សេចក្ដីផ្ដើម
មានពូប៉ូលីសម្នាក់គាត់បាននិយាយទៅកាន់កូនប្រុសរបស់គាត់ថា «ណែកូនប្រុសនៅពេលដែលកូនធំឡើងកូនត្រូវធ្វើជាមនុស្សល្អនៅក្នុងសង្គមណា
កូនត្រូវចេះជួយយកអាស្សាហ៏ គ្នាទៅវិញ
ទៅមកមិនត្រូវកេងប្រវ័ញ ជិះជាន់កៀបសង្កត ឬ
លួចបន្លំអ្នកដទៃឡើយណាកូនប្រុស!» ពេលនោះកូនប្រុសបានឆ្លើយឡើងថា «បាទពុកខ្ញុំនឹងធ្វើតាមសេចក្ដីបង្គាប់របស់ពុកទាំងអស់»
ជាច្រើនឆ្នាំកន្លងផុតទៅកូននោះបានធំពេញវ័យហើយគាត់បានគិតថា «ហ៊ឺស!
មើលទៅគេដូចជាល្អប្រសើរជាងខ្ញុំឆ្ងាយណាស់ គេមានលុយកាក់មាសប្រាក់ទ្រព្យសម្បត្តិច្រើនបបូរ
ហូរហៀមិនខ្វះអ្វីសោះ។ ចំណែកឯខ្ញុំវិញ
ខំធ្វើល្អមកជាយូណាស់មកហើយដែរតែដូចជាគ្មានអ្វីសោះ។ ទេមិនកើតទេ! បើខ្ញុំនៅតែបន្ដរធ្វើបែបនេះទៀតខ្ញុំប្រកដជាវេទនាជាមិនខាន់ឡើយ។
ពេលនោះកូនប្រុសនោះបានភ្លេចសេចក្ដីបង្គាប់របស់ឪពុកហើយក៏បានធ្វើការជួញដូរថ្នាំញ្ញៀន
កុហកបោកប្រាស់ និង ប្រព្រឹត្តអំពើទុច្ចរិតគ្រប់បែបយ៉ាងជាមួយនិងពួកក្មេងស្ទាវ។ មិនយូប៉ុន្មានកូនប្រុសនោះបានក្លាយទៅជាអ្នកមានស្ដុកស្ដម្ភហើយគាត់បាននិយាយថា«មើលឥឡូវខ្ញុំក្លាយទៅជាអ្នកមានហើយគ្មានអ្នកណាដឹងពីរឿងខ្ញុំនោះទេ។
បើខ្ញុំជឿតាមឪពុកខ្ញុំហ៊ឺស! ស្មើរនេះខ្ញុំមិនអាចមានដូចជាសព្វថ្ងៃនេះឡើយ។ នៅពេលដែលឪពុកបានដឹងពីរឿងនេះគាត់ក៏បាននិយាយទៅកាន់កូនថា
« ណែកូនប្រុសហេតុអ្វីបានជាកូនមិនចាំពាក្យសម្ដីររបស់ឪពុកសោះអញ្ចឹងកូន!
ឈប់ទៅកូនឈប់ធ្វើការទាំងអស់នេះទៅវាមិនល្អទេ។ បើកូននៅតែធ្វើបែបនេះទៀត
នោះកូននឹងត្រូវជាប់ទោសមិនខាន់ឡើយ។
តែបើកូនឈប់ហើយស្ដាប់តាមពុកវិញនោះកូននឹងរួចខ្លួនណា! ជាញឹកញ័ប់ឪពុកតែងតែរំលឹកកូនប្រុសឲ្យកែខ្លួនរហូត។
តែកូនប្រុសនោះដូចជាមិនយកចិត្តទុកដាក់ចំពោះពាក្យសម្ដីររបស់ពុកប៉ុន្មានសោះ។
ដោយសារឪពុកជាប៉ូលីសផង ដូច្នេះគាត់ពិតជាមិនអាចធ្វើមិនដឹងមិនឮបាននោះទេ។
បើសិនជាគាត់ធ្វើមិនដឹងមិនឮនោះមានន័យថាខ្លួនកំពុងតែចូលរួមនិងប្រព្រឹត្តអំពើទុច្ចរិតដែរ។
ដូច្នេះហើយគាត់ក៏បានកាត់ទោសកូនប្រុសនោះ ទៅតាមអ្វីដែលគាត់បានធ្វើ។ ដោយយោងតាមបទល្មើសកូនប្រុសនោះត្រូវបានរឹបអូសយកទ្រព្យសម្បត្តិទាំងអស់
ហើយត្រូវជាប់ព័ន្ធធានាគារទៀត។
លទ្ធិផលបែបនេះគឺដោយព្រោះតែគាត់មិនបានស្ដាប់តាមសេចក្ដីបង្គាប់របស់ឪពុក
ធ្វើការសម្រេចចិត្តដោយខ្លួនឯង។
នេះគឺគ្រាន់តែជាឧទាហរណ៏មួយដែលខ្ញុំបានលើកឡើង
ដែលមានរឿងប្រហាក់ប្រហែលគ្នាទៅនឹងអត្ថបទព្រះគម្ពីរ ហូសេ ជំពូក១២
ដែលនិយាយសង្កត់ធ្ងន់ទៅលើ៖
«ការកុហកបោកប្រាស់ និង ការមិនស្ដាប់បង្គាប់ព្រះ »
តើការកុហកបោកប្រាស់និងការមិនស្ដាប់បង្គាប់ព្រះនៅក្នុងជំពូកនេះមានន័យយ៉ាងដូចម្ដេចដែរ?
យើងនិងធ្វើការសិក្សាជាមួយគ្នានៅចំណុចខាងក្រោមជាមួយគ្នាដូចតទៅ៖
គម្រោង
I. អំពើបាបរបស់ពួកអ៊ីស្រាអែល(១២:១-៧)
Ø គឺការកុហកបោកប្រាស់។
II. សេចក្ដីទុច្ចរិតរបស់ពួកអ៊ីស្រាអែល(១២:៨-១៥)
Ø ការកេងប្រវ័ញនិងកៀបសង្កត់
Ø ការដាស់តឿនរបស់ពួកហោរា
I.
