Breaking News

ការថ្វាយបង្គំព្រះដោយវិញ្ញាណ និង សេចក្តីពិត (យ៉ូហាន4:19-26)


សេចក្តីផ្តើម៖
                   មានបុរសម្នាក់ គាត់ជាអ្នកទារពន្ធ។ មានថ្ងៃមួយ គាត់បានលន់ជង្គង់ចុះ ដើម្បីថ្វាយបង្គំដល់ព្រះយេស៊ូវគ្រីស្ទដែលគាត់មើលមិនឃើញ ទាំងលន់តួបាបទៅចំពោះព្រះអង្គថា កូន
ជាមនុស្សដែលមិនសុចរិតដែលពេញដោយអំពើបាប កូនពិតជាត្រូវការព្រះអង្គ ដើម្បីសង្គ្រោះកូនឲ្យរួចពីបាប។ នៅការលន់ជង្គង់ថ្វាយបង្គំព្រះអង្គ នោះគាត់បានសារភាពអស់ទាំងអំពើបាបរបស់គាត់ចេញពីចិត្តមែន ទែន ហើយទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះពិតនៅក្នុងជីវិតរបស់គាត់។ដូចគ្នាដែរ នៅក្នុងរឿងនេះ គឺស្រដៀងគ្នាទៅនិងព្រះគម្ពីរយ៉ូហាន4:19-26 ដែលនិយាយអំពី ការថ្វាយបង្គំព្រះដោយវិញ្ញាណ និងសេចក្តីពិត។ តើវាមានអត្តន័យយ៉ាងដូចម្តេច??

    សង្ខេបបទគម្ពីរ

នៅក្នុងព្រះគម្ពីរយ៉ូហាន4:19-26 នេះគឺបាននិយាយអំពីស្រី្តសាសន៍សាម៉ារីម្នាក់បានសួរព្រះយេស៊ូវ ថាទ្រង់ជាហោរា ដែលពួកឯព្ធកោរបស់នាង បានថ្វាយបង្គំនៅលើភ្នំនេះ តែពួកយូដាថា ក្រុងយេរ៉ូសាឡិម ដែលជាកន្លែងថ្វាយបង្គំវិញ។ តែព្រះយេស៊ូវបានពន្យល់ដល់នាងថា ព្រះជាម្ចាស់មិនមែនសព្វព្រះ ហឬទ័យនឹងកន្លែងថ្វាយបង្គំណាមួយនោះទេ តែព្រះអង្គចង់បង្ហាញថា ព្រះអង្គជាវិញ្ញាណ ដូច្នេះគ្រប់គ្នា អាចថ្វាយបង្គំព្រះគ្រប់ទីកន្លែងទាំងអស់ មិនមែនចាំបាច់តែនៅយេរូសាឡិម ឬ ថ្វាយបង្គំនៅលើភ្នំនោះ ទេ។ មួយទៀតគឺជាចិត្តដែលជឿលើទ្រង់ពិត ហើយថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត ដោយមិន មែនជាការសំដែងឡើយ តែចេញពីចិត្តខាងក្នុងវិញ។

 សំនួរស្នូល៖  តើយើងត្រូវការថ្វាយបង្គំព្រះជាម្ចាស់យ៉ាងដូចម្តេច? ហេតុអ្វីបានជាយើងត្រូវការថ្វាយបង្គំទ្រង់ ដោយវិញ្ញាណ និងសេចក្តីពិត?



                                    



3.       រចនាសម្ព័ន្ធ
I.          ការថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត (ខ19-24)
II.         ព្រះយេស៊ូវគឺជាព្រះដែលសាកសមនឹងឲ្យរាស្រ្តទ្រង់ថ្វាយបង្គំទ្រង់ (ខ25-26)

4.       តួសេចក្តី
I.          ការថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត (ខ19-24)
       នៅក្នងខ19 បានប្រាប់ថា«ខ្ញុំយល់ឃើញថា លោកជាហោរា» នេះមានន័យថា ស្រ្តីសាសន៍ម៉ារីម្នាក់នោះនិយាយយ៉ាងដូច្នេះ ព្រោះនាងដឹងច្បាស់ថា អ្វីដែលព្រះយេស៊ូវមានបន្ទូលអំពីខ្លួននាង សុទ្ធតែជាការពិតទាំងអស់។ ម្យ៉ាងទៀតពួកសាសន៍ម៉ារីជឿថា ព្រះជាម្ចាស់ទ្រង់នឹងបណ្តោលឲ្យមានហោរាម្នាក់កើតឡើងមែន(ចោទិយកថា18:15) ហើយដែលពួកគេជឿថា ហោរានោះគឺជាព្រះមែស៊ីតែម្តង។
       នៅខ20 បានឃើញនៅពាក្យថា នៅលើភ្នំនេះ គឺជាភ្នំកេរ៉ាស៊ីមនេះឯង(ចោទិយកថា11:29)។ ការជជែកគ្នាអំពីទីកន្លែងដែលត្រូវថ្វាយបង្គំព្រះ គឺជាបញ្ហាមួយ ដែលបានកើតឡើងអស់រយះពេលជា យូរមកហើយរវាងយូដា និងពួកសាម៉ារី។ 

ពួកសាម៉ារីប្រកាន់ថា ត្រូវតែថ្វាយបង្គំនៅលើភ្នំកេរិស៊ីម ដោយព្រោះពួកគេយល់ថា លោកអ័ប្រាហាំ និងលោកយ៉ាកុបបានសង់អាសនានៅទីនោះ(លោកុ12:6-7,33:18-20)ហើយព្រះពរក៍បានប្រទានមកនៅលើភ្នំនេះដែរ(ចោទិយ11:29,27:12) 
នៅក្នុងព្រះគម្ពីររបស់ពួកសាម៉ារីសរសេរថា  លោកម៉ូសេបានបញ្ជាឲ្យសង់អាសនាមួយ នៅលើភ្នំ កេរេស៊ីមនោះ(ចោទិយកថា27:4-6)  

នៅឆ្នាំទី៤០០មុន គ.ស ពួកសាម៉ារីបានសង់ព្រះវិហារមួយនៅ លើភ្នំនោះ ប៉ុន្តែត្រូវពួកយូដាបានបំផ្លាញចោលវិញ ប្រហែលនៅឆ្នាំទី១២មុនគ.ស។ ដោយព្រោះតែហេតុការណ៍នោះបានជាធ្វើឲ្យមានទំនាស់កាន់តែខ្លាំងឡើងរវាងនឹងពួកសាសន៍យូដា និងសាសន៍សាម៉ារី។ នៅខ22 យើងឃើញពាក្យមួយថា «តើអ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំ អ្វីទេ»តើព្រះយេស៊ូវ ចង់មានន័យថាម៉េច? ដោយសារតែពួកសាម៉ារីមិនព្រមទទួលយកព្រះបន្ទូលនៃព្រះអម្ចាស់តាមរយះ ពួកហោរា បរិសុទ្ធរបស់ទ្រង់ ទើបធ្វើឲ្យពួកគេមិនស្គាល់ទ្រង់ច្បាស់ទេ(កិច្ចការ17:23) សេចក្តីសង្គ្រោះកើតឡើងពីសាសន៍យូដា មានន័យថា ព្រះយេស៊ូវគឺជាព្រះមែស៊ី ដែលត្រូវយាងមកកើតជាមនុស្ស នៅក្នុងពួកសាសន៍យូដា ដើម្បីសង្គ្រោះមនុស្សនៅលើផែនដីនេះ ប្រយោជន៍ឲ្យពួកគេបានរួចពីអំណាចបាប និងបានវិលទៅព្រះវិញ ហើយនិងទទួលបាននូវជីវិអស់កល្បជានិច្ចនៅឯនគរស្ថានសួគ៌(រ៉ូម1:16,11:8)

