សេចក្តីផ្តើម
នៅក្នុងព្រះវិហារធំមួយ ដែលមានបុគ្គលិកបំរើការងារ
ទៅតាមជំនាញរៀងៗខ្លួនជាច្រើន
ផ្នែក។ នៅក្នុងនោះ មានអ្នកខ្លះកាន់ខាងភ្លើងអគ្គីសនី
អ្នកខ្លះខាងផ្នែកសំអាត បុគ្គលិកខ្លះខាងផ្នែករដ្ឋបាល ខ្លះខាងផ្នែកអ្នកយាម
ហើយក៏មានគ្រូគង្វាល គ្រូជំនួយ ចាស់ទុំ និងសមាជិកដែរ។ នៅក្នុងព្រះវិហារមួយនោះ
មានបុគ្គលិកមួយចំនួនមានអំណួត ហើយប្រកាន់ភ្ជាប់ខាងជំហខ្លួនឯងថាជាមនុស្សដែលល្អ
ហើយត្រឹមត្រូវ ចំពោះការងារនោះ។ ពួកគេមិនបានធ្វើការអ្វីផ្សេង ក្រៅពីមុខងាររបស់គេទេ។
ការងារមួយចំនួនដែលពួកគេអាចធ្វើបាន ក៏គេមិនធ្វើដែរ
គេតែរងចាំមើលទៅតាមតួនាទីអ្នកផ្សេងៗ
ហើយសូម្បីតែការងាររបស់ខ្លូនក៏មិនបានយកចិត្តទុកដាក់ធ្វើអោយបានល្អដែរ។
ថ្ងៃមួយគ្រូអង្វាលបានប្រជុំលើកឡើងអំពីការរូបរូមគ្នា ដើម្បីធ្វើការជួយអោយព្រះវិហារមានការរីកចម្រើនឡើង។
គាត់បាននិយាយថា អរគុណអ្នកទាំងអស់គ្នា ដែលបានខិតខំធ្វើការងារទៅតាមផ្នែកនិមួយបានល្អ
សូមព្យាយាមបន្តទៅទៀតចុះ ប៉ុន្តែ ដើម្បីអោយព្រះវិហារមានការរីកចម្រើន
ហើយបង្កើននូវទំនាក់ទំនងសេចក្តីស្រឡាញ់បានល្អ យើងគួរតែជួយដល់កិច្ចការងារផ្សេងទៀត
ដែលយើងអាចធ្វើបាន។ ពិសេសការងារណាមួយដែលយើងអាចធ្វើបាន។
ទាក់ទងទៅនឹងរឿងខាងលើនេះយើងឃើញថា
មានរឿមួយដែរដែលបានកើតឡើងនៅក្នុងពួកជំនុំក្រុងកូរិនថូសដែលលោកប៉ូលសូមឲ្យពួកគេមានការរួបរួមជាមួយគ្នាទៅវិញតៅមកក្នុងនាមជារូមកាយនៃព្រះគ្រីស្ទ។
សំនួរស្នូល
Ø តើបទគម្ពីរ១កូរិនថូស១២:១១-៣១នេះនិយាយអ្វីពីការរួបរួម?
