សេចក្តីផ្តើម៖
មានបុរសម្នាក់គាត់រស់នៅខេត្តកំពង់ចាម
ហើយមានមុខរបបរជាអ្នកដាំបន្លែ ពីរមួយថ្ងៃទៅមួយថ្ងៃ
គាត់តែងតែព្យាយាមមើលថែបន្លែនោះបានយ៉ាងល្អ។
នៅពេលដែលគាត់បានត្រឡប់មកផ្ទះវិញ គាត់ក៏ចាប់ផ្តើមគិតស្រមៃអំពីគោលដៅទៅថ្ងៃអនាគតរបស់គាត់
នៅពេលខាងមុខ ដោយគាត់គិតថា នៅពេលដែលបន្លែរបស់ខ្ញុំវាបានផលល្អ
ខ្ញុំនឹងយកទៅលក់នៅលើទីផ្សារ។ ពេលដែលខ្ញុំលក់បានលុយហើយនោះ ខ្ញុំនឹងយកលុយទៅទិញមាន់យកមកចិញ្ចឹម នៅពេលដែលចិញ្ចឹមមាន់ធំហើយ ខ្ញុំនឹងយកមាន់នោះទៅលក់ ដើម្បីយកលុយមកទិញជ្រូក នៅពេលចិញ្ចឹមជ្រូកធំហើយ ខ្ញុំនឹងយកទៅទិញគោ នៅពេលដែលគោរបស់ខ្ញុំវាធំ ខ្ញុំនឹងលក់គោនោះ ដើម្បីយកលុយការប្រពន្ធ ហើយខ្ញុំនឹងទិញម៉ូតូមួយ ព្រមទាំងធ្វើផ្ទះមួយយ៉ាងធំសំរាប់រស់នៅជាមួយប្រពន្ធរបស់ខ្ញុំ។ យើងឃើញថានេះពិតជាការស្រមោលស្រមៃដ៏អស្ចារ្យមួយរបស់បុរសម្នាក់នោះ។
ដែលគាត់មាននិមិត្តយ៉ាងធំមួយ ព្រមទាំងបានរៀបចំផែនការយ៉ាងច្បាស់លាស់ ដើម្បីសម្រេចនូវនិមិត្តរបស់ខ្លួន។
ជាមួយគ្នាព្រះយេស៊ូវទ្រង់ក៏មានគោលដៅនឹងនិមិត្តដ៏ធំណាស់ សម្រាប់ពិភពលោកយើងនេះដែរ។
ដ្បិតទ្រង់មានសេចក្តីរំពឹងថានិមិន្តរបស់ទ្រង់នឹងបានសម្រេច គឺទ្រង់ចង់ឃើញមនុស្សទាំងអស់បានទទួលនូវសេចក្តីសង្រ្គោះ។
សង្ខេបបទគម្ពីរ: នៅពេលដែលព្រះយេស៊ូវបានប្រោសមនុស្សគ
ឲ្យនិយាយបាននឹងអ្នកដែលមានអារក្សចូលហើយព្រះក៏យាងបន្តទៅក្នុងក្រុងភូមិស្រុក
ដើម្បីបង្រៀននឹងប្រកាសដំណឹងល្អ ពីនគរព្រះ។ទ្រង់ក៏បានឃើញហ្វូងមនុស្សជាច្រើន
ទ្រង់ក៏មានព្រះទ័យក្តួរអាណិតជាខ្លាំង ដ្បិតពួកគេបានវង្វេងហើយខ្ចាត់ខ្ចាយ
ដូចជាកូនចៀមដែលគ្មានអ្នកគង្វាល ទើបព្រះយេស៊ូវបានប្រាប់ពួកសិស្សថា
ចំរូតធំណាស់តែគ្មានអ្នកច្រូតនោះទេ ចូលសូមដល់ម្ចាស់ចំរូត រួចទៅច្រូតចុះ។
សំនួរស្នូល៖តើអ្វីទៅជាគោលបំណងនៃបេសកកម្ម? តើយើងគួរបំពេញនូវគោលបំណងនៃបេសក
កម្មនោះដោយរបៀបណា?
