សេចក្តីផ្តើម
នៅលើលោកយើងនេះ
គ្រប់គ្នាសុទ្ធតែមានសេចក្តីជំនឿ និងទស្សនៈនៃការជឿរៀងៗខ្លួន
សូម្បីតែអ្នកវិទ្យាសាស្ត្រក៏មានជំនឿរបស់ខ្លួនដែរ ។ ពុទ្ធសាសនាមានជំនឿទៅលើ
ព្រះពុទ្ធ មូស្លីមមានជំនឿលើព្រះអាឡា ឯហិណ្ឌូមានជំនឿទៅលើព្រះ និងអទិទេពរាប់ពាន់
រាប់ម៉ឺនអង្គ។ អ្នកដែលមានសាសនាទាំងអស់បានដាក់សេចក្តីជំនឿរបស់គេទៅលើសមត្ថភាព
នៅក្នុងការរក្សាច្បាប់ នៃសាសនាខ្លួន ដើម្បីបំពេញចិត្តព្រះរបស់គេ
ឬដើម្បីឈោងឲ្យដល់ និពាន្ធ ឬ កសាងអំពើល្អសម្រាប់កម្មផលរបស់គេជាដើម។
សូម្បីតែមនុស្សដែលសាមញ្ញ ឬអ្នកដែលគ្មានសាសនា យ៉ាងណាក៏ដោយ
ក៏គេនៅតែរស់នៅដោយសេចក្តីជំនឿរបស់គេដែរ។ គ្រប់មនុស្សជាតិ
តែងតែដាក់សេចក្តីជំនឿរបស់ខ្លួនទៅលើអ្វីមួយ គឺគ្រប់គ្នារស់ដោយសារសេចក្តីជំនឿ។
ព្រះគម្ពីរហេព្រើរជំពូក១១នេះ
ត្រូវបានគេហៅថា “ជំពូកនៃសេចក្តីជំនឿ” ដែលយើងអាចអធិប្បាយយកចេញពីជំពូកនេះបានយ៉ាងច្រើន។
តែថ្ងៃនេះខ្ញុំចង់លើកយកការចែកចាយមួយ ពីក្នុងជំពូក នេះទៅលើ ជំនឿចំពោះព្រះតាមព្រះគម្ពីរ(ព្រះបន្ទូល)
តើសេចក្តីជំនឿចំពោះព្រះតាមព្រះបន្ទូលនោះ មានអ្វី?
តួសេចក្តី
ខាងក្រោមនេះខ្ញុំនឹងធ្វើការបែងចែកអត្ថបទគម្ពីរជាពីរផ្នែកធំៗ
ក្នុងងាយស្រូលបកស្រាយ៖
១-
សេចក្តីជំនឿដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ ពីការដែលមើលមិនឃើញ (ខ១-៣)
២- សេចក្តីជំនឿដែលមានការប្រព្រឹត្តិតាម
(ខ៤-១៣)
ដូច្នេះដើម្បីអោយអស់លោកអ្នកបងប្អូនបានយល់ច្បាស់
សូមបានផ្ទៀងជាមួយខ្ញុំទាំងអស់គ្នា ហើយក្រឡែកទៅមើលការបកស្រាយនូវចំណុចនីមួយៗដូចខាងក្រោមនេះ
តើមានអ្វីខ្លះ? ៖
១- សេចក្តីជំនឿដែលដឹងជាក់ថានឹងបានដូចសង្ឃឹម
ជាសម្គាល់ពីការ ដែលមើលមិនឃើញ (ខ១)
នៅគម្ពីរ២កូរិនថូស ៥:៧
បាននិយាយរបៀបមួយទៀតថា “យើងរស់ដោយសេចក្តីជំនឿ មិនមែន
ដោយការមើលឃើញនោះទេ”។ ស្តាប់ទៅវាដូចជារឿងធម្មតា
ប៉ុន្តែមានហេតុផលខ្លះ ដែលមនុស្ស គិតនៅ ក្នុងគំនិតរបស់គេអំពីសេចក្តីជំនឿនេះ។
សូមឲ្យយើងក្រឡេកមើលពីអ្វីដែលមិនមែនជា សេចក្តីជំនឿចំពោះព្រះតាមព្រះគម្ពីរជានិងមួយគ្នា
តើមានអ្វីខ្លះ?
