សេចក្តីផ្តើមៈ
ឪពុកនិងកូនស្រី
មានគ្រួសារតូចមួយមានដំណើរកំសាន្តតាម
កប៉ាល់ក្នុងពេលវិស្សមកាល តែចៃដន្យស្រាប់តែកប៉ាល់ បុកនឹងផ្ទាំងទឹកកកក៏បណ្តាលឲ្យលិច។
ទូកសង្គ្រោះគឺមានតិចសម្រាប់សង្គ្រោះ
មនុស្ស មិនអាចសង្គ្រោះ
មនុស្សគ្រប់គ្នាក្នុងពេលតែមួយបានឡើយ
ដូច្នេះម្តាយក៏បានឲ្យប្តីនិងកូនរបស់ខ្លួនឡើងទូកសង្គ្រោះ គាត់សុខ ចិត្តស្លាប់នៅលើកប៉ាល់នោះ
ដោយសារគាត់ដឹងថាគាត់នឹងស្លាប់នៅពេលខាងមុខដោយសារតែជម្ងឺមហារីក ធ្ងន់ធ្ងរ។
ដូច្នេះគាត់ព្រមឲ្យប្តីបានសង្គ្រោះដើម្បីមើលថែរក្សាកូនទៅថ្ងៃមុខទៀត
ព្រោះគាត់គ្មានលទ្ធភាពមើល ថែរកូនឡើយ។ ឪពុកនឹងកូនស្រីក៏រស់នៅគ្នាតែ២នាក់
កូនស្រីនោះបានខឹងជាមួយឪពុករបស់ខ្លួនតាំងពីតូច រហូតដល់ធំដោយចោទឪពុកនាងយ៉ាងខ្លាំងថា
បានធ្វើឲ្យម្តាយនាងស្លាប់នៅពេលពួកគេទៅកំសាន្តនោះ កាលពីនាងនៅតូច
នាងនិយាយថានាងស្អប់ឪពុកនាងណាស់ គាត់មិនគួរបណ្តោយឲ្យម្តាយនាងស្លាប់ដោយ
សារតែជួយពួកគេឲ្យរួចជីវិតទេ ព្រមទាំងថាឪពុកនាងជាមនុស្សអាត្មានិយមផងដែរ។
រាល់ថ្ងៃនាងមិនខ្វល់ ខ្វាយជាមួយឪពុក មិនគោរពគាត់ជាឪពុកឡើយ
នាងតែតែធ្វើអ្វីតាមចិត្តរបស់ខ្លួនឯងដូចជាកូនគ្មានឪពុក នាងចូលចិត្តធ្វើអ្វីដែលឪពុកហាមមិនឲ្យធ្វើដូចជាដើរផ្លូវខុសជាមួយមិត្តភក្តិ
នាងផ្គើនជាមួយឪពុក ដោយមិន គោរពកោតខ្លាចគាត់បន្តិចឡើយ។ នាងបានសេពគប់ជាមួយក្រុមបងតូចបងធំក៏ត្រូវប៉ូលីសចាប់ខ្លួនជាច្រើន
ដង ឪពុកក៏ខំរកលុយទៅរដោះមកវិញ នាងបាននិយាយដាក់ឪពុកថាកុំរវល់រឿងនាង កុំចេះដឹងរឿងនាង
ទៀតទុកឲ្យនាងដើរផ្លូវរបស់នាង។
ឪពុកខឹងនឹងនាងខ្លាំងណាស់សឹងតែដាច់ចិត្តកាត់កាលកូនស្រីរបស់ គាត់ ចោលម្តងៗ
ព្រោះនាងធ្វើឲ្យគាត់ពិបាកចិត្តរាល់ថ្ងៃ មានតែផ្តល់ភាពអាម៉ាស់ដល់គាត់
គាត់អស់លទ្ធភាព
ប្រដៅកូនរបស់គាត់សឹងតែឲ្យនាងជាប់គុកមិនចេញមកវិញតែគាត់មិនដាច់ចិត្តសោះ។ គាត់នៅតែលើក
លែងទោសឲ្យនាងម្តងហើយម្តងទៀត នេះគឺដោយសារតែសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ឪពុកចំពោះ
កូន ជាទឹកចិត្តរបស់ឪពុកចំពោះកូន។ តើពិតជាមានឪពុកដ៏សប្បុរសដូចក្នុងសាច់រឿងនេះដែរឬទេ?