អំពើបាបរបស់ពួកអ៊ីស្រាអែល(១២:១-៧)
Ø គឺការកុហកបោកប្រាស់។
អ៊ីស្រាអែលបានបែកចេញជា២នគរ
គឺនគរខាងជើងហៅថាអ៊ីស្រាអែលហើយនិងខាងត្បូងហៅថាយូដា។ នគរទាំងពីរ
នៅក្នុងសម័យកាលនៃពួកហោរា អេសាយ អេម៉ុស និង ហូសេនេះមានការ
រីកចំរើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ខាងផ្នែកសេដ្ឋកិច្ច និង នយោបាយ។
ប៉ុន្ដែទន្ទឹមនិងការរីកចំរើនបែបនេះក៏មានបញ្ហាមួយចំនួនបានកើតមានឡើងដល់នគរទាំងពីរ ជាពិសេសគឺនគរខាងជើងតែម្ដង
ទាក់ទងទៅនិងការថ្វាយបង្គំរូបព្រះ និង ការជិះជាន់កៀបសង្កត់ កុហកបោកប្រាស់ កេងប្រវ័យពីសំណាក់ពួកមន្ត្រីរាជការ
និង អ្នកមានធ្វើបាបអ្នកក្រជាដើម។
ដោយមិនខ្វល់ពីសុខទុក្ខប្រជារាស្រ្ដនិងអ្នកដទៃផ្សេងឡើយ។
យ៉ាងណាមិញយើងអាចឃើញយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរហូសេ ជំពូក១២នេះតែម្ដង ដែលនិយាយទាក់ទងនិងនគរទាំងពីរ
គឺពួកអ៊ីស្រាអែលហើយនិងពួកយូដាដែលជាកូនចៅជំនាន់ក្រោយរបស់លោកយ៉ាកុប
ជាពិសេសគឺនៅក្នុង(ខ១-២)។ នៅទីនេះបានប្រាប់ថា អេបា្រអិម ហើយ និងពួក អ៊ីស្រាអែលបានប្រព្រឹត្តនូវសេចក្ដីភូតភរ និង
ការឆរបោក។ ការភូតភរនិងការឆរបោកនៅត្រង់ចំណុចនេះគឺចង់និយាយថា
ពួកអ៊ីស្រាអែលជាពួកអ្នកដែលកុហកហើយរស់នៅដោយសារការកុហកបោក ប្រាស់នោះ។ បើយើងមើលនៅក្នុង(ហូសេ10:13) បានប្រាប់ថា«ឯងរាល់គ្នាបានភ្ជួរជាអំពើអាក្រក់
ហើយបានច្រូតកាត់ជាសេចក្ដីទុច្ចរិត ឯងរាល់គ្នាបានស៊ីផលនៃការកុហកហើយ ដ្បិតឯងបានទុកចិត្តនឹងផ្លូវរបស់ខ្លួន
ហើយនឹងចំនួនច្រើននៃមនុស្សខ្លាំងពូកែរបស់ឯង»
មានន័យថាពួកអ៊ីស្រាអែលនោះឯង ជាសង្គមមួយដែលរស់នៅពេលទៅដោយអំពើទុច្ចរិតនិងការអាក្រក់
ជិះជាន់កេងប្រវ័យនិងគ្មានសេចក្ដីពិតឡើយ។
ការចិញ្ចឹមខ្លួនដោយអំពើទុច្ចរិតបែបនេះគឺជាសេចក្ដីដែលខាត់បង់និងអត់ប្រយោជន៏ទាំងអស់
ប្រៀបបីដូចជាត្រូវខ្យល់បក់បោកងាករេទៅឆ្វេងម្ដងទៅស្ដាំម្ដងគ្មានលំនឹង និង
មូលដ្ឋានគ្រឹះច្បាស់លាស់ពិតប្រាកដឡើយ។ បើនៅតែបន្តរធ្វើបែបនេះទៀតនោះថ្ងៃណាមួយនឹងត្រូវដួលចុះជាមិនខាន់ឡើយ។
ពីព្រោះថាពួកគេមិនបានពឹងលើព្រះនិងយកទ្រង់ជាមូលដ្ឋានគ្រឹះឡើយ។ គឺគេបែរជា យកមនុស្សនិងទ្រព្យសម្បត្តិជាទីពឹង។
ជាក់ស្ដែងដូចជានៅចុង(ខ២) បានប្រាប់ថា«គេតាំងសញ្ញានឹងស្រុកអាសស៊ើរ ហើយបញ្ជូនប្រេងទៅឯស្រុកអេស៊ីព្ទ»
នេះមានន័យថាពួកគេបានទុកចិត្តលើមនុស្សលើទ្រព្យសម្បត្តិ និង សាច់ឈាមជាជាងទុកចិត្តលើព្រះ។
ការដែលពួកគេបានធ្វើដូច្នេះនោះមិនមែនជាការដែលត្រឹមត្រូវនោះទេ។
ពីព្រោះថាព្រះជាម្ចាស់មិនសព្វព្រះហឫទ័យឲ្យប្រជារាស្រ្ដរបស់ព្រះអង្គ ចុះកិច្ចព្រមព្រៀងជាមួយនិងពួកចោរ
ពួកខ្លាឡើយ។ ពីព្រោះថាបើពួកគេចុះកិច្ចព្រមព្រៀងជាមួយនិងពួកចោរ ពួកខ្លា ពួកនោះនឹងប្រើល្បិចកល
ហើយលេបត្របាក់ដល់ខ្លួនវិញ។ ការដែលតាំងសញ្ញាជាមួយពួកអាសសើរ និង
បញ្ជូនប្រេងទៅឯស្រុកអេស៊ីព្ទ គឺជាសេចក្ដីល្ងីល្ងើរមួយរបស់ពួកអ៊ីស្រាអែល ពីព្រោះថាមិនដែលមានអ្នកណាគេយកសាច់ទៅផ្ញើរនិងសត្វខ្លានោះឡើយ។
ព្រោះនឹងត្រូវសត្វខ្លានោះ ស៊ីអស់។
ព្រះជាម្ចាស់ទ្រង់ជ្រាបរួចទៅហើយថាការដែលទៅពឹងលើពួកអាសសើរ
ហើយនិងការដែលធ្វើជំនួញជាមួយពួកអេស៊ីព្ទ
សុទ្ធតែជារឿងដែលកុហកបោកប្រាស់និងមិនស្មោះត្រង់។
ចុះចំពោះពួកយូដាវិញយ៉ាងម៉េចដែរ?