-
មានមត្តិលើកឡើងថា៖
មានសេចក្តីជំនឿ ប៉ុន្តែមិនមែនអាចពិត១០០%។
អ្នកខ្លះគិតថា ការជឿនោះ
អាចកើតឡើងពិត ឬមិនអាចសោះ ជួនកាលជំនឿនោះគ្រាន់តែជាការ
ផ្តល់អោយនូវសេចក្តីសង្ឃឹមមកវិញ មួយទៀត គ្រាន់តែជាលើកទឹកចិត្តអោយតស៊ូរទៅ។
មានអ្នកប្រាជ្ញ ឬទស្សនៈវិទូ មួយចំនួនបាននិយាយថាគេជឿ គេមានជំនឿ តែជំនឿរបស់គេ
គឺជាជំនឿដែលគេសង្ឃឹមថាគេធ្វើត្រូវ គេគិតត្រូវ ហើយមានគំនិតប្រសើរជាងគេឯទៀត។ ការពិតពួកគេមានជំនឿទៅលើខ្លួនគេដែលបានផ្តល់
ជឿថា គ្មានព្រះ គ្មានសេចក្តីពិត១០០% គ្មានភាពប្រកដប្រជាចំពោះព្រះ។
ចំណែកអ្នកវិទ្យាសាស្ត្រ គេក៏ ជឿដែរថា របស់ទាំងអស់បានកើតឡើងដោយឯងៗ
គ្មានអ្នកបង្កើតទេ
សូម្បីតែមនុស្សក៏កើតឡើងដោយការវិវត្តមកពីដែរ គឺពីស្វាមក។
គេក៏បានជឿថារបស់ទាំងនោះកើតមកត្រូវតាម ប្រព័ន្ធ និងមាន សណ្តាប់ល្អដែរ។ សំរាប់ខ្ញុំមិនដឹងជាបងប្អូនគិតយ៉ាងម៉េចដែរអំពីការនេះទេ។
តែការពិតនៅ ហេព្រើរ ១១:៣
ជាភស្តុតាងដែលបានបង្ហាញឲ្យជឿជាក់ថា៖ ដោយសារ សេចក្តីជំនឿ យើងដឹងថា
លោកីយនេះបានកើតមកដោយសារព្រះបន្ទូលនៃព្រះ បានជារបស់ដែល មើលឃើញទាំងប៉ុន្មាន
នោះមិនមែនកើតដោយ ឯកឯងៗបាននោះទេ
គឺមានអ្នកបង្កើតមកហើយ។ ការពិតជំនឿរបស់យើង យើងជឿថាមានព្រះជាម្ចាស់ បង្កើតមករបស់ទាំងអស់មកមែន។ អ្វីដែលជាសេចក្តីតម្រូវ
ខាងគោលជំនឿ និងសេក្តីជំនឿរបស់គ្រីស្ទ បរិស័ទ គឺមានការយល់ស្របនឹងអ្វីដែលពិត
និងមានហេតុផលច្បាស់លាស់។ ហើយវាត្រូវឈរនៅលើភស្តុតាងនៃប្រវត្តិសាស្រ្ត
ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ ដោយទីបន្ទាល់របស់បុគ្គលម្នាក់ៗ
ហើយនឹងបទពិសោធន៍ផ្ទាល់របស់យើង ដែលព្រះបណ្តាលអោយសរសេរឡើង។ ខ្ញុំមានរឿងមួយ
ដែលបុរសម្នាក់នោះ ព្រមជឿដោយយោងទៅហេតុផល រឿងនេះគឺមានលោកគ្រួម្នាក់ បានប្រាប់ខ្ញុំដែរ
គាត់បាននិយាយថា លោកគ្រូបេសកជនម្នាក់បានទៅចុះទៅតាមភូមិ ដើម្បីផ្សាយដំណឹងល្អ
មានមនុស្សជាច្រើនបានមកស្តាប់គាត់
ពួកគេសុទ្ធតែជាអ្នកដែលមិនធ្លាប់ឮពីព្រះយេស៊ូវពីមុនមក។
នៅពេលដែលលោកគ្រូបាននិយាយដល់ព្រះដែលជាអ្នកបង្កើតមនុស្ស នឹងអ្វីៗទាំងអស់នោះ
ក៏មានបុរស់ ម្នាក់បានលើកដៃឡើងសួរសំណួរ ថា
លោកគ្រូតើព្រះយេស៊ូវពិតជាព្រះបង្កើតមនុស្ស បង្កើតផែនដីមែនទេ
តែខ្ញុំឮអ្នកវិទ្យាសាស្ត្រថា មនុស្សកើតពីស្វា ហើយផែនដីកើតពីបន្ទុះប៊ីតបែន
តើមួយណាត្រូវ? លោកគ្រូក៏បានសួរទៅវិញថា តើអ្នកណាបង្កើតនាឡិកាដៃនេះ?
