Breaking News

អត្តចរិតនៃអ្នកដឹកនាំក្នុងពូកជំនុំនៃព្រះ ទីតុស( ១: ១ - ១៦)



  • សេចក្តីផ្តើម
ជាការពិតណាស់នៅគ្រប់ស្ថាប័ណ្ណទូទៅ មិនថា រដ្ឋឬឯកជននោះទេ គឺសុទ្ធតែត្រូវការមាន
អ្នកដឹកនាំ មិនតែប៉ុណ្ណោះប្រទេសជាតិនីមួយៗក៏ដូចគ្នាដែរគឺចំបាច់ត្រូវតែមានអ្នកដឹកនាំ ដើម្បីឲ្យប្រទេសជាតិ ឬបណ្តាលស្ថាប័ណ្ណទាំងអស់នោះអាចដំណើរការ និងឈានទៅមុខបាន។ ក៏ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាអាចធ្វើជាអ្នកដឹកនាំបានទាំងអស់នោះឡើយ ពីព្រោះមនុស្សម្នាក់ៗមានទេពកុសល្យ ឬចំនុចពិសេសផ្សេងៗពីគ្នាមិនអាចដូចគ្នាទាំងអស់នោះទេ។ ហើយម្យ៉ាងវិញទៀតនៅក្នុងចំនោមអ្នកដែលបានឡើងធ្វើជាអ្នកដឹងនាំនោះផងដែរ ក៏មិនមែនពួកគេទាំងសុទ្ធតែអាចដឹកនាំបានល្អ ដែលនាំប្រទេសជាតិ ឬក៏ស្ថាប័ណ្ណរបស់ខ្លួនឲ្យរីកចំរើនបានទាំងអស់នោះដែរ ។នៅទីនេះខ្ញុំចង់លើកយករឿងមួយមក ចែករំលែកជាមួយនឹងអស់លោកអ្នក អំពីអ្នកដឹកនាំម្នាក់ កាលពីជាង១០ ឆ្នាំមុន មានបុរសវ័យក្មេងម្នាក់ដែលមានវ័យប្រហែលជា២២ឆ្នាំ ឪពុករបស់គាត់ ក៏បានលើកគាត់ឡើងឲ្យធ្វើជា ប្រធានគ្រប់គ្រងក្រុមហ៊ុនដ៏ធំមួយ ដែលមានបុគ្គលិកនៅក្រោមបង្គាប់បញ្ជារបស់គាត់រាប់ពាន់នាក់។ ប៉ុន្តែដោយសារតែអំនួន អាងថាមានឪពុកជាម្ចាស់ក្រុមហ៊ុននោះ មួយថ្ងៃៗ បុរសវ័យក្មេងរូបសង្ហាម្នាក់នោះ មិនសូវជាយកចិត្តទុកដាក់ខ្វល់ខ្វាយពីការងាឡើយ គឺគិតតែដើរញ៉ែស្រីដែលជាបុគ្គលិដែលធ្វើការនៅក្នុងក្រុមហ៊ុន ដើរស៊ីផឹកសប្បាយជាមួយនិងពួកមិត្តភក្តិនិងសង្សារស្ទើតែរាល់ថ្ងៃ ជាពិសេសនោះគេថែមទាំងចូលចិត្តនិយាយអួតអាង មិនគោរពអ្នកដ៏ទៃ ជាពិសេសគឺក្រុមការងាដែលធ្វើការក្នុងក្រុមហ៊ុនតែម្តង ទោះបីជាអ្នកដែលមានអាយុចាស់ទុំហើយក៏ដោយក៏គេមិនខ្ចីអើពើរជាមួយនិងពាក្យសំដីដែលគេ ណែនាំឡើយ គេធ្វើអ្វីតាមតែអំពើរចិត្ត អាត្មានិយមមិនឲ្យតម្លៃអ្នកដទៃ គាប់សង្កាត់បុគ្គលិតូចតាច ដែលមានតំណែងថ្នាក់ក្រោម ។ ដោយសាតែចរិតលោកប្រធានបែបនេះហើយ ធ្វើឲ្យបុគ្គលិ ដែលបានស្នាដៃល្អៗមួយចំនួនធំគេមិនពេញចិត្ត ហើយចាកចេញទៅធ្វើការងានៅកន្លែងផ្សេង ឯអ្នកដែលនៅសែសសល់ខ្លះៗ ក៏មិនសូវជាមានការសហការណ៍ល្អសាមគ្គីគ្នាក្នុងការងាដែរ នេះជាមូលហេតុដែលនាំឲ្យក្រុមហ៊ុនធ្លាក់ចុះជាលំដាប់ ហើយមិនយូប៉ុន្មានក្រុមហ៊ុនក៏ក្ស័យធុនអស់ត្រូវបិទទ្វាលែងតំណើរការតទៅទៀត លើសពីនេះទៅទៀតនោះគឺត្រូវជំពាក់ប្រាក់គេវ័នកររាប់រយដុល្លាថើមទៀត។ ក្នុងរឿងខាងលើនេះបានលើកឡើងពីលក្ខណ:មួយចំនួនដែលអ្នកដឹកនាំមួយចំនួនមាន ប៉ុន្តែនេះមិនមែនជាគំរូដែលអ្នកដឹកនាំគួធ្វើនោះទេ។ ដូច្នេះតើអ្នកដឹកនាំគ្រីស្ទបរិស័្ទ ឬអ្នកដែលដឹកនាំក្នុងពួកជំនុំគ្រីស្ទានគួតែមានលក្ខណ:សម្បត្តិយ៉ាងណាដែរ នៅថ្ងៃនេះខ្ញុំនិងនាំអស់លោកអ្នកបងប្អូនប្រុសស្រីជាទីស្រឡាញ់ទាំងអស់គ្នាទៅមើលជាមួយគ្នាអំពីលក្ខណ:សម្បត្តិនៃអ្នកដឹងនាំល្អ នៅក្នុងព្រះគម្ពីរទីតុសជំពូក (១ : - ១៦)។