នៅចុង (ខ១) បានប្រាប់ថា «ឯយូដា គេនៅតែមានអំណាចចំពោះព្រះនៅឡើយ ក៏ស្មោះត្រង់ចំពោះព្រះដ៏បរិសុទ្ធដែរ»
តើយូដាពិតជាស្មោះត្រង់ចំពោះព្រះមែនឬអី? បើយើងមើល(ខទី៣) បានប្រាប់ថា «ព្រះជាម្ចាស់ក៏មានរឿងនិងយូដាដែរ»។
តើយូដាមានរឿងអ្វីដែរ បានជាព្រះជាម្ចាស់រករឿងដូច្នេះ? បើយើងមើលលើព្រះគម្ពីរអេសាយបាននិយាយច្រើនពីរឿងរ៉ាវរបស់យូដា
ដែលមានហេតុការណ៏ប្រហាក់ប្រហែលគ្នានិងអែស្រាអែលដែរ។ ដូច្នេះបញ្ជាក់ឲ្យឃើញថាទាំង
យូដាហើយនិងពួកអ៊ីស្រាអែលសុទ្ធតែមានការកុហកបោកប្រាស់និងមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់ដូចគ្នា។
យ៉ាងណាមិញចំពោះរឿងរ៉ាវនៃការកុហកបោកប្រាស់នេះ
ជារឿងដែលមានតាំងពីយូយាណាស់មកហើយ តាំងពីជំនាន់ ពួកព្វយុកោ របស់ពួកអ៊ីស្រាអែលមកម្លះ។
ជាឧទាហរណ៏ដូចជា នៅក្នុងខទី៣-៥
បាននិយាយពីរឿងរបស់លោកយ៉ាកុបក្នុងកាលដែលនៅក្នុងផ្ទៃម្ដាយនៅឡើយ។ លោក យ៉ាកុបជាប្អូន អេសាវជាបង តែយ៉ាកុបបានចាប់កែងជើងអេសាវជាប់មកនៅពេលដែលប្រសូត្រមក។
លុះពេលធំឡើងយ៉ាកុបចង់បានឋាន:ជាបង
ដូច្នេះគាត់បានប្រើល្បិចបោកបញ្ឆោតអេសាវ ដោយសម្ល ត្រឹម
មួយចានតែប៉ុណ្ណោះ(លោកុប្បត្តិ25:22-26)។ យើងឃើញថាតាំងពីកំណើតមក
លោកយ៉ាកុបបានបង្ហាញពីសេចក្ដីបា្រថ្នាក្នុងការជ្រើសរើសផ្លូវរបស់ខ្លួនឯង ទោះបីជាប្រើល្បិចយ៉ាងណាក៏ព្រមដែរ ឲ្យតែ
ខ្លួនឯងទទួលបានផលប្រយោជន៏ ឬ យើងអាចនិយាយបានថា selfish គិតតែពីប្រយោជន៏ខ្លួនឯង។ នៅពេលដែលខ្ញុំនិយាយពីការបោកបញ្ឆោតនេះ
ខ្ញុំនឹងឃើញពីរឿងមួយ រវៀងគ្រូកុហកសិស្សកំហូច៖
មានថ្ងៃមួយលោកគ្រូម្នាក់មានដំណាប់ចេកមួយកំប៉ុងយ៉ាងឆ្ងាញ់ពិសា
គ្រូបង្រៀនផងញ៉ាំដំណាប់ចេកផង។ កូនសិស្សឃើញក៏ចង់ញ៉ាំដំណាប់ចេកនោះដែរ
ហើយលេបទឹកមាត់ក្អឿកៗទៅ។ ពេលចេញលេង គ្រូនោះបានប្រាប់កូនសិស្សថា
ណែសិស្សទាំងអស់គ្នាហាម អ្នកណាញ៉ាំដំណាប់ចេកនេះជាដាច់ខាត
ព្រោះថាដំណាប់ចេកនេះញ៉ាំបានតែចាស់ៗប៉ុណ្ណោះទេ បើក្មេងៗញ៉ាំនោះនឹងពុលស្លាប់ជាមិនខានឡើយ។
ក្មេងៗឆ្លើយព្រមគ្នាថាបាទលោកគ្រូ! គ្រូក៏ចេញទៅក្រៅបាត់
ពេលនោះកូនសិស្សចាប់ផ្ដើមនាំគ្នាមកមើលដំណាប់ចេកដ៏ ចំឡែងនោះ
មានសិស្សម្នាក់បាននិយាយថា «ដំណាប់ចេកអីក៏ចំឡែកម្លះ ចាស់ៗញ៉ាំមិនអី ក្មេងៗញ៉ាំបែជាស្លាប់ទៅវិញ» ក្នុងចំណោមសិស្សទាំងអស់មានម្នាក់សាក់ល្បងញ៉ាំបន្ដិចសាក់មើលពេលញាំទៅ
រួចហើយគាត់ធ្វើមុខដូចជាស្រពោន ហើយញ៉ាំបន្ដរទៀត
ពេលគាត់ញ៉ាំជិតឆ្អែតទើបគាត់ប្រាប់សិស្សទាំងអស់គ្នាថា
អ្នកទាំងអស់គ្នាអាចញ៉ាំដំណាប់ចេកនេះបានមិនអីទេឆ្ងាញ់ណាស់
ឮដូចនោះសិស្សនាំគ្នាញ៉ាំដំណាប់ចេកនោះទាំងអស់គ្នា រហូតទាល់តែអស់ពីកំប៉ុង។ ពេលញ៉ាំដំណាប់ចេកនោះអស់ពួកគេមានការព្រួយបារម្មណ៏យ៉ាងខ្លាំងព្រោះខ្លាចគ្រូ ខឹង។ ពួកគេបានពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ មាន
សស្សម្នាក់ដែលឆ្លាតជាងគេបាននិយាយថាពួកឯងកុំបារម្ភ អី ចាំស្ដាប់តាមយើងទាំងអស់គ្នា។
សិស្សទាំងឆ្លើយបាន យើងស្ដាប់តាម! សិស្សដែលឆ្លាតជាងគេនោះ ឃើញ Iphone six លោកគ្រូភ្លេច នៅលើតុ រួចហើយ យក iphone six នោះបោក ចុះក្រោម រួចហើយនិយាយថា
ពួកយើងទាំងអស់គ្នា ក្រាបចុះ សិស្សទាំងអស់នោះបានក្រាបចុះទាំងអស់គ្នា។
ពេលគ្រូចូលមកវិញ ឃើញសិស្សក្រាបចុះទាំងអស់គ្នាដូចនេះ បាននិយាយទៅកាន់សិស្សថា ពួកឯងកុំពុងតែធ្វើអ្វីគេហ្នឹង?
សិស្សដែលឆ្លាតជាងគេបាននិយាយឡើងថា លោកគ្រូពួកយើងបានធ្វើកំហុសមួយយ៉ាងធ្ងន់ធ្ងរ!
កំហុអីទៅ? គឺពួកយើងបានប្រឡែងគ្នាលេងនៅក្នុងថ្នាក់មិនបានប្រយ័ត្ន
បណ្ដាលឲ្យទូរស័ព្ទលោកគ្រូធ្លាក់ចុះក្រោមហើយខូច អស់ហើយ។ ពួកយើងមានការសោកស្ដាយនិងខូចចិត្តខ្លាំងណាស់
បានជាពួកយើងនាំគ្នាញាំដំណាប់ ចេក លោកគ្រូអស់ទៅ ដើម្បីសម្លាប់ខ្លួន
ហើយឥឡូវនេះយើងក្រាបចុះរង់ចាំសេចក្ដីស្លាប់តែប៉ុណ្ណោះ! ឮដូចនោះលោកគ្រូមានការខកចិត្តយ៉ាងខ្លាំង
ប្រាក់ក៏បង់ថង់ក៏ដាច់ ដំណាប់ចេក ក៏អស់ ទូរស័ព្ទក៏ខូច។
នេះគឺជារូបភាពមួយនៃការកុហកបោកប្រាស់ចំពោះគ្នាទៅវិញទៅមក
ហើយលទ្ធិផលគឺត្រូវខាត់បង់ទាំងស្រុង។ ពួកអ៊ីស្រាអែលពេលនេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពបែបនេះឯង។
បើសិនណាជាពួកគេនៅតែបន្ដរទង្វើរបែបនេះដដែលនោះពួកគេនិងត្រូវខាត់បង់ជាមិនខានឡើយ។ នៅខទី៥
បានប្រាប់ថា«យ៉ាកុប បានមានអំណាចលើទេវតា ហើយក៏ឈ្នះផង លោកបានយំហើយអង្វរដល់ទ្រង់»
នៅក្នុងរាត្រីយប់មួយ លោកយ៉ាកុបបាន បោកចំបាប់ជាមួយទេវតា ហើយក៏បានឈ្នះទេវតានោះផងដែរ
តែនៅទីបំផុតគាត់ត្រូវបានបង្ខំអោយចុះញ៉ម
ចុះចូលចំពោះព្រះជាម្ចាស់ទើបគាត់ទទួលបាននូវព្រះ ពរពីព្រះជាម្ចាស់ ដែលជារបស់ដែលគាត់ពេញចិត្ត
និង បា្រថ្នាចង់បានយ៉ាងខ្លាំង នៅក្នុង (លោកុប្បត្តិ
32:24-30)។ យ៉ាងណាមិញចំពោះពួកអ៊ីស្រាអែលដែលជាកូនចៅជំនាន់ក្រោយ
និង ជាអ្នកស្នងត្រកូលរបស់យ៉ាកុបក៏ដូចគ្នាដែរ។ បើសិនជាពួកគេនៅតែរឹងទទឹង
មិនព្រមចុះចូលចំពោះព្រះជាម្ចាស់ នៅតែកុហកបោកប្រាស់
នោះកុំសង្ឃឹមថានឹងទទួលបានព្រះពរពីព្រះឲ្យសោះ មិនអាចទទួលព្រះពរពីព្រះបានទេ។
ប៉ុន្ដែផ្ទុយទៅវិញបើសិនជាពួកគេ លះបង់ចោលនូវសេចក្ដីអាក្រក់ ការកុហកបោកប្រាស់ ហើយវិលមករកព្រះជាម្ចាស់វិញ
ព្រមទាំងកាន់តាមសេចក្ដីសប្បុរស និងសេចក្ដីយុត្តិធម៌ដោយការ ចុះញ៉ម និង
ចុះចូលចំពោះព្រះជាម្ចាស់ទើបពួកគេទទួលបាននូវព្រះពរនិងព្រះគុណមកពីព្រះ
ដែលយើងអាចមើលឃើញខទី៧។
ប៉ុន្ដែយើងសួរថាតើពួកអ៊ីស្រាអែលព្រមកែប្រែចិត្តគំនិត
ហើយវិលមករកព្រះជាម្ចាស់វិញដែលឬទេ? យើងនឹងមើលជាមួយគ្នានៅចំណុចខាងក្រោមបន្ដរទៀត៖
II.
