Breaking News

ព្រះជាម្ចាស់បង្ហាញព្រះហឬទ័យរបស់ទ្រង់ចំពោះក្រុងនីនីវេដល់យ៉ូណាស យ៉ូណាស 4:6-11


សេចក្ដីផ្ដើម:
មានក្មេងស្រីម្នាក់រស់​នៅមណ្ឌ​កុមារកំព្រាដែលកន្លែងគ្រីស្ទបរិស័ទ។ គាត់ជាមនុស្សម្នាក់
​ដែល​មិនសូវយក​ចិត្តទុក​ដាក់ក្នុង​ការសិក្សាប៉ុន្មានទេ។ នៅពេលដែលគាត់រៀនថ្នាក់ទី១២ ​ពេលម៉ោង​រៀន គាត់តែងតែគេចសាលាទៅដើរលេងជាមួយមិត្តភក្តិ ទៅផ្សារដើរលេង និងធ្វើអីតាមតែចិត្ត​របស់ខ្លួ​ន​ចង់ធ្វើ។ ពីមួយខែទៅមួយខែបានកន្លងផុតទៅ ហើយការប្រលង​បាក់ឌុប​ក៏ឈានមកដល់  ហើយគាត់​មានសេចក្តីភ័យ​ខ្លាច និងបារម្ភណ៍ចំពោះការ​ប្រលងធ្លាក់ជាខ្លាំង   ពេលនោះគាត់ក៏បាននឹង​ចាំពី​ព្រះជាម្ចាស់ ហើយ​គាត់ក៏បាននិយាយទៅកាន់ព្រះជាម្ចាស់ថា ប្រសិនបើព្រះជាម្ចាស់ទ្រង់​ជាព្រះពិត​មែន សូមទ្រង់​ជួយ​កូន​អោយប្រលងជាប់ថា្នក់ទី១២  ហើយប្រសិន​បើ​កូនបានជាប់ទី១២មែននោះ កូន​នឹ​ងថ្វាយ​ជីវិត​ខ្ញុំទៅកាន់ព្រះអង្គ ហើយនិងបំរើទ្រង់អស់មួយជីវិត។ ការប្រលងក៏បានមកដល់ ហើយលទ្ធិផល​គាត់​​ក៏បាន​​ប្រលងជាប់បាក់ឌុបមែន ប៉ុន្តែគាត់បែរជាមិនចង់បំរើព្រះជាម្ចាស់ គឺគាត់ធ្វើការ​វិញ។ ដូច្នោះ គាត់ព្យាយាមរត់គេចពីព្រះជាម្ចាស់ និងគេចវេសពីគំរោងផែនការណ៍របស់ព្រះ  មិនតែ​ប៉ុណ្ណោះ គាត់មានគំនិត​ចង់​ទៅធ្វើការរកលុយដើម្បីជួយផ្គត់ផ្គង់ដល់ក្រុមគ្រួសារគាត់ និងខ្លួនគាត់។ បន្ទាប់​មក គាត់ក៏បាន​ឡើង​មក​ភ្នំពេញ​ដើម្បីដាក់ពាក្យធ្វើការងារ ប៉ុន្តែគ្រប់ទីកន្លែងដែល​គាត់ដាក់​ពាក្យ​នោះ គឺតែងតែធ្លាក់ ហើយ​គាត់មិនអាចរកការងារបានធ្វើនោះទេ។ ពេលនោះ ក៏មានអង្គការមួយ​កន្លែង​​បានហៅ​គាត់ទៅ​ធ្វើការជាបុគ្គលិកមើលថែរក្សាកុមារ គាត់ក៏បានសំរេចចិត្ត​ទៅធ្វើការនៅកន្លែងនោះ។ នៅពេលដែលគាត់ធ្វើនៅទីនោះ ក៏មានបុគ្គលិដទៃទៀតបានលើកទឹកចិត្ត និងជំរុញចិត្ត​គាត់ជា​ច្រើន​ដង អោយទៅរៀននៅសាលាព្រះគម្ពីរ ហើយធ្វើការបំរើព្រះ កុំយកទ្រព្យសម្បត្តិក្នុលោកិយ​នេះជាធំ​ឡើយ។ បន្ទាប់មក គាត់ក៏បានអធិស្ឋាន និងសួរព្រះពីការនេះ​ទីបំផុតគាត់ក៏បានសំរេចចិត្ត​មករៀននៅ​សាលា​ព្រះគម្ពីរ ក្នុងគោល​បំណងដើម្បីធ្វើការ​បំរើ​ព្រះជាម្ចាស់។ បើយើងក្រលេកមកមើល សាច់​រឿង​របស់លោកយ៉ូណាសវិញ គឺមានភាពស្រដៀងគ្នាទៅនឹងក្មេងស្រីខាងលើនេះដែរ។ ហើយ​នៅថ្ងែនេះ យើងនឹងរៀនជាមួយគ្នាអំពីព្រះជាម្ចាស់បង្ហាញព្រះហឬទ័យរបស់ទ្រង់ចំពោះក្រុងនីនីវេ ដល់លោក​​យ៉ូណាស។

សំនួរស្នូល:
តើព្រះជាម្ចាស់បង្ហាញព្រះហឬទ័យរបស់ទ្រង់ចំពោះក្រុងនីនីវេដល់យ៉ូណាសដោយរបៀបណា? តើព្រះ អង្គមានព្រះហឬទ័យយ៉ាងចំពោះមនុស្សនៅក្រុនីនីវេ និងមនុស្សទាំងអស់?