·         សង្ខេបបទគម្ពីរ

ជាសំបុត្ររបស់សាវកប៉ុលដែលសរសេរ ផ្ញើទៅឲ្យទីតុស ដែលជាអ្នកដឹកនាំពួកជំនុំនៅកោះក្រេត ដោយឲ្យរៀបចំការងា មួយចំនួនដែលនៅខ្វះ ឲ្យបានស្រួលដួលឡើង នឹងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង ដោយបានណែនាំអំពីលក្ខណ:សម្បត្តិរបស់ពួកចាស់ទុំដែលដែលនឹងត្រូវរើសតាំងធ្វើជាអ្នកត្រួតត្រានោះ គួជាអ្នកដែលរកចាប់ទោសមិនបាន មានកូនចៅជឿដែរ  ឥតមានអ្នកណាប្រកាន់ថាជាមនុស្សមនុស្សខូចអាក្រក់ រឹងចចេស ឡើយ ។ គួតែជាអ្នកដែលឥតសៅហ្មង ដែលមិនចំនូលស្រា គ្មានចិត្តមានះ មិនឆាប់ខឹង មិនច្រឡោត ឬស៊ីសំណូក តែត្រូវជាអ្នកដែលមានចិត្តចៅរ៉ៅស្រឡាញ់កាល្អ មានចិត្តធ្ងន់ធ្ងរ សុចរិត ដឹងខ្នាត ព្រមទាំងខ្ជាប់ខ្ជួនតាមព្រះបន្ទូលដ៏ពិត  ដើម្បីអាចកំសាន្តចិត្តដល់អ្នកដទៃដោយសេចក្តីបង្រៀនត្រឹមត្រូវ ហើយឲ្យបានផ្ចាញ់ផ្ចាល់ដល់អ្នកដែលស្រដីទទឹង រឹងរូសពោលពាក្យឥតប្រយោជន៍បង្ខូចគំនិតមនុស្ស គឺពួកគ្រូក្លែងក្លាយ ដែលបានបានបង្រៀនជាការខុសឆ្គង់នាំមនុស្សទៅរកផ្លូវខុសនោះឡើយ។