សេចក្ដីទុច្ចរិតរបស់ពួកអ៊ីស្រាអែល(១២:៨-១៥)
Ø ការកេងប្រវ័ញនិងកៀបសង្កត់(12:8-10)
នៅក្នុងខទី៨ បានប្រាប់ថា«ពួកឈ្មួញទេតើហ្ន៎ មានជញ្ជីងមិនត្រឹមត្រូវកាន់នៅដៃ
ក៏ចូលចិត្តនឹងការកោងបំបាត់ផង» នៅទីនេះលោកហូសេបានប្រៀបធៀបពួកអ៊ីស្រាអែល
ដូចជាពួកឈ្មួញដែលទុច្ចរិត ដែលពោពេញដោយការកេងប្រវ័ញ កៀបសង្កត់ លួចបន្លំ
កុហកបោកប្រាស់ជាដើម ដើម្បីបំពេញ នូវផលប្រយោជន៏ផ្ទាល់ខ្លួន។ បានជានៅក្នុង ខទី៩ បានបញ្ជាក់យ៉ាងច្បាស់ថា
«អេប្រាអិមពោលថា៖ អញបានត្រឡប់ជាអ្នកស្ដុកស្ដម្ភហើយ អញរកបានទ្រព្យសម្បត្តិយ៉ាងច្រើន
តែក្នុងការទាំងប៉ុន្មានរបស់អញ នោះនឹងឥតមានអ្នកណាឃើញអំពើទុច្ចរិត
ឬអំពើបាបណាឡើយ»
តើការដែលមានទ្រព្យសម្បត្តិច្រើនស្ដុកស្ដម្ភ តើខុសដែរឬទេ?
ការដែលមានទ្រព្យសម្បត្តិច្រើនស្ដុកស្ដម្ភមិនមែនជាការដែលខុសឆ្គង ឬ
មិនត្រឹមត្រូវនោះទេ។ ពីព្រោះថាព្រះជាម្ចាស់ទ្រង់ក៏សព្វឲ្យយើងមានទ្រព្យសម្បត្តិដែរ
មិនមែនចង់អោយយើងក្រទេណា! តែនៅពេលដែលយើងមានទ្រព្យសម្បត្តិលុយកាក់ច្រើនហើយ
តើយើងយកលុយកាក់នោះទៅធ្វើអ្វីខ្លះ? អ្នកខ្លះមានលុយច្រើនភ្លេចព្រះ
យកលុយកាក់ទាំងអស់នោះ ទៅប្រើចំពោះការឥតប្រយោជន៏ ភ្លើត ភ្លើន ភ្លេចខ្លួន
ផឹកស៊ីស្រីញី ការរ៉ាអូខេ ជាដើម ជាពិសេសគឺនៅថ្ងៃទី១៤កុម្ភះនេះតែម្ដង! មនុស្សភាគច្រើនបានកែប្រែប្រវត្តិសាស្រ្ដបង្ខុស សេចក្ដីពិតនិងបង្វែអត្ថន័យទៅផ្សេង
ប្ដូមកជាបុណ្យសង្សា ប្រគល់ខ្លួនប្រគល់ប្រាណឯណានោះឆ្គុយទៅវិញ។
ពួកអេបា្រអិមនិងពួកអ៊ីស្រាអែលបានទ្រព្យសម្បត្តិស្ដុកស្ដម្ភ នៅត្រង់ចំណុចនេះគឺបានមកអំពើទុច្ចរិត
និង ការកេងប្រវ័ញកៀបសង្កត់ ដែលជាផលផ្លែនៃអំពើបាប។ ការបានទ្រព្យសម្បត្តិដោយអំពើទុច្ចរិតបែបនេះជាការដែលមិនត្រឹមត្រូវនោះទេ
ហើយព្រះជាម្ចាស់ទ្រង់ក៏មិនសព្វព្រះដែរ។ មិនតែប៉ុណ្ណោះពួកអេប្រាអិមគេបានគិតថា
អំពើទុច្ចរិតនិងអំពើបាបទាំងប៉ុន្មានដែលពួកគេបានធ្វើកន្លងមកគ្មានអ្នកណាដឹងទេ ឬ
ក៏គ្មានអ្នកណាអាចធ្វើអ្វីពួកគេបានទេ។ ជាការពិតនៅក្នុងសង្គមរបស់ពួកគេ នាពេលបច្ចុប្បន្ននោះ
ប្រហែលជាគ្មានអ្នកណាអាចនឹងធ្វើអីពួកគេបានមែន។ ពីព្រោះថាពួកគេអាងអំណាច យសស័គ្គ មាសប្រាក់
ជិះជាន់ធ្វើបាបអ្នកទាន់ខ្សោយតាមអំពើចិត្ត និង គ្មានសេចក្ដីយុត្តិធម៌នោះទេ។
តើសេចក្ដីយុត្តិធម៌មាននៅកន្លែងណាទៅ? តើសេចក្ដីយុត្តិធម៌មានសម្រាប់អ្នកក្រដែលឬទេ?