Ø បរិបទប្រវត្តសាស្រ្ត
ក្រោយពីព្រះយេស៊ូវបានធ្វើការបង្រៀននៅលើភ្នំ នៅក្នុងស្រុកកាលីឡេ ក្នុងជំពូក៥ ដល់ ជំពូក៧ នៃព្រះគម្ពីរម៉ាថាយ។ បន្តបន្ទាប់ មកទៀតដល់ជំពូក៨-៩ នេះគឺព្រះយេស៊ូវទ្រង់បានបំពេញនូវមហាបេសកកម្មរបស់ទ្រង់យ៉ាងស្វិតស្វាន ដោយប្រកាសព្រះបន្ទូលអំពីនគរព្រះ និងការប្រែចិត្តមកឯព្រះ ព្រមទាំងធ្វើការអស្ចារ្យជាច្រើន ដូចជា: ប្រោសអ្នកខ្វាក់ឲ្យមើលឃើញ អ្នកខ្វិនអាចដើរបាន អ្នកគរអាចនិយាយរួច ដេញអារក្ស ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ និងការអស្ចារ្យដទៃៗទៀតជាច្រើន។ យើងសង្កេតមើលឃើញថា រាល់ទង្វើរដែលព្រះយេស៊ូវធ្វើសុទ្ធតែមានគោលបំណង និងគោលដៅច្បាស់លាស់។ ប៉ុន្តែពួកផារីស៊ីគេបានចោទប្រកាន់ព្រះយេស៊ូវទៅវិញ
ថាទ្រង់ដេញអារក្សដោយព្រោះមេអារក្ស ក៏ដូចជាអ្នកដែលមិនជឿគេកំពុងបៀតបៀនយើងដែរ។ ដូច្នេះតើហេតុអ្វីទៅបានជាទ្រង់ ខិតខំធ្វើកិច្ចការដ៏ច្រើនយ៉ាងនេះ? តើទ្រង់មានគោលដៅ នឹងផែនការណ៍អ្វី សំរាប់មនុស្ស? បានជាទ្រង់ខិតខំធ្វើកិច្ចការដ៏ច្រើននៅក្នុងបេសកកម្មរបស់ទ្រង់
ពីព្រោះទ្រង់បានសំលឹងមើលឃើញនូវតំរូវការចាំបាច់របស់មនុស្សនៅលើផែនដីនេះដូចជា៖
v ការកាត់ស្រាយ
I.
មនុស្សគ្រប់គ្នាត្រូវការដំណឹងល្អ (ខ.៣៥)
ដំណឹងល្អមានអត្តន័យដូចម្តេច?
ចុះតើហេតុអ្វីមនុស្សត្រូវការដំណឹងល្អ?