សង្ខេបបទគម្ពីរ
នៅទីនេះលោកសាវ័កប៉ូលបានលើកឧទាហរណ៏មួយដល់ពួកជំនុំនៅកូរិនថូសដែលគេ
កំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដូចជាកំពុងអួតពីអំណោយទានរបស់ខ្លួនថា អំណោយទានរបស់ខ្ញុំល្អជាងអ្នកនោះ
ហើយម្នាក់ទៀតថាខ្ញុំល្អជាង។ ដូច្នេះបានជាលោកប៉ូលលើកយកការប្រៀបធៀបរវាងអវយុវៈរបស់មនុស្ស
ទៅនឹងអំណោយទានរបស់ពួកជំនុំនៅកូរិថូសដើម្បីឲ្យគេយល់
ពីតំលៃនៃអំណោយទានដែលព្រះបានប្រទានដល់គេ។
ខាងក្រោមនេះខ្ញុំនឹងបកស្រាយទៅតាមចំណុចនិមួយៗ៖
កាត់ស្រាយ
I. រូបកាយមាអវយុវៈច្រើនរួមគ្នា(១១-២០)
ក. គ្រប់អវយុវៈរួបរួមគ្នាតែមួយ(១២-១៣)
នៅក្នុងការដ្ឋានសាងសង់មួយដែលមានការសាងសង់សំណង់អាគារថ្មី។
មានម្ចាស់តែមួយបាន ប្រាប់អោយរៀបចំសាងសង់អាគារនោះ
ដូច្នេះម្ចាស់ក៏បានហៅអ្នកគួរប្លង់ អ្នកសាងសង់អោយបានគិតគួរចំពោះអាគារមួយនេះ។
នៅពេលដែលអ្នកទាំងនោះបានទទូលការបង្គប់រួចហើយ
ពួកគេដែលជាអ្នកគ្រប់គ្រងក៏បានទៅធ្វើការទាក់ទងបន្តទៅអ្នកដែលចេះតាមផ្នែកការផ្សេងៗទៀតដែរ។
តើអ្នកគិតថាអាគារថ្មីមួយអាចសាងសង់ទៅបានដោយល្អ និងទទួលបានជោគជ័យទៅបាន
គឺត្រូវការតែអ្នកគូផ្លង់ និងសាងសង់តែប៉ុណ្ណោះឬ? ទេ
ដើម្បីឲ្យផ្ទះនោះអាចសាងសង់ទៅបានលុះត្រាតែមានការចូលរួមពីមនុស្សផ្សេងទៀតដូចជា
អ្នកចាក់គ្រិះ អ្នកឡើងសរសរ អ្នករៀមជញ្ជាំង អ្នកបូកស៊ីម៉ង់ អ្នកចេះលាយស៊ីម៉ង់
អ្នកអាចធន់និងការលំបាកផ្សេងៗទៀត អ្នកលាបថ្នាំ អ្នកតបណ្តាញភ្លើងគ្រប់ប្រភេទ
ឬអ្នកណាផ្សេងទៀតដែលជាចំណែកនៃកំលាំងសាងសង់នោះ។
តាមរូបភាពនេះចង់ឆ្លុះបញ្ចាំងអំពីការរួបរួមគ្នាមួយក្នុងការសំរេចកិច្ចការមួយ
ទោះបីអ្នកនោះគា្រន់តែជាកម្មករឬមេកាក្តី
គឺពួកគេត្រូវរួបរួមគ្នាដើម្បីឲ្យផ្ទះទាំងមូលនោះ
សាងសង់បានដោយជោគជ័យ។
យើងឃើញថានៅក្នុងកណ្ឌកូរិនថូសជំពូកទី១២នេះគឺនិយាយអំពីអំណោយទានរបស់ព្រះដែលទ្រង់បានប្រទានមកឲ្យគ្រប់អ្នកជឿទាំងអស់។
ដែលអ្នកខ្លះជាគ្រូបង្រៀន ខ្លះជាគ្រូអធិប្បាយ ខ្លះជាអ្នក ផ្សាយដំណឹងល្អ
ហើយអ្នកខ្លះទៀតជាអ្នកដែលនយាយ និងបកប្រែភាសាដ៏ទៃ-ល-
គឺដើម្បីឲ្យគេរួបរួមគ្នាដើម្បីការងាររបស់ព្រះជាម្ចាស់បានរីកចំរើន។
យើងត្រូវដឹងថា ការដែលយើងរូបរួមគ្នានោះ ក៏ដោយមានម្ចាស់តែមួយ
ហើយការងារនោះក៏ដើម្បី ម្ចាស់យើងតែមួយដែរ។ តើអ្នកណាជាម្ចាស់ ដែលយើងត្រូវការរូបរូមនោះ?