មានសម្រាប់អ្នកទាន់ខ្សោយដែរទេ? សេចក្ដីយុត្តិធម៌និងសេចក្ដីសប្បុរសមានយ៉ាងពិតប្រាកដនៅក្នងអង្គព្រះជាម្ចាស់។
ពួកអេប្រាអិមអាចយក មាសប្រាក់ លុយកាក់ ទ្រព្យសម្បត្តិ ទៅសូកប៉ាន់ដល់ពួកចៅហ្វាយ
ខេត្ត ចៅហ្វាយក្រុង និង ពួកអ្នកមានអំណាចបាន។ តែពួកគេមិនអាចយក មាសប្រាក់ លុយកាក់
ទ្រព្យសម្បត្តិ ទៅសូកប៉ាន់ព្រះជាម្ចាស់បានទេ។ ហើយព្រះជាម្ចាស់នឹងធ្វើការកាត់ទោស
និងជំនុំជំរះចំពោះអំពើទុច្ចរិតរបស់ពួកគេយ៉ាងសាក់សម ជាទីបំផុត។
ព្រះជាម្ចាស់ពិតជាមិនអាចធ្វើមិនដឹងមិនឮ ចំពោះអំពើទុច្ចរិត និង
ការអាក្រក់របស់ពួកគេបាននោះទេ។ បើសិនជាព្រះជាម្ចាស់ធ្វើមិនដឹងមិនឮ
ចំពោះអំពើទុច្ចរិតនេះ
នោះមានន័យថាព្រះជាម្ចាស់ក៏ចូលរួមក្នុងការលើកស្ទួយឲ្យប្រព្រឹត្តអំពើទុច្ចរិតដែរ។ ជាទូទៅឪពុក
តែងតែស្រឡាញ់ដល់កូនខ្លាំងណាស់ ប៉ុន្ដែនៅពេលដែលឃើញកូនធ្វើខុស នោះក៏វាយប្រដៅវា
មិនមែនមានន័យថាឪពុកស្អប់ដល់កូននោះទេ តែការដែលវាយប្រដៅ គឺជាកិរិយានៃសេចក្ដីស្រឡាញ់
ចង់ឲ្យកូនល្អ និង ចេះស្ដាប់បង្គាប់ឪពុកម្ដាយ។ តែបើស្រឡាញ់កូនខ្លាំង
នៅពេលដែលឃើញកូនធ្វើខុសហើយមិនវាយប្រដៅ ឬ ណែនាំ នោះមិនមែនជាកិរិយានៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដនោះទេ។
ឧទាហរណ៏ដូចជានៅពេលដែលឃើញកូនតូចរបស់ខ្លួន រត់លេងឆ្លងកាត់ផ្លូវថ្នល់ទៅមកៗ
បើសិនជាយើងមិនចេះជេ ថា ឬ វាយប្រដៅនិងណែនាំវាឲ្យឈប់រត់លេងនៅទៅនោះទេ
នោះអាចនឹងត្រូវម៉ូតូឡានបុកស្លាប់។
ព្រះជាម្ចាស់ក៏ដូចគ្នាដែរនៅពេលដែលព្រះអង្គឃើញកូនស្ងួនភ្ងា
ជាទីស្រឡាញ់របស់ព្រះអង្គធ្វើទង្វើមួយដែលមិនល្អត្រឹមត្រូវ នោះទ្រង់ក៏វាយប្រដៅ
ប្រយោជន៏ដើម្បីអោយកូនរបស់ព្រះអង្គចេះស្ដាប់បង្គាប់ទ្រង់ និង មានអត្តចរិកល្អ។
ដូចជានៅខទី១០ បាននិយាយថា«ប៉ុន្តែអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃឯង
ចាប់តាំងពីនៅស្រុកអេស៊ីព្ទមក» នៅក្នុងដើម ខ
នេះព្រះម្ចាស់បានរំឮក ពួកអ៊ីស្រាអែលអំពីការដែលទ្រង់សង្គ្រោះពួកគេចេញពីស្រុកអេស៊ីព្ទមក
ដូចជាយើងបានដឹងរួចមកហើយថា កាលនោះ ពួកអ៊ីស្រាអែលបានក្លាយទៅជាទាសករ នៅស្រុកអេស៊ីព្ទ
អស់រយ:ពេលប្រមាណជាង៤០០ឆ្នាំ ដោយរង់នូវសេចក្ដីវេទនានិងការឈឺចាប់យ៉ាងខ្លោចផ្សាជាទីបំផុត។
ដោយសេចក្ដីស្រឡាញ់របស់ព្រះនោះទ្រង់បានសង្គ្រោះពួកគេដោយអំណាចចេស្ដាររបស់ព្រះអង្គ។
ក្រោយពេលដែលពួកគេទទួលបាននូវសេចក្ដីសង្គ្រោះនោះពួកគេមានការសប្បាយចិត្តយ៉ាងខ្លាំង
ហើយក៏សន្យាថានឹងដើរតាមទ្រង់ ស្ដាប់បង្គាប់ទ្រង់ជារៀងរហូត
ដែលយើងអាចមើលឃើញយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរ(និក្ខមនំ24:7)។ ការនោះមិនបានយូប៉ុន្មានផង
ស្រាប់តែពួកគេបានភ្លេចនូវសេចក្ដីសន្យារបស់ពួកគេ និង សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។
ហើយធ្វើការបះបោរ ប្រឆាំងនិងទ្រង់ថែមទៀតផង។
បានជានៅក្នុងពាក់កណ្ដាលខទី១០ ព្រះអង្គទ្រង់មានបន្ទូលថា
«អញនឹងធ្វើឲ្យឯងបាននៅក្នុងបារាំម្ដងទៀត ដូចនៅគ្រាបុណ្យមុតមាំ»
នៅក្នុងចំណុចនេះគឺព្រះអង្គចង់បង្ហាញប្រាប់ពួកគេថា ព្រះអង្គនឹងដាក់ទោសពួកគេ
ដូចជាពេលដែលទ្រង់បានធ្វើអោយពួកគេ ធ្វើដំណើរឆ្លងកាត់ទីរហោស្ថានយ៉ាងលំបាកវែងឆ្ងាយដូច្នោះដែរ។ ជាច្រើនលើកច្រើនសារមកហើយដែលព្រះជាម្ចាស់តែងតែរំឮក
ពួកអ៊ីស្រាអែលអោយបែរ វិលមករកព្រះជាម្ចាស់វិញ តាមរយ: ពួកហោរាដែលព្រះអង្គបានប្រើ។
យើងនឹងមើលជាមួយគ្នានៅក្នុងខទី១១-១៥ ដែលនិយាយអំពី ៖
Ø ការដាស់តឿនរបស់ពួកហោរា(១២:១១-១៥)
ក្នុងនាមយើងជាមនុស្សអ្នកណាក៏មានកំហុសដែរ គ្មានអ្នកណាម្នាក់ដែលគ្មានកំហុសនោះទេ។
ប៉ុន្ដែបើសិនជាយើងមានកំហុស ហើយនៅពេលដែលមានគេដាស់តឿនរំឭក
ហើយយើងព្រមទទួលស្គាល់នូវកំហុសនិង ចេះកែប្រែនូវកំហុសឆ្គង
ព្រមទាំងសុំការអត់អោនទោសនោះ ជាការដែលល្អប្រសើរណាស់។ ប៉ុន្ដែផ្ទុយទៅវិញ បើសិនជាយើងធ្វើខុស
ម្ដងហើយម្ដងទៀត មិនព្រមកែប្រែនូវទូសកំហុសខ្លួន នោះជាមនុស្សដែលគួរអោយខ្លាចបំផុត