តាមរយៈសាច់រឿងខាងលើគឺមានភាពដូចគ្នានៅក្នុងព្រះគម្ពីរហូសេជំពូក១១នេះតែម្តង
ដែលនិយាយ អំពីសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា ដែលទ្រង់ជាឪពុកដ៏សប្បុរសចំពោះកូនដែលជារាស្រ្តអ៊ីស្រាអែលដែល
រឹងចចេស មិនស្តាប់បង្គាប់ទាល់តែសោះ។
សង្ខេបបទគម្ពីរ
នៅក្នុងហូសេជំពូក១១នេះ
យើងអាចមើលឃើញពីសេចក្តីសង្ឃឹមដែលព្រះទ្រង់បានផ្តល់ដល់អ៊ីស្រា
អែលដោយសេចក្តីមេត្តាករុណារបស់ទ្រង់យ៉ាងធំធេង បន្ទាប់ពីការជំនុំជំនះចំពោះអ៊ីស្រាអែលនូវអំពើបាប
របស់ពួកគេ។ ផ្ទុយទៅវិញនៅជំពូក១១នេះ
ព្រះជាម្ចាស់ទ្រង់បានបង្ហាញនូវសេចក្តីស្រឡាញ់ដ៏ពោរពេញ ដល់អ៊ីស្រាអែលថាទ្រង់ពិតជាមិនដែលបោះបង់ចោលពួកគេឡើយ
ទ្រង់មើលថែរគេតាំងពីជាកូនតូចរហូត
ដល់ឥលូវក៏នៅតែបន្តស្រឡាញ់ដល់គេដោយលើកលែងទោសរាល់អំពើបាបដែលពួកគេបានធ្វើ ថែមទាំង
នៅតែរាប់ពួកគេជាកូនសម្លាញ់របស់ទ្រង់ដោយបំភ្លេចរាល់អំពើបាប និង
ដកសេចក្តីកំហឹងរបស់ទ្រង់ចំពោះ ពួកគេចេញអស់រលីង។
តាមពិតទៅអ៊ីស្រាអែលមិនគួរឲ្យលើកលែងទោសសោះពីព្រោះពួកគេតែងតែប្រព្រឹត្តិ
ប្រឆាំងទាស់ជាមួយព្រះជាម្ចាស់ជាញយដងហើយដដែលៗចំពោះព្រះ
ប៉ុន្តែដោយសារតែពួកគេជារាស្រ្តរើស តាំងរបស់ព្រះ ព្រះនៅតែរាប់ពួកគេជាកូន
ស្តារពួកគេម្តងហើយម្តងទៀតមិនដាច់ព្រះទ័យចោលពួកគេឡើយ ទាំងនេះគឺដោយសារតែសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ទ្រង់ចំពោះពួកគេ
មិនដែលប្រែប្រួលឡើយ។ ទ្រង់ចង់ឲ្យពួកគេត្រឡប់មករកទ្រង់វិញ
មានទំនាក់ទំនងល្អជាមួយទ្រង់វិញ ទទួលស្គាល់ថាពួកគេមិនអាចរស់ នៅដោយខ្វះទ្រង់បានឡើយ
ពីព្រោះទ្រង់ជាឪពុកដែលសប្បុរសចំពោះពួកគេបំផុតដែលពួកគេមិនអាចរក ឪពុកឯណាបានទៀតឡើយ។
សំណួរស្នូល
តើព្រះជាម្ចាស់ដើរតួជាឪពុកដ៏សប្បុរសដោយរបៀបណាចំពោះអ៊ីស្រាអែល?
តើព្រះជាម្ចាស់ពិតជានៅតែ ស្រឡាញ់ និង អត់ទោសដល់អ៊ីស្រាអែលមែនឬ
បើពួកគេចេះតែប្រព្រឹត្តិបាបដដែលៗដូច្នេះ?
ការកាត់ស្រាយ
- ព្រះជាម្ចាស់មើលថែរក្សាអ៊ីស្រាអែលដូចកូនតូច
(ខ១-៤)
ពីខ១-៤
ព្រះយេហូវ៉ាទ្រង់ចង់រឮកពួកអ៊ីស្រាអែលពីការយកព្រះទ័យទុកដាក់ចំពោះពួកគេមិនដែល ប្រែ។
នៅដើមខ១គឺទ្រង់បានបង្ហាញពីសេចក្តីស្រឡាញ់របស់ទ្រង់ថាទ្រង់ពិតជាមើលថែរពួកគេដូចជាកូនតូច
តាំងពីពេលដែលពួកគេធ្វើជាទាសករនៅអេស៊ីព្ទអស់រយៈពេល៤០០ឆ្នាំ
គឺទ្រង់បានរំដោះពួកគេចេញពី អេស៊ីព្ទមកដោយអំណាចចេស្តារបស់ទ្រង់។ ប៉ុន្តែពួកគេមិនបាននឹកចាំពីការនោះឡើយ
ពួកគេបានបែរចេញ និងឃ្លាតឆ្ងាយពីព្រះកាន់តែឆ្ងាយហើយ
ពួកគេកំពុងតែសប្បាយវង្វេងក្នុងអំពើបាបដែលកំផឹតនឹងព្រះជាម្ចាស់ យ៉ាងខ្លាំង គឺពួកគេបានថ្វាយបង្គំព្រះបាល
យកយញ្ញបូជាទៅថ្វាយដល់រួបឆ្លាក់ផ្សេងៗដែលជាព្រះរបស់ សាសន៍ដទៃ
ជាព្រះដែលមិនបានមើលថែរគេសោះ។ ទោះជាមានហោរាច្រើនបានដាស់តឿននិងប្រកាស
ហៅពួកគេឲ្យត្រឡប់បែរមករកព្រះវិញច្រើនដងយ៉ាងណាក៏ដោយ
ក៏ពួកគេនៅតែមិនព្រមបកមករកទ្រង់ដែរ ពួកគេដូចជាព្រងើយកន្តើយ