លោកពួគាត់ឆ្លើយថា ប្រហែលជាព្រះ? ។ តែលោកគ្រូបានបកស្រាយថា
អ្វីៗទាំងអស់សុទ្ធតែមានអ្នកបង្កើត និងរៀបចំឡើង ដូចនាឡិកាដៃនេះអញ្ចឹង
គឺមនុស្សបង្កើតមក មិនមែនព្រះទេ តែមនុស្សអ្នកណាបង្កើតមក នោះគឺជាព្រះទេ
គាត់ក៏ឆ្លើយថា អរខ្ញុំយល់ហើយ។
- មានការគិតខុសមួយទៀតថា សេចក្តីជំនឿ
គឺជាអ្វីដែលយើងអាចធ្វើឲ្យព្រះធ្វើអ្វីៗ ឬប្រទាននូវអ្វីតាម ដែលយើងចង់បាន ដោយជឿព្រះនិងអោយ
បើមិនអោយឈប់ជឿ។ ប៉ុន្តែសេចក្តីជំនឿតាមព្រះគម្ពីរ
គឺមិនមែនជាសមត្ថភាពដែលយើងអាចបញ្ជា ព្រះនោះទេ។ គ្រីស្ទបរិស័ទខ្លះក៏បានគិតថា
សេចក្តីជំនឿ គឺជាថ្នាំដ៏ពួកែរម្យ៉ាងសម្រាប់អ្នកជម្ងឺដែលអស់សង្ឃឹម ដែលគេអាចលេបថ្នាំនោះបាន
អាចកាន់ អាចអោយទៅអ្នកណាក៏បាន តាមដែលគេនឹកឃើញចង់ឲ្យ
ពេលឈប់លេបក៏អស់ប្រសិទ្ធភាពទៅដែរ។បើយើងស្តាប់មើលទៅដូចជាម្យ៉ាងដែរ។ យើងឃើញថាសេចក្តីជំនឿប្រភេទនេះ
មិននៅឋិតថេរនោះឡើយ ហើយវានឹងបានធ្វើឲ្យគេខកចិត្ត ដោយព្រោះមិនបានសម្រេចតាមគោលបំណងរបស់ខ្លូន។
មួយទៀតអ្វីដែលយើង ត្រូរដឹង គឺថានៅពេលមនុស្សជាទីស្រឡាញ់របស់ខ្លួនមិនអាចព្យាបាលបាន
ឬមិនអាចឡើងតំណែងតាមអ្វីដែលខ្លួនចង់បាន ឬមានការកើតឡើងដោយមិនបានគិតដល់
មានបញ្ហារស្មុកស្មាញ មានទុក្ខវេទនាជាដើម នោះវាអាចនាំឲ្យសេក្តីជំនឿខុសឆ្គង ក៏នឹងធ្វើឲ្យសេចក្តីជំនឿប្រភេទនេះកើតមានតែម្តងដែរ
ដោយការអស់សង្ឃឹម និងទំនុកចិត្តថាព្រះមិនឆ្លើយតប។ សេចក្តីជំនឿចំពោះព្រះតាមព្រះគម្ពីរមិនជឿថា
ព្រះនឹងធ្វើតាមអ្វី ដែលយើងនិយាយនោះទេ ប៉ុន្តែជាសេចក្តីជំនឿដែលដឹងថា
ព្រះនឹងធ្វើនូវអ្វីដែលទ្រង់បានមានបន្ទូល ហើយក៏វាអាស្រ័យលើទ្រង់សព្វព្រះហឬទ័យដែរ។ មែនហើយ
ដោយសារសេចក្តីជំនឿ យើងបានសម្រាកនៅក្នុងសេចក្តីសន្យារបស់ព្រះដោយសេចក្តីសុខសាន្ត
មិនមានបញ្ហាអ្វីកើតឡើងទាំងអស់ យើងក៏ស្កប់ចិត្តដែរ។
- មានការគិតខុសជាទូទៅមួយទៀតថា
សេចក្តីជំនឿ មានន័យថា ជាការរងចាំ ការរៀន ការស្គាល់អស់ទាំងការដែលត្រឹមត្រូវ
ហើយត្រូវរងចាំដោយផ្អែកទៅលើសមត្ថិភាពនៃការអត់ធ្មត់ខ្លួនឯង។ ការពិតសេចក្តីជំនឿបែបនេះ
គឺមិនមែនជាការកាន់ខ្ជាប់គ្រប់ទាំងគោលលទ្ធិនោះទេ។ ចំពោះសេចក្តីជំនឿតាមបែបព្រះគម្ពីរ
គឺជាសេចក្តីជំនឿដែលមានទំនាក់ទំនងផ្ទាល់ជាមួយព្រះជាម្ចាស់ ។ នៅក្នុងសញ្ញាចាស់
ព្រះជាម្ចាស់ទ្រង់តែងតែមានបន្ទូលថា “អញជាព្រះរបស់អ័ប្រាហាំ