ហើយក៏គ្មានអ្នកណាអាចនឹងអត់ធ្មត់ចំពោះមនុស្សបែបនេះបានដែរ។
យ៉ាងណាមិញចំពោះពួកអ៊ីស្រាអែលក៏ដូចគ្នាដែរ
ពួកគេបានធ្វើខុសដដែលៗ ជាច្រើនលើកច្រើនសារ មកហើយមិនព្រមកែប្រែកំហុសសោះ។
បើទោះបីជាព្រះជាម្ចាស់បានដាស់តឿនរំឮកពួកគេយ៉ាងណាក៏ដោយ ពួកគេនៅតែមិនព្រមតែប្រែដដែល។
ជាក់ស្ដែងដូចជាយើងបានមើលឃើញនៅក្នុងព្រះគម្ពីរ (ហូសេ១២:១១)
បានប្រាប់ថា«អញបាននិយាយដោយសារពួកហោរា ហើយបានចំរើនការជាក់ស្ដែងឡើង
ក៏បានប្រើសេចក្ដីប្រៀបធៀប ដោយសារដៃនៃពួកហោរាដែរ» តាំងពីដើមរៀងមក ព្រះជាម្ចាស់បានជ្រើសរើសពួកហោរា
ពួកសង្ឃ និងអ្នកដឹកនាំ ដើម្បីឲ្យពួកគេទាំងអស់នោះបានប្រកាស នូវព្រះរាជសាររបស់ព្រះជាម្ចាស់
ដើម្បីអោយពួកអ៊ីស្រាអែល បានកែប្រែចិត្តគំនិតឡើងវិញ ហើយព្រមដើរតាមព្រះជាម្ចាស់។
ជាឧទាហរណ៏ដូចជានៅពេលដែលព្រះជាម្ចាស់បានសង្គ្រោះពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក
យើងឃើញថាមានទាំងការជាក់ស្ដែង ការអស្ចារ្យ ជាច្រើនដែលព្រះបានធ្វើសម្រាប់ពួកគេ។
ដូច្នេះពួកគេគួរតែដឹងនិងស្គាល់ពីព្រះយ៉ាងច្បាស់ ពួកគេគួរតែទុកចិត្តលើព្រះ និង
អ្នកបំរើព្រះមិនគួរប្រឆាំងបះបោរ យ៉ាងដូច្នេះនោះទេ។ តែពួកអ៊ីស្រាអែលជាពួកអ្នកដែលមានចិត្តរឹងទទឹងខ្លាំងណាស់
មិនព្រមកែប្រែងាយៗនោះទេ ទោះបីជាមានពួកហោរាមកប្រាប់យ៉ាងណាក៏ដោយ។
ជាក់ស្ដែងដូចជានៅក្នុងខទី១២ បានប្រាប់ថា៖ «ឯស្រុកកាឡាតគេអាក្រក់ទទេ ក៏សុទ្ធតែឥតប្រយោជន៍ទាំងអស់ នៅត្រង់គីលកាល
គេថ្វាយគោជាយញ្ញបូជា អស់ទាំងអាសនារបស់គេ ប្រៀបដូចជាដុំដី នៅក្នុងគន្លងស្រែចំការ» យើងឃើញថាពួកគេជាមនុស្សអាក្រក់និងឥតប្រយោជន៏ដោយព្រោះពួកគេ
ថ្វាយបង្គំរូបព្រះជាដើម ពួកគេធ្វើអាសនាយ៉ាងច្រើន ហើយកាប់គោ កាប់ចៀម ថ្វាយយញបូជាទៀត។
តែពួកគេធ្វើអាសនានិងថ្វាយ យញបូជានោះគឺថ្វាយទៅកាន់រូបព្រះទេ
គេមិនបានថ្វាយទៅកាន់ព្រះពិតបា្រកដនោះទេ។
ហើយអាសនាយ៉ាងច្រើនរបស់ពួកគេប្រៀបដូចជាដីដុំនៅក្នុងស្រែចំការយ៉ាងដូច្នោះដែរ
គឺគ្មានប្រយោជន៏អ្វីសោះ។ យ៉ាងណាមិញចំពោះសង្គមខ្មែរបច្ចុប្បន្នក៏មិនខុសគ្នាពីពួកអ៊ីស្រាអែលប៉ុន្មានដែរ
ទាក់ទងនិងការថ្វាយបង្គំរូបព្រះនេះ ជាពិសេសគឺនៅពេលចូលឆ្នាំចិនតែម្ដង
យើងឃើញថាប្រជាពលរដ្ឋភាគច្រើនគេបាននាំគ្នាកាប់ជ្រូក កាប់មាន់ កាប់ទា ស្រាបៀរ ស្រាស
ស្រាថ្នាំ ដើម្បីធ្វើជាយញបូជាឬសែនព្រេនរូបព្រះរបស់ពួកគេ ហើយបើនិយាយពីរូបព្រះវិញ
យើងឃើញមានសឹងនឹងគ្រប់ទីកន្លែងទាំងអស់
តែព្រះគម្ពីរបានប្រាប់ថាការទាំងអស់នោះជាការដែលឥតប្រយោជន៏ទេ។ ចុះអ្វីទៅដែលមានប្រយោជន៏?
គឺជាការថ្វាយបង្គំព្រះដ៏ពិតបា្រកដ។ មែនទេ? ហើយនិងមើលថែរក្សាហ្វូងចៀមរបស់ព្រះអង្គដែលព្រះអង្គបានឲ្យយើងមើលថែ។
នៅក្នុងខទី១៣និងទី១៤ បាននិយាយអំពីលោកយ៉ាកុប ទៅបំរើគេ អស់រយ:ពេលជាច្រើនឆ្នាំដើម្បីឲ្យបានប្រពន្ធ
ដោយការធ្វើជាអ្នកគង្វាល ចៀម។ ហើយលោក លោកម៉ូសេវិញ ក៏ដូចគ្នាដែរគាត់ក៏ជាអ្នកគង្វាលចៀមដែរ។
តែព្រះបានត្រាស់ហៅគាត់ឲ្យ គាត់ធ្វើជាអ្នកគង្វាលប្រជារាស្រ្ដអ៊ីស្រាអែលវិញ។ ធ្វើជាអ្នកគង្វាលចៀមដូចជាមិនសូវពិបាកប៉ុន្មាន
នោះទេ តែការដែលធ្វើជាអ្នកគង្វាលប្រជារាស្រ្ដអ៊ីស្រាអែលនេះវាពិតជាពិបាកណាស់ បងប្អូន
ដូចជាដឹកឆ្កែទំលាក់ទឹកអញ្ចឹង ដូចជាអូសឬស្សី បញ្ច្រាសចុងអញឹងដែរ
គឺវាពិតជាពិបាកខ្លាំងណាស់។
បើយើងមើលទៅលើប្រវត្តិសាស្រ្ដរបស់ពួកអ៊ីស្រាអែលនៅក្នុងព្រះគម្ពីរនិក្ខមនំ
នៅពេលដែលព្រះបានធ្វើការសង្គ្រោះពួកគេចេញពីស្រុកអេស៊ីព្ទមកតាមរយ:ហោរាម៉ូសេ
ពួកគេតែងតែ រអ៊ូ រទាំទាស់និងម៉ូសេយ៉ាងខ្លាំង មិនតែប៉ុណ្ណោះថែមទាំងចង់វិល ត្រឡប់ទៅកាន់ស្រុកអេស៊ីព្ទវិញទៀតផង ដែលយើងអាចមើលឃើញនៅក្នុងព្រះគម្ពីរ(លេវីវិន័យ១៤:១-៤)។ ប្រហែលជាយើងគិតថាពួកអ៊ីស្រាអែលអាក្រក់ណាស់
ហ្ន! ព្រះសង្គ្រោះពួកគេប៉ុណ្ណឹងហើយនៅចង់ត្រឡប់ទៅកាន់ស្រុកអេស៊ីព្ទវិញទៀតល្ងង់មែន។
ប៉ុន្ដែសូមយើងបានធ្វើការឆ្លុះបញ្ចាំមកកាន់ជីវិតយើងវិញផងថា តើយើងមានដែលធ្លាប់គិតដូចជាពួកអ៊ីស្រាអែលដែលឬទេ?