ដំណឹងល្អគឺជាពត៍មានល្អដែលដំដៅទៅលើគ្រីស្ទបរិស័ទនាំដំណឹងពីជីវិត
នឹងការសុគតរបស់ផងព្រះយេស៊ូវ ដើម្បីនាំសេចក្តីសង្រ្គោះទៅដល់អ្នកជឿ។ ហើយនៅកណ្ឌគម្ពីរទាំង៤ដំបូងនៃព្រះគម្ពីរសញ្ញាថ្មីគឺបាននិយាយរៀបរាប់អំពីព្រះយេស៊ូវនឹងនគរព្រះ(ម៉ាកុស១:១២) នៅចំនុចទីមួយក្នុងខ៣៥ គឺ “មនុស្សគ្រប់គ្នាត្រូវការដំណឹងល្អ”។
នៅក្នុងខ៣៥នេះបានពន្យល់បង្ហាញថា ព្រះយេស៊ូវបានធ្វើការប្រកាសដំណឹងល្អ ដល់គ្រប់ក្រុង គ្រប់ភូមិ គ្រប់សាលាប្រជុំ និងធ្វើ ការអស្ចារ្យជាច្រើន ពិសេសការប្រោសជំងឺ។ ព្រះយេស៊ូវបានធ្វើការប្រកាសដំណឹងល្អដល់មនុស្សគ្រប់ ស្រទាប់វណ្ណ:ទាំងអស់នៅតាមតំបន់ទាំងនោះ មិនថាជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម អ្នកប្រាជ្ញខាងសាសនានិងទស្សនៈវិជ្ជា អ្នកជំនួញ អ្នកធ្វើការខាងរាជការ អ្នកក្រីក្រលំបាក អ្នកសុំទាន ក៏ទ្រង់បានប្រាប់ពួកគេអំពីដំណឹងល្អ ដើម្បីឲ្យពួកគេប្រែចិត្តមកឯព្រះ ដ្បិតពួកគេទាំងអស់សុទ្ធតែត្រូវការព្រះជាម្ចាស់។ មនុស្សទាំងអស់សុទ្ធតែមានបាប ហើយគេត្រូវស្លាប់ដោយព្រោះអំពើបាបរបស់គេ មិនថាពួកគេជាអ្នកមានអ្នកក្រីក្រ នឹងគ្រប់ជាតិសាសន៍ទាំងអស់។
ហេតុដូច្នេះហើយពួកគេត្រូវការដំណឹងល្អរបស់ព្រះគ្រីស្ទ ដើម្បីឲ្យពួកគេបានទទួលនូវសេចក្តីសង្គ្រោះឲ្យរួចពីបាប។ ដូចជានៅក្នុងព្រះគម្ពីររ៉ូម៦:២៣ “ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ នោះជាជីវិត ដ៏នៅអស់កល្បជានិច្ចដោយព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នា”។ យើងបានដឹងហើយថា មនុស្សគ្រប់គ្នាទាំងអស់សុទ្ធតែមានតម្លៃនៅក្នុងព្រះហឬទ័យរបស់ព្រះជាម្ចាស់ ដ្បិតទ្រង់មិនចង់ឃើញនរណាម្នាក់ត្រូវវិនាសឡើយ។ ដូចជានៅក្នុងគម្ពីរ ២ពេត្រុស៣:៩ “ ព្រះអម្ចាស់មិនផ្អាកសេចក្តី សន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឬទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយ វិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់ បានប្រែចិត្តវិញ ”។
ឧទាហរណ៍៖ ព្រះគ្រីស្ទជាតំរូវការចាំបាច់របស់មនុស្ស ព្រោះទ្រង់ប្រៀបដូចជាអាហារ ដែលមនុស្សគ្រប់គ្នាត្រូវការបរិភោគជាប្រចាំថ្ងៃ