មិនខ្វល់ថាមានលទ្ធផលដូចម្តេចឡើយក្នុងការដែលប្រឆាំងទាស់នឹងព្រះ។ ការប្រមានកាន់តែច្រើនតាមរយៈហោរាដែលព្រះបញ្ជូនមក
នោះពួកគេក៏កាន់តែឃ្លាតឆ្ងាយពីព្រះដូចគ្នាដែរ។ ប្រហែលមកពីពួកគេបានចិត្តគិតថាគេជារាស្រ្តរបស់ព្រះ
ដូច្នេះទ្រង់នឹងនៅតែអត់ទោសដល់ពួកគេស្រឡាញ់ ពួកគេរហូត។ នៅក្នុងខ៣-៤ គឺព្រះចង់ប្រាប់ដល់ពួកគេឡើងវិញម្តងទៀតឲ្យច្បាស់ថាគឺជាទ្រង់ មិនមែនព្រះ
សាសន៍ដទៃឡើយដែលតែងតែមើលថែរពួកគេ
តាំងពីពួកគេនៅតូចមិនទាន់ចេះដើរគឺតាំងពីពួកគេគ្មានអ្វី ទាំងអស់ គ្មានទីសង្ឃឹម
គ្មានជាតិសាសន៍ដូចគេ ប៉ុន្តែដោយសារតែពួកគេជារាស្រ្តដែលព្រះបានជ្រើសរើសគឺ
ទ្រង់បានសន្យាជាមួយពួកគេតាមរយៈលោកអ័ប្រាហាំ(លោកប្បត្តិ១២) ថាអ៊ីស្រាអែលនឹងមានជាតិសាសន៍
គនរ ទាំងបញ្ចេញនូវព្រះពរដល់គ្រប់ជាតិសាសន៍។
ពួកគេបានក្លាយជាជាតិសាសន៍ដ៏ខ្លាំងពូកែដោយសារតែ ព្រះជាម្ចាស់ តែពួកគេបានភ្លេចពីបណ្តាព្រះគុណដ៏ច្រើនលើសលប់របស់ព្រះចំពោះគេហើយ
គេបានភេ្លច ពីអនុស្សាវរីយ៍ជាមួយព្រះ កាលពីពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះហើយ។
គេបានភ្លេច ថាព្រះជា អ្នកប្រោសពួកគេឲ្យបានជា ភ្លេចថាព្រះជាអ្នករំដោះពួកគេ ភ្លេចថាទ្រង់បានផ្គតផ្គង់អាហារ សម្រាប់គេ ភ្លេចថាទ្រង់ច្បាំងជំនួសពួកគេ
ភ្លេចថាពួកគេបានចុះសម្ព័ន្ធមេត្រីជាមួយព្រះនៅលើភ្នំស៊ីណាយ ហើយនិយាយរួមគឺពួកគេដូចជាមនុស្សបាត់បង់ការចងចាំ
ដូច្នេះវាពិបាកណាស់បើយើងហៅមនុស្សបាត់បង់ ការចង់ចាំឲ្យត្រឡប់មកចាំគ្រប់យ៉ាងវិញនោះ។
ដោយសារតែសេចក្តីស្រឡាញ់ទើបព្រះទ្រង់តែងតែគង់ជា មួយអ៊ីសា្រអែលមិនដែលបោះបង់ចោលពួកគេឡើយ
គឺពួកគេទៅវិញទេដែលជាអ្នកភ្លេចទ្រង់ បំបិទទ្រង់ ចោល។
ទ្រង់ក៏បានបង្រៀនដល់អ៊ីស្រាអែលផងដែរថា ពេលដែលមនុស្សបដិសេធន៍មិនទទួលស្គាល់ពន្លឺ
នោះពន្លឺនឹងថយចេញពីពួកគេដូចគ្នា(ហូសេ៥:៦)។ ទ្រង់បានតាមថែរក្សាពួកគេគ្រប់ពីកន្លែងដែលពួកគេទៅ
និង គ្រប់ការទាំងអស់ ទ្រង់មិនបានទាមទារអ្វីច្រើនពីពួកគេឡើយ
គឺត្រឹមឲ្យពួកគេស្តាប់បង្គាប់តាមទ្រង់ ស្រឡាញ់ទ្រង់ដូចទ្រង់ស្រឡាញ់ពួកគេដែរ
ជាពិសេសគឺទ្រង់មិនចង់ឲ្យពួកគេកំផឹតនឹងទ្រង់ឡើយ ទ្រង់ចង់ ឲ្យពួកគេស្មោះត្រង់ជាមួយទ្រង់ដូចដែរទ្រង់ស្មោះត្រង់ចំពោះគេដែរ
មិនមែនស្មោះតែម្ខាងប៉ុណ្ណោះទេ។ ឧទាហរណ៍ៈ
មានគូរស្នេហ៍មួយគូរដែលខាងស្រីស្មោះជាមួយខាងប្រុស តែចំណែកឯខាងប្រុសវិញលួចមាន
ស្រីថ្មី នោះនឹងធ្វើឲ្យខាងអ្នកស្មោះឈឺចាប់ជាពន់ពេក
ពីព្រោះគាត់ខំសន្សំចិត្តស្មោះតែម្នាក់ឯង គេមិនឲ្យតម្លៃ ទៅលើភាពស្មោះត្រង់របស់គាត់
ចឹងការស្មោះរបស់គាត់គឺគ្មានន័យសោះក្នុងកែវភ្នែកគេ។ ព្រះជាម្ចាស់ទ្រង់ ក៏ដូចគ្នា
ទ្រង់ពិតជាស្មោះចំពោះរាស្រ្តទ្រង់ ទ្រង់មិនចង់ឲ្យរាស្រ្តទ្រង់ទៅមានព្រះថ្មីឡើយ
ទ្រង់មិនចង់បាត់បង់ កូនរបស់ទ្រង់ណាមួយឡើយ
ទ្រង់នៅតែចង់មើលថែរក្សាកូនៗរបស់ទ្រង់បន្តទៀតមានទំនាក់ទំនងល្អបន្ត ទៀត នៅខ៤