អ៊ីសាក និង យ៉ាកុប”។ យើងគិតមើល ប្រសិនបើបងប្អូនចង់ប្រាប់អ្នកណាម្នាក់អំពីខ្ញុំ
ដោយបងប្អូនបា្រប់ពីរូបរាង ពណ៌សម្បុរ កំពស់របស់ខ្ញុំ ដល់គេ នោះគេមិនស្គាល់ខ្ញុំនោះទេ
តែបើអ្នកប្រាប់គេពី ឈ្មោះ តួនាទី ឬជាកូនរបស់អ្នកនេះ មកពីនេះ
នោះគេប្រហែលជាស្គាល់ខ្ញុំ ថាជាអ្នកណាមិនខាន។ ដូចគ្នាផងដែរ បើយើងចង់ស្គាល់ព្រះជាអ្នកណា
យើងត្រូវមើលទៅលើមនុស្សដែលទ្រង់បានថែរក្សា
ហើយនឹងអ្នកដែលបានយកចិត្តទុកដាក់នឹងទ្រង់វិញ នោះគេក៏និងប្រាប់ ហើយក៏មានភស្តុតាង ហើយពន្យល់ប្រាប់ពីព្រះទ្រង់ដែរ។
នេះហើយ គឺជាអ្វីដែលព្រះគម្ពីរ ហេព្រើរ
ជំពូក១១ បានផ្តល់នូវបញ្ជីឈ្មោះមនុស្សដែលបានយកចិត្តទុកដាក់ទៅលើព្រះជាម្ចាស់។
បទគម្ពីរដ៏ល្បីល្បាញនេះ
បានបង្ហាញយើងនូវអ្វីដែលជាសេចក្តីពិតពីសេចក្តីជំនឿដែលគេបានធ្វើ។
២- សេចក្តីជំនឿដែលមានការប្រព្រឹត្ត
(ខ៤-១៣)
- ការថ្វាយបង្គំព្រះ
យើងមើលនៅក្នុងព្រះគម្ពីរអំពីអ្នកដែលថ្វាយបង្គំព្រះ
គឺ អេបិល គាត់ជាប្អូនប្រុសរបស់កាអ៊ីន។
បរិបទនេះបានបង្ហាញយើងថា ដោយសារសេចក្តីជំនឿ
អេបិលបានថ្វាយដង្វាយដល់ព្រះបានប្រសើរជាងដង្វាយរបស់កាអីន។ ដោយសារសេចក្តីជំនឿ
អេបិលត្រូវបានលើកដម្កើងជាមនុស្សសុចរិតម្នាក់
នៅពេលដែលព្រះជាម្ចាស់បានមានបន្ទូលពីការថ្វាយដង្វាយរបស់គាត់ (ខ៤)។ អេបិលមានការថ្វាយបង្គំដោយការស្តាប់បង្គាប់
ជាមួយនឹងចិត្តស្មោះសរបស់គាត់។ សេចក្តីជំនឿរបស់គាត់បានធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យ។
គួរឲ្យសោកស្តាយ ដង្វាយរបស់កាអ៊ីនមិនបានធ្វើឲ្យព្រះសព្វព្រះទ័យនោះឡើយ ហើយដោយព្រោះចេញពីការច្រណែននេះ
បានធ្វើឲ្យកាអ៊ីនសម្លាប់ប្អូនរបស់ខ្លួន។ ប៉ុន្តែភាពស្មោះត្រង់របស់អេបិលនៅក្នុងការ
ថ្វាយបង្គំបានក្លាយជាទីបន្ទាល់ដ៏ល្អ។
សេចក្តីជំនឿដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យតែងតែដឹកនាំទៅរកការថ្វាយបង្គំជានិច្ច។
តើបងប្អូនបានថ្វាយបង្គំព្រះដោយអស់ពីចិត្ត អស់ពីគំនិត អស់ពីព្រលឹងរបស់បងប្អូន
ហើយឬនៅ? នៅពេលដែលយើងជួបជុំគ្នា យើងថ្វាយបង្គំដោយបទចម្រៀង
ការអានព្រះបន្ទូល និងការចែកចាយព្រះបន្ទូល សូមចងចាំថា
ផ្នែកមួយនៃការថ្វាយបង្គំរបស់យើង គឺធ្វើតាមគម្រូរបស់អេបិល
ជាពេលវេលាដែលយើងត្រូវថ្វាយដង្វាយ។
តើបងប្អូនបានថ្វាយដង្វាយមួយភាគដប់ទៅដល់ព្រះហើយឬនៅ? តើបានថ្វាយដង្វាយនៃការស្តាប់បង្គាប់ដល់ព្រះឬទេ?