·         រចនាសម្ព័ន្ធ

                I.      ការថ្លែងសន្ទកថារបស់សាវកប៉ុល (១: - )
               II.      លក្ខណ:នៃអ្នកដឹកនាំល្អ (១: - ៩)
              III.      លក្ខណ:របស់គ្រូក្លែងក្លាយ ( ១ : ១០ - ១៦)

·         សំនួរស្នូល

តើអ្នកដឹកនាំល្អត្រូវមានលក្ខណ:សម្បត្តិយ៉ាងដូម្តេចខ្លះ? ចុះចំនែកគ្រូក្លែងកា្លយឬ អ្នកដឹកនាំខុសឆ្គងវិញ តើខុសគ្នាពីអ្នកដឹកនាំល្អយ៉ាងណាដែរ?




·        ការកាត់ស្រាយ

                I.      ការថ្លែងសន្ទកថារបស់សាវកប៉ុល (១: - )
សំបុត្រនេះត្រូវបានសរសេរផ្ញើទៅឲ្យលោកទីតុស ជាអ្នកដែលជឿដល់ព្រះយេស៊ូវគ្រីស្ទតាមរយ:លោកប៉ុល គឺទីតុសជាអ្នកដែលបានជួយលោកប៉ុលក្នុងការងាបំរើព្រះនៅកោះក្រេតផងដែរ ។ នៅក្នុង(.)សាវកប៉ុលបានហៅខ្លួនឯងថាជាអ្នកំរើ នៃព្រះ​ក្នុងសេចក្តីជំនឿនិងសេចក្តីចេះដឹងខាង ឯសេចក្តីពិត ក្នុងការដែលអាចជ្រើសរើសជាអ្នកបំរើដែលគោរពប្រតិបត្តិដល់ព្រះនោះដោយសេចក្តីសង្ឃឹមដល់ជីវិតដែលនៅអស់កល្បជានិច្ច ដែលព្រះទ្រង់មិនចេះភូតភរ នោះឡើយ គឺទ្រង់បានសន្យាមុនអស់កល្បមកម្លេះ ដោយសេចក្តីសង្ឃឹម (ក្នុងខ.)គឺជាសេចក្តីសង្ឃឹមដែលបានមកពីព្រះជាម្ចាស់។ នៅក្នុង(ខ.១៣)នេះវិញ គឺបានបញ្ជាក់ឬជាកាប្រកាសប្រាប់អំពីហេតុការណ៏សំខាន់ដែលបានកើតឡើង គឺសុទ្ធតែក្នុងផែនការនៃព្រះទាំងអស់ មិនថាទោះបីជាក្នុងប្រវត្តិសាស្រ្ត ឬនាពេលអនាគតក្តីគឺ គ្មានអ្វីដែលនៅក្រៅពីគំម្រោងការដែលព្រះជាម្ចាស់រៀបចំទុកជាស្រេចនោះឡើយ ។ដូចជាចែងក្នុង(១យ៉ូហាន៥:១១) នេះ​ហើយ​ជា​សេចក្ដី​បន្ទាល់​នោះ គឺ​ថា ព្រះ​ទ្រង់​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះ​រាជ​បុត្រា​នៃ​ទ្រង់។ គឺក្នុងខ.១៣ ជាសេចក្តីប្រកាសមួយដែលប្រកាសប្រាប់ឲ្យមនុស្សាស្តាប់តាម ។ ចំនែកឯក្នុង(ខ.៤)វិញបានប្រកាសថាទីតុសជាកូនពិតនៃសេចក្តីជំនឿ កូនខាង ឯវិញ្ញាណដូចជាធីម៉ូថេដែរ ដោយព្រោះបានទទួលជឿព្រះតាមរយ:សាវកប៉ុល ហើយក្នុងខ.៥បានប្រាប់ឲ្យយើងដឹងថាប៉ុលនិងទីតុសធ្លាប់បាននៅកោះក្រេតជាមួយគ្នាតែមកដល់ ខនេះប៉ុលបានចាកចេញពីទីនោះហើយ ដោយបានទុកទីតុសឲ្យនៅទីនោះតែទោះបីជាយ៉ាងណាពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំក្រុមជំនុំទេ គឺមានតែការតាំងឲ្យមានពួកចាស់ទុំដែលមានទំនាក់ទំនងជាការមួយអនុវត្តន៍ជាក់ស្តែងរបស់ប៉ុលដែលគាត់ធ្លាបបានបង្ហាត់បង្រៀនតាំងពីមុនមករួចទៅហើយ អំពីលក្ខណ:សម្បត្តិអ្វីខ្លះនោះ។គឺប៉ុលបានទីតុសនៅទីនោះ ដើម្បីឲ្យរៀបចំការដែលនៅខ្វះ ឲ្យបានស្រួលដួលឡើង ហើយនិងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុងផង។អ្វីដែលនៅខ្វះ គឺសំដៅទៅលើ អ្នកចាស់ទុំឬ ជាអ្នកដែលជំនួយដែលនឹងជួយដឹកនាំមើលថែតាមក្រុមជំនុំនីមួយៗជាច្រើន។