ព្រះអង្គប្រៀបធៀបពួកគេដូចជាគោដែលទ្រង់បង្ហើបនឹម ហើយដាក់់ស្មៅនៅមុខគេជានិច្ចមិនឲ្យ គេពិបាកដើររកចំណីខ្លួនឯងទេ
ពួកគេស្រួលប៉ុណ្ណឹងហើយនៅភ្លេចទ្រង់ទៀត ប៉ុន្តែទោះជាយ៉ាងនេះក្តី ទ្រង់យកព្រះទ័យទុកដាក់ចំពោះគេដដែល
គឺដោយសារតែសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់ប៉ុណ្ណោះ។
- លទ្ធផលដែលអ៊ីស្រាអែលរាថយពីព្រះជាម្ចាស់
(ខ៥-៧)
នៅខ៥ដោយសារតែពួកអ៊ីស្រាអែលមិនព្រមត្រឡប់មករកព្រះជាម្ចាស់វិញ
នោះពួកគេមិនមែនត្រឡប់ទៅ អេស៊ីព្ទវិញទេ តែពួកគេនឹងត្រូវនារទេសទៅប្រទេសផ្សេងហើយត្រូវគេគ្រប់គ្រង
គឺស្រុកអាសសើរពួកគេត្រូវ ធ្លាក់ខ្លួនជាទាសករម្តងទៀត(ហូសេ៩:៣ ; ១០:៦)
ដោយសារតែពួកគេបានប្រព្រឹត្តិអំពើដ៏លាមកដូចជា ពួកគេ បានគោរពដល់ព្រះដទៃ ប្រព្រឹត្តិតាមទម្លាប់របស់សាសន៍ដទៃ
ធ្វើទីខ្ពស់ដើម្បីថ្វាយបង្គំនៅគ្រប់ទីកន្លែង ធ្វើបង្គោលសម្រាប់គោរព
គោរពរូបព្រះនៅលើភ្នំ និង ក្រោមដើមឈើជាដើម កូនៗរបស់គេប្រើរបៀន និង មន្តអាគមនផងដែរ (២ពង្សាវតាក្សត្រ១៧:៦-២៣)។ ពួកគេនឹងរស់នៅទីនោះយ៉ាងវេទនា នឹងត្រូវខ្មាស់
ទាំងនេះដោយសារតែពួកគេមិនព្រមបែរមករកព្រះ ហើយនៅតែបន្តសេចក្តីដ៏លាមកនៅចំពោះព្រះដែល ធ្វើឲ្យទ្រង់មានសេចក្តីក្រោធយ៉ាងខ្លាំង
គឺទ្រង់បានបណ្តេញគេចេញពីព្រះភ័ក្រ្តទ្រង់ ហើយពួកគេត្រូវបានដឹក
នាំទៅស្រុកអាសសើរដូចដែលទ្រង់បានមានបន្ទូលតាមរយៈហោរារបស់ទ្រង់ពិតមែន។ ឧទាហរណ៍ៈ
នៅ កន្លែងធ្វើការមួយមានបុគ្គលិកដែលលួចបន្លំលុយក្រុមហ៊ុនជាច្រើនដង អ្នកធ្វើការជាមួយគ្នាតែងតែប្រាប់
ថាកុំបន្តប្រព្រឹត្តិចឹងទៀតប្រយ័ត្នគេចាប់បានវាមិនត្រឹមត្រូវទេ ប្រយ័ត្នគេចាប់បានមានទោសធំហើយប៉ុន្តែ
គេនិយាយតបវិញថាមិនអីទេ គ្មាននរណាដឹងទេ កុំភ័យខ្ញុំជាអ្នកទទួលខុសត្រូវ
ស្រាប់តែថ្ងៃមួយម្ចាស់ ក្រុមហ៊ុនបានដឹងការពិតពីទង្វើរបស់បុគ្គលិកម្នាក់នោះ
រួចក៏ខឹងយ៉ាងខ្លាំងហើយបណ្តេញគេចេញពីក្រុមហ៊ុន របស់គាត់ភ្លាមៗថែមទាំងប្រកាសជាសាធារៈ
ដែលធ្វើឲ្យបុគ្គលនោះដាក់ពាក្យធ្វើការកន្លែងផ្សេងទៀតមិន បានឡើយ។
ដូចគ្នាផងដែរអ៊ីស្រាអែលគឺមានគំនិតមួយដែលគិតថាខ្លួនលាក់ព្រះបានពីទង្វើដែលខ្លួនបានធ្វើ
ដដែលៗ ប៉ុន្តែពួកគេមិនអាចជៀសចេញពីការជំនុំជំរះពីព្រះបានឡើយ ពីព្រោះពួកគេមិនមែនប្រព្រឹត្តិបាបតូចតាចទេ
គឺគេកំពុងតែប្រឆាំងនឹងព្រះដែលជ្រើសរើសយកគេ រាប់គេជាកូន មើលថែរក្សាគេ
តែអ្វីដែលពួកគេបាន តបស្នងទ្រង់វិញគឺបានត្រឹមតែធ្វើឲ្យទ្រង់ខកបំណង និង
មានសេចក្តីក្រោធយ៉ាងខ្លាំងប៉ុណ្ណោះ។ ជាការពិត ព្រះស្រឡាញ់ហើយអត់ទោសដល់គេដូចកូនតូចដែលធ្វើខុសម្តងហើយម្តងទៀតដោយសារការមិនដឹងអី
តែ ពេលគេធំគេក៏មិនបានរាងចាលនូវការដាក់ទណ្ឌកម្មពីព្រះដែរ គេដុះស្លាបគេចង់ហោះហើរដោយខ្លួនឯង
ភ្លេចថានរណាជាអ្នកបង្រៀនឲ្យពួកគេចេះដើរហើយគេបានភ្លេចកំណើតរបស់ខ្លួនហើយ
គេលែងចង់ពឹងផ្អែក លើព្រះទៀតហើយ ដូចនេះទ្រង់ក៏មិនលើកលែងទោសចំពោះអំពើបាបដែលពួកគេបានប្រព្រឹត្តិដែរ