ប្រសិនបើបានធ្វើហើយ នោះសេចក្តីជំនឿ
របស់បងប្អូនបានធ្វើឲ្យព្រះទ្រង់សព្វព្រះហឫទ័យជាក់ជាមិនខាន។
- ការដើរតាមព្រះ
យើងអត់បានដឹងច្រើនអំពីលោកហេណុកនោះទេ
តែអ្វីដែលយើងចាប់អារម្មណ៍ខ្លាំងនោះ នៅ ព្រះគម្ពីរលោកុប្បត្តិ៥:២៤ បានប្រាប់យើងថា
លោកហេណុកជាអ្នកដែលបានដើរជាមួយនឹងព្រះជាម្ចាស់ ក្រោយមកមិនឃើញគាត់នោះឡើយ
ដោយព្រោះព្រះទ្រង់យកគាត់ទៅ។ គម្ពីរហេព្រើរ១១:៥ បានប្រាប់ យើងថា ដោយសារសេចក្តីជំនឿ
លោកហេណុកត្រូវបានដកចេញពីជីវិតនេះទៅ ដូច្នេះគាត់មិនបានភ្លក់សេចក្តីស្លាប់នោះឡើយ។
មិនអាចរកគាត់ឃើញឡើយ ដ្បិតព្រះទ្រង់បានលើកគាត់យកទៅ។ មុនពេលដែលព្រះទ្រង់លើកគាត់ឡើងទៅ
គាត់គឺជាម្នាក់ដែលបានធ្វើឲ្យព្រះទ្រង់សព្វព្រះហឫទ័យ។ ការពិតជាក់ស្តែង លោកហេណុក
គឺជាមនុស្សម្នាក់ដែលបានដើរយ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់
ដែលធ្វើឲ្យព្រះទ្រង់បានលើកគាត់ឡើងទៅស្ថានសួគ៌ដោយមិនមានបទពិសោធន៍នៃការស្លាប់ខាងសាច់ឈាមនោះឡើយ។
តាមរយៈលោកហេណុក យើងរៀនបានថា ការដើរជាមួយព្រះ នោះគឺជាការធ្វើឲ្យទ្រង់សព្វព្រះហឫទ័យ។
តើសេចក្តីជំនឿរបស់បងប្អូនបានធ្វើឲ្យបងប្អូន បានដើរជាមួយនឹងព្រះហើយឬនៅ? តើយើងបានដើរជាមួយទ្រង់រាល់ថ្ងៃទេ? តើយើងមានការប្រកបសន្ទនាជាមួយទ្រង់នៅពេលដែលយើងដេក
ភ្ញាក់ឡើងលុបមុខ ជិះមូតូ ឡាន ដើរ រៀនសូត្រ ធ្វើការហើយឬនៅ?
ឬមួយយើងដើរតែឯងទៅចោលទ្រង់នៅពីក្រោយយើង? សូមឲ្យយើងបានដើរជិតសិ្នទ្ធជាមួយទ្រង់រាល់ថ្ងៃ
នោះហើយជាការធ្វើឲ្យទ្រង់សព្វព្រះទ័យ។ គម្ពីរកូល៉ុស២:៦-៧ «៦ដូច្នេះ
ដែលអ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់ បែបយ៉ាងណា នោះចូរដើរក្នុងទ្រង់តាមបែបយ៉ាងនោះចុះ
ខ៧ ដោយបានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿ
ដូចជាបានបង្រៀនដល់អ្នករាល់គ្នាហើយ ព្រមទាំងអរគុណកាន់តែច្រើនឡើង ផង»។
- ធ្វើតាមព្រះបង្គាប់
តើយើងត្រូវស្តាប់បង្គាប់ព្រះដោយរបៀបណា?