               II.      លក្ខណ:នៃអ្នកដឹកនាំល្អ(១: - ៩)

             (ខ.)និយាយពីពួកចាស់ទុំ ជាអ្នកដឹកនាំម្នាក់ក្នុងនគរនៃព្រះ​អ្នកដឹកនាំត្រូវតែមានប្រពន្ធតែមួយ ពីព្រោះពួកចាស់ទុំត្រូវបានជ្រើសរើសចេញពីអ្នកដែលមានវ័យចាស់ៗ ជាអ្នកដែលបានរៀបការនិងមានកូនចៅរួចហើយ ។ចំនែកឯអ្នកដែលមានសមត្ថភាពដែលមិនបានរៀបការមានប្រពន្ធប្តី ក៏មិនត្រូវបានហាមឃាត់មិនឲ្យធ្វើជាអ្នកចាស់ទុំក្នុងពួកជំនុំនោះដែរ ក៏មិនបានឃាត់ឃាំងដល់អ្នកដែលបានទទួលការរៀបការម្តងទៀតនៅពេលដែលប្រពន្ធ ឬប្តីស្លាប់ចោលនោះដែរ  តែអ្វីដែលសំខាន់គឺត្រូវឲ្យមានភាពស្មោះត្រង់រវាងប្តីមួយ ប្រពន្ធមួយ មិនមានការកំផិត សាហាយស្មន់ទេ។ ជាបន្តរក្នុង ខ.៧បាននិយាយពីអ្នកត្រួតត្រា បើតាមពិតទៅរវាងពាក្យ អ្នកត្រួតត្រា និងចាស់ទុំនៅក្នុងជំពួកនេះមានន័យប្រហាក់ប្រហែលគ្នា គឺពាក្យទាំងពីរនេះអាចផ្លាស់ប្តូរគ្នាប្រើបានហើយពួកចាស់ទុំត្រូវមានសមត្ថភាព ពេញវ័យខាងជំនឿនិងបទ
ពិសោធន៍ ហើយឯអ្នកត្រួតត្រា ត្រូវមានទំនួសខុសត្រូវ ក្នុងការមើលការខុសត្រូវលើចៀមរបស់ព្រះជាម្ចាស់។ក្នុង (ខ.៨ ) អ្នកដឹកនាំត្រូវមានចិត្តធ្ងន់ធ្ង នៅត្រង់ចំនុចមួយនេះបានបញ្ជាក់ឲ្យឃើញថា គុណធម៌ពិតជាមានសារ:សំខាន់ខ្លាំងណាស់ចំពោះអ្នករស់នៅកោះក្រេត។ ក៏ត្រូវឲ្យដឹងខ្នាត មានចិត្តចៅរ៉ៅ ស្រឡាញ់ការល្អ មិនមានចិត្តមានះ មិនចំនូលស្រាមិនច្រឡោតឆាប់ខឹង ឥតសៅហ្មង ដូចជាអ្នកជំនួយរបស់ព្រះដែរ មិនស៊ីសំណូក រកកន្លែងបន្ទោសមិនបាន ដោយការមានសមត្ថភាពក្នុងការគ្រប់គ្រង់បំណងប្រាថ្នា របស់ខ្លូននិងសកម្មភាពផ្សេងៗ។ ជាមួយគ្នានោះដែរក្នុង ខ.