ព្រោះ ពួកគេដឹងថាវាខុសតែពួកគេនៅតែផ្គើន។ ជាការពិតមុននឹងគេចូលដល់ទឹកដីសន្យាព្រះជាម្ចាស់បាន ហាម ពួកគេរួចជាស្រេចហើយថាកុំឲ្យទៅគោរពព្រះសាសន៍ដទៃ
ត្រូវបំផ្លាញនិងរំលំចោលនូវរូបព្រះរបស់គេ ប៉ុន្តែ ត្រង់នេះគឺអ៊ីស្រាអែល
បានភ្លេចបំណ្តាំរបស់ព្រះហើយ និង ធ្វេសប្រហែលបណ្តោយឲ្យខ្លួនធ្លាក់ក្នុងការ
ជំនុំជំរះទាល់តែបាន។ ព្រះជាម្ចាស់ទ្រង់ពិតជាសប្បុរស និង យុត្តិធម៌
ដូច្នេះទ្រង់មិនរាប់មនុស្សមានបាប ថាអត់បាបឡើយ
ពួកគេត្រូវទទួលទោសនូវអ្វីដែលគេបានប្រព្រឹត្តិដែរ។ ការស្រឡាញ់តែងតែបង្កប់នូវការ វាយប្រដៅ
តម្រង់ ណែនាំ ដូចជាព្រះជាម្ចាស់ទ្រង់ដាក់ទោសចំពោះអ៊ីស្រាអែលដូច្នេះដែរ ដោយសារតែពួក
គេមិនស្តាប់បង្គាប់ពួកគេត្រូវទទួលទោសពីព្រះ គឺដើម្បីឲ្យពួកគេរាងចាលនិងកែប្រែចិត្តគំនិតបែរទៅ
រកទ្រង់ឡើងវិញ ទ្រង់ប្រៀបដូចជាឪពុកស្រឡាញ់កូនត្រូវវាយកូនដើម្បីចង់ឲ្យកូនដើរតាមផ្លូវត្រឹមត្រូវដែរ
(សុភាសិត២៣:១៤) គឺទ្រង់វាយផ្ចាលយើងពីព្រោះទ្រង់ស្រឡាញ់យើង
ហើយដោយព្រោះទ្រង់ទទួលយើង បានជាទ្រង់ប្រដៅយើងរាល់គ្នាទ្រង់មិនបានទុកយើងចោលឡើយ(ហេព្រើរ១២:៦)។ ផ្ទុយទៅវិញការដាក់ ទោស ឬ ការវាយផ្ចាល់របស់ព្រះជាម្ចាស់គឺវាមានប្រយោជន៍សម្រាប់អ៊ីស្រាអែលទៅវិញទេ
បើទ្រង់មិនដាក់ ទោសសោះ មិនវាយផ្ចាល់ពួកគេតាមរយៈទុក្ខលំបាកផ្សេងៗទេ នោះគែក៏មិនអាចស្គាល់ពីកំហុសរបស់
ខ្លួនដែលត្រូវកែឡើយ គឺទ្រង់ចង់ឲ្យពួកគេបានបរិសុទ្ធ ចង់ឲ្យព្រលឹងវិញ្ញាណរបស់គេបានរឹងមាំផងដែរ
(ហេព្រើរ១២:១០)។
- ព្រះជាម្ចាស់បានផ្តល់សេចក្តីមេត្តាករុណាដល់អ៊ីស្រាអែលដោយសេចក្តីស្រឡាញ់
(ខ៨-១១)
ក. ព្រះជាម្ចាស់មិនដាច់ព្រះទ័យកាត់ទោសអ៊ីស្រាអែលដោយសេចក្តីក្រោធឡើយ(ខ៨-១០)
បន្ទាប់ពីបានរឮកពីអនុស្សាវរីយ៍
និង មូលហេតុនៃការដាក់ទោសរបស់ព្រះហើយព្រះអង្គក៏បែរ មកមានបន្ទូលអំពីសេចក្តីមេត្តាករុណាដ៏មិនអាចកាត់ថ្លៃបានវិញម្តង។
ជាការពិតព្រះអង្គស្រឡាញ់គេព្រះ អង្គក៏ដាក់ទោសពួកគេតាមអំពីរបស់ពួកគេ ប៉ុន្តែព្រះអង្គក៏មិនដាច់ព្រះទ័យនឹងផ្តាច់សេចក្តីស្រឡាញ់របស់
ទ្រង់បោះបង់ចោលពួកគេ ភ្លេចគេបានដែរ(ខ៨)។ ព្រះអង្គមិនព្រងើយកន្តើយចំពោះអំពើបាបឡើយតែសេច
ក្តីមេត្តាករុណារបស់ទ្រង់លាយឡំនឹងសេចក្តីយុត្តិធម៌ផងដែរ។ ព្រះអង្គនឹងដកគេចេញពីទឹកដីរបស់គេតែព្រះ
អង្គនឹងមិនបំផ្លាញគេជារៀងរហូត ដូចជាទ្រង់បាន បំផ្លាញទីក្រុងសូដុម កូម៉ូរ៉ា
រួមទាំងក្រុងអាត់ម៉ា និង សេបោ ឡើយ(ចោទិយកថា២៩:២៣)។ ក្រុងអាត់ម៉ា
និង សេបោជាក្រុងនៃវាលទំនាបដែលដួលរលំនៅពេល ដែលក្រុងសូដុមត្រូវបានបំផ្លាញ (យេរេមា៤៩:១៨, លោកុប្បត្តិ១៤:២)
វាជានិមិត្តរូបនៃការបំផ្លាញទាំងស្រុង (អេម៉ុស៤:១១) តែនៅទីនេះទ្រង់បានបដិសេធមិនបំផ្លាញពួកអ៊ីស្រាអែលដោយសារតែសេចក្តីកំហឹងដ៏ខ្លាំង
របស់ទ្រង់ឡើយ។ នៅខ៩ព្រះអង្គបានបញ្ជាក់ដល់ពួកគេថា ទ្រង់ជាព្រះមិនមែនជាមនុស្សឡើយទ្រង់បរិសុទ្ធ
ទ្រង់គង់នៅកណ្តាលពួកគេរៀងរហូត នេះគឺបង្ហាញពីសេចក្តីស្រឡាញ់ចំពោះអ៊ីស្រាអែលដ៏ពិតទ្រង់បានខឹង