ប្រហែលជាយើងមិនដែលនឹកគិតទៅដល់ការធ្វើទូករបស់លោកណូអេឡើយ ប៉ុន្តែការធ្វើទូកនេះ
មិនមែនជាការងារកំប៉ិកកំប៉ុកនោះទេ។ លោក
ណូអេ បាននាំ គ្រួសារ ឲ្យសង់ទូក មុនទឹកជំនន់ គាត់និង
គ្រួសារត្រូវពុះពារសង់ទូកទាំងអំណត់។ អំណត់នឹងការរកសម្ភារៈមកសង់
អំណត់នឹងការស្តាប់បង្គាប់ដល់ព្រះ អំណត់នឹងពាក្យចំអកឡកឡឺយពីអ្នកជិតខាង
ព្រោះគាត់សង់ទូកយ៉ាងធំនោះនៅលើគោក ដែលគ្មានទឹកឯណាអាចបណ្តែតទូកនោះបានសោះ សូម្បីតែភ្លៀងក៏គ្មានផង។
លោកអូណេ និងគ្រួសារគាត់ចំណាយអស់រយ:ពេលជាងមួយរយឆ្នាំ
ទើបហេតុការណ៍នៃព្រះបន្ទូលដែលមនុស្សមិនយល់សោះនោះ បានសម្តែងឲ្យឃើញ
គឺទឹកជំនន់យ៉ាងធំនោះបានមកដល់។ ដោយសារសេចក្តីជំនឿ លោកអូណេនិងគ្រួសារ បានសង្រ្គោះ
ដោយសារជឿនេះហើយទើបគាត់ធ្វើតាមព្រះ ដូច្នោះការធ្វើទូកឡើងដើម្បីសង្គ្រោះ
ខ្លួនគាត់និងគ្រួសារ នេះដោយសារជំនឿទៅលើព្រះ ត្រូវចំណាយពេលយ៉ាងយូរ
និងឆ្លងកាត់ច្រើនដំណាក់កាលផង វាមិនមែនជារការងាយទេ តែលោកណូអេអាចធ្វើបាន។ ឥឡូវនេះ
ការងាររបស់គាត់បានរួចរាល់ហើយ! «ដោយសារសេចក្តីជំនឿ លោកណូអេ
ត្រូវបានបង្ហាញពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានការកោតខ្លាច
បានជាលោកធ្វើទូក១យ៉ាងធំសម្រាប់នឹងជួយសង្រ្គោះដល់គ្រួសាររបស់លោក។
ដោយសារសេក្តីជំនឿលោកបានកាត់ទោសលោកីយដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្តីសុចរិត
ដែលត្រូវខាងសេចក្តីជំនឿ ទុកជាមរដកដែរ» (ហេព្រើរ១១:៧)។ យើងឃើញថាព្រះជាម្ចាស់ទ្រង់បានឲ្យយើងម្នាក់ៗមានកិច្ចការបំរើទ្រង់ផ្សេងៗពីគ្នា
ហើយព្រះអង្គក៏អោយយើងចេញទៅប្រាប់គេ អោយបែរមករកព្រះអង្គដើម្បីបានសង្គ្រោះ
ទោះបើគេសើចចំអក ថាយើង ងប់ង៉ុល និងព្រះក៏ដោយ ក៏ត្រូវហ៊ានប្រឈរមុខដែរ ព្រោះនេះជាសង្គ្រោះ
បើគេមិនជឿយើងត្រូវ យើងក៏មិនត្រូវបោះបង់ជំនឿខ្លូនឯងដែរ
ត្រូវតែមានសង្ឃឹមលើព្រះអង្គជានិច្ច។ ដូច្នេះចុះបើជូបបញ្ហារនេះមែន តើយើងមានសេចក្តីជំនឿដែលនឹងធ្វើការយ៉ាងអស់ពីចិត្តសម្រាប់នគររបស់ព្រះដែរទឬទេ? សូមឲ្យយើងបានធ្វើការថ្វាយដល់ព្រះឲ្យបរិបូរជាដរាបចុះ
ដ្បិតការដែលយើងខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ
(១កូរិនថូស១៥:៥៨)។
ការរង់ចាំ
តើមូលអ្វីបានជាយើងត្រូវរង់ចាំ?