នៅក្នុងដើមកណ្ឌគម្ពីរយ៉ូណាសយើងឃើញថា ព្រះជាម្ចាស់បានត្រាស់ហៅលោក​យ៉ូណាស​​អោយ​ទៅប្រកាសប្រាប់ពួកទីក្រុងនីនីវេអោយប្រែចិត្តចេញពីអំពើបាប។ ប៉ុន្តែលោក​យ៉ូណាស​បានរត់​ទៅឯ​ក្រុងតើសីសវិញ​ ដើម្បីអោយរួចពីព្រះភក្រ្តរបស់ព្រះជាម្ចាស់ ហើយលោកបាន​ចុះនាវា១ជាមួយគេ។ ប៉ុន្តែព្រះជាម្ចាស់ ទ្រង់បានធ្វើអោយអោយមានខ្យល់យ៉ាងខ្លាំងមកលើសមុទ្រ ក៏កើតមានព្យុះ​យ៉ាងធំ​ ដល់ម្លេះទើបបាននាវារកកល់តែនឹងបែកបាក់ទៅ។ នៅពេលនោះ ពួកជើងឈ្នួលក៏ស្លុតចិត្ត​ពីដំណើរ​រឿងនោះ ហើយពួកគេក៏បានអំពាវនាវដល់ព្រះរបស់គេរៀងខ្លួន។ បន្ទាប់មក ពួកគេក៏បានចាប់ឆ្នោត​អោយ​បានដឹង ជាការអាក្រក់កើតដល់ពួកគេនោះមកពីណា នោះគេក៏ចាប់ត្រូវលើលោកយ៉ូណាស រួចគេក៏សួរពីដំណើររឿងរបស់លោកយ៉ូណាស់ ហើយយ៉ូណាសក៏បានឆ្លើយប្រាប់គេថា ខ្ញុំជាសាសន៍​ហេព្រើរ ហើយជាអ្នកកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ និងជាព្រះដែលបង្កើតសមុទ្រ និង​ដីគោលផង។ ពួកគេក៏មានសេចក្តីស្ញែងខ្លាចក្រៃលែង ហើយគេបានដឹងថា យ៉ូណាសកំពុង​រត់​គេចពីព្រះភក្រ្តព្រះយេហូវ៉ា ក្រោយមកគេបានចាប់លោកបោះទៅក្នុងសមុទ្រ រួចសមុទ្រក៏ស្ងប់ទៅ ដូច្នេះមនុស្សទាំងនោះ គេមានសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាខ្លាំង។ ឯព្រះយេហូវ៉ា ទ្រង់បាន​បំរុងអោយមានត្រី១យ៉ាងធំសំរាប់លេបយ៉ូណាស  ហើយយ៉ូណាសបាននៅក្នុងពោះត្រី ៣យប់​៣ថ្ងែ។ នៅពេលនោះ យ៉ូណាសក៏បានអធិស្ឋាន និងអំពាវនាវទៅកាន់ព្រះជាម្ចាស់ ព្រមទាំងទទួលស្គាល់ថា សេចក្តីសង្រ្គោះ នោះកើតមកតែពីព្រះអង្គមួយទេ រួចមកព្រះអង្គបានបង្គាប់ដល់ត្រីអោយ​ក្អែគាត់​ចេញ​មកលើដីគោក។លុះក្រោយមក យើងឃើញថា យ៉ូណាសបានទៅឯក្រុងនីនីវេតាមព្រះបន្ទូល របស់​ព្រះ ហើយគាត់បានដើរ១ថ្ងែក្នុងការប្រកាសថា នៅតែ៤០ថ្ងែទៀត នោះក្រុងនីនីវេនឹងត្រូវ​បំផ្លាញ​ហើយ​។​ ពួកបណ្តាលជននៅក្រុងនីនីវេ នៅពេលដែលគេបានលឺនោះក៏នាំគ្នាប្រែចិត្ត ហើយក៏មាន​ការតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំរហូតដល់អ្នកតូចជាងគេ។  