ដល់ពួកគេខ្លាំងប៉ុណ្ណា ប៉ុន្តែរនាំងនៃសេចក្តីស្រឡាញ់ក៏បានឃាំងទ្រង់ឲ្យដកអស់ទាំងសេចក្តីក្រោធចេញ
ទៅហើយ។ យើងបានដឹងហើយថាសេចក្តីស្រឡាញ់គឺជាពាក្យស្រួលនិយាយតែពិបាកធ្វើសេចក្តីស្រឡាញ់
របស់មនុស្សតែងតែប្រែប្រួលទៅតាមទង្វើ និង ពេលវេលាប៉ុណ្ណោះ តែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់
មិនប្រែប្រួលសោះឡើយ សេចក្តីស្រឡាញ់របស់ទ្រង់គឺគ្រប់បាំងអំពើបាបរបស់អ៊ីស្រាអែលទាំងប៉ុន្មាន
(១កូរិនថូស១៣:៧,១៣) ទោះជាអំពើបាបគេខ្លាំងប៉ុណ្ណាក៏ដោយក៏ទ្រង់នៅតែអត់ទោសឲ្យ
(អេសាយ១:១៨) ឧទាហរណ៍ៈ នៅពេលដែលយើងស្គាល់នរណាម្នាក់ដែលជាម្នាក់ដែលយើង
ទុកចិត្ត គោរពនិងកោតសរសើរ យើងតែងតែមើលពីចំណុចល្អរបស់គាត់ជានិច្ច ទោះមាននរណានិយាយ អាក្រក់ពីបុគ្គលនោះ
ក៏គាត់មិន ជឿពីព្រោះគាត់ទុកចិត្តថាមនុស្សដែលគាត់គោរពស្រឡាញ់ និង ជ្រើសរើស មិនមែនជាមនុស្សដូច្នេះឡើយ។
ព្រះបានរើសយកអ៊ីស្រាអែលមិនមែនដោយសារអ៊ីស្រាអែលជាមនុស្សល្អ
មានលក្ខណៈល្អជាងគេនោះទេ ពួកគេក៏ជាមនុស្សខ្សោយទន់ទាប ជាទាសករមិនស្អាត
ប៉ុន្តែទ្រង់បានជ្រើសរើសគេដើម្បី
សម្រេចគោល ដៅនៃសេចក្តីស្រឡាញ់ ការថែរក្សា និង ព្រះពររបស់ទ្រង់ទៅវិញទេ(ចោតិយកថា៧:៧-៩)។ គេមិនបានរើស យកទ្រង់ឡើយគឺទ្រង់
ជាអ្នករើសយកគេដែលជាមនុស្សមានបាប ក៏ជាអ្នកដែលស្រឡាញ់ពួកគេជាមុនដែរ
ដូច្នេះសេចក្តីក្រោធរបស់ទ្រង់គឺបង្កប់នៅក្នុងសេចក្តីស្រឡាញ់។
ខ. ព្រះជាម្ចាស់នឹងរំដោះអ៊ីស្រាអែលម្តងទៀត (ខ១០-១១)
នៅខចុងបញ្ចប់នៃជំពូកនេះគឺព្រះជាម្ចាស់បាន
ផ្តល់នូវសេចក្តីសង្ឃឹមដល់អ៊ីស្រាអែលឡើងវិញ ព្រះអង្គនឹងរដោះពួកគេឲ្យត្រឡប់មកទឹកដីរបស់គេវិញដោយអំណាចព្រះចេស្តារបស់ទ្រង់។
ព្រះសូរសៀង របស់ទ្រង់មិនមែនបំភ័យ ឬ គំរាមបំផ្លាញពួកគេឡើយ ប៉ុន្តែជាការហៅគេវាជាសញ្ញាពីការត្រឡប់មកវិញ
មកតាមសម្លេងរបស់ទ្រង់ដោយមានអំណរជាទីបំផុត។ ពួកគេនឹងត្រឡប់មកវិញដូចជាសត្វហើរសំដៅរក សំបុកយ៉ាងលឿន(អេសាយ៦០:៨) ពួកគេនឹងត្រឡប់មករកទ្រង់វិញ
ដូចជាកូនដែលឃ្លាតឆ្ងាយពីឪពុកយូរ ឆ្នាំហើយ។ ឧទាហរណ៍៖ ជាធម្មតាសត្វចាបដែលចេញពីសំបុក
ហើយនៅពេលដែលត្រឡប់មកសំបុកដែល ជាកន្លែងកក់ក្តៅវិញនោះ គឺតែងតម្រង់សំដៅយ៉ាងលឿនដូចព្រួញមិនខ្វល់ពីអ្វីឡើយឲ្យតែបានទៅដល់សំបុក
របស់ខ្លួនវិញ។ គេរីករាយនៅពេលដែលមកដល់សំបុករបស់ខ្លួនដោយសុវត្ថិភាព
គ្មានផ្ទះណាដែលធ្វើឲ្យពួក គេរំភើបចង់ទៅជាងសំបុកដែលជាផ្ទះដ៏កក់ក្តៅរបស់គេនោះឡើយ
ជាពិសេសគឺមានអ្នករងចាំគេដោយក្តីនឹក រលឹកបំផុត។ អ៊ីស្រាអែលក៏ដូចគ្នាដែរ
គេនឹងមកវិញតម្រង់មករកព្រះដោយក្តីនឹករលឹក និងមានអំណរបំផុត ដែលមានព្រះនៅចាំស្វាគមន៍គេត្រឡប់មកក្នុងដំណាក់របស់ទ្រង់វិញ ទ្រង់ប្រៀបដូចជាឪពុកដែលកំពុងរង
ចាំកូនពៅវង្វេងដូច្នោះដែរ។ អ៊ីស្រាអែលនឹងដើរជាមួយព្រះជាថ្មី បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ឈឺចាប់
ដោយធ្វេសប្រហែសមិនស្តាប់បង្គាប់ដល់ព្រះ