ចំពោះបុព្វបុរសដែលយើងលើកយកមកនិយាយនៅក្នុងបរិបទនៃសេចក្តីជំនឿនេះ
គឺលោកអ័ប្រាហាំ។ គាត់ គឺជាម្នាក់ដែលយើងជាអ្នកជឿទាំងអស់គ្នាបានស្គាល់គាត់
សូម្បីតែកុមារតូចៗ ក៏ពួកគេ បានស្គាល់គាត់ដែរ ពួកគេតែងតែចងចាំ
និងច្រៀងបទចម្រៀងដ៏ពេញនិយមនេះពីគាត់ «ជីតាអ័ប្រាហាំ មានកូនចៅច្រើននាក់......»។ ជាការពិត លោកអ័ប្រាហាំ ត្រូវបានគេគាត់ហៅថា «បិតានៃសេចក្តីជំនឿ»។
ជីវិតរបស់គាត់បានបង្រៀនយើងពីកិច្ចការរាប់រយយ៉ាងពីសេចក្តីជំនឿ។ កិច្ចការដ៏ធំដែលលើកទឹកចិត្តគាត់ឲ្យប្រឈមនឹងសេចក្តីជំនឿនោះគឺ
ការរង់ចាំ ។ អ័ប្រាហាំ គាត់បានរង់ចាំផ្ទះ នៅក្នុងទឹកដី សន្យា របស់ព្រះ។ ជាការពិត
គាត់បានចំណាយពេលពេញមួយជីវិតរបស់គាត់ទាំងមូលដោយរស់នៅ តែក្នុងតង់ ឬត្រសាល
(មិនមានផ្ទះត្រឹមត្រូវ)។ ខ្ញុំពិតជាមិនចង់មានការរស់នៅយ៉ាងដូច្នេះទេ
ជីវិតរស់នៅក្នុងតង់ មិនស្រួលដូចជានៅក្នុងផ្ទះនោះឡើយ។ លោកអ័ប្រាហាំ
ត្រូវរង់ចាំរហូតដល់គាត់មានអាយុ១០០ឆ្នាំ ទើបមានកូនតាមដែលព្រះសន្យា។ អស់ពេលយ៉ាងយូរ
គាត់រង់ចាំហើយ រង់ចាំទៀត សម្រាប់សេចក្តី សន្យាពីព្រះមែស៊ី
និងការចូលទៅកាន់ទឹកដីរបស់ព្រះ។ ដោយសារសេចក្តីជំនឿ របស់លោកបានស្នាក់នៅក្នុងស្រុកដែលព្រះសន្យាឲ្យ
ដូចជានៅក្នុងប្រទេសដទៃ ក៏នៅតែក្នុងត្រសាលជាមួយនឹងអ៊ីសាក់ ហើយនឹង យ៉ាកុប ជាអ្នកគ្រងសេចក្តីសន្យាដដែល
ទុកជាមរដកជាមួយគ្នា ពីព្រោះលោករង់ចាំក្រុង១ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ
ហើយជាជាងសង់ (ហេព្រើរ ១១:៩-១០)។
តើសេចក្តីជំនឿរបស់បងប្អូន ពិតជាធ្វើឲ្យមានការរង់ចាំមែនទេ? តើបងប្អូនដែលមានអារម្មណ៍ថា កំពុងនៅកកស្ទះនៅក្នុងបន្ទប់រង់ចាំមួយ ដោយរង់ចាំការឆ្លើយតបនៃសេចក្តីអធិស្ឋាន
ឬរង់ចាំមានការងារធ្វើ រង់ចាំលទ្ធផលនៃការប្រលង ឬក៏រង់ចាំអ្វីមួយ..........? បើយើងអធិស្ឋានពីអ្វីមួយ សូមនៅតែបន្តអធិស្ឋាន ធ្វើនូវអ្វីដែលយើងអាចធ្វើបាន
ជួនកាលវាអាចជាភស្តុតាងមួយនៃសេចក្តីជំនឿរបស់យើងនៅក្នុងការរង់ចាំ។
សេចក្តីជំនឿដែលគាប់ព្រះហឫទ័យព្រះអាចជួយយើងឲ្យចេះរងចាំបានដោយមានការទុកចិត្ត។ យើងរងចាំដោយសារសេចក្តីជំនឿ
យើងជឿទៅលើសេចក្តីពិត ដោយដឹងថាចុងបញ្ចប់ ព្រះជាម្ចាស់ទ្រង់នឹងយាងមកមែន។
សេចក្តីបញ្ចប់
សរុបសេចក្តីមក
សេចក្តីជំនឿជាការដឹងជាក់ថានិងបានដូចសង្ឃឹម ហើយជាសំឡឹងឆ្ពោះទៅព្រះយេស៊ូវគ្រីស្ទ ដូចជាឰយុកោរបស់យើងទាំងអស់ខាងលើនេះ