ដំណឹងនោះ បានលឺ​ដល់​ស្តេចនៃ​ក្រុ​ងនីនីវេ រួចទ្រង់ក្រោកឡើងចាកពីបល្ល៍ង្ក ដោះព្រះពស្រ្តចេញ ក៏ទៅគ្រលុំអង្គ​ដោយ​ផែះ​វិញ។ ហើយ​ស្តេច ក៏ប្រកាសប្រាប់ដល់រដ្ឋមន្រ្តីថា មិនត្រូវអោយមនុស្ស ឬសត្វភ្លក់ ស៊ី ឬផឹក​អ្វីអោយ​សោះ ហើយ​ត្រូវ​​អោយគេអំពាវនាវយ៉ាងខ្លាំងដល់ព្រះ​។ ប្រហែលជាព្រះ ទ្រង់នឹងប្រែព្រះហឫទ័យ ហើយបំផ្លាញ​គំនិត ដើម្បីមិនអោយគេវិនាសទៅ។ ព្រះទ្រង់ទតឃើញការទាំងប៉ុន្មានដែលគេធ្វើ រួចទ្រង់ក៏ប្រែ​គំនិត​ពីការអាក្រក់ ដែលទ្រងគំរាមគេថា នឹងធ្វើដល់គេ ហើយទ្រង់លែងធ្វើទៅ ហើយការ​នោះ​ជាទី​ទំនាស់​ចិត្ត​យ៉ូណាសជាខ្លាំង ហើយគាត់ក៏ខឹង ពីព្រោះគាត់ដឹងថា ព្រះនឹងអត់​ទោស​ដល់​គេ ទើបបានជាគាត់​រត់គេច។ ហើយដោយព្រោះការនោះ បានជាគាត់សូមព្រះអង្គអោយដកជីវិតទៅ។ នោះគាត់​ក៏ចេញ​ទៅ​អង្គុយជ្រកនៅក្រោមម្លប់ ដើម្បីចាំមើលការអី្វដែលនឹងកើតឡើងដល់ទីក្រុង។
ទី១:  ព្រះអោយយ៉ូណាសជួបនូវបទពិសោធន៏ផ្ទាល់ខ្លួន  (៦-៩)
ទី២:  ព្រះអង្គក៏ពន្យល់ពីព្រះហឬទ័យទ្រង់ដល់យ៉ូណាស  (១០-១១)
ការកាត់ស្រាយ:
          នៅក្នុងខ(៦) ព្រះជាម្ចាស់បានផ្តល់ផាសុខភាពបន្ថែមទៀត ដល់លោកយ៉ូណាស ដែលជា​ហោរា​មិនស្តាបិបង្គាប់ព្រះ។ ព្រះបានបំរុងអោយមានដើមវលិ្លដុះឡើង ដើម្បីធ្វើជាម្លប់ពីលើ​ក្បាល​លោកយ៉ូណាស ​ប្រយោជន៍​អោយលោកបានរួចពីសេចក្តីតប់ប្រមល់ ហើយគាត់មានសេចក្តីអំណរ​ជាខ្លាំង​ដោយព្រោះ​ដើមវលិ្លនោះ។ យើងដឹងថា ដើមវលិ្លអាចជាប្រភេទដើមវលិ្លម្យ៉ាងដែលបង្កើតប្រេង ហើយវាអាចដុះបានប្រវែងប្រហែល 3,5​ ម៉ែត្រ ព្រមទាំងមានស្លឹកធំៗ។ លុះព្រឹកឡើង ព្រះជាម្ចាស់​បាន​បំរុង​អោយមានដង្កូវមកស៊ីដើមវលិ្ល អោយក្រៀមស្វិតអស់ទៅ  (៧)។ នៅពេលដែលថ្ងែបានរះ​ឡើងពីទិសខាងកើត នោះក៏ចាំងក្បាលលោកជាខ្លាំង ហើយធើ្វអោយលោកខ្សោះល្វើយទៅ  បន្ទាប់​មក លោកយ៉ូណាសបានសូមអោយខ្លួនបានស្លាប់ជាជាងរស់នៅ ដូចគ្នាទៅនឹងខ(៣) ​ដោយ​ឃ្លា​នេះ​លោកយ៉ូណាសយល់ថា ការដែលព្រះជាម្ចាស់បានផ្តល់​សេចក្តីមេត្តាករុណា​ដល់ពួក​ក្រុងនីនីវេ គឺ​មាន​ន័យថា ព្រះជាម្ចាស់ទ្រង់លែងមានសេចក្តីស្រលាញ់ចំពោះពួកសាសន៍អ៊ីស្រាអែលទៀតហើយ។ នៅ​​​