តែព្រះជាម្ចាស់នៅតែ ស្រឡាញ់ពួកគេ ទទួលពួកគេមកវិញ ទ្រង់មិនបោះបង់ចោលពួកគេឲ្យនៅតែកតោលឡើយ។
ទ្រង់នៅតែមានព្រះទ័យសប្បុរស និង យកព្រះទ័យ ទុកដាក់ចំពោះគេជាដរាប។
ទេវសាស្រ្ត
ព្រះជាម្ចាស់ៈ
ព្រះជាម្ចាស់ទ្រង់ពិតជាឪពុកដែលមានសេចក្តីមេត្តាករុណា
និង សេចក្តីស្រឡាញ់ដ៏ពិតតាំងពី បុរាណកាលរហូតមកដល់បច្ចុប្បន្ន និង ទៅអនាគតផងដែរ។
ទ្រង់នៅតែព្រះដ៏បរិសុទ្ធ ព្រះទ័យរបស់ទ្រង់មិន ផ្លាស់ប្រែពីរាស្រ្តរបស់ទ្រង់ឡើយ
ទ្រង់ក៏ស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ទ្រង់។ ដោយទ្រង់ស្រឡាញ់ មនុស្សណាស់បានជាទ្រង់ជួយសង្គ្រោះមិនត្រឹមតែអ៊ីស្រាអែល
ប៉ុន្តែសង្គ្រោះមនុស្សទាំងអស់នៅលើផែនដី គ្រប់ជាតិសាសន៍តាមរយៈការចាត់បញ្ជូនព្រះរាជបុត្រាតែមួយរបស់ទ្រង់
មកលើផែនដី(យ៉ូហាន៣:១៦)។ ទោះជាសម័យកាលរបស់មនុស្សចេះតែផ្លាស់ប្តូរតែព្រះទ័យសប្បុរសរបស់ទ្រង់នៅតែដដែល។
ព្រះគ្រីស្ទៈ
ព្រះយេស៊ូវគឺជាកូនដែលស្តាប់បង្គាប់យ៉ាងល្អបំផុតនៅលើផែនដី
ទ្រង់ជាគម្រូនៃកូនដែល ស្រឡាញ់គោរពដល់ឪពុក ទ្រង់បានស្តាប់បង្គាប់ព្រះវរបិតា ទ្រង់បានបង្ហូរសេចក្តីស្រឡាញ់ដ៏ពោរពេញដល់
ទាំងឡាយដោយទ្រង់បានយាងមកផែនដីដើម្បីផ្សះផ្សារវាងមនុស្សនឹងព្រះ យកជាតិជាមនុស្សដើម្បីសុគត
នៅលើឈើឆ្កាងលោះអំពើបាបរបស់យើងគ្រប់គ្នា។ ទ្រង់ជាតួនៃសេចក្តីស្រឡាញ់
ក៏បង្រៀនមនុស្សឲ្យមាន សេចក្តីស្រឡាញ់ និង អត់ទោសឲ្យគ្នាផងដែរ ដូចដែរទ្រង់បានអត់ទោសដល់យើងរាល់គ្នានូវអំពើបាបដែរ
យើងបានប្រព្រឹត្តិ(២កូរិនថូស២:១០)។
ទ្រង់ក៏បង្រៀនយើងរាល់គ្នាឲ្យស្រឡាញ់ដល់ព្រះឲ្យអស់ពីចិត្ត អស់ ពីគំនិតផងដែរ(ម៉ាថាយ២២:៣៧) ដើម្បីឲ្យយើងក្លាយជាកូនដែលបង្កើតផលផ្លៃខាងព្រលឹងវិញ្ញាណ មិនមែន ស្រឡាញ់ទ្រង់តែមាត់
គឺជាគោរព និង ស្តាប់បង្គាប់ទ្រង់ដោយចេញពីចិត្ត។ ព្រោះទ្រង់តែមួយគត់ដែលអាចនាំ យើងទៅកាន់ព្រះបើយើងព្រមទទួលនឹមរបស់ទ្រង់
ព្រោះនឹមរបស់ទ្រង់ងាយទទួល ហើយស្រាលទេ (ម៉ាថាយ១១:២៩-៣០)។ ព្រះយេស៊ូវទ្រង់ជាផ្លូវ និង ជាអ្នកកណ្តាលដែលអាចនាំយើងទៅកាន់ព្រះជាម្ចាស់
បានតែមួយគត់ក្រៅពីទ្រង់គ្មានផ្លូវផ្សេងឡើយ(យ៉ូហាន១៤:៦)។
មនុស្សៈ
មនុស្សតែងតែពោលពាក្យស្រឡាញ់ដែលខុសពីទង្វើរបស់ខ្លួន
ហើយតែងតែធ្វើឲ្យឪពុកម្តាយខក បំណងជាច្រើនដងច្រើនសារ មិនចេះរាងចាលនឹងការដាក់ទោស ឬ ការទូន្មានឡើយពេលខ្លះ។
គេចូលចិត្ត ធ្វើអ្វីដែលឯករាជ្យមិននៅក្រោមការបញ្ជារបស់នរណាឡើយ
គេរឹងចចេសជាមួយឪពុកម្តាយខាងសាច់ឈាម ក៏ទាស់ជាមួយព្រះផងដែរ។
មានអ្នកខ្លះចាត់ទុកព្រះជាឪពុករបស់គេតែគេមិនស្តាប់បង្គាប់ព្រះឡើយ នោះ ហើយដែលធ្វើឲ្យព្រះវិញ្ញាណនៃព្រះទ្រង់ព្រួយព្រះទ័យដោយសារយើង(អេភេសសូរ៤:៣០)។ មនុស្សសុទ្ធតែ
មានបាបខ្វះមិនដល់សិរីល្អនៃព្រះទេ(រ៉ូម៣:២៣) ដូច្នេះគេត្រូវការព្រះដែលជាឪពុកដឹកនាំគេ កែតម្រង់គេឲ្យ មានជីវិតថ្មីឡើងវិញ
ជាកូនដែលស្រលាញ់ឪពុកដូចជាឪពុកស្រលាញ់គេដែរ។
សេចក្តីបញ្ចប់