ដែលព្រះគម្ពីរបានប្រាប់។ ពួកគាត់បានស្លាប់ក្នុងសេចក្តីជំនឿ
ឥតបានទទួលសេចក្តីសន្យាទាំងប៉ុន្មានទេ តែពួកគាត់បានឃើញពីចម្ងាយ
ហើយក៏ទទួលយកដោយសេចក្តីជំនឿ
ហើយព្រះទ្រង់សព្វព្រះហឫទ័យបានរៀបចំទីក្រុង១ដ៏ប្រសើរឲ្យពួកគាត់ គឺខាងឯស្ថានសួគ៌វិញ។
ទេវសាស្ត្រព្រះ
ចំពោះអង្គព្រះយេស៊ូវវិញ
គឺព្រះអង្គអោយយើងមានជំនឿលើទ្រង់ ហើយព្រះគ្រីស្ទ
គឺជាតួអង្គតែមួយគត់នៃការបំពេញសេចក្តីសន្យាទាំងនេះ
ដែលគ្រប់គ្នាកំពុងរង់ចាំទ្រង់យាងមកវិញលើកទី២។
មនុស្ស:
ដោយសារសេចក្តីជំនឿពួកគេនៅក្នុងសម័យសញ្ញាចាស់កំពុងរងចាំ
ការយាងមករបស់ព្រះមែស៊ី ចំពោះយើងដោយសារសេចក្តីជំនឿយើងកំពុងរងចាំការយាងមកវិញរបស់ព្រះគ្រីស្ទលើកទី២
ហើយយើងគ្រប់គ្នាកំពុងបន្ត
មើលពីពេលវេលាដែលគ្រប់ទាំងសេចក្តីសន្យានៃព្រះបន្ទូលទ្រង់បានបំពេញសម្រេច ដែរ។ ដោយសារសេចក្តីជំនឿ នឹងការជឿជាក់ យើក៏ត្រូវជឿថាថ្ងៃចុងបង្អស់
ទ្រង់ពិតជាយាងមកតាម សេចក្តីសន្យារបស់ទ្រង់ដែលនៅក្នុងព្រះគម្ពីរបានចែងមកមែន។
ការអនុវត្ត
យើងកំពុងមើលទៅពេលវេលា ដែលនឹងមកដល់ជាពេល
ដែលមានការជួបជុំគ្នា ដោយសេចក្តីស្រឡាញ់ជាមួយនឹងបងប្អូនដែលបានលាទៅមុន ពីមុនមកនោះ។ យើងកំពុងរង់ចាំពេលដែលអស់ទាំងការរងទុក្ខដែលនឹងត្រូវបានកំសាន្តចិត្ត។
យើងរង់ចាំដោយមានការទុកចិត្ត ដោយព្រោះយើងដឹងថា ថ្ងៃនោះនឹង
មកដល់ដោយគ្រប់ទាំងជង្គង់នឹងលុតចុះ ហើយគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា
ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់មែន។ អំឡុងពេលដែលយើងកំពុងរង់ចាំនៅក្នុងសេចក្តីជំនឿនេះ
សូមឲ្យយើងបន្ត ការថ្វាយបង្គំ
ហើយដើរជាមួយទ្រង់ព្រមទាំងធ្វើការសម្រាប់នគររបស់ទ្រង់ផង។
នេះហើយជាសេចក្តីជំនឿដែលព្រះ ទ្រង់សព្វព្រះហឫទ័យ។
សូមឲ្យយើងបញ្ចប់ដោយការអានបទគម្ពីរហេព្រើរ១១:៦ ទាំងអស់គ្នា «តែបើឥត មានសេចក្តីជំនឿទេ
នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា
មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់»។ អាម៉ែន!
ឯកសារពិគ្រោះ
-
- ព្រះគម្ពីរខ្មែរបច្ចុប្បន្ន
- ព្រះគម្ពីរសិក្សា សញ្ញាចាស់ សញ្ញាថ្មី
-សៀវភៅស្ពានចម្លងអត្ថាធិប្បាយព្រះគម្ពីរកណ្ឌក្រុមសំបុត្រទូទៅនិងទំនាយ:ហេព្រដល់វីវរណៈ ភាគទី៨ និពន្ធដោយលោក ដន ហ្វីលេមីង (ទំព័រ២៣-២៤)
-
Khmer bible concordance
-
វចនានុក្រមព្រះគម្ពីរ
0 Comments