ក្នុង​ខ(១០) ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់យ៉ូណាស      ពីដើមវលិ្លដែលដុះក្នុងមួយយប់ ហើយ​វិនាសទៅក្នុងមួយយប់នោះ ត្រង់ចំនុចនេះគឺបង្ហាញតំលៃដែលមិនស្ថិតស្ថេរបានយូរ។ ក្នុងខ(១១) ព្រះអង្គបានមានបន្ទូលសួរយ៉ូណាសថា តើមិនគួរអោយអញអាល័យចំពោះក្រុងនីនីវេ......? ព្រះជា​អ្នកមានបន្ទូលមុន(1:1-2) ហើយក៏ជាអ្នកដែលមានបន្ទូលចុងក្រោយដែរ។ បេសកកម្ម​ដែលទ្រង់​បាន​បង្គាប់​ដល់យ៉ូណាស  គឺបង្ហាញអំពីសេចក្តីមេត្តាករុណា និងសេចក្តីអាណិត​អាសូរ​ដែល​ទ្រង់​មាន​ចំពោះ​ពួកក្រុងនីនីវេ ហើយពាក្យចុងក្រោយដែលទ្រង់មានបន្ទូលមកកាន់យ៉ូណាស គឺបង្ហាញអំពី​ការដែល​ទ្រង់យកព្រះទ័យទុកដាក់ចំពោះជីវិតមនុស្ស និងសត្វ។ព្រះទ្រង់មិនត្រឹមតែទំនុក​បំរុង​ចំពោះ​មនុស្ស និងសត្វប៉ុណ្ណោះទេ(ទំនុកដំកើង៣៦:៦) ប៉ុន្តែទ្រង់ថែមទាំង មិនរីករាយចំពោះសេចក្តី​ស្លាប់​របស់​មនុស្សអាក្រក់ទេ  គឺចូលចិត្តអោយគេលះបង់ចោលផ្លូវរបស់ខ្លួនហើយមានជីវិតរស់នៅវិញ (អេសេគាល៣៣:១១)។ លោកយ៉ូណាស និងពួកអ៊ីស្រាអែល មានទំលាប់អរសប្បាយចំពោះ​សេចក្តីមេ​ត្តា​ករុណាដ៏ពិសេសដែលព្រះជាម្ចាស់មានចំពោះពួកគេ ហើយតែងប្រាថ្នាចង់អោយព្រះជាម្ចាស់​មានសេចក្តីក្រោធចំពោះពួកខ្មាំងសត្រូវរបស់ពួកគេវិញ។ ត្រង់ចំនុចនេះ ព្រះជាម្ចាស់ស្តីបន្ទោសអោយ​មានការដូរចិត្តចេញ ដោយបង្ហាញពីសេចក្តីមេត្តាករុណាដែលប្រកបដោយព្រះគុណរបស់ទ្រង់វិញ។
សរុបសេចក្ដីមក:
សរុបសេចក្ដីមកយើងឃើញថា ការដែលព្រះយេហូវ៉ាបង្ហាញព្រះហឬទ័យទ្រង់ទៅដល់​យ៉ូណាសដោយព្រះអង្គអនុញ្ញាត្តឲ្យគាត់ជួបរឿងដែលនាំឲ្យគាត់ក្ដៅក្រហាយក្នុងចិត្តចំពោះអ្វីដែល គាត់មិនបានធ្វើសោះ ជាការមួយដើម្បីឲ្យគាត់បានយល់ច្បាស់ពីព្រះហឬទ័យព្រះ ថាព្រះអង្គស្រលាញ់ មនុស្សនៅក្នុងទីក្រុងនីនីវេកំរិតណា ទាំងដែលពួកគេមិនដឹងថាពួកគេកំពុងធ្វើអ្វីផងនោះ! ពេលខ្លះ​ជីវិតរបស់យើងដូចគ្នាទៅនឹងលោកយ៉ូណាសដែរ ពេលខ្លះយើងមាន​អារម្មណ៏មិនចង់ឲ្យខ្មាំងសត្រូវ ឬមនុស្សដែលយើងស្អប់បានទទួលសេចក្ដីសង្រ្គោះទេ! ជាពិសេស​មនុស្ស​ដែលធ្វើឲ្យយើងឈឺចាប់។ ប្រសិនបើនៅក្នុងភូមិ ឬក៏នៅក្នុងសហគមន៏​ដែលយើងរស់​នៅមាន​ក្រុម​គ្រួសារដែលស្អប់យើង ដែ​ល​ធ្លា​ប់ធ្វើការអាក្រក់ដល់ក្រុមគ្រួសារយើង ឬធ្វើអាក្រក់​ដាក់យើង ប្រហែល​​ជា​យើងមានអារម្មណ៏ថា មិន​ចង់​អោយពួកគេបានសង្រ្គោះនោះទេ! ដោយ​ព្រោះ​អ្នកហ្នឹង​ធ្លាប់ធ្វើឲ្យយើងមានរបួសផ្លូវចិត្ត ហើយ​ប៉ះពាល់ដល់គំនិតអារម្មណ៏របស់យើង យើង​មិន​ងាយ​នឹងបំភ្លេចបាន។ ខ្ញុំចាំរឿងមួយ: រឿងនេះ​គឺ​ជា​រឿង​ពិត មានបុរសម្នាក់ មាន​ស្រុក​កំណើត​នៅខេត្ត​សៀមរាប! នៅក្នុង សម័យពុលពត ពួកពុលពត​បាន​ចាប់​ឪពុក​ម្ដាយ​របស់គាត់​ព្រម​ទាំងគាត់ផងដែរ ហើយពួកគេបាន សំលាប់​ឪពុក​ម្ដាយ​របស់គាត់​នៅនឹង​មុខគាត់តែម្ដង។ ប៉ុន្តែគាត់​បាន​រួចជីវិត ហើយ​បានទៅរស់នៅ​ អាមេរិច គាត់​ក៏​បាន​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ហើយបាន​ទទួល​ជឿព្រះអង្គ។ ប្រហែល​ជាង២០ឆ្នាំក្រោយមក គាត់​ក៏​បានមកលេង​ស្រុក​កំណើត​ហើយ​ចង់អត់ទោសអោយ​បុរសដែល​បានសំលាប់ឪពុកម្ដាយរបស់គាត់ តែ​នៅពេលដែល​គាត់​ជួបបុរសម្នាក់នោះ រូបភាព​ទាំងប៉ុន្មាន​ដែលបុរសនោះបានសំលាប់ ឪពុកម្ដាយ​របស់គាត់បាន​មកក្នុង​គំនិតគាត់វិញ ពាក្យដែល​គាត់​ចង់​និយាយ​ថា អត់ទោសឲ្យបែរជានិយាយ​មិនចេញ។ លើកទី២ គាត់មកម្ដងទៀត គាត់​នៅតែ​មិ​នអាច​ធ្វើបាន!  លុះ​លើកទី៣​គាត់មក​ជួប​បុរស​នោះ​ម្ដង​ទៀត ទើបគាត់​អាចបាន​និយាយ​ថា ខ្ញុំអត់​ទោស​ឲ្យ​អ្នក។​ ដូច្នេះយើងឃើញថា បុរសម្នាក់នេះ ប្រហែល​ជា​គាត់គិតថា មនុស្សអាក្រក់​ដែល​សំលាប់​ដល់​គ្រួសារគាត់បែបហ្នឹង មិនសក្កិសមនឹងទទួលនូវការអត់​ទោស​ពីគាត់ និងទទួល​សេចក្ដី​សង្រ្គោះពីព្រះឡើយ! ពេល ខ្លះយើងឃើញ យើងឮពីពត៍មាន ឬដំណឹង​រំលោភ​សំលាប់ ប្លង់កំហែងយ៉ាងសាហាវនៅក្នុងសហគន៍របស់យើង ប្រហែលជាក្នុងគំនិតយើងគិតថា មនុស្ស​ទាំង​នោះមិនសមទទួលការអត់ទោសពីព្រះឡើយ! ពួកគេសមនឹងទទួលការជំនុំជំរះរបស់ព្រះ ខ្ញុំមិ​ន​គួរទៅផ្យាយដំណឹងល្អដល់ពួកគេទេ! ប៉ុន្តែយើងត្រូវដឹងថា បំណងព្រះហឬទ័យរបស់ព្រះ ទ្រង់​ស្រលាញ់​ដល់មនុស្សទាំងអស់ មិនថា​អ្នក​នោះ​អាក្រក់ប៉ុណ្ណា មានបាបធ្ងន់កំរិតណានោះទេ! ប៉ុន្តែ ព្រះអង្គចង់ឲ្យពួកគេបាន​ទទួល​ការ​សង្រ្គោះ​រួចពីបាប ដោយព្រោះទ្រង់ជ្រាបថា ពួកគេមិន​ស្គាល់ឆ្វេង​មិនស្គាល់​ស្ដាំនោះទេ! ពួកគេបានមិនដឹងថា ការ​ដែល​ពួកគេ​ធ្វើជាការដែលទាស់​ប្រឆាំងនឹង​ព្រះនោះ​ទេ!​ ដូច្នេះតើយើងអាចធ្វើ​ដូចម៉េចបាន? យើងត្រូវដឹង ហើយសួរថា “WWJD” What  Would Jesus Do? តើព្រះយេស៊ូវទ្រង់បានធ្វើអ្វីខ្លះ?

ទេវសាស្រ្តា:   មុនពេលដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង តើព្រះអង្គមានបន្ទូលយ៉ាងដូចម៉េច? ព្រះអង្គទូលទៅព្រះវរបិតាថា សូមកុំរាប់បាបគេឡើយ! ដ្បិតពួកគេមិនដឹងថា គេកំពុងធ្វើអីនោះទេ!  ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះដែលមានព្រះហឬទ័យស្រលាញ់ដល់មនុស្សទាំងអស់  ទោះបី​ជាអ្នក​នោះ​ជាមនុស្ស ខ្វាក់​ ខ្វិន គ​ថ្លង់ ខ្មៅស អាក្រក់ល្អ ស្អាតយ៉ាងណាក៏ដោយ ព្រះអង្គស្រលាញ់ ពួកគេ​ទាំងអស់ ជាពិសេសមនុស្សដែលមានបាបពីព្រោះមនុស្ស គឺជាស្នាព្រះហស្ដដែលព្រះអង្គ​បង្កើត​មក។ ព្រះអង្គមាន​ព្រះហឬទ័យចង់អោយមនុស្ស​ទាំងអស់ បានទទួលសេចក្ដីសង្រ្គោះអោយរួចពី អំពើបាប ហើយមាន​ទំនាក់ទំនងជាមួយព្រះអង្គឡើងវិញ។ ដោយសារតែសេចក្ដីស្រលាញ់​ដ៏ធំធេងនេះ បានជា​ទ្រង់ស៊ូរងទុក្ខ​សុគត​ជំនួសអំពើបាបរបស់មនុស្សទាំងអស់។
ការអនុវត្តន៏:
សំរាប់យើងដែលជាគ្រីស្ទបរិស័ទ ព្រះជាម្ចាស់បានត្រាស់ហៅយើងអោយរួចពីអំណាច​របស់​លោកិយហើយ ហើយយើងមិនមែនជារបស់លោកិយទៀតទេ! តែទ្រង់បានបញ្ជូនយើង​ទៅក្នុង​លោកិយ ដើម្បីឲ្យយើងធ្វើជាពន្លឺ និងជាអំបិល។ យើងមានភារកិច្ចក្នុងការនាំសេចក្ដីសង្រ្គោះ របស់ព្រះ​ទៅ​គ្រប់សណ្ឋាននៃមនុស្ស មិនថាអ្នកនោះធ្លាប់ធ្វើការអាក្រក់កំរិតណានោះទេ! ភារកិច្ចយើង តែ១គត់គឺ នាំដំណឹងល្អនៃទៅដល់គ្រប់មនុស្ស។

0 Comments

Type and hit Enter to search

Close