នៅក្នុងខ១១ ថា«តែគឺជាព្រះវិញ្ញាណតែមួយដដែលនោះឯង
ដែលធ្វើគ្រប់ការទាំងនោះ ទាំងចែកដល់គ្រប់គ្នាដោយមុខៗផង
តាមដែលទ្រង់សព្វព្រះហឫទ័យ»
ហើយដើម្បីអ្វី? ខាងក្រោមនេះនិងមានការបកស្រាយជាបន្តបន្ទាប់ ទៅទៀត។
នៅក្នុងខ១២ នេះគឺលោកសាវ័កប៉ូលបានលើកយកការប្រៀបធៀបមួយដែលនិយាយអំពីរូបកាយមួយដែល
មានអវៈយុវៈជាច្រើន នៅទីនេះចង់ប្រាប់យើងទាំងអស់គ្នាថារូបកាយមិនមែនមានតែអវយុវៈ
ដៃ ជើង ក្បាលនោះទេ ក៏មានអវៈយុវៈផ្សេងទៀតរូមផ្សំគ្នាដែរ ដូចជាមានភ្នែកទាំងពីរ មានច្រមុះ មានសក់ មានត្រចៀក មានមាត់ជាដើម -ល-។ ចំណុចនេះចង់និយាយថា នៅក្នុងពួកជំនុំពួកគេតែមួយគឺមាន មនុស្សជាច្រើន
ហើយអ្នកទាំងនោះ ពួកគេក៏មានអំណោយទានផ្សេងៗគ្នាដែលព្រះសព្វហឬទ័យផ្តល់ អោយ
អ្នកខ្លះក៏ចេះនេះ អ្នកខ្លះក៏ចេះនោះ ក៏មានជំនាញផ្សេងៗពីគ្នាដែរ ហើយត្រូវដឹងថាពួកគេមិនមែនចេះគ្រប់ដប់នោះទេ
គឺគេត្រូវការរួបរួមគ្នា ត្រូវការគ្នាទៅវិញទៅមកដើម្បីឲ្យពួកជំនុំមួយនោះមានការរីក ចំរើនទៅបាន។
(ខ១៤)
តើលោកប៉ុលគាត់ចង់និយាយពីអ្វីនៅទីនេះ? គឺគាត់ចង់ប្រាប់ដល់ពួកជំនុំនៅកូរិន ថូសថា រូបកាយមួយមានអវៈយុវៈច្រើន
លោកប្រើពាក្យមួយនេះចង់បង្ហាញពីការរួបរួមគ្នា
ដែលគេម្នាក់ៗមិនអាចធ្វើការបានដោយតែម្នាក់ឯងនោះទេ
ជាការពិតព្រះអង្គបានអោយមានភាពខុសគ្នា
ដែលព្រះជាម្ចាស់ប្រទានមកដល់ពួកអ្នកជឿទ្រង់ទាំងអស់។ មួយទៀតត្រូវចង់ចាំថា
ព្រះអោយមានអំណោយទានខុសៗគ្នា ដើម្បីអោយបានរូបរូមគ្នាឡើង ក្នុងព្រះកាយតែមួយរបស់ព្រះគ្រីស្ទ
« ហើយទ្រង់បានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទនៃព្រះរាជបុត្រា
ទាំងប្រទានទ្រង់មកធ្វើជាសិរសាលើគ្រប់ទាំងអស់ ដល់ពួកជំនុំ
ដែលជារូបកាយទ្រង់ គឺជាសេចក្ដីពោរពេញរបស់ព្រះអង្គ
ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់»(អេភេសូ ១:២២-២៣) ។ ដោយសារតែពួកជំនុំកូរិនថូសពួកគេភាគច្រើន គេគិតថាខ្លួន ថាជាអ្នកបរិសុទ្ធ ល្អ
ស្អាត ដូច្នេះហើយនៅក្នុងខ១៣ លោកបានប្រាប់ថា «
ដ្បិតយើងទាំងអស់គ្នាទោះបើជាសាសន៍យូដា ឬសាសន៍ក្រេក
បាវបំរើឬអ្នកជាក្ដី យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១
ដោយសារព្រះវិញ្ញាណតែ១
ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ»
នេះបង្ហាញថាទោះបីជាអ្នកជាពួកយូដា គេគិតថាខ្លួនជាអ្នកបរិសុទ្ធ សាសន៏ក្រេក ថាជាសាសន៏ដ៏ទៃ
