Breaking News

ព្រះជាម្ចាស់ទ្រង់មានអំណាចគ្រប់ទាំងអស់ ដានីយ៉ែល 4:28-37


សេចក្តីផ្តើម: ព្រះបាទ នរតមសីហនុ កាលទ្រង់នៅមានព្រះជន្មាយុនៅឡើយ នោះទ្រង់មិនបានធ្វើ
រូបសំណាក់ខ្លួនឯងដើម្បីអោយប្រជារាស្ត្រក្រាបថ្វាយបង្គំឡើយ។ តែនៅពេលដែលទ្រង់បានសុគត់ទៅរាជរដ្ឋាភិបាលបានធ្វើរូបសំណាក់ទ្រង់ដើម្បីឧទិស្ទដល់ទ្រង់ តែផ្ទុយទៅវិញប្រជាជនខ្មែរមួយចំនួនបានក្រាបថ្វាយបង្គំរូបនោះដូចជាព្រះ។ ដែលរឿងនេះវាផ្ទុយទៅនិងស្តេចនេប៊ូក្នេសាទ្រង់សាកសង់ឡើយចង់អោយមនុស្សទាំងអស់ត្រូវថ្វាយបង្គំទ្រង់។
សង្ខេបបទគម្ពីរ៖ នេប៊ូក្នេសាកំពុងយាងក្នុងរាជរាំងក្រុងបាប៊ីឡូនជាក្រុងដ៏ធំ ហើយត្រូវធ្វើរូបមួយយ៉ាងធំ សំរាប់ជាសិរីល្អនៃឥទ្ធានុភាពទ្រង់។ ព្រះអង្គបានអោយស្តេចនេប៊ូក្នេសា ស៊ីស្មៅដូចគោ ហើយផឹកទឹកសន្សើម ព្រះកេសនឹងបានដុះវែងដូចជាស្លាបឥន្ត្រី។ តែក្រោយមកទ្រង់​ក៏ទទួលបានស្មារតីត្រឡប់មកវិញ រួចក៏ក្រាបថ្វាយបង្គំដល់ព្រះជាម្ចាស់ព្រមទាំងសរសើរ លើកដំ​កើងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច។

សំនួរស្នូល: ចុះតើអ្នកយល់យ៉ាងដូចម្តេចដែរ អំពីអំ​ណាច​​ព្រះចេស្តានៃ​​ព្រះដ៏​ពិត?




តួសេចក្តី៖
1    ស្តេចនេប៊ូក្នេសាមានអំនួតថាខ្លួនមានអំណាចលើទាំងអស់ (:២៨-៣០)
ស្តេចបានអួតចំពោះគ្រប់គ្រងក្រុងបាប៊ីឡូនជាទីដ៏ធំនោះ
2    ព្រះទ្រង់បំបាក់អំនួតសេ្តចនេប៊ូក្នេសាដោយអំណាចចេញពីទ្រង់ (:៣១-៣៣)
មានឮសំឡេងធ្លាក់មកពីលើមេឃ /ពាក្យនោះបានសម្រេច
3    នេប៊ូក្នេសាទទួលស្គាល់ថាព្រះជាម្ចាស់ទ្រង់មានអំណាចលើទាំងអស់ (:៣៤-៣៧)
លុះផុតកំណត់ហើយ /ទ្រង់អាចនឹងបន្ទាបអស់អ្នកដែលប្រព្រឹត្តដោយចិត្តធំទៅ
សរុបសេចក្តី៖
            ព្រះជាម្ចាស់ទ្រង់មានគ្រប់អំណាចព្រះចេស្តាទាំងអស់ ទោះបីជាស្តេចដែល​មានអំណាច
ខ្លាំង នៅក្នុងផែនដីនេះក៏មិនអាចប្រៀបនឹងទ្រង់ដែរ ដ្បិតទ្រង់អាចនឹងលើក ឬទំលាក់ស្តេចទាំងនោះ​បាន តាមតែព្រះទ័យទ្រង់។
ទេវសាស្ត្រ៖
ព្រះជាម្ចាស់ទ្រង់ជាព្រះដ៏ពិត ជាព្រះដ៏មិនគ្រប់អំណាចព្រះចេស្តា ទោះបីជាស្តេច​នេប៊ូក្នេសា ជាស្តេចដ៏មានអំណាចមួយអង្គនៅក្នុងផែនដីនេះក្តី ក៏គង់តែគ្មានអំណាចអ្វីឲ្យស្មើ​នឹងព្រះ​បានទេ។ហើយ​ព្រះជាម្ចាស់ទ្រង់ក៏បានប្រគល់អំណាចទាំងអស់មក ព្រះរាជបុត្រាទ្រង់ គឺព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ។ មួយទៀត ព្រះជាម្ចាស់ទ្រង់តែងរំឮកដាស់តឿ ហើយទុកឱកាស​ជា​និច្ច សម្រាប់ឲ្យមនុស្ស​បានកែប្រែចេញពីអំពើរបស់ខ្លួន។
មនុស្ស៖
          មនុស្សតែងតែធ្លាក់ទៅក្នុងសេចក្តីអំណួត នៅពេលដែលគេគិតថាខ្លួនប្រសើរជាងអ្នកដទៃ។
អនុវត្តន៍៖
តើមានពេលណាខ្លះដែលអ្នកធ្លាប់មានមោទនភាពលើខ្លួនឯង ក៏មិនបានថ្វាយសិរីល្អ​ដល់​ព្រះតាមរយៈការទាំងនោះ ហើយភ្លេចថា ព្រះទ្រង់ជាអ្នកដែលអនុញ្ញាតិឲ្យការទាំង​អស់​នោះ​បាន​កើតឡើង? សូមសញ្ជឹងគិត ហើយបើមាន នោះសូមឲ្យយើងបានអធិស្ឋានសូម​ការអត់ទោសមក​ពីព្រះ ហើយសូមព្រះប្រទានឲ្យយើងមានចិត្តបន្ទាបខ្លួនជានិច្ច ហើយត្រូវទទួលស្គាល់​អំណាច​​​របស់ព្រះក្នុងគ្រប់កាលៈទេសៈទាំងអស់។

0 Comments

Type and hit Enter to search

Close