៩បានលើកឡើងពីសេចក្តីបង្រៀនដ៏ត្រឹមត្រូវ ជាសេចក្តីបង្រៀនដែលពិប្រាកដដែលពួកសាវកទទួលបានពីព្រះយេស៊ូវ    គ្រីស្ទ ជាអម្ចាស់ ហើយសេចក្តីបង្រៀននេះត្រូវតែ ឈរលើសេចក្តីជំនឿ ព្រោះវាការពានិងប្រឆាំងជាមួយនិងភាពពុករលួយនៃសេចក្តីបង្រៀនខុសឆ្គង។ សេចក្តីបង្រៀនដ៏ត្រឹមត្រូវគឺជាសេចក្តីបង្រៀនដ៏សំខាន់បានលើកឡើងមកនិយាយនៅគ្រប់ក្នុងសំបុត្ររបស់សាវកប៉ុល ដូចជា (១ធីម៉ូថេ១:១០ )មនុស្ស​កំផិត លេង​កូន​ជឹង ចាប់​មនុស្ស​លក់ ភូត​កុហក​ហើយ​ស្បថ​បំពាន​វិញ ព្រម​ទាំង​ការ​អ្វី​ដែល​ទាស់​ទទឹង​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ដែរ។ និង(១ធីម៉ូថេ៦:) បើ​អ្នក​ណា​បង្រៀន​ពី​សេចក្ដី​អ្វី​ផ្សេង​ទៀត ហើយ​មិន​យល់​ព្រម​តាម​ពាក្យ​សំដី​ដែល​ត្រឹម​ត្រូវ គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង នឹង​ជា​សេចក្ដី​បង្រៀន​ដែល​ត្រឹម​ត្រូវ តាម​សេចក្ដី​គោរព​ប្រតិបត្តិ​ដល់​ព្រះ​ទេ
           នៅពេលដែលនិយាយអំពីអ្នកដឹកនាំល្អ បានធ្វើឲ្យខ្ញុំននឹកឃើញអំពីគំរូនៃអ្នកដឹកនាំម្នាក់ដែលឥតមានកន្លែងបន្ទោសបាននោះគឺ ព្រះយេស៊ូវគ្រីស្ទ ដែលព្រះអង្គទ្រង់ជាអ្នកគង្វាលល្អ ។ ទ្រង់មានគ្រប់លក្ខណ:សម្បត្តិ នៃអ្នកដឹកនាំល្អដែលនៅក្នុងសេចក្តីបង្រៀនបានរៀបរាប់ដែលគ្មានសៅហ្មង រកកន្លែងចាប់កំហុសមិនបាន ដោយទ្រង់តែងតែយុត្តិធម៌កាត់ក្តីដោយស្មោះត្រង់ត្រឹមត្រូវមិនស៊ីសំណូក មិនលំអៀង ។ព្រះអង្គយកព្រះទ័យទុក្ខដាក់ចំពោះចៀមគ្រប់ៗគ្នាទ្រង់ស្តាប់បង្គាប់តាមព្រះវបិតាជានិច្ច ដោយបន្ទាប់ខ្លួនចុះចូលមានចិត្តចៅរ៉ៅពីព្រោះ ទ្រង់ទទួលគ្រប់គ្នាដែលស្វែងរកទ្រង់ទោះអ្នកក្រ ឬអ្នកមានក្តីក្នុងកិច្ចកាបំរើ ដែលទ្រង់បានបំរើដល់ពួកសិស្សទ្រង់ដោយការលាងជើងផងដែរ។ ទ្រង់កាន់តាមគ្រប់ទាំងព្រះបន្ទូលនៃសេចក្តីពិត ទ្រង់មិនដែលគិតពីផលប្រយោជន៍ផ្ទាល់ឡើយ ។