ដើម្បីទ្រទ្រង់ជីវិត ហើយក៏ដូចជាទឹកដែល មនុស្សគ្រប់គ្នាត្រូវការផឹកជាប្រចាំថ្ងៃមិនអាចខ្វះបាន។ លើសពីនេះទៀតទ្រង់ជាខ្យល់ដង្ហើមនៃមនុស្សទាំងអស់ បើពួកគេគ្មានព្រះគ្រីស្ទ នោះពួកគេនឹងដាច់ខ្យល់ស្លាប់ជាមិនខាន។
ដូច្នេះហើយមនុស្សទាំងអស់ ព្រមទាំងរូបខ្ញុំនឹងបងប្អូន ហើយនិងមនុស្សដទែទៀត
គ្រប់ជាតិសាសន៍
សុទ្ធតែត្រូវការព្រះយេស៊ូវគ្រីស្ទ ដើម្បីសង្រ្គោះពួកគេចេញពីអំពើបាប។ ចុះចំណែកលោកអ្នកវិញ តើបានមើលឃើញនូវតំរូវការនេះដែលរឺទេ? មនុស្សទាំងអស់ដែលនៅជុំវិញអ្នកកំពុងតែត្រូវការរូបអ្នកដើម្បីប្រកាសដំណឹងល្អទៅកាន់ពួកគេ..! ក្នុងនាមយើងជាអ្នកបំរើព្រះជាម្ចាស់
យើងត្រូវចេញទៅប្រកាសពីព្រះទៅកាន់ពួកគេ យើងត្រូវផ្ដល់អាហារ ដែលជាដំណឹងល្អអំពីព្រះជាម្ចាស់ដល់ពួកគេ។
តើបងប្អូនបានប្រកាសដំណឹងល្អដល់អ្នកដទៃហើយឬនៅ? យើងបានដឹងហើយថា
«ព្រះគ្រីស្ទ គឺជាគល់
ហើយើងរាល់គ្នាជាខ្នែង នោះយើងត្រូវការនៅជាប់ជាមួយគល់ បើសិនជាយើងមិនបាននៅជាប់ជាមួយគល់ទេ នោះយើងនឹងត្រូវស្លាប់» (យ៉ូហាន១៥:៥-៦)។ ហើយក៏ដូចគ្នាដែរ មនុស្សទាំងអស់ ដូច ជាខ្នែង ពួកគេត្រូវការព្រះ
ដើម្បីឲ្យពួកគេមានជីវិត។
II.មនុស្សទាំងអស់ដូចជាចៀមដែលវង្វេង (ខ.៣៦)
ហេតុអ្វីបានព្រះយេស៊ូថាមនុស្សដូចជាចៀមដែរវង្វេង?
បើយើងមើលអំពីសត្វចៀម
គឺជាសត្វដែលស្លូតហើយក៏មានការភ័យខ្លាចច្រើនចំពោះសត្វផ្សងៗទៀត។
ជាពិសេសជាចៀមវាស្តាប់សំឡេងម្ចាស់របស់វា
ហើយពេលវាចេញទៅរកស៊ីស្មៅ គឺម្ចាស់វាតែងតែដើរនាំមុខជានិច្ច ដើម្បីការពារកុំឲ្យមានសត្វកាចសាហាវមកចាប់ជាចំណី។
នៅក្នុងចំនុចទី២នេះ គឺនៅក្នុងខ៣៦ ដែលស្តីអំពី “មនុស្សទាំងអស់ដូចជាចៀមដែលវង្វេង ”។ នៅពេលដែលព្រះយេស៊ូវទ្រង់ធ្វើការប្រកាសដំណឹងល្អ និងប្រោសជំងឺដល់មនុស្សទាំងឡាយ នៅក្នុងខណៈពេលនោះព្រះបានឃើញហ្វូងមនុស្សជាច្រើន ទ្រង់មានព្រះហឬទ័យក្តួលអាណិតដល់ពួកគេជាខ្លាំងពន់ពេក។ ទ្រង់អាណិតអាសូរដល់ពួកគេ ពីព្រោះពួកគេដូចជាហ្វូងចៀម ដែលគ្មានអ្នកគង្វាល ដ្បិតពួកគេបានវង្វេងតែតោឥតដឹងកោះត្រើយ។ ហើយពួកគេកំពុងតែខ្សោះល្វើយ ព្រមទាំងខ្ចាត់ខ្ចាយគ្មានគោលដៅទាល់ច្បាស់លាស់នោះទេ។ តែព្រះជាម្ចាស់ពិតជាអ្នកគង្វាលដ៏ល្អនៃមនុស្សទាំងអស់ដែលជាចៀមរបស់ទ្រង់
