព្រះបន្ទូលជារៀងរាល់ថ្ងៃ  សម្រាប់អ្នកជឿទាំងអស់ដែរ។
               II  ការល្បងលរលើកទី២  (៤:៥-៧)
                   1. ព្រះយេស៊ូវជារាជ្យបុត្រារបស់ព្រះជាម្ចាស់(៤:៥-៦)
         មានសេចក្តីចែងទុកមកថា  មារសាតាំងបានប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់មកល្បួងព្រះ ឲ្យប្រព្រឹត្តិអំពើបាប អារក្សសាតាំងវាប្រាកដជាបានស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដថាព្រះយេស៊ូវគឺជាព្រះរាជ្យបុត្រារបស់ព្រះ បានជាសាតាំងបានប្រើសំនួរថា បើអ្នកជាព្រះរាជបុត្រារបស់របស់ព្រះមែន នៅត្រង់នេះគឺបានបញ្ជាក់ច្បាស់ណាស់ថា ព្រះយេស៊ូវគឺជាបុត្រារបស់ព្រះជាម្ចាស់។ ហេតុនេះព្រះជាម្ចាស់នឹងធ្វើការជុំនំជំរះសាតាំង បរាជ័យនៅថ្ងៃចុងក្រោយ ហើយព្រះជាម្ចាស់នឹងបោះទំលាក់ទៅក្នុងបឹងភ្លើងដែលឆេះអស់កល្បជានិច្ច(វិវរណះ២០:៧-១០)   នៅគ្រាបច្ចុប្បន្ននេះអារក្សក៏កំពុងតែព្យាយាមធ្វើសង្រ្គាមទាស់ប្រឆាំងនិងព្រះជាម្ចាស់និងរាស្រ្តរបស់ព្រះផងដែរ។ ឲ្យពួកគេបានបែរចេញពីភក្តីភាពនិងព្រះគ្រីស្ទ (២កូរិន          ថូស១១:៣) ហើយវិលទៅរកអំពើបាប និង ជាប់ប្រពន្ធ័លោកីយ៍នេះវិញ  ពួកអ្នកជឿទាំងអស់ត្រូវព្យាយាមនៅក្នុងសេចក្តីអធិស្ឋានជារៀងរាល់ថ្ងៃ ដើម្បីសូមដល់ព្រះជាម្ចាស់ឲ្យបានរួច ហើយមានសេរីភាពីសាតាំង(ម៉ាថាយ៦:១៣)។  ត្រូវចេះប្រុងប្រយ័ត្នចំពោះកល្បល្បិចនិងសេចក្តីល្បួងរបស់សាតាំង និងត្រូវធ្វើសង្រ្គាមខាងវិញ្ញាណជាមួយវារៀងរាល់ថ្ងៃ ដោយមានជំនឿមុតមាំលើព្រះគ្រីស្ទ(អេភេសូ៦:១០-១៨)។ ចំនែកយើងជាកូនព្រះជាម្ចស់វិញក៏ យើងក៏តែងជួបនូវសេចក្ដីល្បួងផ្សេងៗជាច្រើន ព្រោះអារក្សវាមិនមានចិត្ដសប្បាយ ឡើយពេលដឹងថា កូនរបស់ព្រះមានសេចក្ដីសុខសាន្ដនោះ គឺវាតែង ក្រវែល ហើយគ្រហឹង នឹងរកអ្នកណា ដែលវាអាចត្របាក់បាន នោះវានឹងត្រដាកភ្លាម។មានរឿងមួយ មានកូនខ្លាឃុំមួយ វាតែងតែរកស៊ីនៅជាមួយមេរបស់វា ហើយនឹងមានខ្លាឃុំជាច្រើនទៀតកាលដែលបានដើរលេង និងរកស៊ីយ៉ាងសើចសប្បាយនោះ។ ថ្ងៃមួយវាក៏មានគំនិតថា បើវាបានទៅរកស៊ីឆ្ងាយពីមេ ហើយនឹងហ្វូងរបស់វានោះ វានឹងមាន សិរីភាព ក៏គ្មានអ្នកណាមកដណ្ដើមវាដែរ តែដោយព្រោះអារម្មណ៏ភ្លើតភ្លើង ហើយដេញស្មោះខៀវខ្ចីម្នាក់ ឯងនោះ​វាបានភ្លិចខ្លួន​ក៏បានបែកយ៉ាងឆ្ងាយពីមេនិងហ្វូងរបស់វា ជាពេលមួយដ៏ល្អសំរាប់សត្វខ្លារហិនដែរ។ ភ្លាមនោះ ខ្លារហិនក៏បានដេញប្រហារយកធ្វើជាចំនីរបស់វា ខ្លាឃ្មុំនោះវាខំរតយ៉ាងភ័យខ្លាចពេលវាបានដឹងថា មានសត្វសាហាវបានដេញប្រហារ វាខំរត់ផង ស្រែកផងដើម្បីឲ្យមេវាបានជួយវា។ ពេលដែលដល់ទីទល់មួយនោះ​ វាគ្មានផ្លូវណាដែលអាចរត់គិចខ្លួនបានទៀតទេ វាក៏ខំស្រែកយ៉ាងខ្លាំងរក មេហើយ ខំប្រតាយប្រតបជាមួយនឹងសត្វខ្លារហិននោះ ដោយកាខំប្រឹងស្រែក នឹងតបតជាមួយសត្វសាហាវ ភ្លាមនោះ ខ្លារហិនក៏បានដកខ្លួនចេញ​ក្រោយមក កូនខ្លាឃ្មុំបានងាកក្រោយ​បានឃើញមេរបស់វា បានដើរមកសំដៅវា ទាំងការពារដល់វា។ ហេតុនេះហើយ កូនរបស់ព្រះក៏ស្រដៀងគ្នាដូចជាកូនខ្លាឃ្មុំនេះ ដែរ ពេលដែលបានភ្លិចខ្លួនហើយបានដាច់ចេញឆ្ងាយពីព្រះ ហើយក៏ជាផ្ដល់ពេលវេលាល្អដល់អារក្សវា និងទាយយើងចេញពីព្រះ តែចូរអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយត្រូវនូវជាប់ជាមួយទ្រង់ជានិច្ច។
                 2. ព្រះយេស៊ូវឆ្លើយតបចំពោះសេចក្តីល្បួងទី២(៤:៧)
               កុំឲ្យល្បួងព្រះអម្ចាស់ជាព្រះនៃឯងឡើយ   នៅត្រង់នេះសាតាំងកាន់តែបានឃើញកាន់តែច្បាស់ លាស់ថែមទៀតថាព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ បានជាព្រះយេស៊ូវ  មានបន្ទូលទៅកាន់សាតាំង។ ហើយសាតាំងបានដាក់មនោគមន៍ចូលទៅក្នុងព្រះយេស៊ូវថា បើទ្រង់លោតពីលោតទំលាក់ខ្លួនពីលើកំពូលព្រះវិហារនោះ ព្រះជាម្ចាស់និងបង្គាប់ទេវតាមកទ្ររលោកមិនឲ្យជើងលោកទង្គិចនិងថ្មឡើយ។ ព្រះយេស៊ូវទោះបីទ្រង់ត្រូវសេចក្តីល្បួងថ្មីៗទី១ក៏ដោយ ហើយសេចក្តីមួយទៀត បានមកដល់តែទ្រង់មិនបានធ្វើបាបឡើយ។ ទ្រង់បានប្រឈមមុខនិងសេចក្តីល្បួង ទ្រង់មានការមត់ចត់ចំពោះការឆ្លើយទៅនិង  សំនួរដែលសាតាំងបានល្បួងទ្រង់ ពីព្រោះថាសាតាំងមានវាមានភាពច្បាស់លាស់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់  សាតាំងបានយកព្រះបន្ទូលមកប្រើដើម្បីល្បួងឲ្យព្រះបានធ្វើអំពើបាប។ ព្រះយេស៊ូវទ្រង់ផ្ទាល់នៅក្នុងកាលៈទេសៈនេះព្រះយេស៊ូវ យើងបានចាំថា ទ្រង់បានតមអស់៤០ថ្ងៃ៤០យប់ភាពជាមនុស្សទ្រង់ក៏ចេះឃ្លានអាហារ ទ្រង់ក៏អស់កំលាំងដែរ ទីនេះបានបង្ហាញថា ព្រះយេស៊ូវទ្រង់ជាមនុស្ស១០០ភាគរយ។ ប៉ុន្តែព្រះយេស៊ូវមានពេញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយទ្រង់យកព្រះបន្ទូលមកប្រើដើម្បីទាស់ប្រឆាំងចំពោះសេចក្តីល្បួងសាតាំង ថាមនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ ហើយព្រះបន្ទូលដែលទ្រង់បានដក់ស្រង់យកមកកណ្ឌចោទិយកថា៨:៣   ពួកអ្នកជឿទាំងអស់ត្រូវមានភាពច្បាស់លាស់ចំពោះព្រះបន្ទូលរបស់ព្រះ ដើម្បីអាចទប់ទល់        ព្រមទាំងប្រឈមមុខនិងសេចក្តីល្បួងគ្រប់យ៉ាង ពីព្រោះយើងមិនបានដឹងថាសេចក្តីល្បួងមកពេលណានោះទេ។
               III  ការល្បងលរលើកទី៣(៤:៨-១១)
               1.  នរគរលោកិយ៍ទាំងប៉ុន្មាន(៤: ៨-១១)
កល្បល្បិចសាតាំងតាមរយៈបទគម្ពីរនេះ យើងកាន់តែដឹច្រើនបែបច្រើនរយៈវាបានប្រើមកក្នុងការ ល្បួងព្រះយេស៊ូវ ដូចជាសេចក្តីល្បួងទី១ និងទី២មើលទៅហាក់ដូចជាមិនមានអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើប៉ុន្មានទេ។ ក៏ប៉ុន្តែទី៣នេះពិតជាពិសេសណាស់ពីព្រោះលោកិយ៍ទាំងមូលពិតជាល្បិចខ្ពស់មែន។ ឧទាហរណ៍ថា បើសិនថ្ងៃណាមួយមាននណាម្នាក់បានឲ្យលុយ  មួយលានដុល្លា ហើយឲ្យយើងឈប់ថ្វាយបង្គំព្រះ រួចឲ្យយើងធ្វើការឲ្យគេតើយើងជ្រើសរើសយកមួយណា?  លុយរឺក៏ព្រះ? នៅក្នុងស្ថានភាពមួយយើងពិតជាពិបាកនៅក្នុងការជ្រើសរើស ក៏ប៉ុន្តែបើយើងជ្រើសរើសយកលុយ  ព្រះគម្ពីរបានប្រាប់ថាបើសិនជាយើងបានលោកីយ៍ទាំងមូលតែបាត់បងជីវិតទៅតើមានប្រយោជន៍អ្វី។ សាតាំងបា្រប់ព្រះយេស៊ូវថាបើព្រមថ្វាយបង្គំវានិងឲ្យលោកិយ៍ទាំងមូលដល់ព្រះយេស៊ូវ។ ប៉ុន្តែសាតាំងដឹងច្បាស់ថាពិភពលោកនេះជារបស់ព្រះជាម្ចាស់ពីព្រោះទ្រង់ជាអ្នកបង្កើត(លោកុប្បត្តិ១:១)  ។ សាតាំងមិនតែប៉ុណ្ណោះព្រមទាំងប្រាប់ឲ្យព្រះយេស៊ូវក្រាបថ្វាយបង្គំវាថែមទៀត។  អញ្ចឹងយើងបានដឹងហើយថាសាតាំងជានណា ឈ្មោះវាមានន័យថាអ្នកចោទប្រកាន់  រឺបច្ចាមិត ។ ធ្លាប់ជាមហាទេវតាមួយដែលល្អឥតខ្ចោះ ដែលព្រះជាម្ចាស់បានបង្កើតមកព្រះបានតែងតាំងវាឲ្យបំរើព្រះនៅជិតបល្ល័ង្ករបស់ព្រះជាម្ចាស់។ ប៉ុន្តែ នៅមុនពេលព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ វាបានចាប់ផ្តើមបោះបោរ ហើយធ្វើជាសត្រូវដ៏ធំរបស់ព្រះជាម្ចាស់និងមនុស្សជាតិ។ បានជាព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅកាន់សាតាំងថា