Breaking News

ព្រះជាម្ចាស់គ្រប់គ្រងថែរក្សា រ៉ូម 8:31-39


អត្តបទគម្ពីរ: 
            សេចក្តីផ្តើម៖ នៅក្នុងភូមិរបស់ខ្ញុំឥឡូវគេមានអង្ការមួយដែលអនុញ្ញាតិអោយអ្នកភូមិអាចស្នើរសុំកូនយកមកចិញ្ចឹមបាន ហើយកូននោះនិងក្លាយជាកម្មសិទ្ធរបស់ខ្លួនតែម្តង។
សង្ខេបបទគម្ពីរ៖  ព្រះជាម្ចាស់ជាដែលនៅខាងយើងហើយ ដូច្នេះគ្មានអ្នកអាចបំបែកចេញបានទេ ព្រោះអង្គបានសុគត់ជំនួសយើង។
       សំណួរស្នូល៖ តើព្រះជាម្ចាស់មានធ្វើអ្វីខ្លះចំជាមួយអ្នកជឿ? ហើយតើព្រះអង្គអាចធ្វើបានទេ?




          តួសេចក្តី៖
. ទ្រង់ថែរក្សាស្នាព្រះហស្ថដ៏អស្ចារ្យរបស់ទ្រង់ (៣១-៣២)
- គឺព្រះអង្គកាន់ ឬនៅខាងយើង ហើយក៏គ្មានអ្នកណាមួយដែលកអាចទាស់និងយើងបានឡើយ(ខ៣១)
- ទ្រង់បានបញ្ជួនព្រះរាជបុត្រារបស់ទ្រង់ទៅជំនួសយើង (ខ៣២)
ឧទាហរណ៍៖ ម្តាយខ្ញុំតែងការពារខ្ញុំនៅពេលឪពុកបានរកវាយខ្ញុំ
. ទ្រង់កំណត់រក្សាព្រំដែនសំរាប់រាស្ត្ររបស់ទ្រង់ (៣៣-៣៩)
- គឺគ្មានអ្នកណាចោទប្តឹងពីពួកអ្នករើសតាំងពីព្រះបានឡើយ(ខ៣៣)
- គ្មានអ្នកណាអាចនិងកាត់ទោសពួករើសតាំងពីព្រះបានដែរ(ខ៣៤)
- មនុស្សយើងមានជ័យជំនះដោយសារព្រះអង្គបានស្រឡាញ់យើង(៣៥-៣៧)
- គ្មានអ្នកណាអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានឡើយ(៣៨-៣៩)
ឧទាហរណ៍៖ កាលពីប៉ុន្មានសប្តាហ៍មុនពួកជំនុំរបស់ខ្ញុំម្នាក់បានស្លាប់ ដោយខ្យល់គរ គាត់បានស្លាប់មែន អរគុណព្រះអង្គគាត់នៅតែជឿលើព្រះយេស៊ូវ។
សេចក្តីបញ្ចប់៖ ព្រះជាម្ចាស់ទ្រង់និងការពារថែរក្សាដល់បុត្រធិតារបស់ទ្រង់។ ជាពិសេសចំពោះស្នាព្រះហស្ថរបស់ព្រះអង្គ គឺទ្រង់មិនចង់អោយអ្នកណាមួយត្រូវវិនាស់ឡើយ។ ទ្រង់នៅតែថ្នាក់ថ្នមក្នុងព្រះហស្ថនៃទ្រង់ ដោយផ្គង់ផ្គង់មិនដែលអោយខ្វះឡើយ។ ហើយព្រះអង្គនិងបង្ហាញយើងពីត្រោយនៃសេចក្តីសុខសាន្ត។ ព្រះអង្គបានគ្រប់គ្រងយើងមិនអោយមានអ្វីប៉ះពាល់បានឡើយ។ ហើយព្រះអង្គអាចរក្សាជីវិតរបស់មនុស្សអោយគង់វង់បាន។ គឺគ្មានអ្នកអាចឆក់ពង្រាត់យើងចេញពីទ្រង់បានឡើយ ហើយព្រះអង្គបានតម្រូវ យើងទុក សំរាប់ថ្ងៃនៃសេចក្តីសង្គ្រោះ។
ទេវសាស្ត្រ៖ ព្រះយេស៊ូវគ្រីស្ទទ្រង់កាន់ខាងយើង ទ្រង់សុគត់ជួសយើង ហើយទ្រង់តែងថ្នាក់ថ្នមយើងរាល់ ថ្ងៃ។ ព្រះអង្គបានគ្រប់គ្រងថែរក្សាយើងមិនអោយមានអ្វីប៉ះពាល់បានឡើយ។
មនុស្ស៖ មនុស្សត្រូវអំណាចនៃបាបបានបិទបាំងមិនអោយស្គាល់ព្រះ បាបតែងតែនៅជិតខ្លួនជានិច្ទ ដូច្នេះនៅឆ្ងាយពីព្រះ។
អនុវត្តន៍៖ ដូច្នេះយើងត្រូវចូលទៅឯទ្រង់ កុំអោយនៅរុញរា និងសង្ស័យឡើយ ក្រែងលោបាត់បងឱកាស នៃការប្រោសលោះរបស់ព្រះអង្គ។ ចូរបែរទៅរកទ្រង់ ព្រោះព្រះអង្គបានការពារថែរក្សាជីវិតយើងគ្រប់គ្នាអោយរួចពីការជំនុំជំរះ។ 

0 Comments

Type and hit Enter to search

Close