          នៅក្នុងខ24 «ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណនឹងសេចក្ដីពិត»នេះបានបញ្ជាក់យ៉ាងច្បាស់ថា ការថ្វាយបង្គំព្រះជាម្ចាស់អាចធ្វើ
បាននៅគ្រប់ ទីកន្លែង ឲ្យតែការសរសើរដំកើងទ្រង់ ព្រោះទ្រង់ជាវិញ្ញាណ និងគង់នៅគ្រប់ទីកន្លែងអស់នៅក្នុងពេលតែមួយ(យ៉ូហាន1:14)។ នេះជាគំនិតរបស់សាសន៍យូដា និង សាសន៍សាម៉ារីគេគិតអំពីកន្លែងដែលពួកគេត្រូវថ្វាយបង្គំដែលព្រះសព្វព្រះហឬទ័យ(ចោទិយកថា12:2) គឺជាការថ្វាយបង្គំនៅក្នុងព្រះវិហារយេរូសាឡិម ដែល ជាកន្លែងដែលព្រះបានបង្គាប់ដាវីឌ និងប្រទានអំណាចដល់សាឡូម៉ូនឲ្យសង់ព្រះវិហារយេរូ សាឡិមឡើងវិញ។ មួយទៀត ភ្នំកេរ៉ាស៊ីម ភ្នំដែលនៅក្បែរសីគែម ដែលជាកន្លែងដែលលោកអ័ប្រាហាំស្អាងអាសនាដំបូងគេបង្អស់នៅពេលលោកចូលមកក្នុងទឹកដីសន្យា(លោក.12:6-7)។ភ្នំកេរ៉ាស៊ីមគឺជាទីដែលពួកអ៊ីស្រអែលត្រូវផ្សាយអំពីព្រះពររបស់ព្រះនៅពេលដែលគេនឹងចូល ទឹកដីសន្យា(ចោទិយកថា11:29-30,27:2-7


 ឧទាហរណ៍៖  មានពួកជំនុំខ្ញុំម្នាក់តែងតែគិតថា ព្រះអង្គគង់នៅព្រះវិហារ ដូច្នេះគាត់តែងតែទៅ ថ្វាយបង្គំនៅព្រះវិហាររាល់ថ្ងៃអាទិត្យ តែគាត់មិនបានថ្វាយបង្គំព្រះអង្គ ចំណាយពេលជាមួយព្រះអង្គនៅផ្ទះឡើយ។ ចម្លើយព្រះយេស៊ូវ       (ខ21-24) សេចក្តីសង្រ្គោះចេញពីសាសន៍យូដា គឺជាព្រះយេស៊ូវគ្រីស្ទផ្ទាល ឯការថ្វាយបង្គំមិនមែននៅកន្លែងទាំងពីរនេះទេ ហើយអ្នកដែលថ្វាយបង្គំដោយវិញ្ញាណ ត្រូវ ថ្វាយបង្គំនៅទីណាក៍បាន ពីព្រោះព្រះទ្រង់ជាវិញ្ញាណ។

ព្រះយេស៊ូវទ្រង់ជាគំរូក្នុងការថ្វាយបង្គំដល់ព្រះវរបិតាទ្រង់ គឺ ថ្វាយបង្គំដោយសេចក្តីពិត តាម រយះព្រះយេស៊ូវហ្នឹងឯងដែលជាសេចក្តីពិត។ ថ្វាយបង្គំ ដោយព្រះវិញ្ញាណបរិសុទ្ធ ថ្វាយបង្គំដោយសេចក្តីពិតចេញពីក្នុងចិត្ត ដោយឥតមានការកុហក ហើយថ្វាយបង្គំដោយមិនសំដែងចេញតែសំបកក្រៅនោះទេ។ ឧទាហរណ៍ជាក់ស្តែង៖  អំពីលោកគ្រូគង្វាលខ្ញុំ គឺខ្ញុំឃើញថា គាត់មានគំរូល្អ។ ក្រៅពីការថ្វាយបង្គំនៅព្រះវិហារ គឺគាត់តែងចំណាយជាមួយព្រះអង្គ ដោយការអានព្រះគម្ពីរ និងអធិស្ឋានផ្ទាល់ខ្លួនជានឹង ព្រះអង្គរាល់ពេលព្រឹកព្រលឹម និង រាល់ពេលយប់។ 