ឯងត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះនៃឯងហើយត្រូវគោរពដល់ទ្រង់តែមួយប៉ុណ្ណោះ ។  នៅពេលដែលទ្រង់មានបន្ទូលរួចសាតាំងបានថយចេញពីទ្រង់ទៅ  ហើយក៏មានទេវតាមកបំរើទ្រង់។ នេះគឺជាសេចក្តីល្បួងដំបូងដែលព្រះយេស៊ូវមុននិងទ្រង់យាងចាប់ផ្តើមនៅក្នុងពន្ធ័កិច្ចរបស់ទ្រង់ ហើយក៏មានជ័យជំនះលើសេចក្តីល្បួងនោះ។  ពីព្រោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលនៅក្នុព្រះបន្ទូលមកដើម្បីទាស់ប្រឆាំងនិងឧបាយកល្បសាតាំងគ្រប់យ៉ាង ទ្រង់ ហើយទ្រង់បានពឹងដល់ព្រះវបិតាទ្រង់និងស្តាប់បង្គាប់  ហើយទ្រង់ក៏ឈ្នះចំពោះសេចក្តីល្បួង។ យើងទាំងអស់គ្នាមានតែពឹងលើព្រះជាម្ចាស់តែប៉ុណ្ណោះទេ ទើបយើងអាចឈ្នះលើសេចក្ដីល្បួងបាន ពិព្រោះថា យើងមានអំណាចក្រោមអារក្ស តែអារក្សវាក៏មានអំណាចក្រោមព្រះជាម្ចាស់នៃយើងដែរ បើយើងសូមព្រះបានការពារយើង ហើយយើងមានព្រះជាទីពឹងជ្រករបស់យើងនោះ តើមានអ្វីអាចមកបំបែកយើងចេញពីព្រះអង្គបាន ទោះបីជាយើងមានអំណាចក្រោមអារក្សក៏ដោយ តែព្រះមានអំណាចលើវា(
       សរុបសេចក្តីមក
នៅក្នុងមេរៀននេះយើងបានឃើញថាព្រះយេស៊ូវទ្រង់ជាព្រះរាជបុត្រារបស់ព្រះ ទ្រង់ឈ្នះសេចក្តីល្បួងគ្រប់យ៉ាង ហើយនៅពេលដែលទ្រង់ជួបនូវសេចក្តីល្បួងនោះ ទ្រង់បានប្រើព្រះបន្ទូលដើម្បីទាស់ប្រឆាំងនិងអំពើបាបដែលសាតាំងបានល្បួង នេះក៏ដោយសារតែទ្រង់ពឹងដល់ព្រះវបិតាទ្រង់នៅពេលដែលជូបសេចក្តីល្បួង។ ហេតុនេះហើយពួកអ្នកជឿទាំងអស់ត្រួវយល់និងស្គាល់ព្រះបន្ទូលឲ្យបានច្បាស់លាស់នៅពេលជូបសេចក្តីល្បួងអាចទាស់ប្រឆាំងនឹងសាតាំងបាន ហើយនិងសេចក្តីល្បួងផ្សេងៗទៀតបានផងដែរ ហើយយើងក៏ត្រូវសុំជំនួយមកពីព្រះដើម្បីឈ្នះលើកាល្បួងទាំងអស់នោះ ជាពិសេសគឺយើងត្រូវមានការភ្ជាប់ភ្ជួនជាមួយនឹងព្រះបន្ទូលរបស់ព្រះ ព្រោះព្រះបន្ទូលជាអាហារខាងវិញ្ញាណរបស់យើង បើវិញ្ញាណរបស់យើងមានភាពរឹងមាំជាមួយនឹងព្រះនោះ យើងក៏មានសេចក្ដីក្លាហានក្នុងការប្រឈមមុខជាមួយនិងសេចក្ដីល្បួងទាំងអស់នោះដែរ។
V. ទេវសាស្រ្ត