              III.      លក្ខណ:របស់គ្រូក្លែងក្លាយ ( ១ : ១០ - ១៦)

        ពួកគ្រូក្លែងក្លាយ ជាពួកអ្នកដេលស្រដីទទឹងទាស់ដល់ពួកអ្នកដែលដែលកាន់តាមសេចក្តីពិត ជាពួកអ្នកដែលស្មោករោគទាំងក្នុងកិរិយាប្រព្រឹត្តិ ដោយពួកគេមានភាពរឹងរួស ចចេស ចូលចិត្តពោលតែពាក្យឥតប្រយោជន៍ នាំយកសេចក្តីមិនពិតចូលទៅបង្ខូចគំនិតរបស់មនុស្ស ដោយនាំសេចក្តីភូតភរវចូលទៅដលពួកផ្ទះទាំងមូល ។ ដូចជាទង្វើលរបស់ពួកសាសន៍យូដា ដែលធ្វើតាមបញ្ញិត្តរបស់មនុស្ស បែចេញពីសេចក្តីពិត មិនតែប៉ុណ្ណោះទេ គេក៏បានកៃតម្លៃដ៏លាមក   និងកុហកដូចជាសត្វកំណាច ជាអ្នកល្មោភហើយកំជិល  ជាពិសេស គឺគេមានភាពស្មោករាគទាំងគំនិត ទាំងបញ្ញាចិត្ត ប្រកាសថាខ្លួនស្គាល់ព្រះអស់ហើយ តែចំនែកឯក្នុងកាប្រព្រឹត្តនោះដូចជាមិនបានស្គាល់ទ្រង់ទាល់តែសោះ ជាពួកគួខ្ពើម ជាពួកមនុស្សដែលឥតមានប្រយោជន៍អ្វីដល់ការល្អដែរ។ ខ្ញុំនឹកចាំពីរឿងមួយក្នុងព្រះគម្ពីរសញ្ញាថ្មីគឺរឿងនោះនិយាយអំពីអ្នកគង្វាលដែលស៊ីឈ្នូលគេ អ្នកគង្វាលស៊ីឈ្នួលវាមិនយកចិត្តទុកដាក់ក្នុងការថែរក្សាហ្វាងចៀមនោះទេ ហើយពេលមានគ្រោះថ្នាក់ អ្នកគង្វាលដែលស៊ីឈ្នួលវារត់ចោលហ្វូងចៀមដោយទុកចៀមត្រូវសត្វសាហាវហែកស៊ី ។ នៅពេលដែលចៀមត្រូវរបួស គេទុកចៀមចោល។ តាមយ:រឿងនេះគឺបានបង្ហាញអំពីចរិតនៃគ្រូក្លែងក្លាយ ដែលគេដូចជាអ្នកគង្វាលដែលស៊ីឈ្នួលដែរ គេរកតែប្រយោជន៍ទុកសម្រាប់តែខ្លួនឯងមិនខ្វល់ពីការវង្វេងបាត់នៃហ្វូងចៀមសោះ។