នេះមានន័យថា ការចំណាយពេលជាមួយព្រះអង្គ មិនមែនចាំបាច់តែនៅព្រះវិហារ បានថ្វាយបង្គំព្រះអង្គបាននោះទេ គឺនៅកន្លែងណាក៍បាន(យ៉ូហាន1:14)

2/ ព្រះយេស៊ូវគឺជាព្រះដែលសាកសមនឹងឲ្យរាស្រ្តទ្រង់ថ្វាយបង្គំទ្រង់ (ខ25-26)
               នៅក្នុង(ខ25) នេះបានបង្ហាញពីស្រ្តីសាសន៍សាម៉ារីម្នាក់ដែលនៅតែងឿឆ្ងល់អំពី សេចក្តីខាងវិញ្ញាណដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់នាងនៅឡើយ។ ប៉ុន្តែក្នុងពេលជាមួយគ្នា នោះនាងក៍ឆ្ងល់ថា ព្រះយេស៊ូវជាព្រះមែស៊ីដែលត្រូវយាងមកនោះហើយ(យ៉ូហាន1:25)។ 

ពួកសាសន៍ សាម៉ារីសង្ឃឹមថា ព្រះមែស៊ីនឹងយាងមកមែន ប៉ុន្តែដោយព្រោះគេបានបដិសេធព្រះបន្ទូលតាមរយះពួក ហោរាបរិសុទ្ធរបស់ទ្រង់ ទើបធ្វើឲ្យពួកគេមិនអាចយល់ច្បាស់នូវសេចក្តីពិតដែលចែងអំពីទ្រង់។ មួយទៀតដោយសារ ពួកគេយល់ថា ព្រះមែស៊ីគឺជាគ្រូបង្រៀនបុណ្ណោះ។

          នៅក្នុងខ26  ឃើញពាក្យមួយ «នោះគឺខ្ញុំនេះហើយ»  ត្រង់ចំណុចនេះព្រះយេស៊ូវចង់ បញ្ជាក់ប្រាប់ស្រ្តីនោះថា គឺទ្រង់ហើយជាព្រះមែស៊ីពិតប្រាកដដែលបានយាងមកហើយ ប៉ុន្តែទ្រង់មិនប្រាប់ពួកសាសន៍យូដាថា ទ្រង់គឺជាព្រះមែស៊ីនោះឡើយ។
សេចក្តីបញ្ចាប់
                  សរុបសេចក្តីមក៖  នៅក្នុងព្រះគម្ពីរយ៉ូហាន4:19-26 នេះគឺបាននិយាយអំពី យើងត្រូវថ្វាយ
បង្គំព្រះអង្គដោយចិត្តដែលជឿលើទ្រង់ពិត ហើយថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត ដោយមិន មែនជាការសំដែងខាងក្រៅ ឬដោយការកុហក ដើម្បីឲ្យមនុស្សឃើញ ប៉ុន្តែគឺចេញពីចិត្តខាងក្នុងវិញ។  ពីព្រះទ្រង់ជាវិញ្ញាណ ដូច្នេះយើងត្រូវតែថ្វាយបង្គំព្រះអង្គដោយវិញ្ញាណ និងសេចក្តីពិតដែលទទួល ស្គាល់ជាព្រះនៃយើងមែន ដោយមិនមែនការកុហកឡើយ។ 