ដ្បិតពួកគេត្រូវបានបែរចេញពីទ្រង់ មិនបាននៅក្រោមការគ្រប់គ្រង់នឹងថែរក្សារបស់ទ្រង់នោះទេ ដោយសារតែការរឹងចចេសរបស់ពួកគេ។ ប៉ុន្តែព្រះអង្គមានគោលបំណងចង់ប្រមូលពួកគេមកវិញ ដើម្បីនឹងមើលថែរក្សាទាំងថ្នាក់ថ្នមពួកគេនៅក្នុងព្រះឳរារបស់ទ្រង់ ពីព្រោះទ្រង់ស្រឡាញ់នឹងអាណិតអាសូរដល់ពួកគេយ៉ាងខ្លាំងក្រៃលេង។ ហេតុនេះហើយបានជាព្រះយេស៊ូវទ្រង់បានបង្ហាញអំពី វិរៈភាពក្នុងនាមជាអ្នកគង្វាលដ៏ល្អចំពោះមនុស្សទាំងអស់។ ដូចជានៅក្នុងគម្ពីរ យ៉ូហាន១០:១៤-១៦
បានប្រាប់ថា“ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ ដូចជាព្រះវរបិតាទ្រង់ស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ទ្រង់ដែរ ខ្ញុំស៊ូវប្តូរ ជីវិតខ្ញុំនឹងចៀម ខ្ញុំក៏មានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ត្រូវតែខ្ញុំនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ នោះនឹងមានហ្វូងតែ១ នឹងអ្នកគង្វាលតែ១វិញ”។
ឧទាហរណ៍៖
មានរឿងមួយ តំណាលថា មានក្រុមគ្រួសារទន្សាយមួយមានកូន៣នាក់ ហើយពួកគេបានរស់នៅក្នុងរូងដីមួយ។ ជារៀងរាល់ថ្ងៃមេទន្សាយមុននឹងចេញទៅរកចំណី
តែងតែប្រាប់កូនថា កុំឲ្យចេញខាងក្រៅរូង ដ្បិតមានគ្រោះថ្នាក់ខ្លាំងណាស់។ ប៉ុន្តែនៅថ្ងៃមួយកូនទន្សាយទាំង៣មិនបានស្តាប់សំដីម្តាយវាទេ វាបាននាំគ្នាចេញទៅខាងក្រៅរូងទាំងបីនាក់ដើម្បីដើរលេងកំសាន្ត ហើយពួកគេបានដើរទៅក្នុងព្រៃយ៉ាងជ្រៅ ក៏វង្វេងផ្លូវនៅក្នុងព្រៃនោះ។ ពេលនោះស្រាប់តែមានសត្វចចក២ក្បាល បានចេញពីក្នុងរូងមកឃើញកូនទន្សាយ ក៏នាំគ្នាដេញចាប់ធ្វើជាចំណី។ កូនទន្សាយពេលឃើញសត្វចចកដ៏កាចសាហាវទាំងនោះ ក៏ភិតភ័យជាខ្លាំង ហើយនាំគ្នារត់យ៉ាងលឿន តែសត្វចចកបានរត់ដេញតាមពីក្រោយ។ ឯមេទន្សាយកាលមកពីរកចំណីវិញ មិនឃើញកូននៅក្នុងរូង ក៏ភិតភ័យជាខ្លាំង ហើយក៏ស្វះស្វែងដើររកកូនរបស់ខ្លួនដោយចិត្តព្រួយ និងបារម្ភអំពីសុវត្ថិភាពរបស់កូនជាទីស្រឡាញ់។ នៅពេលដែលមេទន្សាយចូលទៅក្នុងព្រៃជ្រៅ ក៏លឺសំលេង កូនរបស់ខ្លួនស្រែកឲ្យជួយផង! ជួបខ្ញុំផង! ក៏ខំប្រឹងរត់យ៉ាងលឿទៅរកកូន ស្រាប់តែឃើញពួកចចកដេញកូនរបស់ខ្លួនពីក្រោយយ៉ាងប្រកិត។ ដូច្នេះមេទន្សាយក៏រត់ទៅស្ទាក់សត្វចចក ដើម្បីឲ្យកូនរបស់ខ្លួនបានរួចជីវិត តែខ្លួនឯងវិញត្រូវបានសត្វចចកខាំសម្លាប់ធ្វើជាចំណីអាហារ។ ឯកូនទន្សាយវិញក៏រួចខ្លួនមានជីវិត តែពួកគេត្រូវយំសោកជាខ្លាំងចំពោះ កំហុសរបស់ពួកគេដែលនាំឲ្យម្តាយរបស់ខ្លួនត្រូវស្លាប់ជំនួសគេវិញ។