          ព្រះយេស៊ូវគ្រីស្ទទ្រង់ឈ្នះសេចក្តីល្បួងគ្រប់យ៉ាង ទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ហើយក៏ជាព្រះដែលមានអំណាចចេស្តាផងដែរ។ មនុស្សយើងមានភាពទន់ខ្សោយហេតុនេះហើយ យើងត្រូវការព្រះបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃ ព្រះបន្ទូលរបស់ព្រះគឺវិសេសជាងអាហារខាងសាច់ឈាម ដែលមនុស្សមិនអាចខានបាននោះទេ ព្រះបន្ទូលក៏មានសារះសំខាន់ផងដែរដើម្បីការពារជាចំនីអាហារ ខាងព្រលឹងវិញ្ញាណរបស់មនុស្ស ហេតុនេះហើយមនុស្សត្រូវថ្វាយបង្គំដល់ ព្រះជាម្ចាស់ព្រមទាំងរបស់ដែលមានជីវិតផងទាំងឡាយត្រូវថ្វាយសិរីល្អដល់ព្រះនាមផងទ្រង់។
              VI. ចំនុចអនុវតន៍
សម្រាប់ខ្ញុំត្រូវយកព្រះបន្ទូលរបស់ជាម្ចាស់ដាក់នៅក្នុងជីវិត ពីព្រោះព្រះបន្ទូរបស់ទ្រង់គឺជាអាហារសំរាប់ព្រលឹងវិញ្ញាណ ហើយមួយទៀតដែលសំខាន់ជាងនេះទៅទៀត ដើម្បីឲ្យអាចយកឈ្នះសេចក្តីល្បួងបាននោះ ត្រូវពឹងលើព្រះបន្ទូលរបស់ព្រះទើបអាចយកជ័យជំនះបានលើសេចក្តីល្បួងទាំងអស់បាន       សេចក្តីល្បួងខ្លះមិនអាចមានដំណោះស្រាយបានទេ គឺត្រូវការពេលអធិស្ឋានសូមជំនួយមកពីព្រះជាម្ចស់  ហើយត្រូវសិក្សាឲ្យស្គាល់សេចក្តីល្បួង ថាវាមកពីណា ដើម្បីអាចឈ្នះ  នៅពេលបដិសេធចំពោះសេចក្តីល្បួង និងទាស់ប្រឆាំងនិងសេចក្តីល្បួង     ចំពោះក្រុមជំនុំរបស់ខ្ញុំទាំងអស់គ្នា យើងទាំងអស់គ្នាត្រូវតែនៅភ្ជាប់ភ្ជួនជាមួយនឹងព្រះបន្ទូលរបស់ទ្រង់ជានិច្ចរាល់ពេល រាល់វេលាផងដែរ ជាពិសេសក៏ត្រូវមានសេចក្ដីអធិស្ឋានចំពោះគ្នាទៅវិញទៅមកផងដែរ ហើយយកព្រះជាទីពឹងគ្រប់ការទាំងអស់។ ពួកគាត់ក៏ត្រូវយល់ពីព្រះបន្ទូលរបស់ជាម្ចាស់ឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឲ្យគេបានចេះប្រើព្រះបន្ទូលយល់និងបានស្គាល់ច្បាស់ ដើម្បីកាលណាគាត់ជួបនូវសេចក្តីល្បួង គាត់មានព្រះបន្ទូលមកប្រើដើម្បីទាស់ប្រឆាំងនិង សេចក្តីល្បួងគ្រប់យ៉ាងបាន  ហើយមួយទៀតនោះឲ្យគេបានគំនិតដូចជាព្រះយេស៊ូវគ្រីស្ទ នៅពេលជូប  សេចក្តីល្បួង គឺត្រូវពឹងព្រះបន្ទូលមិនមែនពឹងខ្លួនឯងឡើយ ដូចជាព្រះយេស៊ូវទ្រង់ពឹងនិងព្រះវបិតាដែរ     ចំនុចសំខាន់បំផុតនោះពួកជុំនំគឺឲ្យគេបានស្គាល់ព្រះបន្ទូលច្បាស់លាស់និងឲ្យគាត់មានជំនឿរឹងមាំជានិច្ចនៅពេលទាស់ប្រឆាំងសេចក្តីល្បួងរួចហើយ នៅតែឈរមាំនៅចំពោះព្រះជានិច្ច។ ជាពិសេសនោះបង្រៀនឲ្យពួកជំនំចេះពឹងផ្អែកដល់ព្រះមិនមែនពឹងលើខ្លួន ឯងឡើយគឺពឹងដល់ព្រះជាម្ចាស់ទើបអាចទាស់ប្រឆាំងនិសេចក្តីល្បួងបាន។

0 Comments

Type and hit Enter to search

Close