មួយវិញទៀតព្រះជាម្ចាស់មិនមែនសព្វព្រះ ហឬទ័យនឹងកន្លែងថ្វាយបង្គំណាមួយនោះទេ តែព្រះអង្គចង់បង្ហាញថា ព្រះអង្គជាវិញ្ញាណ ដូច្នេះគ្រប់គ្នា អាចថ្វាយបង្គំព្រះគ្រប់ទីកន្លែងទាំងអស់ មិនមែនចាំបាច់តែនៅយេរូសាឡិម ឬ ថ្វាយបង្គំនៅលើភ្នំនោះ ទេ។ មួយទៀត ព្រះយេស៊ូវបានបង្ហាញប្រាប់ ស្រ្តីសាសន៍សាម៉ារី ថា ទ្រង់គឺជាព្រះមែស៊ីដែលបានយាងមកហើយ។

ទេវសាស្រ្ត
-           ព្រះជាម្ចាស់ គឺជា ព្រះអង្គទ្រង់ខ្ពស់ ហើយ ធំឧត្តមប្រសើរ ដែលសាកសមឲ្យមនុស្សសរសើរដំកើងដល់ទ្រង់តែមួយប៉ុណ្ណោះ។ ព្រះជាម្ចាស់ទ្រង់សព្វព្រះហឬទ័យចង់ឲ្យមនុស្សគ្រប់ទាំងអស់បានសរសើរដំកើងដល់ព្រះ ពីភាពឧត្តុង្គឧត្តម និងសេចក្តីសប្បុរសរបស់       ទ្រង់ដោយថ្វាយបង្គំព្រះអស់ពីចិត្ត និងអស់ពីព្រលឹង ដោយគ្មានការកុហកឡើយ(ទំនុកដំកើង95:6-7)

-           ព្រះយេស៊ូវជា ព្រះពិតដែលបានយាងមកសង្គ្រោះគេឲ្យរួចពីបាប ហើយព្រះអង្គក៍ជាព្រះដែលមនុស្សត្រូវថ្វាយបង្គំទ្រង់ ដ្បិត ព្រះអង្គជាវិញ្ញាណ និងសេចក្តីពិត អ្នកណាដែលថ្វាយបង្គំទ្រង់ត្រូវថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិតដោយមិនមែនការសំដែងពីសំបកខាងក្រៅឡើយ។

-           មនុស្ស មានបាប ហើយបានទទួលការសង្គ្រោះឲ្យរួចពីបាបដោយសារព្រះគុណព្រះ។ ដូច្នេះមនុស្សត្រូវរស់នៅថ្វាយបង្គំព្រះអង្គតែមួយគត់។ មនុស្សទាំងអស់ថ្វាយបង្គំព្រះអង្គគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយវិញ្ញាណ និងសេចក្តីពិត ទាំងគ្មានការកុហក ឬ គ្រាន់តែសំបកខាងក្រៅ តែចេញពីចិត្តវិញ។

ការអនុវត្តន៍៖ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងដឹងថា ព្រះយេស៊ូវបានសង្គ្រោះយើងឲ្យរួចចំណងនៃ អំពើបាប ដោយព្រះគុណទ្រង់ ដូច្នេះយើងគួរតែឆ្លើយតបទៅព្រះអង្គ ដោយចិត្តជឿលើព្រះពិតប្រាកដ  និងថ្វាយបង្គំព្រះអង្គទាំងវិញ្ញាណ និងសេចក្តីពិតដោយឥតមានការកុហក ឬគ្រាន់តែជាការសំដែងខាង ក្រៅឡើយ តែត្រូវថ្វាយបង្គំព្រះអង្គដោយអស់អំពីចិត្តវិញ។ និងមានពេលវេលាថ្វាយបងំព្រះអង្គផ្ទាល់ខ្លួន ដោយមិនមែនគ្រាន់តែទៅថ្វាយបង្គំព្រះអង្គនោះទេ តែត្រូវថ្វាយបង្គំគ្រប់ពេលវេលា និង គ្រប់ទីកន្លែងវិញ។


0 Comments

Type and hit Enter to search

Close