ក៏ដូចជាមនុស្សទាំងអស់កំពុងតែវង្វេងក្នុងអំពើបាបរបស់ខ្លួន បៀបដូចជាកូនទន្សាយដែលវង្វេង ដែលមិនស្តាប់មេទន្សាយ ហើយពួកគេកំពុងតែខ្សោះល្វើយ
ដែលកំពុងដើរទៅរកសេចក្តីហិនវិនាស ដែលពួកសត្វចចកនឹងបំផ្លាញពួកគេ ពីព្រោះពួកគេគ្មានអ្នកថែរក្សានិងគ្រប់គ្រង់។ តែទីបំផុតមេទន្សាយបែបជាប្តូរជីវិតរបស់ខ្លួនដើម្បីកូនជាទីស្រឡាញ់បានរួចជីវិតវិញ។ ជាមួយគ្នានេះផងដែរ មនុស្ស ទាំងអស់ត្រូវការព្រះយេស៊ូវគ្រីស្ទដែលជាអ្នកគង្វាលពិតប្រាកដ ព្រមស៊ូវប្តូរជីវិតរបស់ទ្រង់ ដើម្បីជួយសង្គ្រោះពួកគេចេញពីសេចក្តីហិនវិនាស។
តើអ្នករាល់គ្នាហើយនិងខ្ញុំ កាលពីអតីតកាលប្រៀបដូចជាចៀមដែលវង្វេងមិនស្គាល់ម្ចាស់ពិតប្រាកដមែនដែរឬទេ? ដូច្នេះមនុស្សទាំងអស់នៅលើផែនដីនេះ ក៏ដូចជាពួកយើងទាំងអស់គ្នាកាលពីអតីតកាលដែរ ហេតុនេះហើយបានជាព្រះជាម្ចាស់ទ្រង់ចង់ប្រមូលពួកគេឲ្យត្រឡប់មកវិញ។ ទ្រង់កំពុងប្រើយើងរាល់គ្នាដែលជាគ្រីស្ទបរិស័ទ ចូលរួមចំណែកក្នុងការប្រមូលមនុស្សទាំងអស់ ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកឯទ្រង់វិញ។
III.មនុស្សទាំងអស់ដូចជាវាលស្រែដ៏ធំ ដែលគ្មានអ្នកច្រូត (ខ.៣៧-៣៨)
តើមនុស្សទាំងអស់ដូចជាវាលស្រែមានអត្តន័យដូចម្តេច?
នៅក្នុងចំនុចទី៣ “មនុស្សទាំងអស់ដូចជាវាលស្រែដ៏ធំ ដែលគ្មានអ្នកច្រូត” គឺនៅក្នុងខ.៣៧-៣៨ គឺទ្រង់ធៀបមនុស្សទាំងអស់នៅលើផែនដី ដូចជាវាលចំរូតមួយយ៉ាងធំ ដែលមានស្រូវទុំពាសពេញ។ ប៉ុន្តែអ្នកច្រូតស្រូវទាំងនោះមានតិចតួចណាស់ វាមិនសមាមាត្រជាមួយចំនួនស្រូវដ៏ច្រើននោះឡើយ។ បើស្រូវច្រើនយ៉ាងនេះ តែអ្នកច្រូតតិច ធ្វើដូចម្តេចឲ្យប្រមូលផលទាន់ពេលវេលាបាន ដ្បិតស្រូវទុំពេញវាលទៅហើយ បើច្រូតមិនទានទេ ស្រូវទាំងនោះនឹងទុំជ្រុសអស់។ រឺមួយក៏មានភ្ញៀងធ្លាក់ទឹកជំនន់ឡើងមក ធ្វើឲ្យស្រូវទាំងនោះរលួយខូចជាមិនខានឡើយ។ នេះគឺជាហានីភ័យមួយដែលត្រូវដោះស្រាយជាបន្ទាន់ ដូចនេះហើយបានជាព្រះយេស៊ូវទ្រង់បានអំពាវនាវស្វែងរកនូវជំនួយ ដោយសុំឲ្យមានអ្នកច្រូតជាច្រើន បានចុះមកក្នុងវាលស្រែ ដើម្បីច្រូតស្រូវដ៏ច្រើននេះ។ នៅក្នុងខ.៣៨ព្រះយេស៊ូវបានស្នើរថា “ ដូច្នេះចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់ ”។