ព្រះបានសង្គ្រោះយើងឲ្យរួចពីទាសក នៃអំពើបាបរួចទៅហើយ
ឲ្យរួចពីមេកំណាចនៃលោកីយនេះរួចទៅហើយ
តើយើងមានធ្លាប់គិតថាចង់វិលត្រឡប់ទៅកាន់និស្ស័យចាស់វិញដែលទេ?
តើយើងធ្លាប់គិតថាបំរើព្រះពិបាកណាស់ ចង់ធ្វើដូចជាលោកីយវិញដែលឬទេ? បើសិនជាមានសូមបោះបង់គំនិតនោះចោលដើរក្នុងផ្លូវរបស់ព្រះអង្គវិញ។
អាមែន! កុំឲ្យមានភាពរឹងចចេសដូចជាពួកអេប្រាអិមឡើយ
ដ្បិតសេចក្ដីក្រោធរបស់ព្រះនឹងនៅជាប់ជាមួយពួកគេ ហើយទ្រង់តបស្នង
ទៅតាមអ្វីដែលពួកគេចង់បានគឺព្រះទ្រង់នឹងជំនុំជំរះពួកគេទៅតាមអ្វីដែលពួកគេបានធ្វើ។
ដូច្នេះសរុបសេចក្ដីមកវិញពួកអេប្រាអិមហើយនិងពួកអ៊ីស្រាអែលពួកគេតែងតែរស់នៅដោយសេចក្ដីឆបោក
ការកុហកបោកប្រាសនិងមិនស្មោះត្រង់។
ពួកគេសង់មូលដ្ឋានគ្រឹះលើទ្រព្យសម្បត្តិនិងលើមនុស្សជាទីពឹង
ពួកគេមិនបានសង់មូលដ្ឋានគ្រឹះលើព្រះជាម្ចាស់នោះទេ។
ដោយព្រោះពួកគេចុះកិច្ចព្រមព្រៀងជាមួយពួកអាសើរ និង ពួកអេស៊ីព្ទ ជាជាងទុកចិត្តលើព្រះ។
ការដែលធ្វើបែបនោះជាសេចក្ដីឆោតល្ងង់របស់ពួកអ៊ីស្រាអែលតែប៉ុណ្ណោះ
ព្រោះពួកគេនឹងត្រូវពួកអេស៊ីព្ទ ហើយនិងពួកអាសើរ លេបត្របាកពួកគេជាមិនខាន់ឡើយ។
ព្រោះនោះគ្មានសេចក្ដីពិតនោះទេ មានតែការកុហក់បោកប្រាស់តែប៉ុណ្ណោះ
ហើយបើនិយាយពីការកុហក់បោកប្រាស់នេះ មានតាំងពីយូណាស់មកហើយ ដូចជា
លោកយ៉ាកុបានបោកបញ្ឆោតអេសាវដោយសម្លមួយចានដែរ ដើម្បីឲ្យគាត់បានដ្ឋាន:ជាបង។
មួយវិញទៀត លោកយ៉ាកុបបានបោកចំបាប់ជាមួយទេវតា ហើយលោកក៏បានឈ្នះផង តែនៅទីបំផុតលោកត្រូវ
បង្ខំឲ្យចុះចាប់ទើបគាត់អាចទទួលព្រះពរពីព្រះជាម្ចាស់បាន បើសិនជាគាត់នៅតែរឹងចចេស
នោះគាត់ពិតជាមិនអាចទទួលព្រះពរបានឡើយ។
ហើយចំពោះកូនចៅជំនាន់ក្រោយរបស់ពួកអ៊ីស្រាអែលក៏ដូចគ្នាដែរ
បើសិនជាពួកគេនៅតែមានភាពរឹងរួស
នៅតែមានភាពអំណួតចំពោះព្រះជាម្ចាស់នោះពួកគេមិនអាចទទួលបានព្រះពរពីព្រះជាម្ចាស់បានឡើយ។
តែបើសិនជាពួកគេព្រមបន្ទាប់ខ្លួនហើយចុះចូលចំពោះព្រះជាម្ចាស់នោះ
ពួកគេនឹងទទួលបានព្រះពរពីព្រះមិនខាន់ឡើយ។
ប៉ុន្ដែពួកអ៊ីស្រាអែលពួកគេមិនបានកែប្រែចិត្តគំនិតរបស់ពួកគេនោះទេ
ពួកគេ តែងតែ គេងប្រវ័ញ ជិះជាន់កៀបសង្កត់ និង
ប្រព្រឹត្តអំពើអាក្រក់ជាច្រើនដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួន
ដោយមិនខ្វល់ពីសុខទុក្ខរបស់អ្នកដទៃផ្សេងទៀតឡើយ។ ហើយពួកគេគិតថាការដែលពួកគេធ្វើយ៉ាងដូច្នេះ
គ្មានអ្នកណាអាចធ្វើអ្វីពួកគេបាននោះទេ សំខាន់ឲ្យតែខ្លួនមានបានទៅបានហើយ។
តែសូមកុំភ្លេចថាព្រះជាម្ចាស់នឹងជំនុំជំរះពួកគេទៅតាមអ្វីដែលពួកគេបានធ្វើយ៉ាងសាក់សមជាទីបំផុត។
មនុស្សទាំងអស់នៅក្នុងពិភពលោកនេះមិនអាចលាក់កំបាំងចំពោះអំពើទុច្ចរិតរបស់ខ្លួនបាននោះឡើយ។
ជាពិសេសគឺនៅពេលដែលព្រះយេស៊ូវគ្រីស្ទយាងមកវិញជាលើកទី២ នោះទ្រង់នឹងជំនុំ ជំរះ
មនុស្សទាំងអស់ទោះទាំងមនុស្សរស់និងមនុស្សដែលស្លាប់ទៅហើយក្ដី (២ធីម៉ូថេ ៤:១)។ មាសប្រាក់លុយកាក់ ទ្រព្យសម្បត្តិ
មិនអាចនឹងជួយជីវិតពួកគេឲ្យរួចពីសេចក្ដីក្រោធរបស់ព្រះបានឡើយ។ ជាឧទាហរណ៏ ដូចជានៅក្នុងព្រះគម្ពីរ(លូកា១២:១៧-២១) ដែលបាននិយាយពីបុរសអ្នកមានទ្រព្យសម្បត្តិច្រើន ហូរហៀរ
មិនខ្វះអ្វីសោះ តែព្រះអម្ចាស់ទ្រង់បានមានបន្ទូលថា ឱមនុស្សល្ងីល្ងើរអើយ
បើសិនជាព្រះអម្ចាស់ដកយកជីវិតអ្នកទៅនៅថ្ងៃនេះ
នោះតើទ្រព្យសម្បត្តិទាំងប៉ុន្មាននឹងក្លាយទៅជារបស់អ្នកណាដែរ។ គឺទ្រព្យសម្បត្តិមិនអាចជួយជីវិតមនុស្សអោយរួចពីការជំនុំជំរះរបស់ព្រះជាម្ចាស់បានបានឡើយ
ដូច្នេះយើងមិនគួរនឹងយកទ្រព្យសម្បត្តិ ឬ អ្នកធំណាជាទីពឹងឡើយ។
តែផ្ទុទៅវិញយើងត្រូវយកព្រះយេស៊ូវគ្រីស្ទជាទីពឹងអាងនោះទើបអាចនឹងជួយជីវិតយើងអោយរួចពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់បាន។