សរុបសេចក្តីមកព្រះជាម្ចាស់ពិតជាបានបង្ហាញភាពជាឪពុកដ៏ពេញលក្ខណៈ
សម្រាប់យើងដែលជាកូន របស់ទ្រង់។ ទ្រង់បានរាប់យើងជាកូនរបស់ទ្រង់
គឺព្រះវិញ្ញាណបានធ្វើបន្ទាល់ថាយើងជាកូនរបស់ព្រះយ៉ាង ពិត(រ៉ូម៨:១៦)។ យើងរាល់គ្នាជាអ្នកជឿសុទ្ធតែជាកូនរបស់ទ្រង់ក្នុងសេចក្តីជំនឿ
ពីព្រោះយើងរាល់គ្នាជា រូបកាយនៃព្រះគ្រីស្ទ ដូច្នេះយើងជាបងប្អូនប្រុសស្រីរួមជំនឿ
យើងមានជំនឿតែមួយ ជឿលើព្រះតែមួយ និង មានបុណ្យជ្រមុជតែមួយដែរ(អេភេសូរ៤:៥)។ ដោយសារតែសេចក្តីស្រឡាញ់ដ៏ធំធេងរវាងឪពុកនឹងកូន បានជាទ្រង់មិនបោះបង់ចោលយើងក៏មិនបានរាប់អំពើបាបទាំងប៉ុន្មានដែលយើងបានប្រព្រឹត្តិផងដែរ។
ទ្រង់ ជាឪពុកដែលសប្បុរសបំផុតនៅលើផែនដី ទ្រង់នៅតែស្រឡាញ់
កែតម្រង់កូនៗរបស់ទ្រង់ឲ្យដើរតាមទ្រង់ ដោយមានចិត្តបន្ទាបខ្លួន និង
ស្មោះត្រង់ជាមួយទ្រង់ជានិច្ច។
អនុវត្តន៍
ក្នុងនាមយើងជាមនុស្សដែលព្រះបានជ្រើសរើសជាកូនរបស់ទ្រង់
តើយើងគួរតបស្នងសេចក្តីស្រឡាញ់ របស់ព្រះយេស៊ូវយ៉ាងណាក្នុងការដែលទ្រង់បានលោះយើងដោយឥតលក្ខខណ្ឌ?
ក្នុងនាមយើងដែលជាកូន ដែលទ្រង់បានជ្រើសរើស
យើងមិនគួរធ្វើឲ្យទ្រង់ខកព្រះទ័យចំពោះយើងឡើយ ប្រហែលជាពេលខ្លះយើង
តែងតែនិយាយប្រាប់អ្នកដទៃថាខ្ញុំរាល់ថ្ងៃស្រឡាញ់ព្រះណាស់
ខ្ញុំមិនបានប្រព្រឹត្តិអំពើបាបឡើយ ខ្ញុំតែងតែ ទៅថ្វាយបង្គំយ៉ាងទៀតទាត់
ប៉ុន្តែធាតុពិតយើងមិនបានស្រឡាញ់ព្រះអង្គដូចដែលទ្រង់ស្រឡាញ់យើង នោះឡើយ។
យើងមិនបានតបស្នងនូវសេចក្តីស្រឡាញ់របស់ទ្រង់ឲ្យបានគ្រប់គ្រាន់ ទោះជាយើងមិន
បានប្រព្រឹត្តិអំពើបាបដូចជាអ៊ីស្រាអែល
ប៉ុន្តែពេលខ្លះយើងឃ្លាតឆ្ងាយពីព្រះដោយសារតែការយកចិត្តទុក ដាក់នឹងជីវិតរស់នៅលើលោកិយពេក
យើងអាចរវល់ពេក ដោយភ្លេចចំណាយពេលជាមួយព្រះ។ ព្រះតែង តែចង់គង់នៅជិតយើងរាល់គ្នា
ទ្រង់ស្រឡាញ់យើងរាល់គ្នា ប៉ុន្តែហេតុអ្វីក្នុងនាមជាកូនមិនចង់នៅជិតមាន ទំនាក់ទំនងជាមួយឪពុក។
យើងត្រូវយល់ពីបំណងព្រះហឬទ័យរបស់ទ្រង់ ព្រោះទ្រង់ស្រឡាញ់បានជាទ្រង់ យកព្រះទ័យទុកដាក់
ដាស់តឿន ណែនាំ មិនចង់ឲ្យយើងរាល់គ្នាវង្វេងចេញពីដំណាក់របស់ទ្រង់។ ទ្រង់បានអត់
ទោសអំពើបាបរបស់យើងទាំងស្រុងហើយ ដូច្នេះយើងគួរតែអរព្រះគុណទ្រង់គោរពកោតខ្លាច ទ្រង់ដោយ
សេចក្តីស្រឡាញ់អស់ពីចិត្តមិនមែនស្រឡាញ់ទ្រង់ត្រឹមតែមាត់នោះឡើយ
ដូច្នេះទំនាក់រវាងកូន នឹងឪពុកនឹងបន្តយ៉ាងល្អរហូតដល់យើងទៅជួបទ្រង់។
បងប្អូនអើយព្រះទ្រង់ជាឪពុកដែលសប្បុរសពិតទ្រង់ ស្រឡាញ់យើងណាស់ទ្រង់
ទ្រង់មិនបោះបង់យើងចោលឡើយ ដូច្នេះសូមលើកទឹកចិត្តបងប្អូនកុំបោះបង់ ចោលព្រះ និង
បំផ្លាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើងឡើយ។ ជាពិសេសត្រូវធ្វើជាកូនដែលស្តាប់
បង្គាប់ដល់ទ្រង់ ចេះស្រឡាញ់ដល់អ្នកដែលជឿនិងមិនជឿ
ទើបជាអ្វីដែលព្រះសព្វព្រះហឬទ័យឲ្យយើងធ្វើ នៅលើផែនដីនេះ
បើកូនៗរបស់ទ្រង់ចេះស្រឡញ់ទ្រង់និងស្រលាញ់គ្នានោះ ទ្រង់ពិតជាសប្បាយព្រះទ័យ
ណាស់។
0 Comments