ឧទាហរហ៍៖ ចំពោះអ្វីដែលព្រះយេស៊ូវបានធ្វើការ អំពាវនាវស្វែងរកបំពេញកិច្ចការនេះ ធ្វើឲ្យយើងនឹងចាំអំពីកាលដែរ ព្រះទ្រង់បានមានបន្ទូលទៅកាន់ហោរាអេសាយ អំពីការដែលទ្រង់កំពុងស្វែងរកអ្នកដែលមានចិត្តសម្រាប់ធ្វើការបំរើ និងបំពេញបេសកកម្មថ្វាយព្រះជាម្ចាស់ ដោយយើងអាចមើលឃើញនូវក្នុងបទគម្ពីរអេសាយ៦:៨ “រួចខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់មានបន្ទូលមកថា តើអញនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យអញ នៅពេលនោះហោរាអេសាយ បានឆ្លើយដោយស្មោះត្រង់ ទាំងមានចិត្តក្លាយហានដោយប្រគលខ្លួនទៅក្នុងព្រះហស្ថព្រះជាម្ចាស់ក្នុងការបំរើទ្រង់ថា “..ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ ” នេះពិតជាការឆ្លើយដ៏ល្អ ដែលហោរាអេសាយបានធ្វើការសម្រេចចិត្តក្នុងការចេញបំពេញបេសកកម្មរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត។
សរុបសេចក្តី៖ សរុបសេចក្តីមកកាលដែរព្រះយេស៊ូវទ្រង់បានមានគោលបំណងទៅកាន់និមិ្មតរបស់ទ្រង់ក្នុង ការសង្រ្គោះដល់ជិវិតមនុស្សលើផែនដីនេះ
ដោយព្រោះតែមនុស្សគ្រប់ស្រទាប់វណ្ណ:ទាំងអស់ត្រូវការព្រះយេស៊ូវ ពីព្រោះពួកគេប្រៀបដូចជាហ្វូងចៀមដែលវង្វេងគ្មានអ្នកដឹកនាំ ហើយដូចជាស្រូវដ៏ច្រើន នៅក្នុងវាលស្រែកដ៏ធំមួយ ដែលមានអ្នកច្រូតតិចតួច។
ការទាំងនេះបានបញ្ជាក់ថា ព្រះយេស៊ូវ គ្រីស្ទទ្រង់មានព្រះហស្ថទ័យក្តួលអាណិតដល់មនុស្សមានបាបទាំងឡាយ ទោះបីជាពួកគេនៅក្នុងវណ្ណៈណាក៏ដោយ
ទ្រង់តែងតែមាននិមិត្តនឹងផែនការណ៍សំរាប់ពួកគេជានិច្ច ដើម្បីនាំពួកគេត្រឡប់មកឯព្រះជាម្ចាស់វិញ។
ហើយទ្រង់ក៏ធ្វើការនេះតាមរយៈបងប្អូនផងដែរ គឺដើម្បីចូលរួមចំណែកក្នុងបំពេញ បេសកកម្មរបស់ទ្រង់។
ជាមួយគ្នានេះព្រះយេស៊ូវទ្រង់កំពុងស្វែងរកអ្នកដែលស្មោះត្រង់ ហើយមានចិត្តសម្រាប់បំរើការងាររបស់ព្រះជាម្ចាស់ ក្នុងការចេញទៅក្នុងវាលចំរូតនៃបេសកកម្មរបស់ទ្រង់នៅលើផែនដីនេះ ដើម្បីប្រមូលស្រូវដ៏ច្រើន ដែលជាមនុស្សមានបាបទាំងអស់មកដាក់ក្នុងជង្រុកនៃព្រះ គឺនាំមនុស្សមានបាបមកឯព្រះជាម្ចាស់វិញប្រយោជន៍ឲ្យពួកគេបានទទួលនូវសេចក្តីសង្រ្គោះ។
ចំនុចអនុវត្តន៍
ចុះចំណែកលោកអ្នកវិញ តើលោកអ្នកស្ម័គ្រចិត្តទេ ក្នុងការចូលទៅក្នុងវាលចំរូតនៃបេសកកម្មដែលព្រះយេស៊ូវទ្រង់ចង់ចាត់បញ្ជូនលោកអ្នកឲ្យទៅ? សូមលោកអ្នកឆ្លើយតបដោយស្មោះត្រង់ទៅកាន់ព្រះជាម្ចាស់!