ហើយសាសន៏មានចំនេះដឹងជ្រៅជ្រះ ជាពិសេស ទោះជាពួកគេពូកែខាងទស្សនៈ ក៏ដោយ បាវបំរើឬអ្នកជាក្តី (ជាទាសករគេ ឬជាអ្នកធម្មតាក្តី)
គឺគេទាំងអស់គ្នាមានជំនឿជឿលើព្រះតែមួយហើយទទួលបុណ្យជ្រមុជមកពីព្រះតែមួយដូចគ្នាទាំងអស់
ដូច្នេះត្រូវឲ្យចេះរួបរួមគ្នាឡើង។ នេះលោកចង់បញ្ជាក់ពួកគេយ៉ាងច្បាស់ថា
កុំឲ្យប្រកាន់ខ្លួនថា ខ្លួនល្អគ្រប់គ្រាន់ហើយ ត្រូវយ៉ាងដូច្នេះវិញថា
យើងគ្រាន់តែជាផ្នែកមួយនៃព្រះកាយព្រះទេ យ៉ាងនោះត្រូវតែរួបរួមគ្នាឡើង។
ខ. មុខងារផ្សេងៗគ្នានៃរូបកាយ(១៤-២០)
យើងឃើញថាបើនៅក្នុងគ្រួសារក្រីក្រមួយមានសមាជិក៧នាក់
ហើយមានតែបងម្នាក់ដែលបានជួយដល់កិច្ចការងារផ្ទះ ហើយនិងផ្គត់ផ្គង់គ្រួសារ តែបង
និងប្អូនផ្សេងទៀត មានទាំងកំលាំងមានទាំងជំនាញ តែមិនបានជួយដល់គ្រួសារនោះទេ
គិតតែពីខ្លួន ហើយចាំមើលបងម្នាក់នោះ
ដូច្នេះធ្វើអោយគ្រួសារមួយនេះមិនមានការីកចម្រើនឡើយ។ ដូចគ្នាផងដែរ
លោកប៉ូលបានខំប្រឹងព្យាយាម ពន្យល់ទៅដល់ពួក
ជំនុំក្រុងកូរិនថូស អោយរូមគ្នា ទោះបើពួកគេមានការងារផ្សេងគ្នាក៏ដោយ
ប្រភេទមនុស្សផ្សេងៗគ្នា យ៉ាងក៏ដោយមិនត្រូវប្រកាន់គ្នាឡើយ
ត្រូវចូរមករូមគ្នាដើម្បីអោយគោលបំណងតែមួយ ក្លាយទៅជារូបកាយតែមួយ
ក្នុងព្រះព្រះគ្រីស្ទ។
ហើយលោកក៏បានលើកយកឧទាហរណ៏មកពន្យល់បញ្ជាក់ទៀត នៅក្នុង (ខ១៤-២០)គឺជាខដែលលោកសាវកប៉ូល
ក៏បានលើកមកដើម្បីលើកទឹកចិត្តដល់អ្នកដែលមានអំណោយទានតិចតួច
ហើយពួកគេបាក់ទឹកចិត្តដោយគិតថាអ្វីដែលព្រះប្រទានឲ្យគេគឺមិនសំខាន់ដូចជាអ្នកដទៃដែលចេះអធិប្បាយ-ល-។ គឺសាវកប៉ូលបានថាបើរូបកាយទាំង
អស់សុទ្ធតែជាជើងនោះតើមានអ្វីដែលអាចឲ្យយើងកាន់ចាប់បកើត
ឬបើរូបកាយទាំងអស់សុទ្ធតែជាភ្នែក នោះតើមានអ្វីដែលអាចនឹងដើរ កាន់ ស្តាប់ និយាយា
បរិភោគ ហិតក្លិនបាន ហើយបើរូបកាយទាំងអស់ សុទ្ធតែជាត្រចៀក
នោះតើនឹងមានអ្វីអាចនិយាយា បរិភោគ ហិតក្លិនបាន ។ តើនៅទីនេះចង់ប្រាប់យើងអំពីអ្វី? នៅទីនេះគឺលោកសាវ័កប៉ូលបានធ្វើការលើកទឹត្តដល់
ពួកជំនុំនៅកូរិនថូសថាអវយុវទាំងអស់ គឺសុទ្ធតែសំខាន់។
ដូច្នេះលោកសាវ័កប៉ូលបានបញ្ជាក់ថាដែលព្រះប្រទានឲ្យយើងមានអវយុវៈខុសៗគ្នា
គឺជាអំណោយទានខុសៗគ្នា
នោះជាបំណងព្រះហឫទ័យរបស់ព្រះហើយដែលក្រុមជំនុំមានការរួបរួមគ្នានោះក៏ជាពំណងព្រហឫទ័យរបស់ព្រះជាម្ចាស់ដែរ។
II.
គ្រប់អវយុវៈគឺត្រូវការគ្នាទៅវិញទៅមក(២១-២៦)
ក. គ្រប់អវយុវៈទាំងអស់សុទ្ធតែមានតំលៃ(២១-២៤)
យើងក៏បានដឹងដែរថាគ្រប់អវយុវៈទាំងអស់សុទ្ថតែត្រូវការគ្នទៅវិញទៅមកមិនអាចអត់មួយណាបានទេ
ហើយក៏គ្នានអវយុវៈណាដែលគ្នានតំលៃនោះដែរគឺសុទ្ធតេមានតំលៃទាំងអស់(ខ២១-២៤)។ ដោយសារ តែពួកជំនុំនៅទីនោះគេអួតពីអំណោយទានដែលព្រះបានប្រទានឲ្យគេថាគេមានអំណោយទានល្អជាងអ្នកនោះ
ហើយអ្នកខ្លះក៏ថាខ្លួនល្អជាង ប៉ុន្តែលោសាវ៧កប៉ូលបានប្រាប់ដល់ពួកគេថា
កុំអួតអាងថាខ្លួនទទួល បានអំណោយពិសេសហើយគិតថាខ្លួនសំខាន់ជាងគេនោះ
ការដែលគិតថាខ្លួនឯងសំខាន់ជាងគេ ហើយ គេមិនសំខាន់ដូចជាខ្លួនឯងនោះមិនមែនជារីងដែលត្រឹមត្រូវនោះទេ។
បើយើងក្រឡេកទៅមើលរូបកាយ តើរូបកាយណាមួយដែលអ្នកគិតថាមិនសំខាន់? គឺទាំងអស់ពិតជាសំខាន់
យើងមិនអាចនិយាយថា ដៃគ្នានប្រយោជន៏ទេ ឬក៏ថាកូនដៃគ្នាមប្រយោជន៏ទេ។
ដូច្នេះបើសិនជាយើងទាំងអស់គ្នាដែលជាអ្នកដែល ជឿលើព្រះតែមួយហើយអ្នកទាំងអស់គ្នាគិតថាខ្លួនអាចនឹងធ្វគ្រប់កិច្ចការទាំងអស់មិនបាច់ទៅពឹងបងប្អូនដែលនៅក្នុងជំនឿដូចគ្នា
នោះអ្នកកំពុងតែមានអំនួតលើខ្លួនឯងហើយព្រះទ្រង់មិនសព្វហឫទ័យឡើយ
ដូច្នេះយើងត្រូវបែរចេញពីការនោះ។ នៅត្រង់កន្លែងដែលថាអវយុវៈណាដែលមើលទៅដូចជាខ្សោយតែ
សំខាន់ជាង នៅទីនេះលោសាវ័កបានលើកទឹកចិត្តដល់ក្រុមជំនុំកូរិនថូសថាឲ្យពួកគេចេះឲ្យ តំលៃដល់
បងប្អូនដែលជាក្រុមជំនុំជាពិសេសបួកអ្នកដែលនៅខ្សោយនៅឡើយ តើយើងត្រូវឲ្យតំលៃយ៉ាងម៉េច? គឺយើងត្រូវជួយលើកទឹកចិត្តគាត់ ថែរក្សាគាត់កុំឲ្យគាត់បាត់បង់ចេញពីសេចក្តីជំនឿ
បង្រៀនគាត់ឲ្យ យល់បន្ថែមពីព្រះបន្ទូលរបស់ព្រះ។
ខ. អវយុវៈទាំអស់គឺត្រូវមានទំនាក់ទំនងគ្នា(២៥-២៦)
នៅក្នុង(ខ២៥-២៦)នៅត្រង់នេះបាននិាយាយថាអវយុវៈទាំងអស់ត្រូវមានទំនាក់ទំនងជាមួយគ្នា។
ការដែលមានទំនាក់ទំនងចាមួយគ្នាគឺជាការដេលសមខាន់ណាស់
គឺដើម្បីមិនឲ្យមានការបែកខ្ញែកគ្នា ក្នុង រូបកាយរបស់ព្រះគ្រីស្ទជាពិសេសជាងនេះទៅទៀតនោះ
គឹត្រូវឲ្យអវយុវៈទាំងអស់បានជួយគាំពារគ្នា ទៅវិញទៅមក គឺមានន័យថា
ធ្វើយ៉ាងណាដើម្បីឲ្យបងប្អូននៅក្នុងជំនឿ របស់យើងអាចនៅតែបន្តរជំនឿ ជឿលើព្រះគ្រីស្ទជារៀងរហូតជាមួយនឹងយើងដែរ។
បើអវយុវៈណាមួយ ឈឺនោះអវយុវៈទាំងប៉ុន្មានក៏ត្រូវឈឺដូចគ្នាដែរ
មានន័យថាយើងដែលជារូមកាយនៃព្រហគ្រីស្ទប្រសិនបើ មាននរណាម្នាក់ជួបនឹងទុក្ខលំបាក
ឈឺស្កាត់អ្វី នោះយើងត្រូវតែចេះជួយអធិស្ថានឲ្យគ្នាលើកទឹកចិត្តគ្នា
មានន័យថាយើងមិនត្រូវធ្វើដូចជាគ្នាមអ្វីកើតឡើងចំពោះយើងនោះទេ។
ដូច្នេះយើងត្រូវតែចេះលើកទឹក
ចិត្តគ្នាទៅវិញទៅមកដើម្បីឲ្យរូបកាយរបស់ព្រះគ្រីស្ទបានតម្កសើឡើង។
III.