·         សរុបសេចក្តី
សាវកប៉ុលបានបង្រៀនឲ្យនិងបញ្ជាក់ឲ្យអ្នកទីតុសដែលជាកូនខាងឯសេចក្តីជំនឿ របស់គាត់ដែលកំពុងតែនៅបំរើការងានៃព្រះអម្ចាស់នៅក្នុងកោះក្រេតឲ្យគាត់អាចរកមើលអ្នកណាដែលអាចតាំងឡើងេធ្វើជាអ្នកត្រួតត្រា ឬជាជំនួយនៅក្នុងពួកជំនុំនៃព្រះបានដែលត្រូវឲ្យជាអ្នកដែលមានប្រពន្ធតែមួយ ស្មោះត្រង់ មានចិត្តធ្ងន់ធ្ង ដឹងខ្នាត កាន់ជាប់សេចក្តីពិតមិនស៊ីសំណូ មិនចំណូលស្រា ច្រឡោត នោះឡើយ​។ តែត្រូវតែជាអ្នកដែលស្រឡាញ់ការល្អ នៅជាប់និងសេចក្តីពិតវិញ។មួយវិញទៀតលោកប៉ុលបានបង្ហាញអំពីកាព្រួយបារម្មណ៍ជាខ្លាំងចំពោះភាពខុសឆ្គងនិងសេចក្តីបង្រៀនរបស់ពួកគ្រូក្លែងក្លាយដែលចូលទៅបំផ្លាញ បង្ខូចគំនិតមនុស្ស  អាចនាំឲ្យក្រុមជំនុំត្រូវចាក់បែកចាកឆ្ងាយពីសេចក្តីពិត មិនព្រះទ័យរបស់ព្រះជាម្ចាស់ដែលទ្រង់ចង់ឲ្យក្រុមជំនុំកាន់តាម ដូច្នេះវាពិតជាមានសារ:សំខាន់ណាស់ក្នុងការដែលធ្វើជាអ្នកត្រូតត្រាមុននិងលើកអ្នកណាម្នាក់ឲ្យក្លាយជាអ្នកត្រួតត្រាក្នុងក្រុមជំនុំនៃព្រះបានត្រូវសង្កេតមើលគេនៅចំនុចខាងលើនេះជាមុនសិន។

·         ទេវសាស្រ្ត

-      ព្រះជាម្ចាស់  

បើយើងក្រលេកមើលទៅក្នុងព្រះគម្ពីរសញ្ញាចាស់ វិញឃើញថា ព្រះជាម្ចាស់ជាគំរូដ៏អសា្ចរ្យ ក្នុងការដឹកនាំពួករាស្រ្តអ៊ីស្រអែល ដូចជាក្នុងសម័យណូអេជាដើម ព្រះអង្គពិតជាមានព្រះទ័យធ្ងន់ធ្ងគ្មានមនុស្សឬអ្នកឯណាមកផ្ទឹមសើ្មនិងទ្រង់បានសោះ ។ បើទោះបីជាពួកអ៊ីស្រាអែលមានក្បាល់រឹងយ៉ាងណាក្តី គេនាំគ្នាប៉ះបោមិនស្តាប់បង្គាប់ព្រះជាច្រើនលើច្រើនសារ ជាបន្តរម្តងហើយម្តងទៀត តែព្រះជាម្ចាស់នៅតែផ្តលឪកាសឲ្យពួកគេបានកែរប្រែឡើងជាថ្មី។

             -ព្រះគ្រីស្ទ
      ព្រះយេស៊ូវគ្រីស្ទទ្រង់ជាអ្នកដឹកនាំល្អ ដែលបានបង្ហាញវត្តមានក្នុងព្រះគម្ពីរសញ្ញាថ្មី  ដោយព្រះអង្គទ្រង់បានយកចិត្តទុកដាក់ ផ្តល់សេចក្តីស្រឡាញ់និងជាគំរូល្អដល់ពួកសាវកនិសិស្សដែលបានដើរតាមទ្រង់។សើលពីនេះទៅទៀតនោះគឺ ទ្រង់បរិសុទ្ធ សុចរិត ក្នុងកិច្ចការរបស់ទ្រង់ ទ្រង់យឺតនិងខ្ញាល់​មិនប្រកាន់ទោស ដឹងខ្នាតជានិច្ចដ្បិតទ្រង់ជាខ្នាតគំរូនៃភាពស្មោះត្រង់យុត្តិធម៌អ្វីដែលទ្រងធ្វើស្របតាមព្រះបន្ទូលនិងសេចក្តីពិតជានិច្ច។