ព្រោះមានតែព្រះអង្គមួយប៉ុណ្ណោះដែលជាផ្លូវ ជាជីវិតនិងជាសេចក្ដីពិត។
សូមកុំភ្លេចថាជីវិតរបស់ពួកអ៊ីស្រាអែលគឺព្រះទេដែលជាអ្នកសង្រ្គោះពួកគេចេញពីស្រុកអេស៊ីព្ទ
មកដោយអំណាចេស្ដារបស់ព្រះអង្គ។ ដូច្នេះពួកគេគួរណាស់តែស្ដាប់បង្គាប់ព្រះអង្គ
មិនគួរបែកឆ្វេង អញ្ចឹងនោះទេ។ ជាច្រើនលើកច្រើនសារមកហើយដែលព្រះជាម្ចាស់បានធ្វើការរំឭកពួកគេ
ឲ្យកែប្រែចិត្តគំនិតវិញ តាមរយ:ពួកហោរា
ដែលព្រះបានប្រើ ដូចជាហោរា ម៉ូសេ អេសាយ អេម៉ុស និង ហូសេជាដើម។
ដើម្បីឲ្យពួកហោរាទាំងអស់នោះបានប្រកាសនូវព្រះរាជសារ
របស់ព្រះជាម្ចាស់ដើម្បីឲ្យពួកគេបានកែប្រែចិត្តគំនិត។
លើសពីនេះទៅទៀតព្រះជាម្ចាស់ទ្រង់បានបង្ហាញទីសំគាល់មួយយ៉ាងអស្ចារ្យ
ដោយការបញ្ជូនអង្គព្រះយេស៊ូវគ្រីស្ទ ឲ្យមក ប្រសូត្រជាមួយក្រមុំព្រហ្មចារី
ដើម្បីប្រកាសពីព្រះរាជសារ
របស់ព្រះអង្គនិងសង្គ្រោះពួកគេដោយការសុគតនៅលើឈើឆ្កាងទុកជាយញបូរជាជំនួសពួកគេ។
តែពួកគេនៅតែមិនព្រមទទួលជឿនិងដើរតាមព្រះអង្គទៀត។
ពួកគេពិតជាចិត្តរឹងមែនខ្ញុំសូមសើរមែន! ចុះពួកយើងវិញយ៉ាងម៉េចដែរ? នៅពេលដែលនៅពេលដែលឭ
ខ្ញុំអធិប្បាយ អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលឭ
គ្រូអធិប្បាយដទៃផ្សេងទៀតយើងបានយកចិត្តទុកដាក់ស្ដាប់ដែរឬទេ ឬ មួយព្រះបន្ទូលព្រះជាថ្នាំងងុយគេង?
បានជាមានបងប្អូនខ្លះគេងលក់យ៉ាង
ដូច្នេះ?
មួយវិញទៀតនៅពេលដែលពួកយើងបានឭពីព្រះបន្ទូលព្រះហើយ តើយើងបានកែប្រែចិត្តគំនិតដែលឬ ទេ? ឬ
មួយយើងគិតថាខ្ញុំជានិស្សិត ខ្ញុំជាគ្រូ ខ្ញុំជាសាស្រ្ដចារ្យ
ខ្ញុំមិនដែលធ្វើខុសអ្វីទេ
ខ្ញុំធ្វើបានត្រឹមត្រូវល្អហើយ ខ្ញុំគ្មានអ្វីត្រូវកែប្រែនោះទេ។
បើសិនជាអ្នកណាមានគំនិតបែននេះ
នោះនឹងមិនទទួលបាននូវព្រះបន្ទូលដែលខ្ញុំកំពុងតែអធិប្បាយនៅថ្ងៃនេះឡើយ។
ពីព្រោះថាមិនដែលមានអ្នកណាគេយកទឹកទៅចាក់ចូលក្នុងកែវដែលមានទឹកពេញហើយនោះទេ
គឺគេតែងតែចាក់ទឹកចូលក្នុងកែវដែលមិនទាន់មានទឹកពេញវិញ។ បើសិនជាបងប្អូនគិតថាខ្ញុំមានចំណេះគ្រប់គ្រាន់ ហើយខ្ញុំមិនត្រូវការព្រះបន្ទូលថែមទៀតទេ
នោះព្រះបន្ទូលមិនអាចចូលទៅក្នុងចិត្តលោកអ្នកបងប្អូនបានឡើយ។ សូមចាំពួកអ៊ីស្រាអែលក៏អញ្ចឹងដែរ
ពួកគេមិនដែលទទួលស្គាល់ថាខ្លួនខុសនោះទេ តាំងខ្លួនឯងថាជាអ្នកត្រឹមត្រូវ គិតខ្លួនឯងធ្វើខ្លួនឯង
ដាក់ពិន្ទុឲ្យខ្លួនឯង ទាំងអស់នេះហើយដែលនាំឲ្យពួកគេកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ តែផ្ទុយទៅវិញ បើសិនជាលោកអ្នកបងប្អូន ព្រមបើកចិត្តបើបេះដូង
ទទួលយកព្រះបន្ទូលនៃព្រះ
នោះព្រះបន្ទូលនឹងចូលទៅក្នុងចិត្តហើយកែប្រែជីវិតរបស់លោកអ្នកជាមិនខាន់ឡើយ។
ចំណុចអនុវត្តន៏
យើងមិនត្រូវគេងប្រវ័ញអ្នកដទៃដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួនឡើយ។
មួយវិញទៀតក៏មិនត្រូវ យកទ្រព្យសម្បតិ្ត និង មនុស្សអ្នកធំណាមួយជាទីពឹងឡើយ។
គឺយើងត្រូវពឹងអាងលើព្រះយេស៊ូវគ្រីស្ទ តែមួយប៉ុណ្ណោះ
ដ្បិតទ្រង់ជាអ្វីៗគ្រប់យ៉ាងទាំងអស់ដល់យើង។ ហើយសូមយើងកុំគិតថាអំពើអាក្រក់
ដែលយើងបានធ្វើនោះគ្មានអ្នកណាគេដឹងឡើយ គឺមានព្រះជាអ្នកដឹងគ្រប់ការទាំងអស់
ទោះទាំងការល្អនិងការអាក្រក់ផងដែរ ហើយទ្រង់និងវិនិច្ឆ័យទៅតាមអ្វីដែលយើងបានធ្វើ
ព្រោះថាទ្រង់ជាព្រះដែលប្រកបដោយសេចក្ដីយុត្តិធម៌។
ដូច្នេះនៅពេលដែលយើងបានឮព្រះបន្ទូលព្រះតាមរយ:គ្រូអធិប្បាយ
ឮ គ្រូបង្រៀន ឬ តាមរយ:ការអានព្រះគម្ពីរក្ដី នោះសូមយើង
នោះសូមយើងបានបើកឲ្យព្រះបន្ទូលនោះចូលទៅក្នុងចិត្តរបស់យើង
ដើម្បីឲ្យព្រះបន្ទូលនោះអាចកែប្រែជីវិតយើងបាន។
ឯកសារពិគ្រោះយោបល់
Ø ស្ពានចម្លង អត្ថាធិប្បាយព្រះគម្ពីរ ភាគទី៥
និពន្ធដោយលោក ដន ហ្វីលេមីង។
0 Comments