v
ទេវសាស្រ្ត
Ø
ព្រះជាម្ចាស់
ព្រះជាម្ចាស់ទ្រង់មានព្រះទ័យស្រឡាញ់ដល់មនុស្សទាំងអស់គ្នា
ទោះបីជាពួកគេជាមនុស្ស អាក្រក់ យ៉ាងណាក៏ដោយ តែព្រះជាម្ចាស់នៅតែមានផែនការណ៍សង្គ្រោះពួគគេឲ្យបានរួចផុតពីអំពើបាបទាំង អស់តាមរយ:ព្រះយេស៊ូគ្រីស្ទ(យ៉ូហាន៣:១៦)។ ដ្បិតព្រះជាម្ចាស់បានចាត់ព្រះយេស៊ូវមកលើផែនដីនេះ គឺដើម្បីប្រកាសដំណឹងល្អអំពីនគរព្រះដល់ពួកមនុស្សដែលកំពុងតែវង្វេងក្នុងលោកិយដ៏ងងឹត។
Ø ព្រះយេស៊ូវគ្រីស្ទ
ព្រះយេស៊ូវយាងមកដើម្បីសង្គោ្រះដល់ដែលមនុស្សបាត់បង់
ដ្បិតព្រះអង្គមានព្រះហឬទ័យ ក្តួលអាណិតចំពោះមនុស្សយ៉ាងក្រៃលេង(ម៉ាថាយ៩:៣៦)។ គឺព្រះអង្គចង់ឲ្យមនុស្សបានប្រែចិត្តវិល មកឯទ្រង់វិញ
ដើម្បីមើលថែរក្សានឹងគ្រប់គ្រង ដ្បិតព្រះអង្គជាអ្នកគង្វាលល្អ ដែលព្រមស៊ូប្តូរជីវិត
ដើម្បី សុគតជួសបាបមនុស្សទាំងពួង(យ៉ូហាន១០:១៤-១៦)។ ព្រមទាំងផ្តល់នូវជីវិតដ៏អស់កល្បជានិច្ច
ដោយ សារព្រះគុណនៃទ្រង់ (យ៉ូហាន៣ :១៥)។
Ø អំពីមនុស្ស
មនុស្សទាំងអស់កំពុងតែខ្សោះល្វើយ គ្មានគោលដៅនៃជីវិត ហើយវង្វេងខ្ចាត់ខ្ចាយ ដូចជាកូន ចៀមដែលគ្មានអ្នកឃ្វាល ដែលពួកគេមិនអាចជួយដឹកនាំខ្លួនឯងបាននោះទេ។ ជាពិសេសពួកគេកំ ពុងតែត្រូវការអ្នកជួយសង្រ្គោះ
ដើម្បីឲ្យបានរួចផុតពីទុក្ខលំបាកនៅក្នុងជីវិតរស់នៅ។
ឯកសារយោង
1. ព្រះគម្ពីរសិក្សាសញ្ញាចាស់ នឹងថ្មី
2. ស្ពានចម្លង អធិប្បាយព្រះគម្ពីរ ភាគទី៦
3. វចនានុក្រមព្រះគម្ពីរ
0 Comments