·         អនុវត្តន៍
បងប្អូនអើយតាមរយ:ព្រះបន្ទូលនៅថ្ញៃនេះបានធ្វើឲ្យយើងបានដឹងនិងស្គាល់ហើយអំពីលក្ខណ:សម្បត្តិនៃអ្នកដឹកនាំល្អដែលព្រះទ្រង់សព្វព្រះហឬទ័យ និងចរិតលក្ខណ:របស់ពួកគ្រូក្លែងក្លាយដែលយើងដែលសេចក្តីអធិប្បាយនៅថ្ងៃនេះបានបង្ហាញដល់អស់លោកអ្នក។ ដូច្នេះសូមឲ្យបងប្អូនបានប្រុងប្រយ័ត្នដោយកាដឹងខ្លួន ជានិច្ចគឺដោយដេញតាមសេចក្តីពិតចុះ កុំឲ្យគំនិត ឬ បញ្ញាចិត្តរបស់អ្នករាល់គ្នាជាប់ក្នុងសេចក្តីស្មោកគ្រោកឡើយ។ ក្នុងការបំរើដល់ពួកជំនុំនៃព្រះជាម្ចាស់​ត្រូវឲ្យស្គាល់ច្បាស់អំពី ពីរចំនុចសំខាន់ដែលលើកឡើង គឺអ្នកដឹកនាំល្អ និងគ្រូក្លែងក្លាយ​ដើម្បីបានប្រយ័ត្នខ្លួនកុំឲ្យធ្លាក់ទៅក្នុងផ្លូវ នៃពួកគ្រូក្លែងក្លាយនោះ។ជាពិសេសត្រូវឲ្យបានកាន់ជាប់នៅចរិតលក្ខណ:នៃអ្នកដឹងនាំល្អដែរ។
មិនមែនសំដៅទៅលើតែអ្នកដឹកនាំ ត្រួតត្រានោះទេ តែព្រះបន្ទូលនេះក៏លើកទឹកចិត្តដល់បងប្អូនពួកជំនុំទូទៅទាំងអស់គ្នាផងដែរ ដោយត្រូវតែមានការប្រុងប្រយ័ត្នកុំឲ្យចាញ់បបោកពួកគ្រូក្លែងក្លាយដែលនាំឲ្យខ្លួនវងេ្វងនោះឡើយ។ ជាពិសេសក្នុងនាមយើងជាពួកជំនុំដ៏បរិសុទ្ធ ជាកូនស្ងូនភ្ងានៃព្រះ រៀនរស់ឲ្យស្របទៅតាមព្រះបន្ទូលនៃសេចក្តីពិតនៃព្រះជាម្ចាស់ ដោយមានចិត្តចៅរ៉ៅ ដឹងខ្នាត ស្មោះត្រង់ មិនប្រមឹក ឥតសៅហ្មងនិយាយឲ្យខ្លីទៅគឺនៅជាប់តាមព្រះបន្ទូលនៃព្រះ។


ឯកសាពីគ្រោះ

·         ព្រះគម្ពីរសិក្សាសញ្ញាចាស់ និងសញ្ញាថ្មី។
·         សៀវភៅស្ពានចម្លង អត្ថាធិប្បាយព្រះគម្ពីរ ភាគទី១ និពន្ធដោយ ដន ហ្វីលេមីង។


0 Comments

Type and hit Enter to search

Close