ក្រុមជំនុំទាំងអស់ជារូបកាយព្រះគ្រីស្ទ(២៧-៣១)
ក.អំណោយទានផ្សេងៗគ្នា(២៧-៣០)
តាមរយះអ្វីដែលយើងបាននិយាយខាងលើនេះយើងឃើញថាក្រុមជំនុំគឺជារូបការរបស់ព្រះគ្រីស្ទ
ហើយ
ដោយសាតែក្រុមជំនុំជារូបកាយរបស់ព្រះគ្រីស្ទនោះទ្រង់បានប្រទានអំណោយទានផ្សេងៗគ្នាដល់ពួកជំនុំ
គឺបានតាំងឲ្យអ្នកខ្លះជាសាវ័ក ខ្លះជាគ្រុអធិប្បាយ អ្នកខ្លះជាគ្រូ បង្រៀន ។
អំណោយទានជាគ្រូបង្រៀន មានទំនាក់ទៅនឹងភាពជាគ្រូគង្វាល(១ធីម៉ូថែរ២:៣)។
ទោះបីយ៉ាងណាក៏ដោយគ្រប់ទាំងអំណោយទានទាំង អស់សុទ្ធតែសំខាន់(២១-២៦)។
ចំណែកឯអ្នកខ្លះទៀតក៏មានអំណោយទានក្នុងការឫទ្ធិបារមី ការប្រោសឲ្យ ជា
អ្នកខ្លះទៀតក៏អាចនិយាយភាសាដ៏ទៃ។ ង្នកខ្លះទៀតក៏មានអំណោយទានខាងជួយអ្នកដ៏ទៃគឺ
អាចជួយទាំងផ្នែកព្រលឹងវិញ្ញាណនិងតម្រូវការរូបកាយ ជាពិសេសគឺដល់ពួកអ្នកក្រីក្រ
ខ្វះខាន អ្នកមាន ជំងឺ និងពួកអ្នកកំពុងជួបប្រទះនឹងបញ្ហាលំបាក និងបញ្ហាផ្សេងៗ(កិច្ចការ ៦:១-៦)។
ខ.ការសង្វាតដើម្បីឲ្យបានអំណោយទាន(៣១)
គឺលោកសាវ័កប៉ូលបានបញ្ជាក់យ៉ាងច្បាស់ថា
មិនមែនគ្រប់គ្នាសុទ្ធតែមានអំណោយទាន
ដូចៗគ្នានោះទេ គឺព្រះអង្គបានប្រទានឲ្យមានអំណោយទានខុសពីគ្នា
ដើម្បីឲ្យក្រុមជមនុំមានការរួបរួគ្នាក្នុងការងារបំរើដល់ ព្រះ។
ម្យ៉ាងទៀតពួកជំនុំនៅកូរិនថូសគ្រប់គ្នាតែងតែប្រាថ្នាចង់បានអំណោយទាន
ពិសេសដើម្បីឲ្យអ្នក ដ៏ ទៃឃើញថាខ្លួនជាអ្នកដែលសំខាន់ជាងគេនៅក្នុងពួកជំនុំ។
លោកសាវ័កប៉ូលក៏បានប្រាប់អំពីការរបៀប
ដែលត្រូវហ្វឹកហាត់ឲ្យលូតលាស់អំណោយទានដែលព្រះបានប្រទានឲ្យ
គឺត្រូវឲ្យគ្បរ់គ្នាធ្វើកិច្ចការទាំងអស់ ដោយមានសេចក្តីស្រឡាញ់។
ចំណែកឯសេចក្តីស្រឡាញ់នោះគឺជាផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ (កាឡាទី៥:២០)។
ទេវសាស្ត្រព្រះ:
ព្រះយេស៊ូវគ្រីស្ទទ្រង់ចង់ឲ្យគ្រីស្ទបរិស័ទទាំងអស់ទូទាំងសកលលោក មានភាពរួបរួមគ្នាក្នុងការងារ បំរើដល់ព្រះ
និងចេះឲ្យតំលៃគ្នាទៅវិញទៅមក។ ហើយទ្រង់ផ្ទាល់គឺជាមហាគំរូយ៉ាងល្អបំផុតនៃការរួបរួម
រវាងទ្រង់ ព្រះវបិតា
និងព្រះវិញ្ញាណបរិសុទ្ធក្នុងការបំពេញនូវផែនការដធំធេងរបស់ទ្រង់ក្នុងការសង្រ្គោះពិភពលោកទាំងមូល។
មនុស្ស:
ត្រូវរូបរូមគ្នាឡើងដើម្បីនគររបស់ព្រះអង្គ ហើយប្រើអស់ទាំងអំណោយដែលទ្រង់
អោយក្នុងការបំរើដល់ប្រយោជន៍ព័ន្ធកិច្ចរបស់ទ្រង់។
សរុបសេចក្តី
យើងឃើញថាការរួបរួមពិតជាសំខាន់ណាស់
ក្នុងការធ្វើកិច្ចអ្វីមួយ ថ្វីដ្បិតតែនៅក្នុងពួកជំនុំតែមួយតែយើងឃើញថា
ពួកជំនុំរបស់យើងគឺមានអំណោយទានជាច្រើនខុសៗគ្នាសម្រាប់បំពេញកិច្ចការរបស់ព្រះ។
ទោះបីជាយើងមានអំណោយទាបខុសៗគ្នាក្តីតែយើងត្រូវយកអំណោតានដែលយើងមានរៀងៗខ្លួននោះមករួមគ្នា។
បើសិនជាយើងមិនចេះរួបរួមគ្នាទេ
នោះយើងមិនអាចធ្វើកិច្ចការអ្វីនៅក្នុងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់បានឡើយ
តែនឹងមានការបែកបាក់គ្នាជាមិន ខាន។
អនុវត្តន៏
ការរួបរួមពិតជាសំខាន់ណាស់
ដូច្នេះយើងជាពូកជំនុំនៃព្រះគ្រីស្ទត្រូវតែចេះរួបរួមគ្នាដើម្បីស្អាងរូបកាយរបស់ព្រះ
គ្រីស្ទឡើងវិញ ហើយត្រូវចេះ ឲ្យតំលៃគ្នាទៅវិញទៅមក នៅក្នុងកិច្ចការងារបំរើព្រះ
ក៏ដូចជា នៅក្នុងពួកជំនុំដែរ
តែសុំកុំឲ្យយើងអួតបំប៉ោងខ្លួនដែលជាការធ្វើឲ្យអ្នកដទៃមានការបាក់ទឹកចិត្តដោយសារតែយើង៕
ឯកសារពិគ្រោះ
- ព្រះគម្ពីរសិក្សា សញ្ញាចាស់ សញ្ញាថ្មី
-
ព្រះគម្ពីរខ្មែរបច្ចុប្បន្ន
- សៀវភៅស្ពានចម្លង អត្ថាធិប្បាយព្រះគម្ពីរ
កណ្ឌក្រុមសំបុត្ររបស់លោកប៉ុល: រ៉ូម ភីលីម៉ូន
ភាគទី៧ (និពន្ធដោយលោក
ដន ហ្វីលេមីង) ទំព័រទី៧៨
-
Khmer
concordance bible
-
វចនានុក្រមព្រះគម្ពីរ
0 Comments